Category: ព័ត៌មានអន្តរជាតិ

  • បារាំងប្រកាសត្រៀមខ្លួន​ពង្រឹងវិស័យការពារជាតិ និង នុយក្លេអ៊ែរ ជាមួយហ្វីលីពីន

    បារាំងប្រកាសត្រៀមខ្លួន​ពង្រឹងវិស័យការពារជាតិ និង នុយក្លេអ៊ែរ ជាមួយហ្វីលីពីន

    ម៉ានីល ៖ «ប្រទេសបារាំងមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និង អាចសហការលើវិស័យ​នុយក្លេអ៊ែរ ជាមួយហ្វីលីពីន»។ នេះគឺជាការគូសបញ្ជាក់របស់ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍។ លោកស្រី Marie Fontanel ឯកអគ្គរដ្ឋទូតដែលនឹងបញ្ចប់អាណត្តិការងារ បានប្រាប់អ្នកសារព័ត៌មានថា បារាំងមានឧស្សាហកម្មការពារជាតិដ៏ទូលំទូលាយ និងអាចពឹងផ្អែកបាន ដើម្បីជួយគាំទ្រដល់ប្រទេសហ្វីលីពីន ប្រសិនបើទីក្រុងម៉ានីលសម្រេចចិត្តទិញសម្ភារៈ ឬ ឧបករណ៍យោធាបន្ថែមទៀត។ លើសពីនេះ ប្រទេសបារាំងក៏ត្រៀមខ្លួនរួចរាល់ ក្នុងការចែករំលែកបទពិសោធន៍ដ៏ទូលំទូលាយរបស់ខ្លួន លើវិស័យ​នុយក្លេអ៊ែរផងដែរ ខណៈដែលប្រទេសហ្វីលីពីនកំពុងសិក្សាស្វែងយល់អំពីវិស័យមួយនេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រថាមពលរយៈពេលវែងរបស់ខ្លួន។ បើតាម abs-cbn, ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតបារាំងប្រចាំហ្វីលីពីន បានធ្វើឡើង នៅប៉ុន្មានថ្ងៃបន្ទាប់ពី លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន បានលើកឡើងថា វាដល់ពេលហើយដែលប្រទេសរបស់លោកត្រូវសិក្សាស្វែងយល់អំពីថាមពលនុយក្លេអ៊ែរ ហើយ លោកក៏បានលើកឡើងអំពីការការពារសិទ្ធិ និងទឹកដីរបស់ប្រទេសជាតិផងដែរ។ ហ្វីលីពីន និង បារាំងបានពង្រីកទំនាក់ទំនងផ្នែកការពារជាតិយ៉ាងខ្លាំងរួចទៅហើយ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «ស្ថានភាពកងកម្លាំងដែលមកបំពេញទស្សនកិច្ច» ហៅកាត់ SOVFA នៅទីក្រុងប៉ារីស កាលពីខែមីនា ឆ្នាំមុន។ កិច្ចព្រមព្រៀងនេះផ្តល់នូវក្របខ័ណ្ឌសម្រាប់កម្លាំងយោធានៃប្រទេសទាំងពីរ ក្នុងការប្រតិបត្តិការនៅលើទឹកដីរបស់គ្នា ទៅវិញទៅមក ផងដែរ៕…

  • ជប៉ុន បាញ់មីស៊ីល Tomahawk ហោះឆ្ងាយដល់ ២,៥០០ គីឡូម៉ែត្រលើកដំបូង, កូរ៉េខាងជើងថា សង្គ្រាមឧបទ្វីបជិតមកដល់

    ជប៉ុន បាញ់មីស៊ីល Tomahawk ហោះឆ្ងាយដល់ ២,៥០០ គីឡូម៉ែត្រលើកដំបូង, កូរ៉េខាងជើងថា សង្គ្រាមឧបទ្វីបជិតមកដល់

    តូក្យូ ៖ ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសពីការសាកល្បងបាញ់បង្ហោះមីស៊ីលអាមេរិក Tomahawk ជាលើកដំបូងចេញពីនាវាពិឃាតប្រភេទ Aegis ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ បើតាម sbs news, Tomahawk គឺជាមីស៊ីលនាំផ្លូវដែលអាចហោះហើរក្នុងរយៈចម្ងាយពី ១,៦០០ ទៅ ២,៥០០ គីឡូម៉ែត្រ ។ រយៈចម្ងាយនេះ អាចធ្វើឲ្យមីស៊ីល Tomahawk វាយប្រហារដល់គោលដៅក្នុងប្រទេសកូរ៉េខាងជើង ចិន និងរុស្ស៊ី ។ បន្ទាប់ពីការបាញ់មីស៊ីល Tomahawk នៅតំបន់ប៉ាស៊ីហ្វិក បាន១ថ្ងៃ, កូរ៉េខាងជើង បានចេញមុខព្រមានថា សង្គ្រាមឧបទ្វីបកូរ៉េជិតផ្ទុះឡើងហើយ ព្រោះទីក្រុងវ៉ាស៊ីនតោនបានបញ្ជ្រាបកម្លាំងយោធាក្នុងតំបន់កាន់តែរីកធំឡើង ។ បើតាមអត្ថបទវិចារណកថាមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ បានរិះគន់ការបង្កើនសមត្ថភាពរបស់បញ្ជាការដ្ឋានកងទ័ពអាមេរិក ប្រចាំនៅជប៉ុន ដោយព្រមានថា ការប៉ះទង្គិចគ្នានៅលើឧបទ្វីបកូរ៉េ គឺជារឿងដែលនឹងត្រូវកើតឡើងជាក់ជាមិនខាន ដោយគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មិនមែនគ្រាន់តែជាលទ្ធភាពដែលអាចកើតមាននោះទេ ។ អត្ថបទនោះលើកឡើងថា ការបង្កើនចំនួនកងទ័ពនៅទីបញ្ជាការកងទ័ពអាមេរិកប្រចាំនៅជប៉ុន បង្ហាញថា បញ្ជាការដ្ឋាននេះកំពុងប្រែខ្លួនទៅជា «បញ្ជាការដ្ឋានសម្រាប់ធ្វើសង្គ្រាម» ពេញលេញមួយ ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងរៀបចំកងកម្លាំងស្វ័យការពារជប៉ុន សម្រាប់ការប៉ះទង្គិចគ្នា…

  • លោក ហ្សេលេនស្គី ៖ រុស្ស៊ី ប្រើមីស៊ីលបាលីស្ទិក កូរ៉េខាងជើង វាយ អ៊ុយក្រែន

    លោក ហ្សេលេនស្គី ៖ រុស្ស៊ី ប្រើមីស៊ីលបាលីស្ទិក កូរ៉េខាងជើង វាយ អ៊ុយក្រែន

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ព័ត៌មានបឋមបង្ហាញថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង នៅក្នុងការវាយប្រហារចុងក្រោយបង្អស់ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ។ នេះបើតាម Anadolu ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានបញ្ជាក់លើបណ្តាញសង្គម Telegram កាលពីថ្ងៃ ព្រហស្បតិ៍ថា អ្នកជំនាញកំពុងបន្តពិនិត្យមើលមីស៊ីល ដែលរុស្ស៊ីបានប្រើប្រាស់វាយប្រហារលើភូមិ Radushne ហើយលទ្ធផលរកឃើញជំហានដំបូងចង្អុលបង្ហាញថា វាជាអាវុធផលិតដោយកូរ៉េខាងជើង ។ លោក ហ្សេលេនស្គី អះអាងថា ទិន្នន័យបឋមរបស់យើងបង្ហាញថា នេះគឺជាមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ។ ពិតណាស់ នឹងមានការពិនិត្យបន្ថែមទៀត ហើយអ្វីៗទាំងអស់នឹងត្រូវបានផ្ទៀងផ្ទាត់ ។ បើតាមលោក ហ្សេលេនស្គី, មីស៊ីលនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការយោធាកាន់តែរីកធំធាត់រវាងទីក្រុងមូស្គូ និងព្យុងយ៉ាង ដោយលោកបានចោទប្រកាន់កូរ៉េខាងជើងចំៗ ថាបានផ្គត់ផ្គង់មីស៊ីល និងកងទ័ពទៅឱ្យរុស្ស៊ី ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា អាទិភាពកំពូលរបស់អ៊ុយក្រែន នៅតែជាការទទួលបានមីស៊ីលការពារដែនអាកាសបន្ថែម ។ ពិសេស គ្រាប់មីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃ Patriot ព្រមទាំងគ្រាប់រំសេវសម្រាប់ប្រព័ន្ធខែលការពារដែនអាកាសផ្សេងទៀត…

  • អារ៉ាប៊ី សាអូឌីត កៀរគរ ៥០ប្រទេស រួមដៃគ្នាការពារផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម

    អារ៉ាប៊ី សាអូឌីត កៀរគរ ៥០ប្រទេស រួមដៃគ្នាការពារផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម

    រីយ៉ាដ ៖ អារ៉ាប៊ី សាអូឌីត បានប្រកាសស្វែងរកការបង្កើតសម្ព័ន្ធភាព ដែលមានប្រទេសចំនួន៥០ ដើម្បីការពារការដឹកជញ្ជូនតាមផ្លូវសមុទ្រ នៅសមុទ្រក្រហម និងការពារប្រឆាំងនឹងការវាយប្រហារដោយក្រុមឧទ្ទាម។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន Al Monitor ដោយដកស្រង់ប្រភពនានា។ យោងតាមប្រភព, ប្រទេសអេហ្ស៊ីប, ស៊ូដង់, ជីប៊ូទី និងសូម៉ាលី បានយល់ព្រមចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់អារ៉ាប៊ី សាអូឌីតរួចហើយ។ ការអញ្ជើញក៏ត្រូវបានផ្ញើទៅកាន់ប្រទេសតួកគី, កាតា, បារ៉ែន, គុយវ៉ែត, ប៉ាគីស្ថាន បង់ក្លាដែស និងប្រទេសមួយចំនួនទៀតផងដែរ។ សហរដ្ឋអាមេរិកក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសម្ព័ន្ធភាពនេះដែរ។ ប្រទេសអឺរ៉ុបមួយចំនួន រួមទាំងបារាំង អាល្លឺម៉ង់ និងអ៊ីតាលី កំពុងពិចារណាចូលរួមក្នុងសម្ព័ន្ធភាពនេះ ប្រសិនបើសហរដ្ឋអាមេរិកចូលរួម។ យោងតាមគេហទំព័រព័ត៌មាននេះ, អារ៉ាប៊ី សាអូឌីត រំពឹងថា សម្ព័ន្ធភាពអន្តរជាតិមួយនេះនឹងផ្តោត មិនត្រឹមតែលើការប្រឆាំងនឹងក្រុម Houthi ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការប្រយុទ្ធប្រឆាំងនឹងការលួចប្លន់ តាមសមុទ្រ និងការជួញដូរខុសច្បាប់នៅក្នុងសមុទ្រក្រហមផងដែរ។ បើតាម Tass, នៅថ្ងៃទី២០ ខែកក្កដា អ្នកនាំពាក្យយោធារបស់ក្រុម ហ៊ូទី គឺលោក Yahya Saree…

  • អ៊ីរ៉ង់ព្រមានពីប្រតិបត្តិការបន្លំរបស់អ៊ីស្រាអែល ក្រោយដ្រូនវាយប្រហារ កំពង់ផែ អេហ្ស៊ីប

    អ៊ីរ៉ង់ព្រមានពីប្រតិបត្តិការបន្លំរបស់អ៊ីស្រាអែល ក្រោយដ្រូនវាយប្រហារ កំពង់ផែ អេហ្ស៊ីប

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ព្រមានអំពីប្រតិបត្តិការបន្លំអត្តសញ្ញាណ របស់អ៊ីស្រាអែល ក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅកំពង់ផែ Damietta របស់ប្រទេសអេហ្ស៊ីប។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ អំពីអ្វីដែលលោកបានហៅថាជា «ប្រតិបត្តិការបន្លំអត្តសញ្ញាណ» របស់អ៊ីស្រាអែល បន្ទាប់ពីមានការវាយប្រហារដោយដ្រូន ទៅលើនាវាដឹកឧស្ម័នមួយគ្រឿង នៅកំពង់ផែ Damietta របស់ប្រទេសអេហ្ស៊ីប ដោយលោកបានបញ្ជាក់ថា សន្តិសុខរបស់អេហ្ស៊ីបមាន «សារៈសំខាន់បំផុត» សម្រាប់ទីក្រុងតេហេរ៉ង់។ នៅក្នុងការបង្ហោះលើបណ្តាញសង្គម X , លោក Araghchi បានពណ៌នាថា «ប្រទេសអេហ្ស៊ីប ជាមិត្តភក្តិ និងដៃគូដ៏សំខាន់មួយនៅក្នុងតំបន់ ហើយសន្តិសុខរបស់ប្រទេសនេះមានសារៈសំខាន់បំផុតសម្រាប់ពួកយើង»។ លោកបានសរសេរទៀតថា «យើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នចំពោះផែនការ និងប្រតិបត្តិការបន្លំអត្តសញ្ញាណរបស់អ៊ីស្រាអែល ដែលត្រូវបានរៀបចំឡើងដើម្បីបំផ្លាញសន្តិភាពក្នុងតំបន់»។ លោកបានបន្ថែមថា «ការគំរាមកំហែងនេះគឺច្បាស់លាស់ មានផលប៉ះពាល់ទៅវិញទៅមក និងបង្ហាញពីការភ័យខ្លាចចំពោះសាមគ្គីភាពរបស់ប្រជាជនមូស្លីម»។ បើតាម Anadolu , ការលើកឡើងទាំងនេះបានធ្វើឡើង នៅមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយគ្រឿង ដែលបានបង្កឱ្យមានអគ្គិភ័យឆេះនាវាដឹកឧស្ម័នចំនួនពីរគ្រឿងនៅកំពង់ផែ Damietta របស់អេហ្ស៊ីប មានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ អេហ្ស៊ីប បានប្រមូលបំណែកនៃយន្តហោះគ្មានមនុស្សបើកនោះ…

  • ការលក់អាវុធរបស់ ឥណ្ឌា ទៅឱ្យ អ៊ីស្រាអែល ប្រឈមជាប់ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ហ្គាហ្សា

    ការលក់អាវុធរបស់ ឥណ្ឌា ទៅឱ្យ អ៊ីស្រាអែល ប្រឈមជាប់ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ហ្គាហ្សា

    ញូវដែលី ៖ អង្គការលើកលែងទោសអន្តរជាតិ ព្រមានធ្ងន់ៗថា ការលក់អាវុធរបស់ប្រទេសឥណ្ឌា ទៅឱ្យប្រទេសអ៊ីស្រាអែល អាចប្រឈមមុខនឹងការជាប់ពាក់ព័ន្ធ ក្នុងអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា ។ បើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ, ឥណ្ឌានៅតែបន្តផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល បើទោះបីជាមានហានិភ័យខ្ពស់ នៃការប្រើប្រាស់វា ដើម្បីប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាក៏ដោយ ។ របាយការណ៍មានចំណងជើងថា “The Supply of Weapons and Ammunition to Israel” របស់អង្គការនេះ បានទម្លាយឱ្យដឹងថា មានការដឹកជញ្ជូនអាវុធចំនួន ២.៥៩៦ លើក ក្នុងនោះរួមមានគ្រាប់រំសេវ គ្រឿងបង្គុំ និងសមាសធាតុជាច្រើនទៀត ចេញពីប្រទេសឥណ្ឌាទៅកាន់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ។ របាយការណ៍នេះបញ្ជាក់ថា ក្រុមហ៊ុនឥណ្ឌាបានផ្គត់ផ្គង់គ្រឿងបង្គុំអាវុធខ្នាតតូចចំនួន ៣៩០.៥១៦គ្រឿងសម្រាប់អាវុធកម្រិតយោធា គ្រឿងបង្គុំយុទ្ធភណ្ឌផ្ទុះចំនួន ៥៦៤.៩៧០គ្រឿង និងសមាសធាតុសម្រាប់រថយន្តយោធាចំនួន ២៩៨គ្រឿង ទៅឱ្យក្រុមហ៊ុនផ្គត់ផ្គង់អ៊ីស្រាអែល ។ យោងតាមការលើកឡើងរបស់អង្គការលើកលែងទោសអន្តរជាតិ, ក្រុមការងាររបស់ពួកគបានប្រើប្រាស់ទិន្នន័យពាណិជ្ជកម្មដឹកជញ្ជូន ដើម្បីបញ្ជាក់ពីវិធីដែលអាវុធ គ្រឿងផ្ទះ គ្រឿងបង្គុំ និងសមាសធាតុផ្សេងទៀត ត្រូវបានដឹកជញ្ជូនទៅកាន់ក្រុមហ៊ុនអ៊ីស្រាអែល ដើម្បីផ្គត់ផ្គង់ដល់កងទ័ពប្រទេសមួយនេះ…

  • លោក Trump ប្រកាសឈានដល់កិច្ចព្រមព្រៀងរំលាយអាវុធក្រុមហាម៉ាស និងការដកទ័ពអ៊ីស្រាអែលចេញពីហ្គាហ្សា

    លោក Trump ប្រកាសឈានដល់កិច្ចព្រមព្រៀងរំលាយអាវុធក្រុមហាម៉ាស និងការដកទ័ពអ៊ីស្រាអែលចេញពីហ្គាហ្សា

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃ ព្រហស្បតិ៍ ថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច ពាក់ព័ន្ធនឹងការរំលាយអាវុធទាំងស្រុងរបស់ក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា ជាថ្នូរការដកកងកម្លាំងរបស់អ៊ីស្រាអែល ។ មេដឹកនាំអាមេរិករូបនេះ និយាយថា កិច្ចព្រមព្រៀង ដែលរូបលោកបានពណ៌នាថា ជាជំហាន “ប្រវត្តិសាស្ត្រ” ឆ្ពោះទៅរកសន្តិភាព និងសន្តិសុខនេះ នឹងត្រូវអនុវត្តជាដំណាក់កាលៗ ។ លោក ត្រាំ បានអះអាងតាមបណ្តាញសង្គម Truth Social ថា កិច្ចព្រមព្រៀងនេះ នឹងត្រូវអនុវត្តជាដំណាក់កាលៗយ៉ាងប្រុងប្រយ័ត្ន ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា នៅពេលការរំលាយអាវុធត្រូវបានបញ្ចប់ កងកម្លាំងអ៊ីស្រាអែលនឹងចាប់ផ្តើមដកចេញ ហើយកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ នឹងធ្វើការជាមួយមន្រ្តីប៉ូលិសប៉ាឡេស្ទីនថ្មី ដើម្បីទទួលខុសត្រូវលើសុវត្ថិភាពរបស់តំបន់ហ្គាហ្សា សម្រាប់ប្រជាជនក្នុងតំបន់ និងប្រទេសជិតខាង ។ លោក ត្រាំ បន្ថែមថា កិច្ចព្រមព្រៀងនេះ តំណាងឱ្យការឈានទៅមុខដ៏សំខាន់ ក្នុងការអនុវត្តផែនការ ២០ ចំណុចរបស់លោកសម្រាប់តំបន់ហ្គាហ្សា ដោយលោកបានបន្ថែមថា ដែនដីនេះនឹងត្រូវគ្រប់គ្រងដោយរដ្ឋាភិបាលប៉ាឡេស្ទីនថ្មី ដែលនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាសន្តិភាពដឹកនាំដោយលោកផ្ទាល់…

  • ប៉ាគីស្ថាន ថា ការចរចារវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តធ្វើ ទោះបីផ្ទុះអាវុធដាក់គ្នាជាថ្មី

    ប៉ាគីស្ថាន ថា ការចរចារវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តធ្វើ ទោះបីផ្ទុះអាវុធដាក់គ្នាជាថ្មី

    អ៊ីស្លាម៉ាបាដ ៖ ប្រទេស ប៉ាគីស្ថានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ការចរចារវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តធ្វើ បើទោះបីជា គូជម្លោះទាំងពីរ បានវាយប្រហារគ្នា ទៅវិញទៅមក បង្កភាពតានតឹងឡើងវិញ ក៏ដោយ។ ក្នុងនាមជាអ្នកសម្របសម្រួល ប៉ាគីស្ថានបានលើកឡើងថា ខ្លួនកំពុងខិតខំប្រឹងប្រែង «អស់ពីលទ្ធភាព» ដើម្បីនាំយកអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកត្រឡប់មកកាន់តុចរចាវិញ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ដែលមានគោលបំណងបញ្ឈប់សង្គ្រាមរវាងភាគីទាំងពីរ ហើយដែលទីក្រុងអ៊ីស្លាម៉ាបាដក៏ជាភាគីមួយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះផងដែរ។ លោក Tahir Andrabi អ្នកនាំពាក្យក្រសួងការបរទេស ប៉ាគីស្ថាន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងអ៊ីស្លាម៉ាបាដថា «ការចរចារវាងភាគីទាំងពីរគឺកំពុងបន្ត ដើម្បីធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅរកភាពប្រក្រតីវិញ»។ ទីក្រុងវ៉ាស៊ីនតោនបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើគូប្រជែងរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗ ដែលសំដៅលើប្រទេសហ្ស៊កដានី។ ក្នុងរយៈពេលពីរថ្ងៃ កន្លងមកនេះ ប្រទេសអារ៉ាប៊ី សាអូឌីត បានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការវាយប្រហារក្រុមសកម្មប្រយុទ្ធ នៅក្នុងប្រទេសអ៊ីរ៉ាក់ ខណៈដែលប្រទេសអេហ្ស៊ីបក៏បានរងការវាយប្រហារជាលើកដំបូងដោយ drone នៅឯកំពង់ផែមួយជាប់សមុទ្រមេឌីទែរ៉ាណេ ដែលជំរុញឱ្យប្រធានាធិបតីរបស់ខ្លួនចេញការព្រមានថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ាកំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងធ្ងន់ធ្ងរ។ បទឈប់បាញ់អាមេរិក-អ៊ីរ៉ង់ បានដួលរលំ នៅដើមខែនេះ ហើយអ៊ីរ៉ង់បានបិទច្រកសមុទ្រហ័រមូសម្តងទៀត ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ សម្រាប់ប្រេង និងឧស្ម័ន៕ ប្រភព ៖ AFP…

  • អ៊ុយក្រែន ថាអាចនឹងប្រើមីស៊ីលបាលីស្ទិកផលិតក្នុងស្រុក វាយ រុស្ស៊ី អំឡុងខែកញ្ញា ខាងមុខ

    អ៊ុយក្រែន ថាអាចនឹងប្រើមីស៊ីលបាលីស្ទិកផលិតក្នុងស្រុក វាយ រុស្ស៊ី អំឡុងខែកញ្ញា ខាងមុខ

    កៀវ ៖ លោក Denys Shtilerman ម្ចាស់ក្រុមហ៊ុនការពារជាតិ Fire Point និយាយថា អ៊ុយក្រែនអាចនឹងចាប់ផ្តើមប្រើប្រាស់មីស៊ីលបាលីស្ទិកផលិតក្នុងស្រុក វាយប្រហារលើកដំបូងលើរដ្ឋធានីមូស្គូ របស់ប្រទេសរុស្ស៊ី ក្នុងអំឡុងខែកញ្ញា ឬខែវិច្ឆិកាខាងមុខ ។ បើតាម Kyiv post, ក្រុមហ៊ុន Fire Point ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ ពោលគឺបន្ទាប់ពីរុស្ស៊ីបញ្ជូនទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែន ។ ក្រុមហ៊ុនម៉ៅការការពារជាតិខ្នាតយក្សរបស់អ៊ុយក្រែនមួយនេះ មានឯកទេសផលិតយន្តហោះដ្រូនពិឃាតចម្ងាយឆ្ងាយ FP-1 និងមីស៊ីលនាំផ្លូវ FP-5 Flamingo ។ បន្ថែមលើនេះ Fire Point ក៏បានប្រកាសពីគម្រោងផលិតមីស៊ីលបាលីស្ទិក FP-7 និង FP-9 កាលពីខែកញ្ញា ឆ្នាំ២០២៥ផងដែរ ។ ការបាញ់សាកល្បងលើកដំបូងនៃមីស៊ីលបាលីស្ទិក FP-7 ត្រូវបានបង្ហាញកាលពីខែកុម្ភៈ ។ មីស៊ីលនេះ ត្រូវបានរាយការណ៍ថា រចនាឡើងដើម្បីវាយប្រហារគោលដៅក្នុងចម្ងាយរហូតដល់ ២៥០ ទៅ ៣០០ គីឡូម៉ែត្រ ខណៈដែលមីស៊ីល FP-9…

  • លោក Medvedev ថា លោកខាងលិច ខ្ចីដៃ អ៊ុយក្រែន ដើម្បីបំផ្លាញ រុស្សី

    លោក Medvedev ថា លោកខាងលិច ខ្ចីដៃ អ៊ុយក្រែន ដើម្បីបំផ្លាញ រុស្សី

    មូស្គូ ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បាននិយាយរិះគន់មិនសំចៃមាត់ថា បណ្តាប្រទេសលោកខាងលិច ដែលមិនចូលចិត្តទីក្រុងមូស្គូ កំពុងព្យាយាមខ្ចីដៃអ៊ុយក្រែន ដើម្បីបំផ្លាញរុស្ស៊ីដោយបើកចំហរ ។ ថ្លែងក្នុងវេទិកា Territory of Meanings កាលពីថ្ងៃពុធ, លោក Medvedev បញ្ជាក់ថា ឥឡូវនេះ នៅប៉ែកលោកខាងលិច ពួកគេកំពុងប្រើប្រាស់អ៊ុយក្រែន ធ្វើជាឧបករណ៍បំផ្លាញសហព័ន្ធរុស្ស៊ី ដោយឥតលាក់លៀម ។ អ្នកនយោបាយជាន់ខ្ពស់រុស្ស៊ីវ័យ ៦០ ឆ្នាំរូបនេះ អះអាងទៀតថា សម្រាប់ជនជាតិរុស្ស៊ី ចាប់ពីពេលនេះតទៅ ត្រូវតែមានភារកិច្ចរួមមួយ ដើម្បីជួយសង្គ្រោះប្រទេសជាតិរបស់យើង ។ បើតាមអតីតនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះ, លោកខាងលិចបានព្យាយាមបង្កព្យុះភ្លៀងដល់ប្រទេសរុស្ស៊ី តាំងពីយូរយារណាស់មកហើយ ពីព្រោះពួកគេមិនចូលចិត្ត ដែលឃើញរុស្ស៊ីមានកងកម្លាំងខ្លាំងក្លា ពោរពេញដោយមោទនភាព និងភាពម្ចាស់ការលើខ្លួនឯង ។ យ៉ាងណា ការបរាជ័យក្នុងការប៉ុនប៉ងបង្ក្រាបសហព័ន្ធរុស្ស៊ី បានបង្កឱ្យមានការខកចិត្តយ៉ាងខ្លាំង ក្នុងចំណោមប្រមុខ និងអ្នកនយោបាយបរទេសរបស់ប្រទេសលោកខាងលិច ។ ទំនាស់រវាងលោកខាងលិច និងរុស្ស៊ី បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៤ បន្ទាប់ពីទីក្រុងមូស្គូបានកាត់យកឧបទ្វីបCrimea ពីអ៊ុយក្រែន និងការគាំទ្ររបស់រុស្ស៊ីដល់ក្រុមបំបែករដ្ឋនៅតំបន់…