-
ចិន បង្អួតយន្តហោះទម្លាក់គ្រាប់បែក H-6N លើកដំបូង អាចផ្ទុកមីស៊ីលផ្លោងពាំក្បាលគ្រាប់នុយក្លេអ៊ែរ

ប៉េកាំង ៖ ចិនដែលជាប្រទេសមហាយក្សនៅអាស៊ីបានបង្អួតយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត H-6N ជាលើកដំបូង ជាមួយនឹងសមត្ថភាពផ្ទុកមីស៊ីលផ្លោងធុនធ្ងន់ JL-1 ដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរបាន ។ បើតាម The Defense Watch, យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត H-6N បង្កើតឡើងដោយក្រុមហ៊ុនចិន Xi’an Aircraft Industrial Corporation ហៅកាត់ (AVIC) មានតម្លៃពី ៤៦ ទៅ ៦០ លានដុល្លារក្នុងមួយគ្រឿង ។ យន្តហោះ H-6N មានដងខ្លួនជិត ៣៥ ម៉ែត្រ ស្លាបប្រវែង ៣៣ម៉ែត្រ កម្ពស់ជិត ១០ ម៉ែត្រកន្លះ និងមានទម្ងន់ជាង ៣៧ តោន ហើយអាចផ្ទុកទម្ងន់ពេលហោះផុតពីដីប្រហែល ៩៥ តោន បូករួមទាំងពីឡុតចំនួន ៤ នាក់ផងដែរ ។ ជាមួយគ្នានេះ យន្តហោះទម្លាក់គ្រាប់បែក H-6N មានប្រព័ន្ធចាក់សាំងលើអាកាស និងបំពាក់ម៉ាស៊ីនប្រភេទ D-30KP-2 ចំនួន…
-
អាមេរិក ជំរុញក្រុមហ៊ុនការពារជាតិពន្លឿនការផលិតអាវុធឱ្យបានត្រឹម ២១ ថ្ងៃ ក្រោយប្រើសើ្ទរអស់ពីឃ្លាំងក្នុងសង្គ្រាម អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណកំពុងជំរុញឱ្យក្រុមហ៊ុនការពារជាតិនានា ពន្លឿនល្បឿនផលិតអាវុធឱ្យបានត្រឹម ២១ថ្ងៃ ដើម្បីបំពេញស្តុកគ្រាប់រំសេវដែលប្រើប្រាស់ស្ទើរតែអស់ពីឃ្លាំង ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ។ នេះបើតាម AP ចេញផ្សាយកាលពីថ្ងៃអាទិត្យ ។ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Steve Feinberg បានផ្ញើលិខិតណែនាំមួយទៅកាន់មេដឹកនាំឧស្សាហកម្មផលិតសម្ភារៈការពារជាតិ ដោយទុកពេលឱ្យពួកគេចំនួន ២១ថ្ងៃ ដើម្បីដាក់ជូននូវផែនការ ជំរុញការបញ្ជូនអាវុធឱ្យបានលឿន និងខ្លាំងក្លាជាងមុន ក៏ដូចជាបង្កើនសមត្ថភាពផលិតអាវុធសំខាន់ៗផងដែរ ។ បទបញ្ជានេះ កើតឡើង ចំពេលដែលមន្ទីរបញ្ចកោណកំពុងដុតដៃដុតជើងបំពេញស្តុកអាវុធឡើងវិញ រួមទាំងសំណាញ់មេឃ Patriot និងប្រព័ន្ធខែលការពារមីស៊ីល THAAD ខណៈដែលសមាជិកសភាអាមេរិកក៏កំពុងប្រឆាំងនឹងសំណើរបស់សេតវិមាន ដែលចង់បង្កើនកញ្ចប់ថវិកាមន្ទីរបញ្ចកោណកើនដល់ ១,៥ ទ្រីលានដុល្លារ ។ យោងតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ហៅកាត់ CSIS, ចំនួនមីស៊ីល សំណាញ់មេឃ Patriot ក្នុងស្តុកសហរដ្ឋអាមេរិក បានធ្លាក់ចុះពីប្រហែល ២,២០០គ្រាប់ មុនពេលផ្ទុះសង្គ្រាម មកនៅត្រឹមតិចជាង ១,០៣០គ្រាប់ នៅពេលបទឈប់បាញ់ចូលជាធរមានកាលពីខែមេសា ។ បន្ទាប់ពីការប្រយុទ្ធថ្មីៗនេះ ស្តុកមីស៊ីល Patriot ត្រូវបានគេប៉ាន់ស្មានថា…
-
រុស្ស៊ី ចោទលោកស្រី Takaichi កំសាកមិនហ៊ានថា អាមេរិក ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើ ជប៉ុន

មូស្គូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ខ្វះភាពក្លាហានក្នុងការបញ្ជាក់ថា អាមេរិកគឺជាអ្នកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើប្រទេសជប៉ុន ។ បើតាមការលើកឡើងរបស់លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ ។ ការលើកឡើងយ៉ាងដូច្នេះរបស់លោកស្រី Maria Zakharova ធ្វើឡើង អំឡុងពេលដែលប្រទេសជប៉ុនពិធីរំលឹកខួបលើកទី៨១ នៃការទម្លាក់គ្រាប់បែកបរមាណូ ។ លោកស្រី Maria Zakharova រៀបរាប់ថា «លោកស្រី Sanae Takaichi មិនមានភាពក្លាហានគ្រប់គ្រាន់ ក្នុងការបញ្ជាក់ថា តើអ្នកណាជាអ្នកទម្លាក់គ្រាប់បែកបរមាណូមកលើប្រទេសរបស់ខ្លួនកាលពី ៨១ ឆ្នាំមុននោះទេ ពោលគឺលោកស្រី Takaichi មិនបានលើកឡើងថា សហរដ្ឋអាមេរិកគឺជាអ្នកទម្លាក់គ្រាប់បែក ទៅលើទីក្រុង Nagasaki នេះឡើយ» ។ បើតាមទីភ្នាក់ងារព័ត៌មាន Tass, កាលពី ៣ ថ្ងៃមុន នៅក្នុងពិធីរំលឹកខួបនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុង Hiroshima, ទាំង លោក Kazumi Matsui អភិបាលក្រុង Hiroshima និងលោកស្រី Takaichi…
-
អ្នកនយោបាយជាន់ខ្ពស់អាមេរិក ថា លោក ត្រាំ ចាញ់សង្គ្រាមជាមួយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អ្នកនយោបាយជាន់ខ្ពស់អាមេរិកមួយរូប បានអះអាងកាលពីថ្ងៃ អាទិត្យ ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាន “ចាញ់សង្គ្រាម” ជាមួយអ៊ីរ៉ង់ និងថា ការបន្តប្រយុទ្ធកំពុងធ្វើឱ្យសហរដ្ឋអាមេរិកចុះខ្សោយ ប៉ុន្តែអ៊ីរ៉ង់កាន់តែមានរឹងមាំ ។ លោក Chris Murphyសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យអាមេរិកបានប្រាប់ NBC News ច្បាស់ៗថា សង្គ្រាមមជ្ឈិមបូព៌ា បានធ្វើឱ្យអាមេរិកកាន់តែចុះខ្សោយ ប៉ុន្តែអ៊ីរ៉ង់កាន់តែខ្លាំងក្លា ហើយថា រូបលោកនឹងគាំទ្រ ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពល្អ ឬមិនល្អក៏ដោយ ប្រសិនបើវាអាចបញ្ចប់ជម្លោះនេះ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ។ បើតាម Anadolu, លោក Murphyនិយាយថា ការចំណាយ និងតម្លៃដែលត្រូវបង់ ដើម្បីបើកផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់នេះឡើងវិញ កំពុងកើនឡើង ស្របពេលដែលការចរចារវាងភាគីពាក់ព័ន្ធនៅតែជាប់គាំង ។ យោងតាម The Washington Times, មន្ត្រីអ៊ីរ៉ង់បានទាមទារឱ្យអាមេរិកផ្តល់លុយសំណង, ការលុបចោលទណ្ឌកម្ម និងបញ្ឈប់ប្រតិបត្តិការយោធា ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព ។ យ៉ាងណា លោក Murphy បានអះអាងថា សង្គ្រាមនេះត្រូវតែបញ្ចប់…
-
លោក ត្រាំ កែកុនយុទ្ធសាស្រ្តប្រឆាំង អ៊ីរ៉ង់ ប្តូរពីប្រើកម្លាំងបាយ មកជាសម្ពាធសេដ្ឋកិច្ច

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា សហរដ្ឋអាមេរិកអាចនឹងកែកុនយុទ្ធសាស្រ្តប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយបង្វែរពីការបើកប្រតិបត្តិការយោធាថ្មី ទៅជាការដាក់សម្ពាធសេដ្ឋកិច្ចលើសាធារណៈរដ្ឋឥស្លាមមួយនេះវិញ ។ មេដឹកនាំអាមេរិករូបនេះ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន អាហ្សូស (Axios) កាលពីថ្ងៃ អាទិត្យ ថា យើងកំពុងធ្វើវាដោយស្ងាត់ៗ ខណៈការលើកឡើងនេះ ចង់សំដៅលើវិធីសាស្ត្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ ។ បើតាម Anadolu, លោក ត្រាំ បានបន្ថែមថា អាមេរិកកំពុងចរចាតែពាក់កណ្តាលប៉ុណ្ណោះជាមួយភាគីអ៊ីរ៉ង់ នៅពេលកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពសេដ្ឋកិច្ចរបស់សាធារណៈរដ្ឋឥស្លាមួយនេះ ដែលកំពុងដាំក្បាលចុះយ៉ាងខ្លាំង ។ លោ ត្រាំ បានអះអាងថា អាមេរិកនឹងឈរអោបមើលអ៊ីរ៉ង់ ដែលកំពុងលិចលង់នឹងសម្ពាធអតិផរណាដ៏ខ្ពស់ និងការពិតដែលថា ពួកគេគ្មានលុយទាល់តែសោះ ។ លោកថា អ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏អាក្រក់បំផុតមិនធ្លាប់មាន ហើយក៏កំពុងប្រឈមមុខនឹងបញ្ហាបើកប្រាក់ឱ្យកងទ័ពរបស់ខ្លួនផងដែរ ។ ប្រធានាធិបតីអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា ការបិទផ្លូវសមុទ្ររបស់សហរដ្ឋអាមេរិក បានបង្កើនសម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ង់ និងបានរួមចំណែកធ្វើឱ្យវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែធ្ងន់ធ្ងរ ។ បើតាមការលើកឡើងរបស់លោក ត្រាំ, ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់ទៅលើប្រជាជនអាមេរិកហាក់បានធូរស្រាលហើយ ខណៈពេលដែលតម្លៃប្រេងបានធ្លាក់ចុះមកនៅត្រឹមជាង ៧៥…
-
ស៊ែប៊ី ថា អឺរ៉ុបស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមទ្រង់ទ្រាយធំជាងមុន

ប៊ែលក្រាដ ៖ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានព្រមានថា អឺរ៉ុបកំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមទ្រង់ទ្រាយធំជាងមុន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass កាលពីថ្ងៃអាទិត្យ។ ការព្រមានយ៉ាងដូច្នេះ បានធ្វើឡើង ស្របពេលដែលមេដឹកនាំរូបនេះ ទទួលជួបលោក Volodymyr Zelensky ប្រធានាធិបតី អ៊ុយក្រែន ដែលទៅបំពេញទស្សនកិច្ច នៅប្រទេស ស៊ែប៊ី រយៈពេល២ថ្ងៃ។ នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសៅរ៍, លោក Aleksandar Vucic បានរៀបរាប់ថា «ខ្ញុំគិតថា យើងកំពុងឈរនៅចំណុចចាប់ផ្តើមនៃសង្គ្រាមដ៏ធំមួយ»។ យោងតាមមេដឹកនាំស៊ែប៊ីរូបនេះ, លោកធ្លាប់សង្ឃឹមថា នឹងមានអ្នកខិតខំប្រឹងប្រែងដើម្បីស្វែងរកសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ ប៉ុន្តែ រឿងនេះមិនបានកើតឡើងទេ ហើយក៏នឹងមិនកើតឡើង ក្នុងពេលឆាប់ៗនេះដែរ ដែលមានន័យថា យើងកំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមដ៏ធំជាងនេះទៅទៀត»។ ក្រៅពីនេះ លោកបានលើកឡើងថា លោកមិនគិតថា ជម្លោះនៅអ៊ុយក្រែនអាចនឹងបញ្ចប់ នៅឆ្នាំនេះទេ។ លោកប្រធានាធិបតីស៊ែប៊ី បានរៀបរាប់ថា «ខ្ញុំមើលមិនឃើញមានការបញ្ចប់សង្គ្រាម នៅឆ្នាំនេះទេ ហើយក៏មិនឃើញមានការបញ្ចប់សង្គ្រាមរហូតដល់រដូវផ្ការីក ឆ្នាំក្រោយដែរ»។ លោកបន្ថែមថា «ហាក់ដូចជាគ្មានឱកាសសម្រាប់ដំណោះស្រាយ…
-
លោក Netanyahu ថា អ៊ីរ៉ង់ត្រូវតែគ្មានអាវុធនុយក្លេអ៊ែរ ទោះមានកិច្ចព្រមព្រៀង ឬ អត់

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញា កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរនោះឡើយ ទោះបីជាមាន ឬ គ្មានកិច្ចព្រមព្រៀងក៏ដោយ។ ការលើកឡើងនេះធ្វើឡើង ចំពេលដែលអាមេរិកផ្អាកការវាយប្រហារលើអ៊ីរ៉ង់ រង់ចាំការឆ្លើយតប សម្រេចឲ្យមានកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាម។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអះអាងថា នឹងរារាំងអ៊ីរ៉ង់មិនឱ្យមានអាវុធនុយក្លេអ៊ែរ ដោយមិនគិតពីដំណើរការនៃការទូតជាមួយទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសអារ៉ាប់ឡើយ។ លោក Netanyahu បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា «ខ្ញុំចង់បញ្ជាក់ជាថ្មីម្តងទៀតថា ទោះបីជាមានកិច្ចព្រមព្រៀង ឬគ្មានកិច្ចព្រមព្រៀងក៏ដោយ ដរាបណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរឡើយ»។ គួរបញ្ជាក់ថា បញ្ហាអាវុធនុយក្លេអ៊ែរនេះហើយ ដែលអាមេរិក និងអ៊ីស្រាអែល សម្រេចចិត្តបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ បង្កឲ្យផ្ទុះសង្គ្រាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់ តែងតែអះអាងថា ខ្លួនគ្មានបំណងផលិតអាវុធនុយក្លេអ៊ែរនោះទេ ដោយបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងគោលដៅស៊ីវិល តែប៉ុណ្ណោះ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
អ៊ុយក្រែន សុំសំណាញ់មេឃពី កូរ៉េខាងត្បូង ខណៈចោទ កូរ៉េខាងជើង បញ្ជូនទ័ព ៥ ម៉ឺននាក់ទៅជួយ រុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើសុំជំនួយសំណាញ់មេឃ ឬប្រព័ន្ធខែលការពារដែនអាកាសពីកូរ៉េខាងត្បូង ក្រោយចោទប្រកាន់ថា កូរ៉េខាងជើងត្រៀមដាក់ពង្រាយកងទ័ពប្រហែល ៥០,០០០នាក់ទៅកាន់រុស្ស៊ី ដើម្បីចូលរួមប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន ។ បើតាម Straits Times, មេដឹកនាំអ៊ុយក្រែនរូបនេះ បានបង្ហើបតាមបណ្តាញសង្គម X កាលពីថ្ងៃ អាទិត្យ ថា ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង ដើម្បីដាក់ពង្រាយកងទ័ពកូរ៉េខាងជើងចន្លោះពី ៣០,០០០ ទៅ ៥០,០០០នាក់នៅលើទឹកដីប្រទេសរុស្ស៊ី ។ លោក ហ្សេលេនស្គី និយាយថា តួលេខចុងក្រោយនេះ កើនឡើងខ្ពស់ជាងការប៉ាន់ប្រមាណរបស់លោក ដែលមានចំនួនត្រឹមតែ ៣០,០០០នាក់ប៉ុណ្ណោះ កាលពីខែកក្កដា ដោយលោកបន្ថែមថា គេបានរកឃើញបំណែកមីស៊ីលរបស់កូរ៉េខាងជើងនៅលើទឹកដីអ៊ុយក្រែនរួចទៅហើយ ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានអះអាងទៀតថា កូរ៉េខាងជើងនឹងបន្តក្រេបជញ្ជក់បទពិសោធន៍ពីសង្គ្រាមសម័យទំនើបនៅអ៊ុយក្រែន ព្រមទាំងទទួលបានអាជ្ញាប័ណ្ណផលិតអាវុធពីរុស្ស៊ី និងឧបករណ៍យោធាគ្រប់ប្រភេទពីពួកគេមកវិញ ។ ដូច្នេះហើយ លោកជំរុញឱ្យកូរ៉េខាងត្បូងផ្តល់ជំនួយដល់អ៊ុយក្រែនលើវិស័យនានា មានដូចជាប្រព័ន្ធខែលការពារដែនអាកាស និងយន្តហោះដ្រូនជាដើម ។ ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី កើតឡើងក្រោយមន្រ្តីទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែនរាយការណ៍ថា កងអង្គភាពមីស៊ីលកូរ៉េខាងជើងបានចាប់ផ្តើមដាក់ពង្រាយនៅតំបន់ភាគខាងលិចប្រទេសរុស្ស៉ី ហើយអាចបំពាក់ជាមួយមីស៊ីលបាលីស្ទិកចំនួន…
-
អ៊ីស្រាអែល បដិសេធដកទ័ពពីហ្គាហ្សា និងច្រានចោលផែនការ ១៥ ចំណុចរបស់លោក ត្រាំ

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងជាថ្មីកាលពីថ្ងៃ អាទិត្យ ថា អ៊ីស្រាអែលនឹងមិនដកទ័ពចេញពីតំបន់ហ្គាហ្សាឡើយ រហូតដល់ក្រុមហាម៉ាសត្រូវបានដកហូតអាវុធទាំងស្រុងមុនសិន ហើយលោកថែមទាំងបដិសេធទទួលយកផែនការថ្មីចំនួន ១៥ ចំណុចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ បើតាម Straits Times, បច្ចុប្បន្ន លោក ណេតាន់យ៉ាហ៊ូ កំពុងស្ថិតក្នុងយុទ្ធនាការស្វែងរកការគាំទ្រសម្រាប់មុខតំណែងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលអាណត្តិក្រោយ ដែលគ្រោងធ្វើការបោះឆ្នោតឡើងវិញនៅថ្ងៃទី២៧ ខែតុលាខាងមុខ ប៉ុន្តែមេដឹកនាំអ៊ីស្រាអែលរូបនេះ ក៏កំពុងស្ថិតនៅចន្លោះសម្ពាធពីលោក ត្រាំ និងក្រុមស្តាំនិយមក្នុងជួររដ្ឋាភិបាលរបស់គាត់ផងដែរ ។ លោក ណេតាន់យ៉ាហ៊ូ ដែលមានវ័យ៧៦ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលនឹងមិនទទួលយកផែនការ ១៥ ចំណុចរបស់លោក ត្រាំ ឡើយ ហើយយោធាអ៊ីស្រាអែលក៏នឹងមិនដកទ័ពចេញឡើយ ដរាបណាក្រុមហាម៉ាសត្រូវដកហូតអាវុធមុនសិន ក្នុងនោះមានទាំងអាវុធធុនធ្ងន់ និងស្រាល និយាយជារួម គឺគ្រប់សព្វាវុធទាំងអស់ ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលទាមទារការដកហូតអាវុធពិតប្រាកដ មិនមែនការដកហូតអាវុធបែបប្រឌិតនោះទេ ។ យ៉ាងណា ជុំវិញបញ្ហានេះ…
-
មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះពិនិត្យនិងស្រាវជ្រាវករណីទឹកសមុទ្រ ឡើងពណ៌ខ្មៅ នៅតំបន់ទំនប់រលក ស្ពានឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរសង្កាត់លេខ១ និងលោកមេភូមិ៣(ទំនប់រលក)កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ធ្វើការចុះពិនិត្យ ករណីទឹកសមុទ្រឡើងពណ៌ខ្មៅ នៅតំបន់ទំនប់រលក និងស្ពានឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមការងារបានពិនិត្យឃើមុខសញ្ញាទីតាំងប្រភពបំពុល ចំនួន០២ទីតាំង ដែលសង្ស័យថាបានបង្កឱ្យមានទឹកកពណ៌ខ្មៅ ហូរចូលអូរធម្មជាតិ និងបន្តហូរធ្លាក់ចូលសមុទ្រ ក្នុងនោះមាន៖ ក្រុមហ៊ុន HUN KIM HONG 86 Logistics CO., LTD (ទិញឈើអាកាស្យា) និងក្រុមហ៊ុន TNT VN(ទិញឈើអាកាស្យា) ដែលជាប្រភេទរោងចក្រកិនកំទេចឈើអាកាស្យា ដើម្បីនាំចេញសម្រាប់កែច្នៃជាក្រដាស់កាតុង និងក្រដាស់អនាម័យ មានទីតាំងស្ថិតនៅក្រុម២ ភូមិ ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនពុំបានបង្ហូរទឹកកខ្វក់របស់ខ្លួន ចូលសមុទ្រ ដោយផ្ទាល់នោះទេ ប៉ុន្តែក្រុមហ៊ុនបានទុកដាក់សំណល់មិនត្រឹមត្រូវ ដោយឈើអាកាស្យាដែលបានកិនឱ្យទៅជាកំទេចឈើម៉ត់ៗ គរនៅលើបរិវេណដីរបស់ក្រុមហ៊ុន និងគ្មានដំបូលគ្រប បណ្តាលឱ្យត្រូវទឹកភ្លៀង ជ្រាបចូលប្រភពទឹកសាធារណៈ(អូរធម្មជាតិ) នៅពេលមានភ្លៀងធ្លាក់ខ្លាំង។ ក្រុមការងារបានចាត់វិធានការ ឱ្យក្រុមហ៊ុនបឈ្ឈប់កុំឱ្យទឹកពណ៌ខ្មៅ បន្តហូរចេញពីក្រុមហ៊ុន ចូលប្រភពទឹកសាធារណៈបន្តទៀត។ ក្រុមហ៊ុនត្រូវធ្វើការកែលម្អបរិស្ថាន…