-
សម្ព័ន្ធមិត្ត អាមេរិក នៅ អាស៊ី កំពុងអស់ខែលការពារខ្លួន ក្រោយទីក្រុងវ៉ាស៊ីនតោនដកយកទៅប្រយុទ្ធជាមួយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សម្ព័ន្ធមិត្តអាមេរិកនៅអាស៊ី កំពុងអស់ខែលការពារខ្លួន ដោយសារតែមហាអំណាចពិភពលោកមួយនេះ ដកយកទៅប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ជាពិសេសគឺស្តុកមីស៊ីលសំណាញ់មេឃ Patriot ប្រភេទ PAC-3 ។ បើតាម New York Times, ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់រយៈពេល ៦ខែកន្លងមក កងទ័ពអាមេរិកបានប្រើប្រាស់មីស៊ីលស្ទាក់ចាប់ PAC-3 របស់សំណាញ់មេឃ Patriot អស់ជាង ១,៥០០ គ្រាប់ ។ ប្រព័ន្ធខែលការពារដែនអាកាស Patriot គឺជាសំណាញ់មេឃដ៏សំខាន់បំផុតមួយ ក្នុងការការពារដែនអាកាសរបស់អាមេរិក ដោយសារតែវាមានសមត្ថភាពស្ទាក់ចាប់កម្ទេចមីស៊ីលរបស់សត្រូវក្នុងកម្ពស់ពី ១៥ ទៅ ៤០ គីឡូម៉ែត្រ ។ ប៉ុន្តែការដក ឬផ្ទេរខែលការពារដែនអាកាសចេញពីតំបន់អាស៊ីបូព៌ា អាចធ្វើឱ្យកម្រិតត្រៀមប្រយុទ្ធរបស់កងកម្លាំងអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង ក្នុងការទប់ទល់កូរ៉េខាងជើងមានការចុះខ្សោយ ហើយរឿងនេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ ដោយសារសមត្ថភាពយោធាសំខាន់របស់កូរ៉េខាងជើង គឺស្ថិតនៅលើកងកម្លាំងមីស៊ីលរបស់ខ្លួន ។ យោងតាម New York Times, អាមេរិកមិនត្រឹមតែបានផ្ទេរមីស៊ីលសំណាញ់មេឃ Patriot ប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្ទេរសំណាញ់មេឃ THAAD ដែលជាប្រព័ន្ធខែលការពារដែនអាកាសកម្រិតខ្ពស់ទៅកាន់មជ្ឈិមបូព៌ាផងដែរ ។ បើតាមសេចក្តីរាយការណ៍,…
-
កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងឆ្ពោះទៅជប៉ុន មុនមានសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង

ព្យុងយ៉ាង ៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ឆ្ពោះទៅកាន់ប្រទេសជប៉ុន នៅព្រឹកថ្ងៃពុធនេះ ពោលគឺនៅប៉ុន្មានថ្ងៃ មុនពេលចាប់ផ្តើមសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ សមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលមានរយៈពេល ១១ ថ្ងៃនេះ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទ។ វាគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នៅរដូវក្តៅ ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពការពារខ្លួន ប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ ទីក្រុងព្យុងយ៉ាងតែងតែបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសមយុទ្ធទាំងនេះ ដោយចាត់ទុកថាវាជាការហ្វឹកហាត់សម្រាប់ការឈ្លានពាន ហើយកន្លងមក ពួកគេតែងតែធ្វើការបាញ់សាកល្បងមីស៊ីលទាំងមុន និងក្រោយពេលធ្វើសមយុទ្ធ។ គណៈអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានប្រាប់អ្នកសារព័ត៌មានថា «យោធារបស់យើងបានរកឃើញ នៅម៉ោងប្រហែល ៦:០០ ព្រឹក នូវការបាញ់មីស៊ីលផ្លោងមួយគ្រាប់ដោយកូរ៉េខាងជើង ចេញពីតំបន់ Wonsan ឆ្ពោះទៅកាន់សមុទ្រខាងកើត ជាដែនទឹកដែលគេស្គាល់ផងដែរថាជាសមុទ្រជប៉ុន ឬ Sea of Japan។ ក្រសួងការពារជាតិជប៉ុនក៏បានបញ្ជាក់ដែរថា វត្ថុនោះត្រូវបានសង្ស័យថា ជាមីស៊ីលផ្លោង ហើយជឿថា «បានធ្លាក់រួចហើយ» ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។ លោក Lim Eul-chul អ្នកជំនាញផ្នែកកូរ៉េខាងជើង នៅសាកលវិទ្យាល័យ Kyungnam បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP…
-
Financial Times ៖ អឺរ៉ុបនឹងអស់តម្លៃ បើអ៊ុយក្រែនក្លាយជាសមាជិក ព្រោះពុករលួយធ្ងន់ធ្ងរ

កៀវ ៖ «ប្លុកអឺរ៉ុបទាំងមូលនឹងអស់តម្លៃ ប្រសិនបើមានអ៊ុយក្រែនធ្វើជាសមាជិក ព្រោះតែប្រទេសមួយនេះកំពុងតែចាក់ស្រែះដោយអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ» នេះបើតាមការអះអាង របស់អ្នកការទូតជាន់ខ្ពស់ EU ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Financial Times។ បើតាម RT ចេញផ្សាយ កាលពីថ្ងៃចន្ទ, លក្ខណៈវិនិច្ឆ័យសម្រាប់ការចូលរួម EU ក៏តម្រូវឱ្យបេក្ខភាព ធានានូវវិធានការប្រឆាំងនឹងអំពើពុករលួយផងដែរ ខណៈដែល អ៊ុយក្រែនជាប់ចំណាត់ថ្នាក់ទី ១០៤ ក្នុងចំណោម ១៨២ ប្រទេសនៅក្នុងសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយចុងក្រោយបង្អស់ របស់អង្គការតម្លាភាពអន្តរជាតិ ឬ Transparency International។ មន្ត្រីសហភាពអឺរ៉ុបរូបនេះបានប្រាប់ថា EU មិនអាចពន្លឿនដំណើរការស្នើសុំចូលជាសមាជិករបស់អ៊ុយក្រែនបានទេ ដោយរៀបរាប់ថា «យើងមិនអាចនាំប្រទេសដែលមានប្រជាជន ៤០ លាននាក់ ហើយស្ថិតនៅលំដាប់ទី ១០៤ ក្នុងបញ្ជីអំពើពុករលួយសកល ឱ្យចូលក្នុងប្លុក EU បានទេ។ វាអាចធ្វើឱ្យគម្រោងអឺរ៉ុបទាំងមូលក្លាយជារឿងគួរឱ្យអស់សំណើច ឬគ្មានតម្លៃ»។ អ្នកការទូតរូបនោះ បានប្រាប់ Financial Times ទៀតថា សម្រាប់ការពង្រីកសមាជិកភាពថ្មីប្រភេទនេះ ,អឺរ៉ុបហាក់មិនទាន់ត្រៀមខ្លួនរួចរាល់នោះទេ។ ជាការកត់សម្គាល់, ទីក្រុងកៀវត្រូវបានផ្តល់ឋានៈជាបេក្ខភាពចូលរួម EU ភ្លាមៗ…
-
ស៊ីរី ឲ្យអន្តរជាតិចូលយកសារធាតុផលិតគ្រាប់បែកនុយក្លេអ៊ែរចេញពីប្រទេសខ្លួន

ដាម៉ាស ៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ របស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA នឹងបញ្ជូនក្រុមអ្នកជំនាញចូលទៅយកសារធាតុចម្រាញ់ផលិតជាគ្រាប់បែកនុយក្លេអ៊ែរ ចេញពីទីតាំងសម្ងាត់មួយ នៅក្នុងប្រទេសស៊ីរី ក្រោយពីមានកិច្ចព្រមព្រៀងរវាង ស៊ីរី, អ៊ីស្រាអែល និងទីភ្នាក់ងារ IAEA ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Axios នៅថ្ងៃអង្គារនេះ ។ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ, ទីភ្នាក់ងារ IAEA នឹងទៅដឹកជញ្ជូនសម្ភារៈនុយក្លេអ៊ែរ ដែលរក្សាទុក នៅទីតាំងលេខ ៩៩ ។ សម្ភារៈទាំងនេះគឺជាសំណល់នៃកម្មវិធីនុយក្លេអ៊ែរ របស់អតីតមេដឹកនាំស៊ីរី លោក Bashar al-Assad ហើយអាចត្រូវបានប្រើប្រាស់ ដើម្បីប៉ុនប៉ងផលិតជាគ្រាប់បែក។ កិច្ចព្រមព្រៀងនេះកើតមានឡើង នៅពេលដែលរដ្ឋាភិបាលថ្មីរបស់ស៊ីរី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Ahmed al-Sharaa កំពុងធ្វើសកម្មភាព ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាប្រទេសលោកខាងលិច និងស្តារឡើងវិញនូវជំហររបស់ប្រទេសខ្លួន នៅលើឆាកអន្តរជាតិ បន្ទាប់ពីសង្គ្រាមស៊ីវិល រយៈពេល ១ ទសវត្សរ៍កន្លះ។ បន្ទាប់ពីលោក al-Sharaa ឡើងកាន់អំណាចនៅស៊ីរី, ទីភ្នាក់ងារ IAEA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយរដ្ឋាភិបាលរបស់លោក…
-
លោក Trump ប្រកាសទារថ្លៃសំណងពីអ៊ីរ៉ង់ ទូទាត់ការខូចខាត ៥០ឆ្នាំ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានប្រកាសទាមទារសំណងពីអ៊ីរ៉ង់ ទូទាត់ចំពោះអ្វីដែលលោកហៅថា អំពើឃោរឃៅរបស់ទីក្រុងតេហេរ៉ង់ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ។ បើតាម anadolu , លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social របស់លោកថា «ខ្ញុំ… កំពុងទាមទារសំណងពីអ៊ីរ៉ង់ ចំពោះមនុស្សទាំងអស់ដែលពួកគេបានសម្លាប់ និងបង្កឱ្យរងរបួសធ្ងន់ធ្ងរដោយសារគ្រាប់បែកបង្កប់តាមផ្លូវ»។ ប្រធានាធិបតីអាមេរិករូបនេះក៏បានទាមទារសំណងសម្រាប់ «អ្នកតវ៉ាគ្មានកំហុសរាប់សែននាក់» ដែលត្រូវបានសម្លាប់ដោយរដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះផងដែរ។ លោកបានបញ្ជាក់ទៀតថា ប្រាក់សំណងទាំងនោះគួរតែត្រូវបានផ្តល់ជូនដល់ក្រុមគ្រួសារនៃជនរងគ្រោះដែលបានស្លាប់ នៅលើនាវា USS Cole ក្នុងអំឡុងពេលការវាយប្រហារមួយ កាលពីឆ្នាំ ២០០០ និងជនរងគ្រោះរាប់ពាន់នាក់ផ្សេងទៀត ដែលបានស្លាប់ ឬ រងរបួសក្នុងសមរភូមិ។ នៅក្នុងការបង្ហោះបន្តបន្ទាប់មកទៀត, លោក Trump បានលើកឡើងថា ទីក្រុងតេហេរ៉ង់គួរតែ «ទទួលខុសត្រូវចំពោះការខូចខាត និងការស្លាប់ដែលបង្កឡើងដល់ប្រជាជននៃប្រទេសលីបង់ ស៊ីរី យេម៉ែន និងតំបន់ហ្គាហ្សា»។…
-
ប៉ូឡូញ គ្រោងផ្ទេរយន្តហោះចម្បាំង MiG-29 ចំនួន ៤ គ្រឿងទៅឱ្យ អ៊ុយក្រែន

វ៉ាសូវី ៖ ប្រទេសប៉ូឡូញមានគម្រោងច្បាស់លាស់មួយ នៅក្នុងការផ្ទេរយន្តហោះចម្បាំងចូលនិវត្តន៍ MiG-29 ចំនួន ៤គ្រឿងទៅឱ្យប្រទេសអ៊ុយក្រែន ។ បើតាម Militarnyi, ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសប៉ូឡូញ លោក Vasyl Bodnar និយាយថា យន្តហោះចម្បាំង MiG-29 ទាំង ៤គ្រឿង នឹងត្រូវដកចេញពីកងកម្លាំងប្រដាប់អាវុធប៉ូឡូញ ហើយផ្ទេរទៅឱ្យកងទ័ពអ៊ុយក្រែន ។ ទន្ទឹមគ្នា ក្រុមអ្នកជំនាញអ៊ុយក្រែនបានចុះត្រួតពិនិត្យយន្តហោះទាំងនេះ និងបានសន្និដ្ឋានថា ពួកវាត្រូវការការជួសជុល និងធ្វើទំនើបកម្ម ដែលនឹងចំណាយថវិកាច្រើន មុនពេលពួកវាអាចយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធបាន ។ យ៉ាងណា ឯកអគ្គរដ្ឋទូតអ៊ុយក្រែនបានអះអាងថា ឧបសគ្គសំខាន់ គឺការខ្វះថវិកា និងការខ្វះឧបករណ៍ចាំបាច់ សម្រាប់ការជួសជុល និងធ្វើទំនើបកម្ម ដែលបច្ចុប្បន្នទាំងអ៊ុយក្រែន និងប៉ូឡូញសុទ្ធតែមានកម្រិត ។ យន្តហោះចម្បាំង MiG-29 គឺជាយន្តហោះចម្បាំងម៉ាស៊ីនភ្លោះដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតមួយរបស់សហភាពសូវៀត ។ ចាប់តាំងពីត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងនៅឆ្នាំ១៩៨៣ យន្តហោះចម្បាំងជំនាន់ទី៤នេះ រចនាឡើងយ៉ាងពិសេស ដើម្បីប្រជែងជាមួយយន្តហោះចម្បាំងអាមេរិក ដូចជា F-15 Eagle និង F-16 Fighting Falcon…
-
កូរ៉េខាងត្បូង និងអាមេរិក ត្រៀមបញ្ចេញសាច់ដុំយោធារួមគ្នា កម្លា កូរ៉េខាងជើង

សេអ៊ូល ៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រៀមបញ្ចេញសាច់ដុំយោធារួមគ្នាដ៏ធំមួយ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែសីហាខាងមុខ ខណៈដែលសម្ព័ន្ធមិត្តទាំងពីរបង្កើនការត្រៀមខ្លួនឆ្លើយតប ចំពោះសមត្ថភាពយោធាដែលកំពុងរីកចម្រើនខ្លាំងរបស់កូរ៉េខាងជើង ។ បើតាម Straits Times, សមយុទ្ធខ្នាតធំប្រចាំឆ្នាំ Ulchi Freedom Shield (UFS) រវាងកូរ៉េខាងត្បូង-អាមេរិក នឹងផ្តោតសំខាន់លើការទប់ទល់នឹងការវាយប្រហារដោយយន្តហោះដ្រូន ការរំខានប្រព័ន្ធ GPS និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ។ លោកវរសេនីយ៍ឯក Ryan Donald មន្រ្តីយោធាអាមេរិកប្រចាំកូរ៉េខាងត្បូង និយាយថា សមយុទ្ធ UFS នេះ ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរទម្រង់សង្គ្រាមទំនើប ។ លោកថា ល្បែងសង្គ្រាមនេះ ក៏ផ្តោតសំខាន់លើការគំរាមកំហែងដល់ឧបទ្វីបកូរ៉េ និងការការពារប្រទេសកូរ៉េខាងត្បូង ។ បើតាមលោកវរសេនីយ៍ឯក Jang Doyoung មកពីអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង, ទាហានកូរ៉េខាងត្បូងប្រហែល ១៨,០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធនេះ ដែលមានទំហំប្រហាក់ប្រហែលនឹងឆ្នាំមុនៗ ។ ទោះបីកូរ៉េខាងត្បូង និងអាមេរិក បានអះអាងថា សមយុទ្ធនេះស្ថិតក្នុងគោលបំណងការពារខ្លួនក៏ដោយ ក៏កូរ៉េខាងជើងតែងតែរិះគន់ល្បែងសង្គ្រាមរួមគ្នារបស់ប្រទេសទាំងពីរ…
-
លោក Trump ព្រមានថា ការប្រើកម្លាំងយោធាទ្រង់ទ្រាយធំប្រឆាំងអ៊ីរ៉ង់ នៅតែជាជម្រើសលើតុ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ ចន្ទ បានបដិសេធឆ្លើយសំណួរពាក់ព័ន្ធនឹងការបន្តចរចាជាមួយអ៊ីរ៉ង់ ប៉ុន្តែលោកបានព្រមានធ្ងន់ៗថា ការប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំមិនធ្លាប់មាន នឹងនៅតែជាជម្រើសលើតុ ។ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ នៅតែជាជម្រើសដែរទេ ? លោក ត្រាំ បានឆ្លើយតបច្បាស់ៗថា សហរដ្ឋអាមេរិកមានសមត្ថភាពជ្រើសរើសជម្រើសបែបនេះ ប្រសិនបើលោកសម្រេចចិត្តធ្វើរឿងនោះ ប្រសិនបើការចរចាមិនអាចឈានដល់កិច្ចព្រមព្រៀង ប៉ុន្តែអ្នកនឹងដឹងនៅពេលក្រោយ ។ ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា សហរដ្ឋអាមេរិកនឹងទាមទារលុយសំណងការខូចខាត ដែលអ៊ីរ៉ង់បានបង្កឡើងក្នុងអំឡុងពេល ៥០ ឆ្នាំកន្លងមកនេះ ដើម្បីឆ្លើយតបការដែលទីក្រុងតេហេរ៉ង់ទាមទារលុយសងការខូចខាត ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើមានការទាមទារលុយសងការខូចខាត នោះលោកគិតថា អ៊ីរ៉ង់ក៏ត្រូវតែសងថ្លៃខូចខាតទាំងនោះត្រឡប់មកវិញផងដែរ ។ ការអះអាងបែបនេះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានទាមទារលុយសំណងពីអាមេរិកក្នុងទំហំទឹកប្រាក់ចំនួន ៣០០ពាន់លានដុល្លារ ជាថ្នូរនឹងការស្តារប្រទេសឡើងវិញ និងជាលក្ខខណ្ឌក្នុងការបញ្ចប់ជម្លោះ ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ ៕ ប្រភព ៖ Anadolu ប្រែសម្រួល…
-
លោក ត្រាំ ថា នៅតែល្អជាមួយលោក Netanyahu ទោះទាត់ចោលផែនការហ្គាហ្សា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាង កាលពីថ្ងៃចន្ទថា ទំនាក់ទំនងជាមួយលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅតែល្អប្រសើរ ទោះបីមានការខ្វែងគំនិតគ្នាលើបញ្ហា Gaza ក៏ដោយ ពោលគឺបន្ទាប់ពីមេដឹកនាំទីក្រុងហ្ស៊េរុយសាឡិមប្រកាសទាត់ចោល ផែនការហ្គាហ្សា។ ការអះអាងយ៉ាងដូច្នេះ ធ្វើឡើង បន្ទាប់ពីមេដឹកនាំអ៊ីស្រាអែលរូបនេះ បានបដិសេធផែនការសម្រាប់តំបន់ Gaza ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ លោក Trump បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅការិយាល័យ Oval Office ដែលពេលសួរនាំអំពីរឿងនេះ ឲ្យដឹងថា «ទំនាក់ទំនងគឺល្អប្រសើរ»។ កាលពីថ្ងៃអាទិត្យ លោក Netanyahu បានប្រកាសយ៉ាងច្បាស់លាស់ថា លោកជំទាស់នឹងផែនការសម្រាប់តំបន់ Gaza នោះ ដែលតម្រូវឱ្យអ៊ីស្រាអែលចាប់ផ្តើមដកកងកម្លាំងចេញ ស្របពេលជាមួយនឹងការដាក់អាវុធចុះរបស់ក្រុម Hamas។ ផែនការសម្រាប់តំបន់ Gaza, នេះគឺជាដំណាក់កាលចុងក្រោយនៃបទឈប់បាញ់ សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលត្រូវបានប្រកាសកាលពីខែតុលា ប៉ុន្តែមិនបានបញ្ចប់ទាំងស្រុង នូវប្រតិបត្តិការរបស់អ៊ីស្រាអែលនៅក្នុងតំបន់នោះទេ។ ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅ Gaza បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១,២៥០ នាក់…
-
អាមេរិក ថា អ៊ីរ៉ង់ខ្លាចការបង្កកលុយ ជាងការវាយប្រហារ

វ៉ាស៊ីនតោន ៖ «អ៊ីរ៉ង់ភ័យខ្លាចចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ច តាមរយៈការបង្កកប្រាក់ ជាជាងការវាយប្រហារ»។ នេះបើតាមការលើកឡើងរបស់លោក Mike Waltz ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ។ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ, លោក Mike Waltz ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN បាននិយាយថា អ៊ីរ៉ង់មានការភ័យខ្លាចចំពោះរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ជាងរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth។ លោកបានមានប្រសាសន៍ថា «នៅពេលដែលអ៊ីរ៉ង់មកអង្គុយចរចាជាមួយក្រុមអ្នកចរចារបស់យើង ពួកគេតែងតែនិយាយអំពីលុយ ជាសាច់ប្រាក់សុទ្ធ ព្រោះពួកគេអាចទ្រាំទ្រនឹងការទម្លាក់គ្រាប់បែកបាន»។ លោកអះអាងថា «ពួកគេមិនខ្វល់ពីយោធា, មិនខ្វល់ពីទាហាន ឬ សូម្បីតែប្រជាជនអ៊ីរ៉ង់ឡើយ បន្ទាប់ពីពួកគេបានសម្លាប់រង្គាលប្រជាជនខ្លួនឯង ចំនួន៤ម៉ឺននាក់រួចមកហើយនោះ»។ លោកបញ្ជាក់ដែរថា «នេះគឺជារបបដឹកនាំដោយក្រុមឥស្សរជនពុករលួយ ដែលមានមនោគមវិជ្ជាសាសនាជ្រុលនិយម ដែលបានបំផ្លាញប្រទេសនោះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ពួកគេចង់បានលុយ និងចង់បានទ្រព្យសម្បត្តិរបស់ពួកគេដែលយើងបានបង្កកទុក; នោះហើយគឺជាចំណុចដែលធ្វើឱ្យពួកគេជួបការលំបាកខ្លាំង។ កត្តានេះរួមផ្សំជាមួយនឹងការបិទខ្ទប់សេដ្ឋកិច្ច គឺជាអ្វីដែលនឹងជំរុញឱ្យអ៊ីរ៉ង់ត្រូវតែផ្លាស់ប្តូរឥរិយាបថ នៅទីបំផុត»។ បើតាម the jerusalem…