Category: ព័ត៌មានអន្តរជាតិ

  • លោក ហ្សេលេនស្គី ៖ ដ្រូន អ៊ុយក្រែន ធ្វើឱ្យទាហាន រុស្ស៊ី ស្លាប់ និងរបួសជាង ៣ម៉ឺននាក់ ក្នុងខែកក្កដា

    លោក ហ្សេលេនស្គី ៖ ដ្រូន អ៊ុយក្រែន ធ្វើឱ្យទាហាន រុស្ស៊ី ស្លាប់ និងរបួសជាង ៣ម៉ឺននាក់ ក្នុងខែកក្កដា

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃ អង្គារ បានប្រកាសថា យន្តហោះគ្មានមនុស្សបើកពិឃាតរបស់អ៊ុយក្រែន បានសម្លាប់ ឬធ្វើឱ្យទាហានរុស្ស៊ីជាង ៣០,០០០នាក់រងរបួស នៅទូទាំងសមរភូមិជួរមុខ ក្នុងខែកក្កដា ។ បើតាម Anadolu, លោក ហ្សេលេនស្គី បានអះអាងថា ប្រទេសរុស្ស៊ីកំពុងបាត់បង់កងទ័ពរបស់ខ្លួនប្រហែល ៣០,០០០នាក់ជារៀងរាល់ខែ នៅទូទាំងសមរភូមិជួរមុខ ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា សរុបមក ក្នុងអំឡុងខែកក្កដានេះ អង្គភាពទាំងអស់របស់អ៊ុយក្រែននៅសមរភូមិជួរមុខ បានវាយប្រហារដោយយន្តហោះដ្រូនលើទាហានរុស្ស៊ីរហូតដល់ ៣០,២៧២នាក់ ។ លោក ហ្សេលេនស្គី បញ្ជាក់ថា តួលេខដ៏ច្រើននេះ រាប់បញ្ចូលតែករណីដែលមានការបញ្ជាក់តាមរយៈវីដេអូថតជាប់ជាក់ស្តែងពីយន្តហោះដ្រូនប៉ុណ្ណោះ ។ អង្គភាព “Alpha” នៃទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែន ហៅកាត់ SBU គឺជាក្រុមដែលទទួលបានជោគជ័យ និងវាយប្រហារចំគោលដៅបានច្រើនជាងគេបំផុត ។ គួរបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើក ឬដ្រូន បានក្លាយជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយនៅក្នុងសង្គ្រាមសម័យទំនើបរវាងរុស្ស៊ី-អ៊ុយក្រែន ដោយសារតែវាមានតម្លៃថោក ងាយស្រួលផលិត និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការវាយប្រហារ…

  • កូរ៉េខាងជើង ចោទ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រួមគ្នាបង្កើត “វិបត្តិសន្តិសុខថ្មី” នៅអាស៊ីប៉ាស៊ីហ្វិក

    កូរ៉េខាងជើង ចោទ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រួមគ្នាបង្កើត “វិបត្តិសន្តិសុខថ្មី” នៅអាស៊ីប៉ាស៊ីហ្វិក

    ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ថាបានរួមគ្នាបង្កើត “វិបត្តិសន្តិសុខថ្មី” មួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយថា ការពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសទាំង ៣ កំពុងបង្កការគំរាមកំហែងដល់ស្ថិរភាពតំបន់ទាំងមូល ។ តាមរយៈបទអត្ថាធិប្បាយយោធា ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃអង្គារនេះ, កូរ៉េខាងជើងបានរិះគន់មិនសំចៃមាត់ថា សម្ព័ន្ធមិត្តទាំង ៣ កំពុងពង្រឹងសមត្ថភាពធ្វើសង្គ្រាមរួមគ្នា តាមរយៈការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយអាមេរិក ។ តួយ៉ាង សមយុទ្ធជើងទឹក Rim of the Pacific ដែលដឹកនាំដោយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ គឺជាការហាត់សមធ្វើសង្គ្រាមជើងទឹក និងជាការបញ្ចេញសាច់ដុំយោធាជើងទឹកអន្តរជាតិរួមគ្នាដ៏ធំបំផុតក្នុងពិភពលោក ។ KCNA រាយការណ៍ថា សមយុទ្ធ Rim of the Pacific ឆ្នាំនេះ មានការចូលរួមពីបុគ្គលិកយោធាជាង ៣ម៉ឺននាក់ នាវាចម្បាំងជាង ៣០គ្រឿង នាវាមុជទឹក ៥គ្រឿង និងយន្តហោះជាតិ ១៩០គ្រឿង ។ កាសែតកូរ៉េខាងជើងមួយនេះពិពណ៌នាសមយុទ្ធនោះថា ជា “ការហាត់សមសម្រាប់ការឈ្លានពាន” និងបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងស្វែងរកការត្រួតត្រាផ្លូវយោធានៅក្នុងតំបន់…

  • លោក Zelensky ទម្លាយការសម្ងាត់ដែល រុស្ស៊ី ចង់កម្ចាត់ អ៊ុយក្រែន

    លោក Zelensky ទម្លាយការសម្ងាត់ដែល រុស្ស៊ី ចង់កម្ចាត់ អ៊ុយក្រែន

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទ បានទម្លាយការសម្ងាត់ដល់ពិភពលោកថា រុស្ស៊ីចង់កម្ចាត់អ៊ុយក្រែនជាយូរណាស់មកហើយ ពីព្រោះទីក្រុងកៀវ គឺជា “ផ្នែកសំខាន់” នៃកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Vladimir Putin ដើម្បីស្តារឥទ្ធិពលឡើងវិញទៅលើបណ្តារដ្ឋអតីតសហភាពសូវៀត ។ អតីតសហភាពសូវៀត គឺជាប្រទេសធំជាងគេបំផុតនៅលើពិភពលោក ដែលបង្កើតឡើងដោយលោក Valadimir Lenin នៅឆ្នាំ១៩២២ ។ ក្រោយមក អតីតសហភាពសូវៀតបានដួលរលំទៅវិញជាផ្លូវការនៅឆ្នាំ១៩៩១ ដោយបានបន្សល់ទុកប្រទេសឯករាជ្យចំនួន ១៥ រហូតមកទល់សព្វថ្ងៃ ក្នុងនោះរួមមានទាំងអ៊ុយក្រែនផងដែរ ។ លោក Zelensky និយាយថា គោលបំណងចម្បងរបស់លោកប្រធានាធិបតី Putin គឺការប្រមូលផ្គុំឡើងវិញនូវអ្វីៗដែលបានដួលរលំទៅហើយ ដោយលោកចង់សំដៅលើអតីតសហភាពសូវៀត ។ លោកថា កាលណា បណ្តាប្រទេសអតីតសហភាពសូវៀតកាន់តែរឹងមាំ និងឯករាជ្យជាងមុន នោះវានឹងកាន់តែបង្កការលំបាកខ្លាំងឡើងដល់លោក Putin ។ ដូច្នេះហើយ សម្រាប់រុស្ស៊ី, អ៊ុយក្រែនគឺជាផ្នែកសំខាន់ ដើម្បីអាចគ្រប់គ្រងលើបណ្តាប្រទេសអតីតសហភាពសូវៀត ។ បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ, លោក Putin ចង់បំបាក់អ៊ុយក្រែន…

  • ដ្រូន អ៊ុយក្រែន ធ្លាក់លើឆ្នេរសមុទ្រ រុស្ស៊ី ចំពេលមានមនុស្សកកកុញ ស្លាប់ និងរបួស ៤៧ នាក់

    ដ្រូន អ៊ុយក្រែន ធ្លាក់លើឆ្នេរសមុទ្រ រុស្ស៊ី ចំពេលមានមនុស្សកកកុញ ស្លាប់ និងរបួស ៤៧ នាក់

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានអះអាងកាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានបើកការវាយប្រហារតាមរយៈយន្តហោះដ្រូនមកលើតំបន់ឆ្នេរសមុទ្រ Gelendzhik ស្របពេលមានអ្នកទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកកកុញ បណ្តាលឲ្យស្លាប់មនុស្ស ៧ នាក់ ក្នុងនោះមានកុមារ ៣ នាក់ ខណៈមនុស្ស ៤០ នាក់ផ្សេងទៀតរងរបួស ។ លោក Veniamin Kondratyev អភិបាលតំបន់ Krasnodar ភាគខាងត្បូង ប្រទេសរុស្ស៊ី ជាទីតាំងរបស់តំបន់រមណីដ្ឋានឆ្នេរសមុទ្រ Gelendzhik បានហៅហេតុការណ៍នេះថា ជាសោកនាដកម្ម និង ជាការវាយប្រហារដោយចេតនា ពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ មកលើប្រជាជនស៊ីវិល ដែលមិនមានជាប់ពាក់ព័ន្ធអ្វីទាំងអស់ ទៅនឹងហេដ្ឋារចនាសម្ព័ន្ធយោធា ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក៏បានចោទប្រកាន់សកម្មភាពបែបនេះរបស់អ៊ុយក្រែនថា ជាអំពើភេរវកម្ម ផងដែរ ។ ជុំវិញហេតុការណ៍នេះ អ៊ុយក្រែនមិនទាន់មានការឆ្លើយតបភ្លាមៗនៅឡើយទេ ។ យ៉ាងណា អ៊ុយក្រែនតែងតែអះអាងថា ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំ ដែលផ្តើមចេញពីទីក្រុងមូស្គូបើកការវាយប្រហារ ចូលទឹកដីអ៊ុយក្រែន កាលពីឆ្នាំ២០២២ មក ខ្លួនមិនដែលមានចេតនាកំណត់គោលដៅវាយប្រហារលើប្រជាជនស៊ីវិលនោះឡើយ ។។…

  • រដ្ឋអាមេរិក ចំនួន២៥ ប្តឹងឲ្យលុបពន្ធគយពលកម្មសកល របស់លោក Trump ដោយចោទថា ខុសច្បាប់

    រដ្ឋអាមេរិក ចំនួន២៥ ប្តឹងឲ្យលុបពន្ធគយពលកម្មសកល របស់លោក Trump ដោយចោទថា ខុសច្បាប់

    វ៉ាស៊ីនតោន ៖ សម្ព័ន្ធរដ្ឋអាមេរិកចំនួន២៥ កាលពីថ្ងៃចន្ទ បានដាក់ពាក្យបណ្តឹង នៅឯតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក ដើម្បីរារាំងការប៉ុនប៉ង ពីសំណាក់រដ្ឋបាល របស់លោក Trump ក្នុងការដាក់ពន្ធគយជាសកល ក្នុងកម្រិតពី ១០% ទៅ ១២,៥% ដោយចោទថា ជារឿងខុសច្បាប់។ បើតាម anadolu, ពាក្យបណ្តឹងនេះចោទប្រកាន់ថា ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក ហៅកាត់ USTR បានប្រើប្រាស់ការស៊ើបអង្កេតមួយ ដែលគ្រាន់តែជា “លេស” ពាក់ព័ន្ធនឹងបញ្ហាពលកម្មដោយបង្ខំនៅទូទាំងពិភពលោក ដើម្បីធ្វើជា “ល្បិចកល” ផ្លូវច្បាប់ ក្នុងការដាក់របាំងពាណិជ្ជកម្មឡើងវិញ ដែលពីមុន វិធានការបែបនេះ ធ្លាប់ត្រូវបានតុលាការសហព័ន្ធ លុបចោលរួចមកហើយ។ ភាគីដើមចោទអះអាងថា USTR បានធ្វើការស៊ើបអង្កេតមួយដោយ “ប្រញាប់ប្រញាល់” ទៅលើដៃគូសេដ្ឋកិច្ចចំនួន ៦០ ប្រទេស ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ខណៈដែលដំណើរការបែបនេះ ជាធម្មតា ទាមទារពេលវេលាជាងមួយឆ្នាំ។  បណ្តារដ្ឋ ដែលរួមមានទាំង California, Washington និង Massachusetts ផងដែរនោះ បានស្នើសុំដីកាពីតុលាការ ដើម្បីប្រកាសថា…

  • សំណាញ់មេឃ អ៊ីរ៉ង់ បាញ់ទម្លាក់ដ្រូន MQ-9 អាមេរិក តម្លៃ ៣០ លានដុល្លារ នៅច្រកសមុទ្រ Hormuz

    សំណាញ់មេឃ អ៊ីរ៉ង់ បាញ់ទម្លាក់ដ្រូន MQ-9 អាមេរិក តម្លៃ ៣០ លានដុល្លារ នៅច្រកសមុទ្រ Hormuz

    តេហេរ៉ង់ ៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានអះអាងកាលពីថ្ងៃ ចន្ទ ថា ខ្លួនបានប្រើសំណាញ់មេឃបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកស៊ើបការណ៍ MQ-9 របស់សហរដ្ឋអាមេរិក ដែលមានតម្លៃ ៣០លានដុល្លារមួយគ្រឿង នៅឯច្រកសមុទ្រ Hormuz។ បើតាមសារព័ត៌មានអ៊ីរ៉ង់ IRNA, កងឆ្មាំ IRGC និយាយថា យន្តហោះដ្រូន MQ-9 ដែលផលិតដោយសហរដ្ឋអាមេរិក ត្រូវបានស្ទាក់ចាប់ និងបាញ់ប្រហារដោយប្រព័ន្ធខែលការពារដែនអាកាសនៅឯច្រកសមុទ្រយុទ្ធសាស្រ្តមួយនេះ។ យ៉ាងណា ភ្លាមៗ ទីបញ្ជាការកណ្តាល CENTCOM ដែលជាអង្គភាពទទួលបន្ទុកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា នៅពុំទាន់ធ្វើអត្ថាធិប្បាយលើព័ត៌មាននៃការបាញ់ទម្លាក់ដ្រូន MQ-9 នេះនៅឡើយទេ ។ MQ-9 Reaper គឺជាយន្តហោះគ្មានមនុស្សបើកខ្នាតយក្ស ដែលមានសមត្ថភាពទាំងស៊ើបការណ៍ និងវាយប្រហារចំគោលដៅជាក់លាក់ ។ វាជាប្រភេទយន្តហោះដ្រូនបញ្ជាពីចម្ងាយ និងមានតម្លៃពី ៣០ ទៅ ៣៥ លានដុល្លារក្នុងមួយគ្រឿង ។ MQ-9 Reaper មានទម្ងន់ជាង ៤,៧០០ គីឡូក្រាម ប៉ុន្តែអាចហោះហើរក្នុងល្បឿន ៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងរយៈកម្ពស់ជាង…

  • អ៊ុយក្រែនមកជួយពន្លត់ភ្លើងឆេះព្រៃ នៅប្រទេសបារាំង

    អ៊ុយក្រែនមកជួយពន្លត់ភ្លើងឆេះព្រៃ នៅប្រទេសបារាំង

    ប៉ារីស ៖ ក្រុមអ្នកពន្លត់អគ្គិភ័យមកពីប្រទេសអ៊ុយក្រែនត្រូវបានបញ្ជូនឲ្យមកជួយប្រទេសបារាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ។ ជាការចូលរួមក្នុងប្រតិបត្តិការដើម្បីពន្លត់ភ្លើងឆេះព្រៃដ៏ធំ ដែលកំពុងបំផ្លិចបំផ្លាញតំបន់ Gironde ហើយនេះគឺជាការប្រមូលកម្លាំងជួយសង្គ្រោះដ៏ធំធេងមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសបារាំង។ ជាមួយនឹងឆន្ទៈជួយគ្នា ទៅវិញទៅមក, លោកស្រី Krystyna Pertsovych ដែលជាមន្ត្រីផ្នែកព័ត៌មានរបស់ក្រុមឆ្លើយតបបន្ទាន់ អ៊ុយក្រែន បាននិយាយថា​ «នៅពេលដែលយើងត្រូវការជំនួយ ប្រទេសបារាំងបានមកជួយយើង»។ លោកស្រីបញ្ជាក់ថា ក្រុមការងារនេះបានមកដល់ប្រទេសបារាំង បន្ទាប់ពីធ្វើដំណើរតាមផ្លូវគោក អស់រយៈពេល ៥២ម៉ោង។ លោកមេបញ្ជាការ Thomas Mimiague មកពីអង្គភាព SDIS 33 បានពន្យល់ថា ទោះបីជាពួកគេមិនចេះនិយាយភាសាបារាំងក៏ដោយ ក៏ពួកគេអាចធ្វើឱ្យមិត្តរួមការងារ ដែលនិយាយភាសាបារាំង យល់ពីអ្វីដែលពួកគេចង់និយាយបាន។ លោក Thomas Mimiague បានបញ្ជាក់យ៉ាងមុតមាំបន្ថែមថា​ «នៅនឹងកន្លែងប្រតិបត្តិការ ភាសារបស់អ្នកពន្លត់អគ្គិភ័យ គឺជាភាសាដែលអ្នកពន្លត់អគ្គិភ័យទាំងអស់ អាចយល់គ្នាបាន»៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

  • អ៊ុយក្រែន ដាក់គោលដៅបញ្ចប់សង្គ្រាមជាមួយ រុស្ស៊ី មុនរដូវរងា

    អ៊ុយក្រែន ដាក់គោលដៅបញ្ចប់សង្គ្រាមជាមួយ រុស្ស៊ី មុនរដូវរងា

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងកាលពីថ្ងៃ ចន្ទ ថា ប្រទេសអ៊ុយក្រែននឹងស្វែងរកការបង្កើតសម្ពាធពេញទំហឹងលើផ្នែកការទូត សេដ្ឋកិច្ច និងយោធាប្រឆាំងទីក្រុងមូស្គូ ដើម្បីជំរុញបញ្ចប់សង្គ្រាមរបស់រុស្ស៊ី មុនពេលរដូវរងាចាប់ផ្តើម។ លោក ហ្សេលេនស្គី បានប្រាប់ក្រុមឯកអគ្គរដ្ឋទូតអ៊ុយក្រែននៅទីក្រុងកៀវ ថា រដូវស្លឹកឈើជ្រុះឆ្នាំ ២០២៦ គឺជាពេលវេលាដែលអ៊ុយក្រែនចង់បានបំផុត ដើម្បីបង្ខំឱ្យរុស្ស៊ីឈានទៅរកតុចរចាសន្តិភាព ។ យោងតាម RBC-Ukraine, លោក ហ្សេលេនស្គី និយាយថា អ៊ុយក្រែននឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើឱ្យសង្គ្រាមរបស់រុស្ស៊ីបញ្ចប់ កើតឡើងមុនរដូវរងា ពោលគឺនៅត្រឹមរដូវស្លឹកឈើជ្រុះ។ ប៉ុន្តែលោកដឹងច្បាស់ថា លោកប្រធានាធិបតី ពូទីន នឹងបន្តអូសបន្លាយសង្គ្រាមនេះ ហើយកំពុងរៀបចំផែនការអូសបន្លាយជម្លោះ តាមរយៈការកៀរគរកងទ័ពបន្ថែម ពិសេសកងទ័ពកូរ៉េខាងជើង និងការវាយប្រហារថ្មីៗ ។ លោក ហ្សេលេនស្គី បានអះអាងថា ការវាយប្រហាររបស់អ៊ុយក្រែនលើទីតាំងផលិតឧបករណ៍យោធារបស់រុស្ស៊ី ផ្នែកភស្តុភារ និងទីតាំងថាមពល គឺជាឧបករណ៍សម្រាប់បង្កើនតម្លៃនៃការធ្វើសង្គ្រាម ក៏ដូចជាបង្ខំឱ្យវិមានក្រឹមឡាំងស្វែងរកសន្តិភាព។ ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងព្យាយាមបង្កើតទម្រង់សម្ពាធផ្សេងៗប្រឆាំងរុស្ស៊ី មានដូចជាសម្ពាធការទូត…

  • អាមេរិក ចាយ ៣,០០០ លានដុល្លារ ពន្លឿនការផលិតមីស៊ីលសំណាញ់មេឃ

    អាមេរិក ចាយ ៣,០០០ លានដុល្លារ ពន្លឿនការផលិតមីស៊ីលសំណាញ់មេឃ

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃជាង ៣ពាន់លានដុល្លារជាមួយក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុន Northrop Grumman ដើម្បីពន្លឿនបង្កើនការផលិតគ្រឿងបន្លាស់មីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃ Patriot និង THAAD។ កិច្ចព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់កុងត្រាមានតម្លៃរហូតដល់ ៥៨,៦ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន Lockheed Martin សម្រាប់ការផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលការពារដែនអាកាស Patriot កាលពីសប្តាហ៍មុន។ បើតាម South China Morning Post, តាមរយៈកិច្ចព្រមព្រៀងខាងលើ មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិកមានបំណងបង្កើនការផលិតមីស៊ីលស្ទាក់ចាប់សម្រាប់ Patriot ឱ្យបាន ៣ ដង និង THAAD ឱ្យបាន ៤ ដង។ ក្រៅពីមីស៊ីលស្ទាក់ចាប់, សហរដ្ឋអាមេរិកក៏បានចុះកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយក្រុមហ៊ុន RTX ដើម្បីបង្កើនការផលិតមីស៊ីលនាំផ្លូវ Tomahawk ពី ៦០ គ្រាប់ក្នុងមួយឆ្នាំ ឱ្យកើនឡើងដល់ ១.០០០គ្រាប់ក្នុងមួយឆ្នាំផងដែរ ។ ការសម្រេចចិត្តរបស់មន្ទីរបញ្ចកោណ ត្រូវបានជំរុញដោយសារជម្លោះនៅមជ្ឈិមបូព៌ា និងសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឱ្យស្តុកអាវុធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកធ្លាក់ចុះយ៉ាងគំហុក។ ជាក់ស្តែង បើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ ហៅកាត់ CSIS, យោធាអាមេរិកមានគ្រាប់មីស៊ីលស្ទាក់ចាប់សម្រាប់ Patriot…

  • លោក Trump ថា អ៊ីរ៉ង់ប្រឈមឱកាសចុងក្រោយ មុនពេលត្រូវកម្ទេចចោល

    លោក Trump ថា អ៊ីរ៉ង់ប្រឈមឱកាសចុងក្រោយ មុនពេលត្រូវកម្ទេចចោល

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃចន្ទថា ការចរចាជាមួយអ៊ីរ៉ង់កំពុងបន្ត បើទោះបីជាទីក្រុងតេហេរ៉ង់បានបដិសេធក៏ដោយ ហើយអះអាងថា ប្រទេសអ៊ីស្លាមមួយនេះកំពុងប្រឈមមុខនឹងឱកាសចុងក្រោយ មុនពេលត្រូវកម្ទេចចោល។ លោក Trump ដែលបានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមានថា លោកយល់ព្រមបន្តស្វែងរកការចរចាជាមួយអ៊ីរ៉ង់ តាមសំណើរបស់ប្រទេសអារ៉ាប៊ី សាអូឌីត, អេមីរ៉ាត់ អារ៉ាប់រួម, កាតា និងប្រទេសដទៃទៀត។ យ៉ាងណា ក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធ កាលពីថ្ងៃចន្ទថា មិនមានការចរចាជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ប៉ុន្តែ លោក Trump បានទទូចថា ការចរចាពិតជាមានមែន។ លោកបាននិយាយថា «យើងកំពុងចរចាគ្នានៅពេលនេះ»។ ប្រធានាធិបតីអាមេរិករូបនេះបានបន្ថែមថា «នេះគឺជាឱកាសចុងក្រោយសម្រាប់ពួកគេក្នុងការចុះហត្ថលេខាលើឯកសារដ៏ល្អមួយ។ ខ្ញុំចង់ផ្តល់ឱកាសចុងក្រោយបំផុតដល់ពួកគេ មុនពេលពួកគេត្រូវកម្ទេចចោល»។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានស្ថិតក្នុងស្ថានភាពសង្គ្រាម ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារដោយភ្ញាក់ផ្អើលប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាការទូតប្រកបដោយភាពរអាក់រអួល អស់រយៈពេលជាច្រើនខែ ដែលបាននាំឱ្យមានភាពស្ងប់ស្ងាត់មួយកម្រិតក៏ដោយ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត