-
អ៊ុយក្រែនមកជួយពន្លត់ភ្លើងឆេះព្រៃ នៅប្រទេសបារាំង

ប៉ារីស ៖ ក្រុមអ្នកពន្លត់អគ្គិភ័យមកពីប្រទេសអ៊ុយក្រែនត្រូវបានបញ្ជូនឲ្យមកជួយប្រទេសបារាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ។ ជាការចូលរួមក្នុងប្រតិបត្តិការដើម្បីពន្លត់ភ្លើងឆេះព្រៃដ៏ធំ ដែលកំពុងបំផ្លិចបំផ្លាញតំបន់ Gironde ហើយនេះគឺជាការប្រមូលកម្លាំងជួយសង្គ្រោះដ៏ធំធេងមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសបារាំង។ ជាមួយនឹងឆន្ទៈជួយគ្នា ទៅវិញទៅមក, លោកស្រី Krystyna Pertsovych ដែលជាមន្ត្រីផ្នែកព័ត៌មានរបស់ក្រុមឆ្លើយតបបន្ទាន់ អ៊ុយក្រែន បាននិយាយថា «នៅពេលដែលយើងត្រូវការជំនួយ ប្រទេសបារាំងបានមកជួយយើង»។ លោកស្រីបញ្ជាក់ថា ក្រុមការងារនេះបានមកដល់ប្រទេសបារាំង បន្ទាប់ពីធ្វើដំណើរតាមផ្លូវគោក អស់រយៈពេល ៥២ម៉ោង។ លោកមេបញ្ជាការ Thomas Mimiague មកពីអង្គភាព SDIS 33 បានពន្យល់ថា ទោះបីជាពួកគេមិនចេះនិយាយភាសាបារាំងក៏ដោយ ក៏ពួកគេអាចធ្វើឱ្យមិត្តរួមការងារ ដែលនិយាយភាសាបារាំង យល់ពីអ្វីដែលពួកគេចង់និយាយបាន។ លោក Thomas Mimiague បានបញ្ជាក់យ៉ាងមុតមាំបន្ថែមថា «នៅនឹងកន្លែងប្រតិបត្តិការ ភាសារបស់អ្នកពន្លត់អគ្គិភ័យ គឺជាភាសាដែលអ្នកពន្លត់អគ្គិភ័យទាំងអស់ អាចយល់គ្នាបាន»៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
អ៊ុយក្រែន ដាក់គោលដៅបញ្ចប់សង្គ្រាមជាមួយ រុស្ស៊ី មុនរដូវរងា

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងកាលពីថ្ងៃ ចន្ទ ថា ប្រទេសអ៊ុយក្រែននឹងស្វែងរកការបង្កើតសម្ពាធពេញទំហឹងលើផ្នែកការទូត សេដ្ឋកិច្ច និងយោធាប្រឆាំងទីក្រុងមូស្គូ ដើម្បីជំរុញបញ្ចប់សង្គ្រាមរបស់រុស្ស៊ី មុនពេលរដូវរងាចាប់ផ្តើម។ លោក ហ្សេលេនស្គី បានប្រាប់ក្រុមឯកអគ្គរដ្ឋទូតអ៊ុយក្រែននៅទីក្រុងកៀវ ថា រដូវស្លឹកឈើជ្រុះឆ្នាំ ២០២៦ គឺជាពេលវេលាដែលអ៊ុយក្រែនចង់បានបំផុត ដើម្បីបង្ខំឱ្យរុស្ស៊ីឈានទៅរកតុចរចាសន្តិភាព ។ យោងតាម RBC-Ukraine, លោក ហ្សេលេនស្គី និយាយថា អ៊ុយក្រែននឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើឱ្យសង្គ្រាមរបស់រុស្ស៊ីបញ្ចប់ កើតឡើងមុនរដូវរងា ពោលគឺនៅត្រឹមរដូវស្លឹកឈើជ្រុះ។ ប៉ុន្តែលោកដឹងច្បាស់ថា លោកប្រធានាធិបតី ពូទីន នឹងបន្តអូសបន្លាយសង្គ្រាមនេះ ហើយកំពុងរៀបចំផែនការអូសបន្លាយជម្លោះ តាមរយៈការកៀរគរកងទ័ពបន្ថែម ពិសេសកងទ័ពកូរ៉េខាងជើង និងការវាយប្រហារថ្មីៗ ។ លោក ហ្សេលេនស្គី បានអះអាងថា ការវាយប្រហាររបស់អ៊ុយក្រែនលើទីតាំងផលិតឧបករណ៍យោធារបស់រុស្ស៊ី ផ្នែកភស្តុភារ និងទីតាំងថាមពល គឺជាឧបករណ៍សម្រាប់បង្កើនតម្លៃនៃការធ្វើសង្គ្រាម ក៏ដូចជាបង្ខំឱ្យវិមានក្រឹមឡាំងស្វែងរកសន្តិភាព។ ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងព្យាយាមបង្កើតទម្រង់សម្ពាធផ្សេងៗប្រឆាំងរុស្ស៊ី មានដូចជាសម្ពាធការទូត…
-
អាមេរិក ចាយ ៣,០០០ លានដុល្លារ ពន្លឿនការផលិតមីស៊ីលសំណាញ់មេឃ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃជាង ៣ពាន់លានដុល្លារជាមួយក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុន Northrop Grumman ដើម្បីពន្លឿនបង្កើនការផលិតគ្រឿងបន្លាស់មីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃ Patriot និង THAAD។ កិច្ចព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់កុងត្រាមានតម្លៃរហូតដល់ ៥៨,៦ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន Lockheed Martin សម្រាប់ការផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលការពារដែនអាកាស Patriot កាលពីសប្តាហ៍មុន។ បើតាម South China Morning Post, តាមរយៈកិច្ចព្រមព្រៀងខាងលើ មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិកមានបំណងបង្កើនការផលិតមីស៊ីលស្ទាក់ចាប់សម្រាប់ Patriot ឱ្យបាន ៣ ដង និង THAAD ឱ្យបាន ៤ ដង។ ក្រៅពីមីស៊ីលស្ទាក់ចាប់, សហរដ្ឋអាមេរិកក៏បានចុះកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយក្រុមហ៊ុន RTX ដើម្បីបង្កើនការផលិតមីស៊ីលនាំផ្លូវ Tomahawk ពី ៦០ គ្រាប់ក្នុងមួយឆ្នាំ ឱ្យកើនឡើងដល់ ១.០០០គ្រាប់ក្នុងមួយឆ្នាំផងដែរ ។ ការសម្រេចចិត្តរបស់មន្ទីរបញ្ចកោណ ត្រូវបានជំរុញដោយសារជម្លោះនៅមជ្ឈិមបូព៌ា និងសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឱ្យស្តុកអាវុធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកធ្លាក់ចុះយ៉ាងគំហុក។ ជាក់ស្តែង បើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ ហៅកាត់ CSIS, យោធាអាមេរិកមានគ្រាប់មីស៊ីលស្ទាក់ចាប់សម្រាប់ Patriot…
-
លោក Trump ថា អ៊ីរ៉ង់ប្រឈមឱកាសចុងក្រោយ មុនពេលត្រូវកម្ទេចចោល

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃចន្ទថា ការចរចាជាមួយអ៊ីរ៉ង់កំពុងបន្ត បើទោះបីជាទីក្រុងតេហេរ៉ង់បានបដិសេធក៏ដោយ ហើយអះអាងថា ប្រទេសអ៊ីស្លាមមួយនេះកំពុងប្រឈមមុខនឹងឱកាសចុងក្រោយ មុនពេលត្រូវកម្ទេចចោល។ លោក Trump ដែលបានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមានថា លោកយល់ព្រមបន្តស្វែងរកការចរចាជាមួយអ៊ីរ៉ង់ តាមសំណើរបស់ប្រទេសអារ៉ាប៊ី សាអូឌីត, អេមីរ៉ាត់ អារ៉ាប់រួម, កាតា និងប្រទេសដទៃទៀត។ យ៉ាងណា ក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធ កាលពីថ្ងៃចន្ទថា មិនមានការចរចាជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ប៉ុន្តែ លោក Trump បានទទូចថា ការចរចាពិតជាមានមែន។ លោកបាននិយាយថា «យើងកំពុងចរចាគ្នានៅពេលនេះ»។ ប្រធានាធិបតីអាមេរិករូបនេះបានបន្ថែមថា «នេះគឺជាឱកាសចុងក្រោយសម្រាប់ពួកគេក្នុងការចុះហត្ថលេខាលើឯកសារដ៏ល្អមួយ។ ខ្ញុំចង់ផ្តល់ឱកាសចុងក្រោយបំផុតដល់ពួកគេ មុនពេលពួកគេត្រូវកម្ទេចចោល»។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានស្ថិតក្នុងស្ថានភាពសង្គ្រាម ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារដោយភ្ញាក់ផ្អើលប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាការទូតប្រកបដោយភាពរអាក់រអួល អស់រយៈពេលជាច្រើនខែ ដែលបាននាំឱ្យមានភាពស្ងប់ស្ងាត់មួយកម្រិតក៏ដោយ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
ពួក ហ៊ូទី ថា គ្មានផែនការយកប្រាក់ពីនាវាឆ្លងកាត់សមុទ្រក្រហម ដូចនៅហ័រមូស ជាដាច់ខាត

បរទេស ៖ ក្រុមឧទ្ទាម ហ៊ូទី នៅប្រទេសយេម៉ែន បានបដិសេធថា ខ្លួនមិនមានគម្រោងយកកម្រៃសេវាពីនាវា ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ជាដាច់ខាត ដោយបញ្ជាក់ថា ការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកមួយនេះ នៅតែមិនគិតថ្លៃ ដដែល។ ការបដិសេធនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ តាមរយៈសេចក្តីថ្លែងការណ៍ របស់មជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការមនុស្សធម៌ ហៅកាត់ HOCC ដែលគ្រប់គ្រងដោយក្រុម Houthi និងទទួលបន្ទុកត្រួតពិនិត្យចរាចរណ៍នាវាឆ្លងកាត់ច្រកសមុទ្រ Bab al-Mandeb។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា «សេវាកម្មធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់របស់ខ្លួនគឺធ្វើឡើងដោយស្ម័គ្រចិត្ត និង មិនគិតថ្លៃឡើយ» ។ ប្រភពបានបន្ថែមថា អ្នកដែលទាមទារប្រាក់ សម្រាប់ការធ្វើដំណើរឆ្លងកាត់នោះ មិនមែនជាតំណាងឱ្យប្រទេសយេម៉ែន ឬ HOCC នោះទេ។ ខ្លួនក៏បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនកុំឱ្យបង់ប្រាក់ ឬ ចែករំលែកព័ត៌មានជាមួយភាគី ដែលគ្មានការអនុញ្ញាត។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីសប្តាហ៍មុន ដោយផ្អែកលើប្រភពព័ត៌មានក្នុងតំបន់ បង្ហាញឲ្យដឹងថា ក្រុម Houthi ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ កំពុងពិចារណាដាក់កម្រិតយកថ្លៃសេវាពីនាវាដែលឆ្លងកាត់ច្រកសមុទ្រនេះ ពោលគឺមួយសប្តាហ៍ បន្ទាប់ពីក្រុមនេះបានប្រកាសបិទផ្លូវសមុទ្រ មិនឱ្យមានការដឹកជញ្ជូនទៅកាន់ប្រទេស អារ៉ាប៊ី…
-
អ៊ីរ៉ង់ ចោទ អាមេរិក-អ៊ីស្រាអែល ជាមេខ្លោងបើកដៃឲ្យជនអន្តោប្រវេសន៍សម្រុកចូល អេស្ប៉ាញ

តេហេរ៉ង់ ៖ ស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសកេនយ៉ា បានចោទប្រកាន់ចំៗទៅកាន់សហរដ្ឋអាមេរិក និងដៃគូអ៊ីស្រាអែល ថាជាមេខ្លោងរៀបចំផែនការបើកដៃឱ្យជនភៀសខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់មកពីប្រទេសម៉ារ៉ុក ឆ្លងដែនចូលទៅកាន់តំបន់ Ceuta របស់ប្រទេសអេស្ប៉ាញ ។ ស្ថានទូតអ៊ីរ៉ង់អះអាងថា គោលបំណងចម្បងនៃលំហូរជនអន្តោប្រវេសន៍ដ៏ធំនេះ គឺដើម្បីដាក់ទោសអេស្ប៉ាញដែលហ៊ានចេញមុខរិះគន់ ក៏ដូចជាបដិសេដមិនព្រមចុះចាញ់នឹងសម្ពាធ ជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ា ។ បើតាម RT, ស្ថានទូតអ៊ីរ៉ង់ប្រចាំរដ្ឋធានីណៃរ៉ូប៊ី បានពិពណ៌នាលំហូរជនភៀសខ្លួននេះថា ជាប្រតិបត្តិការដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរនៃប្រទេសជិតខាងមួយចំនួន ដើម្បីធ្វើឱ្យបង្កអស្ថិរភាពដល់ប្រទេសអេស្ប៉ាញ ។ ស្ថានទូតអ៊ីរ៉ង់បានហៅវិបត្តិនេះថា ជាកាដូសម្រាប់ក្រុមស្តាំនិយមរបស់អឺរ៉ុប និងជាការដាក់ទោសប្រទេសដែលហ៊ានតតាំងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួន ជាមួយនឹងសារព្រមានច្បាស់ៗថា មហាអំណាចមួយនេះនឹង មិនអត់ឱនចំពោះការបះបោរនោះឡើយ ។ មិនខុសពីអ៊ីរ៉ង់, អ្នកនាំពាក្យសភាបក្សឆ្វេងនិយមអេស្ប៉ាញលោក Gabriel Rufian និយាយថា វិបត្តិអន្តោប្រវេសន៍នេះ គឺបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ យ៉ាងណា ភ្លាមៗទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅពុំទាន់ធ្វើការអត្ថាធិប្បាយណាមួយ ដើម្បីឆ្លើយតបការចោទប្រកាន់មិនសំចៃមាត់របស់ភាគីអ៊ីរ៉ង់ និងអេស្ប៉ាញនៅឡើយទេ ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ជនភៀសខ្លួនប្រហែល ៥ម៉ឺន ទៅ ៦ម៉ឺននាក់បានឆ្លងដែនពីប្រទេសម៉ារ៉ុកចូលទៅក្នុងតំបន់ Ceuta…
-
អ៊ីស្រាអែល គ្រោងផលិតយន្តហោះចម្បាំងគ្មានមនុស្សបើក មានសមត្ថភាពខ្លាំងមិនចាញ់ F-35 អាមេរិក

ហ៊្សេរុយសាឡឹម ៖ ប្រទេសអ៊ីស្រាអែលមានផែនការផលិតយន្តហោះចម្បាំងគ្មានមនុស្សបើកផ្ទាល់ខ្លួន ដែលមានសមត្ថភាពខ្លាំង និងបំពាក់បច្ចេកវិទ្យាទំនើបបំផុត មិនចាញ់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិកនោះទេ ។ បើតាម Straits Times, គំនិតផ្តួចផ្តើមនេះកើតឡើង បន្ទាប់ពីអាមេរិកកំពុងកើនឡើងសម្ពាធនយោបាយផ្ទៃក្នុង ដែលធ្វើឱ្យការលក់អាវុធដល់អ៊ីស្រាអែលមានការថយចុះ ជាពិសេសនៅក្រោយកើតមានសង្គ្រាមនៅតំបន់ហ្គាហ្សា និងអ៊ីរ៉ង់ ។ លោក David Rodman អ្នកជំនាញមកពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ Begin-Sadat របស់អ៊ីស្រាអែល និយាយថា ប្រសិនបើនិន្នាការនយោបាយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែបន្តតាមគន្លងបច្ចុប្បន្ន នោះអ៊ីស្រាអែលប្រហែលជាត្រូវបានរារាំង ឬមិនអាចសូម្បីតែទិញយន្តហោះទម្លាក់គ្រាប់បែក ដូចជា F-35 នេះជាដើម ។ F-35 គឺជាយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី ៥ ដ៏ទំនើបបំផុតរបស់អាមេរិក និងមានតម្លៃជាង ៨០ លានដុល្លារក្នុងមួយគ្រឿង ។ វាអាចហោះហើរក្នុងល្បឿនដល់ទៅជិត ២ ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងចម្ងាយប្រតិបត្តិការបានជាង ២ ពាន់ ២០០ គីឡូម៉ែត្រ ។ យន្តហោះចម្បាំង F-35 អាចពាំគ្រាប់មីស៊ីលបានទាំងក្នុងតួយន្តហោះ និងនៅក្រៅតួយន្តហោះ ជាមួយនឹងការស្រោបដោយបច្ចេកវិទ្យាអាចបង្វែររលកចាប់សញ្ញារ៉ាដារបស់សត្រូវ ឲ្យពិបាកក្នុងការរកឃើញ…
-
រាជទាយាទ អារ៉ាប៊ីសាអូឌីត ចេញមុខព្រមានលោក ត្រាំ ឲ្យបញ្ឈប់ការវាយប្រហារលើ អ៊ីរ៉ង់

បរទេស៖ រាជទាយាទប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salman បានព្រមានប្រធានាធិបតីអាមេរិក លោក Donald Trump កុំឱ្យចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ឡើងវិញ ។ ថ្លែងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Trump កាលពីថ្ងៃអាទិត្យ, ព្រះអង្គម្ចាស់ bin Salman មានព្រះរាជបន្ទូលថា ការវាយប្រហារលើអ៊ីរ៉ង់សាជាថ្មី នឹងបង្កផលប៉ះពាល់អវិជ្ជមាន ដល់សេដ្ឋកិច្ចពិភពលោក ។ ព្រះអង្គម្ចាស់មានព្រះរាជបន្ទូលថា ការកើនឡើងនៃភាពតានតឹងបន្ថែមទៀតអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ហើយការវាយប្រហារឈុតធំទាំងនេះ មិនអាចសម្រេចបាននូវគោលដៅដែលបានគ្រោងទុកនោះឡើយ ។ បើតាមទីភ្នាក់ងារព័ត៌មាន AP, កិច្ចសន្ទនានោះគឺជាកត្តាមួយ ដែលនាំឱ្យលោក Trump សម្រេចចិត្តចាប់ផ្តើមការចរចាអំពីបទឈប់បាញ់ជាមួយអ៊ីរ៉ង់ឡើងវិញ។ ជាក់ស្ដែង លោក Trump បានលើកឡើងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងសន្តិភាពឡើងវិញនៅថ្ងៃទី៣ ខែសីហានេះ បន្ទាប់ពីលោកបានយល់ព្រមលុបចោលការវាយប្រហារដ៏ខ្លាំងក្លាមួយ ទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់យូរអង្វែង ។ បើតាមលោក Trump, ប្រទេសអ៊ីរ៉ង់ និងប្រទេសដទៃទៀតនៅមជ្ឈិមបូព៌ា បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ចៀសការវាយប្រហារ ដោយសារតែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងត្រូវបានឯកភាពគ្នាហើយ ។ លោក Trump…
