Category: ព័ត៌មានអន្តរជាតិ

  • Putinគំរាមបិទក្រុមហ៊ុនលោកខាងលិចនៅសេសសល់

    Putinគំរាមបិទក្រុមហ៊ុនលោកខាងលិចនៅសេសសល់

    បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃច័ន្ទ បានគំរាមថា នឹង “បិទ” ក្រុមហ៊ុនលោកខាងលិច ដែលនៅសេសសល់ ក្នុងប្រទេសរុស្ស៊ី និងដែលកំពុងធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់ខ្លួន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងម៉ូស្គូ ដើម្បីបង្កើនការអភិវឌ្ឍន៍កម្មវិធី Software ក្នុងស្រុក។ លោកបាននិយាយបែបនេះ នៅឯកិច្ចប្រជុំ ជាមួយសហគ្រិន ដើម្បីទុកជាការឆ្លើយតប ទៅនឹងការអំពាវនាវ របស់អ្នកជំនួញរុស្ស៊ី ដែលចង់ឲ្យទប់ស្កាត់សកម្មភាព របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដូចជា Zoom និង Microsoft ជាដើម ដែលបច្ចុប្បន្ន ផ្តល់សេវាមានកំណត់ នៅក្នុងប្រទេសរុស្ស៊ី។ លោក ពូទីន បានបញ្ជាក់ថា «យើងត្រូវការបិទពួកគេ» តែ លោកមិនបានប្រាប់លម្អិត ពីសកម្មភាពរបស់ក្រុមហ៊ុន ប៉ះប្រយោជន៍រុស្ស៊ីទេ។ ក្រុមហ៊ុនលោកខាងលិចជាច្រើនបានចាកចេញពីប្រទេសរុស្ស៊ី ឬ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់សកម្មភាពរបស់ពួកគេ នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូ បានបើកការវាយលុក ផ្នែកយោធា របស់ខ្លួន លើអ៊ុយក្រែន ជាមួយនឹងការរងទណ្ឌកម្ម ពីបណ្តាប្រទេសសម្ព័ន្ធ…

  • កូរ៉េខាងជើងថាខែលការពារមីស៊ីល ‘Golden Dome’ អាមេរិកគ្រោះថ្នាក់ខ្លាំងណាស់

    កូរ៉េខាងជើងថាខែលការពារមីស៊ីល ‘Golden Dome’ អាមេរិកគ្រោះថ្នាក់ខ្លាំងណាស់

    បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ខ្លួនបានថ្កោលទោសផែនការ ខែលការពារកាំជ្រួច «Golden Dome» របស់ប្រធានាធិបតីអាមេរិក Donald Trump ថា ជាការគម្រាមកំហែង «ដ៏គ្រោះថ្នាក់បំផុត» ដែលមានបំណង ផលិតសព្វាវុធ។ បើតាមទីភ្នាក់ងារសារព័ត៌មាន មជ្ឈិមកូរ៉េ ឬ KCNA ក្រសួងការបរទេសបានហៅប្រព័ន្ធនេះថា ជា «គំនិតផ្តួចផ្តើមគំរាមកំហែង ដ៏គ្រោះថ្នាក់បំផុត» ដែលមានគោលបំណង គម្រាមកំហែងដល់សន្តិសុខជាយុទ្ធសាស្ត្រ របស់រដ្ឋអាវុធនុយក្លេអ៊ែរ មួយនេះ» ។ លោក Trump បានប្រកាសអំពីព័ត៌មានលម្អិតថ្មី និង ការផ្តល់មូលនិធិដំបូង សម្រាប់ប្រព័ន្ធខែលមីស៊ីលនេះ កាលពីសប្តាហ៍មុន ដោយហៅថា «មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ភាពជោគជ័យ និងសូម្បីតែការរស់រានមានជីវិត របស់ប្រទេសយើង»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • Macron ថាមិនបានឈ្លោះគ្នាជាមួយប្រពន្ធលើយន្តហោះ

    Macron ថាមិនបានឈ្លោះគ្នាជាមួយប្រពន្ធលើយន្តហោះ

    បរទេស ៖ ប្រធានាធិបតី ប្រទេសបារាំង លោក Emmanuel Macron បានបដិសេធនូវការលើកឡើងដែលថា «លោកឈ្លោះគ្នាជាប្រពន្ធ» នៅលើយន្តហោះ ក្នុងពេលទៅដល់ទីក្រុង ហាណូយ។ ការច្រានចោលនេះ ត្រូវបានធ្វើឡើង ក្រោយពេលបែកធ្លាយរូបភាពវីដេអូ បង្ហាញពីភរិយារបស់លោក Macron គឺ លោកស្រី Brigitte បានយកដៃច្រានមុខលោកចេញ នៅច្រកទ្វារយន្តហោះ ពេលរៀបនឹងចុះលើដីវៀតណាម ជាដំណើរទស្សនកិច្ចផ្លូវការ របស់មេដឹកនាំបារាំង រូបនេះ។ ក្នុងពេលមានវត្តមាន នៅវៀតណាម លោក Macron បានបន្ថែមថា «ខ្ញុំគ្រាន់តែនិយាយលេង ជាមួយប្រពន្ធរបស់ខ្ញុំទេ»។ ចំពោះវីដេអូបែកធ្លាយ លោកបានអះអាងថា «គ្រាន់តែជាការលេងសើច របស់ពួកគេ ដូចដែលយើង តែងតែបានឃើញ»។ លោក Macron បានបន្ថែមថា វីដេអូផ្សេងទៀត ធ្លាប់ត្រូវបានបកស្រាយខុស បង្ហាញពីលោកចែករំលែក ថង់កូកាអ៊ីន ឬ ប្រឈមមុខនឹងប្រធានាធិបតី ទួកគី ជាដើម។ លោក Macron បានមានប្រសាសន៍ថា «គ្មានអ្វីមួយកើតឡើងពិត ដូចក្នុងវីដេអូ…

  • រុស្ស៊ី និងកូរ៉េខាងជើង ជាប់ក្នងបញ្ជីប្រទេសបំផ្លាញព្រៃឈើខ្លាំងបំផុតរបស់អឺរ៉ុប

    រុស្ស៊ី និងកូរ៉េខាងជើង ជាប់ក្នងបញ្ជីប្រទេសបំផ្លាញព្រៃឈើខ្លាំងបំផុតរបស់អឺរ៉ុប

    ព្រុចសែល ៖ សហភាពអឺរ៉ុបបានអូសករុស្ស៊ី កូរ៉េខាងជើង បេឡារុស និងមីយ៉ាន់ម៉ា ទៅក្នុងបញ្ជីប្រទេសបំផ្លាញព្រៃឈើខ្លាំងបំផុត ប៉ុន្តែប្រេស៊ីល និងឥណ្ឌូណេស៊ី ដែលធ្លាប់ជាប្រទេសមានអត្រាការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតរបស់ពិភពលោកបានរួចផុតពីសំណាញ់ច្បាប់ដ៏តឹងរឹងនេះ។ គណៈកម្មការអឺរ៉ុបបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយនាពេលថ្មីៗនេះថា ច្បាប់នេះនឹងរឹតបន្តឹងការត្រួតពិនិត្យលើទំនិញដែលនាំចូលពីប្រទេសចំនួន៤ រួមមាន៖ បេឡារុស មីយ៉ាន់ម៉ា កូរ៉េខាងជើង និងរុស្ស៊ី ។ រីឯប្រេស៊ីល និងឥណ្ឌូណេស៊ី ដែលធ្លាប់ជាប្រទេសមានអត្រាការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតរបស់ពិភពលោក បានរួចផុតពីសំណាញ់ច្បាប់ដ៏តឹងរឹងនេះ។ នេះមានន័យថា ប្រេស៊ីល និងឥណ្ឌូណេស៊ី ប្រឈមមុខនឹងការត្រួតពិនិត្យស្រាលជាងមុនលើទំនិញដែលនាំចូលទៅកាន់អឺរ៉ុប។ ស្ថិតក្រោមច្បាប់នេះ នឹងដាក់លក្ខខណ្ឌតម្រូវឱ្យយកចិត្តទុកដាក់លើក្រុមហ៊ុនផលិតផលរួមមាន៖ សណ្តែកសៀង សាច់គោ ប្រេងដូង ឈើ កាកាវ កាហ្វេ និងសូកូឡាទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ភាពខុសគ្នារវាងក្រុមប្រទេសទាំងនោះ គឺថាបណ្តាប្រទេសប្លុកអឺរ៉ុបនឹងត្រូវតម្រូវឱ្យអនុវត្តការត្រួតពិនិត្យតាមច្បាប់ ដែលគ្របដណ្ដប់យៈពេលវែង ឬ ៩ភាគរយនៃក្រុមហ៊ុននាំចេញពីប្រទេសដែលមានហានិភ័យខ្ពស់នៃការបំផ្លាញព្រៃឈើ និង ៣ភាគរយពីប្រទេសដែលមានហានិភ័យមធ្យម និង១ភាគរយសម្រាប់ប្រទេសដែលមានហានិភ័យបំផ្លាញព្រៃឈើទាប។ សហរដ្ឋអាមេរិកក៏ស្ថិតក្នុងចំណោមប្រទេ សមានហានិភ័យទាបនៃការកាប់បំផ្លាញព្រៃឈើផងដែរ។ ច្បាប់សហភាពអឺរ៉ុបនឹងអនុវត្តចាប់ពីចុងឆ្នាំ២០២៥ សម្រាប់ក្រុមហ៊ុនធំៗ ហើយចាប់ពីខែមិថុនា ឆ្នាំ២០២៦ សម្រាប់ក្រុមហ៊ុនតូចៗ។ ប្រសិនបើក្រុមហ៊ុនណាមិនគោរពតាមច្បាប់នេះ នឹងត្រូវផាកពិន័យរហូតដល់ ៤ភាគរយនៃប្រាក់ចំណូលរបស់ក្រុមហ៊ុននៅក្នុងសហភាពអឺរ៉ុប៕ ប្រភព ៖…

  • បុរសម្នាក់បើកទ្វារយន្តហោះបង្កចលាចលពេលហោះហើរលើអាកាស

    បុរសម្នាក់បើកទ្វារយន្តហោះបង្កចលាចលពេលហោះហើរលើអាកាស

    តូក្យូ ៖ យន្តហោះជប៉ុនមួយគ្រឿង ដែលធ្វើដំណើរពីទីក្រុងតូក្យូ ទៅកាន់រដ្ឋតិចសាស់ ត្រូវបង្ខំចុះចតជាបន្ទាន់ បន្ទាប់ពីអ្នកដំណើរម្នាក់បានបង្កចលាចលលើយន្តហោះ ដោយព្យាយាមបើកទ្វារមួយអំឡុងពេលហោះហើរ។ ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ជើងហោះហើរលេខ 114 ត្រូវបានបង្វែរទិសដៅទៅទីក្រុង Seattle វិញ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីបានហោះឡើងកាលពីថ្ងៃសៅរ៍ ដោយសារតែអាកប្បកិរិយាអ្នកដំណើរម្នាក់ខុសប្រក្រតី។ ភ្លាមៗបុរសម្នាក់នោះ ត្រូវបានរារាំងដោយអ្នកដំណើរ និងបុគ្គលិកជើងហោះហើរដទៃទៀត។ ក្រោយមកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមកទល់ពេលនេះ គេនៅមិនទាន់ដឹងថាតើគាត់ត្រូវប្រឈមមុខនឹងការចោទប្រកាន់ណាមួយទេ។ នេះជាឧប្បត្តិហេតុថ្មីបំផុតមួយ ដែលស្រដៀងគ្នានឹងឧប្បត្តិហេតុពីមុនៗដែរ។ តួយ៉ាង កាលពីខែមេសា ជើងហោះហើរ Jetstar ពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក៏ត្រូវបង្ខំចិត្តហោះហើរត្រលប់ក្រោយវិញផងដែរ អំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Melbourne ប្រទេសអូស្ត្រាលី បន្ទាប់ពីមានអ្នកដំណើរម្នាក់បានព្យាយាមបើកទ្វារយន្តហោះនៅលើអាកាស៕ ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

  • អ៊ីស្រាអែល ឃាត់ខ្លួនបុរសម្នាក់ កាន់គ្រឿងផ្ទុះដើរចូលស្ថានទូតអាមេរិក

    អ៊ីស្រាអែល ឃាត់ខ្លួនបុរសម្នាក់ កាន់គ្រឿងផ្ទុះដើរចូលស្ថានទូតអាមេរិក

    បរទេស៖ អាជ្ញាធរនៃប្រទេសអ៊ីស្រាអែល បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប៉ុនប៉ងកាន់គ្រឿងផ្ទុះ ដើរចូលទៅក្នុងស្ថានទូតអាមេរិក ស្ថិតនៅរដ្ឋធានី Tel Aviv ថ្មីៗនេះ។ ទីភ្នាក់ងារព័ត៌មាន BBC បានចុះផ្សាយកាលពីថ្ងៃចន្ទថា ជនបង្កឈ្មោះ Joseph Neumayer ដែលមានសញ្ជាតអាល្លឺម៉ង់កាត់អាមេរិក បានស្ពាយកាបូបផ្ទុកស្រាក្រឡុក Molotov ច្នៃជាគ្រាប់បែកតូចៗ ដែលអាចឆេះបាន ហើយដើរមកនៅក្បែរស្ថានទូតអាមេរិក កាលពីថ្ងៃអាទិត្យ។ ដោយឃើញហេតុការណ៍មិនស្រួល អាជ្ញាធរអ៊ីស្រាអែល ក៏បានចាប់ឃាត់ឃុំខ្លួន ហើយបញ្ជូនទៅអាមេរិកភ្លាមៗ ដើម្បីទទួលការកាត់ទោស នៅតុលាការ។ អំឡុងសវនាការសួរនាំភ្លាមៗ មេធាវី Pamela Bondi បាននិយាយថា ជនសង្ស័យ អាយុ២៨ រូបនេះ ត្រូវបានចោទប្រកាន់ ពីបទរៀបចំផែនការ វាយប្រហារ ដ៏បំផ្លិចបំផ្លាញ សំដៅលើស្ថានទូត ដោយគំរាមកំហែង ដល់អាយុជីវិតជនជាតិអាមេរិក និងសូម្បីតែ ជីវិត របស់ប្រធានាធិបតី Trump ។ ក្រសួងយុត្តិធម៌អាមេរិកបានរកឃើញថា លោក Neumeyer ក៏ធ្លាប់បានគំរាមធ្វើឃាត លោក Trump នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម…

  • លោក គីម ជុងអ៊ុន ឲ្យជើងខ្លាំងផលិតគ្រាប់បែក ទទួលខុសត្រូវទាំងស្រុងលើការខូចនាវាចម្បាំងថ្មី

    លោក គីម ជុងអ៊ុន ឲ្យជើងខ្លាំងផលិតគ្រាប់បែក ទទួលខុសត្រូវទាំងស្រុងលើការខូចនាវាចម្បាំងថ្មី

    បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចឲ្យជើងខ្លាំង ជំនាញផលិតគ្រាប់បែក ទទួលខុសត្រូវទាំងស្រុង ចំពោះការបរាជ័យ កម្មវិធីសម្ពោធនាវាចម្បាំងថ្មី កាលពីសប្តាហ៍មុន នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ចេញផ្សាយបន្តដោយ ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃចន្ទនេះ។ លោក Ri Hyong-son អនុប្រធាននាយកដ្ឋានឧស្សាហកម្មគ្រាប់បែក របស់បក្សកម្មករ ដែលកំពុងកាន់អំណាច និងជាសមាជិក នៃគណៈកម្មាធិការយោធាកណ្តាលរបស់បក្ស ដែលមានសិទ្ធិលើកងទ័ពប្រជាជនកូរ៉េ និង ទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ និងអនុវត្តគោលនយោបាយយោធានោះ ត្រូវបានចាប់ឃាត់ខ្លួន យកមកទទួលខុសត្រូវ យ៉ាងធំធេង ក្រោយពេលដែលនាវាពិឃាតទម្ងន់ ៥,០០០ តោន បានខូចខាត នៅផ្នែកខាងក្រោម បាត់តុល្យភាព មិនអាចដំណើរការបាន នៅថ្ងៃសម្ពោធ ជាផ្លូវការ។ ការឃាត់ខ្លួន លោក Ri Hyong-son បានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃ ដែលមន្ត្រីបីនាក់ រួមទាំង មេវិស្វករនាវាម្នាក់ ត្រូវចាប់ខ្លួន ជុំវិញបញ្ហានេះដូចគ្នា។ លោក Kim ធ្លាប់បានពិពណ៌នា…

  • លោក Elon Musk ត្រៀមបញ្ជូនមនុស្សយន្ត Optimus ទៅភពអង្គារនៅចុងឆ្នាំ២០២៦

    លោក Elon Musk ត្រៀមបញ្ជូនមនុស្សយន្ត Optimus ទៅភពអង្គារនៅចុងឆ្នាំ២០២៦

    វ៉ាស៊ីនតោន ៖ មេធំ Tesla និង SpaceX លោក Elon Musk បានប្រកាសថ្មីៗនេះថា គាត់នឹងបញ្ជូនមនុស្សយន្ត Optimus ទៅកាន់ភពអង្គារ តាមរយៈរ៉ុក្កែតយក្ស Starship នៅឆ្នាំ២០២៦ មុនពេលបញ្ជូនអវកាសយានិកទៅទីនោះនៅចុងទសវត្សរ៍នេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The telegraph។ លោក Musk ដែលក្លាយជាដៃស្តាំរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា រ៉ុក្កែត Starship ដែលផ្ទុកមនុស្សយន្ត Optimus នឹងចាកចេញពីផែនដីទៅកាន់ភពអង្គារនៅចុងឆ្នាំ២០២៦។ លោក Musk បានសង្កត់ធ្ងន់ថា បើសិនការចុះចតនេះដំណើរការល្អ នោះការចុះចតរបស់មនុស្សអាចនឹងចាប់ផ្តើមភ្លាមៗនៅឆ្នាំ២០២៩ ទោះបីមានការគ្រោងទុកនៅឆ្នាំ២០៣១ក៏ដោយ។ លោក Musk ដែលមានមហិច្ឆតាយូរមកហើយ ក្នុងការធ្វើអាណានិគមនៅលើភពអង្គារ ហើយលោកប្រធានាធិបតី Trump ក៏បានបង្ហាញពីការគាំទ្រចំពោះរឿងនេះផងដែរ។ Starship គឺជារ៉ុក្កែតខ្នាតយក្ស និងមានឥទ្ធិពលបំផុតរបស់ពិភពលោក ហើយជាចំណុចកណ្តាលនៃចក្ខុវិស័យរយៈពេលវែងរបស់លោក Musk ក្នុងការធ្វើអាណានិគមលើភពអង្គារ។ ដោយមានកម្ពស់ប្រវែង ១២២ម៉ែត្រ ឬខ្ពស់ជាងនាឡិកា Big Ben…

  • អឺរ៉ុបពិចារណាទិញអាវុធអាមេរិកឱ្យអ៊ុយក្រែន

    អឺរ៉ុបពិចារណាទិញអាវុធអាមេរិកឱ្យអ៊ុយក្រែន

    ព្រុចសែល ៖ មេដឹកនាំអឺរ៉ុបខាងលិចកំពុងពិចារណាទិញអាវុធពីរដ្ឋបាលលោក ដូណាល់ ត្រាំ និងប្រគល់ឱ្យអ៊ុយក្រែន នៅពេលដែលការផ្ទេរអាវុធកាលពីជំនាន់លោក ចូ បៃដិន អស់ នេះបើយោងតាមប្រភពពីសារព័ត៌មាន Bloomberg។ Bloomberg បានរាយការណ៍ថា សំណើទិញសព្វាវុធពីអាមេរិកផ្គត់ផ្គង់អ៊ុយក្រែននេះ គឺមានគោលបំណងជួយទីក្រុងកៀវអាចបន្តប្រយុទ្ធជាមួយរុស្ស៊ី ស្ថិតក្រោមករជួយជ្រោមជ្រែងពីសម្ព័ន្ធមិត្តអឺរ៉ុប និងអង់គ្លេស ចំពេលមានការព្រួយបារម្ភថា ការចែកចាយអាវុធរបស់អាមេរិកនឹងបញ្ឈប់នៅរដូវក្តៅ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានរំលឹកឡើងវិញនៅដើមសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងដើរចេញលែងខ្វល់ពីជម្លោះអ៊ុយក្រែន បើសិនកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែនបរាជ័យ ហើយថា ជម្លោះនេះគួរតែទុកឲ្យអឺរ៉ុបចូលច្លួនដោះស្រាយវិញម្តង។ យ៉ាងណាមិញ រុស្ស៊ីបានព្រមានម្តងហើយម្តងទៀតថា ការប្រគល់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន នឹងមិនអាចបញ្ឈប់គោលដៅយោធារបស់ខ្លួនទេ ហើយវាកាន់តែអូសបន្លាយជម្លោះ និងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ៕ ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

  • យោធានៅតំបន់អាក់ទិក បំភ័យសត្វរមាំងហ្វាំងឡង់

    យោធានៅតំបន់អាក់ទិក បំភ័យសត្វរមាំងហ្វាំងឡង់

    បរទេស ៖ ការកើនឡើង វត្តមានយោធា នៅតំបន់អាក់ទិក បានធ្វើឱ្យអ្នកចិញ្ចឹមសត្វរមាំង របស់ប្រទេស ហ្វាំងឡង់ មានការព្រួយបារម្ភ ជាខ្លាំង ខណៈដែលមានការបំភ័យ ដល់សត្វរមាំង។ មានការកើនឡើង នៃវត្តមានយោធា នៅភាគខាងជើងប្រទេសហ្វាំងឡង់ បន្ទាប់ពីការលុកលុយយ៉ាងពេញទំហឹងរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានក្លាយជាការឈឺក្បាល សម្រាប់អ្នកចិញ្ចឹមសត្វរមាំង។ មនុស្សជាច្រើន ដែលរស់នៅក្បែរ តំបន់ហ្វឹកហាត់កាំភ្លើងធំ ដ៏ធំបំផុត នៅអឺរ៉ុបខាងលិច ហៅថា Rovajarvi បាននិយាយថា ការបង្កើនសកម្មភាពកំពុងប្រកួតប្រជែងសមត្ថភាពយោធា តែ ប៉ះពាលដល់ជីវភាព របស់ពួកគេ។ អ្នកចិញ្ចឹមសត្វរមាំងម្នាក់ ឈ្មោះ Riikka Poropudas បាននិយាយថា «សកម្មភាពរបស់អង្គការណាតូ និងកងទ័ពអន្តរជាតិ នៅទីនោះ រំខានដល់សត្វរមាំង»។ ប្រទេស ហ្វាំងឡង់ បានទម្លាក់ ការមិនចូលបក្សសម្ព័ន្ធយោធា ជាច្រើនទសវត្សរ៍ ដើម្បីបានចូលរួមជាមួយណាតូ ក្នុងឆ្នាំ២០២៣ ក្នុងគោលដៅ ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត