Category: ព័ត៌មានអន្តរជាតិ

  • កូរ៉េខាងជើង ចោទ NATO ត្រៀមធ្វើសង្គ្រាមជាមួយ រុស្ស៊ី

    កូរ៉េខាងជើង ចោទ NATO ត្រៀមធ្វើសង្គ្រាមជាមួយ រុស្ស៊ី

    ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃ សៅរ៍ បានចេញមុខចោទប្រកាន់អង្គការណាតូចំៗថា កំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយរុស្ស៊ី ដោយផ្អែកលើសកម្មភាពពង្រីកហេដ្ឋារចនាសម្ព័ន្ធឥន្ធនៈ សម្រាប់ផ្គត់ផ្គង់យោធាពាសពេញតំបន់អឺរ៉ុបទាំងមូល ។ យោងតាមកាសែត KCNA, កូរ៉េខាងជើងបានរិះគន់មិនសំចៃមាត់លើផែនការកម្មវិធីពង្រីកសមត្ថភាពខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់អង្គការណាតូ ដោយបានអះអាងថា ផែនការនេះនឹងតភ្ជាប់បណ្តាញប្រេងឥន្ធនៈប្រវែងប្រមាណ ១០,០០០ គីឡូម៉ែត្រ នៅអឺរ៉ុបខាងលិចជាមួយប្រទេសជាសមាជិកថ្មីៗនៅអឺរ៉ុបខាងកើត និងខាងជើង ។ KCNA រាយការណ៍ថា ដើមឡើយ មានការខ្វែងគំនិតគ្នារវាងបណ្តាប្រទេសជាសមាជិកណាតូ ដោយសារតែចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែចុងក្រោយ ពួកគេបានសម្របសម្រួលគ្នាវិញ ។ នេះបង្ហាញថា អង្គការណាតូកំពុងប្រកាន់ខ្ជាប់នូវការរៀបចំស្ដុកប្រេងបម្រុងយុទ្ធសាស្ត្រសម្រាប់សង្គ្រាម ដោយចាត់ទុកវាជាបញ្ហាដ៏សំខាន់បំផុត ។ យ៉ាងណា KCNA មិនបានបង្ហាញពីភស្ដុតាងគាំទ្រដល់ការចោទប្រកាន់របស់ខ្លួនលើអង្គការណាតូ ជាពិសេសលើការអះអាងដែលថា ផែនការផ្គត់ផ្គង់ឥន្ធនៈ គឺបង្កើតឡើងដើម្បីគាំទ្រក្នុងពេលមានសង្គ្រាមនានាដែលស្ថិតក្រៅពីទ្វីបអឺរ៉ុបនោះទេ ។ ក្រៅពីរិះគន់ណាតូ កូរ៉េខាងជើងក៏បានថ្កោលទោសលើកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងបណ្ដាប្រទេសជាច្រើន ដែលរួមទាំងសមាជិកណាតូផងដែរ ៕ ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

  • អាមេរិក និងអ៊ីស្រាអែល ត្រៀមរួមដៃគ្នាទម្លាក់គ្រាប់បែកឈុតធំកម្ទេចទីតាំងថាមពល អ៊ីរ៉ង់

    អាមេរិក និងអ៊ីស្រាអែល ត្រៀមរួមដៃគ្នាទម្លាក់គ្រាប់បែកឈុតធំកម្ទេចទីតាំងថាមពល អ៊ីរ៉ង់

    វ៉ាស៊ីតនោន ៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងត្រៀមរួមដៃគ្នារៀបចំយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយ ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ ដោយការវាយប្រហារនោះ អាចធ្វើឡើងក្នុងពេលឆាប់ៗនេះ ។ យោងតាមរបាយការណ៍របស់ CBS News និង The Wall street Journal, យុទ្ធនាការទម្លាក់គ្រាប់បែកនេះ ត្រូវបានពិភាក្សា និងអនុញ្ញាតគោលការណ៍នៅឯរមណីយដ្ឋាន Camp David ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ យុទ្ធនាការនេះ ផ្តោតលើរោងចក្រអគ្គិសនី រោងចក្រចម្រាញ់ប្រេង និងខ្សែបណ្តាញចែកចាយហ្គាស ។ មន្ត្រីអាមេរិកក៏បានជជែកគ្នាអំពីលទ្ធភាពកាត់ផ្តាច់ចរន្តអគ្គិសនីទូទាំងទីក្រុងតេហេរ៉ង់ផងដែរ ។ ប្រភពទម្លាយឱ្យដឹងថា គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីបំផ្លាញសមត្ថភាពរបស់កងទ័ពអ៊ីរ៉ង់ ជាពិសេសបង្ខំឱ្យទីក្រុងតេហេរ៉ង់វិលត្រឡប់មករកតុចរចាវិញ ។ មកទល់ពេលនេះ លោកប្រធានាធិបតី ត្រាំ នៅមិនទាន់បានចេញបញ្ជាផ្លូវការចុងក្រោយ ឱ្យបើកយុទ្ធនាការទ្រង់ទ្រាយធំនេះនៅឡើយទេ ។ ប៉ុន្តែក្រុមអ្នករៀបចំផែនការចង់បញ្ចប់ប្រតិបត្តិការនេះ មុនពេលទីផ្សារហិរញ្ញវត្ថុពិភពលោកបើកដំណើរការនៅថ្ងៃ ចន្ទ សប្តាហ៍ក្រោយ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ។ យ៉ាងណា ប្រភពបានបង្ហើបថា លោក ត្រាំ…

  • ៨ ឆ្នាំ អាមេរិក ខាតបង់យន្តហោះចម្បាំងបំបាំងកាយ F-35 អស់ ១៤ គ្រឿង

    ៨ ឆ្នាំ អាមេរិក ខាតបង់យន្តហោះចម្បាំងបំបាំងកាយ F-35 អស់ ១៤ គ្រឿង

    វ៉ាស៊ីនតោន ៖ ត្រឹមតែ ៨ ឆ្នាំប៉ុណ្ណោះ ពោលចាប់តាំងពីឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានខាតបង់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុត F-35 រហូតដល់ ១៤ គ្រឿង នេះបើយោងតាមទិន្នន័យដែលចងក្រងដោយសារព័ត័មាន អាណាឌូលូ របស់ប្រទេសតួកគី នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ។ ការខាតបង់ចុងក្រោយបង្អស់ បានកើតឡើងក្រោយយន្តហោះចម្បាំង F-35B មួយគ្រឿងរបស់កងម៉ារីនអាមេរិក កាលពីថ្ងៃ សុក្រ បានជួបគ្រោះថ្នាក់ធ្លាក់ផ្ទុះឆេះនៅជិតមូលដ្ឋានទ័ពអាកាស មីរ៉ាម៉ា ក្នុងទីក្រុង សាន់ឌីហ្គោ រដ្ឋ កាលីហ្វ័រញ៉ា ។ ករណីមួយទៀត កើតឡើងបន្ទាប់ពីកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់កាលពីថ្ងៃ ព្រហស្បតិ៍ បានបាញ់មីស៊ីលផ្លោងកម្ទេចយន្តហោះចម្បាំងអាមេរិក F-35 ចំនួន ៣ គ្រឿង ខណៈមន្ត្រីជាច្រើននាក់ ក៏ដូចជាបុគ្គលិកបច្ចេកទេស និងថែទាំយន្តហោះទាំងនេះ ក៏ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនោះផងដែរ ។ បើតាមតាមទីភ្នាក់ងារសារព័ត៌មាន Mehr, យន្តហោះចម្បាំង F-35 របស់អាមេរិកទាំងនេះ ត្រូវបានមីស៊ីលអ៊ីរ៉ង់បាញ់ស្រោចកម្ទេចនៅឯមូលដ្ឋានទ័ពអាកាស អាល់ អារាក់ ភាគខាងកើតរបស់ប្រទេសហ្ស៊កដានី…

  • NATO មានបំណងពង្រីកការទប់ស្កាត់នុយក្លេអ៊ែរនៅអឺរ៉ុប ចំពេលមានការគំរាមកំហែងពីរុស្ស៊ី

    NATO មានបំណងពង្រីកការទប់ស្កាត់នុយក្លេអ៊ែរនៅអឺរ៉ុប ចំពេលមានការគំរាមកំហែងពីរុស្ស៊ី

    ប៊ែរឡាំង ៖ អង្គការណាតូ ត្រូវបានរាយការណ៍ថា កំពុងធ្វើការលើផែនការពង្រីកការទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួននៅអឺរ៉ុប ស្របពេលមានការគំរាមកំហែងដែលបង្កឡើងរបស់ប្រទេសរុស្ស៊ី ។ យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ កាលពីថ្ងៃ សុក្រ ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមរបស់សហរដ្ឋអាមេរិក ក៏ជាជម្រើសមួយផងដែរ ។ ជាមួយគ្នានេះ អ្នកជំនាញជឿថា វាអាចទៅរួច ដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយគ្រាប់បែក B61-12 រួចហើយ ទៅកាន់មូលដ្ឋានទ័ពអាកាស Lakenheath ក្នុងចក្រភពអង់គ្លេស ។ អ្នកជំនាញបន្ថែមថា ប្រសិនបើស្ថានភាពសន្តិសុខនៅតែបន្តកើនឡើងភាពតានតឹង នោះប្រទេសមួយចំនួនទៀត ដូចជាប៉ូឡូញ ហ្វាំងឡង់ និងលីទុយអានី ក៏អាចក្លាយជាទីតាំងដាក់ពង្រាយដ៏មានសក្តានុពលផងដែរ ។ ផែនការទាំងនេះ ភាគច្រើនពាក់ព័ន្ធនឹងអ្វីដែលហៅថា អាវុធនុយក្លេអ៊ែរមិនមែនជាយុទ្ធសាស្ត្រ ។ ហើយអាវុធទាំងនេះ បម្រុងទុកសម្រាប់ប្រើប្រាស់ប្រឆាំងនឹងកងទ័ពសត្រូវ ព្រលានយន្តហោះ កំពង់ផែ មជ្ឈមណ្ឌលបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធយោធាផ្សេងទៀត ។ បើធៀបនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ពួកវាមានកម្លាំងផ្ទុះទាបជាង ហើយជាធម្មតា ត្រូវបានបំពាក់នៅក្នុងយន្តហោះចម្បាំង ឬមីស៊ីលរយៈចម្ងាយខ្លី ឬមីស៊ីលនាំផ្លូវ ។ យោងតាមការប៉ាន់ស្មានរបស់អ្នកជំនាញនុយក្លេអ៊ែរ, បន្ទាប់ពីការរំសាយអាវុធនុយក្លេអ៊ែរដ៏ធំ ដែលបានកើតឡើងបន្ទាប់ពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ មានតែគ្រាប់បែក B61-12…

  • លោក ហ្សេលេនស្គី ៖ រុស្ស៊ី ចង់ឱ្យជម្លោះមជ្ឈិមបូព៌ាបន្ត ដើម្បីដាក់កំហិតលើការគាំទ្ររបស់អាមេរិកដល់អ៊ុយក្រែន

    លោក ហ្សេលេនស្គី ៖ រុស្ស៊ី ចង់ឱ្យជម្លោះមជ្ឈិមបូព៌ាបន្ត ដើម្បីដាក់កំហិតលើការគាំទ្ររបស់អាមេរិកដល់អ៊ុយក្រែន

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា រុស្ស៊ីចង់ឱ្យជម្លោះនៅមជ្ឈិមបូព៌ាបន្ត ដើម្បីដាក់កំហិតលើការគាំទ្ររបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ។ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ចាក់ផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ លោក Zelensky និយាយថា លោកបានដឹងពីចារកម្មថា រុស្ស៊ីសប្បាយចិត្តណាស់ ដែលគ្មានការបញ្ចប់សង្គ្រាមពិតប្រាកដនៅមជ្ឈិមបូព៌ា ។ ពីព្រោះរុស្ស៊ីយល់ថា ចាប់តាំងពីសហរដ្ឋអាមេរិកចូលរួមក្នុងសង្គ្រាមនេះមក រុស្ស៊ីមិនអាចជួយអ៊ុយក្រែនក្នុងកម្រិតដូចពីមុនបានទេ ។ នៅពេលសួរថាតើអ៊ុយក្រែនឈ្នះសង្គ្រាមដែរឬទេ? លោក Zelensky បានឆ្លើយតបច្បាស់ៗថា អ៊ុយក្រែននឹង “មិនចាញ់សង្គ្រាមទេ” ពីព្រោះសម្រាប់យើង ជ័យជំនះមិនមែនជាការលះបង់ប្រទេសជាតិ និងឯករាជ្យភាពរបស់យើងទេ ។ យើងមិនចាញ់ទេ ហើយពួកគេក៏មិនឈ្នះដែរ ។ ទន្ទឹមគ្នា មេដឹកនាំអ៊ុយក្រែនរូបនេះ បានចោទប្រកាន់រុស្ស៊ីចំៗថា បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់អ៊ីរ៉ង់ ដែលត្រូវបានប្រើប្រាស់វាយប្រហារប្រឆាំងអ៊ីស្រាអែល និងទូទាំងតំបន់មជ្ឈិមបូព៌ា ។ ក្នុងសង្គ្រាមនៅអ៊ុយក្រែន, រុស្ស៊ីបានប្រើប្រាស់យ៉ាងសកម្មនូវយន្តហោះដ្រូនអត្តឃាត ដែលមានប្រភពដើមពីប្រទេសអ៊ីរ៉ង់ គឺម៉ូដែល Shahed-136 ដែលរុស្ស៊ីបានប្ដូរឈ្មោះទៅជា Geran-2 សម្រាប់ប្រតិបត្តិការវាយប្រហារ ។…

  • លោក ត្រាំ គំរាមបន្តវាយ អ៊ីរ៉ង់ ឱ្យចាស់ដៃបំផុត ដើម្បីឈ្នះសង្គ្រាម

    លោក ត្រាំ គំរាមបន្តវាយ អ៊ីរ៉ង់ ឱ្យចាស់ដៃបំផុត ដើម្បីឈ្នះសង្គ្រាម

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ សុក្រ បានព្រមានធ្ងន់ៗថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តវាយប្រហារលើប្រទេសអ៊ីរ៉ង់ឱ្យកាន់តែចាស់ដៃបំផុត ដោយសារតែសហរដ្ឋអាមេរិកចង់ឈ្នះសង្គ្រាមនេះ ។ លោក ត្រាំ បានបញ្ជាក់ច្បាស់ៗនៅចំពោះមុខអ្នកសារព័ត៌មាននៅឯជំរុំ Camp David ថា សហរដ្ឋអាមេរិកចង់ឈ្នះសង្គ្រាមនេះ កម្លាំងយោធាយើងកំពុងធ្វើបានល្អណាស់ ហើយអ៊ីរ៉ង់កំពុងត្រូវបានបំផ្លាញ ។ មេដឹកនាំអាមេរិករូបនេះ អះអាងថា អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ ពីព្រោះពួកយើងនឹងបន្តវាយប្រហារទីក្រុងតេហេរ៉ង់ឱ្យកាន់តែចាស់ដៃបំផុត ហើយនៅចំណុចណាមួយ អ៊ីរ៉ង់នឹងនិយាយថា ពួកគេមិនអាចទ្រាំទ្របានទៀតទេ ។ លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ ក៏បានប្រៀបធៀបសង្គ្រាមអ៊ីរ៉ង់ ជាមួយនឹងសង្គ្រាមអាមេរិកពីមុន នៅវៀតណាម និងអាហ្វហ្គានីស្ថាន ដោយលោកនិយាយថា អាមេរិកអាចនឹងចំណាយពេល ៥ខែ ដើម្បីបំផ្លាញសមត្ថភាពយោធារបស់អ៊ីរ៉ង់ ។ ពាក់ព័ន្ធការចរចាជាមួយអ៊ីរ៉ង់វិញ ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា រូបលោកកំពុងបាត់បង់ជំនឿលើទីក្រុងតេហេរ៉ង់ ពីព្រោះពួកគេនិយាយកុហក ប៉ុន្តែទោះជាយ៉ាងណា យើងកំពុងស្ថិតក្នុងការចរចានៅឡើយ ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖…

  • លោក Trump ថា អាមេរិក មិនទាន់យល់ព្រមឱ្យ អ៊ុយក្រែន ផលិតមីស៊ីល សំណាញ់មេឃ Patriot នោះទេ

    លោក Trump ថា អាមេរិក មិនទាន់យល់ព្រមឱ្យ អ៊ុយក្រែន ផលិតមីស៊ីល សំណាញ់មេឃ Patriot នោះទេ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃ សុក្រ ថា សហរដ្ឋអាមេរិកនៅមិនទាន់បានយល់ព្រមឱ្យអ៊ុយក្រែនផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot នៅឡើយទេ ។ ប៉ុន្តែមេដឹកនាំអាមេរិករូបនេះ អះអាងថា ការចរចាកំពុងដំណើរការ ខណៈដែលសហរដ្ឋអាមេរិកត្រូវតែប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការអនុញ្ញាតឱ្យប្រទេសណាមួយផលិតមីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធខែលការពារដែនអាកាស Patriot ។ លោកប្រធានាធិបតី ត្រាំ បាននិយាយក្នុងបទសម្ភាសន៍មួយ អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅឯជំរុំ Camp David ថា មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot គឺជាអាវុធដ៏អស្ចារ្យ និងមានឥទ្ធិពលខ្លាំង ។ លោកថា ដូច្នេះ អាមេរិកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចែករំលែកបច្ចេកវិទ្យាសម្ងាត់នេះ ពីព្រោះថ្ងៃណាមួយ បច្ចេកវិទ្យានេះអាចនឹងត្រូវគេយកមកប្រឆាំងនឹងសហរដ្ឋអាមេរិកវិញក៏ថាបាន ។ បើតាម Straits Times, អ៊ុយក្រែនបានចាត់ទុកប្រព័ន្ធខែលការពារដែនអាកាស Patriot គឺជាតួឯករបស់ខ្លួន ដោយសារតែវាជួយឲ្យទីក្រុងកៀវ ដណ្ដើមបានទឹកមួយចំនួនពីរុស្ស៊ីមកវិញ ក្នុងអំឡុងការប្រយុទ្ធកាលពីរដូវរងា ។ ប៉ុន្តែដោយសារតែសហរដ្ឋអាមេរិកដែលជាអ្នកផ្គត់ផ្គង់ប្រព័ន្ធខែលការពារដែនអាកាស Patriot ដ៏ធំរបស់អ៊ុយក្រែន កំពុងជាប់ដៃធ្វើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ទើបធ្វើឲ្យអ៊ុយក្រែនខ្វះខាតគ្រាប់មីស៊ីលស្ទាក់ចាប់ សម្រាប់បំពាក់លើសំណាញ់មេឃមួយនេះ…

  • ចិន ជំរុញ អាមេរិក បញ្ឈប់ការគំរាមកំហែង និងដកការបិទខ្ទប់ប្រទេសគុយបា

    ចិន ជំរុញ អាមេរិក បញ្ឈប់ការគំរាមកំហែង និងដកការបិទខ្ទប់ប្រទេសគុយបា

    ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃ សុក្រ បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការគំរាមកំហែង ក្នុងការប្រើប្រាស់កម្លាំងយោធាប្រឆាំងប្រទេសគុយបា និងបញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគី ព្រមទាំងការបិទខ្ទប់ប្រទេសជាបន្ទាន់ ។ នៅពេលត្រូវបានសួរនាំអំពីរបាយការណ៍ដែលថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការប្រតិបត្តិការយោធាប្រឆាំងនឹងគុយបា, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning និយាយថា ប្រទេសចិននឹងបន្តគាំទ្រយ៉ាងរឹងមាំដល់ប្រទេសគុយបា ក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន ហើយប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ។ លោកស្រី Mao បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីការពារ “ភាពយុត្តិធម៌ និងសច្ចៈធម៌អន្តរជាតិ” ។ បើតាម Anadolu, ទំនាក់ទំនងរវាងគុយបា និងសហរដ្ឋអាមេរិកបានឈានចូលដល់ដំណាក់កាលប្រឈមមុខដាក់គ្នា ស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានគោលបំណងផ្លាស់ប្តូររបបដឹកនាំគុយបា ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានប្រើប្រាស់វិធានការបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេង និងដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយ ដើម្បីបង្កើនសម្ពាធលើទីក្រុងឡាហាឡាវ៉ាន ដែលនាំឱ្យមានការដាច់ចរន្តអគ្គិសនីអស់រយៈពេលជាច្រើនខែ និងអស្ថិរភាពបណ្តាញផ្គត់ផ្គង់អគ្គិសនី ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

  • ចិន បំពាក់មីស៊ីលលឿនជាងសំឡេង ៦ ដង ដល់នាវាពិឃាតទម្ងន់ ៧,៥០០ តោន

    ចិន បំពាក់មីស៊ីលលឿនជាងសំឡេង ៦ ដង ដល់នាវាពិឃាតទម្ងន់ ៧,៥០០ តោន

    ប៉េកាំង ៖ ប្រទេសចិនបានចាប់បំពាក់មីស៊ីល YJ-20 ដែលអាចរត់ទម្លុះមេឃក្នុងល្បឿនលឿនជាងសំឡេង ៦ ដង ទៅដល់នាវាចម្បាំង Type 052D ដែលមានទម្ងន់ ៧,៥០០ តោន ។ បើតាម Interesting engineering, មីស៊ីល YJ-20 អាចហោះក្នុងចម្ងាយពី ១,៥០០ ទៅ ២,០០០ គីឡូម៉ែត្រ ។ វាត្រូវបានគេជឿថា អាចរត់ក្នុងល្បឿនលឿនជាងសំឡេង ៦ដង ហើយអាចបង្កើនល្បឿនលឿនជាងសំឡេងរហូតដល់ ១០ ដង បន្ទាប់ពីការធ្វើទំនើបកម្មរួច ដែលធ្វើឱ្យវាក្លាយជាមីស៊ីលប្រឆាំងនាវាដែលបាញ់ចេញពីនាវាលឿនបំផុតមួយក្នុងពិភពលោក ។ មីស៊ីល YJ-20 ពីមុនមក ត្រូវបានគេឃើញបំពាក់តែនៅលើនាវាចម្បាំងធុនធ្ងន់ Type 055 មានទម្ងន់ ១៣,០០០ តោនប៉ុណ្ណោះ ប៉ុន្តែការបង្ហាញចុងក្រោយនេះបញ្ជាក់ថា វាក៏អាចបំពាក់ និងបាញ់ចេញពីនាវាពិឃាតធុនស្រាល Type 052D មានទម្ងន់ត្រឹមតែ ៧,៥០០ តោនផងដែរ ៕ ប្រទេសមហាយក្សនៅអាស៊ីមួយនេះ បានដាក់ដំណើរការនាវាពិឃាតធុនស្រាល Type…

  • អាមេរិក ចាយជាង ៥៨ ពាន់លានដុល្លារ បំពេញឃ្លាំងស្តុកមីស៊ីល សំណាញ់មេឃ Patriot

    អាមេរិក ចាយជាង ៥៨ ពាន់លានដុល្លារ បំពេញឃ្លាំងស្តុកមីស៊ីល សំណាញ់មេឃ Patriot

    វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមអាមេរិក បានប្រកាសកាលពីថ្ងៃ ពុធ ថា កងទ័ពអាមេរិកបានផ្ដល់កុងត្រាមានតម្លៃ ៥៨,៦ ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុនម៉ៅការការពារជាតិ Lockheed Martin ដើម្បីផលិតគ្រាប់មីស៊ីលស្ទាប់ចាប់ សម្រាប់សំណាញ់មេឃ Patriot ខណៈសង្រ្គាមអ៊ីរ៉ង់ និងអ៊ុយក្រែនបានបង្កើនសម្ពាធដល់ឃ្លាំងស្ដុកអាវុធសហរដ្ឋអាមេរិក ។ យោងតាមប្រភពពីលោកខាងលិច, កងទ័ពអាមេរិកបានបាញ់អស់គ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធ Patriot ដល់ទៅជាង ៨០០ គ្រាប់ ក្នុងពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ អំឡុងការប្រយុទ្ធគ្នាជាមួយកងកម្លាំងអ៊ីរ៉ង់ ។ សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលប្រឆាំងមីស៊ីល ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ ។ ក្នុងនោះមីស៊ីលស្ទាក់ចាប់ PAC-2 របស់ប្រព័ន្ធ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩…