-
ចារកម្មអ៊ុយក្រែន ៖ រុស្ស៊ី គ្រោងពង្រាយទ័ពកូរ៉េខាងជើង ៥ ម៉ឺននាក់ ជាប់ព្រំដែន អ៊ុយក្រែន

កៀវ ៖ ទីភ្នាក់ងារសម្ងាត់យោធាអ៊ុយក្រែន បានទម្លាយឱ្យដឹងកាលពីថ្ងៃ ពុធ ថា រុស្ស៊ី និងកូរ៉េខាងជើងកំពុងពិចារណាលើផែនការបញ្ជូនកងទ័ពកូរ៉េខាងជើងបន្ថែមទៀត ទៅកាន់តំបន់ចំនួន ៣ នៅភាគខាងលិចប្រទេសរុស្ស៊ី ជាប់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន ដើម្បីជំនួសកងអង្គភាពរុស្ស៊ីនៅសមរភូមិជួរមុខ ។ បើតាមផែនការយោធាបណ្តោះអាសន្នរបស់រុស្ស៊ី ដែលចារកម្មអ៊ុយក្រែនទទួលបាន, ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង នឹងកើនឡើងដល់ ៥០,០០០នាក់នៅត្រឹមចុងខែវិច្ឆិកាខាងមុខ ។ ផែនការនេះ មានគោលបំណងជួយកងទ័ពរុស្ស៊ីវាយដណ្តើមយកតំបន់ Donbas ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានតំបន់ Luhansk និង Donetsk នៅត្រឹមចុងឆ្នាំ២០២៦ ។ មន្ត្រីព័ត៌មានសម្ងាត់អ៊ុយក្រែនម្នាក់និយាយថា រុស្ស៊ី និងកូរ៉េខាងជើង ត្រូវបានរំពឹងថា នឹងផ្តល់ការអនុម័តចុងក្រោយលើផែនការ នេះនៅកម្រិតថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ ។ បើតាម Straits Times, ការទទួលយកកងទ័ពកូរ៉េខាងជើងបន្ថែមនេះ កើតឡើងបន្ទាប់ពីទាហានរុស្ស៊ីច្រើនជាង ៤២,០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងខែកក្កដាតែមួយប៉ុណ្ណោះ ទើបទីក្រុងមូស្គូកំពុងស្វែងរកកម្លាំងថែមទៀតមកពីកូរ៉េខាងជើង ដើម្បីបន្តសង្គ្រាមជាមួយអ៊ុយក្រែន ។ ប្រភពទម្លាយថា គិតមកទល់ពេលនេះ កងទ័ពកូរ៉េខាងជើងច្រើនជាង ១០,០០០ នាក់ត្រូវបានដាក់ពង្រាយនៅភាគខាងលិចប្រទេសរុស្ស៊ី ហើយក៏បានចូលរួមប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែនផងដែរ ៕…
-
រុស្ស៊ី ថា ប្រតិកម្មរបស់ជប៉ុនចំពោះទស្សនកិច្ច លោក ពូទីន នៅកោះ Kurils មិនអាចទទទួលបាន ជាដាច់ខាត

មូស្កូ ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា ការលើកឡើងរបស់ទីក្រុងតូក្យូ ជុំវិញដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រជុំកោះគូរីល (Kurils) គឺមិនអាចទទួលយកបានជាដាច់ខាត។ យោងតាមសារព័ត៌មាន Tass ចេញផ្សាយ នៅថ្ងៃសុក្រនេះ , អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា «ការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និង រដ្ឋមន្ត្រីការបរទេស លោក Toshimitsu Motegi ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់កោះ Iturup គឺជារឿងដ៏គួរឱ្យហួសចិត្ត និងមិនអាចទទួលយកបានជាដាច់ខាត។ មន្ត្រីជប៉ុនបានហ៊ានដល់ថ្នាក់កំណត់ដោយគ្មានការអៀនខ្មាសថា តើប្រមុខដឹកនាំរបស់រុស្ស៊ីអាចទៅទស្សនាតំបន់ណាខ្លះនៅក្នុងទឹកដីរបស់ខ្លួន»។ លោកស្រី Zakharova បានបន្តថា «យើងបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងទាំងនេះ ដោយចាត់ទុកថា វាគ្មានមូលដ្ឋានផ្នែកនយោបាយ មានលក្ខណៈប្រមាថ និងគ្មានសុពលភាពតាមផ្លូវច្បាប់។ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ជប៉ុន គឺជាសញ្ញាមួយទៀតដែលបង្ហាញពីគោលនយោបាយខ្វះការមើលឃើញវែងឆ្ងាយរបស់ទីក្រុងតូក្យូ និង ឥរិយាបថដែលកាន់តែមានលក្ខណៈប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី»។ ការឆ្លើយតបនេះ ធ្វើឡើង ក្រោយពេលដែលជប៉ុនចេញសេចក្តីថ្លែងការណ៍ប្រកាសប្រឆាំងនឹងទស្សនកិច្ចរបស់ លោក…
-
អ៊ីរ៉ង់ ព្រមានថា គ្មាននាវាណាមួយអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយគ្មានការអនុញ្ញាតពីខ្លួនឡើយ

តេហេរ៉ង់ ៖ ទីបញ្ជាការយោធាដ៏សំខាន់របស់អ៊ីរ៉ង់ Khatam al-Anbiya បានព្រមានធ្ងន់ៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា គ្មាននាវាពាណិជ្ជកម្ម ឬនាវាដឹកប្រេងណាមួយ អាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ដោយគ្មានការអនុញ្ញាត និងការត្រួតពិនិត្យពីកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានឡើយ ។ អ្នកនាំពាក្យទីបញ្ជាការយោធា Khatam al-Anbiya លោក Ebrahim Zolfaghari និយាយថា ដូចកាលពីពេលមុនដែរ ច្រកសមុទ្រ Hormuz គឺស្ថិតនៅក្រោមការគ្រប់គ្រង និងការចាត់ចែងយ៉ាងពេញលេញរបស់អ៊ីរ៉ង់ ។ ជាមួយគ្នានេះ លោកបានច្រានចោលការអះអាងរបស់អាមេរិក ដែលថា នាវាទាំងអស់អាចឆ្លងកាត់ជាធម្មតាតាមច្រកសមុទ្រ Hormuz គឺជារឿងមិនពិត និងគ្មានអ្វីក្រៅពីការភូតកុហកឡើយ ។ លោកបន្តថា ការអះអាងមិនពិតរបស់អាមេរិក បានបង្ហាញពីភាពអស់សង្ឃឹម និងភាពទាល់ច្រកនៃកងទ័ពរបស់ពួកគេ ដោយលោកបានសង្កត់ធ្ងន់ថា មេដឹកនាំ និងកងទ័ពអាមេរិកបានស្គាល់ច្បាស់រួចហើយ ពីអំណាច និងការតស៊ូរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងលើបណ្តាញសង្គមថា សហរដ្ឋអាមេរិកបានគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz…
-
អាមេរិក គំរាមដាក់ទណ្ឌកម្ម អ៊ីរ៉ង់ ឲ្យឯកោផ្នែកសេដ្ឋកិច្ចបំផុត មិនធ្លាប់មាន

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសគំរាមដាក់ទណ្ឌកម្មឯកោផ្នែកសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ក្នុងកម្រិតមិនធ្លាប់មានពីមុនមក។ ថ្លែងប្រាប់បណ្តាញទូរទស្សន៍ ដែលមាននិន្នាការអភិរក្សនិយម Newsmax, រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានបញ្ជាក់ពីការគំរាមដាក់អ៊ីរ៉ង់ ឱ្យស្ថិតក្នុងស្ថានភាពឯកោផ្នែកសេដ្ឋកិច្ច ក្នុងកម្រិតដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក ដោយលោកបានបន្ថែមទៀតថា វិធានការថ្មីៗ ត្រូវបានរំពឹងថា នឹងដាក់ចេញ នៅសប្តាហ៍ក្រោយ។ លោក Bessent រៀបរាប់ថា «វានឹងក្លាយជាការរួមបញ្ចូលគ្នានៃវិធានការឯកោផ្នែកសេដ្ឋកិច្ច ដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក»។ លោក Scott Bessent បានបន្ថែមថា «ការបិទផ្លូវនាវាចរណ៍ជាបន្តបន្ទាប់ នៅច្រកសមុទ្រ Hormuz… នឹងរារាំងមិនឱ្យមានការដឹកជញ្ជូនទំនិញចេញ ឬ ចូលតាមកំពង់ផែរបស់អ៊ីរ៉ង់ឡើយ»។ លោកបន្តថា «សូមរង់ចាំតាមដានការប្រកាសបន្ថែមទៀត នៅសប្តាហ៍ក្រោយ»។ បើតាម AFP , ជំហរដ៏តឹងរ៉ឹងនេះ មានភាពផ្ទុយគ្នាទៅនឹងការលើកឡើងរបស់លោក Bessent កាលពីថ្ងៃទី ៤ ខែសីហា នៅពេលដែលលោកបានប្រាប់បណ្តាញព័ត៌មាន CNBC ថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ អាចនឹងសម្រេចបាន…
-
កូរ៉េខាងជើង ព្រមានចាត់វិធានការរារាំងកម្រិតថ្មី មុនសមយុទ្ធ កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្តើម

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃ សុក្រ នេះ ប្រកាសថ្កោលទោសសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំខ្នាតធំ រវាងកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូងនាពេលខាងមុខ ហើយបានព្រមានធ្ងន់ៗថា ខ្លួននឹងចាត់វិធានការឆ្លើយតបដោយប្រើប្រាស់ “ការរារាំងកម្រិតថ្មី” ដែលកាន់តែខ្លាំងក្លាជាងមុន ។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វាជាគោលការណ៍ដ៏ស៊ីសង្វាក់គ្នារបស់កូរ៉េខាងជើង ក្នុងការធានាសន្តិសុខជាតិ ដើម្បីឆ្លើយតបទៅនឹងកម្រិតគំរាមកំហែងថ្មី ជាមួយកម្រិតនៃកម្លាំងទប់ស្កាត់ថ្មី ។ សេចក្តីថ្លែងការណ៍បានពិពណ៌នាការបញ្ចេញសាច់ដុំយោធារវាងកូរ៉េខាងត្បូង-អាមេរិកថា មានគោលបំណងរៀបចំខ្លួនឱ្យរួចរាល់ ដើម្បីប្រឈមមុខផ្នែកយោធាដ៏សំខាន់ជាមួយកូរ៉េខាងជើង ។ សេចក្តីថ្លែងការណ៍នេះ ក៏បានចោទប្រកាន់ចំៗផងដែរថា ការបញ្ចេញសាច់ដុំយោធា ដែលអាមេរិក និងកូរ៉េខាងត្បូង ហៅថា ជាសមយុទ្ធ “ប្រចាំឆ្នាំ” និង “ការពារខ្លួន” នោះ គឺជាការហាត់សមសម្រាប់សង្គ្រាមឈ្លានពាន ។ បើតាម AFP, សមយុទ្ធ “Ulchi Freedom Shield” រវាងអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីទាហានកូរ៉េខាងត្បូងចំនួន ១៨,០០០ នាក់ និងកងទ័ពអាមេរិកចំនួន ២៨,៥០០នាក់ដែលកំពុងដាក់ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូង ។ ល្បែងសង្គ្រាមរយៈពេល ១១ថ្ងៃ…
-
រុស្ស៊ី វាយប្រហារកំពង់ផែនាំចេញគ្រាប់ធញ្ញជាតិធំបំផុតរបស់ អ៊ុយក្រែន

កៀវ ៖ កងទ័ពរុស្ស៊ី កាលពីថ្ងៃ ព្រហស្បតិ៍ បានបើកការវាយប្រហារតាមអាកាសលើកំពង់ផែ Izmail ដែលជាកំពង់ផែនាំចេញគ្រាប់ធញ្ញជាតិធំបំផុតរបស់អ៊ុយក្រែន នៅឯទន្លេ Danube បណ្តាលឱ្យមានភ្លើងឆាបឆេះ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ ។ ទន្ទឹមគ្នា រដ្ឋបាលប្រចាំតំបន់ Izmail បានបញ្ជាក់តាមបណ្តាញសង្គមតេលេក្រាមថា ការវាយប្រហារនៅពេលយប់របស់រុស្ស៊ី បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងបង្កឱ្យដាច់ចរន្តអគ្គិសនីនៅភាគអាគ្នេយ៍នៃក្រុង ។ បើតាម Strait Times, កំពង់ផែ Izmail ដែលស្ថិតនៅជិតព្រំដែនប្រទេសរ៉ូម៉ានី ក្នុងតំបន់ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន គឺជាកន្លែងចាត់ចែងការនាំចេញគ្រាប់ធញ្ញជាតិ និងទំនិញផ្សេងៗទៀត ។ ប៉ុន្តែការវាយប្រហារលើកំពង់ផែ Izmail និងចំពេលដែលកម្រិតទឹកទន្លេ Danube ដែលធ្លាក់ចុះទាបបំផុតជាប្រវត្តិសាស្ត្រ អាចធ្វើឱ្យផែនការរបស់អ៊ុយក្រែន ក្នុងការប្រើប្រាស់ទន្លេនេះ ដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅកាន់អឺរ៉ុបជួបការស្មុគស្មាញ ។ ការវាយប្រហារនេះ កើតឡើងចំពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យអាមេរិកប្រញាប់បញ្ជូនគ្រាប់មីស៊ីលរបស់សំណាញ់មេឃ Patriot បន្ថែម ដើម្បីការពារការវាយប្រហារពីមីស៊ីលបាលីស្ទីករបស់រុស្ស៊ី ។ បើតាមការអះអាងរបស់លោក ហ្សេលេនស្គី, គ្រាប់មីស៊ីលរបស់ប្រព័ន្ធខែលការពារដែនអាកាស…
-
CIA អាមេរិក មិនជឿថា អ៊ីរ៉ង់ប៉ងធ្វើឃាតលោក ត្រាំ ដូចការចោទរបស់អ៊ីស្រាអែល

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ CIA បានបង្ហាញពីភាពមន្ទិលសង្ស័យ ចំពោះសារគំរាមផ្ញើចេញពីប្រទេសអ៊ីស្រាអែល ដែលអះអាងថា អ៊ីរ៉ង់ប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ នៅប្រទេសតួកគី។ នេះបើយោងតាមមន្ត្រី CIA ថ្លែងប្រាប់សារព័ត៌មាន The Washington Post កាលពីថ្ងៃព្រហស្បតិ៍។ បើតាម aljazeera, ការអះអាងនេះ បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ ទទួលស្គាល់ថា រូបលោកពិតជាបានផ្លាស់ប្តូរយន្តហោះដោយសម្ងាត់ នៅឯព្រលានយន្តហោះ ស្ថិតក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលណាតូ កាលពីខែមុន ដោយមេដឹកនាំ វ័យ៨០ឆ្នាំ រូបនេះ បញ្ជាក់ថា លោកគ្រាន់តែធ្វើតាមការណែនាំ របស់បុគ្គលិកសន្តិសុខ តែប៉ុណ្ណោះ។ យោងតាម The Washington Post , រដ្ឋាភិបាលអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានបញ្ជូនព័ត៌មានជុំវិញការគំរាមកំហែង ចង់ផ្តាច់យកអាយុជីវិតលោក ត្រាំ ទៅកាន់ CIA ប៉ុន្តែ…
-
១៥ប្រទេសបង្កើតសម្ព័ន្ធភាពការពារដែនសមុទ្រ ធានាសុវត្ថិភាពផ្លូវទឹកអន្តរជាតិ

រីយ៉ាដ ៖ ក្រសួងការពារជាតិ ប្រទេស អារ៉ាប៊ី សាអូឌីត បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា មានប្រទេសចំនួន ១៥ បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម បង្កើតសម្ព័ន្ធភាពការពារដែនសមុទ្រពហុជាតិ ដើម្បីធានាសុវត្ថិភាពផ្លូវទឹកអន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបង្ហោះលើបណ្តាញសង្គម X, ក្រសួងបានបញ្ជាក់ថា «ចំនួនប្រទេសដែលបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមនេះ បានកើនឡើងដល់ ១៥ ប្រទេស ខណៈដែលប្រទេសចំនួន ១៣ បានបញ្ចប់នីតិវិធីក្នុងស្រុករបស់ខ្លួន ហើយបានចុះហត្ថលេខាលើធម្មនុញ្ញសម្ព័ន្ធភាព និង បានប្រកាសជាផ្លូវការអំពីការចូលរួមរបស់ពួកគេ»។ បើតាម Anadolu, សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំលើកទីបី របស់ក្រុមអ្នករៀបចំផែនការសម្ព័ន្ធភាព ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃព្រហស្បតិ៍ នៅឯទីក្រុង Jeddah។ កាលពីថ្ងៃទី៣០ ខែកក្កដា, អារ៉ាប៊ី សាអូឌីត និងប្រទេសចំនួន ១៣ ផ្សេងទៀតបានប្រកាសបង្កើតសម្ព័ន្ធភាពការពារដែនសមុទ្រពហុជាតិមួយនេះ ដោយមានគោលបំណងការពារសេរីភាពនៃការធ្វើនាវាចរណ៍, ពាណិជ្ជកម្មអន្តរជាតិ និងផ្លូវផ្គត់ផ្គង់ថាមពល នៅក្នុងច្រកសមុទ្រ Bab al-Mandab, សមុទ្រក្រហម និងឈូងសមុទ្រ Aden។ នៅថ្ងៃទី៦ ខែសីហា,…
-
អ៊ុយក្រែន ត្រូវការគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ត្រឹម ៥ ភាគរយប៉ុណ្ណោះ អាចទប់ទល់ជាមួយ រុស្ស៊ី ក្នុងរដូវរងា

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា អ៊ុយក្រែនត្រូវការគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot របស់អាមេរិកត្រឹមតែ ៥% ប៉ុណ្ណោះ នឹងអាចទប់ទល់ជាមួយមីស៊ីលផ្លោងរបស់រុស្ស៊ីក្នុងរដូវរងាខាងមុខនេះបានហើយ ។ ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ CNN ដែលចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក Zelensky និយាយថា គ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ត្រឹម ៥ ភាគរយនេះអាចជួយការពារអ៊ុយក្រែនឲ្យឆ្លងផុតរដូវរងាខាងមុខ ហើយក៏អាចជួយសង្គ្រោះអាយុជីវិតមនុស្សបានផងដែរ ។ ប៉ុន្តែប្រសិនបើអាមេរិកព្រមលក់ដល់ ១០% វិញ នោះអ៊ុយក្រែននឹងមានសមត្ថភាពកម្ទេចគ្រាប់មីស៊ីលផ្លោងរបស់រុស្ស៊ីបានទាំងស្រុង ។ យ៉ាងណា លោក Zelensky បង្ហាញការសោកស្តាយថា បច្ចុប្បន្ន ទីក្រុងកៀវមានគ្រាប់មីស៊ីលស្ទាក់ចាប់ត្រឹមតែ ១% នៃតម្រូវការសរុបប៉ុណ្ណោះ ។ ការអះអាងរបស់លោក Zelensky ធ្វើឡើង ស្របពេលដែលការវាយប្រហារដោយមីស៊ីលផ្លោងរបស់រុស្ស៊ី មកលើរដ្ឋធានីកៀវបានកើនឡើងទ្វេដងជារៀងរាល់ខែ ខណៈដែលស្តុកគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលការពារដែនអាកាសរបស់អ៊ុយក្រែន បានធ្លាក់ចុះរហូតដល់ ២ ដងកន្លះ បើធៀបនឹងឆ្នាំមុន ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ, វិបត្តិកង្វះគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot…
-
ចិន បញ្ចប់សមយុទ្ធដែនសមុទ្រជាមួយ ឥណ្ឌូនេស៊ី ជិតច្រកសមុទ្រតៃវ៉ាន់

ប៉េកាំង ៖ នាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ Honghe របស់កងទ័ពជើងទឹកចិន និងនាវាចម្បាំង KRI I Gusti Ngurah Rai របស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី បានបញ្ចប់រាល់សមយុទ្ធដែលបានគ្រោងទុកទាំងអស់ នៅក្នុងដែនទឹកភាគខាងកើតកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃ ពុធ សប្តាហ៍នេះ ។ បើតាមទីបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន, ការបញ្ចេញសាច់ដុំយោធារវាងចិន-ឥណ្ឌូនេស៊ីនេះ បង្ហាញពីឆន្ទៈ និងសមត្ថភាពនៃកងទ័ពជើងទឹករបស់ប្រទេសទាំងពីរ ក្នុងគោលបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ នេះជាលើកដំបូងហើយ ដែលកងទ័ពជើងទឹកចិន និងបរទេស បានធ្វើសមយុទ្ធរួមគ្នានៅដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ខណៈដែលអ្នកជំនាញកិច្ចការយោធាចិនម្នាក់ បានប្រាប់ Global Times កាលពីថ្ងៃ អង្គារ ថា ល្បែងសង្គ្រាមនេះ មានអត្ថន័យសំខាន់ណាស់ ដោយបង្ហាញពីសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់មហាយក្សចិន ទៅលើតំបន់សេដ្ឋកិច្ចពិសេសនៅភាគខាងកើតកោះតៃវ៉ាន់ ។ យោងតាម Taiwan Times, ភាគីតៃវ៉ាន់បានស្នើសុំឱ្យឥណ្ឌូនេស៊ីបញ្ជាក់ឱ្យច្បាស់ ជុំវិញការធ្វើសមយុទ្ធរួមគ្នាជាមួយចិន ខណៈទីក្រុងហ្សាការតាបានឆ្លើយតបថា វាគ្រាន់តែជាការហាត់ហ្វឹកហ្វឺនធម្មតា ហើយមិនមែនជាការប្រយុទ្ធគ្នាក្នុងសង្គ្រាមទេ ។ យ៉ាងណា កោះតៃវ៉ាន់បានអះអាងថា ខ្លួននឹងការពារអធិបតេយ្យភាព…