-
លោក Trump គំរាមទម្លាក់គ្រាប់បែកកម្ទេច អូម៉ង់ បើហ៊ានធ្វើកិច្ចព្រមព្រៀងច្រកសមុទ្រ ហ័រមូស ជាមួយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីថ្ងៃ ចន្ទ ថា នឹងបញ្ជូនយោធាទៅទម្លាក់គ្រាប់បែកកម្ទេចប្រទេសអូម៉ង់ បន្ទាប់ពីអ៊ីរ៉ង់ប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយអូម៉ង់ លើផែនទីកំណត់ផ្លូវនាវាចរណ៍ថ្មី ដើម្បីគ្រប់គ្រងការធ្វើដំណើររបស់កប៉ាល់ដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ។ លោក ត្រាំ បានព្រមានធ្ងន់ៗក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Fox News ថា ប្រសិនបើអូម៉ង់ចូលមកពាំងផ្លូវ ក្នុងកិច្ចខិតខំដោះស្រាយជម្លោះរវាងអាមេរិកជាមួយអ៊ីរ៉ង់ និងការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ នោះយើងនឹងទៅទម្លាក់គ្រាប់បែកកម្ទេចពួកគេចោលតែម្តង ។ ក្រៅពីគំរាមទម្លាក់គ្រាប់បែកកម្ទេចអូម៉ង់ ប្រធានាធិបតីអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ ថែមទាំងជំរុញឱ្យអ៊ីរ៉ង់លើកទង់ជ័យសុំចុះចាញ់សង្គ្រាម ហើយបាននិយាយថា លោកគ្មានកាលវិភាគសម្រាប់ជម្លោះនេះទេ ពោលនឹងបន្តរហូតដល់អាមេរិកទទួលជ័យជំនះ ។ បើតាម Times of Israel, ជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិក បានស្ថិតក្នុងស្ថានភាពជាប់គាំង លើការគ្រប់គ្រងច្រកសមុទ្រ ហ័រមូស និងកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់ ។ អ៊ីរ៉ង់បានបិទផ្លូវទឹកយុទ្ធសាស្រ្តនេះស្ទើរតែទាំងស្រុង ខណៈដែលអាមេរិកបានឡោមព័ទ្ធកំពង់ផែអ៊ីរ៉ង់ ក្នុងគោលបំណងដាក់សម្ពាធលើសាធារណរដ្ឋឥស្លាមនេះ ឱ្យទទួលយកកិច្ចព្រមព្រៀងមួយ ដែលអាចទទួលយកបាន ដើម្បីបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ…
-
លោក ត្រាំ ថា លោក Kim Jong Un បានឆ្លើយនឹងសំណើជួបសន្ទនារួចហើយ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានបង្ហាញពីលទ្ធភាពនៃការធ្វើទំនាក់ទំនងជាថ្មី ជាមួយលោក Kim Jong Un ដោយលោកបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងរូបនេះ បានឆ្លើយនឹងសំណើជួបចរចាឡើងវិញហើយ។ ក្នុងអាណត្តិដំបូងរបស់ខ្លួន, លោក Trump ធ្លាប់បានជួប លោក Kim Jong Un ចំនួន៣ដង ប៉ុន្តែ ចាប់តាំងពីត្រឡប់មកកាន់សេតវិមានវិញ កាលពីឆ្នាំមុន លោកមិនទាន់បានជួបជាថ្មី នៅឡើយទេ។ ជំនួប កន្លងមក ធ្វើឡើងដើម្បីកាត់បន្ថយភាពតានតឹង ជាមួយកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។ នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាលោក Kim មិនឆ្លើយតបនឹងសំណើរបស់លោកសម្រាប់ការសន្ទនាគ្នា លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval Office កាលពីថ្ងៃទី១៧ ខែសីហា ថា «តើអ្នកដឹងដោយរបៀបណា ថាគាត់មិនបានឆ្លើយតបនោះ?» នៅពេលត្រូវបានសួរដេញដោលទៀតថា តើលោក Kim ពិតជាបានឆ្លើយតបមែនឬអត់នោះ លោក Trump…
-
រុស្ស៊ី កោះហៅឯកអគ្គរាជទូត ជប៉ុន មកសួរនាំ ជុំវិញជម្លោះកោះ

មូស្គូ ៖ ទីក្រុងមូស្គូប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានកោះហៅឯកអគ្គរាជទូតជប៉ុនមកសួរនាំ បន្ទាប់ពីទីក្រុងតូក្យូថ្កោលទោសដំណើរទស្សនកិច្ចថ្មីៗ របស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រជុំកោះគូរីល (Kuril Islands) ស្ថិតនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ដែលជប៉ុនក៏បានអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួនផងដែរ។ បើតាម CNA, ទំនាក់ទំនងរវាងរុស្ស៊ី និងជប៉ុន ត្រូវបានរំខានជាយូរមកហើយដោយសារបញ្ហាកោះដែលមានជម្លោះនេះ ដែលនៅប្រទេសជប៉ុនគេហៅថា «ទឹកដីភាគខាងជើង» ហើយត្រូវបានសហភាពសូវៀតដណ្តើមយកបាន នៅឆ្នាំ១៩៤៥។ លោក ពូទីន ក្នុងវ័យ ៧៣ឆ្នាំ បានធ្វើដំណើរទៅកាន់កោះទាំងនោះ បន្ទាប់ពីបានទៅទស្សនាកោះសាកាលីន របស់រុស្ស៊ីដែលនៅក្បែរនោះ ដែលសកម្មភាពនេះបានជំរុញឱ្យជប៉ុនកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីដើម្បីធ្វើការតវ៉ា។ ទីក្រុងមូស្គូបានឆ្លើយតបវិញ ដោយការកោះហៅលោក Akira Muto ដែលជាអ្នកតំណាងការទូតជប៉ុន។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងកាលពីថ្ងៃចន្ទថា មន្ត្រីជប៉ុនបាន «ដើរហួសព្រំដែននៃភាពសមរម្យ» ក្នុងការរិះគន់ដំណើរទស្សនកិច្ចរបស់លោក ពូទីន។លោក Lavrov បានប្រាប់អ្នកសារព័ត៌មានថា «យើងបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន តែ ភាគីទីក្រុងតូក្យូបានបញ្ជាក់ លោក Muto មិនអាចមកជួបបានភ្លាមៗនោះទេ»។ លោក Lavrov…
-
ចិន សំងំបង្កើនចំនួនមីស៊ីល ៥០ភាគរយ ដល់នាវាចម្បាំងជំនាន់ថ្មី

ប៉េកាំង ៖ ប្រទេសចិនកំពុងសំងំបង្កើនចំនួនមីស៊ីលបំពាក់នៅលើនាវាចម្បាំងជំនាន់ថ្មីរបស់ខ្លួនរហូតដល់ ៥០ភាគរយ ដើម្បីទប់ទល់នឹងអំណាចយោធាជើងទឹករបស់សហរដ្ឋអាមេរិក ។ ការធ្វើទំនើបកម្មនេះ នឹងអនុញ្ញាតឱ្យនាវាចម្បាំងរបស់ប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី មានទុនបម្រុងគ្រាប់មីស៊ីលកាន់តែធំជាងមុន និងសមត្ថភាពការពារដែនអាកាសខ្លាំងក្លាជាងមុនថែមមួយកម្រិតទៀត ។ បើតាម Interesting engineering, ផែនការធ្វើទំនើបកម្មនាវាចម្បាំងរបស់ចិននេះ ត្រូវបានលាតត្រដាងតាមរយៈរូបភាពពីផ្កាយរណបចុងក្រោយបង្អស់នៅក្នុងខែសីហា ដែលបង្ហាញពីការកែប្រែប្រព័ន្ធបាញ់មីស៊ីលនៅលើនាវាចម្បាំងប្រភេទថ្មីរបស់ខ្លួន ។ ការបង្កើនសមត្ថភាពបាញ់មីស៊ីលនេះ ត្រូវបានគេសង្កេត់ឃើញបំពាក់នៅលើនាវាចម្បាំង Frigate ជំនាន់ថ្មី ប្រភេទ Type 054B ដែលកំពុងស្ថិតក្រោមការសាងសង់នៅក្នុងកម្មវិធីពង្រីកកម្លាំងកងនាវាចម្បាំងរបស់កងទ័ពជើងទឹកចិន ។ យោងតាម South China Morning Post, នាវាចម្បាំង Type 054B ចំនួនពីរគ្រឿងដំបូង ឈ្មោះ Luohe និង Qinzhou ដែលបានដាក់ឱ្យដំណើរការកាលពីឆ្នាំមុន មានប្រព័ន្ធបាញ់មីស៊ីលបញ្ឈរ ហៅកាត់ VLS ចំនួន ៤ ប្លុក ដោយក្នុងមួយប្លុកមាន ៨ គ្រាប់ សរុប ៣២ គ្រាប់ ។…
-
រុស្ស៊ី ចោទ លោកខាងលិច ប្រើប្រាស់សង្គ្រាម អ៊ុយក្រែន ធ្វើជាសមរភូមិសាកល្បងអាវុធថ្មីៗ

មូស្គូ ៖ ប្រទេសរុស្ស៊ីបានចោទប្រកាន់ចំៗថា ប្រទេសលោកខាងលិចបាននឹងកំពុងប្រើប្រាស់សង្គ្រាមអ៊ុយក្រែន បម្រើជាសមរភូមិសាកល្បងគ្រឿងសព្វាវុធថ្មីៗ និងឧបករណ៍យោធាជាច្រើនផ្សេងទៀត ។ បើតាម Aljazeera, ប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសមាជិកណាតូផ្សេងទៀត បានផ្គត់ផ្គង់អាវុធ និងឧបករណ៍យោធាទំនើបៗជាច្រើនប្រភេទដល់អ៊ុយក្រែន ដើម្បីការពារខ្លួន និងវាយបកក្នុងសង្គ្រាមជាមួយរុស្ស៊ី ។ យុទ្ធោបករណ៍ទាំងនោះ រួមមានសំណាញ់មេឃ ប្រព័ន្ធកាំភ្លើងធំ និងរ៉ុក្តែតចម្ងាយឆ្ងាយ យន្តហោះចម្បាំង ដ្រូនពិឃាត រថក្រោះ និងរថពាសដែក ក៏ដូចជាគ្រាប់រំសេវ អាវុធប្រឆាំងរថក្រោះ និងឧបករណ៍យោធាផ្សេងៗទៀត ។ យោងតាម TASS, លោកឧត្តមសេនីយ៍ទោ Apty Alaudinov មេបញ្ជាការកងកម្លាំងពិសេស Akhmat របស់រុស្ស៊ី និយាយថា សព្វថ្ងៃ សង្គ្រាមអ៊ុយក្រែនបានក្លាយជាសមរភូមិសាកល្បងមួយ ដែលប្រទេសលោកខាងលិចកំពុងធ្វើតេស្តអាវុធថ្មីៗ យន្តហោះគ្មានមនុស្សបើក និងឧបករណ៍បច្ចេកទេសគ្រប់ប្រភេទរបស់ខ្លួន ។ លោក Alaudinov បានអះអាងថា តាមរយៈយុទ្ធសាស្រ្តនេះ បានសបញ្ជាក់ថា ប្រទេសលោកខាងលិចកំពុងត្រៀមរៀបចំ សម្រាប់ជម្លោះនាពេលអនាគតជាមួយរុស្ស៊ី ។ លោកឧត្តមសេនីយ៍ទោបានពន្យល់ថា យើងមើលឃើញថា…
-
អាមេរិក ងាកមកទិញដ្រូន ចិន បំពេញស្តុកនៅឯមូលដ្ឋានមីស៊ីលនុយក្លេអ៊ែរ

វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិកបានអះអាងដ៏កម្រមួយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបញ្ជាទិញយន្តហោះដ្រូនផលិតដោយក្រុមហ៊ុនចិន DJI យកមកស្តុកទុកប្រើប្រាស់ នៅក្នុងមូលដ្ឋានមីស៊ីលនុយក្លេអ៊ែរ ស្ថិតក្នុងរដ្ឋ Wyoming ។ កងវរៈសេនាតូចប្រតិបត្តិការសន្តិសុខមីស៊ីលទី ៩០ របស់អាមេរិកបញ្ជាក់ថា យន្តហោះដ្រូនទាំងនេះនឹងត្រូវប្រើដោយមូលដ្ឋានកងទ័ពអាកាស F.E. Warren ក្នុងការហ្វឹកហ្វឺនសាកល្បងរ៉ាដា, ប្រព័ន្ធរំខានរលកសញ្ញា និង ប្រព័ន្ធកម្ទេចដ្រូនផ្សេងៗទៀត តាមរយៈការប្រឈមជាមួយរលកសញ្ញាដ្រូនជាក់ស្តែង ជំនួសឱ្យការប្រើប្រាស់រលកសញ្ញាសិប្បនិម្មិត ។ បើតាម defence-blog, ការបញ្ជាទិញនេះ រួមមាន ដ្រូនស្លាប ៤ ប្រភេទ DJI Mavic 2 Pro ចំនួន ២ គ្រឿង, ដ្រូន DJI Mini 3 Pro ចំនួន ២ គ្រឿង, ឈុត DJI Avata 2 Fly More ចំនួន ២ ឈុត ព្រមទាំង…
-
កូរ៉េខាងត្បូង ស្នើ អាមេរិក យកឱកាសបន្ថយទំហំសមយុទ្ធជាមួយខ្លួនទៅសាងទំនាក់ទំនងល្អូកល្អឺននជាមួយ កូរ៉េខាងជើង

សេអ៊ូល ៖ ក្រៅពីមិនអាក់អន់ចិត្តនឹងអាមេរិកចំពោះការកាត់បន្ថយសកម្មភាពធ្វើសមយុទ្ធជាមួយខ្លួន, កូរ៉េខាងត្បូងថែមទាំងបង្ហាញពីក្តីសង្ឃឹមនៅថ្ងៃចន្ទនេះទៀតថា ការសម្រេចចិត្តយ៉ាងដូច្នេះរបស់អាមេរិក គឺនឹងក្លាយជាឱកាសបង្កើតបានទំនាក់ទំនងល្អូកល្អឺនរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងផងដែរ ។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមានប្រធានាធិបតីកូរ៉េខាងត្បូង, បើទោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសកាត់បន្ថយបែបនេះក្ដី ទីក្រុងសេអ៊ូលនៅតែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលវ៉ាស៊ីនតោនលើសមយុទ្ធនេះ ដើម្បីរក្សាជំហរការពារជាតិរួមគ្នាឱ្យបានរឹងមាំ ។ ជាមួយគ្នានេះ ការិយាល័យប្រធានាធិបតីក៏បង្ហាញពីក្តីសង្ឃឹមដែរថា «ទំនាក់ទំនងមិត្តភាព រវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងនាំទៅរកកិច្ចសន្ទនាប្រកបដោយផ្លែផ្កា និង អត្ថន័យ បន្ទាប់ពីសហរដ្ឋអាមេរិកធ្វើសកម្មភាពបែបនេះហើយ»។ កន្លងមក លោក ដូណាល់ ត្រាំ ក៏បានលើកឡើងពី «ទំនាក់ទំនងល្អ» របស់លោក ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផងដែរ ។ លោក ត្រាំ និយាយថា មេដឹកនាំទីក្រុងព្យុងយ៉ាងរូបនេះមិនសប្បាយចិត្តចំពោះសមយុទ្ធណាមួយដើម្បីត្រៀមឆ្លើយតបទៅនឹងការវាយប្រហារ ដែលអាចកើតមាន ពីសំណាក់កូរ៉េខាងជើង នោះឡើយ ។ មេដឹកនាំអាមេរិកវ័យ ៨០ ឆ្នាំរូបនេះថែមទាំងលើកឡើងទៀតថា បើមិនកាត់បន្ថយសមយុទ្ធទេនោះ, វានឹងក្លាយជាការមិនសមរម និងបង្ហាញពីអរិភាព ។ លោក…
-
រដ្ឋមន្ត្រីអ៊ីស្រាអែល ទទូចឱ្យសម្លាប់ប្រជាជនប៉ាឡេស្ទីនពី ៣០ ទៅ ៤០ នាក់ នៅហ្គាហ្សា រាល់យប់

ហ៊្សេរុយសាឡឹម ៖ លោក Itamar Ben-Gvir រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល និយាយថា កងកម្លាំងអ៊ីស្រាអែលគួរតែសម្លាប់ប្រជាជនប៉ាឡេស្ទីន ពី ៣០ ទៅ ៤០នាក់នៅតំបន់ហ្គាហ្សាជារៀងរាល់យប់ និងលើសពីនេះ ចំពោះអ្នកទាំងឡាយណាដែលបង្កការគំរាមកំហែងដ៏គ្រោះថ្នាក់ ។ ការអះអាងបែបនេះរបស់លោក Ben-Gvir ធ្វើឡើងទៅកាន់លោក Rom Braslavski ដែលជាអតីតឈ្លើយសឹកអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា និងបន្ទាប់ពីអ៊ីស្រាអែលបានធ្វើសង្គ្រាមប្រល័យពូជសាសន៍លើដែនដីនេះ ក្រោយការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសក្នុងខែតុលា ឆ្នាំ២០២៣ ។ យោងតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា, ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ១,២៥០នាក់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន ។ បើតាម Aljazeera, លោក Ben-Gvir បានប្រាប់លោក Braslavski ថា លោកមិនយល់ស្របចំពោះការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តី Netanyahu ក្នុងការបន្ថយការវាយប្រហារយោធានៅតំបន់ហ្គាហ្សា ស្ថិតក្រោមបទឈប់បាញ់បច្ចុប្បន្ននោះទេ ដោយលោកបានអះអាងជំនួសវិញ សម្រាប់ការសម្លាប់មនុស្សជាអ្នកដែលត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដ៏សកម្ម ។ រដ្ឋមន្ត្រីស្តាំនិយមជ្រុលរូបនេះ ជាបុគ្គលមានឥទ្ធិពលម្នាក់នៅក្នុងជួររដ្ឋាភិបាលអ៊ីស្រាអែល ខណៈពេលដែលប្រទេសនេះកំពុងឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី២៧ ខែតុលាខាងមុខ ។ សព្វថ្ងៃ លោក Ben-Gvir…
-
អ៊ីរ៉ង់ប្រកាសត្រៀមខ្លួនបន្តជម្លោះជាមួយអាមេរិក ដំណាក់កាលថ្មី

តេហេរ៉ង់ ៖ អ៊ីរ៉ង់ជឿជាក់ថា ការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងការស្វែងរកបទឈប់បាញ់មានគោលបំណងតែមួយគត់ គឺ ដើម្បីកាត់បន្ថយសម្ពាធលើទីផ្សារ និង ត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីនៃអរិភាព។ នេះបើតាមប្រភពពីមន្ត្រីអ៊ីរ៉ង់ ចេញផ្សាយដោយ The Wall Street Journal នៅថ្ងៃចន្ទនេះ។ កាសែត The Wall Street Journal បានកត់សម្គាល់ដែរថា ការត្រៀមខ្លួនរបស់ទីក្រុងតេហេរ៉ង់ ក្នុងការវាយបកវិញ បង្ហាញពីការខ្វះទំនុកចិត្តយ៉ាងខ្លាំង ដែលទំនងជានឹងរារាំងភាគីទាំងពីរ មិនឱ្យឈានដល់កិច្ចព្រមព្រៀងប្រកបដោយនិរន្តរភាពដើម្បីបញ្ចប់ជម្លោះ ក្នុងពេលឆាប់ៗនេះ។ បើតាម TASS, អាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារសង្គ្រាម ប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ដោយមានទីក្រុងអ៊ីស្លាម៉ាបាដ ដើរតួជាអ្នកសម្របសម្រួល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលកំណត់ឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ នៅគ្រប់សមរភូមិ រួមទាំង នៅក្នុងប្រទេសលីបង់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកព្រលឹមថ្ងៃទី៨ ខែកក្កដា សហរដ្ឋអាមេរិកបានបន្តការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញ ដោយចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលបានសម្រេចលើច្រកសមុទ្រហ័រមូស។ នៅថ្ងៃទី២ ខែសីហា លោក…
-
អតីតសមាជិកសភាអាមេរិក ៖ រដ្ឋបាលលោក Trump កំពុងពិចារណាប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អតីតសមាជិកសភាអាមេរិក លោកស្រី Marjorie Taylor Greene បានអះអាងកាលពីថ្ងៃ អាទិត្យ ថា កិច្ចប្រជុំយុទ្ធសាស្ត្រកម្រិតខ្ពស់របស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងប្រព្រឹត្តទៅ ដើម្បីពិភាក្សាអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលអាចកើតមានប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។ លោកស្រី Greene បានចោទប្រកាន់តាមបណ្តាញសង្គម X ថា រដ្ឋាភិបាលអាមេរិកកំពុងពិចារណាបន្ថយលក្ខខណ្ឌតឹងរ៉ឹង ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់ ទោះបីជាលោកប្រធានាធិបតី Donald Trump បានប្រកាសពីជ័យជម្នះជាច្រើនលើកនៅក្នុងសង្គ្រាម ហើយបានគ្រប់គ្រងលើច្រកសមុទ្រ ហ័រមូស ក៏ដោយ ។ អតីតសមាជិកសភាអាមេរិករូបនេះ ថែមទាំងបានចោទប្រកាន់រដ្ឋបាលលោក Trump ចំៗថា បានមើលរំលងការវាយតម្លៃរបស់ភ្នាក់ងារសម្ងាត់ផ្ទៃក្នុង ដែលបង្ហាញថា អ៊ីរ៉ង់មិនបានខិតជិតដល់ការផលិតអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែបែរជាទៅជឿជាក់ការអះអាងរបស់អ៊ីស្រាអែលវិញ ។ លោកស្រីបានព្រមានធ្ងន់ៗថា ប្រសិនបើការវាយប្រហារបែបនេះកើតឡើងមែន នោះវានឹងបង្កទៅជាសង្គ្រាមដ៏បំផ្លិចបំផ្លាញដោយអាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក ដែលនាំឱ្យមានវិបត្តិសេដ្ឋកិច្ច និងការស្លាប់បាត់បង់ជីវិតមនុស្សយ៉ាងច្រើនមិនធ្លាប់មាន ។ ជាមួយគ្នានេះ លោកស្រី Greene បានអំពាវនាវដល់ប្រជាជនអាមេរិក ក្រោកឈរឡើងរួមគ្នាបញ្ឈប់នូវអ្វីដែលលោកស្រីហៅថា ជា “ភាពឆ្កួតលីលា” នេះ…