Category: ព័ត៌មានអន្តរជាតិ

  • អ៊ីរ៉ង់គំរាមវាយប្រហារប្រទេស ដែលគាំទ្រអាមេរិកដាក់ទណ្ឌកម្មមកលើខ្លួន

    អ៊ីរ៉ង់គំរាមវាយប្រហារប្រទេស ដែលគាំទ្រអាមេរិកដាក់ទណ្ឌកម្មមកលើខ្លួន

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានព្រមានវាយប្រហារលើផលប្រយោជន៍របស់បណ្តាប្រទេសក្នុងតំបន់ ដែលជួយសហរដ្ឋអាមេរិក លើអ្វីដែលខ្លួនហៅកថា សង្គ្រាមសេដ្ឋកិច្ច ប្រឆាំនឹងទីក្រុងតេហេរ៉ង់។ សង្គ្រាមសេដ្ឋកិច្ច ដែលអ៊ីរ៉ង់ចង់សំដៅលើ «ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងនធ្ងន់» របស់អាមេរិក។ បើតាម anadolu, លោក Mohsen Rezaei អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានថ្លែងដូច្នេះ នៅក្នុងកម្មវិធីមួយដែលផ្សាយតាមទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់។ ដោយសំដៅលើគោលនយោបាយដាក់សម្ពាធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់, លោក Rezaei បានមានប្រសាសន៍ថា «យើងសូមប្រាប់ទៅកាន់ប្រទេសជិតខាងទាំងអស់កុំឱ្យចូលរួមជាមួយអាមេរិក ក្នុងសង្គ្រាមសេដ្ឋកិច្ចនេះ។ បើមិនដូច្នេះទេ យើងនឹងចាត់ទុកពួកគេជាសត្រូវ។ យើងមិនមានបំណងពង្រីកសង្គ្រាមនោះទេ ប៉ុន្តែប្រសិនបើប្រទេសនានាជុំវិញអ៊ីរ៉ង់សហការជាមួយអាមេរិកក្នុងសង្គ្រាមសេដ្ឋកិច្ច យើងនឹងវាយប្រហារលើផលប្រយោជន៍របស់ពួកគេ»។ លោក Rezaei បានបញ្ជាក់ថា ប្រសិនបើប្រទេសនានាជុំវិញអ៊ីរ៉ង់ គាំទ្រសហរដ្ឋអាមេរិកក្នុងសង្គ្រាមសេដ្ឋកិច្ច, ពួកគេនឹងប្រឈមចំពោះការបិទឈូងសមុទ្រពែរ្ស ដូចគ្នា នឹងច្រកសមុទ្រ Hormuz ដែរ ហើយនឹងមិនអនុញ្ញាតឱ្យប្រេង សូម្បីតែមួយដំណក់ ឆ្លងកាត់តំបន់នោះឡើយ។ មន្ត្រីអ៊ីរ៉ង់រូបនេះក៏បានព្រលយពាក្យសម្តីផងដែរថា បំណងប្រាថ្នាក្នុងការទទួលបានអាវុធនុយក្លេអ៊ែរបានកើនឡើងនៅទូទាំងពិភពលោក ដោយសារតែគោលនយោបាយ «មិនគិតគូរពីផលវិបាក» របស់ប្រធានាធិបតីអាមេរិក លោក Donald Trump៕ ប្រភព ៖…

  • លោក ពូទីន ថា កងកម្លាំងអ៊ុយក្រែនគ្មានឥទ្ធិពលអ្វីឡើយ លើខ្សែត្រៀមជួរមុខរបស់រុស្ស៊ី

