-
អ៊ីរ៉ង់ ហៅទណ្ឌកម្មរបស់ អាមេរិក ជា “អំពើភេរវកម្មសេដ្ឋកិច្ច”

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ ប្រកាសថា យុទ្ធនាការដាក់សម្ពាធ “Operation Economic Outcast” របស់អាមេរិកប្រឆាំងនឹងទីក្រុងតេហេរ៉ង់ បានរំលោភបំពានលើច្បាប់អន្តរជាតិ ហើយបានពិពណ៌នាអំពីការបង្កើនទណ្ឌកម្មចុងក្រោយនេះថា ជា “អំពើភេរវកម្មសេដ្ឋកិច្ច” ។ ប្រតិកម្មខ្លាំងៗរបស់អ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីយុទ្ធនាការដាក់សម្ពាធដ៏ធំនេះ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីរតនាគារអាមេរិក លោក Scott Bessent ស្ថិតក្រោមការណែនាំរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។ បើតាម Anadolu, គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីកាត់ផ្តាច់រាល់ខ្សែជីវិតសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ និងកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ជាពិសេសបង្ខំឱ្យទីក្រុងតេហេរ៉ង់ស្ថិតក្នុងស្ថានភាពឯកោទាំងស្រុងពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ។ ជាការឆ្លើយតប ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃ សុក្រ ម្សិលមិញ បានចាត់ទុកយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគីនេះថា ជា “ឧក្រិដ្ឋកម្មអន្តរជាតិ” និងជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ពីព្រោះវាមានបំណងបង្កទុក្ខវេទនាដល់ប្រជាជនអ៊ីរ៉ង់ទូទាំងប្រទេស ។ ជាមួយគ្នានេះ ភាគីអ៊ីរ៉ង់ក៏បានព្រមានដែរថា ការចូលរួមរបស់បណ្តាប្រទេសផ្សេងៗ ក្នុងការអនុវត្តទណ្ឌកម្មរបស់អាមេរិក គឺជាការសមគំនិតរំលោភលើអធិបតេយ្យភាពរដ្ឋឯករាជ្យ និងរំខានដល់ទំនាក់ទំនងពាណិជ្ជកម្មស្របច្បាប់របស់ប្រទេសដទៃ ។ ទោះបីជាយ៉ាងណា រដ្ឋាភិបាលអ៊ីរ៉ង់ប្តេជ្ញាប្រើប្រាស់គ្រប់សមត្ថភាពរបស់ខ្លួនទាំងអស់ តាមដែលអាចធ្វើទៅបាន ដើម្បីការពារប្រទេសជាតិប្រឆាំងនឹងអ្វីដែលខ្លួនហៅថា ជា “ការវាយលុកផ្នែកយោធា សេដ្ឋកិច្ច…
-
កូរ៉េខាងត្បូង គាំទ្រលោក Trump ស្តារការចរចាជាមួយ កូរ៉េខាងជើង ឡើងវិញ

សេអ៊ូល ៖ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Wi Sung-lac និយាយថា កូរ៉េខាងត្បូងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់ចាប់ផ្តើមការសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង ។ បើតាម Straits Times, ការអះអាងនេះ ធ្វើឡើងចំពេលដែលលោកប្រធានាធិបតី Trump កំពុងព្យាយាមបើកផ្លូវឆ្ពោះទៅរកការរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បន្ទាប់ពីមេដឹកនាំទាំងពីរធ្លាប់បានជួបគ្នាកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ។ លោក Sung-lac បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ សុក្រ ម្សិលមិញថា កូរ៉េខាងត្បូងជឿជាក់ថា ការចាប់ផ្ដើមកិច្ចចរចាឡើងវិញរវាងអាមេរិក និងកូរ៉េខាងជើង គួរតែផ្តោតលើភាពរីកចម្រើនពិតប្រាកដ ស្ដីពីបញ្ហាអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង តែក៏មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការត្រៀមលក្ខណៈការពារសន្តិសុខរបស់ទីក្រុងសេអ៊ូលនោះដែរ ។ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងរូបនេះ បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងត្រូវសម្របសម្រួលជាមួយអាមេរិកយ៉ាងជិតស្និទ្ធ ប្រសិនបើមានការចាប់ផ្តើមកិច្ចសន្ទនាឡើងវិញរវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ។ លោក Sung-lac ដែលមានវ័យ៧១ឆ្នាំរូបនេះ អះអាងថា គោលដៅគឺធានាថា កិច្ចសន្ទនានោះអាចនាំមកនូវវឌ្ឍនភាពជាក់ស្តែងលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងជួយដល់ការបង្កើតរបបសន្តិភាពនៅលើឧបទ្វីបកូរ៉េ ៕ ប្រភព ៖…
-
តៃវ៉ាន់ បញ្ចេញសំណាញ់មេឃជំនាន់ថ្មី ទប់ទល់មីស៊ីលលឿនជាងសំឡេង ចិន

