-
ឥណ្ឌូណេស៊ី និងឥណ្ឌា ប្រកាសកិច្ចព្រមព្រៀងលើមីស៊ីលរយៈចម្ងាយឆ្ងាយ

ហ្សាកាតា ៖ ឥណ្ឌូណេស៊ី និង ឥណ្ឌា បានប្រកាសកិច្ចព្រមព្រៀងលើមីស៊ីលរយៈចម្ងាយឆ្ងាយ BrahMos ចំពេលដែល លោកនាយករដ្ឋមន្ត្រី Narendra Modi ទៅបំពេញទស្សនកិច្ច នៅទីក្រុងហ្សាកាតា រយៈពេល៣ថ្ងៃ។ លោក Randhir Jaiswal អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានប្រកាស កាលពីថ្ងៃអង្គារថា ឥណ្ឌានឹងផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទនេះ ដល់ឥណ្ឌូណេស៊ី ខណៈដែលកិច្ចព្រមព្រៀងលើប្រព័ន្ធមីស៊ីល BrahMos គឺជាប្រធានបទសំខាន់បំផុតនៅក្នុងរបៀបវារៈនៃជំនួបទ្វេភាគី។ ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញជាសាធារណៈទេ ហើយអ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ីមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។ យ៉ាងណា អំឡុងជួបគ្នា មេដឹកនាំនៃបណ្តាប្រទេសអាស៊ីទាំងពីរ បានឯកភាពគ្នាពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅលើវិស័យនានា រួមទាំងវិស័យការពារជាតិ និងរ៉ែសំខាន់ៗ។ លោក Modi បានលើកឡើងពីការកើនឡើងនៃទំនុកចិត្តរវាងទីក្រុងហ្សាកាតា និងទីក្រុងញូវដែល្លី បន្ទាប់ពីជំនួបរបស់លោក ជាមួយលោក Prabowo ដោយបានបញ្ជាក់ថា ទំនុកចិត្តនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ សន្តិសុខ និងកិច្ចការដែនសមុទ្រ។ លោក Prabowo បាននិយាយថា ឥណ្ឌូណេស៊ី និងឥណ្ឌា ចាត់ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថា ជាសសរស្តម្ភសំខាន់មួយ នៃទំនាក់ទំនងទ្វេភាគី។ លោកបានបញ្ជាក់ថា រូបលោក…
-
ឥណ្ឌា ជោគជ័យបាញ់តេស្តមីស៊ីល អាចវាយប្រហារគោលដៅសត្រូវ ឆ្ងាយដល់៤ពាន់គីឡូម៉ែត្រ

ញូវ ដែល្លី ៖ មីស៊ីលផ្លោងឥណ្ឌា Agni-4 ដែលអាចវាយប្រហារគោលដៅសត្រូវ បានដល់ចម្ងាយ ៤,០០០គីឡូម៉ែត្រ ត្រូវបានបាញ់សាកល្បងដោយជោគជ័យ ចេញពីមជ្ឈមណ្ឌលសាកល្បងរួម Integrated Test Range ស្ថិតនៅក្នុងតំបន់ Chandipur នៃ រដ្ឋ Odisha។ បើតាម The Hindu , មីស៊ីលផ្លោង Agni-4 ដែលត្រូវបានបាញ់ កាលពីថ្ងៃព្រហស្បតិ៍ គឺជាមីស៊ីល រយៈចម្ងាយមធ្យម ដែលផលិតឡើងដោយខ្លួនឯង នៅក្នុងប្រទេសឥណ្ឌា និង មានសមត្ថភាពផ្ទុកទាំង ក្បាលគ្រាប់ធម្មតា ឬ ក្បាលគ្រាប់នុយក្លេអ៊ែរ។ មីស៊ីលនេះគឺជាផ្នែកមួយដ៏សំខាន់ នៃសមត្ថភាពរារាំងបែបយុទ្ធសាស្ត្ររបស់ប្រទេសឥណ្ឌា ហើយត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជាការកងកម្លាំងយុទ្ធសាស្ត្ររួចហើយ។ វាមានរយៈចម្ងាយវាយប្រហារប្រហែល ៤,០០០ គីឡូម៉ែត្រ និង ត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពត្រឹមត្រូវខ្ពស់ ដោយមានបំពាក់ប្រព័ន្ធរុករក និងប្រព័ន្ធកំណត់ទិសដៅដ៏ទំនើប។ ក្រសួងការពារជាតិបានឱ្យដឹង តាមរយៈសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើង ក្រោមការត្រួតពិនិត្យ របស់បញ្ជាការកងកម្លាំងយុទ្ធសាស្ត្រ ឬ Strategic Forces Command…
-
អ៊ីស្រាអែលធ្វើសមយុទ្ធនៅសមុទ្រក្រហម ចំពេល ហ៊ូទី ធ្វើព្យុះភ្លៀង

ហ្ស៊េរុយសាឡិម ៖ កងទ័ពអ៊ីស្រាអែលបានចេញផ្សាយវីដេអូនៃសមយុទ្ធទ្រង់ទ្រាយធំមួយ នៅសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រក្រហម ដែលចូលរួមដោយនាវាបាញ់មីស៊ីល, នាវាមុជទឹក និងនាវាផ្សេងៗទៀត ព្រមទាំង ទីបញ្ជាការប្រតិបត្តិការរបស់កងទ័ពជើងទឹក។ សមយុទ្ធនៅសមុទ្រក្រហមរបស់អ៊ីស្រាអែល ចំពេលដែលពួកឧទ្ទាម ហ៊ូទី នៅប្រទេសយ៉េមែន កំពុងធ្វើព្យុះភ្លៀង នៅលើផ្លូវទឹកមួយនេះ តាមរយៈការវាយប្រហារលើនាវា ជាដើម។ ពួកគេធ្វើព្យុះភ្លៀង ស្របពេលដែលក្រុមប្រដាប់អាវុធ ដែលមានអ៊ីរ៉ង់គាំទ្រពីក្រោយមួយនេះ កំពុងមានជម្លោះជាមួយប្រទេស អារ៉ាប៊ី សាអ៊ូឌីត។ កងទ័ពជើងទឹកអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយ នៅសប្តាហ៍នេះ នៅក្នុងតំបន់ទាំងពីរនេះ ដោយបញ្ជាក់បន្ថែមថា កងកម្លាំងរាប់រយនាក់ និងនាវាជាច្រើនគ្រឿងបានចូលរួមក្នុងការហ្វឹកហាត់ដែលធ្វើឡើង ក្នុងទម្រង់ដូចស្ថានភាពជាក់ស្តែង រួមមាន ៖ ការជ្រៀតចូលតាមផ្លូវសមុទ្រ, ការប្រយុទ្ធលើសមរភូមិជាច្រើនផ្នែកក្នុងពេលតែមួយ, ការទប់ទល់នឹងការគំរាមកំហែងពីលើអាកាស, ប្រតិបត្តិការបាញ់ប្រហារ និងការការពារហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ស្ថានីយរុករកឧស្ម័ន, កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធជាតិ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
លោក Zelensky ធ្វើទស្សនកិច្ចដ៏កម្រនៅសែប៊ី ជាប្រទេសសម្ព័ន្ធមិត្តរបស់រុស្ស៊ី

ប៊ែលក្រាដ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃសុក្រ បានទៅបំពេញទស្សនកិច្ចនៅប្រទេស សែប៊ី ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ហើយជាដំណើរលើកដំបូង តាំងពីមានសង្គ្រាម។ លោក Zelensky ទៅទីនោះ ក៏ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ ជាមួយប្រទេសនៅអឺរ៉ុបមួយនេះ ខណៈដែលប្រទេសសែប៊ីនៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមក។ លោក Zelensky បានសរសេរ នៅលើបណ្តាញសង្គម X ថា «យើងនឹងពិភាក្សាអំពីការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ, ទំនាក់ទំនងជាមួយសហភាពអឺរ៉ុប, វិស័យផ្សេងទៀតដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើង និងបញ្ហាសន្តិសុខ»។ ដោយសារប្រទេសតែ Serbia មានទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្រ ជាមួយរុស្ស៊ី , ប្រទេសមួយនេះ បានបដិសេធមិនដាក់ទណ្ឌកម្មលើទីក្រុងមូស្គូឡើយ ដែលសកម្មភាពនេះបានធ្វើឱ្យសហភាពអឺរ៉ុបមិនពេញចិត្ត និងបានធ្វើឱ្យដំណើរការនៃការចូលរួមក្នុងប្លុកនេះ របស់ទីក្រុង ប៊ែលក្រាដ មានភាពយឺតយ៉ាវ។ យោងតាមការិយាល័យ ប្រធានាធិបតីស៊ែប៊ី, មេដឹកនាំប្រទេសទាំងពីរ ត្រូវបើកកិច្ចពិភាក្សាផ្លូវការនៅថ្ងៃសៅរ៍នេះ ហើយនឹងធ្វើសេចក្តីថ្លែងការណ៍ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
អាមេរិក និងអ៊ីស្រាអែល រួមគ្នាបង្កើនសមត្ថភាពមីស៊ីល Arrow ទុកទប់ទល់កាំជ្រួចផ្លោង អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបញ្ចប់ផែនការបង្កើនសមត្ថភាពមីស៊ីលសម្រាប់សំណាញ់មេឃ Arrow ខណៈដែលសម្ព័ន្ធមិត្តដែកថែបទាំងពីរ បន្តដុតដៃដុតជើងពង្រឹងការការពារប្រឆាំងការគំរាមកំហែងពីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ និងក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន ។ បើតាម Times of India, ការធ្វើតេស្តសំណាញ់មេឃ Arrow ធ្វើឡើងកាលពីថ្ងៃ ពុធ ក្រោមកិច្ចសហការរវាងអង្គភាពការពារមីស៊ីលអ៊ីស្រាអែល, ទីភ្នាក់ងារការពារមីស៊ីលអាមេរិក រួមជាមួយកងកម្លាំងការពារជាតិអ៊ីស្រាអែល និងឧស្សាហកម្មអវកាសអ៊ីស្រាអែល ។ សំណាញ់មេឃ Arrow គឺជាបណ្តាញខែលការពារដែនអាកាសពហុស្រទាប់ទំនើបបំផុតរបស់អ៊ីស្រាអែល ដែលស្ថិតក្នុងចង្កោមប្រព័ន្ធប្រឆាំងមីស៊ីលដទៃទៀត រួមមាន David’s Sling, Iron Dome និង Iron Beam ជាដើម ។ ប្រព័ន្ធខែលការពារដែនអាកាស Arrow ត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន Israel Aerospace Industries ហៅកាត់ IAI របស់អ៊ីស្រាអែល និងក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ យោងតាមក្រសួងការពារជាតិអ៊ីស្រាអែល, ក្នុងពេល ៣ ឆ្នាំមកនេះ ប្រព័ន្ធមីស៊ីលរបស់សំណាញ់មេឃ…
-
អ៊ុយក្រែន នឹងប្រើលុយខ្ចីពី អឺរ៉ុប ទិញមីស៊ីលសំណាញ់មេឃប្រទេសទី៣ ទប់ទល់កាំជ្រួចផ្លោង រុស្ស៊ី

កៀវ ៖ ប្រទេសអ៊ុយក្រែនអាចនឹងប្រើប្រាស់លុយមួយចំនួននៃកញ្ចប់ថវិកាកម្ចីរបស់សហភាពអឺរ៉ុប ដើម្បីទិញមីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធខែលការពារដែនអាកាសពីប្រទេសទី ៣ ដើម្បីយកមកទប់ទល់ជាមួយមីស៊ីលផ្លោងរបស់រុស្ស៊ី ។ នេះបើតាមការអះអាងរបស់លោក Balazs Ujvari អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ។ កាអះអាងរបស់លោក Ujvari កើតមានឡើង ចំពេលដែលលោកប្រធានាធិបតី Volodymyr Zelensky អះអាងថា គិតត្រឹមឆមាសទីមួយឆ្នាំនេះ ការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃពីប្រទេសសម្ព័ន្ធមិត្តដល់អ៊ុយក្រែន បានដាំក្បាលចុះយ៉ាងខ្លាំង ពោលធ្លាក់ចុះ២ភាគ៣ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ ។ លោក Ujvari និយាយថា អ៊ុយក្រែនអាចស្នើសុំថវិកាមួយចំនួននៃកញ្ចប់ថវិកាកម្ចីជាង ១០៣ ពាន់លានដុល្លារ ដើម្បីបញ្ជាទិញមីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធខែលការពារដែនអាកាស និងអាវុធផ្សេងទៀតបាន ទោះបីជាឧបករណ៍យោធាទាំងនោះ ត្រូវបានផលិតនៅក្នុងប្រទេស ក្រៅពីសហភាពអឺរ៉ុបក៏ដោយ ។ យ៉ាងណា អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា អាទិភាពចម្បង នៅតែជាការបញ្ជាទិញអាវុធដែលផលិតនៅក្នុងប្រទេសសហភាពអឺរ៉ុប និងអ៊ុយក្រែន ។ ប៉ុន្តែរាល់ការសម្រេចចិត្តទាំងឡាយ នឹងត្រូវប្រកាសឱ្យដឹងក្នុងពេលឆាប់ៗនេះ ក្រោយបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់សហភាពអឺរ៉ុប ។ យោងតាម militarnyi, កាលពីដើមខែកក្កដា ក្រសួងការពារជាតិអ៊ុយក្រែនរាយការណ៍ថា ទីក្រុងកៀវបានឈានមួយជំហានឆ្ពោះទៅរកការបញ្ជាទិញមីស៊ីលស្ទាក់ចាប់ប្រហែល ១០០…
-
៣ ប្រទេសរួមគ្នាបង្កើត «ណាតូឥស្លាម», ១ ជារដ្ឋអ្នកមាន ២ ទៀតប្រដាប់អាវុធនុយក្លេអ៊ែរ និងជាជើងខ្លាំងបច្ចេកវិទ្យាយោធា

បរទេស ៖ ប្រទេសប៉ាគីស្ថាន, អារ៉ាប៊ីសាអូឌីត និងតួកគី ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីមួយ ក្នុងគោលបំណងបង្កើតសម្ព័ន្ធភាពយោធា ណាតូឥស្លាម នៅថ្ងៃសុក្រនេះ។ បើតាម firstpost, សម្ព័ន្ធភាពណាតូឥស្លាមនេះ ពឹងផ្អែកការចំណាយលើ អារ៉ាប៊ី សាអូឌីត ដែលជាប្រទេសអ្នកមានទ្រព្យច្រើន, ប្រើប្រាស់បច្ចេកវិទ្យាយោធារបស់តួកគី ព្រមទាំង សមត្ថភាពអាវុធនុយក្លេអ៊ែរ របស់ប៉ាគីស្ថាន ដើម្បីរៀបចំរចនាសម្ព័ន្ធសន្តិសុខ នៅតំបន់អាស៊ីខាងលិចឡើងវិញ ។ សម្ព័ន្ធភាពត្រីភាគីថ្មីមួយនេះនឹងផ្ដោតសំខាន់លើការបង្កើតបណ្តាញសន្តិសុខរួមគ្នា, ធ្វើសមយុទ្ធយោធា, ផ្ទេរបច្ចេកវិទ្យា, ផលិតសព្វាវុធក្នុងវិស័យឧស្សាហកម្មការពារជាតិ ព្រមទាំង ការចែករំលែកព័ត៌មានសម្ងាត់ផងដែរ ។ យោងតាម CNN-News18, អារ៉ាប៊ី សាអូឌីត នឹងចូលរួមចំណែក ផ្នែកធនធានហិរញ្ញវត្ថុ, ជម្រៅយុទ្ធសាស្ត្រ និង ឥទ្ធិពល នៅក្នុងតំបន់ ។ រីឯ ប្រទេសតួកគីនឹងផ្តល់ជូននូវបច្ចេកវិទ្យាយោធាទំនើប ជាពិសេស គឺយន្តហោះដ្រូន ព្រមទាំង មូលដ្ឋានឧស្សាហកម្មយោធាដែលមានស្តង់ដារ កម្រិតអង្គការ NATO នៅខាងប៉ែកអឺរ៉ុប។ ចំណែកប៉ាគីស្ថានវិញ នឹងចូលរួមចំណែកនូវសមត្ថភាពនុយក្លេអ៊ែរ និង កងទ័ព ដោយមានការគាំទ្រពីផ្នែករថពាសដែក,…
-
អ៊ីរ៉ង់ ៖ «ការគំរាមវាយប្រហាររបស់លោកត្រាំ រួចក៏លុបចោលវិញ» ជាឆាកល្ខោនដដែលៗ

តេហេរ៉ង់ ៖ ប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់យ៉ាងខ្លាំងចំពោះ ការទូតដែលខ្លួនហៅថា បែបសម្ដែងឆាកល្ខោនដដែលៗ របស់អាមេរិក ដោយសំដៅលើទម្លាប់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការប្រកាសពីការវាយប្រហាររួចហើយ បន្ទាប់មក ក៏លុបចោលវិញ។ ប្រធានសភាអ៊ីរ៉ង់ និងជាប្រធានក្រុមអ្នកចរចាជាមួយសហរដ្ឋអាមេរិកលោក Mohammad Bagher Ghalibaf បានសរសេរ នៅលើបណ្តាញសង្គម X ហាក់ចំអកដាក់លោកត្រាំថា «ការវាយប្រហារដ៏ធំមួយនឹងកើតឡើង… ចាំសិន.. មិនបាច់ទេ ពួកគេចង់ចរចា។ នោះហើយគឺជាល្បែងការទូតបែបសម្ដែងដែលធ្វើឡើងដដែលៗ»។ លោក Ghalibaf បានលើកឡើងថា ការប្រើប្រាស់អាកប្បកិរិយាគំរាមកំហែង, ការមិនគោរពពាក្យសន្យា និង ព័ត៌មានមិនពិត គឺជា «យុទ្ធសាស្ត្រដែលបរាជ័យ»។ លោកបានបន្ថែមថា «ចូរទទួលស្គាល់ការពិត និងបំពេញតាមការសន្យារបស់អ្នក។ យើងមិនត្រូវការការសម្ដែងទៀតទេ»។ បើតាម anadolu, កាលពីសប្តាហ៍មុន លោក ត្រាំ បានគំរាមវាយប្រហារអ៊ីរ៉ង់ យ៉ាងធ្ងន់ធ្ងរ ដោយព្រមានថា លោកអាចនឹងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ស្ពាន និង រោងចក្រថាមពលអគ្គិសនី។ ក្រោយមក លោកបាននិយាយថា…
-
ជប៉ុន ថា គ្មានការខូចខាតទេ ក្រោយ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលីស្ទិក

តូក្យូ ៖ ក្រសួងការពារជាតិជប៉ុន បានប្រកាសកាលពីថ្ងៃ ព្រហស្បតិ៍ ថា មិនមានការខូចខាតណាមួយត្រូវបានរាយការណ៍នៅឡើយទេ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិធ្លាក់ចូលទៅក្នុងសមុទ្រនៅភាគខាងកើតឧបទ្វីបកូរ៉េ ។ បើតាម NHK, រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi និយាយថា គ្មានការចង្អុរបង្ហាញណាមួយពីការធ្លាក់មីស៊ីលនៅក្នុងដែនដីរបស់ជប៉ុននោះទេ ឬក៏តំបន់សេដ្ឋកិច្ចផ្តាច់មុខសមុទ្ររបស់ពួកយើងឡើយ ។ លោក Koizumi បន្ថែមថា បច្ចុប្បន្នពួកយើងពុំទទួលបានសេចក្តីរាយការណ៍ណាមួយពីការខូចខាតដល់យន្តហោះ ឬនាវាដែលធ្វើដំណើរនៅតំបន់ក្បែរនោះឡើយ ។ប្រមុខការពារជាតិជប៉ុនរូបនេះ បានអះអាងទៀតថា ជប៉ុនបានដាក់កំណត់ទូតតវ៉ា បន្ទាប់ពីការបាញ់មីស៊ីលនេះ តាមរយៈបណ្តាញស្ថានទូតនៅទីក្រុងប៉េកាំង របស់ប្រទេសចិន ។ ការបាញ់មីស៊ីលបាលីស្ទិក កាលពីថ្ងៃ ព្រហស្បតិ៍ បានកើតឡើងបន្ទាប់ពីការបាញ់មីស៊ីលសាកល្បងជាបន្តបន្ទាប់របស់កូរ៉េខាងជើងនៅក្នុងឆ្នាំនេះ រួមទាំងមីស៊ីលបាលីស្ទិករយៈចម្ងាយជិត និងអាវុធតាក់ទិកដទៃទៀត ដែលរចនាឡើងដើម្បី ជំរុញសមត្ថភាពយោធារបស់រដ្ឋឯកាមួយនេះ ។ ប៉ុន្តែបើយោងតាមការលើកឡើងរបស់អ្នកជំនាញ, ការបាញ់មីស៊ីលលើកនេះ អាចជាការបញ្ជូនសារព្រមាន បន្ទាប់ពីលោកស្រី គីម យូចុង ប្អូនស្រីដ៏មានឥទ្ធិពលបំផុតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទើបតែបានរិះគន់យ៉ាងខ្លាំងចំពោះប្រទេសជប៉ុន ដែលបានបាញ់សាកល្បងមីស៊ីល Tomahawk របស់សហរដ្ឋអាមេរិក ៕…
-
លោក ត្រាំ បញ្ជាឲ្យហាមឃាត់ «ទេសចរណ៍សម្រាលកូន» នៅអាមេរិក

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិហាមឃាត់ ទេសចរណ៍សម្រាលកូន ឬ birth tourism នៅសហរដ្ឋអាមេរិក។ បើតាម Tass, លោក Stephen Miller អនុប្រធានបុគ្គលិកនៃសេតវិមានបានថ្លែងក្នុងអំឡុងពេលនៃការចុះហត្ថលេខាលើឯកសារនេះថា នេះគឺជាការអនុវត្តមួយដែលជនបរទេសធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកដើម្បីសម្រាលកូន ដែលកូននោះ នឹងទទួលបានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិ។ យោងតាមមន្ត្រីអាមេរិកខាងលើ បុគ្គលដែលត្រូវបានចាត់ទុកថា មិនមានសិទ្ធិទទួលបានសញ្ជាតដោយស្វ័យប្រវត្តិទៀតនោះ រួមមាន ជនបរទេសដែលជាសត្រូវរបស់សហរដ្ឋអាមេរិក, សមាជិកនៃអង្គការភេរវកម្មបរទេស និងក្រុមមនុស្សមួយចំនួនធំដែលធ្វើសកម្មភាពតស៊ូមតិ ឬ ធ្វើសកម្មភាពក្នុងនាមរដ្ឋាភិបាលបរទេស។ លោក Miller បានថ្លែងថា «បទបញ្ជាប្រតិបត្តិធានាថា មនុស្សមួយចំនួនធំដែលពីមុនអាចទទួលបានសញ្ជាតដោយសារការកើតនៅទីនេះ ឬ birthright citizenship ដោយមិនត្រឹមត្រូវនោះ នឹងលែងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ទាំងនោះទៀតហើយ។ គួររម្លឹកថា តុលាការកំពូលសហរដ្ឋអាមេរិកធ្លាប់បានច្រានចោលការប៉ុនប៉ងពីមុនរបស់លោក ត្រាំ ក្នុងការកម្រិតសិទ្ធិដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៅក្នុងសេចក្តីសម្រេចមួយ កាលពីចុងខែមិថុនា ក្រោយមានការតវ៉ាប្រឆាំង។ លោក ត្រាំ ចាត់ទុកថា ជាការសម្រេចដ៏គួរឱ្យសោកស្តាយបំផុត។ លោកបានមានប្រសាសន៍ថា«យើងកំពុងធ្វើការកែសម្រួលនានា ដោយសារតែវាមានភាពអយុត្តិធម៌ខ្លាំងណាស់»៕ ប្រភព ៖…