-
SpaceX គ្រោងចាយទុន ១០០ ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្តែត និងផ្កាយរណប AI ធំបំផុតនៅ អាមេរិក

វ៉ាស៊ីនតោន ៖ SpaceX ដែលជាក្រុមហ៊ុនអវកាសឯកជនរបស់បុរសមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេលើពិភពលោក គឺលោក Elon Musk បានបញ្ចេញផែនការចាយទុនរហូតដល់ ១០០ ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្កែតដ៏ធំបំផុតនៅរដ្ឋ Louisiana សហរដ្ឋអាមេរិក ។ បើតាម CNA, មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្តែតថ្មីនេះមានឈ្មោះថា Starbase Louisiana មានទំហំជាង ៥ ម៉ឺនហិកតា ស្ថិតនៅលើកោះ Pecan ភាគខាងត្បូងនៃរដ្ឋ Louisiana ។ នៅទីនោះ SpaceX នឹងកែប្រែតំបន់ដីសើមឆ្នេរសមុទ្រនៅភាគខាងត្បូងនៃរដ្ឋ Louisiana ឲ្យទៅជាមូលដ្ឋានដ៏សំខាន់សម្រាប់បាញ់បង្ហោះរ៉ុក្កែត Starship ជំនាន់ថ្មី និងផ្កាយរណបបំពាក់បច្ចេកវិទ្យា AI ទៅកាន់គន្លងតារាវិថី ព្រមទាំងគាំទ្រដល់បេសកកម្មទៅកាន់ព្រះចន្ទ និងភពអង្គារ ។ គម្រោងនេះនឹងបង្កើតការងារផ្ទាល់ជាង ៣ ពាន់កន្លែង ជាមួយនឹងប្រាក់បៀវត្សរ៍ជាមធ្យមជាង ៩ ម៉ឺនដុល្លារ ឬខ្ពស់ជាងប្រាក់ខែក្នុងតំបន់រហូតដល់ ១៩២% និងបង្កើតការងារមិនផ្ទាល់ជាង ៨,១០០ កន្លែងទៀតផងដែរ ។ ផ្អែកតាមប្រភពពីក្រុមហ៊ុន SpaceX, មជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្តែតនេះ…
-
អាមេរិក ស្នើសុំ អ៊ុយក្រែន ផ្អាកបាញ់មីស៊ីល និងដ្រូនដាក់ រុស្ស៊ី ខ្លាចប៉ះចំប្រមុខ CIA ទៅមូស្គូ

មូស្គូ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានស្នើសុំឲ្យអ៊ុយក្រែនផ្អាកបាញ់មីស៊ីល និងយន្តហោះដ្រូនរយៈពេល ៣ ថ្ងៃទៅលើទីក្រុងមូស្គូ និងទីក្រុង St. Petersburg របស់ប្រទេសរុស្ស៊ី ដោយសារតែខ្លាចប៉ះចំប្រមុខទីភ្នាក់ងារស៊ើបការណ៍ CIA ដែលកំពុងធ្វើទស្សនកិច្ចយ៉ាងសម្ងាត់នៅទីនោះ ។ បើតាមកាសែត Washington Post, ប្រមុខ CIA លោក John Ratcliffe បានអញ្ជើញទៅដល់ទីក្រុងមូស្គូកាលពីថ្ងៃទី២៥ ខែសីហា ដើម្បីជួបពិភាក្សាជាមួយមន្ត្រីរុស្ស៊ី ហើយនេះក៏ជាដំណើរទស្សនកិច្ចដ៏កម្រមួយរបស់ប្រមុខ CIA ទៅកាន់ប្រទេសរុស្ស៊ីផងដែរ ចាប់តាំងពីផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមក ។ ប្រភពដដែលបញ្ជាក់ថា បន្ទាប់ពីទទួលបានដំណឹងនេះ រដ្ឋាភិបាលទីក្រុងបានយល់ព្រមផ្អាកការវាយប្រហារជាបណ្តោះអាសន្នលើទីក្រុងទាំងពីរនេះ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ។ បើតាម Kyiv Post, ការស្នើសុំនេះគឺដោយសារតែសហរដ្ឋអាមេរិកមិនទុកចិត្តលើសមត្ថភាពនៃប្រព័ន្ធខែលការពារដែនអាកាសរបស់រុស្ស៊ី ។ ចំណែក គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក Ratcliffe នៅតែមិនទាន់ច្បាស់លាស់នៅឡើយ ខណៈខ្លឹមសារនៃជំនួប ឬមន្ត្រីរុស្ស៊ីរូបណាដែលនឹងត្រូវជួបរូបលោកក៏មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយផងដែរ ។ យ៉ាងណា លោក Dmitry…
-
ភេរវករនៅ ស៊ីរី រំលាយក្រុមចោល ក្រោយ អាមេរិក លែងចាត់ទុកប្រទេសនេះជារដ្ឋគាំទ្រភេរវកម្ម

ដាម៉ាស ៖ ក្រុមបណ្តាញភេរវករ YPG នៅប្រទេសស៊ីរី ឬកងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ដែលដឹកនាំដោយជនជាតិឃឺដ បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋបាលស្វយ័តរបស់ខ្លួន រួមទាំង រចនាសម្ព័ន្ធយោធា និង ស៊ីវិលទាំងអស់ ត្រូវបានរំលាយចោល ហើយប្រកាសចុះចូលជាមួយរដ្ឋាភិបាលទីក្រុងដាម៉ាសផងដែរ ។ បើតាម Yahoo, ការប្រកាសរំលាយក្រុមខ្លួនឯងចោលនេះកើតមានឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកប្រទេសស៊ីរីចេញពីបញ្ជី «រដ្ឋគាំទ្រអំពើភេរវកម្ម» ដែលធ្លាប់បានដាក់ក្នុងបញ្ជីខ្មៅបែបនេះ អស់រយៈពេលជាច្រើនទសវត្សរ៍ ។ ព្រឹត្តិការណ៍នេះគឺជាជំហានមួយទៀតឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ បន្ទាប់ពីការដក លោក Bashar al-Assad ចេញពីអំណាច និងតែងតាំងលោក Ahmed al-Sharaa ប្រធានាធិបតីថ្មីរបស់ស៊ីរី ។ លោក Ferhat Abdi Sahin មេដឹកនាំរបស់ក្រុមប្រដាប់អាវុធ YPG និយាយថា បន្ទាប់ពីមានកិច្ចព្រមព្រៀង ជាមួយប្រធានាធិបតីស៊ីរី Ahmed al-Sharaa និង ក្រោយពេលបញ្ចប់ដំណើរការនៃការបញ្ចូលកងកម្លាំងរបស់យើងទៅក្នុងកងពលតូចនានានៃកងទ័ពស៊ីរី យើងសូមប្រកាសជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ថា យើងកំពុងរំលាយខ្លួនឯង ក្នុងនាមជាកងកម្លាំងយោធាឯករាជ្យមួយ»។ ជាមួយគ្នានេះ ការប្រកាសនេះ…
-
អ៊ុយក្រែន ជំរុញ ចិន ប្រើឥទ្ធិពលការទូតឱ្យខ្លាំងក្លា ដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី

កៀវ ៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានអះអាងកាលពីថ្ងៃអង្គារ ថា ទីក្រុងកៀវកំពុងពឹងផ្អែកលើចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី ប្រើប្រាស់ឥទ្ធិពលការទូតឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីមកលើអ៊ុយក្រែន ។ បើតាម Anadolu, លោក Zelensky បានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីលោក Xi Jinping ប្រធានាធិបតីចិន បានផ្ញើសារលិខិតអបអរសាទរអ៊ុយក្រែន ក្នុងឱកាសបុណ្យឯករាជ្យជាតិគម្រប់ខួប ៣៥ឆ្នាំ ចាប់តាំងពីប្រទេសនេះបានប្រកាសឯករាជ្យពីសហភាពសូវៀត ។ លោក Zelensky បញ្ជាក់ច្បាស់ៗតាមបណ្តាញសង្គម X ថា យើងពឹងផ្អែកលើចិន ក្នុងការដើរតួនាទីការទូតឱ្យកាន់តែសកម្ម ដើម្បីនាំយកសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនទៅរកទីបញ្ចប់ ពីព្រោះសន្តិភាពអាចជាសមិទ្ធផលរួមរបស់ពួកយើង ។ ការអំពាវនាវរបស់លោក Zelensky នេះទៀតសោតក៏ធ្វើឡើង ស្របពេលដែលអ៊ុយក្រែនបន្តស្វែងរកសម្ពាធការទូតពីសហគមន៍អន្តរជាតិលើប្រទេសរុស្ស៊ី និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង ។ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការលើកទ័ពរបស់ទីក្រុងមូស្គូចូលលុកលុយទៅក្នុងទីក្រុងកៀវ កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅមិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយនោះទេ ។ ជាមួយគ្នា សង្គ្រាមខ្នាតធំដែលអូសបន្លាយពេលជាង ៤…
-
បង់ក្លាដែស កំពុងចរចាទិញយន្តហោះចម្បាំង J-10CE របស់ ចិន

