-
អេមីរ៉ាត់អារ៉ាប់រួម បញ្ជាទិញជើងទម្របាញ់មីស៊ីលសំណាញ់មេឃ THAAD ថ្មីពី អាមេរិក

អាប៊ូដាប៊ី ៖ សហរដ្ឋអាមេរិកបានអនុម័តកិច្ចសន្យាផលិត និងផ្គត់ផ្គង់ជើងទម្របាញ់មីស៊ីលរបស់សំណាញ់មេឃ THAAD ថ្មី ទៅឱ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងតម្លៃប្រមាណ ២១១,៤ លានដុល្លារ ។ បើតាម RBC-Ukraine, កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសជាផ្លូវការដោយក្រសួងសង្គ្រាមអាមេរិក តាមរយៈកម្មវិធីលក់សម្ភារៈយោធាទៅបរទេស ខណៈក្រុមហ៊ុន Lockheed Martin Space នឹងដើរតួជាអ្នកផលិតផ្ទាល់ ។ ក្រោមការបញ្ជាទិញបន្ថែមនេះ ការផលិត និងការដឹកជញ្ជូនជើងទម្របាញ់មីស៊ីលរបស់សំណាញ់មេឃ THAAD ថ្មី នឹងចាប់ផ្តើមដំណើរការចាប់ពីខែសីហា ឆ្នាំ២០២៦ រហូតដល់ចុងខែមករាឆ្នាំ២០៣១ ។ ការបញ្ជាទិញថ្មីចុងក្រោយនេះទៀតសោត ធ្វើឱ្យតម្លៃសរុបនៃកិច្ចព្រមព្រៀងផលិតប្រព័ន្ធខែលការពារដែនអាកាស THAAD សម្រាប់អេមីរ៉ាតអារ៉ាប់រួម បានកើនឡើងលើសពី ១ពាន់លានដុល្លារ ។ កាលពីឆ្នាំ២០២២ សំណាញ់មេឃ THAAD របស់អេមីរ៉ាតអារ៉ាប់រួម ត្រូវបានប្រើប្រាស់ប្រយុទ្ធលើកដំបូង ដោយបានស្ទាក់ចាប់មីស៊ីលបាលីស្ទិក ដែលបាញ់ដោយក្រុមឧទ្ទាមហ៊ូធីយេម៉ែន និងការវាយប្រហារដោយកាំជ្រួចផ្លោងរបស់អ៊ីរ៉ង់ក្នុងឆ្នាំ២០២៦ នេះ ។ THAAD គឺជាប្រព័ន្ធខែលការពារមីស៊ីលរយៈកម្ពស់ខ្ពស់ដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ដែលរចនាឡើងដើម្បីស្ទាក់ចាប់ និងកម្ទេចមីស៊ីលបាលីស្ទិករបស់សត្រូវ ទាំងក្នុងបរិយាកាស និងក្រៅបរិយាកាសផែនដី ។…
-
លោក Trump ត្រៀមប្រកាសដាក់ច្រកសមុទ្រ Hormuz ជាដែនដីរបស់ អាមេរិក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងក្តែងៗកាលពីថ្ងៃ សុក្រ ថា ឆាប់ៗនេះ រូបលោកនឹងប្រកាសដាក់ច្រកសមុទ្រ ហ័រមូស ជាដែនដីផ្លូវការរបស់សហរដ្ឋអាមេរិក ក្រោយទទួលបានជ័យជម្នះក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ។ អំឡុងពិធីបំពាក់ជ័យលាភីនៅសាលាប៉ូលិសនៃរដ្ឋញូវយ៉ក មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ច្បាស់ៗថា បន្ទាប់ពីយើងឈ្នះសង្គ្រាមប្រឆាំងអ៊ីរ៉ង់ទាំងស្រុង… ក្នុងពេលឆាប់ៗ លោកនឹងប្រកាសដាក់ច្រកសមុទ្រ ហ័រមូស ជាដែនដីរបស់សហរដ្ឋអាមេរិក ។ លោកប្រធានាធិបតី ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រឿងនេះជាការពិត… អាមេរិកបានចាត់វិធានការបិទខ្ទប់ច្រកសមុទ្រ ហ័រមូស រួចរាល់ហើយ ហើយគ្មាននាវាណាមួយអាចឆ្លងកាត់បានឡើយ ប្រសិនបើគ្មានការអនុញ្ញាតពីអាមេរិក ។ ច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រប្រហែល ២០ ភាគរយនៃប្រេងសកលលោក ត្រូវបានកងទ័ពជើងទឹកអ៊ីរ៉ង់ប្រកាសបិទម្ដងជាពីរដង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបន្តការវាយប្រហារមកលើអ៊ីរ៉ង់ ។ ហ័រមូស គឺជាច្រកសមុទ្រមួយស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ដែលមានប្រវែង ១៦១ គីឡូម៉ែត្រ ។ ច្រកសមុទ្រមួយនេះស្ទើរតែត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ ។…
-
អាមេរិក ពន្លឿនការផលិតគ្រាប់មីស៊ីលសំណាញ់មេឃបំពាក់នាវាចម្បាំង

វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិក ដែលកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនការពារជាតិយក្ស Boeing និង RTX បានប្រកាសពីកិច្ចព្រមព្រៀងចំនួនពីរ កាលពីថ្ងៃ សុក្រ ដើម្បីពន្លឿនការផលិតគ្រាប់មីស៊ីលសំណាញ់មេឃ SM-3 Block IB និង Block IIA ។ បើតាម Anadolu, កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងជំរុញបង្កើនការផលិតស៊េរីគ្រាប់មីស៊ីលស្ទាក់ចាប់ ដែលបំពាក់លើនាវាចម្បាំងសំខាន់ៗរបស់អាមេរិក ស្របពេលដែលស្តុកគ្រាប់មីស៊ីលសំណាញ់មេឃបានធ្លាក់ចុះយ៉ាងគំហុក ដោយសារការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ។ យោងតាមក្រសួងសង្គ្រាមអាមេរិក, នៅក្រោមក្របខ័ណ្ឌថ្មីនេះ ការផលិតសមាសធាតុសម្រាប់ទាំងមីស៊ីល SM-3 Block IIA និងមីស៊ីល Block IB នឹងត្រូវធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ ដោយក្រុមហ៊ុន Boeing ដែលនឹងដើរតួនាទីឈានមុខគេ ។ មីស៊ីល SM-3 Block IB និង Block IIA គឺជាអាវុធសំខាន់សម្រាប់ប្រព័ន្ធខែលការពារមីស៊ីលបាលីស្ទិក Aegis ហើយក៏ជាអាវុធយុទ្ធសាស្រ្តជួយពង្រឹងសមត្ថភាពការពារកាំជ្រួចផ្លោងតាមសមុទ្ររបស់កងទ័ពជើងទឹកអាមេរិក ។ ជាមួយគ្នានេះ លោក Michael P.…
-
អាមេរិក បញ្ជូននាវាផ្ទុកយន្តហោះថ្មីទៅមជ្ឈិមបូព៌ា ខណៈសង្គ្រាមអ៊ីរ៉ង់នៅតែតានតឹង

វ៉ាស៊ីនតោន ៖ យោធាអាមេរិកកំពុងបញ្ជូននាវាផ្ទុកយន្តហោះថ្មីមួយគ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជំនួសនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដែលត្រូវបានដាក់ពង្រាយជាង ២៥០ ថ្ងៃមកហើយ ដើម្បីគាំទ្រសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដោយផ្អែកលើការលើកឡើងរបស់មន្ត្រី។ បើតាមស៊ីនហួរ, នាវាផ្ទុកយន្តហោះដ៏ទំនើបរបស់អាមេរិក USS George Washington ដែលដាក់ពង្រាយនៅមូលដ្ឋានទ័ពជើងទឹកប្រចាំតំបន់ប៉ាស៊ីហ្វិក ត្រូវបានគេប្រទះឃើញកាលពីថ្ងៃ ព្រហស្បតិ៍ នៅពេលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ ម៉ាឡាកា ដែលជាផ្លូវទឹកតភ្ជាប់រវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ។ ភូមិសាស្ត្រនេះសបញ្ជាក់ថា នាវាផ្ទុកយន្តហោះ USS George Washington កំពុងស្ថិតនៅលើផ្លូវតម្រង់ទៅកាន់មហាសមុទ្រឥណ្ឌា ក្នុងគោលបំណងទៅជំនួសតំណែងនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅមជ្ឈិមបូព៌ា ។ ការផ្លាស់ប្តូរនេះ ធ្វើឡើងក្រោយបែកធ្លាយរបាយការណ៍ជាច្រើន ពាក់ព័ន្ធនឹងវិបត្តិសុខភាពផ្លូវចិត្ត និងបញ្ហាដាច់ស្បៀងផ្គត់ផ្គង់នៅលើនាវាផ្ទុកយន្តហោះ USS Abraham Lincoln ។ បញ្ហានេះកើតឡើងដោយសារតែការដាក់ពង្រាយដ៏យូរអង្វែងរបស់នាវានេះនៅមជ្ឈិមបូព៌ា ដើម្បីគាំទ្រសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ រួមបញ្ចូលទាំងការបំបែកកំណត់ត្រា នៃការស្ថិតនៅលើផ្ទៃសមុទ្រជាប់ៗគ្នា ដោយគ្មានការឈប់សម្រាកអស់រយៈពេលជាង ២៤០ ថ្ងៃ ៕ ប្រភព ៖…
-
លោក Netanyahu ឌឺដងថា អង់គ្លេស ជាសាធារណរដ្ឋអ៊ីស្លាមដំបូងគេ ដែលមានអាវុធនុយក្លេអ៊ែរ

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយឌឺដងដាក់អង់គ្លេសចំៗថា គឺជា “សាធារណរដ្ឋអ៊ីស្លាមអង់គ្លេស” ដំបូងគេ ដែលមានអាវុធនុយក្លេអ៊ែរ ក្នុងអំឡុងបទសម្ភាសន៍លើ Podcast របស់វិទ្យុយោធាអ៊ីស្រាអែល ដែលចាក់ផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ ។ ពាក្យសម្តីប៉ុន្មានម៉ាត់របស់លោក ណេតាន់យ៉ាហ៊ូ នេះ គឺជាការនិយាយបែបផ្លែផ្កា និងឆ្លុះបញ្ចាំងពីភាពតានតឹងផ្នែកនយោបាយការទូតរវាងអ៊ីស្រាអែល និងចក្រភពអង់គ្លេស ។ បើតាម Aljazeera, លោក ណេតាន់យ៉ាហ៊ូ បានធ្វើការប្រៀបធៀបការគាំទ្រ និងការចុះផ្សាយព័ត៌មានវិជ្ជមានពីអ៊ីស្រាអែល ពីសំណាក់ជនជាតិអង់គ្លេសក្នុងសម័យសង្គ្រាមឆ្នាំ១៩៦៧ ជាមួយនឹងភាពខុសគ្នានៅពេលបច្ចុប្បន្ន ដោយលោកអះអាងថា លែងមានទៀតហើយ ។ ក្នុងកិច្ចសម្ភាសន៍នោះ លោក ណេតាន់យ៉ាហ៊ូ ក៏បាននិយាយបែបឌឺដងផងដែរថា ចក្រភពអង់គ្លេសអាចក្លាយជាសាធារណរដ្ឋអ៊ីស្លាមដំបូងគេ ដែលមានអាវុធនុយក្លេអ៊ែរ ខណៈដែលអ៊ីស្រាអែលកំពុងព្យាយាមទប់ស្កាត់អ៊ីរ៉ង់ ។ ជាមួយគ្នានេះ ក្រុមសាសនាអ៊ីស្រាអែល និងជ្វីហ្វនៅចក្រភពអង់គ្លេស និងអៀរឡង់ បានរិះគន់ធ្ងន់ៗមិនសំចៃមាត់ចំពោះការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះថា ជាការលើកឡើងដែលពោរពេញដោយការស្អប់ខ្ពើម និងបង្កការបែកបាក់ ។ ចំណែកក្រុមមន្រ្តីក្នុងជួររដ្ឋាភិបាលអង់គ្លេសក៏បានបញ្ចេញប្រតិបត្តិកម្ម និងចាត់ទុកការប្រៀបធៀបបែបនេះថា ជារឿងមិនអាចទទួលយកបានជាដាច់ខាត ។…
-
អ៊ីស្រាអែល ទទួលបាននាវាមុជទឹក “Doomsday” ឬ “នាវាថ្ងៃអវសាន” ពី អាល្លឺម៉ង់ ទុកទប់ទល់ អ៊ីរ៉ង់

ហ៊្សេរុយសាឡឹម ៖ កងទ័ពជើងទឹកអ៊ីស្រាអែលទើបទទួលបាននាវាមុជទឹក “Doomsday” ឬ នាវាថ្ងៃអវសាន ដែលមានតម្លៃប្រមាណ ៦៣៤ លានដុល្លារ ពីក្រុមហ៊ុន ThyssenKrupp Marine Systems របស់អាល្លឺម៉ង់ ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់ការគំរាមកំហែងពីអ៊ីរ៉ង់ ។ បើតាម Marine insight, នាវាមុជទឹកនេះមានឈ្មោះផ្លូវការ INS Drakon វាត្រូវបានគេចាត់ទុកថា ជានាវាមុជទឹកមានតម្លៃថ្លៃបំផុត និងមានទំហំធំបំផុតមិនធ្លាប់មាន ដែលត្រូវបានសាងសង់នៅក្នុងទឹកដីអាល្លឺម៉ង់ គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ ។ នាវាមុជទឹកដ៏ទំនើបដែលស្ថិតក្នុងត្រកូល Dolphin II ជំនាន់ទី៦ និងជាជំនាន់ចុងក្រោយនេះ ត្រូវបានប្រគល់ដល់ដៃកងទ័ពជើងទឹកអ៊ីស្រាអែល កាលពីសប្តាហ៍មុន ។ យោងតាម Foxnews, នាវាមុជទឹក “ថ្ងៃអវសាន” របស់អ៊ីស្រាអែលនេះ ដំណើរការដោយថាមពលម៉ាស៊ូតលាយអគ្គិសនី ជាមួយនឹងដងខ្លួនមានប្រវែងសរុបជាង ៧០ ម៉ែត្រ និងទម្ងន់ប្រហែល ២ ពាន់តោន ។ នាវាមុជទឹក INS Drakon អាចផ្ទុកក្រុមនាវិកប្រមាណ ៤៥នាក់ ជាមួយនឹងសមត្ថភាពរត់ល្បឿនប្រហែល…
-
ឥណ្ឌូណេស៊ី ដាក់ផែនការ ៨ ចំណុច ផលិតដ្រូនដោយខ្លួនឯង

ហ្សាការតា ៖ ក្រសួងការពារជាតិឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍បានដាក់ចេញផែនការចំនួន ៨ ចំណុច សំដៅពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាផលិតយន្តហោះដ្រូន ដើម្បីពង្រឹងសមត្ថភាពការពារជាតិ ក៏ដូចជាសន្តិសុខតាមព្រំដែន ។ លោកឧត្តមនាវីឯក Arif Harnanto ប្រធានភ្នាក់ងារបច្ចេកវិទ្យាការពារជាតិឥណ្ឌូណេស៊ីនិយាយថា ចំណុចដំបូងនៃផែនការនេះ គឺការរៀបចំផែនទីបង្ហាញផ្លូវផ្អែកលើបេសកកម្ម ដែលចាប់ផ្តើមចេញពីតម្រូវការការពារជាតិ និងសេណារីយ៉ូនៃប្រតិបត្តិការ ។ ចំណែកចំណុចទី ២ រដ្ឋាភិបាលនឹងបង្កើតស្តង់ដារអន្តរប្រតិបត្តិការដ៏រឹងមាំ ដើម្បីបើកផ្លូវឱ្យមានប្រព័ន្ធទំនាក់ទំនង ដែលធ្វើការស៊ីសង្វាក់គ្នា និងការប្រើប្រាស់ទិន្នន័យ ។ រីឯចំណុចទី៣ លោក Harnanto បានគូសបញ្ជាក់ពីតម្រូវការបង្កើតកន្លែងបណ្តុះបណ្តាល និងទីតាំងអភិវឌ្ឍន៍បច្ចេកវិទ្យា ដើម្បីលើកកម្ពស់សមត្ថភាពផលិតយន្តហោះដ្រូន ។ សម្រាប់ចំណុចទី ៤ នឹងផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាយន្តហោះដ្រូនតាមដំណាក់កាល ខណៈចំណុចទី៥ គឺទាមទារឱ្យការបង្កើតប្រព័ន្ធអេកូឡូស៊ីទិន្នន័យជាតិ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។ បន្ទាប់មក រដ្ឋាភិបាលត្រូវតែអនុវត្តនូវចំណុចទី ៦ គឺការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តម្រូវការបច្ចេកទេសដែលពាក់ព័ន្ធនឹងយន្តហោះដ្រូន ដែលមានន័យថា វាផ្តល់ឱកាសឱ្យឧស្សាហកម្មការពារជាតិក្នុងស្រុក ដើរតួនាទីជាអ្នកអភិវឌ្ឍបច្ចេកវិទ្យាដ្រូនសម្រាប់កងទ័ពឥណ្ឌូណេស៊ី ។ ដោយឡែកចំណុចទី ៧ គឺការអភិវឌ្ឍសមត្ថភាពប្រព័ន្ធប្រឆាំងយន្តហោះដ្រូន ហៅកាត់ C-UAS ដើម្បីពង្រឹងប្រព័ន្ធការពារខ្លួនប្រឆាំងការគំរាមកំហែងពីយន្តហោះដ្រូនរបស់បរទេស ឬសត្រូវ…
-
រុស្ស៊ី ចោទ អឺរ៉ុប ថា ជាប្លុកចោរប្លន់ទាំងនៅលើគោក និងលើសមុទ្រ

មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់ចំៗទៅលើសហភាពអឺរ៉ុបថា កំពុងប្រព្រឹត្តអំពើចោរកម្ម ដោយប្លន់ទាំងនៅលើគោក និង នៅលើទឹកសមុទ្រ ។ ការចោទប្រកាន់បែបនេះ ត្រូវបានធ្វើឡើង ស្របពេលដែលសហភាពអឺរ៉ុបកំពុងព្យាយាមបង្កើនសម្ពាធលើ កងនាវាស្រមោលរបស់រុស្ស៊ី ដើម្បីគេចវេះពីការដាក់ទណ្ឌកម្ម លើវិស័យប្រេង ។ ជាក់ស្តែង, អឺរ៉ុបបានពង្រីកវិធានការដាក់ទណ្ឌកម្មលើនាវាជាច្រើនរយគ្រឿង ព្រមទាំង ឃាត់ទុកនាវា និងនាវិកមួយចំនួន ដើម្បីធ្វើការត្រួតពិនិត្យ ។ ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា កងកម្លាំងជើងទឹកអឺរ៉ុប ក្រោមការដឹកនាំរបស់អ៊ីតាលី ក៏បានឡើងទៅត្រួតពិនិត្យនៅលើនាវាដឹកប្រេងរបស់រុស្ស៊ីម្ដងជាពីរដងកាលពីខែកក្កដា និងដើមខែសីហានេះ ។ បើតាម anadolu, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានហៅ ប្រតិបត្តិការបែបនេះថា ជា «អំពើប្លន់ និង ចោរសមុទ្រ» ព្រោះសហភាពអឺរ៉ុបបានអនុញ្ញាតឱ្យប្រទេសសមាជិករបស់ខ្លួនរឹបអូស និង លក់ទំនិញ នៅលើនាវាដែលបម្រើផលប្រយោជន៍របស់ប្រទេសនានា ដើម្បីយកប្រាក់ចំណូល ផ្ទេរទៅឱ្យប្រទេសអ៊ុយក្រែន។ លោក Lavrov បន្ថែមថា អឺរ៉ុបកំពុងអង្គុយលើច្បាប់អន្តរជាតិ…
-
អាមេរិក ប្រកាសឈប់ចាត់ទុក «បញ្ហាអាវុធនុយក្លេអ៊ែរ» ជាអាទិភាពចម្បង ក្នុងសង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន ប្រកាសឈប់ចាត់ទុក បញ្ហាអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ គឺជាអាទិភាពចម្បង ដែលត្រូវដោះស្រាយមុនគេ នៅក្នុងសង្គ្រាម ដូចកាលពីពេលមុនទៀតហើយ ដោយលោកបានគូសបញ្ជាក់ថា ការប្រឹងប្រែងបញ្ចុះតម្លៃប្រេង ទើបជាបញ្ហាសំខាន់បំផុត ដែលត្រូវដោះស្រាយជាបន្ទាន់។ មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបានប្រាប់បណ្តាញព័ត៌មាន Fox News ថា ការទប់ស្កាត់មិនឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ ដែលធ្លាប់ជាហេតុផលចម្បងរបស់ប្រធានាធិបតី Donald Trump ក្នុងសង្គ្រាម ឥឡូវនេះ បានក្លាយជាបញ្ហាបន្ទាប់បន្សំវិញ បើធៀបនឹងការធ្វើឱ្យប្រេងអាចហូរបានដោយសេរីឡើងវិញ តាមរយៈច្រកសមុទ្រ Hormuz ។ លោក Vance រៀបរាប់ថា «គោលដៅទីមួយ គឺ រក្សាឱ្យតម្លៃប្រេង និងឧស្ម័ន ឲ្យមានកម្រិតទាប សម្រាប់ប្រជាជនអាមេរិក នៅទូទាំងប្រទេសរបស់យើង»។ បើតាម france24 , ការក្រឡាស់សម្តីពីសំណាក់អាមេរិកបែបនេះ កើតមានចំពេលដែលកម្រិតនៃការពេញចិត្តរបស់សាធារណជន ចំពោះប្រធានាធិបតីអាមេរិក វ័យ៨០ឆ្នាំ កំពុងធ្លាក់ចុះយ៉ាងគំហុក ខណៈដែលសង្គ្រាមនេះមិនទទួលបានការគាំទ្រពីប្រជាជនអាមេរិកឡើយ ហើយការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ក៏ជិតមកដល់ផងដែរ។…
-
រដ្ឋមន្ត្រីជាវ៉ាន់ដេត៖រាជរដ្ឋាភិបាលមានគោលដៅច្បាស់លាស់ក្នុងការគាំពារអតីតយុទ្ធជននិងនិវត្តជន

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់ពីការយកចិត្តទុករបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងគោលដៅច្បាស់លាស់ ក្នុងការគាំទ្រអតីតយុទ្ធជន និងនិវត្តជន មានដូចជា ការផ្តល់សេវាសុខាភិបាល បន្ថែមអត្ថប្រយោជន៍សង្គម ការបណ្តុះបណ្តាលជំនាញ ការផ្តល់ឱកាសការងារ និងការផ្តល់ឱកាសចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច ជាដើម។ ប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជននិងនិវត្តជនកម្ពុជា នៅស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសមាជិកសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងសមាជិកគណៈកម្មាធិការសមាគមស្រុក និងឃុំទាំងអស់ក្នុងខេត្តតាកែវផងដែរ។ ឯកឧត្តម ជា វ៉ាន់ដេត បានបន្ថែមថា រដ្ឋាភិបាលបានកំណត់ដាក់ចេញនាពេលថ្មីនេះអោយមានការ ទឹកចិត្តដល់សមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានពាំនាំនូវក្ដីនឹករឭក និងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ…