-
ហ៊ូទី វាយប្រហារបណ្តាលរបួសជនស៊ីវិលជាច្រើនជាតិសាសន៍

រីយ៉ាដ ៖ អារ៉ាប់ប៊ី សាអ៊ូឌីត អះអាងថា មានការវាយប្រហាររបស់ក្រុមហ៊ូទី ដែលបានបណ្តាលឲ្យជនស៊ីវិលចម្រុះជាតិសាសន៍ ចំនួន១១នាក់ រងរបួស កាលពីយប់ថ្ងៃព្រហស្បតិ៍។ សម្ព័ន្ធភាពដឹកនាំដោយទីក្រុងរីយ៉ាដ បានឱ្យដឹងថា ការវាយប្រហារពីសំណាក់ក្រុមឧទ្ទាមហ៊ូទី (Houthi) នៅប្រទេសយេម៉ែន កាលពីយប់ថ្ងៃទី៦ ខែសីហា បានបណ្តាលឱ្យជនស៊ីវិល ១១នាក់រងរបួស នៅភាគខាងត្បូង ប្រទេសអារ៉ាប៊ី សាអូឌីត ដែលនេះគឺជាចំនួនអ្នករងគ្រោះដ៏ច្រើនមិនធ្លាប់មាននៅក្នុងប្រទេសឈូងសមុទ្រមួយនេះ ក្នុងរយៈពេលជាង ៤ ឆ្នាំនៃជម្លោះ។ លោកឧត្តមសេនីយ៍ Turki al-Maliki អ្នកនាំពាក្យសម្ព័ន្ធភាព បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីតថា ក្នុងចំណោមអ្នករងរបួសទាំងនោះ រួមមានជនជាតិ អារ៉ាប៊ី សាអូឌីត ៧ នាក់, ជនជាតិអេហ្ស៊ីប ២ នាក់, ជនជាតិយេម៉ែន ១ នាក់ និងជនជាតិប៉ាគីស្ថាន ១ នាក់។ លោកបានបន្ថែមថា ការវាយប្រហារទាំងនេះបានកើតឡើងនៅក្នុងតំបន់ Najran ដែលស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសយេម៉ែន។ ក្រុមហ៊ូទី ដែលមានអ៊ីរ៉ង់គាំទ្រមួយ បានចេញមុខអះអាងថា ពួកគេបានវាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតមួយគ្រឿង…
-
ទីក្រុងមូស្គូ ចោទក្រុមសិទ្ធិមនុស្ស UN ថា លើកទឹកចិត្ត អ៊ុយក្រែន ឲ្យវាយប្រហារជនស៊ីវិល រុស្ស៊ី

មូស្គូ ៖ ការបដិសេធមិនឆ្លើយតបជាសាធារណៈរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ OHCHR ចំពោះការវាយប្រហាររបស់អ៊ុយក្រែន មកលើជនស៊ីវិលរុស្ស៊ី គឺស្មើនឹងការលើកទឹកចិត្តទីក្រុងកៀវឲ្យបន្តធ្វើសកម្មភាពបែបនេះ ។ នេះបើតាមការលើកឡើងរបស់បេសកកម្មអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ។ លោក Gennady Gatilov បេសកជនអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិនិយាយថា «នេះគឺជាការលើកទឹកចិត្តដោយស្ងាត់ស្ងៀម ដល់កងទ័ពអ៊ុយក្រែន ឱ្យប្រព្រឹត្តការវាយប្រហារភេរវកម្មថ្មីៗទៀត នៅលើទឹកដីរុស្ស៊ី ។ លោកថា វិធីសាស្រ្តរបស់មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលមានលក្ខណៈលម្អៀងផ្នែកនយោបាយចំពោះជម្លោះនៅអ៊ុយក្រែនបែបនេះ គឺមិនអាចទទួលយកបានឡើយ»។ បើតាម Tass, ការលើកឡើងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ុយក្រែន នាពេលថ្មីៗនេះ មកលើទីក្រុងកម្សាន្ត Arkhipo-Osipovka លើឆ្នេរសមុទ្រខ្មៅ របស់រុស្ស៊ី និងលើតំបន់កម្សាន្តមួយក្នុងភូមិ Kirillovka នៅលើឆ្នេរសមុទ្រ Azov ។ លោក Gennady Gatilov បញ្ជាក់ថា «ចាប់តាំងពីព្រឹត្តិការណ៍ដ៏សោកសៅទាំងនេះបានកើតឡើងមក មានរយៈពេលគ្រប់គ្រាន់ហើយសម្រាប់អង្គការសិទ្ធិមនុស្សអន្តរជាតិពាក់ព័ន្ធក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍ទាំងនោះតាមនីតិវិធី ។ យ៉ាងណា លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅតែស្ទាក់ស្ទើរក្នុងការថ្កោលទោសចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅ ដែលប្រព្រឹត្តឡើង ដោយរដ្ឋាភិបាលរបស់លោក Zelensky ។ ជាមួយគ្នានេះ…
-
FBI អាមេរិក ងាកមកចងសម្ព័ន្ធភាពជាមួយ រុស្ស៊ី និងចិន ធ្វើសង្គ្រាមប្រឆាំងឧក្រិដ្ឋកម្មជាលើកដំបូង

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក FBI បានបង្កើតភាពជាដៃគូថ្មីក្នុងវិស័យអនុវត្តច្បាប់ ជាមួយប្រទេសចិន និង រុស្ស៊ី ដែលមិនធ្លាប់មានពីមុនមក ដើម្បីធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននានា រួមទាំង ការជួញដូរគ្រឿងញៀនប្រភេទ fentanyl, ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និង ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ។ បើតាម Straitstimes, ភាពជាដៃគូនេះកើតមានឡើង បន្ទាប់ពីលោក Kash Patel នាយក FBI ទើបបានត្រឡប់មកពីដំណើរទស្សនកិច្ច នៅទីក្រុងប៉េកាំង កាលពីចុងខែកក្កដា ហើយដំណើរទស្សនកិច្ចស្រដៀងគ្នានេះ ត្រូវបានគ្រោងទុក បន្តទៅកាន់ប្រទេសរុស្ស៊ី នៅខែតុលា ឆ្នាំ ២០២៦ នេះ ។ លោក Patel និយាយថា គំនិតផ្តួចផ្តើមនេះគឺជាការជ្រើសរើសយកតែករណីជាក់លាក់ ដោយមានកម្រិតលើប្រភេទឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួនប៉ុណ្ណោះ ដូចជា ករណីបណ្តាញរូបភាពអាសអាភាសកុមារជាសកល និង មជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត ដែលកំណត់គោលដៅ លើជនជាតិអាមេរិក ។ បើតាមមន្ត្រី FBI, ភាពជាដៃគូទាំងនេះ ពាក់ព័ន្ធនឹងកិច្ចសហការដោះស្រាយសំណុំរឿង និង ចែករំលែកព័ត៌មានសម្ងាត់, ធ្វើប្រតិបត្តិការឆ្មក់ចូល…
-
អ៊ីស្រាអែល ប្រកាសត្រៀមខ្លួនរួចរាល់ដើម្បីវាយ អ៊ីរ៉ង់ តែម្នាក់ឯង

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបោះពាក្យសម្តីព្រមានទុកមុនកាលពីថ្ងៃ ពុធថា អ៊ីស្រាអែលបានតៀមខ្លួនរួចរាល់អស់ហើយ ដើម្បីចាត់វិធានការយោធាជាឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់ ។ បើតាម Anadolu, លោក Netanyahu អះអាងថា អ៊ីស្រាអែលអាចនឹងបើកការវាយប្រហារទៅលើអ៊ីរ៉ង់តែម្នាក់ឯង បន្ទាប់ពីបានឮការនិយាយចេញពីមាត់របស់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ លោក Ahmad Vahidi ថា សាធារណៈរដ្ឋឥស្លាមមួយនេះ មានបំណងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន ។ លោក Netanyahu សង្កត់ធ្ងន់ថា ក្នុងនាមជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកសន្យាថា នឹងរារាំងមិនឱ្យអ៊ីរ៉ង់មានឱកាសទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយប្តេជ្ញាចិត្តធ្វើអ្វីៗគ្រប់យ៉ាងតាមអាចធ្វើបាន ដើម្បីធានាសន្តិសុខរបស់អ៊ីស្រាអែល ។ ការព្រមានរបស់លោក Netanyahu កើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al-Ansari និយាយថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់ “ដំណាក់កាលសំខាន់” ដោយភាគីទាំងពីរបានផ្លាស់ប្តូរសេចក្តីព្រាងសំណើគ្នាទៅវិញទៅមក ។ លោក Al-Ansari គូសបញ្ជាក់ថា ការខិតខំព្យាយាមនៅតែបន្តធ្វើឡើងជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់ជម្លោះតាមផ្លូវការទូតដោយសន្តិវិធី ។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល…
-
អាមេរិក ត្រៀមលុយ ២៧៥ ពាន់លានដុល្លារ សង់នាវាចម្បាំងនុយក្លេអ៊ែរទំនើបបំផុតក្នុងលោក

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកត្រៀមដកលុយចេញពីហោប៉ៅរហូតដល់ ២៧៥ ពាន់លានដុល្លារ ដើម្បីចំណាយលើកម្មវិធីសាងសង់នាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Trump-Class ថ្មីៗចំនួន ១៥គ្រឿង ដែលជានាវាចម្បាំងទំនើប និងធំបំផុតក្នុងពិភពលោក ។ នេះបើតាមរបាយការណ៍របស់ការិយាល័យថវិកាសភាអាមេរិក ហៅកាត់ CBO កាលពីថ្ងៃ ពុធ ។ ផ្អែកតាម Defense news, នាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Trump-class ដំបូងគេ ប្រហែលជាមានតម្លៃប្រហែល ២៣,៤ ពាន់លានដុល្លារ ហើយការសាងសង់អាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២៨ និងប្រើពេលរហូតដល់ ៨ ឆ្នាំទើបរួចរាល់ ។ កាលពីខែធ្នូឆ្នាំមុន រដ្ឋបាលលោកប្រធានាធិបតី Trump បានប្រកាសពីបំណងសាងសង់នាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវដ៏ទំនើបបំផុត ដែលដាក់តាមឈ្មោះរបស់លោក ។ ទោះបីជាលោក Trump បានហៅពួកវាថា នាវាចម្បាំងពិសេសបំផុតគ្មានគូប្រៀបក៏ដោយ ប៉ុន្តែបើមើលលើរូបរាង និងអាវុធ គឺស្រដៀងគ្នាទៅនឹងនាវាចម្បាំង និងនាវាពិឃាតធំៗរបស់ប្រទេសដទៃទៀតដែរ ។ ប្រសិនបើត្រូវបានចាប់ផ្តើមសាងសង់, នាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរមានទម្ងន់ប្រហែល ៣៥,០០០ តោននេះ នឹងក្លាយជាអធិរាជនៅលើផ្ទៃទឹក ដែលបំពាក់ដោយអាវុធធុនធ្ងន់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកងទ័ពជើងទឹកអាមេរិក ។…
-
ចិន រឹតត្បិតនាំចេញសម្ភារៈប្រើបាន ២ យ៉ាង ពាក់ព័ន្ធយន្តហោះដ្រូនទៅកាន់ អាមេរិក

ប៉េកាំង ៖ ប្រទេសចិនប្រកាសរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញរបស់របរប្រើប្រាស់បានពីរយ៉ាង ដែលទាក់ទងនឹងយន្តហោះគ្មានមនុស្សបើក ឬដ្រូន ទៅកាន់សហរដ្ឋអាមេរិក ។ ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា វិធានការនេះ ធ្វើឡើងមានគោលបំណងការពារសន្តិសុខ និងផលប្រយោជន៍ជាតិ ក៏ដូចជាដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិ រួមទាំងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរផងដែរ ។ ក្រសួងបន្ថែមថា ការនាំចេញយន្តហោះដ្រូន, សមាសធាតុសំខាន់ៗរបស់វា និងបច្ចេកវិទ្យាពាក់ព័ន្ធ ដែលរួមបញ្ចូលនៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់របរប្រើបានពីរយ៉ាងរបស់ប្រទេសចិន នឹងត្រូវពិនិត្យឡើងវិញយ៉ាងម៉ត់ចត់ នៅពេលមានគោលដៅនាំចេញទៅកាន់សហរដ្ឋអាមេរិក ។ ការនាំចេញបែបនេះ នឹងមិនមានសិទ្ធិទទួលបានការសម្រួលអាជ្ញាប័ណ្ណតទៀតទេ ខណៈដែលវិធានការរឹតបន្តឹងនេះ បានចូលជាធរចាប់ពីថ្ងៃទី៥ ខែសីហាតទៅ ។ ទន្ទឹមគ្នា មហាយក្សចិន ក៏បានដាក់បញ្ចូលក្រុមហ៊ុនចំនួន ៦ របស់សហរដ្ឋអាមេរិក ទៅក្នុងបញ្ជីខ្មៅទណ្ឌកម្មផងដែរ ។ ចំណាត់ការក្តៅរបស់ចិន ធ្វើឡើងដើម្បីឆ្លើយតបទណ្ឌកម្មពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកបានដាក់លើទីក្រុងប៉េកាំង ជុំវិញការនាំចេញមនុស្សយន្ត និងគ្រឿងបម្លាស់ ក្រោមហេតុផលព្រួយបារម្ភអំពីការងារបង្ខំលើសកម្លាំងពលកម្ម និងសន្តិសុខជាតិខ្លួន ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
-
ឥណ្ឌូនេស៊ី ថ្កោលទោស អ៊ីស្រាអែល បន្តវាយ ហ្គាហ្សា និងជំរុញឱ្យបញ្ឈប់ជាបន្ទាន់