តៃប៉ិ ៖ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Chung-Shan ដែលជាអ្នកអភិវឌ្ឍអាវុធឈានមុខគេរបស់តៃវ៉ាន់ បានបញ្ចេញសំណាញ់មេឃជំនាន់ថ្មីមានឈ្មោះ Chiang Kung ឬហៅថា ប្រព័ន្ធខែលប្រឆាំងមីស៊ីលផ្លោង Strong Bow ដើម្បីទប់ទល់មីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងរបស់ប្រទេសចិន ។ ការបញ្ចេញសំណាញ់មេឃ Strong Bow នេះ ធ្វើឡើងមានគោលបំណងជំរុញឱ្យសភាតៃវ៉ាន់អនុម័តកញ្ចប់ថវិកាបន្ថែមចំនួន ១,១៣ ពាន់លានដុល្លារ សម្រាប់យកទៅផលិតទ្រង់ទ្រាយធំ សំដៅបង្កើនសមត្ថភាពការពារដែនអាកាសឆ្លើយតបសម្ពាធយោធាខ្លាំងឡើងរបស់មហាយក្សចិន ។ បើតាម South China Morning Post, ក្រសួងការពារជាតិតៃវ៉ាន់មានគម្រោងប្រើប្រាស់កញ្ចប់ថវិកានេះ យកទៅផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីលផ្លោង Strong Bow ចំនួន ២ គ្រឿង និងគ្រាប់មីស៊ីលស្ទាក់ចាប់ចំនួន ១២៨ គ្រាប់ ។ ទន្ទឹមគ្នា អ្នកជំនាញយោធាព្រមានថា ការពន្យារពេលផ្តល់មូលនិធិនេះ នឹងប៉ះពាល់ដល់ការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់តៃវ៉ាន់ ខណៈពេលដែលប្រទេសចិនកំពុងពង្រីកឃ្លាំងមីស៊ីលផ្លោង និងកាំជ្រួចល្បឿនលឿនជាងសំឡេងរបស់ខ្លួនយ៉ាងលឿន ។ យោងតាម Interesting engineering, មីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធ Strong Bow អាចហោះជ្រែកមេឃក្នុងល្បឿនលឿនជាងសំឡេងលើសពី…
-
អ៊ីរ៉ង់ ដាក់លក្ខខណ្ឌធំៗចំនួន ៤ ស្តារការទូតជាមួយ អាមេរិក ឡើងវិញ

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសនៅថ្ងៃសុក្រនេះថា ការស្តារការទូតជាមួយសហរដ្ឋអាមេរិកឡើងវិញ គឺមិនមែនជារឿងមិនអាចទៅរួចដាច់ខាតនោះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនត្រូវតែគោរពតាមលក្ខខណ្ឌធំៗចំនួន ៤ របស់ទីក្រុងតេហេរ៉ង់ជាមុនសិន ។ បើតាម Anadolu, លក្ខខណ្ឌដំបូងដែលអ៊ីរ៉ង់ដាក់ទៅអាមេរិកសម្រាប់ការស្ដារការទូតឡើងវិញនោះគឺការបង្កើតទំនុកចិត្តឡើងវិញ ដោយភាគីអ៊ីរ៉ង់ទាមទារឱ្យសហរដ្ឋអាមេរិកត្រូវតែបង្ហាញទង្វើស្មោះត្រង់ ទើបអាចស្តារទំនុកចិត្តជាថ្មីបាន ។ ចំណែកលក្ខខណ្ឌទី២ គឺការនិយាយស្តីប្រកបដោយការគោរព ។ ភាគីអ៊ីរ៉ង់ទាមទារឱ្យសហរដ្ឋអាមេរិកត្រូវតែបោះបង់ចោលនូវភាសាគំរាមកំហែង និងការបង្ខិតបង្ខំ ខណៈលក្ខខណ្ឌទី៣ គឺការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ ។ សម្រាប់លក្ខខណ្ឌចុងក្រោយ គឺការគោរពការប្តេជ្ញាចិត្ត ។ ភាគីអ៊ីរ៉ង់ទាមទារឱ្យសហរដ្ឋអាមេរិកត្រូវតែអនុវត្តតាមនូវរាល់កិច្ចសន្យា និងការប្តេជ្ញាចិត្តដែលបានធ្វើឡើងនាពេលកន្លងមក ។ ទន្ទឹមគ្នានេះ ប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ ក៏ផ្លែផ្កាទៅសហរដ្ឋអាមេរិកផងដែរថា គួរតែយល់ច្បាស់នូវការពិតដ៏សាមញ្ញមួយ គឺថា យុទ្ធនាការដាក់សម្ពាធទណ្ឌកម្មសេដ្ឋកិច្ចមិនអាចដោះស្រាយបញ្ហាជម្លោះបាននោះឡើយ ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
-
កូរ៉េខាងត្បូង ជប៉ុន អាមេរិក ប្រកាសហាត់សមក្លែងធ្វើទប់ទល់ការបាញ់អាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើង

សេអ៊ូល ៖ កូរ៉េខាងត្បូង ជប៉ុន និង សហរដ្ឋអាមេរិក ប្រកាសធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីសាកល្បងកម្រិត នៃការត្រៀមខ្លួន ក្លែងធ្វើទប់ទល់អាវុធនុយក្លេអ៊ែរ ព្រមទាំង ការគំរាមកំហែងផ្នែកមីស៊ីល ដែលបាញ់ផ្លោងចេញពីទឹកដីប្រទេសកូរ៉េខាងជើង ។ នេះបើតាមការប្រកាសរបស់កូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ។ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធប្រចាំឆ្នាំ នេះមានឈ្មោះថា «Freedom Edge» នឹងប្រព្រឹត្តទៅនៅក្នុងដែនទឹកអន្តរជាតិនៅភាគខាងត្បូង និង ភាគខាងកើត នៃកោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦ ។ ការត្រៀមសមយុទ្ធរបស់កូរ៉េខាងត្បូង ជប៉ុន និង អាមេរិក ដើម្បីបង្ការការបាញ់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នាខែក្រោយនេះ ត្រូវបានប្រកាសឲ្យដឹង បន្ទាប់ពីកូរ៉េខាងត្បូង និង អាមេរិក បានបង្ហាញដោយកម្រ អំពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលកូរ៉េខាងជើងមានក្នុងដៃ ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា ទីក្រុងព្យុងយ៉ាង…
-
UN ថ្កោលទោស អាមេរិក ដែលចាត់ថ្នាក់ក្រុមបាតុករ ប៉ាឡេស្ទីន ជាអង្គការភេរវកម្ម

អ.ស.ប ៖ ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថ្កោលទោសសហរដ្ឋអាមេរិក ដែលបានប្រកាសចាត់ថ្នាក់ក្រុមបាតុករប៉ាឡេស្ទីន ឬ Palestine Action ថា អង្គការពួកភេរវកម្ម ។ ការថ្កោលទោសនេះធ្វើឡើងនៅមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន សម្រេចចាត់ទុកក្រុម Palestine Action ថា ជាអង្គការភេរវកម្ម ដោយលើកឡើងថា វិធានការនេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបង្ក្រាបក្រុមដែលមាននិន្នាការឆ្វេងនិយម នៅក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម ។ ជាមួយគ្នានេះ ក្រសួងការបរទេសអ៊ីស្រាអែលក៏បានស្វាគមន៍ ចំពោះការចាត់ថ្នាក់បែបនេះរបស់អាមេរិកផងដែរ ។ យ៉ាងណា លោក Volker Turk ប្រធានការិយាល័យរបស់ប្រធានផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិយាយថា ការចាត់ថ្នាក់នេះហាក់ដូចជាការរឹតត្បិតហួសហេតុ និង មិនចាំបាច់ លើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ, ការជួបជុំដោយសន្តិវិធី និងការបង្កើតសមាគម ក៏ដូចជា សិទ្ធិក្នុងការចូលរួមក្នុងកិច្ចការសាធារណៈ។ លោកបញ្ជាក់បន្ថែមថា «ការប្រើប្រាស់ពាក្យថា ‘ភេរវកម្ម’ គឺស្ថិតក្នុងន័យទូលំទូលាយពេក ជាពិសេសវាត្រូវបានគេកត់ត្រាថា មានផលប៉ះពាល់ដល់ការរារាំងសេរីភាពរបស់ពលរដ្ឋ នៅក្នុងលំហសង្គមស៊ីវិល»។ បើតាម straitstimes, ក្រុម…
-
លោក ត្រាំ ធានាថា រុស្ស៊ីមិនវាយប្រហារទឹកដីណាតូនោះឡើយ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងមិនវាយប្រហារទឹកដីរបស់អង្គការ NATO ឡើយ ដោយលោកបានច្រានចោលសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភអំពីសកម្មភាព ដែលអាចកើតមាន ពីសំណាក់រុស្ស៊ី មកលើតំបន់អឺរ៉ុប។ ការលើកឡើងរបស់លោក Trump បានធ្វើឡើង នៅពីរថ្ងៃបន្ទាប់ពីនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល ហៅកាត់ CIA លោក John Ratcliffe បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដោយមិនបានគ្រោងទុកជាមុន ហើយ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ជាការព្រមានដល់ទីក្រុងមូស្គូ កុំឱ្យវាយប្រហារសម្ព័ន្ធភាព NATO។ លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval Office ថា «ខ្ញុំបានជួបពិភាក្សាដ៏ល្អជាមួយ លោក Putin។ គាត់នឹងមិនវាយប្រហារទឹកដីរបស់ NATO ឡើយ»។ នៅពេលត្រូវបានសួរឱ្យបញ្ជាក់អំពីសេចក្តីរាយការណ៍ដែលថា លោក Ratcliffe បាននាំយកការព្រមាន ទៅប្រាប់ភាគីរុស្ស៊ីនោះ លោក Trump បានឆ្លើយតបថា «ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយ…
-
កាតាចូលសម្រុះសម្រួល ខណៈលោកត្រាំថា អាមេរិកមិននិយាយជាមួយអ៊ីរ៉ង់

តេហេរ៉ង់ ៖ កាតាបានឈានជើងចូលក្នុងការសម្រុះសម្រួល ខណៈដែលលោកប្រធានាធិបតី Donald Trump អះអាងថា អាមេរិកមិននិយាយជាមួយអ៊ីរ៉ង់។ នាយករដ្ឋមន្ត្រីកាតាបានធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវទំនាក់ទំនងការទូតដែលជាប់គាំងរយៈពេលប្រាំមួយខែនៅក្នុងសង្រ្គាម។ ក្រសួងការបរទេសរបស់ប្រទេសកាតាបាននិយាយថា នៅក្នុងទីក្រុងតេហេរ៉ង់ នាយករដ្ឋមន្រ្តីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បានជំរុញឱ្យមានការវិលត្រឡប់ទៅរកការទូតវិញក្នុងអំឡុងពេលពិភាក្សាជាមួយអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ លោក Mohammad Baqer Qalibaf កាលពីថ្ងៃទី២៧ ខែសីហា។ យ៉ាងណា លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval ថា យុទ្ធនាការសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុង Tehran នឹងបន្តរហូតដល់ប្រទេសអ៊ីរ៉ង់សម្រេចចិត្តចរចាប្រកបដោយអត្ថន័យ ដោយលោកបញ្ជាក់ថា «យើងមិនចង់និយាយទៅកាន់ពួកគេទេ»។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលកំណត់ឱ្យមានការឈប់បាញ់ជាបន្ទាន់នៅគ្រប់សមរភូមិ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់វិញ នៅយប់ឈានចូលថ្ងៃទី៨ ខែកក្កដា ដោយចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា…
-
កូរ៉េខាងជើង គំរាមសងសឹកចាស់ដៃបំផុត ឆ្លើយតបកិច្ចព្រមព្រៀងអាវុធ អាមេរិក និងកូរ៉េខាងត្បូង

ព្យុងយ៉ាង ៖ កូរ៉េខាងជើង ដែលជាប្រទេសក្តាប់ជាប់អាវុធនុយក្លេអ៊ែរក្នុងដៃ បានគំរាមសងសឹកយ៉ាងចាស់ដៃបំផុត ដើម្បីឆ្លើយតបការអនុម័តលើគម្រោងលក់មីស៊ីល និងសម្ភារយោធាពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទៅឱ្យសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ។ ក្រៅពីគំរាមសងសឹកយ៉ាងចាស់ដៃបំផុត ក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃ ព្រហស្បតិ៍ ថែមទាំងបានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដោយចាត់ទុកការសម្រេចចិត្តលក់ឧបករណ៍យោធាឱ្យកូរ៉េខាងត្បូងថា ជាទង្វើអរិភាព និងបង្កើតការគំរាមកំហែងថ្មី ចំពោះបរិយាកាសសន្តិសុខរបស់ខ្លួន ។ ប្រតិកម្មរបស់កូរ៉េខាងជើង កើតឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានអនុម័តគម្រោងលក់មីស៊ីលប្រភេទ AIM-9X Sidewinder ដែលជាមីស៊ីលយុទ្ធសាស្ត្រសម្រាប់ប្រឆាំងយន្តហោះ និងសម្ភារយោធាពាក់ព័ន្ធដទៃទៀត ដែលមានតម្លៃប្រហែល ១២៥ លានដុល្លារ ទៅឱ្យកូរ៉េខាងត្បូង ។ បើតាម South China Morning Post, ក្នុងឆ្នាំ២០២៦នេះ សហរដ្ឋអាមេរិកក៏បានអនុម័តលើការលក់ប្រព័ន្ធអាវុធជាច្រើនប្រភេទទៅឱ្យកូរ៉េខាងត្បូងផងដែរ ។ ក្នុងនោះរួមមានមីស៊ីលប្រឆាំងយន្តហោះ, ឧទ្ធម្ភាគចក្រសម្រាប់កងទ័ពជើងទឹក, ឧទ្ធម្ភាគចក្រប្រយុទ្ធ និងគ្រាប់បែកបំពាក់ប្រព័ន្ធនាំផ្លូវចំគោលដៅ ព្រមទាំងជំរុញឱ្យទីក្រុងសេអ៊ូល បង្កើនសមត្ថភាពធ្វើសង្គ្រាមថែមទៀត ៕ ប្រភព ៖ South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា
-
រុស្ស៊ី ព្រមានវាយ អង់គ្លេស សងសឹកការផ្គត់ផ្គង់បច្ចេកវិទ្យាផលិតមីស៊ីលឱ្យ អ៊ុយក្រែន

មូស្គូ ៖ រុស្ស៊ីបានបោះសម្តីព្រមានធ្ងន់ៗទៅកាន់អង់គ្លេស និងបារាំងថា ប្រទេសអឺរ៉ុបទាំងពីរនេះ កំពុងលេងជាមួយភ្លើង តាមរយៈការផ្គត់ផ្គង់បច្ចេកវិទ្យាផលិតមីស៊ីលវាយប្រហារចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន ។ ក្រៅពីព្រមាន ភាគីរុស្ស៊ីថែមទាំងបានស្រែកគំរាមខ្លាំងៗថា ទីក្រុងមូស្គូនឹងសងសឹកវិញ ជាមួយនឹងការកំណត់គោលដៅវាយប្រហារទីតាំងយោធាអង់គ្លេសនៅលើទឹកដីអ៊ុយក្រែន និងទីកន្លែងផ្សេងទៀត ។ បើតាមសារព័ត៌មាន TASS, លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូនឹងឆ្លើយតបការវាយប្រហាររបស់អ៊ុយក្រែនដោយប្រើអាវុធរបស់អង់គ្លេស តាមរយៈការវាយប្រហារទីតាំងយោធាអង់គ្លេសណាមួយវិញនៅលើទឹកដីអ៊ុយក្រែន និងទីកន្លែងផ្សេងទៀត ។ ការព្រមានធ្ងន់ៗរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេស លោក Andy Burnham បានប្រកាសក្នុងពេលថ្មីៗនេះថា រដ្ឋាភិបាលលោកនឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតអាវុធអឺរ៉ុប MBDA បញ្ចេញព័ត៌មានសម្ងាត់ ស្តីពីសមាសធាតុផលិតដោយអង់គ្លេស ដែលប្រើប្រាស់ក្នុងមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយ SCALP ឬ Storm Shadow ជាមួយអ៊ុយក្រែន ។ ការសម្រេចចិត្តនេះ នឹងជួយឱ្យប្រទេសបារាំង និងអ៊ុយក្រែនអាចបង្កើតខ្សែសង្វាក់ដំឡើង និងផលិតមីស៊ីលប្រភេទនេះដោយផ្ទាល់នៅក្នុងទឹកដីអ៊ុយក្រែនតែម្តង ។ មីស៊ីល SCALP ឬ Storm Shadow គឺជាមីស៊ីលនាំផ្លូវបាញ់ចេញពីយន្តហោះ ដែលមានសមត្ថភាពវាយប្រហារចំគោលដៅចម្ងាយប្រហែល ២៥០…