Category: ព័ត៌មានអន្តរជាតិ

  • ពួក ហ៊ូទី ថា គ្មានផែនការយកប្រាក់ពីនាវាឆ្លងកាត់សមុទ្រក្រហម ដូចនៅហ័រមូស ជាដាច់ខាត

    ពួក ហ៊ូទី ថា គ្មានផែនការយកប្រាក់ពីនាវាឆ្លងកាត់សមុទ្រក្រហម ដូចនៅហ័រមូស ជាដាច់ខាត

    បរទេស ៖ ក្រុមឧទ្ទាម ហ៊ូទី នៅប្រទេសយេម៉ែន បានបដិសេធថា ខ្លួនមិនមានគម្រោងយកកម្រៃសេវាពីនាវា ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ជាដាច់ខាត ដោយបញ្ជាក់ថា ការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកមួយនេះ នៅតែមិនគិតថ្លៃ ដដែល។ ការបដិសេធនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ តាមរយៈសេចក្តីថ្លែងការណ៍ របស់មជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការមនុស្សធម៌ ហៅកាត់ HOCC ដែលគ្រប់គ្រងដោយក្រុម Houthi និងទទួលបន្ទុកត្រួតពិនិត្យចរាចរណ៍នាវាឆ្លងកាត់ច្រកសមុទ្រ Bab al-Mandeb។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា «សេវាកម្មធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់របស់ខ្លួនគឺធ្វើឡើងដោយស្ម័គ្រចិត្ត និង មិនគិតថ្លៃឡើយ» ។ ប្រភពបានបន្ថែមថា អ្នកដែលទាមទារប្រាក់ សម្រាប់ការធ្វើដំណើរឆ្លងកាត់នោះ មិនមែនជាតំណាងឱ្យប្រទេសយេម៉ែន ឬ HOCC នោះទេ។ ខ្លួនក៏បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនកុំឱ្យបង់ប្រាក់ ឬ ចែករំលែកព័ត៌មានជាមួយភាគី ដែលគ្មានការអនុញ្ញាត។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីសប្តាហ៍មុន ដោយផ្អែកលើប្រភពព័ត៌មានក្នុងតំបន់ បង្ហាញឲ្យដឹងថា ក្រុម Houthi ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ កំពុងពិចារណាដាក់កម្រិតយកថ្លៃសេវាពីនាវាដែលឆ្លងកាត់ច្រកសមុទ្រនេះ ពោលគឺមួយសប្តាហ៍ បន្ទាប់ពីក្រុមនេះបានប្រកាសបិទផ្លូវសមុទ្រ មិនឱ្យមានការដឹកជញ្ជូនទៅកាន់ប្រទេស អារ៉ាប៊ី…

  • អ៊ីរ៉ង់ ចោទ អាមេរិក-អ៊ីស្រាអែល ជាមេខ្លោងបើកដៃឲ្យជនអន្តោប្រវេសន៍សម្រុកចូល អេស្ប៉ាញ

    អ៊ីរ៉ង់ ចោទ អាមេរិក-អ៊ីស្រាអែល ជាមេខ្លោងបើកដៃឲ្យជនអន្តោប្រវេសន៍សម្រុកចូល អេស្ប៉ាញ

    តេហេរ៉ង់ ៖ ស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសកេនយ៉ា បានចោទប្រកាន់ចំៗទៅកាន់សហរដ្ឋអាមេរិក និងដៃគូអ៊ីស្រាអែល ថាជាមេខ្លោងរៀបចំផែនការបើកដៃឱ្យជនភៀសខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់មកពីប្រទេសម៉ារ៉ុក ឆ្លងដែនចូលទៅកាន់តំបន់ Ceuta របស់ប្រទេសអេស្ប៉ាញ ។ ស្ថានទូតអ៊ីរ៉ង់អះអាងថា គោលបំណងចម្បងនៃលំហូរជនអន្តោប្រវេសន៍ដ៏ធំនេះ គឺដើម្បីដាក់ទោសអេស្ប៉ាញដែលហ៊ានចេញមុខរិះគន់ ក៏ដូចជាបដិសេដមិនព្រមចុះចាញ់នឹងសម្ពាធ ជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ា ។ បើតាម RT, ស្ថានទូតអ៊ីរ៉ង់ប្រចាំរដ្ឋធានីណៃរ៉ូប៊ី បានពិពណ៌នាលំហូរជនភៀសខ្លួននេះថា ជាប្រតិបត្តិការដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរនៃប្រទេសជិតខាងមួយចំនួន ដើម្បីធ្វើឱ្យបង្កអស្ថិរភាពដល់ប្រទេសអេស្ប៉ាញ ។ ស្ថានទូតអ៊ីរ៉ង់បានហៅវិបត្តិនេះថា ជាកាដូសម្រាប់ក្រុមស្តាំនិយមរបស់អឺរ៉ុប និងជាការដាក់ទោសប្រទេសដែលហ៊ានតតាំងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួន ជាមួយនឹងសារព្រមានច្បាស់ៗថា មហាអំណាចមួយនេះនឹង មិនអត់ឱនចំពោះការបះបោរនោះឡើយ ។ មិនខុសពីអ៊ីរ៉ង់, អ្នកនាំពាក្យសភាបក្សឆ្វេងនិយមអេស្ប៉ាញលោក Gabriel Rufian និយាយថា វិបត្តិអន្តោប្រវេសន៍នេះ គឺបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ យ៉ាងណា ភ្លាមៗទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅពុំទាន់ធ្វើការអត្ថាធិប្បាយណាមួយ ដើម្បីឆ្លើយតបការចោទប្រកាន់មិនសំចៃមាត់របស់ភាគីអ៊ីរ៉ង់ និងអេស្ប៉ាញនៅឡើយទេ ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ជនភៀសខ្លួនប្រហែល ៥ម៉ឺន ទៅ ៦ម៉ឺននាក់បានឆ្លងដែនពីប្រទេសម៉ារ៉ុកចូលទៅក្នុងតំបន់ Ceuta…

  • អ៊ីស្រាអែល គ្រោងផលិតយន្តហោះចម្បាំងគ្មានមនុស្សបើក មានសមត្ថភាពខ្លាំងមិនចាញ់ F-35 អាមេរិក

    អ៊ីស្រាអែល គ្រោងផលិតយន្តហោះចម្បាំងគ្មានមនុស្សបើក មានសមត្ថភាពខ្លាំងមិនចាញ់ F-35 អាមេរិក

    ហ៊្សេរុយសាឡឹម ៖ ប្រទេសអ៊ីស្រាអែលមានផែនការផលិតយន្តហោះចម្បាំងគ្មានមនុស្សបើកផ្ទាល់ខ្លួន ដែលមានសមត្ថភាពខ្លាំង និងបំពាក់បច្ចេកវិទ្យាទំនើបបំផុត មិនចាញ់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិកនោះទេ ។ បើតាម Straits Times, គំនិតផ្តួចផ្តើមនេះកើតឡើង បន្ទាប់ពីអាមេរិកកំពុងកើនឡើងសម្ពាធនយោបាយផ្ទៃក្នុង ដែលធ្វើឱ្យការលក់អាវុធដល់អ៊ីស្រាអែលមានការថយចុះ ជាពិសេសនៅក្រោយកើតមានសង្គ្រាមនៅតំបន់ហ្គាហ្សា និងអ៊ីរ៉ង់ ។ លោក David Rodman អ្នកជំនាញមកពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ Begin-Sadat របស់អ៊ីស្រាអែល និយាយថា ប្រសិនបើនិន្នាការនយោបាយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែបន្តតាមគន្លងបច្ចុប្បន្ន នោះអ៊ីស្រាអែលប្រហែលជាត្រូវបានរារាំង ឬមិនអាចសូម្បីតែទិញយន្តហោះទម្លាក់គ្រាប់បែក ដូចជា F-35 នេះជាដើម ។ F-35 គឺជាយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី ៥ ដ៏ទំនើបបំផុតរបស់អាមេរិក និងមានតម្លៃជាង ៨០ លានដុល្លារក្នុងមួយគ្រឿង ។ វាអាចហោះហើរក្នុងល្បឿនដល់ទៅជិត ២ ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងចម្ងាយប្រតិបត្តិការបានជាង ២ ពាន់ ២០០ គីឡូម៉ែត្រ ។ យន្តហោះចម្បាំង F-35 អាចពាំគ្រាប់មីស៊ីលបានទាំងក្នុងតួយន្តហោះ និងនៅក្រៅតួយន្តហោះ ជាមួយនឹងការស្រោបដោយបច្ចេកវិទ្យាអាចបង្វែររលកចាប់សញ្ញារ៉ាដារបស់សត្រូវ ឲ្យពិបាកក្នុងការរកឃើញ…

  • រាជទាយាទ អារ៉ាប៊ីសាអូឌីត ចេញមុខព្រមានលោក ត្រាំ ឲ្យបញ្ឈប់ការវាយប្រហារលើ អ៊ីរ៉ង់

    រាជទាយាទ អារ៉ាប៊ីសាអូឌីត ចេញមុខព្រមានលោក ត្រាំ ឲ្យបញ្ឈប់ការវាយប្រហារលើ អ៊ីរ៉ង់

    បរទេស៖ រាជទាយាទប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salman បានព្រមានប្រធានាធិបតីអាមេរិក លោក Donald Trump កុំឱ្យចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ឡើងវិញ ។ ថ្លែងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Trump កាលពីថ្ងៃអាទិត្យ, ព្រះអង្គម្ចាស់ bin Salman មានព្រះរាជបន្ទូលថា ការវាយប្រហារលើអ៊ីរ៉ង់សាជាថ្មី នឹងបង្កផលប៉ះពាល់អវិជ្ជមាន ដល់សេដ្ឋកិច្ចពិភពលោក ។ ព្រះអង្គម្ចាស់មានព្រះរាជបន្ទូលថា ការកើនឡើងនៃភាពតានតឹងបន្ថែមទៀតអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ហើយការវាយប្រហារឈុតធំទាំងនេះ មិនអាចសម្រេចបាននូវគោលដៅដែលបានគ្រោងទុកនោះឡើយ ។ បើតាមទីភ្នាក់ងារព័ត៌មាន AP, កិច្ចសន្ទនានោះគឺជាកត្តាមួយ ដែលនាំឱ្យលោក Trump សម្រេចចិត្តចាប់ផ្តើមការចរចាអំពីបទឈប់បាញ់ជាមួយអ៊ីរ៉ង់ឡើងវិញ។ ជាក់ស្ដែង លោក Trump បានលើកឡើងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងសន្តិភាពឡើងវិញនៅថ្ងៃទី៣ ខែសីហានេះ បន្ទាប់ពីលោកបានយល់ព្រមលុបចោលការវាយប្រហារដ៏ខ្លាំងក្លាមួយ ទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់យូរអង្វែង ។ បើតាមលោក Trump, ប្រទេសអ៊ីរ៉ង់ និងប្រទេសដទៃទៀតនៅមជ្ឈិមបូព៌ា បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ចៀសការវាយប្រហារ ដោយសារតែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងត្រូវបានឯកភាពគ្នាហើយ ។ លោក Trump…

  • អាមេរិក ចាយជាង ១០០ លានដុល្លារ ធ្វើទំនើបកម្មឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី

    អាមេរិក ចាយជាង ១០០ លានដុល្លារ ធ្វើទំនើបកម្មឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី

    វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិក បានចុះកិច្ចសន្យាតម្លៃ ១០៧,២ លានដុល្លារ ជាមួយក្រុមហ៊ុន Sikorsky Aircraft Corp ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Lockheed Martin ដើម្បីរចនា និងផលិតស្លាបចក្រមេថ្មី សម្រាប់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីប្រភេទ VH-92A ដែលស្គាល់ជាទូទៅថា “Marine One” ។ កិច្ចសន្យានេះ មានគោលបំណងរចនា ផលិត និងសាកល្បងស្លាបចក្រវិលមេជំនាន់ថ្មី ឬ Rotor Blades ស្ថិតក្រោមគម្រោងបង្កើនថាមពលហោះហើរ និងពង្រីកសមត្ថភាពបំពេញការងាររបស់ឧទ្ធម្ភាគចក្រ Marine One នៅគ្រប់លក្ខខណ្ឌអាកាសធាតុ ។ បើតាម Navy mil, ឧទ្ធម្ភាគចក្រ VH-92A មានសមត្ថភាពហោះហើរក្នុងចម្ងាយចន្លោះពី ៩០០ ទៅ ១,០០០ គីឡូម៉ែត្រ ជាមួយនឹងកម្លាំងល្បឿនលឿនបំផុតប្រហែល ៣០៦ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ឧទ្ធម្ភាគចក្រ VH-92A មានដងខ្លួនប្រវែង ២១ ម៉ែត្រ កម្ពស់ ៥.៥ ម៉ែត្រ និងទម្ងន់ប្រហែល ១២,០០០…

  • អ៊ីរ៉ង់ នឹងបង្ខំ អាមេរិក ឱ្យគោរពតាម MOU

    អ៊ីរ៉ង់ នឹងបង្ខំ អាមេរិក ឱ្យគោរពតាម MOU

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេសគៀន កាលពីថ្ងៃ អាទិត្យ បានអះអាងថា ប្រទេសអ៊ីរ៉ង់ត្រូវតែបង្ខំសហរដ្ឋអាមេរិកឱ្យបន្តរក្សាការប្តេជ្ញាចិត្តគោរពតាមអនុស្សរណៈយោគយល់គ្នា (MoU) សន្តិភាព ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ។ មេដឹកនាំអ៊ីរ៉ង់រូបនេះ បានបញ្ជាក់លើបណ្តាញសង្គម X ថា យើងត្រូវតែព្យាយាមបង្ខំសត្រូវឱ្យគោរពតាមអ្វីដែលខ្លួនបានចុះហត្ថលេខា ។ សន្តិសុខរបស់ប្រទេស និងតំបន់ រួមទាំងសម្ព័ន្ធមិត្តរបស់យើង នឹងមានភាពប្រសើរឡើងជាមួយនឹង MoU នេះ ។ លោក ប៉េហ្សេសគៀន ដែលមានវ័យ៧១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រូបលោកជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈយោគយល់ MoU នេះ នឹងក្លាយជាចំណុចកណ្តាលនៃទំនាក់ទំនងការបរទេសរបស់អ៊ីរ៉ង់នៅពេលអនាគត ។ បើតាមស៊ីនហួរ, កាលពីថ្ងៃទី១៨ ខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ MoU មួយ ដែលនៅក្រោមអនុស្សរណៈយោគយល់នេះ ប្រទេសទាំងពីរត្រូវបានកំណត់ថា នឹងរៀបចំការចរចាក្នុងរយៈពេល ៦០ ថ្ងៃ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ ។ យ៉ាងណាមិញ ជោគវាសនានៃ MoU នេះ…

  • តួកគី ចោទ អ៊ីស្រាអែល គ្មានចេតនាចង់បានសន្តិភាពជាមួយ ប៉ាឡេស្ទីន ឡើយ

    តួកគី ចោទ អ៊ីស្រាអែល គ្មានចេតនាចង់បានសន្តិភាពជាមួយ ប៉ាឡេស្ទីន ឡើយ

    អង់ការ៉ា ៖ ប្រទេសតួកគី កាលពីថ្ងៃ អាទិត្យ បានរិះគន់មិនសំចៃមាត់ថា ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ គ្មានចេតនាចង់បានសន្តិភាពពិតប្រាកដជាមួយប៉ាឡេស្ទីនឡើយ ។ ក្រសួងការបរទេសតួកគីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័រផ្លូវការថា គោលបំណងតែមួយគត់របស់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ គឺការបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីកំណើតរបស់ពួកគេ ហើយរារាំងការបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។ ក្រសួងនេះ បានសង្កត់ធ្ងន់ថា លោក ណេតាន់យ៉ាហ៊ូ កំពុងបន្តចាត់វិធានការដែលធ្វើឱ្យខូចតុល្យភាពដ៏ផុយស្រួយក្នុងតំបន់ និងបំផ្លាញដំណើរការចរចាស្វែងរកបទឈប់បាញ់ ដែលដឹកនាំដោយប្រទេសនានា ជាពិសេសសហរដ្ឋអាមេរិក ។ ក្រសួងនេះ បានព្រមានធ្ងន់ៗថា គោលនយោបាយបច្ចុប្បន្នរបស់រដ្ឋាភិបាលអ៊ីស្រាអែល កំពុងតែព្យាយាមប្រែក្លាយតំបន់មជ្ឈិមបូព៌ាទាំងមូល ទៅជាសមរភូមិជម្លោះដ៏ធំមួយ ។ ទន្ទឹមគ្នា ក្រសួងការបរទេសតួកគីបានអំពាវនាវដល់ប្រទេសនានា ដែលគាំទ្រសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនប៉ាឡេស្ទីន និងតំបន់ទាំងមូល គួរតែធ្វើសកម្មភាពឱ្យបានម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវរួមគ្នា គោរពតាមច្បាប់អន្តរជាតិ និងតម្លៃមនុស្សធម៌ ដើម្បីប្រឆាំងនឹងវិធីសាស្រ្តពង្រីកទឹកដី និងយោធានិយមរបស់អ៊ីស្រាអែល ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

  • អ៊ីស្រាអែលបន្តវាយប្រហារស្លាប់មនុស្សនៅហ្គាហ្សា ទោះបីហាម៉ាសព្រមបញ្ចប់សង្គ្រាម

    អ៊ីស្រាអែលបន្តវាយប្រហារស្លាប់មនុស្សនៅហ្គាហ្សា ទោះបីហាម៉ាសព្រមបញ្ចប់សង្គ្រាម

    ហ្គាហ្សា ៖ អាជ្ញាធរបានឱ្យដឹង កាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បានសម្លាប់មនុស្ស យ៉ាងតិច១៣នាក់ បើទោះបីជាក្រុមហាម៉ាស យល់ព្រមលើដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមក៏ដោយ។ សេវាកម្មសង្គ្រោះ និងការពារជនស៊ីវិល នៅតំបន់ហ្គាហ្សា ដែលប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស បានឱ្យដឹងថា មនុស្ស ៨នាក់បានស្លាប់ អំឡុងការវាយប្រហារ នៅពាក់កណ្តាលអធ្រាត្រ ដែលបានប៉ះចំអគារលំនៅដ្ឋានជាច្រើនកន្លែង ហើយមនុស្ស ៥ នាក់ផ្សេងទៀតបានស្លាប់ នៅពេលក្រោយមកទៀត ក្នុងថ្ងៃដដែលនោះ។ ការវាយប្រហារនេះកើតឡើង ក្រោយ១ថ្ងៃ ដែលក្រុមហាម៉ាសបាននិយាយថា ខ្លួនបានយល់ព្រមលើផែនការ ដែលត្រូវបានគាំទ្រដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយរួមបញ្ចូលទាំងលក្ខខណ្ឌសម្រាប់ការប្រគល់អាវុធ និង ការដកកងកម្លាំងអ៊ីស្រាអែល ជាបណ្តើរៗ ចេញពីតំបន់ហ្គាហ្សា។ អ៊ីស្រាអែលមិនទាន់បានធ្វើអត្ថាធិប្បាយជាផ្លូវការ លើកិច្ចព្រមព្រៀងនេះនៅឡើយទេ ប៉ុន្តែប្រភពពីមន្ត្រីនយោបាយមួយរូបបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «នឹងមិនមានការដកកងកម្លាំងចេញឡើយ ប្រសិនបើគ្មានការដកហូតអាវុធពិតប្រាកដ ពីសំណាក់ក្រុមហាម៉ាស»។ លោក Nickolay Mladenov តំណាងជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ជាស្ថាប័នអន្តរជាតិត្រួតពិនិត្យផែនការសម្រាប់ Gaza…

  • អ៊ីរ៉ង់ កៀកសម្រេចកិច្ចព្រមព្រៀងផ្លូវនាវាចរណ៍ថ្មីជាមួយ អូម៉ង់

    អ៊ីរ៉ង់ កៀកសម្រេចកិច្ចព្រមព្រៀងផ្លូវនាវាចរណ៍ថ្មីជាមួយ អូម៉ង់

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃ អាទិត្យ ម្សិលមិញថា ខ្លួនជិតឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសអូម៉ង់ហើយ ពាក់ព័ន្ធនឹងការរៀបចំផ្លូវនាវាចរណ៍ថ្មីមួយ ឆ្លងកាត់តាមច្រកសមុទ្រ ហ័រមូស ។ ការប្រកាសរបស់អ៊ីរ៉ង់ កើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំទៅលើបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីទុកឱកាសឱ្យមានកិច្ចចរចាការទូតបន្ថែមទៀត ។ បើតាម Straits Times, អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei ថ្លែងថា ភាគីអ៊ីរ៉ង់ និងអូម៉ង់ជិតឈានដល់កិច្ចព្រមព្រៀងលើការរៀបចំ “ផ្លូវនាវាចរណ៍ថ្មីមួយដែលមិនមែនជាផ្លូវប៉ែកខាងជើង ឬខាងត្បូង” ឡើយ ប៉ុន្តែជាផ្លូវដែលគោរពអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខនៃប្រទេសទាំងពីរ ។ យ៉ាងណា ទោះបីជាមានផ្លូវនាវាចរណ៍ថ្មីក៏ដោយ ក៏អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងជាមួយអូម៉ង់នេះ មិនមែនមានន័យថា ជាការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញនោះទេ លុះត្រាតែសហរដ្ឋអាមេរិកបញ្ឈប់ការបិទខ្ទប់ផ្លូវទឹក និងការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងតេហេរ៉ង់ ។ គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ានៅតែបន្តកើនឡើង បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz កាលពីថ្ងៃទី១២ ខែកក្កដា ។ ការបិទច្រកនេះ កំពុងធ្វើឲ្យនាវាឆ្លងកាត់ផ្លូវសមុទ្រយុទ្ធសាស្ត្រ…

  • តម្លៃប្រេងធ្លាក់ចុះជិត ៥% បន្ទាប់ពីអាមេរិកលុបចោលការវាយប្រហារអ៊ីរ៉ង់

    តម្លៃប្រេងធ្លាក់ចុះជិត ៥% បន្ទាប់ពីអាមេរិកលុបចោលការវាយប្រហារអ៊ីរ៉ង់

    បរទេស ៖ តម្លៃប្រេងបានធ្លាក់ចុះជិត ៥% បន្ទាប់ពីសហរដ្ឋអាមេរិកលុបចោលការវាយប្រហារ លើអ៊ីរ៉ង់ និង ប្រកាសពីការចរចាជាថ្មីជាមួយសាធារណរដ្ឋឥស្លាមមួយនេះ។ តម្លៃប្រេងបានធ្លាក់ចុះយ៉ាងគំហុក នៅថ្ងៃចន្ទនេះ ក្នុងអំឡុងពេលជួញដូរដំបូងនៅអាស៊ី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការចរចាថ្មីជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា និង បើកច្រកសមុទ្រហ័រមូស ឡើងវិញ។ តម្លៃប្រេងឆៅប្រភេទ Brent North Sea (ដែលជាស្តង់ដារកិច្ចសន្យាប្រេងអន្តរជាតិ) សម្រាប់ការដឹកជញ្ជូននៅខែកញ្ញា បានធ្លាក់ចុះ ៤,៦៩% មកនៅត្រឹម ៨៣,៨១ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។ ចំណែកឯប្រេងឆៅប្រភេទ West Texas Intermediate ហៅកាត់ WTI របស់អាមេរិកវិញ បានធ្លាក់ចុះ ៤,៦៧% មកនៅត្រឹម ៨០,៧២ ដុល្លារអាមេរិក។ សង្គ្រាមនេះ ដែលបានចាប់ផ្តើម កាលពីចុងខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់ បានធ្វើឱ្យតម្លៃប្រេងប្រែប្រួលយ៉ាងខ្លាំង ដោយសារតែសង្គ្រាមបាននាំឲ្យមានការបិទផ្លូវទឹកដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ទូទាំងពិភពលោក។ យ៉ាងណា ប្រធានាធិបតីអាមេរិក…