Category: ព័ត៌មានអន្តរជាតិ

  • ស្ពានដឹកជញ្ជូនកងទ័ព និងឧបករណ៍យោធារវាង រុស្ស៊ី-កូរ៉េខាងជើង ជិតបញ្ចប់ការសាងសង់

    ស្ពានដឹកជញ្ជូនកងទ័ព និងឧបករណ៍យោធារវាង រុស្ស៊ី-កូរ៉េខាងជើង ជិតបញ្ចប់ការសាងសង់

    មូស្គូ ៖ ស្ពានតភ្ជាប់ផ្លូវគោកលើកដំបូងបង្អស់រវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលនឹងបម្រើជាច្រករបៀងយុទ្ធសាស្ត្រ សម្រាប់ការដឹកជញ្ជូនកងទ័ព និងឧបករណ៍យោធារវាងប្រទេសទាំងពីរ ជិតបញ្ចប់ការសាងសង់ទាំងស្រុងហើយ ។ នេះបើតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃអង្គារ ។ ស្ពានរំលងទន្លេនេះមានឈ្មោះថា Tumen មានប្រវែងប្រហែល ១ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ និងមានគន្លងផ្លូវចំនួន ២ ។ បើតាមការស៊ើបអង្កេតដោយក្រុមសិទ្ធិមនុស្សអ៊ុយក្រែន Truth Hounds, ស្ពាននេះ គឺជាច្រករបៀងដឹកជញ្ជូនឧបករណ៍យោធាដោយសម្ងាត់ច្រើនជាង ការបង្កើតដើម្បី “ពង្រីកពាណិជ្ជកម្ម និងទេសចរណ៍” ។ លោក Nazar Myhun អ្នកដឹកនាំការស៊ើបអង្កេតនេះ និយាយថា ការដឹកជញ្ជូនតាមផ្លូវថ្នល់ ងាយស្រួលគេចពីការឃ្លាំមើលតាមផ្កាយរណបជាងផ្លូវដែក ពីព្រោះរថយន្តដឹកទំនិញមានរូបរាងដូចៗគ្នា ហើយអាចលើកដាក់ទំនិញបានលឿន និងនៅទីណាក៏បាន ។ លោកថា ច្រកឆ្លងកាត់នេះ គឺជាច្រករបៀងសម្រាប់លំហូរបច្ចេកវិទ្យា និងធនធានរបស់រុស្ស៊ីចូលទៅក្នុងប្រទេសកូរ៉េខាងជើងវិញផងដែរ ។ ទន្ទឹមនោះ ស្ពានរំលងទន្លេ Tumen នេះ ក៏ជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររវាងកូរ៉េខាងជើង…

  • លោក Zelensky ថា អាមេរិក យល់ព្រមផ្តល់អាជ្ញាប័ណ្ណផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដល់ អ៊ុយក្រែន

    លោក Zelensky ថា អាមេរិក យល់ព្រមផ្តល់អាជ្ញាប័ណ្ណផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដល់ អ៊ុយក្រែន

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានយល់ព្រមផ្តល់អាជ្ញាប័ណ្ណដល់ប្រទេសអ៊ុយក្រែន ដើម្បីផលិតមីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃ Patriot ។ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាសកាណុង ៨ បំពាក់ដោយមីស៊ីល PAC-3 មានតម្លៃប្រមាណ ៤ លានដុល្លារក្នុងមួយគ្រាប់ ជាមួយនឹងសមត្ថភាពស្ទាក់ចាប់មីស៊ីលផ្លោងនៅចម្ងាយ ៦០ គីឡូម៉ែត្រ ។ អ៊ុយក្រែនបានចាត់ទុកសំណាញ់មេឃ Patriot គឺជាអាវុធយុទ្ធសាស្រ្តដ៏សំខាន់របស់ខ្លួន ដោយសារតែវាជួយឲ្យទីក្រុងកៀវ ដណ្ដើមបានទឹកមួយចំនួនពីរុស្ស៊ីមកវិញ ក្នុងអំឡុងការប្រយុទ្ធកាលពីរដូវរងា ។ ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Fox News ក្រោយជំនួបជាមួយលោក Trump កាលពីថ្ងៃអង្គារ, លោក Zelensky និយាយថា ការយល់ព្រមរបស់លោក Trump គឺជារឿងដ៏សំខាន់ ដោយសារតែអ៊ុយក្រែនកំពុងខ្វះខាតមីស៊ីលប្រឆាំងកាំជ្រួចផ្លោង និងប្រព័ន្ធខែលការពារដែនអាកាស ដូចជា ប្រព័ន្ធ Patriot នេះជាដើម ។ ក្រៅពីជំនួបជាមួយលោក Trump,…

  • ចិន ចរចាផ្ទាល់ជាមួយក្រុមហ៊ូធីឲ្យការពារសុវត្ថិភាពនាវារបស់ខ្លួន រាល់ពេលឆ្លងកាត់សមុទ្រក្រហម

    ចិន ចរចាផ្ទាល់ជាមួយក្រុមហ៊ូធីឲ្យការពារសុវត្ថិភាពនាវារបស់ខ្លួន រាល់ពេលឆ្លងកាត់សមុទ្រក្រហម

    បរទេស ៖ ប្រទេសចិនកំពុងទាក់ទងដោយផ្ទាល់ ជាមួយក្រុមប្រដាប់អាវុធហ៊ូធីរបស់យេម៉ែន ដើម្បីអនុញ្ញាតឱ្យនាវាដឹកប្រេងរបស់ទីក្រុងប៉េកាំង អាចធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមបាន ដោយសុវត្ថិភាព និង មិនរងការវាយប្រហារ ។ នេះបើតាមការចេញផ្សាយរបស់ Strait Times នៅថ្ងៃពុធនេះ ។ កិច្ចចរចាដោយផ្ទាល់ត្រូវបានបានធ្វើឡើង បន្ទាប់ពីក្រុមប្រដាប់អាវុធ ដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានប្តេជ្ញាថា នឹងរារាំងការចូលទៅកាន់កំពង់ផែរបស់ប្រទេស អារ៉ាប៊ី សាអូឌីត។ បើតាម Strait Times ដដែល, ចិនគឺជាប្រទេសដំបូងគេមួយ ក្នុងចំណោមប្រទេសដំបូងៗផ្សេងទៀត ដែលបានទាក់ទងដោយផ្ទាល់ជាមួយក្រុមហ៊ូធី អំពីការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ដែលស្ថិតនៅចុងភាគខាងត្បូង នៃសមុទ្រក្រហម និង មានប្រទេសយេម៉ែន នៅត្រើយខាងកើត ។ ទីក្រុងប៉េកាំងកំពុងព្យាយាមរក្សាការនាំចេញប្រេងពីស្ថានីយ នៅសមុទ្រក្រហម របស់អារ៉ាប៊ី សាអូឌីត ជាពិសេស គឺកំពង់ផែ Yanbu ដើម្បីបំពេញកង្វះខាតការផ្គត់ផ្គង់ ដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz ពីសំណាក់អ៊ីរ៉ង់។ រហូតមកដល់ពេលនេះក្រសួងដឹកជញ្ជូនរបស់ចិន ការិយាល័យព័ត៌មានរបស់ក្រុមហ៊ូធី និងក្រសួងការបរទេសអ៊ីរ៉ង់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរឿងនេះទេ ។ យ៉ាងណា…

  • មេធំសិទ្ធិមនុស្ស UN ៖ សកម្មភាពអ៊ីស្រាអែលនៅលីបង់ អាចរាប់ចូលជា “ឧក្រិដ្ឋកម្មសង្គ្រាម”

    មេធំសិទ្ធិមនុស្ស UN ៖ សកម្មភាពអ៊ីស្រាអែលនៅលីបង់ អាចរាប់ចូលជា “ឧក្រិដ្ឋកម្មសង្គ្រាម”

    បេរូ ៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បាននិយាយកាលពីថ្ងៃ ចន្ទ ថា ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅលីបង់ បានបង្កឱ្យមានការរងទុក្ខវេទនាយ៉ាងទូលំទូលាយដល់ជនស៊ីវិល ហើយអាចរាប់ចូលជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបេរូត មុនពេលបញ្ចប់ការបំពេញទស្សនកិច្ចនៅលីបង់, លោក Türk និយាយថា ការិយាល័យរបស់លោកបានកត់ត្រាការរំលោភបំពានទ្រង់ទ្រាយធំលើច្បាប់មនុស្សធម៌អន្តរជាតិ ដែលសកម្មភាពខ្លះអាចរាប់ចូលជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។ លោក Türk បានបន្ថែមថា ការបន្តវាយប្រហារតាមអាកាស ការបាញ់ផ្លោង និងការប្រើប្រាស់អាវុធផ្ទុះនៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅច្រើនពីសំណាក់អ៊ីស្រាអែល បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើន ការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ និងការភៀសខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ លោក Türk បានសង្កត់ធ្ងន់ថា បេសកកម្មវាយតម្លៃឯករាជ្យ និងអព្យាក្រឹតមួយ បានចាប់ផ្តើមប្រមូលព័ត៌មាន និងភស្តុតាង ស្តីពីការរំលោភបំពាន ដែលគេចោទប្រកាន់ថា ត្រូវបានប្រព្រឹត្តដោយភាគីនៃជម្លោះចាប់តាំងពីថ្ងៃទ២ ខែមីនាកន្លងមក ។ យោងតាមរបាយការណ៍របស់អាជ្ញាធរលីបង់, លោក Türk បានឱ្យដឹងថា មនុស្សប្រមាណ ៤,៣០០ នាក់ត្រូវបានសម្លាប់ និងច្រើនជាង…

  • ជប៉ុន ៖ មនុស្ស ៩ពាន់នាក់កំពុងស្នាក់ក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន បន្ទាប់ពីរញ្ជួយដី

    ជប៉ុន ៖ មនុស្ស ៩ពាន់នាក់កំពុងស្នាក់ក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន បន្ទាប់ពីរញ្ជួយដី

    តូក្យូ ៖ ជប៉ុនឱ្យដឹងថា មានមនុស្សជាង ៩,០០០នាក់ ត្រូវបានជម្លៀសខ្លួន មកឲ្យស្ថិតនៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន ក្រោយហេតុការណ៍រញ្ជួយដី។ រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា មានមនុស្សជាង ៩,០០០នាក់បានស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួន នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីមានហេតុការណ៍រញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារតំបន់ភាគនិរតីនៃប្រទេសជប៉ុន។ លោក Minoru Kihara អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា «យើងទទួលបានរបាយការណ៍អំពីមនុស្ស ៧នាក់ដែលរងរបួសធ្ងន់ និង ២៩នាក់ទៀតរងរបួសស្រាល។ លើសពីនេះ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃនេះ មានមនុស្សចំនួន ៩,១៨៦នាក់បានទៅជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួនចំនួន ៥០៦កន្លែង នៅទូទាំងខេត្ត ចំនួន៥ រួមទាំង ខេត្ត Kumamoto និង Fukuoka ផងដែរ»។ ការថ្លែងនេះធ្វើឡើង នៅមួយថ្ងៃបន្ទាប់ពីហេតុការណ៍រញ្ជួយដី ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣នាក់ បាត់បង់ជីវិត។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi បានលើកឡើងថា អាជ្ញាធរកំពុងបន្តវាយតម្លៃពីកម្រិតនៃការរងរបួស និងការខូចខាតទ្រព្យសម្បត្តិ។ លោកស្រីបានបន្ថែមថា «ការដាច់ចរន្តអគ្គិសនី និងអគ្គិភ័យកំពុងកើតមានឡើងនៅតំបន់មួយចំនួន ហើយផ្លូវថ្នល់ និងស្ពាននានាបានរងការខូចខាត ព្រមទាំងមានអគារមួយចំនួនបានដួលរលំផងដែរ»។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ JMA…

  • រុស្ស៊ី ព្រមានថា មហិច្ឆតានុយក្លេអ៊ែររបស់ជប៉ុន នឹងបំផ្លាញស្ថិរភាពតំបន់

    រុស្ស៊ី ព្រមានថា មហិច្ឆតានុយក្លេអ៊ែររបស់ជប៉ុន នឹងបំផ្លាញស្ថិរភាពតំបន់

    មូស្គូ ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានកាលពីថ្ងៃ ចន្ទ ថា មហិច្ឆតាចង់បានអាវុធនុយក្លេអ៊ែរ និងការជំរុញកម្លាំងយោធាយ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុន នឹងគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ី ព្រមទាំងបំផ្លាញស្ថិរភាពនៅក្នុងតំបន់ទាំងមូល ។ លោកស្រី Zakharova បានលើកឡើងថា ការអះអាងនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន អំពីតម្រូវការឱ្យមានការពិភាក្សាដោយចំហលើបញ្ហាអាវុធនុយក្លេអ៊ែរ មិនអាចយកមកធ្វើជាហេតុផលសមស្រប ដើម្បីការពារខ្លួនបានឡើយ ពីព្រោះគ្មានប្រទេសណាមួយកំពុងគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ជប៉ុននោះទេ ។ អ្នកនាំពាក្យរូបនេះនិយាយថា ផ្ទុយទៅវិញ រុស្ស៊ីកំពុងមើលឃើញថា សកម្មភាពរបស់ទីក្រុងតូក្យូ បង្ហាញពីការរស់ឡើងវិញ នូវស្មារតីឈ្លានពាននៃលទ្ធិយោធានិយមជប៉ុន ។ លោកស្រីថែមទាំងបានចោទប្រកាន់ថា ជប៉ុនកំពុងដើរចេញឆ្ងាយពីកាតព្វកិច្ចសន្តិភាពនិយម ដែលខ្លួនបានព្រមព្រៀង បន្ទាប់ពីសង្គ្រាមលោកលើកទី២ ។ ជាមួយគ្នានេះ លោកស្រី Zakharova បានសង្កត់ធ្ងន់ថា រុស្ស៊ីសូមអំពាវនាវជាថ្មីម្តងទៀតដល់ជប៉ុន ឱ្យចងចាំនូវមេរៀនប្រវត្តិសាស្ត្រ ហើយវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធីវិញ ដើម្បីជៀសវាងការបង្កាត់ភ្លើងសង្គ្រាមប្រណាំងប្រជែងអាវុធថ្មី ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

  • សមាជិកក្លិបអ្នកកាសែតកម្ពុជា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា

    សមាជិកក្លិបអ្នកកាសែតកម្ពុជា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា

    ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួង បានណែនាំឱ្យរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សហការជាមួយ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បញ្ញាសិប្បនិម្មិត និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា” ជូនសមាជិកក្លិបអ្នកការសែតកម្ពុជា ប្រមាណ ១៤៣នាក់ មកពី ៨២ស្ថាប័នសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាគ្រូឧទ្ទេស នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យសមាជិកក្លិបអ្នកកាសែតកម្ពុជា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្រិតសម្រាំងឡើង ដោយផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងារ រួមមានសមត្ថភាពក្នុងការបង្កើតមាតិកា…

  • លោក Zelensky ថា មានកិច្ចចរចាដ៏ល្អ ជាមួយលោក Trump អំពីប្រព័ន្ធការពារដែនអាកាស Patriot

    លោក Zelensky ថា មានកិច្ចចរចាដ៏ល្អ ជាមួយលោក Trump អំពីប្រព័ន្ធការពារដែនអាកាស Patriot

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានកោតសរសើរការពិភាក្សាដ៏ល្អ ជាមួយសមភាគីអាមេរិក លោក Donald Trump អំពីប្រព័ន្ធការពារដែនអាកាស Patriot។ លោក Volodymyr Zelensky ចាត់ទុកថា ជំនួបរៀបចំឡើងនៅឯសេតវិមាន កាលពីថ្ងៃអង្គារថាគឺជា “កិច្ចប្រជុំដ៏ល្អ” ដោយលោកបានលើកឡើងថា បានពិភាក្សាអំពីអាជ្ញាប័ណ្ណផលិតគ្រាប់មីស៊ីលស្ទាក់ចាប់ ឬ interceptors សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងវិធីសាស្រ្តនានាដើម្បីស្តារការចរចាជាមួយរុស្ស៊ីឡើងវិញ។ លោក Zelensky បានចំណាយពេលជាងមួយម៉ោង ជាមួយលោក Trump ក្នុងការពិភាក្សា ពោលគឺចំពេលដែលទីក្រុង Kyiv និងទីក្រុងមូស្គូ កំពុងបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិកប៉ុនប៉ងបញ្ចប់សង្គ្រាម បានជាប់គាំង។ តាមរយៈសេចក្តីថ្លែងការណ៍បង្ហោះ លើបណ្តាញសង្គម X , លោក Zelensky បាននិយាយថា «ខ្ញុំ និងលោកប្រធានាធិបតី បានពិភាក្សាអំពីអាជ្ញាប័ណ្ណសម្រាប់ការផលិតគ្រាប់មីស៊ីលស្ទាក់ចាប់ Patriot និងគំនិតផ្សេងៗទៀតដែលអាចជួយបាន។ យើងក៏បាននិយាយអំពីការទូតផងដែរ ដោយវាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យដំណើរការការទូតមានភាពរស់រវើកឡើងវិញ»។ មុនពេលកិច្ចប្រជុំនេះ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន…

  • អ៊ីស្រាអែលថា ទោះមិនចូលរួម តែបានបើកឱ្យយន្តហោះអាមេរិកប្រើទឹកដីខ្លួនហោះទៅវាយអ៊ីរ៉ង់

    អ៊ីស្រាអែលថា ទោះមិនចូលរួម តែបានបើកឱ្យយន្តហោះអាមេរិកប្រើទឹកដីខ្លួនហោះទៅវាយអ៊ីរ៉ង់

    ហ៊្សេរុយសាឡឹម ៖ ប្រមុខការពារជាតិអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃ អង្គារ ថា ទោះបីមិនបានចូលរួមវាយប្រហារផ្ទាល់ តែអ៊ីស្រាអែលបានបើកឱ្យយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកហោះចេញពីទឹកដីអ៊ីស្រាអែល ដើម្បីទៅវាយប្រហារលើអ៊ីរ៉ង់ ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រាប់ទូរទស្សន៍ Channel 14 ថា យន្តហោះចម្បាំងអាមេរិក កំពុងហោះចេញពីអ៊ីស្រាអែល ដើម្បីទៅវាយប្រហារអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏ដឹងពីរឿងនោះដែរ ។ លោកថា អ៊ីស្រាអែលចង់វាយប្រហារគោលដៅថាមពលអ៊ីរ៉ង់ ប៉ុន្តែផែនការរបស់អ៊ីស្រាអែលត្រូវបានសហរដ្ឋអាមេរិកជំទាស់ ។ អមដោយការគំរាមវាយប្រហារអ៊ីរ៉ង់ ក្នុងករណីមានការវាយប្រហារណាមួយពីអ៊ីរ៉ង់, លោក Katz និយាយថា យើងចង់វាយប្រហារគោលដៅថាមពលអ៊ីរ៉ង់យ៉ាងខ្លាំង ប៉ុន្តែសហរដ្ឋអាមេរិកមិនយល់ព្រមចំពោះការធ្វើបែបនោះទេ នៅដំណាក់កាលនេះ ។ ប៉ុន្តែលោកថា ប្រសិនបើអ៊ីរ៉ង់បាញ់មកលើអ៊ីស្រាអែល នោះយើងនឹងឆ្លើយតបដោយកម្លាំងពេញទំហឹង ។ យើងត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីវាយប្រហារអ៊ីរ៉ង់ដោយឯករាជ្យ ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

  • លោក ពូទីន បង្កើនចំនួនកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបន្ថែម

    លោក ពូទីន បង្កើនចំនួនកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបន្ថែម

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃ ចន្ទ បានចុះហត្ថលេខាលើក្រឹត្យមួយ (បទបញ្ជាប្រធានាធិបតី) ដើម្បីបង្កើនចំនួនបុគ្គលិកនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសរុស្ស៊ី ឱ្យកើនដល់ ២,៤២៦,១៣០ នាក់ រួមទាំងបុគ្គលិកយោធាចំនួន ១,៥៣៥,០០០ នាក់ ។ យោងតាមក្រឹត្យដែលចេញផ្សាយនៅលើគេហទំព័ររដ្ឋាភិបាលរុស្ស៊ី, ការបង្កើនចំនួនបុគ្គលិកនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ នឹងផ្តោតសំខាន់លើការបង្កើតអង្គភាពសំណង់យោធានៅក្នុងជួរកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី ។ ហើយក្រឹត្យនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហាតទៅ ។ បើតាម Anadolu, បទបញ្ជាប្រធានាធិបតីនេះ បានបង្ហាញពីការកើនឡើងនៃចំនួនបុគ្គលិកកងកម្លាំងប្រដាប់អាវុធរុស្ស៊ីចំនួន ២៧,០០០ នាក់ ព្រមទាំងការកើនឡើងនៃបុគ្គលិកយោធាចំនួន ២៥,០០០ នាក់ បើប្រៀបធៀបទៅនឹងក្រឹត្យដែលលោក ពូទីន បានចុះហត្ថលេខាកាលពីខែមុន ។ កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ លោកប្រធានាធិបតី ពូទីន បានបង្កើនចំនួនបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធរហូតដល់ ២,៣៩៩,១៣០ នាក់ រួមទាំងបុគ្គលិកយោធាចំនួន ១,៥១០,០០០ នាក់ ។ គិតត្រឹមខែមករាដើមឆ្នាំនេះ ចំនួនទាហានរុស្ស៊ីដែលបានស្លាប់បាត់បង់ជីវិតមានប្រហែល ៣២៥,០០០នាក់ និងច្រើនជាង ១,២លាននាក់ទៀតរងរបួស…