-
អាមេរិក ចាយជាង ១០០ លានដុល្លារ ធ្វើទំនើបកម្មឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី

វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិក បានចុះកិច្ចសន្យាតម្លៃ ១០៧,២ លានដុល្លារ ជាមួយក្រុមហ៊ុន Sikorsky Aircraft Corp ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Lockheed Martin ដើម្បីរចនា និងផលិតស្លាបចក្រមេថ្មី សម្រាប់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីប្រភេទ VH-92A ដែលស្គាល់ជាទូទៅថា “Marine One” ។ កិច្ចសន្យានេះ មានគោលបំណងរចនា ផលិត និងសាកល្បងស្លាបចក្រវិលមេជំនាន់ថ្មី ឬ Rotor Blades ស្ថិតក្រោមគម្រោងបង្កើនថាមពលហោះហើរ និងពង្រីកសមត្ថភាពបំពេញការងាររបស់ឧទ្ធម្ភាគចក្រ Marine One នៅគ្រប់លក្ខខណ្ឌអាកាសធាតុ ។ បើតាម Navy mil, ឧទ្ធម្ភាគចក្រ VH-92A មានសមត្ថភាពហោះហើរក្នុងចម្ងាយចន្លោះពី ៩០០ ទៅ ១,០០០ គីឡូម៉ែត្រ ជាមួយនឹងកម្លាំងល្បឿនលឿនបំផុតប្រហែល ៣០៦ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ឧទ្ធម្ភាគចក្រ VH-92A មានដងខ្លួនប្រវែង ២១ ម៉ែត្រ កម្ពស់ ៥.៥ ម៉ែត្រ និងទម្ងន់ប្រហែល ១២,០០០…
-
អ៊ីរ៉ង់ នឹងបង្ខំ អាមេរិក ឱ្យគោរពតាម MOU

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេសគៀន កាលពីថ្ងៃ អាទិត្យ បានអះអាងថា ប្រទេសអ៊ីរ៉ង់ត្រូវតែបង្ខំសហរដ្ឋអាមេរិកឱ្យបន្តរក្សាការប្តេជ្ញាចិត្តគោរពតាមអនុស្សរណៈយោគយល់គ្នា (MoU) សន្តិភាព ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ។ មេដឹកនាំអ៊ីរ៉ង់រូបនេះ បានបញ្ជាក់លើបណ្តាញសង្គម X ថា យើងត្រូវតែព្យាយាមបង្ខំសត្រូវឱ្យគោរពតាមអ្វីដែលខ្លួនបានចុះហត្ថលេខា ។ សន្តិសុខរបស់ប្រទេស និងតំបន់ រួមទាំងសម្ព័ន្ធមិត្តរបស់យើង នឹងមានភាពប្រសើរឡើងជាមួយនឹង MoU នេះ ។ លោក ប៉េហ្សេសគៀន ដែលមានវ័យ៧១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រូបលោកជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈយោគយល់ MoU នេះ នឹងក្លាយជាចំណុចកណ្តាលនៃទំនាក់ទំនងការបរទេសរបស់អ៊ីរ៉ង់នៅពេលអនាគត ។ បើតាមស៊ីនហួរ, កាលពីថ្ងៃទី១៨ ខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ MoU មួយ ដែលនៅក្រោមអនុស្សរណៈយោគយល់នេះ ប្រទេសទាំងពីរត្រូវបានកំណត់ថា នឹងរៀបចំការចរចាក្នុងរយៈពេល ៦០ ថ្ងៃ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ ។ យ៉ាងណាមិញ ជោគវាសនានៃ MoU នេះ…