    លោក ពូទីន ថា កងកម្លាំងអ៊ុយក្រែនគ្មានឥទ្ធិពលអ្វីឡើយ លើខ្សែត្រៀមជួរមុខរបស់រុស្ស៊ី

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងកាលពីថ្ងៃសៅរ៍ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនមិនមានឥទ្ធិពលអ្វីឡើយ ទៅលើខ្សែត្រៀមជួរមុខរបស់រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា «ប្រតិបត្តិការឥទ្ធិពល» រយៈពេល ៤០ ថ្ងៃរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ដែលបានបញ្ចប់ នៅថ្ងៃទី ៥ ខែសីហា នោះ មិនទទួលបានលទ្ធផលអ្វីទាំងអស់ និងមិនមានឥទ្ធិពលអ្វីឡើយទៅលើខ្សែត្រៀមជួរមុខ។ លោកបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីនៅតែបន្តរុលទៅមុខលើគ្រប់ទិសដៅ ហើយថែមទាំងបានបង្កើនល្បឿននៃការវាយលុករបស់ពួកគេទៀតផង។ លោកបានបន្ថែមថា «របបទីក្រុងកៀវ និងមេខ្លោងរបស់ពួកគេ មិនទទួលបាន និងនឹងមិនទទួលបានអត្ថប្រយោជន៍អ្វីឡើយ»។ បើតាម AFP សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយពេល បួនឆ្នាំកន្លះ មកហើយ។ អង្គការសហប្រជាជាតិបានរាយការណ៍ថា ចំនួនជនស៊ីវិលដែលបានស្លាប់រហូតមកទល់ពេលនេះក្នុងឆ្នាំ២០២៦ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែដំបូងៗនៃសង្គ្រាមមក។ នៅថ្ងៃចន្ទ អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗរបស់ខ្លួន នឹងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយ ដើម្បីពិភាក្សាអំពីវិធីដាក់សម្ពាធលើប្រទេសរុស្ស៊ី ឱ្យបញ្ចប់សង្គ្រាមរបស់ខ្លួន៕ ប្រភព ៖ AFP ប្រែសម្រួល ៖…

  • អ៊ីស្រាអែលវាយប្រហារថ្មីមួយទៀតនៅស៊ីរី ទោះបីមានការរិះគន់ពីអាមេរិក

    អ៊ីស្រាអែលវាយប្រហារថ្មីមួយទៀតនៅស៊ីរី ទោះបីមានការរិះគន់ពីអាមេរិក

    ដាម៉ាស ៖ អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ បានបើកការវាយប្រហារថ្មីមួយទៀត នៅក្នុងប្រទេសស៊ីរី ក្រោយមានការរិះគន់ពីសហរដ្ឋអាមេរិក។ ក្រៅពីនេះ, អ៊ីស្រាអែលបានរិះគន់យ៉ាងខ្លាំងទៅលើលោក Tom Barrack ដែលជាបេសកជនសហរដ្ឋអាមេរិក ចំពោះការរិះគន់ លើការវាយប្រហារមុននេះ ទៅលើមូលដ្ឋានទ័ពអាកាសមួយ នៅភាគពាយព្យ ដែលអ៊ីស្រាអែលចោទប្រកាន់ថា ប្រទេសតួកគីមានបំណងប្រើប្រាស់មូលដ្ឋាននេះ។ កាលពីថ្ងៃអង្គារ លោក Tom Barrack បេសកជនសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការស៊ីរី បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើមូលដ្ឋានទ័ពអាកាសយោធាដែលលែងប្រើប្រាស់នោះ ដោយចាត់ទុកថា «វាជាការបង្កើនភាពតានតឹងដែលមិនចាំបាច់ និងមិនជួយលើកកម្ពស់ស្ថិរភាពក្នុងតំបន់ឡើយ»។ លោក Barrack បានលើកឡើងថា ការវាយប្រហារនោះអាចមានបំណងបង្កជម្លោះជាមួយប្រទេសតួកគី ដែលជំរុញឱ្យរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ធ្វើការឆ្លើយតបវិញ នៅថ្ងៃសៅរ៍ ដោយហៅការលើកឡើងទាំងនោះថា «ពោរពេញទៅដោយភាពមិនត្រឹមត្រូវ»។ បើតាម CNA, ចាប់តាំងពីការដួលរលំនៃរបបដឹកនាំដ៏យូរអង្វែងរបស់លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤ អ៊ីស្រាអែលបានបើកការវាយប្រហាររាប់រយលើក នៅក្នុងប្រទេសស៊ីរី និងបានបញ្ជូនកងទ័ពចូលទៅក្នុងតំបន់ទ្រនាប់ ឬ buffer zone ដែលស្ថិតក្រោមការល្បាតរបស់អង្គការសហប្រជាជាតិ ដែលតំបន់នេះធ្លាប់បានបំបែកកងកម្លាំងអ៊ីស្រាអែល…

  • លោក ពូទីន ៖ រុស្ស៊ីជាប្រទេសតែ១គត់លើលោក ជំនាញថាមពលនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ

    លោក ពូទីន ៖ រុស្ស៊ីជាប្រទេសតែ១គត់លើលោក ជំនាញថាមពលនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ

    មូស្គូ ៖ «រុស្ស៊ីជាប្រទេសតែមួយគត់ នៅលើពិភពលោកដែលមានជំនាញគ្រប់ជ្រុងជ្រោយ ក្នុងវិស័យថាមពលនុយក្លេអ៊ែរទាំងមូល» នេះគឺជាការគូសបញ្ជាក់របស់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ។ បើតាម Tass, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំមួយស្តីពីថាមពលនុយក្លេអ៊ែរ។ មេដឹកនាំវិមានក្រឹមឡាំងរូបនេះបានអះអាងថា រុស្ស៊ីគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោក ដែលមានជំនាញ និង សមត្ថភាពគ្រប់ជ្រុងជ្រោយ នៅក្នុងវិស័យថាមពលនុយក្លេអ៊ែរទាំងមូល។ លោកបានមានប្រសាសន៍ថា «អាចនិយាយបានថា រុស្ស៊ីគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលមានសមត្ថភាពគ្របដណ្តប់លើខ្សែសង្វាក់ទាំងមូលនៃវិស័យថាមពលនុយក្លេអ៊ែរ ហើយ ក៏រក្សាបាននូវស្តង់ដារខ្ពស់ជាប្រពៃណីទាំងផ្នែកសុវត្ថិភាព និងភាពជឿជាក់នៃប្រតិបត្តិការ នៅតាមរោងចក្រថាមពលរបស់ខ្លួនផងដែរ»។ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា គុណសម្បត្តិប្រកួតប្រជែងទាំងនេះអនុញ្ញាតឱ្យប្រទេសរុស្ស៊ីកាន់កាប់តួនាទីនាំមុខគេ នៅក្នុងទីផ្សារសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅបរទេស៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

  • អ៊ីរ៉ង់គំរាមប្រើកម្លាំងយោធា ឆ្លើយតបនឹងទណ្ឌកម្មរបស់អាមេរិក

    អ៊ីរ៉ង់គំរាមប្រើកម្លាំងយោធា ឆ្លើយតបនឹងទណ្ឌកម្មរបស់អាមេរិក

    តេហេរ៉ង់ ៖ អ៊ីរ៉ង់បានប្រកាសគំរាមឆ្លើយតបផ្នែកយោធា ចំពោះការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ។ ឧត្តមសេនីយ៍ទោ Ali Abdollahi ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយថា ការឆ្លើយតបរបស់ទីក្រុងតេហេរ៉ង់នឹងមានលក្ខណៈទូលំទូលាយ និង ដាច់ណាត់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានដកស្រង់សម្តី លោក Abdollahi មកចុះផ្សាយថា «ជាមួយនឹងការត្រៀមខ្លួនរួចរាល់ ទាំងនៅលើគោក សមុទ្រ អាកាស ប្រព័ន្ធការពារដែនអាកាស និង តាមលំហអ៊ីនធឺណិត ឬ cyberspace។ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗ របស់សត្រូវ តាមរយៈវិធានការដ៏ខ្លាំងក្លា ដាក់ទណ្ឌកម្ម និង បំផ្លិចបំផ្លាញ»។ បើតា straits times, ការគំរាមនេះបានធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាថា នឹងដាក់ចេញនូវវិធានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុដ៏តឹងរ៉ឹងបំផុត ក្នុងប្រវត្តិសាស្ត្រ ក្នុងគោលបំណងផ្តួលរំលំថ្នាក់ដឹកនាំអ៊ីរ៉ង់។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃទី ២០ ខែសីហា បានសន្យាថា នឹងផ្តល់ព័ត៌មានលម្អិត នៅថ្ងៃទី២៤ ខែសីហា។ យ៉ាងណា លោក…

  • លោក Netanyahu ហៅប្រធានាធិបតីតួកគីថា ជាមេដឹកនាំផ្តាច់ការដែល​មានគំនិតប្រឆាំងជនជាតិជ្វីហ្វ

    លោក Netanyahu ហៅប្រធានាធិបតីតួកគីថា ជាមេដឹកនាំផ្តាច់ការដែល​មានគំនិតប្រឆាំងជនជាតិជ្វីហ្វ

    ហ្ស៊េរុយសាឡិម ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានហៅប្រធានាធិបតីតួកគី​ លោក Recep Tayyip Erdogan ថា ជា «មេដឹកនាំផ្តាច់ការដែលមានគំនិតប្រឆាំងនឹងជនជាតិជ្វីហ្វ»។ ការលើកឡើងនេះ កើតឡើង បន្ទាប់ពីការប្រកាសរបស់តួកគី កាលពីថ្ងៃសុក្រថា ខ្លួនបានស្នើសុំដីកាចាប់ខ្លួនពីអន្តរជាតិ លើរូបលោក Netanyahu ដោយចោទប្រកាន់​ពីបទ «ប្រល័យពូជសាសន៍» ពាក់ព័ន្ធនឹងការដែលអ៊ីស្រាអែលបានស្ទាក់ចាប់ក្បួននាវាដឹកជំនួយសម្រាប់តំបន់ហ្គាហ្សា។ ការិយាល័យរបស់លោក Netanyahu បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ «អ៊ីស្រាអែលមិនដែលពេញចិត្តចំពោះភាពលាក់ពុតរបស់តួកគីឡើយ។ លោក Erdogan គឺជាមេដឹកនាំផ្តាច់ការដែលមានគំនិតស្អប់ខ្ពើមជនជាតិជ្វីហ្វ ដែលបានសម្លាប់រង្គាលជនជាតិឃើដ (Kurds) គាំទ្រការសម្លាប់រង្គាលរបស់អង្គការភេរវករហាម៉ាស (Hamas) និង គាបសង្កត់ប្រជាជនរបស់ខ្លួនឯង»។ សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា អ៊ីស្រាអែលនឹង «បន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការប៉ុនប៉ងរបស់តួកគី ក្នុងការធ្វើឱ្យតំបន់នេះបាត់បង់ស្ថិរភាព និងប្រឆាំងនឹងការគំរាមកំហែងណាមួយចំពោះសន្តិសុខរបស់ខ្លួន»។  ការលើកឡើងនេះ ក៏បានធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសស៊ីរីបានចោទប្រកាន់អ៊ីស្រាអែលថា បានទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពអាកាសមួយកន្លែង នៅភាគខាងជើងប្រទេស ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនតួកគី។ យ៉ាងណា លោក Netanyahu បានលើកឡើងថា លោក Erdogan កំពុងព្យាយាមបង្កើតវត្តមានយោធានៅទីនោះ ប៉ុន្តែ…

  • កូរ៉េខាងត្បូង ប្រាប់កូរ៉េខាងជើង ឈប់ប្រមាថគ្នា ហើយឆ្ពោះទៅរកសន្តិភាព

    កូរ៉េខាងត្បូង ប្រាប់កូរ៉េខាងជើង ឈប់ប្រមាថគ្នា ហើយឆ្ពោះទៅរកសន្តិភាព

    សេអ៊ូល ៖ កូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់នូវអ្វីដែលខ្លួនហៅថា «ការប្រមាថរិះគន់ដែលមិនចាំបាច់» និងរួមគ្នាឆ្ពោះទៅមុខ ដើម្បីស្វែងរកសន្តិភាពពេញលេញ នៅឧបទ្វីបកូរ៉េ។ បើតាម CNA, ការលើកឡើងដូចខាងលើនេះ បានធ្វើឡើង នៅមួយថ្ងៃ ដែលលោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ចំពោះអ្វីដែលលោកស្រីហៅថា សម្តីមុខពីរដែលគ្មានភាពស្មោះត្រង់ ទាក់ទងទៅនឹងការកាត់បន្ថយសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ជាការកត់សម្គាល់ លោក Lee បាននិយាយ កាលពីថ្ងៃពុធថា ការណ៍ដែលលោកប្រធានាធិបតី ត្រាំ សម្រេចចិត្ត កាត់បន្ថយសមយុទ្ធយោធារួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូង គឺ ដើម្បីបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយបោះជំហានទៅមុខហួសពីភាពជាសត្រូវ និងការប្រឈមមុខដាក់គ្នា។ សមយុទ្ធយោធាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូងនិងអាមេរិក ត្រូវបិទបញ្ចប់មុនកាលកំណត់ កាលពីថ្ងៃសុក្រ បន្ទាប់ពីលោក ត្រាំ បានបញ្ជាឱ្យកាត់បន្ថយយ៉ាងច្រើន នូវការចូលរួមរបស់កងទ័ពអាមេរិក ហើយលោកបានបន្ថែមថា លោកចង់ស្តារកិច្ចការទូតឡើងវិញជាមួយលោក គីម ជុងអ៊ុន។…

  • អ៊ីរ៉ង់ ថា ដល់ពេលត្រូវបញ្ចប់សង្គ្រាមហើយ ខណៈដែលខ្លួនកំពុងស្ថិតក្នុងជំហរខ្លាំងក្លា

    អ៊ីរ៉ង់ ថា ដល់ពេលត្រូវបញ្ចប់សង្គ្រាមហើយ ខណៈដែលខ្លួនកំពុងស្ថិតក្នុងជំហរខ្លាំងក្លា

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្លែង កាលពីថ្ងៃសុក្រ ទី២១ ខែសីហាថា វាដល់ពេលហើយដែលត្រូវបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ជាមួយសហរដ្ឋអាមេរិក ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ ដោយសារទីក្រុងតេហេរ៉ង់ហាក់ដូចជាស្ថិតក្នុងជំហរខ្លាំងជាងទីក្រុងវ៉ាស៊ីនតោន។ ការលើកឡើងនេះបានធ្វើឡើង ចំពេលដែលការចរចារវាងគូសត្រូវចាស់វស្សាទាំងពីរនៅតែត្រូវបានផ្អាក ហើយសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈ បានជាប់គាំង។ ទីក្រុងតេហេរ៉ង់កំពុងបន្តបិទច្រកសមុទ្រ Hormuz ជាផ្នែកៗ ខណៈដែលទីក្រុងវ៉ាស៊ីនតោននៅតែបន្តប្រតិបត្តិការបិទផ្លូវសមុទ្រតបតវិញប្រឆាំងនឹងអ៊ីរ៉ង់។ លោក Pezeshkian បានថ្លែង នៅក្នុងកិច្ចប្រជុំមួយថា «វាជាការប្រសើរដែលយើងបញ្ចប់សង្គ្រាមនៅពេលនេះ ខណៈដែលយើងកំពុងស្ថិតក្នុងជំហរនៃអំណាច និងកិត្តិយស។ ពិភពលោកទាំងមូលទទួលស្គាល់ជ័យជម្នះរបស់យើង»។ លោកបានសង្កត់ធ្ងន់ថា «អាមេរិកបានវាយប្រហារសាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដោយរំលោភលើបទប្បញ្ញត្តិទាំងអស់ ហើយកំពុងត្រូវបានគេស្អប់ខ្ពើមនៅជុំវិញពិភពលោក»។ លោក Pezeshkian ក៏បានការពារអនុស្សរណៈនៃការយោគយល់គ្នាដែលបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក កាលពីខែមិថុនា ក្នុងគោលបំណងបញ្ចប់សង្គ្រាម ដោយអះអាងថា វាមិនមែនជាសញ្ញានៃការបរាជ័យសម្រាប់ទីក្រុងតេអេរ៉ង់នោះទេ។ លោកបានមានប្រសាសន៍ថា «ពួកគេមិនអាចរកឃើញសូម្បីតែមាត្រាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ ដែលបង្ហាញពីការចុះចាញ់។ ការប្តេជ្ញាចិត្តទាំងអស់គឺពាក់ព័ន្ធនឹងភាគីម្ខាងទៀត»។ ការលើកឡើងរបស់លោកបានធ្វើឡើង នៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei…

  • ចិន ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មិនអាចដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា

    ចិន ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មិនអាចដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា

    ប៉េកាំង ៖ ចិនបានលើកឡើង កាលពីថ្ងៃសុក្រថា ការដាក់ទណ្ឌកម្ម និងសម្ពាធ របស់អាមេរិកមកលើអ៊ីរ៉ង់ នឹងមិនអាចដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ាបានឡើយ ពោលគឺ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យរដ្ឋាភិបាលនានា រួមទាំង ទីក្រុងប៉េកាំងផងដែរ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់អ៊ីរ៉ង់ឱ្យនៅឯកោផ្នែកសេដ្ឋកិច្ច។ នៅពេលត្រូវបានសួរអំពីការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មានថា «ការដាក់ទណ្ឌកម្ម និងសម្ពាធ នឹងមិនជួយដោះស្រាយបញ្ហានេះបានឡើយ»។ លោកបានមានប្រសាសន៍ថា «ប្រទេសចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ចាត់វិធានការប្រកបដោយការទទួលខុសត្រូវ និងដោះស្រាយបញ្ហាតាមរយៈមធ្យោបាយនយោបាយ និងការទូត»។ នៅពេលសួរ ជុំវិញអាមេរិកជំរុញឲ្យចិនគាំទ្រទណ្ឌកម្មនេះ, អ្នកនាំពាក្យ លោក លីន បានបញ្ជាក់ឡើងវិញអំពីតម្រូវការសម្រាប់ភាគីទាំងអស់ក្នុងការចាត់ «វិធានការប្រកបដោយការទទួលខុសត្រូវ» ក្នុងការដោះស្រាយលើសង្គ្រាម។ លោក លីន បាននិយាយបញ្ជាក់បន្ថែមថា «ប្រទេសចិនប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ ដែលគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និង មិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ»៕ សហរដ្ឋអាមេរិកបានប្តេជ្ញាថា ខ្លួននឹងធ្វើឱ្យរបបដឹកនាំរបស់អ៊ីរ៉ង់ «ដួលរលំ» ប៉ុន្តែ ទីក្រុងតេហេរ៉ង់បានចាត់ទុកថាជា «អំពើភេរវកម្មសេដ្ឋកិច្ច» ដែលនឹងបរាជ័យជាមិនខាន៕ ប្រភព ៖ AFP…

  • ជប៉ុន ត្រៀមបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងលើនាវាមុជទឹក

    ជប៉ុន ត្រៀមបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងលើនាវាមុជទឹក

    តូក្យូ ៖ ប្រទេសជប៉ុនកំពុងដាក់មហិច្ឆតាឆ្ពោះទៅពង្រីកសមត្ថភាពវាយប្រហារនៅក្រោមទឹក តាមរយៈផែនការបំពាក់មីស៊ីលលឿនជាងសំឡេងលើនាវាមុជទឹករបស់ខ្លួន ។ បើតាម Times of India, មីស៊ីលល្បឿនលឿនជាងសំឡេងបាញ់ចេញពីនាវាមុជទឹក ដែលជប៉ុនគ្រោងផលិតនេះ នឹងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបំបាំងកាយក្រោមទឹក និងភាពបត់បែននៃអាវុធល្បឿនលឿនជាងសំឡេងផងដែរ ។ ការបំពាក់មីស៊ីលលឿនជាងសំឡេងលើនាវាមុជទឹកនេះ គឺជាផ្នែកមួយនៃផែនការរបស់ក្រសួងការពារជាតិជប៉ុន ដែលកំពុងស្នើសុំកញ្ចប់ថវិការការពារជាតិបំបែកកំណត់ត្រាដល់ជាង ៦០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៧ ។ គម្រោងធ្វើទំនើបកម្មយោធារបស់ជប៉ុនលេចឡើង ចំពេលដែលប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី ក៏កំពុងពង្រីកសមត្ថភាពកងនាវាចម្បាំង និងកងកម្លាំងវាយប្រហារចម្ងាយឆ្ងាយរបស់ខ្លួន នៅទូទាំងតំបន់ប៉ាស៊ីហ្វិកខាងលិច ។ ក្រៅពីមីស៊ីលល្បឿនលឿនជាងសំឡេង ប្រទេសជប៉ុនក៏កំពុងសំងំអភិវឌ្ឍប្រព័ន្ធបាញ់មីស៊ីលបញ្ឈរ ហៅកាត់ VLS សម្រាប់បំពាក់លើនាវាមុជទឹកជំនាន់ថ្មីផងដែរ ។ ប្រព័ន្ធ VLS នឹងត្រូវរចនាឡើងដើម្បីអាចផ្ទុកមីស៊ីលបានចន្លោះពី ១៤ ទៅ២៤គ្រាប់ក្នុងមួយគ្រឿង ដែលអាចប្រើប្រាស់បានទាំងមីស៊ីលនាំផ្លូវ និងមីស៊ីលល្បឿនលឿនជាងសំឡេង ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសមហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យាឈានមុខគេនៅអាស៊ីមួយនេះ ក៏មានផែនការអភិវឌ្ឍយន្តហោះដ្រូនប្រយុទ្ធតម្លៃធូរថ្លៃ និងយានមុជទឹកគ្មានមនុស្សបើក ដែលអាចបាញ់មីស៊ីលចម្ងាយឆ្ងាយផងដែរ ៕ ប្រភព ៖ Times of India…