ហ្សាការតា ៖ ប្រទេសឥណ្ឌូនេស៊ី បានចេញមុខថ្កោលទោសអ៊ីស្រាអែលយ៉ាងខ្លាំង កាលពីថ្ងៃ អង្គារ ដើម្បីឆ្លើយតបការបន្តវាយប្រហារយោធាលើតំបន់ហ្គាហ្សា ហើយបានជំរុញឱ្យបញ្ឈប់ជាបន្ទាន់ ។ បើតាមក្រសួងការបរទេសឥណ្ឌូនេស៊ី, ការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជា “ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ” លើច្បាប់អន្តរជាតិ, បំផ្លាញការអនុវត្តផែនការសន្តិភាពហ្គាហ្សាដោយចេតនា និងធ្វើឱ្យនប្រជាជនប៉ាឡេស្ទីនទុក្ខវេទនាកាន់តែខ្លាំងឡើង ។ ជាមួយគ្នានេះ ឥណ្ឌូនេស៊ីជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ “ជាបន្ទាន់ និងជាអចិន្ត្រៃយ៍” រាល់ការវាយប្រហារយោធារបស់ខ្លួន, គោរពឱ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួន ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគោរពការប្តេជ្ញាចិត្តទាំងអស់នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ស្របតាមច្បាប់អន្តរជាតិ ។ ការថ្កោលទោសរបស់ឥណ្ឌូនេស៊ី កើតឡើងចំពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃ អង្គារ បានប្រកាសទាត់ចោលផែនការសន្តិភាព ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បើទោះបីជាក្រុមហាម៉ាស បានយល់ព្រមលើក្របខ័ណ្ឌទម្លាក់អាវុធចុះ កាលពីសប្តាហ៍មុនក៏ដោយ ។ បើតាម Anadolu, អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៧៣.៣០០នាក់ និងច្រើនជាង ១៧៤.០០០នាក់ផ្សេងទៀតរងរបួស ក្នុងសង្គ្រាមដ៏ឃោរឃៅមួយនៅតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ។ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានចាប់តាំងពីថ្ងៃទី១០…
-
ប្រមុខការទូតកូរ៉េខាងត្បូងចង់សមភាគីចិន ជជែកពីកូរ៉េខាងជើង

សេអ៊ូល ៖ លោក Cho Hyun រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានថ្លែងអំពីក្តីរំពឹងថា នឹងបានជួបពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង ជាមួយសមភាគីចិន លោក Wang Yi ក្នុងខែនេះ។ លោក Cho Hyun រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានថ្លែងថា លោកគ្រោងនឹងពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង ជាមួយសមភាគីចិនគឺលោក Wang Yi នៅពេលដែលប្រមុខកាទូតប្រទេសទាំងពីរគ្រោងជួបគ្នា នៅទីក្រុងសេអ៊ូល នៅក្នុងខែសីហានេះ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៤ ខែសីហា, លោក Cho បានថ្លែងថា «ការពិភាក្សាពាក់ព័ន្ធនឹងកូរ៉េខាងជើងនឹងប្រព្រឹត្តទៅជាមិនខាន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ វាពិតជាពិបាកនឹងរំពឹងថា ប្រទេសចិននឹងនាំមកនូវការផ្លាស់ប្តូរដ៏សំខាន់ ឬមានយុទ្ធសាស្ត្រដ៏មានឥទ្ធិពលណាមួយសម្រាប់យើង»។ ការបង្ហាញពីក្តីរំពឹងបែបនេះ បានធ្វើឡើង បន្ទាប់ពីមានសេចក្តរាយការណ៍ថា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន កំពុងបញ្ចប់ការរៀបចំផែនការសម្រាប់ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ មកកាន់កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៩ ខែសីហា តទៅ៕ ប្រភព ៖ AFP ប្រែសម្រួល…
-
អ៊ុយក្រែនត្អួញត្អែរថា ទទួលបានប្រព័ន្ធស្ទាក់ចាប់មីស៊ីល តិចជាងមុន ៣ដង

កៀវ ៖ លោកប្រធានាធិបតី Zelensky បានថ្លែងកាលពីថ្ងៃពុធថា អ៊ុយក្រែនទទួលបានប្រព័ន្ធស្ទាក់ចាប់មីស៊ីលតិចជាងមុន ដល់ទៅ៣ដង។ ការលើកឡើងនេះ ធ្វើឡើង ក្រោយ១ថ្ងៃ ដែលរុស្ស៊ីវាយប្រហារដោយមីស៊ីលនិងដ្រូន ចូលរដ្ឋធានីកៀវ និងតំបន់ផ្សេងៗទៀត ស្លាប់មនុស្សជាង១០នាក់។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាងថា អ៊ុយក្រែនទទួលបានប្រព័ន្ធសម្រាប់ស្ទាក់ចាប់មីស៊ីលបាលីស្ទីក ឬ anti-ballistic missiles ពីសហគមន៍អន្តរជាតិ ក្នុងចំនួនតិចជាងមុនដល់ ទៅបីដង។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (drone) របស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧ នាក់ នៅក្នុងទីក្រុង Kyiv និងតំបន់ជុំវិញ កាលពីយប់អង្គារ។ លោកបានមានប្រសាសន៍ថា «កត្តាមួយដែលមិនអាស្រ័យលើដៃគូរបស់យើង ប៉ុន្តែ អាស្រ័យលើយើងតែម្នាក់ឯងនោះ គឺ ផែនការបង្កើនភាពធន់… ពោលគឺការការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរដ្ឋរបស់យើង»។ យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មិនបញ្ជាក់ច្បាស់លាស់ អំពីចំនួនប្រព័ន្ធសម្រាប់ស្ទាក់ចាប់មីស៊ីលបាលីស្ទីក ដែលទទួលបានពីសហគមអន្តរជាតិ នោះទេ៕ ប្រភព…
-
អ៊ុយក្រែន ព្រមានវាយគោលដៅ កូរ៉េខាងជើង នៅ រុស្ស៊ី

កៀវ ៖ ប្រមុខការទូតកំពូលអ៊ុយក្រែន បានព្រមានធ្ងន់ៗកាលពីថ្ងៃ ពុធ ថា ប្រព័ន្ធបាញ់មីស៊ីលកូរ៉េខាងជើង ដែលដាក់ពង្រាយនៅក្នុងទឹកដីរុស្ស៊ី នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងអ៊ុយក្រែន ប្រសិនបើពួកវាត្រូវបានប្រើ ដើម្បីវាយប្រហារអ៊ុយក្រែន ។ បើតាម Anadolu, រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiha បានបង្ហើរពាក្យសម្តីគំរាមទុកថា ប្រសិនបើប្រព័ន្ធបាញ់មីស៊ីលកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយនៅលើទឹកដីរុស្ស៊ី នោះពួកវានឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់យោធាអ៊ុយក្រែន ។ ការព្រមានរបស់លោក Sybiha ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីចារកម្មយោធាអ៊ុយក្រែន លោក Andriy Chernyak បានរាយការណ៍ថា អង្គភាពមីស៊ីលកូរ៉េខាងជើងមួយក្រុម បានចាប់ផ្តើមដាក់ពង្រាយនៅក្នុងតំបន់ Voronezh របស់រុស្ស៊ី ហើយអាចនឹងបំពាក់ជាមួយមីស៊ីលបាលីស្ទិកចំនួន ១២០គ្រាប់ និងជើងទម្របាញ់ចំនួន ៦ គ្រឿង ដើម្បីត្រៀមវាយប្រហារប្រឆាំងអ៊ុយក្រែន ។ បច្ចុប្បន្ន ទីក្រុងកៀវកំពុងខ្វះខាតខ្លាំងនូវមីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃទំនើបៗ ហើយរុស្ស៊ីបានកេងចំណេញពីចំណុចខ្សោយនេះ តាមរយៈការសម្រុកបាញ់ស្រោចមីស៊ីលបាលីស្ទិកកាន់តែច្រើនវាយប្រហារអ៊ុយក្រែន ដែលជាប្រភេទមីស៊ីលពិបាកបាញ់ទម្លាក់បំផុត ។ យ៉ាងណា របាយការណ៍របស់មន្រ្តីចារកម្មយោធាអ៊ុយក្រែន នៅពុំទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយទេ ហើយទាំងរុស្ស៊ី និងកូរ៉េខាងជើងក៏មិនបានបញ្ជាក់ជាសាធារណៈអំពីការដាក់ពង្រាយដែលបានរាយការណ៍នោះទេ ។ ប៉ុន្តែរុស្ស៊ី និងកូរ៉េខាងជើងបានពិពណ៌នាអំពីកិច្ចសហប្រតិបត្តិការយោធា…