-
ដាណឺម៉ាក ថា បញ្ហា Greenland នៅមិនទាន់បញ្ចប់ទេ, ទាមទារឲ្យអឺរ៉ុបការពាររួមគ្នា

កូប៉ិនហាក ៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Frederiksen បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិនៅតំបន់ Greenland នៅមិនទាន់បញ្ចប់នោះទេ ដោយលោកស្រីបានទាមទារឲ្យអឺរ៉ុបការពាររួមគ្នា។ ជាតំបន់ប្រកបដោយសក្តានុពលរ៉ែសំខាន់ៗ និងធនធានធម្ម ដែលត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ស្វែងរកការគ្រប់គ្រង។ នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំបណ្តាប្រទេសតំបន់ Nordic, នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានថ្លែងថា អឺរ៉ុបត្រូវតែផ្លាស់ប្តូរគោលនយោបាយកាត់បន្ថយអាវុធដែលបានអនុវត្តអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីក្រោយសម័យសង្គ្រាមត្រជាក់ និងត្រូវពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ លោកស្រីក៏បានកោតសរសើរចំពោះ ការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់បណ្តាប្រទេស Nordic ដែលបានបង្ហាញឡើង ក្នុងអំឡុងពេលមានភាពតានតឹង ពាក់ព័ន្ធនឹងតំបន់ Greenland ផងដែរ។ លើសពីនេះ លោកស្រី Frederiksen បានព្រមានថា «វិបត្តិនេះមិនមែនជារឿងដែលយើងអាចនិយាយបានថា បញ្ចប់រួចរាល់ហើយនោះទេ»។ លោកស្រីថែមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសាមគ្គីភាព ក្នុងចំណោមប្រទេសតំបន់ Nordic។ ចាប់តាំងពីឡើងមកគ្រប់គ្រងសេវិមានឡើងវិញ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក តែងតែធ្វើការអំពាវនាវដដែលៗ សម្រាប់សហរដ្ឋអាមេរិកឱ្យដណ្តើមយកតំបន់ Greenland ដែលបង្កឱ្យមានការជំទាស់យ៉ាងខ្លាំងពី Greenland…
-
អ៊ុយក្រែន បង្អួតដ្រូនថ្មីអាចហោះទម្លុះមេឃទៅវាយ រុស្ស៊ី ក្នុងចម្ងាយជាង ២ ពាន់គីឡូម៉ែត្រ

កៀវ ៖ ប្រទេសអ៊ុយក្រែនបានបង្អួតយន្តហោះដ្រូនម៉ូដែលថ្មីឈ្មោះថា T40 ដែលមានសមត្ថភាពហោះហើរទម្លុះមេឃក្នុងចម្ងាយជាង ២,០០០ គីឡូម៉ែត្រ ពោលអាចវាយប្រហារដល់គោលដៅនៅតំបន់ Urals និង Siberia របស់ប្រទេសរុស្ស៊ី ។ បើតាម RBC-Ukrain, T40 គឺជាប្រភេទយន្តហោះដ្រូនយុទ្ធសាស្រ្តពហុមុខងារ ផលិតឡើងដោយក្រុមហ៊ុនក្នុងស្រុករបស់អ៊ុយក្រែន ដោយផ្អែកតាមបទពិសោធន៍ពីដ្រូនម៉ូដែលមុន គឺ T20 ដែលដាក់ឱ្យប្រយុទ្ធកាលពីឆ្នាំ២០២២ ។ ដ្រូន T40 មានស្លាបប្រវែង ៥ ម៉ែត្រ ជាមួយនឹងសមត្ថភាពហោះហើរសំកាំងខ្លួនលើអាកាសលើស ២៤ម៉ោង ដែលធ្វើឱ្យវាសមស្របសម្រាប់បេសកកម្មប្រយុទ្ធ និងស៊ើបការណ៍ចម្ងាយឆ្ងាយ ដើម្បីប្រមូលព័ត៌មានសត្រូវ និងផ្តល់ព័ត៌មានសម្រាប់ការវាយប្រហារ ។ ចំណុចលេចធ្លោរបស់វា គឺអាចហោះហើរពាំគ្រាប់រំសេវយកទៅទម្លាក់បំផ្ទុះកម្ទេចគោលដៅសត្រូវ ឬអាចប្រើជាយន្តហោះដ្រូនអត្តឃាត Kamikaze ដើម្បីរត់បំបុកបំផ្លាញទីតាំងសត្រូវតែម្តង ។ អ្វីដែលពិសេសជាងនេះ ដ្រូន T40 ត្រូវបានរចនាឡើងបំពាក់ដោយបច្ចេកវិទ្យាសញ្ញារ៉ាដាទាបបំផុត, ម៉ាស៊ីនដំណើរការខ្ពស់ជាមួយនឹងប្រព័ន្ធចាក់ប្រេងឥន្ធនៈអេឡិចត្រូនិច ក៏ដូចជាប្រព័ន្ធប្រឆាំនឹងសង្គ្រាមអេឡិចត្រូនិច ។ យ៉ាងណា ក្រសួងការពារជាតិអ៊ុយក្រែនមិនទាន់បង្ហាញជាសាធារណៈចំពោះទិន្នន័យលម្អិតមួយចំនួន ដូចជា តម្លៃ ល្បឿន កម្ពស់ហោះហើរ ក៏ដូចជាទម្ងន់ផ្ទុកអាវុធ…
-
រុស្ស៊ី ព្រមាន អ៊ីស្រាអែល ប្រឈមបាត់ឈ្មោះប្រទេសចេញពីផែនទីពិភពលោក

មូស្គូ ៖ អ៊ីស្រាអែលប្រឈមនឹងហានិភ័យនៃការបាត់ឈ្មោះប្រទេសពីពិភពលោក ដោយសារតែប្រទេសមួយនេះ នៅតែបន្តបង្កើនភាពតានតឹងទៅលើសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ នេះគឺជាការព្រមានចំៗពីសំណាក់មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីកាលពីថ្ងៃពុធ ។ លោក Apti Alaudinov មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីនិយាយថា គោលដៅពិតប្រាកដ របស់អ៊ីស្រាអែល គឺ ការបង្កើនជម្លោះឱ្យដល់កម្រិតអតិបរមា ហើយក្រោយមកនឹងទាញទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធភាពណាតូទាំងមូល ឱ្យចូលរួមក្នុងជម្លោះនេះ ។ បើតាមលោក Apti Alaudinov, ជម្លោះនៅតំបន់មជ្ឈិមបូព៌ានឹងគ្មានថ្ងៃចុះកម្ដៅនោះឡើយ ដោយសារតែអ៊ីស្រាអែលកំពុងវាយតម្លៃកម្លាំងរបស់ខ្លួនខ្ពស់ហួសហេតុពេក ។ លោកថា ការវាយតម្លៃដ៏ខ្ពស់របស់អ៊ីស្រាអែលនេះ នឹងធ្វើឲ្យអ៊ីស្រាអែលនៅទីបំផុត រលាយបាត់ប្រទេសរបស់ខ្លួន ។ បើតាម Anadolu, ភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងខ្ពស់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នា ទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់បានវាយប្រហារតបវិញទៅលើប្រទេសនានាក្នុងតំបន់ ដែលមានវត្តមានយោធារបស់សហរដ្ឋអាមេរិក។ យ៉ាងណា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាមួយ កាលពីខែមិថុនា ដែលមានគោលបំណងបញ្ចប់សង្គ្រាម និងត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ប៉ុន្តែក្រោយមកការរៀបចំនេះបានបរាជ័យ បន្ទាប់ពីមានការចោទប្រកាន់គ្នាទៅវិញទៅមក អំពីការរំលោភបំពាន និងការផ្ទុះអរិភាពឡើងវិញ ។ ចាប់តាំងពីពេលនោះមក…
-
ចិន ព្រមាន ជប៉ុន កុំលេងជាមួយភ្លើងលើអាវុធនុយក្លេអ៊ែរ ក្រោយរកឃើញថា ក្រុងតូក្យូសំងំផលិតជាង ៥ ពាន់ក្បាលគ្រាប់

មូស្គូ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានព្រមានទៅដល់ប្រទេសជប៉ុនកុំឲ្យលលេងជាមួយភ្លើងពាក់ព័ន្ធនឹងបញ្ហាអាវុធនុយក្លេអ៊ែរ ក្រោយរកឃើញថា ទីក្រុងតូក្យូកំពុងសំងំផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន ៥ពាន់ ៥០០ គ្រាប់ ។ លោក Zhang Hanhui ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ីបានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា «ប្រសិនបើទីក្រុងតូក្យូសម្រេចចិត្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន តុល្យភាពយុទ្ធសាស្ត្រនៅអាស៊ីឦសាននឹងត្រូវរង្គោះរង្គើទាំងស្រុង ហើយការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ក៏អាចនឹងផ្ទុះឡើង នៅពេលណាមួយ ។ លោកថា ប្រសិនបើកងកម្លាំងស្តាំនិយមរបស់ជប៉ុននៅតែបន្តលេងជាមួយភ្លើងលើបញ្ហាគោលនយោបាយនុយក្លេអ៊ែរ នោះនៅទីបំផុត ប្រជាជនជប៉ុននឹងត្រូវប្រឈមការវិនិច្ឆ័យពីប្រវត្តិសាស្ត្រម្តងទៀត ។ បើតាមលោកឯកអគ្គរដ្ឋទូតចិនរូបនេះ, កង្វល់ធ្ងន់ធ្ងរមួយទៀតគឺសមត្ថភាពនុយក្លេអ៊ែររបស់ជប៉ុន ។ ជប៉ុនគឺជាប្រទេសតែមួយគត់ដែលមិនមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែមានបច្ចេកវិទ្យាកែច្នៃឡើងវិញនូវឥន្ធនៈនុយក្លេអ៊ែរដែលបានប្រើប្រាស់រួច ព្រមទាំងមានសមត្ថភាពអាចចម្រាញ់យកផ្លូតូនីញ៉ូមកម្រិតសម្រាប់ផលិតអាវុធបានផងដែរ ។ គិតត្រឹមចុងឆ្នាំ ២០២៤ ជប៉ុនមានផ្លូតូនីញ៉ូម ដែលបានចម្រាញ់ចេញពីឥន្ធនៈនុយក្លេអ៊ែរប្រើប្រាស់រួចចំនួន ៤៤.៤ តោន ។ បរិមាណនេះគឺគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥,៥០០គ្រាប់ ។ លើសពីនេះទៅទៀត កន្លែងស្តុកឥន្ធនៈនុយក្លេអ៊ែរដែលបានប្រើប្រាស់រួចរបស់ជប៉ុន ក៏មានផ្ទុកផ្លូតូនីញ៉ូមចំនួន ១៩១ តោនដែលមិនទាន់ត្រូវបានចម្រាញ់ចេញផងដែរ ៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
-
អ៊ីរ៉ង់ ព្រមានសងសឹកតាមរបៀបដូចគ្នា បើសិន អាមេរិក ហ៊ានប្រើអាវុធនុយក្លេអ៊ែរ

តេហេរ៉ង់ ៖ សមាជិកសភាអ៊ីរ៉ង់ម្នាក់ព្រមានធ្ងន់ៗថា នឹងសងសឹកវិញតាមរបៀបដូចគ្នា ប្រសិនបើអាមេរិកហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសរបស់ខ្លួន ។ បើតាម Anadolu, ការព្រមាននេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ដែលថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រហែលជាអាចពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីយកជ័យជំនះក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ។ លោក Fada Hossein Maleki សមាជិកគណៈកម្មការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ និយាយថា លោកមិនគិតថា លោកហ៊ានធ្វើរឿងនេះទេ ពីព្រោះសកម្មភាពបែបនេះ អាចធ្វើឱ្យពិភពលោកធ្លាក់ចូលទៅក្នុងសង្គ្រាមដ៏គ្រោះថ្នាក់ ។ យ៉ាងណា លោកបានព្រមានធ្ងន់ៗទុកមុនថា មិនថា អាមេរិកប្រើប្រាស់អាវុធប្រភេទណានោះទេ អ៊ីរ៉ង់នឹងសងសឹកទៅវិញ ដោយប្រើប្រាស់អាវុធប្រភេទនោះដូចគ្នា ។ ប៉ុន្តែលោកមិនបានបញ្ជាក់ចំៗ ថាតើអ៊ីរ៉ង់មានក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងដៃរួចជាស្រេចនោះទេ ។ បើតាមលោក Maleki, បច្ចុប្បន្នអ៊ីរ៉ង់បានផ្លាស់ប្តូរពីយុទ្ធសាស្ត្រការពារខ្លួន ទៅជាយុទ្ធសាស្ត្រទប់ស្កាត់បែបសកម្ម និងវាយលុក ខណៈដែលទីក្រុងតេហេរ៉ង់នៅមានសមត្ថភាពយោធា និងអាវុធទំនើបៗជាច្រើនទៀត ដែលមិនទាន់ត្រូវបានលាតត្រដាងជាសាធារណៈ ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
-
បំណុលអាមេរិកកើនឡើងលើស ៤០ ពាន់ពាន់លានដុល្លារ លើកដំបូង

វ៉ាស៊ីនតោន ៖ បំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានកើនឡើងលើសពី ៤០ ពាន់ពាន់លានដុល្លារ ជាលើកដំបូង នេះបើតាមក្រសួងរតនាគារ និងចេញផ្សាយដោយសារព័ត៌មាន Anadolu នៅថ្ងៃព្រហស្បតិ៍នេះ។ ប្រភពបញ្ជាក់ដែរថា បំណុលរដ្ឋាភិបាលមានចំនួន ៣៨,៤ ពាន់ពាន់លានដុល្លារ នៅដើមឆ្នាំនេះ។ ក្រសួងរតនាគារអាមេរិកបានចេញផ្សាយទិន្នន័យស្តីពីបំណុលសរុបរបស់ប្រទេសនេះ គិតត្រឹមថ្ងៃទី១៨ ខែសីហា ដែលបានបញ្ជាក់ថា បូករួមទាំង បំណុលសាធារណៈ និង បំណុលផ្ទៃក្នុងរវាងស្ថាប័នរដ្ឋាភិបាល មានការគណនាឃើញថា កើនដល់ចំនួន ៤០ ពាន់ពាន់លាន និង ៤៧ ពាន់លានដុល្លារ។ បើតាម Anadolu ដដែល, បំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានកើនឡើងលើសកម្រិត ៣០ ពាន់ពាន់លានដុល្លារ នៅដើមឆ្នាំ២០២២។ ការដែលបំណុលរដ្ឋាភិបាលរបស់ប្រទេសនេះកើនឡើងចំនួន ១០ ពាន់ពាន់លានដុល្លារ ក្នុងរយៈពេលតិចជាង ៥ឆ្នាំ គឺជាចំណុចគួរឱ្យកត់សម្គាល់។ កត្តាដែលរួមចំណែកដល់ការកើនឡើងនេះ រួមមាន កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចក្នុងអំឡុងពេលមានជំងឺរាតត្បាត, ការកើនឡើងនៃថ្លៃការប្រាក់ និង ការកាត់បន្ថយពន្ធ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត
-
កូរ៉េខាងជើង ៖ ទំនាក់ទំនងលោក Kim-Trump គឺ “ល្អឥតខ្ចោះ” ប៉ុន្តែ អាមេរិក នៅតែមិនប្តូរគោលនយោបាយអរិភាព

ព្យុងយ៉ាង ៖ លោកស្រី គីម យ៉ូជុង ទីប្រឹក្សាជាន់ខ្ពស់ និងជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកំពូលកូរ៉េខាងជើង ទទួលស្គាល់ថា ទំនាក់ទំនងរវាងលោក គីម ជុងអ៊ុន ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺ “ល្អឥតខ្ចោះ” ប៉ុន្តែលោកស្រីថា គោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងព្យុងយ៉ាងគ្មានការផ្លាស់ប្តូរនៅឡើយទេ ។ បើតាម KCNA, លោកស្រី គីម យ៉ូជុង បានអះអាងកាលពីថ្ងៃ ពុធ ថា លោកស្រីមិនបានដឹងទាល់តែសោះ អំពីទំនាក់ទំនង ឬការពិភាក្សាជាសម្ងាត់ណាមួយ រវាងបងប្រុសរបស់លោកស្រី និងលោកប្រធានាធិបតី ត្រាំ ។ លោកស្រីបាននិយាយបែបឌឺដងថា រឿងនេះប្រហែលជាបញ្ហាតែមួយគត់ ទាក់ទងនឹងគោលនយោបាយការបរទេសរបស់ថ្នាក់ដឹកនាំកំពូលរបស់យើង ដែលលោកស្រីមិនបានដឹង ។ ប៉ុន្តែលោកស្រីទទួលស្គាល់ថា ទំនាក់ទំនងផ្ទាល់ខ្លួនរវាងបងប្រុសរបស់លោកស្រី និងលោក ត្រាំ នៅតែមានភាព “ល្អប្រសើរដដែល” ពីព្រោះលោក គីម ជុងអ៊ុន នៅតែមានការចងចាំ និងអារម្មណ៍ល្អៗចំពោះលោក ត្រាំ ។ យ៉ាងណាមិញ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ…
-
លោក ត្រាំ គំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើប្រទេសធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានគំរាមថា នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ទៅលើប្រទេសណាដែលជួយ ឬ ធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់។ បើតាម CNA, យុទ្ធនាការបង្កើនសម្ពាធសេដ្ឋកិច្ចនេះ កើតឡើងនៅពេលដែលសង្គ្រាមឈានចូលដល់ខែទី៦ ហើយមិនទាន់មានដំណោះស្រាយផ្នែកការទូត ឬ យោធាណាមួយ ដែលអាចមើលឃើញនៅឡើយទេ។ លោក Trump ក៏កំពុងប្រឈមមុខនឹងការត្រួតពិនិត្យឡើងវិញ ពីសំណាក់មតិសាធារណៈក្នុងស្រុក ជុំវិញបញ្ហាសង្គ្រាមនេះ ខណៈដែលការបោះឆ្នោត ខែវិច្ឆិកា កំពុងខិតជិតមកដល់យ៉ាងឆាប់រហ័ស។ លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «ថ្ងៃនេះ ខ្ញុំសូមប្រកាសពីប្រតិបត្តិការសេដ្ឋកិច្ចដ៏ខ្លាំងក្លាបំផុត ដែលមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងប្រទេសណាមួយ! នេះនឹងក្លាយជាសង្គ្រាមសេដ្ឋកិច្ច និង ការដាក់ឱ្យនៅឯកោក្នុងកម្រិតមួយ ដែលមិនធ្លាប់មានពីមុនមក»។ លោកបានមានប្រសាសន៍ថា «ខ្ញុំក៏សូមប្រកាសផងដែរថា ប្រទេសណាក៏ដោយដែលអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុ អាជីវកម្ម អាកាសយានដ្ឋាន ឬស្ថាប័នរដ្ឋាភិបាលរបស់ខ្លួនផ្តល់ជំនួយទ្រទ្រង់គ្រប់ទម្រង់ទាំងអស់ដល់អ៊ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងផលវិបាកផ្នែកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត»។ លោកមិនបានបញ្ជាក់លម្អិតថា តើប្រទេសទាំងនោះនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មអ្វីខ្លះនោះទេ ហើយក៏មិនបានលើកឡើងឈ្មោះប្រទេសណាមួយឡើយ។ ការលើកឡើងរបស់ប្រធានាធិបតីរូបនេះ បានធ្វើឡើង…
-
NATO ប្រកាសត្រៀមខ្លួនឆ្លើយតបរួចរាល់ ក្រោយ អ៊ីរ៉ង់ គំរាមវាយ អាមេរិក ដល់ទឹកដីអឺរ៉ុប

ព្រុចសែល ៖ អង្គការណាតូប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបការគំរាមកំហែងណាមួយ ដែលអាចកើតមាន ប្រសិនបើប្រទេសអ៊ីរ៉ង់ហ៊ានវាយប្រហារគោលដៅយោធាអាមេរិកនៅក្នុងទឹកដីរបស់អឺរ៉ុប ។ នេះបើតាម Times of Israel ចេញផ្សាយកាលពីថ្ងៃ ពុធ ។ មន្ត្រីអង្គការណាតូម្នាក់ បានអះអាងបែបនេះ បន្ទាប់ពីប្រទេសអ៊ីរ៉ង់ត្រូវបានគេចោទប្រកាន់ថា កំពុងថ្លឹងថ្លែងជម្រើសវាយប្រហារគោលដៅយោធាអាមេរិកនៅអឺរ៉ុប ក្នុងករណីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដុតបញ្ឆេះភ្លើងសង្គ្រាមកាន់តែរីកធំឡើង ។ យោងតាមកាសែត Financial Times, អ៊ីរ៉ង់បានរៀបចំផែនការវាយលុកកំណត់គោលដៅលើទ្រព្យសម្បត្តិយោធាអាមេរិកនៅអឺរ៉ុប ប្រសិនបើលោកប្រធានាធិបតី ត្រាំ ធ្វើឱ្យជម្លោះកាន់តែមានភាពធ្ងន់ធ្ងរថែមទៀត ខណៈមេដឹកនាំអាមេរិករូបនេះបានបញ្ចេញរូបភាព និងអះអាងថា ច្រកសមុទ្រហ័រមូស ជាដែនដីសហរដ្ឋអាមេរិក ។ ផ្អែកតាមប្រភពពីមន្រ្តីអ៊ីរ៉ង់ពីរនាក់, របបដឹកនាំទីក្រុងតេហេរ៉ងបានពិចារណាវាយប្រហារលើទ្រព្យសម្បត្តិយោធាអាមេរិក នៅភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប រួមទាំងប៊ុលហ្គារី ព្រោះកាលពីខែមុន ប្រទេសនេះបានបើកដៃឱ្យយន្តហោះចាក់សាំងរបស់អាមេរិក ចូលប្រើប្រាស់មូលដ្ឋានទ័ពអាកាស Bezmer របស់ខ្លួន ។ ប្រភពបានទម្លាយឱ្យដឹងទៀតថា កងកម្លាំងអ៊ីរ៉ង់ក៏បានពិចារណាអំពីលទ្ធភាពវាយប្រហារកំណត់គោលដៅលើខ្សែកាបអុបទិកក្រោមសមុទ្រនៅច្រកសមុទ្រហ័រមូស ប្រសិនបើជម្លោះកាន់តែធ្ងន់ធ្ងរឡើងផងដែរ ៕ ប្រភព ៖ Times of Israel និង…
-
លោក ពូទីន ៖ អ៊ុយក្រែនបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី ប៉ុន្តែមិនអាចបង្កព្យុះភ្លៀងបានទេ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលស្គាល់ថា ការវាយប្រហាររបស់អ៊ុយក្រែន លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទឹកដីរុស្ស៊ី ពិតជាបានបង្កការខូចខាត ប៉ុន្តែបញ្ហានេះមិនអាចបង្កព្យុះភ្លៀង ឬផលវិបាកធ្ងន់ធ្ងរ ដែលអាចបង្កការរង្គោះរង្គើដល់សេដ្ឋកិច្ចរបស់ទីក្រុងមូស្គូឡើយ ។ បើតាម Anadolu, ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងគម្រោងជាតិក្នុងទីក្រុងមូស្គូ កាលពីថ្ងៃ ពុធ មេដឹកនាំរុស្ស៊ីរូបនេះ សង្កត់ធ្ងន់ថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនទាំងនោះ ពិតជាបង្កគ្រោះថ្នាក់ដល់យើង… វាជារឿងច្បាស់ណាស់… ហើយយើងយល់ច្បាស់ពីបញ្ហានេះ ។ លោក ពូទីន អះអាងថា ការខូចខាតភាគច្រើនបានកើតឡើងលើក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់រុស្ស៊ី Wildberries និងរោងចក្រចម្រាញ់ប្រេងមួយចំនួន ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោក ពូទីន បានបញ្ជាឱ្យរដ្ឋាភិបាលរៀបចំកម្មវិធីជាតិមួយ ដើម្បីរៀបចំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតទាំងនោះឡើងវិញ ក្នុងកម្រិតគុណភាពថ្មីមួយដែលល្អជាងមុន ។ ទន្ទឹមគ្នា ប្រធានាធិបតីរុស្ស៊ីមានវ័យ ៧៣ឆ្នាំរូបនេះ ថែមទាំងបានអំពាវនាវឱ្យបង្កើនការការពារដែនអាកាស ពង្រឹងអធិបតេយ្យភាពជាតិ និងបង្កើនប្រសិទ្ធភាពទាំងក្នុងវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច ។ យោងតាមលោក ពូទីន, កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែមានកម្រិតមធ្យម…