-
ជប៉ុន ប្រឆាំងយ៉ាងដាច់អហង្ការ ក្រោយលោក Putin ទៅដល់កោះមានជម្លោះអធិបតេយ្យ

តូក្យូ ៖ ប្រទេសជប៉ុនបានប្រកាសជំទាស់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចជាលើកដំបូង របស់ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ទៅកាន់កោះ Iturup ដែលកំពុងមានជម្លោះដណ្តើមអធិបតេយ្យ នៅថ្ងៃព្រហស្បតិ៍នេះ ។ បើតាម BBC, កោះ Iturup ដែលជប៉ុនហៅឈ្មោះផ្សេងថា Etorofu ស្ថិតក្នុងចំណោមកោះទាំង ៤ នៃ ប្រជុំកោះ Kuril ដែលត្រូវបានទាមទារសិទ្ធិគ្រប់គ្រង ដោយទាំងរុស្ស៊ី និង ជប៉ុន ។ លោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសជប៉ុន ថ្លែងថា «ផ្អែកទាំងតាមទស្សនៈប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ កោះទាំងនេះគឺជាទឹកដីរបស់ជប៉ុន តាំងពីដើមមក ហើយរដ្ឋាភិបាលជប៉ុនជំទាស់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចនេះ» ។ ប្រទេសទាំងពីរបានជាប់នៅក្នុងជម្លោះលើប្រជុំកោះ Kuril អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយនេះក៏ជាហេតុផលចម្បង ដែលទីក្រុងមូស្គូ និងទីក្រុងតូក្យូមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ បើតាម BBC ដដែល, កោះទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ…
-
ប្រមុខ UN អំពាវនាវឱ្យមានការចរចាដោះស្រាយជម្លោះនៅឈូងសមុទ្រ និងសមុទ្រក្រហម

អ.ស.ប ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស កាលពីថ្ងៃ ពុធ បានអំពាវនាវឱ្យមានការសន្ទនា និងការចរចា ដើម្បីស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ចំពោះជម្លោះនៅតំបន់ឈូងសមុទ្រ និងសមុទ្រក្រហម ។ អ្នកនាំពាក្យរងរបស់ប្រមុខដឹកនាំយូអិន លោក ហ្វាហាន់ ហេគ និយាយថា លោកអគ្គលេខាធិការ ហ្គូទែរ៉េស កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវឌ្ឍនានា ពាក់ព័ន្ធនឹងជម្លោះនៅមជ្ឈិមបូព៌ា រួមទាំងស្ថានការណ៍នៅច្រកសមុទ្រហ័រមូស និងនៅសមុទ្រក្រហម ។ ជម្លោះនេះបានរំខានយ៉ាងធ្ងន់ធ្ងរដល់ផ្លូវសមុទ្រសំខាន់ៗ រួមមានច្រកសមុទ្រហ័រមូស និងច្រកសមុទ្រ បាប អាល់ម៉ានដាប នៅសមុទ្រក្រហម ដែលជាសរសៃឈាមពាណិជ្ជកម្មរបស់ពិភពលោក ។ យ៉ាងណា លោក ហេគ បានសង្កត់ធ្ងន់ថា លោកអគ្គលេខាធិការនៅតែជឿជាក់យ៉ាងមុតមាំថា ដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងយូរអង្វែង អាចសម្រេចទៅបាន តាមរយៈការសន្ទនានិងការចរចាតែប៉ុណ្ណោះ ។ ដំណោះស្រាយបែបនេះ នឹងជួយស្តារស្ថិរភាព និងទំនុកចិត្តឡើងវិញនៅទូទាំងតំបន់ ព្រមទាំងការពារសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅជុំវិញច្រកសមុទ្រហ័រមូស និងសមុទ្រក្រហមផងដែរ ៕ ប្រភព ៖ ស៊ីនហួរ…
-
អ៊ីរ៉ង់ ប្រកាសថា នៅសល់មីស៊ីលនិងដ្រូន ៧៥% មិនទាន់ប្រើ, រីឯ ការផលិតថ្មីចេះតែបន្ត

តេហេរ៉ង់ ៖ យោធាអ៊ីរ៉ង់ អះអាង កាលពីថ្ងៃពុធថា សមត្ថភាពផ្នែកមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ជាង ៧៥% របស់ប្រទេសខ្លួន នៅមិនទាន់ត្រូវបានប្រើប្រាស់នៅឡើយទេ ហើយការផលិតនៅតែបន្តធម្មតា។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Anadolu ។ នៅក្នុងបទសម្ភាសន៍ ជាមួយគេហទំព័រព័ត៌មាន “Jamaran” របស់អ៊ីរ៉ង់, មេបញ្ជាការរង កងទ័ពអ៊ីរ៉ង់ លោក ឧត្តមសេនីយ៍ត្រី Ali Reza Sheikh បានថ្លែងថា «សមត្ថភាពផ្នែកមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ជាង ៧៥% នៅតែរក្សាបាននូវស្ថានភាពល្អ និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រើប្រាស់។ ចំពោះការផលិតសមត្ថភាពទាំងនេះ ក៏នៅតែបន្តដំណើរការ ដោយគ្មានការរំខាន»។ មន្ត្រីអ៊ីរ៉ង់រូបនេះបានលើកឡើងទៀតថា អំណាចយោធា និងការទូតរបស់ប្រទេសដំណើរការ ដោយមានការសម្របសម្រួលគ្នា។ លោកបានគូសបញ្ជាក់ថា «ពួកយើងជាទាហាន គឺឈរនៅពីក្រោយការងារការទូត។ នៅពេលដែលអំណាចយោធាមានភាពទន់ខ្សោយ អ្នកការទូតក៏ស្ថិតក្នុងស្ថានភាពទន់ខ្សោយដែរ នៅឯតុចរចា»។ លោក Sheikh បាននិយាយផ្លែផ្កាដាក់ទីក្រុងវ៉ាស៊ីនតោនដែរថា សហរដ្ឋអាមេរិកបានផ្លាស់ប្តូរគោលដៅនយោបាយរបស់ខ្លួន ដោយលើកឡើងថា នេះគឺជា «សញ្ញានៃការបរាជ័យជាយុទ្ធសាស្ត្រ»៕ ប្រភព ៖…
-
លោក ពូទីន ៖ ផែនការពង្រាយអាវុធរបស់ NATO និងជប៉ុន បង្កការគំរាមកំហែងដល់សន្តិសុខរុស្ស៊ី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ព្រមានថា ការជ្រៀតជ្រែករបស់អង្គការណាតូ និងសកម្មភាពយោធារបស់ប្រទេសជប៉ុននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរបស់ប្រទេសរុស្ស៊ី ។ លោក ពូទីន អះអាងបែបនេះ ក្នុងអំឡុងពេលចុះពិនិត្យមើលការធ្វើសមយុទ្ធយោធាថ្ងៃចុងក្រោយរបស់កងនាវាចរណ៍ប៉ាស៊ីហ្វិករុស្ស៊ី នៅទីក្រុង Yuzhno-Sakhalinsk ក្បែរព្រំដែនជប៉ុន កាលពីថ្ងៃ ពុធ ។ ជាមួយគ្នានោះ មេដឹកនាំរុស្ស៊ីរូបនេះ បានចោទប្រកាន់ថា អង្គការណាតូកំពុងព្យាយាមពង្រីកឥទ្ធិពល និងជ្រៀតចូលមកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការបង្កើតប្លុកនយោបាយ-យោធាថ្មីៗ ។ លោកថា ប្រព័ន្ធអាវុធទំនើបៗជាច្រើនត្រូវបានបំរុង និងកំពុងរៀបចំដាក់ពង្រាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលវាជាការគំរាមកំហែងផ្ទាល់ដល់រុស្ស៊ី ។ ទន្ទឹមគ្នា លោក ពូទីន ក៏សម្តែងការមិនពេញចិត្តផងដែរ ដែលជប៉ុនបានចាត់ទុកកងទ័ពរុស្ស៊ី ជាប្រភពនៃការគំរាមកំហែងដ៏ធំជាលើកដំបូង នៅក្នុងឯកសារការពារជាតិរបស់ខ្លួន ទាំងដែលទីក្រុងមូស្គូគ្មានបំណងប្រឆាំងនឹងទីក្រុងតូក្យូ ។ គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះសង្គ្រាមអ៊ុយក្រែនក្នុងឆ្នាំ២០២២មក ប្រទេសជប៉ុនក៏បានចូលរួមចំណែកដល់កញ្ចប់ជំនួយគ្រប់គ្រងជ្រុងជ្រោយសម្រាប់អ៊ុយក្រែន ហៅកាត់ថា CAP របស់អង្គការណាតូផងដែរ ។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦នេះ ប្រទេសជាសមាជិកណាតូ និងដៃគូអន្តរជាតិ បានបរិច្ចាគថវិកាចូលរួមក្នុងមូលនិធិ CAP នេះ…
-
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាព

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យកំណត់ពីនីតិវិធី និងលក្ខខណ្ឌនៃការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីធានាតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។ អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១២ សីហា បានកំណត់នូវលក្ខខណ្ឌ បែបបទ និងនីតិវិធីច្បាស់លាស់ ក្នុងគោលបំណងធានាឱ្យការអនុវត្តច្បាប់នេះ ប្រព្រឹត្តទៅដោយមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៧ ដល់ ២៥ ឆ្នាំ សម្រាប់ការធ្វើជំរឿន និងអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ។ ការធ្វើបញ្ជីជំរឿនត្រូវធ្វើឡើងរៀងរាល់ឆ្នាំ ចាប់ពីខែតុលា ដល់ដំណាច់ខែធ្នូ ហើយការជ្រើសរើសអាចធ្វើឡើងតាមរូបភាពចូលបំពេញកាតព្វកិច្ចដោយការស្ម័គ្រចិត្ត ឬតាមការចាប់ឆ្នោត ដោយមានលក្ខណៈសម្បត្តិដូចគ្នានឹងយោធិនអាជីពដែរ។ ប្រជាពលរដ្ឋដែលទទួលបានលិខិតអញ្ជើញ ត្រូវបង្ហាញខ្លួនក្នុងរយៈពេល ៣០ ថ្ងៃ។ យោងតាមអនុក្រឹត្យដដែល ការអនុញ្ញាតឱ្យពន្យារពេល អាចផ្តល់ជូនចំពោះប្រជាពលរដ្ឋជាសិស្ស ឬនិស្សិតដែលកំពុងសិក្សា ពលករជំនាញ ឬមន្ត្រីរាជការដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ដោយអាចទទួលបានការពន្យារពេល ១ ឆ្នាំម្តង និងមិនឱ្យលើសពី ៤ ដងឡើយ។ សម្រាប់ផ្នែកគោលនយោបាយ និងការលើកទឹកចិត្ត យោធិនដែលកំពុងបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៤០ម៉ឺនរៀល ព្រមទាំងគោលរបបផ្សេងៗទៀតដូចជា…
-
ចិនបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យសម្ភារៈយោធាជាមួយកម្ពុជា មិនពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ

ក្រសួងការបរទេសចិនបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងវិស័យសម្ភារៈយោធារវាងចិន និងកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការធម្មតា គឺមិនមានគោលដៅប្រឆាំងនឹងភាគីទីបីទេ ហើយក៏មិនពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃឡើយ។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun (គ័រ ជាឃុន) បានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើឧបករណ៍យោធារវាងចិន និងកម្ពុជា ព្រមទាំងជំហររបស់ចិនចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក Guo Jiakun បានថ្លែងថា ចិនបានបញ្ជាក់ជាច្រើនលើករួចមកហើយថា ចិនជាមិត្តជិតខាងរបស់កម្ពុជា និងថៃ ហើយប្រទេសចិនមានកិច្ចសហប្រតិបត្តិការលើវិស័យសម្ភារៈយោធាជាធម្មតាជាមួយប្រទេសទាំងពីរ។ លោកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការចិន-កម្ពុជា មិនមានគោលដៅប្រឆាំងនឹងភាគីទីបីទេ និងមិនមានពាក់ព័ន្ធអ្វីជាមួយជម្លោះព្រំដែនរវាងកម្ពុជា-ថៃឡើយ ហើយដូចគ្នានេះដែរ កិច្ចសហប្រតិបត្តិការផ្នែកសម្ភារៈសឹករវាងចិន និងថៃ ក៏មិនមានគោលដៅសំដៅលើភាគីទី៣ណាមួយដែរ។ លោកបន្ថែមថា ចិនរក្សាការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ជាមួយកម្ពុជា និងថៃលើបញ្ហានេះ ហើយប្រទេសទាំងពីរក៏យល់ច្បាស់អំពីរឿងនេះផងដែរ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែន លោក Guo Jiakun បានសង្កត់ធ្ងន់ថា កម្ពុជា និងថៃ គឺជាប្រទេសជិតខាងគ្នា ហើយនឹងនៅតែជាប្រទេសជិតខាងគ្នាជានិច្ច។ លោកយល់ថា ការដោះស្រាយជម្លោះព្រំដែនឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស នឹងបម្រើផលប្រយោជន៍រួមរយៈពេលវែងរបស់ប្រជាជននៃប្រទេសទាំងពីរ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា ក្នុងនាមជាមិត្តល្អរបស់កម្ពុជា និងថៃ…
-
អ្នកសម្របសម្រួល ៖ អាមេរិក និង អ៊ីរ៉ង់ពន្យារពេលបទឈប់បាញ់ ៦០ថ្ងៃ

វ៉ាស៊ីនតោន ៖ អាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមពន្យារពេលបទឈប់បាញ់ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា ឬ «MOU ទីក្រុងអ៊ីស្លាម៉ាបាដ» រយៈពេល ៦០ថ្ងៃ មុនកាលបរិច្ឆេទផុតកំណត់ នៅថ្ងៃទី១៧ ខែសីហា។ នេះបើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលប៉ាគីស្ថាន ប្រាប់ទីភ្នាក់ងារព័ត៌មាន Anadolu កាលពីថ្ងៃពុធ។ ប្រភពមួយដែលស្និទ្ធនឹងដំណើរការសម្របសម្រួល បាននិយាយថា «ភាគីទាំងពីរបានបង្ហាញការយល់ព្រមរបស់ពួកគេ ទៅកាន់អ្នកសម្របសម្រួល ដើម្បីពន្យារពេលកាលបរិច្ឆេទកំណត់នេះ»។ ប្រភពដដែលបានបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរកំពុងផ្លាស់ប្តូរការទំនាក់ទំនងគ្នា ដើម្បីសម្រេចចិត្ត លើរយៈពេលនៃការបន្តកិច្ចព្រមព្រៀងនេះ»។ អាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់មួយ ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន កាលពីខែមេសា ហើយក្រោយមកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅថ្ងៃទី ១៧ ខែមិថុនា ដោយចាប់ផ្តើមការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ។ យ៉ាងណាក៏ដោយ ការចរចានោះបានជាប់គាំង នៅពេលក្រោយមក ដោយសារតែមានការខ្វែងគំនិតគ្នា លើបញ្ហាការធានាសន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូសដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក សម្រាប់ការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មសកល។ នៅចន្លោះថ្ងៃទី៨ និងថ្ងៃទី២៤ ខែកក្កដា, សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើការវាយប្រហារគ្នាទៅវិញទៅមក ដោយទីក្រុងវ៉ាស៊ីនតោនបានបើកការវាយប្រហារលើគោលដៅនានា នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់ បានឆ្លើយតបវិញ ដោយវាយប្រហារទៅលើអ្វីដែលខ្លួនបានអះអាងថា…
-
អ៊ុយក្រែន ផ្អាកវាយនាវាដឹកប្រេងប្រើកំពង់ផែ រុស្ស៊ី តាមការស្នើសុំរបស់ អាមេរិក

កៀវ ៖ ប្រទេសអ៊ុយក្រែននឹងផ្អាកបាញ់យន្តហោះដ្រូនវាយប្រហារលើនាវាដឹកប្រេង ដែលប្រើប្រាស់កំពង់ផែ Novorossiysk របស់រុស្ស៊ីនៅសមុទ្រខ្មៅ ក្រោយមានការស្នើសុំពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ។ ផ្អែកតាមប្រភពពីមន្រ្តីអ៊ុយក្រែន កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃ ពុធ ថា ការស្នើសុំកាលពីខែមុននេះ កើតឡើងក្រោយអាមេរិកមានការព្រួយបារម្ភថា អ៊ុយក្រែនកំពុងធ្វើឱ្យទីផ្សារប្រេងសកលក្រឡាប់ចាក់ ។ ជាពិសេសប៉ះពាល់ដល់ផលប្រយោជន៍ក្រុមហ៊ុនប្រេងធំៗរបស់អាមេរិក ដូចជា Chevron និង ExxonMobil ដែលកំពុងប្រតិបត្តិការដឹកជញ្ជូនប្រេងចេញពីប្រទេសកាហ្សាក់ស្ថាន ។ កំពង់ផែ Novorossiysk របស់រុស្ស៊ី គឺជាទីតាំងស្ថានីយរបស់បំពង់បង្ហួរប្រេង Caspian Pipeline Consortium ហៅកាត់ CPC ដែលដឹកជញ្ជូនប្រេងឆៅពីប្រទេសកាហ្សាក់ស្ថានទៅកាន់ទីផ្សារអឺរ៉ុប ។ សហរដ្ឋអាមេរិកចាត់ទុកច្រកនេះ ជាប្រភពថាមពលជំនួសដ៏សំខាន់ ដើម្បីកុំឱ្យអឺរ៉ុបពឹងផ្អែកលើរុស្ស៊ី ។ យ៉ាងណា ភាគីអ៊ុយក្រែនបានយល់ព្រមផ្អាកវាយប្រហារ តែក្នុងលក្ខខណ្ឌថា នាវាទាំងនោះមិនមែនជារបស់រុស្ស៊ី មិនដឹកទំនិញ ឬប្រេងរបស់រុស្ស៊ី ហើយមិនស្ថិតក្រោមទណ្ឌកម្មរបស់អ៊ុយក្រែន ។ យោងតាម Strait Times,…
-
NATO ថា រុស្ស៊ីរំលោភដែនអាកាសប៉ូឡូញ និងរូម៉ានី, ប្រកាសថ្កោលទោស

ព្រុចសែល ៖ សម្ព័ន្ធមិត្តយោធាអន្តរជាតិ NATO កាលពីថ្ងៃពុធ បានថ្កោលទោសការរំលោភដែនអាកាសថ្មីៗ នៅក្នុងប្រទេសប៉ូឡូញ និងរូម៉ានី ដោយចាត់ទុកថា ប្រទេសរុស្ស៊ីត្រូវទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពដែលពួកគេបានពណ៌នាថាជា «គ្រោះថ្នាក់ និងមិនអាចទទួលយកបាន»។ បើតាម anadolu, ក្រុមប្រឹក្សាអាត្លង់ទិកខាងជើងមួយនេះ បានជួបប្រជុំគ្នា នៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីការរំលោភដែនអាកាស និងឧប្បត្តិហេតុ ដ្រូន នាពេលថ្មីៗនេះ ព្រមទាំង បានបង្ហាញពីសាមគ្គីភាពពេញលេញ ជាមួយសម្ព័ន្ធមិត្តដែលរងផលប៉ះពាល់។ NATO បានសម្រេចចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានរៀបរាប់ថា «រុស្ស៊ីត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភដែនអាកាសទាំងនេះ ដែលជាសកម្មភាពគ្រោះថ្នាក់ និងមិនអាចទទួលយកបាន ហើយវាបង្ហាញឱ្យឃើញពីការកើនឡើងនូវការហ៊ានប្រថុយប្រថានរបស់រុស្ស៊ី»។ ក្រុមសម្ព័ន្ធមិត្តបានសង្កត់ធ្ងន់ថា ពួកគេនៅតែមានឯកភាព និងប្តេជ្ញាចិត្តការពារទឹកដីរបស់ NATO ខណៈពេលដែលបានកោតសរសើរចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សពីសំណាក់អាជ្ញាធរជាតិ និងអាជ្ញាធររបស់សម្ព័ន្ធមិត្ត។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «NATO ត្រៀមខ្លួនរួចរាល់ ក្នុងការទប់ស្កាត់ និងការពារប្រឆាំងនឹងរាល់ការឈ្លានពាន»។ ក្រុមសម្ព័ន្ធមិត្តក៏បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់ពួកគេ ចំពោះសេរីភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាពផងដែរ ដោយបញ្ជាក់ថា ការរំលោភដែនអាកាសបែបនេះ នឹងមិនអាចរារាំងសមាជិក NATO ពីការរក្សាការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះទីកៀវបាននោះឡើយ៕…
-
អ្នកនាំពាក្យជាស្ត្រីវ័យក្មេងដ៏ឆ្នើមរបស់លោក Trump ចុះចេញពីតំណែង

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានប្រកាស កាលពីថ្ងៃពុធថា អ្នកនាំពាក្យសេតវិមានវ័យក្មេង អ្នកនាង Karoline Leavitt ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងការឆ្លើយតបយ៉ាងមុតស្រួច និងចាក់ដោតទៅលើក្រុមអ្នកសារព័ត៌មាននោះ នឹងចុះចេញពីតំណែង ប៉ុន្តែ នឹងនៅបន្តធ្វើជាទីប្រឹក្សាជាន់ខ្ពស់។ បើតាម AFP, អ្នកនាង Leavitt ដែលមានអាយុ ២៨ ឆ្នាំ និងជាអ្នកនាំពាក្យជាន់ខ្ពស់វ័យក្មេងបំផុតមិនធ្លាប់មានសម្រាប់ប្រធានាធិបតីអាមេរិក គឺជាអ្នកការពារដ៏ស្មោះត្រង់បំផុតម្នាក់របស់លោក Trump ដោយតែងតែបង្ហាញភាពស្ទាត់ជំនាញ និងភាពក្លាហានក្នុងការតតាំងនៅពេលធ្វើសន្និសីទសារព័ត៌មាន ដែលជារឿយៗ មានភាពតានតឹង។ លោក Trump បានសរសេរ នៅលើបណ្តាញសង្គមថា «អ្នកនាំពាក្យសេតវិមានដ៏អស្ចារ្យរបស់យើង និងជាជំនួយការដ៏គួរឱ្យទុកចិត្តបំផុតម្នាក់របស់ខ្ញុំ គឺអ្នកនាង Karoline Leavitt នឹងចាកចេញពីតំណែងនៅចុងខែនេះ ដើម្បីអាចចំណាយពេលបន្ថែមទៀត ជាមួយកូនតូចៗដ៏គួរឱ្យស្រឡាញ់ និងក្រុមគ្រួសាររបស់នាង»។ លោកបានបន្ថែមថា «ពេលនេះ អ្នកនាង Karoline នឹងក្លាយជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ខ្ញុំដែលធ្វើការពីខាងក្រៅរដ្ឋបាល និងជាសំឡេងដ៏មានឥទ្ធិពលមួយនៅក្នុងគណបក្សសាធារណរដ្ឋ»។ កាលពីខែឧសភា អ្នកនាង Leavitt បានប្រកាសពីការប្រសូតកូនទីពីររបស់នាង ដែលជាកូនស្រីឈ្មោះ Viviana…