Category: ព័ត៌មានអន្តរជាតិ

  • អ៊ីរ៉ង់គំរាមបង្កផលប៉ះពាល់សេដ្ឋកិច្ចអាមេរិក ឆ្លើយតបនឹងការដាក់ទណ្ឌកម្ម

    អ៊ីរ៉ង់គំរាមបង្កផលប៉ះពាល់សេដ្ឋកិច្ចអាមេរិក ឆ្លើយតបនឹងការដាក់ទណ្ឌកម្ម

    តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសព្រមានបង្កផលប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ទុកជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោម។ លោក Mohsen Rezaei អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានថ្លែងថា ថា អ៊ីរ៉ង់អាចបង្កហានិភ័យដល់ផលប្រយោជន៍សេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធតាមរយៈការដាក់ទណ្ឌកម្ម។ លោកបានប្រាប់បណ្តាញទូរទស្សន៍ Al Manar របស់ប្រទេសលីបង់ថា «ក្នុងករណីដែលសហរដ្ឋអាមេរិកបង្កើនសម្ពាធសេដ្ឋកិច្ចមកលើអ៊ីរ៉ង់ យើងនឹងឆ្លើយតបវិញ ដោយវិធានការនានាដែលនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់» ប៉ុន្តែ លោកមិនបានបញ្ជាក់លម្អិតអំពីលក្ខណៈនៃវិធានការទាំងនោះទេ។ លោក Rezaei បានបន្ថែមថា តាមទស្សនៈរបស់លោក ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនមកប្រើប្រាស់សម្ពាធសេដ្ឋកិច្ចវិញនេះ បង្ហាញឱ្យឃើញថា «ដំណោះស្រាយផ្នែកយោធាចំពោះជម្លោះនេះ ផ្តល់លទ្ធផលថា មានកម្រិត»។ គេហទំព័រ Axios បានរាយការណ៍ កាលពីថ្ងៃទី២៦ ខែសីហាថា ទីក្រុងវ៉ាស៊ីនតោនមិនមានគម្រោងបើកការវាយប្រហារថ្មីៗលើអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះទេ ដោយសារខ្លួននឹងផ្តោតលើមធ្យោបាយផ្សេងទៀតដើម្បីដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ រួមទាំងការដាក់ទណ្ឌកម្មផងដែរ។ បើតាម Tass , សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា…

  • អ៊ីតាលី ត្រៀមបញ្ជូនសំណាញ់មេឃជំនាន់ចុងក្រោយទៅឱ្យ អ៊ុយក្រែន ដោយសម្ងាត់

    អ៊ីតាលី ត្រៀមបញ្ជូនសំណាញ់មេឃជំនាន់ចុងក្រោយទៅឱ្យ អ៊ុយក្រែន ដោយសម្ងាត់

    រ៉ូម ៖ ប្រទេសអ៊ីតាលីមានផែនការបញ្ជូនសំណាញ់មេឃ SAMP/T ជំនាន់ចុងក្រោយបង្អស់ និងមីស៊ីលសម្រាប់ប្រព័ន្ធខែលការពារដែនអាកាសថែមទៀតទៅឱ្យប្រទេសអ៊ុយក្រែន នៅត្រឹមចុងឆ្នាំ២០២៦នេះ ដើម្បីទប់ទល់ការវាយប្រហារពីមីស៊ីលផ្លោងរបស់កងទ័ពរុស្ស៊ី ។ កាសែតអ៊ីតាលី La Repubblica បានទម្លាយឱ្យដឹងកាលពីថ្ងៃពុធថា ការសម្រេចចិត្តនេះ ធ្វើឡើងជាការសម្ងាត់ បន្ទាប់ពីរដ្ឋាភិបាលអ៊ីតាលីបានប្រកាសបង្វៀងថា អ៊ីតាលីគ្រាន់តែផ្ទេរម៉ាស៊ីនអគ្គិសនីស៊ីវិលទៅឱ្យអ៊ុយក្រែនប៉ុណ្ណោះ ។ បើតាម Kyiv independent, កញ្ចប់ជំនួយយោធានេះ ត្រូវបានរាយការណ៍ថា មានតម្លៃប្រហែល ៣ ពាន់ ៥០០ លានដុល្លារ និងជាកញ្ចប់ជំនួយយោធាលើកទី ១៣ របស់អ៊ីតាលីសម្រាប់អ៊ុយក្រែន ដោយប្រើប្រាស់ថវិកាតាមរយៈប្រាក់កម្ចីរបស់សហភាពអឺរ៉ុប ។ កញ្ចប់ជំនួយនេះមានប្រព័ន្ធខែលការពារដែនអាកាស SAMP/T ចំនួន ៤គ្រឿង, រ៉ាដាចម្ងាយឆ្ងាយចំនួន ៧ គ្រឿង និងគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃប្រភេទ Aster 30 មានល្បឿនលឿនជាងសំឡេង ៤.៥ដង ឬអាចវាយប្រហារគោលដៅក្នុងចម្ងាយ ៥ ពាន់គីឡូម៉ែត្រ ។ ប្រព័ន្ធខែលការពារដែនអាកាស SAMP/T ត្រូវបានផលិតរួមគ្នាដោយបារាំង និងអ៊ីតាលី ហើយវាមានសមត្ថភាពស្ទាក់ចាប់មីស៊ីលផ្លោងគ្រប់ប្រភេទ ។…

  • អាមេរិក ថា ដ្រូនអត្តឃាត រុស្ស៊ី កាន់តែសាហាវ និងពិបាកស្ទាក់ចាប់ ព្រោះមានជំនួយពី ចិន

    អាមេរិក ថា ដ្រូនអត្តឃាត រុស្ស៊ី កាន់តែសាហាវ និងពិបាកស្ទាក់ចាប់ ព្រោះមានជំនួយពី ចិន

    វ៉ាស៊ីនតោន ៖ កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា យន្តហោះដ្រូនអត្តឃាត Shahed របស់រុស្ស៊ី បានបង្កើនសមត្ថភាពវាយប្រហារ ដែលអាចហោះជ្រែកមេឃលឿនជាងមុន ជាពិសេសគឺរឹតតែពិបាកស្ទាក់ចាប់កម្ទេចតែម្ដង ។ កាសែតរបស់អាមេរិកមួយនេះផ្សាយថា មូលហេតុដែលដ្រូនអត្តឃាតរុស្ស៊ីខ្លាំងជាងមុនបែបនេះ ក៏ព្រោះតែមហាយក្សចិនកំពុងនៅពីក្រោយការជួយផ្គត់ផ្គង់សមាសធាតុបង្គុំសំខាន់ៗ ជាពិសេសម៉ាស៊ីន Turbojet តែម្ដង ។ បើតាម Kyiv post, ភស្តុតាងជាក់ស្តែងត្រូវបានលាតត្រដាងកាលពីដើមខែកក្កដា នៅពេលដែលរុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនអត្តឃាត Shahed ដែលបំពាក់ម៉ាស៊ីន Turbojet វាយប្រហារឈុតធំលើទីក្រុងកៀវ ។ ដ្រូនថ្មីរបស់រុស្ស៊ីទាំងនោះ ត្រូវបានរាយការណ៍ថា អាចហោះជ្រែកមេឃក្នុងល្បឿនពី ៤០០ ទៅ ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង ពោលលឿនជាងយន្តហោះដ្រូនពីមុនដល់ទៅ ៣ដង ដែលមានល្បឿនត្រឹមតែ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ។ ល្បឿនដ៏លឿននេះ ធ្វើឱ្យយន្តហោះដ្រូនស្ទាប់ចាប់ និងក្រុមបាញ់កាំភ្លើងចល័តរបស់អ៊ុយក្រែនមិនអាចដេញទាន់នោះឡើយ ។ ដើម្បីដោះស្រាយបញ្ហានេះ អ៊ុយក្រែនត្រូវបង្ខំចិត្តប្រើប្រាស់យន្តហោះចម្បាំង ឬមីស៊ីលសំណាញ់មេឃថ្លៃៗ និងមានចំនួនកំណត់ដើម្បីបាញ់ទម្លាក់ពួកវា ។ មន្ត្រីអ៊ុយក្រែននិយាយថា យន្តហោះដ្រូន…

  • តុលាការ ICC ជំរុញ ជប៉ុន ឲ្យក្លាហានហ៊ានប្រឆាំងសម្ពាធ អាមេរិក ដាក់មកលើខ្លួន

    តុលាការ ICC ជំរុញ ជប៉ុន ឲ្យក្លាហានហ៊ានប្រឆាំងសម្ពាធ អាមេរិក ដាក់មកលើខ្លួន

    តូក្យូ ៖ ប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC និយាយថា ប្រទេសជប៉ុនគួរតែព្យាយាមប្រឆាំងទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធ មកលើសមាជិក ICC ឱ្យដកខ្លួនចេញពីស្ថាប័នមួយនេះ ។ ថ្លែងតាមរយៈប្រព័ន្ធវីដេអូ ទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងតូក្យូ កាលពីថ្ងៃពុធ, លោកស្រី Tomoko Akane ប្រធានតុលាការ ICC បានអំពាវនាវឱ្យជប៉ុន ដែលជាអ្នកផ្តល់ហិរញ្ញវត្ថុធំបំផុតដល់ ICC ជួយដល់តុលាការ ក្នុងគ្រាដ៏លំបាកនេះ ។ លោកស្រី Akane ដែលក៏ជាជនជាតិជប៉ុនផងនោះ លើកឡើងថា «អស់រយៈពេលជាយូរមកហើយដែលជប៉ុនបានចាត់ទុកនីតិរដ្ឋជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់ខ្លួន។ ហេតុដូច្នេះហើយ ទាំងលោកស្រី និងសហគមន៍អន្តរជាតិ មានការរំពឹងទុកខ្ពស់ចំពោះប្រទេសជប៉ុន»។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក៏បានចាត់ទុកវិធានដាក់សំពាធរបស់អាមេរិកថា ជា «រឿងដ៏គួរឱ្យសោកស្តាយ» ផងដែរ បន្ទាប់ពីលោកស្រីប្រឈមមុខនឹងការរិះគន់ពីគណបក្សប្រឆាំង ក្រុមសិទ្ធិមនុស្ស និងសមាជិកសភាមួយចំនួនមកពីគណបក្សរបស់លោកស្រីផ្ទាល់ ចំពោះការមិនបានការពារតុលាការ ឱ្យបានខ្លាំងក្លាជាងនេះ។ បើតាម aljazeera, រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald…

  • មេធំ CIA ព្រមាន រុស្ស៊ី កុំឱ្យវាយប្រហារសមាជិក NATO

    មេធំ CIA ព្រមាន រុស្ស៊ី កុំឱ្យវាយប្រហារសមាជិក NATO

    មូស្គូ ៖ ដំណើរទស្សនកិច្ចថ្មីៗនេះរបស់នាយកទីភ្នាក់ងារចារកម្មអាមេរិក (CIA) លោក John Ratcliffe នៅទីក្រុងមូស្គូ ត្រូវបានគេរាយការណ៍ថា មានគោលបំណងព្រមានរុស្ស៊ីកុំឱ្យបើកការវាយប្រហារលើសមាជិកអង្គការណាតូ ។ ប្រភពបានទម្លាយប្រាប់ CBS News ឱ្យដឹងកាលពីថ្ងៃ ពុធ ថា ការព្រមានរបស់មេធំ CIA អាមេរិករូបនេះ កើតឡើងក្រោយចារកម្មអាមេរិកបានវាយតម្លៃថា រុស្ស៊ីអាចនឹងវាយប្រហារទ្រង់ទ្រាយតូចៗ ដើម្បីសាកល្បងលើការប្ដេជ្ញាចិត្តរបស់បក្សសម្ព័ន្ធយោធាមួយនេះ ។ ហើយការប៉ាន់ស្មានរបស់ចារកម្មអាមេរិក ធ្វើឡើងចំពេលដែលកាសែត The Wall Street Journal ក៏ធ្លាប់បានរាយការណ៍ដែរថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អាចនឹងធ្វើតេស្ដភាពអត់ធ្មត់របស់អង្គការណាតូ តាមរយៈការវាយប្រហារទ្រង់ទ្រាយតូចលើរដ្ឋជាសមាជិកបក្សសម្ព័ន្ធយោធាខាងលិចមួយនេះ នៅប៉ុន្មានខែ ឬឆ្នាំខាងមុខ ។ បើតាម AFP, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានទទួលស្គាល់អំពីការបំពេញទស្សនកិច្ចរបស់លោក Ratcliffe ផងដែរ ប៉ុន្តែអះអាងថា មេធំ CIA រូបនេះ មិនបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី Putin នោះទេ…

  • លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងមិនធ្វើកិច្ចព្រមព្រៀងការទូតជាមួយពួកព្រៃផ្សៃ ដែលគ្រប់គ្រង អ៊ីរ៉ង់ ឡើយ

    លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងមិនធ្វើកិច្ចព្រមព្រៀងការទូតជាមួយពួកព្រៃផ្សៃ ដែលគ្រប់គ្រង អ៊ីរ៉ង់ ឡើយ

    ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ច្បាស់ៗនៅថ្ងៃ អង្គារ ថា កិច្ចព្រមព្រៀងការទូតណាមួយ នឹងមិនអាចទៅរួចដាច់ខាត ជាមួយក្រុមមនុស្សព្រៃផ្សៃដែលកំពុងគ្រប់គ្រងប្រទេសអ៊ីរ៉ង់ ។ ការអះអាងនេះ កើតឡើងក្រោយលោក Netanyahu បានប្រាប់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងអំឡុងជំនួបមួយនៅឯសេតវិមានកាលពីប៉ុន្មានសប្តាហ៍មុនថា លោកមានការសង្ស័យយ៉ាងខ្លាំង និងជឿជាក់ថា នឹងមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ ជាមួយពួកមេដឹកនាំព្រៃផ្សៃ ដែលកំពុងត្រួតត្រាប្រទេសអ៊ីរ៉ង់ ។ ពាក់ព័ន្ធនឹងយុទ្ធនាការដាក់ទណ្ឌកម្មធំបំផុតមិនធ្លាប់មានប្រឆាំងអ៊ីរ៉ង់ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានបង្ហាញជំហរសាទរយ៉ាងមុតមាំ ដោយនិយាយថា វាឆ្លុះបញ្ចាំងពីជម្រើសមួយ ដែលលោកបានពិភាក្សាជាមួយលោក Trump ដើម្បីបិទខ្ទប់ដង្ហើមសេដ្ឋកិច្ច និងធ្វើឱ្យអ៊ីរ៉ង់កាន់តែឯកកោលើឆាកអន្តរជាតិ ។ លោក Netanyahu ដែលមានវ័យ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការប្រឈមមុខដាក់គ្នារបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ នៅ “មិនទាន់ចប់ទេ” ដោយលោកបានបញ្ជាក់ច្បាស់ៗថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅទូទាំងតំបន់ជាច្រើននឹងនៅតែបន្តដំណើរការ ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

  • អ៊ីរ៉ង់ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា អាមេរិកកំពុងធ្វើអំពើភេរវកម្មសេដ្ឋកិច្ច

    អ៊ីរ៉ង់ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា អាមេរិកកំពុងធ្វើអំពើភេរវកម្មសេដ្ឋកិច្ច

    តេហេរ៉ង់ ៖ អ៊ីរ៉ង់បានផ្ញើលិខិតទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ តវ៉ាពាក់ព័ន្ធនឹងអ្វីដែលខ្លួនហៅថា «អំពើភេរវកម្មសេដ្ឋកិច្ច» របស់សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Mehr។ បើតាមប្រភព, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និង សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបញ្ជាក់ពីជំហររបស់ទីក្រុងតេហេរ៉ង់ ចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាគោលនយោបាយ «អំពើភេរវកម្មសេដ្ឋកិច្ច» របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។ នៅក្នុងលិខិតនោះ, លោក Araghchi បានពន្យល់ពីជំហររបស់អ៊ីរ៉ង់លើគោលនយោបាយដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងបានសង្កត់ធ្ងន់លើអ្វីដែលលោកហៅថា «ការទទួលខុសត្រូវផ្នែកច្បាប់ និងសីលធម៌» របស់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលនានាជុំវិញពិភពលោក ក្នុងការថ្កោលទោស «សកម្មភាពខុសច្បាប់ និងជាបទឧក្រិដ្ឋ» របស់រដ្ឋបាលសហរដ្ឋអាមេរិក។ បើតាម Tass, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសពីការចាប់ផ្តើមសង្គ្រាមសេដ្ឋកិច្ច និងយុទ្ធនាការដ៏ធំធេងមិនធ្លាប់មានពីមុនមក ដើម្បីឯកោអ៊ីរ៉ង់។ លោកក៏បានព្រមានផងដែរថា បណ្តាប្រទេសដែលមានស្ថាប័នហិរញ្ញវត្ថុ អាជីវកម្ម អាកាសយានដ្ឋាន ឬ ស្ថាប័នរដ្ឋាភិបាលគាំទ្រទីក្រុងតេហេរ៉ង់ នឹងត្រូវប្រឈមមុខនឹងផលវិបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរពីទីក្រុងវ៉ាស៊ីនតោន។ ជាការឆ្លើយតប ក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថា…

  • អាមេរិកផ្តល់ជំនួយ៥០ម៉ឺនដុល្លារដល់នេប៉ាល់ ដែលរងគ្រោះពីទឹកជំនន់

    អាមេរិកផ្តល់ជំនួយ៥០ម៉ឺនដុល្លារដល់នេប៉ាល់ ដែលរងគ្រោះពីទឹកជំនន់

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយចំនួន ៥០ម៉ឺនដុល្លារ ដល់ប្រទេសនេប៉ាល់ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ផ្តល់ជម្រកស្នាក់នៅបន្ទាន់, ទឹកស្អាត, អនាម័យ និងសម្ភារៈសង្គ្រោះផ្សេងៗទៀត ជូនដល់សហគមន៍ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា «សហរដ្ឋអាមេរិកសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់អ្នកដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ទឹកជំនន់ភ្លាមៗដ៏ធ្ងន់ធ្ងរ នៅក្នុងស្រុក Rasuwa នៃប្រទេសនេប៉ាល់»។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «យើងសូមសម្តែងការអាណិតអាសូរ និងនឹកគិតដល់អ្នកទាំងអស់គ្នា ដែលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយនេះ»។ មានសេចក្តីរាយការណ៍ថា ពលរដ្ឋអាមេរិក យ៉ាងហោចណាស់ ៥៤ នាក់ ដែលភាគច្រើន ជាភ្ញៀវទេសចរ ស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ដែលកំពុងបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍ទឹកជំនន់ និងការបាក់ដីដ៏ធ្ងន់ធ្ងរ។ ក្រៅពីសហរដ្ឋអាមេរិក, ចិន សហភាពអឺរ៉ុប និងឥណ្ឌា ក៏បានសន្យាផ្តល់ជំនួយ ឬ បញ្ជូនសម្ភារៈសង្គ្រោះទៅកាន់តំបន់រងគ្រោះផងដែរ។ បើតាម BBC, មនុស្សជាង ១៦០ នាក់បានស្លាប់ នៅក្នុងប្រទេសនេប៉ាល់ ហើយភ្ញៀវទេសចររាប់រយនាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានទឹកជំនន់ភ្លាមៗ និង ការបាក់ដីដ៏ធំមួយ ថ្មីៗនេះ៕ ប្រភព ៖ BBC ប្រែសម្រួល ៖…

  • ប្រធានាធិបតីអ៊ីរ៉ង់ ៖ អ៊ីរ៉ង់កំពុងជួបប្រទះស្ថានភាពសង្គ្រាមសេដ្ឋកិច្ចអាក្រក់បំផុត

    ប្រធានាធិបតីអ៊ីរ៉ង់ ៖ អ៊ីរ៉ង់កំពុងជួបប្រទះស្ថានភាពសង្គ្រាមសេដ្ឋកិច្ចអាក្រក់បំផុត

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានទទួលស្គាល់កាលពីថ្ងៃ ពុធ ថា ប្រទេសរបស់លោកកំពុងជួបប្រទះស្ថានភាពសង្គ្រាមសេដ្ឋកិច្ចអាក្រក់បំផុត ដោយសារសម្ពាធ និងទណ្ឌកម្មពីសហរដ្ឋអាមេរិក ។ ការអះអាងនេះ ធ្វើឡើងចំពេលដែលក្រសួងរតនាគារអាមេរិកបានគំរាមកំហែងពង្រីកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងដៃគូរកស៊ីរបស់ខ្លួន ដោយព្រមានធ្ងន់ៗថា ប្រទេសណាមួយ ដែលហ៊ានធ្វើពាណិជ្ជកម្មជាមួយទីក្រុងតេហេរ៉ង់ ក៏ត្រូវប្រឈមមុខនឹងទណ្ឌកម្មធ្ងន់ធ្ងរមិនធ្លាប់មានផងដែរ ។ ប្រភពបានឱ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មានគោលបំណងរឹតបន្តឹងការបិទផ្លូវសមុទ្រ និងសេដ្ឋកិច្ចប្រឆាំងប្រទេសអ៊ីរ៉ង់ ដើម្បីជំរុញឱ្យទីក្រុងតេហេរ៉ង់វិលរកតុការចរចា និងបង្ខំឱ្យអ៊ីរ៉ង់បោះបង់ការគ្រប់គ្រងលើការធ្វើនាវាចរណ៍នៅច្រកសមុទ្រ ហ័រមូស ។ យ៉ាងណាមិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសង្កត់ធ្ងន់ថា ទោះបីជាអ៊ីរ៉ង់កំពុងរងសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាន និងទណ្ឌកម្មអន្តរជាតិក៏ដោយ ក៏រដ្ឋាភិបាលនៅតែព្យាយាមរក្សាការអភិវឌ្ឍប្រទេសជាតិ ។ ទន្ទឹមគ្នា លោក Pezeshkian ដែលមានវ័យ៨១ឆ្នាំរូបនេះ ថែមទាំងធ្វើការអំពាវនាវយ៉ាងទទូចឱ្យមានការរួមគ្នារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសប្រជាជន ដើម្បីទប់ទល់នឹងសង្គ្រាមសេដ្ឋកិច្ចដ៏អាក្រក់បំផុតនេះ ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖…

  • លោក Trump អះអាងថា មេដឹកនាំកំពូលអ៊ីរ៉ង់នៅមានជីវិត តែរងរបួសធ្ងន់ធ្ងរ

    លោក Trump អះអាងថា មេដឹកនាំកំពូលអ៊ីរ៉ង់នៅមានជីវិត តែរងរបួសធ្ងន់ធ្ងរ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់កាលពីថ្ងៃ ពុធ ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei នៅរស់រានមានជីវិតនៅឡើយ ប៉ុន្តែបានរងរបួសធ្ងន់ធ្ងរនៅចំហៀងខ្លួនខាងឆ្វេងនៃរាងកាយរបស់លោក ។ បើតាម Anadolu, លោក Trump អះអាងថា មេដឹកនាំកំពូលអ៊ីរ៉ង់បានរងរបួសធ្ងន់ធ្ងរខ្លាំងណាស់ ជាពិសេសនៅចំហៀងខ្លួនខាងឆ្វេងនៃរាងកាយរបស់លោក ព្រមទាំងដៃ ជើង និងគ្រប់រាងកាយទាំងមូល ។ លោក Trump ដែលមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើលោក Mojtaba Khamenei ស្លាប់មែននោះ ដូច្នេះរដ្ឋាភិបាលអ៊ីរ៉ង់កំពុងសម្តែងបានយ៉ាងល្អ ពីព្រោះពួកគេតែងតែអះអាងថា បានជួបពិភាក្សា និងសុំពរជ័យពីមេដឹកនាំកំពូលខ្លួនជាប្រចាំ ។ ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិករូបនេះ បានរំពឹងថា ភ្លើងសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលឆាបឆេះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ នឹងរលត់ទៅវិញក្នុងពេលឆាប់ៗនេះ ហើយបន្ទាប់មកសហរដ្ឋអាមេរិកនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញដោយទាំងស្រុង ។ គួរបញ្ជាក់ថា ចាប់តាំងពីត្រូវបានតែងតាំងជាមេដឹកនាំកំពូលទី៣របស់អ៊ីរ៉ង់ បន្តពីឪពុករបស់ខ្លួន,…