-
រុស្ស៊ី ចោទ អង់គ្លេស រារាំងសន្តិភាព ក្រោយបើកដៃឱ្យ អ៊ុយក្រែន ផលិតមីស៊ីលចម្ងាយឆ្ងាយ

មូស្គូ ៖ វិមានក្រឹមឡាំង នៅថ្ងៃ ចន្ទ បានចោទប្រកាន់ចក្រភពអង់គ្លេសចំៗថា កំពុងរារាំងដំណើរការសន្តិភាព និងចាក់សាំងលើភ្លើង តាមរយៈការផ្តល់ព័ត៌មានដែលទីក្រុងកៀវត្រូវការ ដើម្បីយកផលិតមីស៊ីលវាយលុកចម្ងាយឆ្ងាយ SCALP ឬ Storm Shadow ។ ការចោទប្រកាន់នេះកើតឡើងភ្លាមៗ បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានសន្យាថា នឹងបន្តគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចលើកដំបូងមកកាន់រដ្ឋធានីកៀវ ចាប់តាំងពីឡើងកាន់តំណែងជាផ្លូវការ ។ បើតាម AFP, ទីក្រុងឡុងដ៍នឹងអនុញ្ញាតឱ្យក្រុមហ៊ុនការពារជាតិ MBDA ផ្ទេរទិន្នន័យសម្ងាត់ស្តីអំពីសមាសធាតុ ដែលត្រូវប្រើក្នុងមីស៊ីល SCALP ដែលផលិតរួមគ្នារវាងបារាំង និងអង់គ្លេសទៅឱ្យអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យទីក្រុងកៀវអាចបង្កើតខ្សែសង្វាក់ដំឡើង និងផលិតអាវុធយុទ្ធសាស្រ្តនេះដោយខ្លួននៅក្នុងស្រុកបាន ។ ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរិះគន់ពេញៗមាត់ថា អង់គ្លេសកំពុងចាក់សាំងលើភ្លើង និងកំពុងរៀបចំផែនការជាប្រព័ន្ធដើម្បីរារាំងសន្តិភាពនៅអ៊ុយក្រែន ទោះបីជាមានភាពរីកចម្រើនបន្តិចបន្តួចក្នុងដំណើរការចរចាបញ្ចប់សង្គ្រាមក៏ដោយ ។ ក្រៅពីរិះគន់ លោក Peskov ក៏បានព្រមានធ្ងន់ៗផងដែរថា កងទ័ពរុស្ស៊ីកំពុងប្រមូលទិន្នន័យការណ៍សម្ងាត់ ដើម្បីស្វែងរកទីតាំងរោងចក្រផលិតមីស៊ីលទាំងនោះនៅអ៊ុយក្រែន ហើយនឹងធ្វើការវាយប្រហារបំផ្លាញចោលទាំងស្រុងតែម្តង ។…
-
លោក Trump ថា សេដ្ឋកិច្ច អ៊ីរ៉ង់ កំពុងដួលរលំ មុនទណ្ឌកម្មធំបំផុតមកដល់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ ចន្ទ ប្រកាសថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់កំពុង “ដួលរលំ” ទាំងស្រុង មុនពេលកញ្ចប់ទណ្ឌកម្មដ៏ធំបំផុតមិនធ្លាប់មានរបស់សហរដ្ឋអាមេរិកមកដល់ ។ មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ច្បាស់ៗតាមបណ្តាញសង្គម Truth Social ថា សេដ្ឋកិច្ចអ៊ីរ៉ង់កំពុងដួលរលំទាំងស្រុងហើយ ខណៈការអះអាងនេះ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលសហរដ្ឋអាមេរិកចាប់ផ្តើមបញ្ចេញកញ្ចប់ទណ្ឌកម្មដ៏ធំបំផុតមិនធ្លាប់មានប្រឆាំងនឹងអ៊ីរ៉ង់ គឺ “economic D-Day” ។ បើតាម AFP, រដ្ឋមន្ត្រីរតនាគារអាមេរិក លោក Scott Bessent ថែមទាំងបានបោះសម្តីព្រមានធ្ងន់ៗថា ប្រទេសណាក៏ដោយ ដែលហ៊ានបន្តជួយជ្រោមជ្រែងដល់សាធារណរដ្ឋឥស្លាមមួយនេះ នឹងក្លាយជារដ្ឋដែលត្រូវបានគេកាត់ចេញពីសហគមន៍អន្តរជាតិ ។ បន្ថែមលើនេះ លោក Bessent ក៏បានអះអាងតាមបណ្តាញសង្គម X ដែរថា ក្រៅពីចាប់ផ្តើមកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចខ្នាតយក្ស សហរដ្ឋអាមេរិកក៏បានកម្ទេចសមត្ថភាពយោធារបស់អ៊ីរ៉ង់ និងបំផ្លាញរោងចក្រយោធារបស់ពួកគេជិត ១០០ ភាគរយផងដែរ ជាពិសេសយោធាអាមេរិកក៏បានកប់ក្នុងក្តាមមឈូសនូវកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទាំងស្រុងផងដែរ ។ យ៉ាងណាមិញ ភាគីអ៊ីរ៉ង់បានសើចចំអកចំពោះការអះអាងនេះ ដោយនិយាយថា វិធានការចុងក្រោយបង្អស់របស់អាមេរិក…
-
អ៊ីស្រាអែល គំរាមបាញ់ផ្លោងគ្រាប់យ៉ាងសន្ធាប់ចូលហ្គាហ្សា ឆ្លើយតបនឹងការបង្ហោះខ្លែងរបស់កុមារ

ហ្គាហ្សា ៖ «ប្រសិនបើជាខ្លែងរបស់កុមារនៅហ្គាហ្សា ហោះធ្លាក់ចូលក្នុងតំបន់តាំងទីលំនៅ អ៊ីស្រាអែល មិនត្រូវបានបញ្ឈប់ទេនោះ កងទ័ពអ៊ីស្រាអែលនឹងបើកការវាយប្រហារយ៉ាងខ្លាំងក្លា ទៅលើតំបន់ដែលខ្លែងទាំងនោះត្រូវបានបង្ហោះចេញ និង ធ្វើការបណ្តេញប្រជាជនចេញដោយបង្ខំទៀងផង»។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យ លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។ បើតាម anadolu, ការប្រកាសគំរាមនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Benjamin Netanyahu បានដឹកនាំកិច្ចប្រជុំ ពិភាក្សាអំពីការគំរាមកំហែងបង្កឡើងដោយខ្លែង ដែលត្រូវបានបង្ហោះចេញពីតំបន់ Gaza ហើយធ្លាក់ចូលទៅក្នុងតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែល រួមទាំង ការគំរាមកំហែងពីយន្តហោះគ្មានមនុស្សបើក និង ការបង្ហោះប៉េងប៉ោង ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនានាបានរាយការណ៍ថា ខ្លែងដែលត្រូវបានបង្ហោះដោយកុមារ Gaza បង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជនអ៊ីស្រាអែល នៅក្នុងតំបន់នោះ។ ការណ៍នេះ នាំឲ្យរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yisrael Katz បានណែនាំឱ្យកងទ័ពចាត់វិធានការយ៉ាងតឹងរ៉ឹងលើបញ្ហានេះ បើទោះបីជា ទាហានរបស់ខ្លួនប្រចាំការនៅទីនោះបានប្រកាសថា គ្មានអ្វីគួរឱ្យសង្ស័យ អំពីខ្លែងទាំងនោះ ក៏ដោយ។ ឆ្លើយតបនឹងការគំរាមបាញ់ផ្លោងគ្រាប់យ៉ាងសន្ធាប់ចូលតំបន់ហ្គាហ្សា ព្រោះតែសកម្មភាពរបស់កុមារបែបនេះ, អ្នកនាំពាក្យក្រុម Hamas…
-
អាមេរិកព្រមានវាយប្រហារអ៊ីរ៉ង់បន្ថែមទៀត ទោះងាកមកប្រើវិធីដាក់ទណ្ឌកម្មសេដ្ឋកិច្ច

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកអាចនឹងធ្វើការវាយប្រហារបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ ប្រសិនបើជាចាំបាច់ ទោះបីជាទីក្រុងវ៉ាស៊ីនតោន ងាកមកប្រើវិធីដាក់ទណ្ឌកម្មសេដ្ឋកិច្ចវិញក៏ដោយ។ នេះបើតាមការព្រមានរបស់ រដ្ឋមន្ត្រីសង្គ្រាមអាមេរិក លោក Pete Hegseth កាលពីថ្ងៃចន្ទ។ រដ្ឋមន្ត្រីសង្គ្រាមអាមេរិក លោក Pete Hegseth បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោនមិនបានបដិសេធលទ្ធភាពនៃការវាយប្រហារផ្នែកយោធាបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់នោះទេ ទោះបីជារដ្ឋបាលរបស់លោក Trump កំពុងបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់ក៏ដោយ។ នៅពេលត្រូវបានសួរថា តើការវាយប្រហារដោយកម្លាំងយោធា ត្រូវបានផ្អាកនៅពេលនេះឬយ៉ាងណា, លោក Hegseth បានឆ្លើយតបថា «អត់ទេ ប្រសិនបើយើងចាំបាច់ត្រូវប្រើប្រាស់ការវាយប្រហារដោយកម្លាំងយោធា យើងនឹងធ្វើវា»។ លោកបានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីថ្លែងសុន្ទរកថា ទៅកាន់បុគ្គលិកក្នុងវិស័យឧស្សាហកម្មការពារជាតិ នៅទីក្រុង Oshkosh រដ្ឋ Wisconsin ថា «ប្រសិនបើអ៊ីរ៉ង់មានភាពល្ងង់ខ្លៅគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពហួសហេតុ ឬ បង្កបញ្ហាដល់កងទ័ពអាមេរិក យើងនឹងធ្វើអ្វីដែលចាំបាច់ត្រូវធ្វើ»។ នៅទីនោះ លោកបានជំរុញឱ្យក្រុមហ៊ុនម៉ៅការផ្នែកការពារជាតិរបស់អាមេរិក «ផ្លាស់ប្តូរទៅរកស្ថានភាពត្រៀមខ្លួនសម្រាប់សង្គ្រាម»។ យ៉ាងណា លោក Hegseth បានបដិសេធ មិនលើកឡើងអំពីរបាយការណ៍ដែលថា ស្តុកមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ ATACMS របស់អាមេរិកត្រូវបានប្រើប្រាស់អស់យ៉ាងច្រើននៅក្នុងជម្លោះដែលកំពុងបន្តនោះទេ…
-
កូរ៉េខាងជើង បង្អួតមីស៊ីល KN-30 អាចពាំក្បាលគ្រាប់ទម្ងន់ ២,៥០០ គីឡូក្រាម, អ៊ុយក្រែន ថា រុស្ស៊ី បានទទួលមីស៊ីលនេះរួចហើយ

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានបង្អួតមីស៊ីលត្រកូល KN ជំនាន់ថ្មីរបស់ខ្លួនគឺ KN-30 ជាមួយនឹងសមត្ថភាពអាចពាំក្បាលមានទម្ងន់រហូតដល់ ២,៥០០ គីឡូក្រាម ។ បើតាម The New Voice of Ukraine, មីស៊ីល KN-30 មានប្រវែងប្រហែល ១០ ម៉ែត្រ ហើយអាចវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយប្រមាណ ៩០០ គីឡូម៉ែត្រ ជាមួយនឹងកម្លាំងបំផ្លិចបំផ្លាញខ្លាំងជាងមីស៊ីលផ្លោង Iskander-M របស់រុស្ស៊ី រហូតដល់ទៅ ៥ ដង ។ ជាងនេះទៅទៀត មីស៊ីល KN-30 ក៏ត្រូវបានរចនាឡើងបំពាក់ដោយបច្ចេកវិទ្យាល្បឿនលឿនជាងសំឡេងពី ៥ ទៅ ៦ ដងផងដែរ ។ ជាមួយនឹងល្បឿនដ៏លឿនបែបនេះ មីស៊ីល KN-30 នឹងធ្វើឱ្យសំណាញ់មេឃរបស់លោកខាងលិចមានពេលតិចតួចបំផុតដើម្បីបាញ់ទម្លាក់ ។ យោងតាមចារកម្មអ៊ុយក្រែន, កូរ៉េខាងជើងបានលួចបញ្ជូនមីស៊ីល KN-30 កញ្ចប់ដំបូងទៅកាន់ប្រទេសរុស្ស៊ីរួចរាល់ហើយ ដើម្បីដាក់បញ្ចូលបន្ថែមទៅក្នុងស្តុកមីស៊ីលផ្លោងថ្មី និងធុនធ្ងន់របស់ខ្លួន ។ វិទ្យាស្ថានសិក្សាពីសង្គ្រាម ហៅកាត់ ISW…
-
ចិន យកយន្តហោះចម្បាំង J-16 ទៅធ្វើសមយុទ្ធនៅអាហ្វ្រិកលើកដំបូង

ប៉េកាំង ៖ កងយន្តហោះចម្បាំងឈានមុខគេ នៃកងទ័ពអាកាសចិន បានចុះចតនៅប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២១ ខែសីហា ដើម្បីចូលរួមសមយុទ្ធយោធាឈុតធំរួមគ្នា ដែលមានឈ្មោះថា «Eagles of Civilization 2026» ។ បើតាម China Daily, នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយសារតែមហាយក្សចិនបានបញ្ជូនយន្តហោះចម្បាំងធុនធ្ងន់ប្រភេទ J-16 មកកាន់ទ្វីបអាហ្វ្រិកជាលើកដំបូងបំផុត ។ នៅតាមផ្លូវឆ្ពោះទៅកាន់ប្រទេសអេហ្ស៊ីប យន្តហោះចាក់ប្រេងតាមអាកាស YY-20A បានធ្វើការចាក់សាំងតាមអាកាសដល់យន្តហោះចម្បាំង J-16 ខណៈពួកវាព្យាយាមជម្នះបញ្ហាប្រឈមនានា ក្នុងនោះរួមមានការហោះហើរផ្លូវឆ្ងាយ និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ។ សេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសចិន អោយដឹងថា កងយន្តហោះចម្បាំងចិនបានហោះហើរឆ្លងកាត់ទ្វីបចំនួន២ និងប្រទេសចំនួន៤ ក្នុងចម្ងាយផ្លូវជាង ៦,០០០ គីឡូម៉ែត្រ ដោយប្រើពេលជិត ៩ ម៉ោងប៉ុណ្ណោះ ។ សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា ការដាក់ពង្រាយកងយន្តហោះចម្បាំងឆ្លងដែននេះ បានបង្ហាញពីសមត្ថភាពរបស់កងទ័ពអាកាសចិន ក្នុងការបញ្ជូនកងទ័ព និងយន្តហោះចម្បាំងទៅកាន់សមរភូមិចម្ងាយឆ្ងាយ ជាពិសេសការពង្រាយកងកម្លាំងរហ័ស និងប្រតិបត្តិការប្រយុទ្ធឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ ។ ល្បែងសង្គ្រាម “Eagles of Civilization 2026”…
-
ក្នុងថ្ងៃបុណ្យឯករាជ្យ, អ៊ុយក្រែន បានលុយពីអឺរ៉ុប ៧ ពាន់លានដុល្លារ ទុកទិញអាវុធច្បាំងជាមួយ រុស្ស៊ី

កៀវ ៖ សហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ បានប្រកាសផ្តល់ថវិកាចំនួន ៧ ពាន់ ១០០ លានដុល្លារបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន សម្រាប់ទិញប្រព័ន្ធខែលការពារដែនអាកាស ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ។ ការប្រកាសនេះធ្វើឡើង ស្របពេលដែលមេដឹកនាំអឺរ៉ុបមួយចំនួនបានទៅបំពេញទស្សនកិច្ច នៅប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញពីការគាំទ្រដល់ទិវាឯករាជ្យរបស់ប្រទេសមួយនេះ ។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានសរសេរ នៅលើបណ្តាញសង្គម X ថា «នៅថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន យើងបង្ហាញពីការគាំទ្រដ៏មុតមាំរបស់យើង ដោយអនុម័តថវិកា ចំនួន ៧ ពាន់ ១០០ លានដុល្លារ ផ្ដល់ទៅឲ្យអ៊ុយក្រែនសម្រាប់ទិញប្រព័ន្ធខែលការពារដែនអាកាស និង ការពារប្រឆាំងមីស៊ីល, កាំជ្រួចផ្លោង, គ្រាប់រំសេវ និង ប្រព័ន្ធរ៉ាដា ដែលទីក្រុងកៀវកំពុងត្រូវការជាចាំបាច់»។ បើតាម timesofisrael, ថវិកានេះគឺជាផ្នែកមួយនៃកញ្ចប់ប្រាក់កម្ចី សរុបចំនួន ៩០ ពាន់លានអឺរ៉ូ ដែលក្នុងនោះ មានជំនួយយោធាចំនួន ៦០ ពាន់លានអឺរ៉ូ ដែលសហភាពអឺរ៉ុបបានប្រកាសថា នឹងផ្តល់ជូនអ៊ុយក្រែន។…
-
ម៉ាឡេស៊ី ជំរុញពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ ខណៈអសន្តិសុខនៅភាគខាងត្បូងប្រទេសថៃ កាន់តែអាក្រក់ខ្លាំង

គូឡាឡាំពួរ ៖ ប្រទេសម៉ាឡេស៊ីបានណែនាំពលរដ្ឋរបស់ខ្លួន ដែលកំពុងធ្វើដំណើរទៅកាន់ខេត្តយ៉ាឡា ខេត្តណារ៉ាធីវ៉ាត និងប៉ាតានី ភាគខាងត្បូងប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្រោយផ្ទុះអំពើហិង្សាជាបន្តបន្ទាប់នៅទីនោះ ។ តំបន់ព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃ ដែលជាប់ព្រំប្រទល់ជាមួយប្រទេសម៉ាឡេស៊ី គឺជាទីកន្លែងនៃជម្លោះបះបោររ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ ។ ជាក់ស្តែង កងកម្លាំងសន្តិសុខថៃបានប្រយុទ្ធជាមួយក្រុមឧទ្ទាម ដែលព្យាយាមផ្តាច់ខ្លួនស្វែងរកឯករាជ្យ សម្រាប់បណ្តាខេត្តដែលមានប្រជាជនម៉ូស្លីម និងជនជាតិម៉ាឡេស៊ីភាគច្រើន ដូចជានៅណារ៉ាត់ធីវ៉ាត់, ប៉ាតានី, យ៉ាឡា និងផ្នែកខ្លះនៃខេត្តសុងក្លា ។ ឆ្លើយតបបញ្ហាអសន្តិសុខចុងក្រោយនេះ ក្រសួងការបរទេសម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃ អាទិត្យ ដោយណែនាំជនជាតិម៉ាឡេស៊ីដែលធ្វើដំណើរនៅកាន់តំបន់រងផលប៉ះពាល់របស់ប្រទេសថៃ ត្រូវចុះឈ្មោះជាមួយស្ថានទូតម៉ាឡេស៊ី ។ ក្រសួងបញ្ជាក់ថា ជនជាតិម៉ាឡេស៊ីដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ ក៏ដូចជាមានបំណងធ្វើដំណើរទៅ-មកពីខេត្តព្រំដែនភាគខាងត្បូងនៃប្រទេសថៃ ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ រក្សាការប្រុងប្រយ័ត្ន និងគោរពតាមការណែនាំសុវត្ថិភាព បម្រាមគោចរ និងការណែនាំសន្តិសុខទាំងអស់ដែលអនុវត្តដោយអាជ្ញាធរមូលដ្ឋាន ។ បើតាមស៊ីនហួរ, អាជ្ញាធរថៃបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រំដែនភាគខាងត្បូងទាំង៣ របស់ប្រទេសថៃ ឱ្យស្នាក់នៅក្នុងផ្ទះ កុំចេញទៅក្រៅ បើមិនចាំបាច់ និងចៀសវាងទៅកាន់តំបន់ដែលរងផលប៉ះពាល់ បន្ទាប់ពីមានឧប្បត្តិហេតុវាយប្រហារជាច្រើនករណីកើនឡើងព្រមគ្នា កាលពីយប់ថ្ងៃ សៅរ៍ ៕ ប្រភព ៖ ស៊ីនហួរ…
-
លោក ពូទីន ថា រុស្ស៊ីត្រៀមខ្លួនសម្រាប់ការចរចាសន្តិភាព ផ្អែកលើភាពជាក់ស្តែងនៅនឹងកន្លែង

មូស្គូ ៖ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាសន្តិភាព ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៅនឹងកន្លែង។ បើតាម anadolu ចេញផ្សាយ កាលពីចុងសប្តាហ៍, លោក ពូទីន បានលើកឡើងអំពីការវិវត្តនានាទាក់ទងនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ទៅកាន់បណ្តាញផ្សព្វផ្សាយរដ្ឋ Rossiya-24។ ដោយសំដៅលើសំណើដែលរុស្ស៊ីបានទទួល, លោក ពូទីន បានមានប្រសាសន៍ថា «សំណើដែលយើងទទួលបាន ជួនកាល មានលក្ខណៈចម្លែកខុសប្រក្រតី និង មិនអាចទទួលយកបាន។ យើងតែងតែត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាសន្តិភាព ប៉ុន្តែ ត្រូវធ្វើឡើងតែលើមូលដ្ឋាននៃស្ថានភាពជាក់ស្តែងនៅនឹងកន្លែងប៉ុណ្ណោះ»។ លោក ពូទីន បានលើកឡើងថា អ៊ុយក្រែនមានបំណងយកឈ្នះរុស្ស៊ី “ក្នុងរយៈពេល ៤០ថ្ងៃ” តាមរយៈការវាយប្រហារដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដោយលោកបានពណ៌នាសកម្មភាពនេះថាជា “ការផ្សងព្រេងថ្មីមួយរបស់របបទីក្រុងគៀវ និងក្រុមអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន”។ លោក ពូទីន បានថ្លែងថា «លើកនេះ ពួកគេបានគ្រោងធ្វើឱ្យរុស្ស៊ីបរាជ័យជាយុទ្ធសាស្ត្រក្នុងរយៈពេល ៤០ថ្ងៃ ដោយកំណត់គោលដៅវាយប្រហារលើទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្គត់ផ្គង់ របស់យើង តាមរយៈការប្រើប្រាស់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក»។ ជាការឆ្លើយតប លោក…
-
ប្រធានសភាអ៊ីរ៉ង់អំពាវនាវឱ្យឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក

តេហេរ៉ង់ ៖ ប្រធានសភាអ៊ីរ៉ង់ លោក Ghalibaf អំពាវនាវឱ្យឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នៅក្នុងការធ្វើពាណិជ្ជកម្ម។ លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ បានអំពាវនាវឱ្យឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងការធ្វើពាណិជ្ជកម្ម ដោយចាត់ទុកថាវាជាវិធីសាស្ត្រទូទាត់ដែលហួសសម័យ។ លោកបានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចមួយ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីចុងសប្តាហ៍ថា «សម័យកាលនៃឥទ្ធិពលត្រួតត្រាជាសកលរបស់សហរដ្ឋអាមេរិកបានបញ្ចប់ទៅហើយ ប៉ុន្តែ យើងមិនទាន់បានទាញយកផលប្រយោជន៍ពេញលេញពីស្ថានភាពនេះនៅឡើយទេ ហើយនៅតែបន្តប្រើប្រាស់វិធីសាស្ត្រហួសសម័យក្នុងការធ្វើពាណិជ្ជកម្ម»។ លោកបានអំពាវនាវឱ្យ «បញ្ឈប់ការអាស្រ័យលើប្រាក់ដុល្លារអាមេរិក ហើយងាកមកប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកវិញសម្រាប់ការទូទាត់ និងការធ្វើពាណិជ្ជកម្ម»។ យោងតាមលោក Ghalibaf, តំបន់មជ្ឈិមបូព៌ាមាន «សារៈសំខាន់ពិសេសផ្នែកភូមិសាស្ត្រនយោបាយ»។ លោកបានសង្កត់ធ្ងន់ថា៖ «ច្រកផ្លូវដែលតភ្ជាប់ពីប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដែលឆ្លងកាត់បណ្តាប្រទេសនៃ “អ័ក្សតស៊ូ” គឺជាបេះដូងនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងជាធាតុផ្សំដ៏សំខាន់នៃអំណាច និងឯករាជ្យភាព»។ យោងតាមទស្សនៈរបស់អ៊ីរ៉ង់, អ្វីដែលគេហៅថា «អ័ក្សតស៊ូ» នេះ រួមមាន ចលនា ក្រុមហ៊ូទី ប្រទេសយេម៉ែន ក្រុមហេសបូឡា នៅប្រទេសលីបង់ និងក្រុមប្រដាប់អាវុធស៊ីអ៊ីត នៅប្រទេសអ៊ីរ៉ាក់៕ ប្រភព ៖ Tass ប្រែសម្រួល…