ដាកា ៖ ប្រទេសបង់ក្លាដែស កំពុងរៀបចំកិច្ចព្រមព្រៀងផ្លូវការមួយ ដើម្បីចរចាទិញយន្តហោះចម្បាំងពហុតួនាទី J-10CE និងឧទ្ធម្ភាគចក្រប្រយុទ្ធពីប្រទេសចិន ។ នេះបើតាមការប្រកាសរបស់លោក Zahed Ur Rahman ដែលជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស កាលពីថ្ងៃ អង្គារ ។ លោកទីប្រឹក្សា Rahman និយាយថា មូលហេតុដែលបង់ក្លាដែសបញ្ជាទិញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធរបស់ចិន គឺដោយសារតែប្រទេសលោកបានឃើញច្បាស់ពីភាពខ្លាំងរបស់ពួកវា អំឡុងជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា ។ ម្យ៉ាងវិញទៀត យន្តហោះចម្បាំងចិនជំនាន់ទី៤.៥នេះ មានតម្លៃធូរថ្លៃជាងយន្តហោះចម្បាំងរបស់អឺរ៉ុប ដូចជា Rafale ឬ Eurofighter Typhoon ប៉ុន្តែប្រសិនបើប្រៀបធៀបពីសមត្ថភាពវិញ គឺប្រហាក់ប្រហែលគ្នា ។ យោងតាមផែនការដំបូងដែលត្រូវបានបញ្ចេញកាលពីខែតុលា ឆ្នាំ២០២៥, ប្រទេសបង់ក្លាដែសមានគម្រោងបញ្ជាទិញយន្តហោះចម្បាំងផលិតនៅប្រទេសចិនចំនួន ២០គ្រឿង ក្នុងតម្លៃប្រហែល ២,២ពាន់លានដុល្លារ ។ ផ្អែកតាមប្រភពពី Anadolu, សព្វថ្ងៃនេះ កងទ័ពអាកាសបង់ក្លាដែសមានយន្តហោះប្រហែល ២១២គ្រឿង រួមទាំងយន្តហោះចម្បាំងចំនួន ៤៤គ្រឿង ដែលក្នុងនោះ ៣៦គ្រឿងជាយន្តហោះចម្បាំងស៊េរីចាស់ F-7 ផលិតនៅប្រទេសចិន ៕…
-
អាមេរិកបញ្ជូននាវាចម្បាំងទៅកំចាត់ការជួញដូរគ្រឿងញៀន នៅប្រទេសអេក្វាទ័រ

គីតូ ៖ នាវាចម្បាំងរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ ត្រូវបានបញ្ជូនទៅដល់កំពង់ផែមួយ នៃប្រទេសអេក្វាទ័រ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ នាវាចម្បាំងអាមេរិកមួយគ្រឿងនេះ បានមកដល់កំពង់ផែ Manta ដែលជាតំបន់ក្តៅគគុក នៃការជួញដូរគ្រឿងញៀន ក្នុងប្រទេសអេក្វាទ័រ ខណៈដែលកងទ័ពអាមេរិកចូលរួមជាមួយកងកម្លាំងអេក្វាទ័រ ក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។ ក្រៅពីនេះ ក៏មានទូកស្ទាក់ចាប់មួយគ្រឿង ដែលបំពាក់ដោយអាវុធ និង មានបំពាក់ទង់ជាតិអាមេរិក កំពុងល្បាតនៅក្បែរនាវាចម្បាំងនោះ។ ប្រធានាធិបតីអេក្វាទ័រ លោក Daniel Noboa ដែលមាននិន្នាការស្តាំនិយម គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរូប របស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងតំបន់អាមេរិកឡាទីន។ អស់រយៈពេលជាច្រើនខែមកហើយ ដែលកងកម្លាំងសហរដ្ឋអាមេរិកបាននិងកំពុងគាំទ្រកងទ័ពរបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។ អេក្វាទ័រ បានប្រែក្លាយពីប្រទេស ធ្លាប់តែជារដ្ឋមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុត នៅអាមេរិកខាងត្បូង ទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានគ្រោះថ្នាក់ដល់ជីវិតបំផុត ដោយសារតែបញ្ហាគ្រឿងញៀន៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
កូរ៉េខាងត្បូង ថា យន្តហោះយោធារុស្ស៊ីហោះចូលដែនអាកាសរបស់ខ្លួន

សេអ៊ូល ៖ កូរ៉េខាងត្បូងនិយាយ នៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងឱ្យហោះឡើងជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនអះអាងថា ជាយន្តហោះយោធារុស្ស៊ី ហោះចូលមកក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។ ការចោទប្រកាន់នេះធ្វើឡើង ស្របពេលដែល ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះដុនដាប ពោលគឺ ចាប់តាំងពីកូរ៉េខាងត្បូងបានចូលរួមអនុវត្តវិធានការដាក់ទណ្ឌកម្មរបស់បស្ចិមលោក ប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្គ្រាមអ៊ុយក្រែន និង ចាប់តាំងពីទីក្រុងម៉ូស្គូបានកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយកូរ៉េខាងជើង។ ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា យន្តហោះរុស្ស៊ីមួយចំនួនបានចូល និងបន្ទាប់មក បានចាកចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន នៅលើដែនទឹកសមុទ្រខាងកើត ឬ East Sea ដែលត្រូវបានគេស្គាល់ផងដែរថា ជាសមុទ្រជប៉ុន (Sea of Japan)។ ក្រសួងបាននិយាយថា «យោធាកូរ៉េខាងត្បូងបានរកឃើញយន្តហោះរុស្ស៊ីទាំងនោះ មុនពេលពួកវាចូលមកក្នុងតំបន់ ហើយបានបញ្ជូនយន្តហោះចម្បាំងរបស់កងទ័ពអាកាស ដើម្បីត្រៀមខ្លួនសម្រាប់ស្ថានការណ៍បន្ទាន់ណាមួយ» ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ ក្រសួងបានបញ្ជាក់ថា យន្តហោះរុស្ស៊ីទាំងនោះមិនបានរំលោភលើដែនអាកាសអធិបតេយ្យភាពរបស់កូរ៉េខាងត្បូងឡើយ។ តែ នេះគឺជាការចូលមកក្នុងតំបន់បែបនេះជាលើកទីពីរហើយ ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ថ្មីៗនេះ។ បើតាម AFP , តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស មិនមែនជាដែនអាកាសដែលមានអធិបតេយ្យភាពពេញលេញនោះទេ ប៉ុន្តែ វាជាតំបន់ទ្រនាប់មួយ ដែលប្រទេសនានាតម្រូវឱ្យយន្តហោះបរទេសបង្ហាញអត្តសញ្ញាណរបស់ខ្លួន ដើម្បីគោលបំណងសន្តិសុខ។ ជាទូទៅ គេរំពឹងថា…
-
អ៊ីស្រាអែលប្តេជ្ញាបន្តដាក់ពង្រាយទ័ពនៅស៊ីរី ដើម្បីការពារសន្តិសុខប្រទេសខ្លួន

ដាម៉ាស ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃអង្គារ អំឡុងទស្សនកិច្ចដ៏កម្រមួយនៅស៊ីរី បានប្តេជ្ញារក្សាកងទ័ពបន្តមានវត្តមាន ក្នុងប្រទេសមួយនេះ ដរាបណានៅតែមាន អ្វីដែលលោកហៅថា «ការគំរាមកំហែង» ដល់សន្តិសុខរបស់ប្រទេសលោក។ យ៉ាងណា ទីក្រុងដាម៉ាស បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «ការចូលដោយខុសច្បាប់» របស់លោក Israel Katz ទៅក្នុងប្រទេសស៊ីរី។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើង នៅមួយសប្តាហ៍បន្ទាប់ពីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើមូលដ្ឋាន Abu Duhur ដែលលែងប្រើប្រាស់ នៅភាគពាយព្យប្រទេសស៊ីរី ដោយអះអាងថា ខ្លួនចង់រារាំងកងទ័ពតួកគីមិនឱ្យដាក់ពង្រាយកម្លាំងនៅទីនោះ។ ទោះជាយ៉ាងណា ទីក្រុងអង់ការ៉ា បានបដិសេធថា ខ្លួនមិនបានទៅកាន់ទីតាំងនោះទេ។ នៅភាគខាងត្បូងប្រទេសស៊ីរី, កងកម្លាំងអ៊ីស្រាអែលបានឈរជើងនៅក្នុង «តំបន់សន្តិសុខ» ចាប់តាំងពីការដួលរលំនៃមេដឹកនាំដែលកាន់អំណាចយូរឆ្នាំគឺលោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ ២០២៤។ ពួកគេបានកាន់កាប់តំបន់ ដែលពីមុន ជាតំបន់ទ្រនាប់ ស្ថិតក្រោមការល្បាតរបស់អង្គការសហប្រជាជាតិ ធ្លាប់បំបែកកងកម្លាំងអ៊ីស្រាអែល និងស៊ីរី នៅតំបន់ Golan ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ ១៩៧៤ មក។…
-
រុស្ស៊ី ថា ជប៉ុនអាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងរយៈពេល១ឆ្នាំ

មូស្គូ ៖ «ទីក្រុងតូក្យូនឹងអាចទទួលបានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ក្នុងរយៈពេលមួយឆ្នាំ»នេះបើតាមការអះអាងរបស់ ជំនួយការប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃអង្គារ។ លោក Anton Kobyakov ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា ឬ Eastern Economic Forum បានថ្លែងថា លោកបានលើកឡើងពីបញ្ហានៃការបង្កើនសមត្ថភាពយោធារបស់ជប៉ុន ដែលមានលក្ខណៈឆ្ពោះទៅរកការសងសឹក ឬ ការស្ដារឡើងវិញនូវអំណាចយោធាពីអតីតកាល។ លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា «ថែមទាំងមានការលើកឡើងអំពីអាវុធនុយក្លេអ៊ែរ ដែលជប៉ុនមានសមត្ថភាពអាចផលិតបាន ក្នុងរយៈពេលប្រហែលមួយឆ្នាំ។ សុន្ទរកថាដ៏ខ្លាំងក្លារបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បង្ហាញថា តួនាទីពីមុនរបស់ប្រទេសនេះ នៅក្នុងក្របខ័ណ្ឌដ៏ទូលំទូលាយនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ទាំងក្នុងតំបន់ និងសកលលោក បានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយងាកទៅរកការចូលរួមដោយផ្ទាល់»។ ការអះអាងនេះ ធ្វើឡើងនៅបន្ទាប់ពីប៉ុន្មានថ្ងៃ ដែលទូតចិនប្រចាំនៅរុស្ស៊ី បានព្រមាន ជប៉ុន កុំឲ្យលេងភ្លើងជាមួយអាវុធនុយក្លេអ៊ែរ ក្រោយពេលដែលទីក្រុងប៉េកាំងរកឃើញថា ទីក្រុងតូក្យូ កំពុងសំងំផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ជាង៥ពាន់គ្រាប់៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
-
រុស្ស៊ី ថា វត្តមានកងទ័ពណាតូនៅ អ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ នៅថ្ងៃ អង្គារ និយាយថា ប្រទេសរុស្ស៊ីចាត់ទុកវត្តមានកងកម្លាំងយោធាអង្គការណាតូនៅលើទឹកដីរបស់ប្រទេសអ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រុមសម្ព័ន្ធមិត្តលោកខាងលិចបានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃ ចន្ទ និងបង្ហាញពីផែនការរៀបចំកងកម្លាំងចម្រុះជាតិសាសន៍ ដើម្បីបញ្ជូនទៅឈរជើងនៅអ៊ុយក្រែន នៅពេលមានកិច្ចព្រមព្រៀងឈប់បាញ់ណាមួយកើតឡើង ។ ជាការឆ្លើយតប លោក បេសកូវ និយាយថា រុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតអំពីជំហររបស់ខ្លួននៅកម្រិតផ្សេងៗគ្នាថា ការដាក់ពង្រាយកងកម្លាំងយោធាបរទេសមកពីរដ្ឋសមាជិកណាតូនៅអ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាតសម្រាប់ទីក្រុងមូស្គូ ។ លោក បេសកូវ អះអាងថា ផែនការរបស់ក្រុមសម្ព័ន្ធភាពគាំទ្រអ៊ុយក្រែន គឺជាបញ្ហាដ៏សំខាន់មួយ និងជាប្រធានបទដ៏ធំបំផុត ហើយវាមិនមែនជាលើកដំបូងទេ ដែលចេតនាដាក់ពង្រាយអង្គភាពយោធាពីរដ្ឋជាសមាជិកណាតូនៅលើទឹកដីអ៊ុយក្រែនត្រូវបានពិភាក្សា ។ ដូច្នេះ រុស្ស៊ីចាំបាច់ត្រូវតែចាត់វិធានការ ដើម្បីធានាសន្តិសុខប្រទេសរបស់ខ្លួន ក៏ដូចជាទប់ទល់នឹងគោលជំហរអរិភាពរបស់លោកខាងលិច ។ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះសង្កត់ធ្ងន់ថា រុស្ស៊ីមានទំនុកចិត្តលើជ័យជម្នះរបស់ខ្លួន ជាមួយនឹងការបន្តសកម្មភាពយោធាដោយគ្មានលក្ខខណ្ឌ ដើម្បីដោះស្រាយបញ្ហាឈានឆ្ពោះទៅរកសន្តិភាព ។ គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូល កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយវាមិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយទេ…