Category: ព័ត៌មានអន្តរជាតិ

  • ដើមឆ្នាំនេះ Samsung ចំណេញជាង៤ពាន់លានដុល្លារ លើសឆ្នាំមុន១០ដង

    ដើមឆ្នាំនេះ Samsung ចំណេញជាង៤ពាន់លានដុល្លារ លើសឆ្នាំមុន១០ដង

    សេអ៊ូល: ទោះសេដ្ឋកិច្ចមិនសូវល្អ ក្រុមហ៊ុន Samsung Electronics នៅតែរកប្រាក់ចំណេញបាន។ ៣ខែដើមឆ្នាំនេះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់កូរ៉េខាងត្បូងនេះ ចំណេញជាង៤ពាន់លានដុល្លារ ចំពេលតម្លៃ និងតម្រូវការបន្ទះឈីបស្ទុះងើបឡើងវិញជាមួយនឹងការបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត AI ជំនាន់ថ្មី។ ក្រុមហ៊ុន Samsung បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រាក់ចំណេញនេះកើនឡើងជិត ១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមជាង ៤០០លានដុល្លារប៉ុណ្ណោះ។ ក្រុមហ៊ុនSamsung បានឱ្យដឹងថា ការលក់ផលិតផលរបស់ខ្លួនបានកើនឡើងជិត១៣ភាគរយដល់ ៥២ពាន់លានដុល្លារ ហើយប្រាក់ចំណេញសុទ្ធបានកើនឡើងប្រហែល ៣៣០ភាគរយ ដល់ជាង ៤ពាន់លានដុល្លារ។ ក្រុមហ៊ុន Samsung បានអះអាងថា ខ្លួនបានបណ្តាក់ទុនជាង ៥ពាន់លានដុល្លារ សម្រាប់កិច្ចការស្រាវជ្រាវ និងការអភិវឌ្ឍន៍សម្រាប់ត្រីមាសទី១នេះដែលនេះជាការវិនិយោគប្រចាំត្រីមាសដ៏ធំបំផុតមិនធ្លាប់មាន។ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលមួយនេះក៏បានឱ្យដឹងដែរថា គិតចាប់ពីខែមករាដល់ខែមិនាឆ្នាំនេះ អាជីវកម្មបន្ទះឈីបរបស់ខ្លួនរកចំណូលបានជាង១៦ពាន់លានដុល្លារ ជាមួយនឹងប្រាក់ចំណេញជាង ១ពាន់លានដុល្លារ។នេះជាលើកដំបូងហើយ ដែលផ្នែកបន្ទះឈីបរបស់ក្រុមហ៊ុន Samsung បានប្រកាសពីប្រាក់ចំណេញ ចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២២។ សម្រាប់វិស័យស្មាតហ្វូនវិញ ក្រុមហ៊ុន Samsung រកចំណូលបានជាង២៤ពាន់លានដុល្លារពីការលក់ និងជាង ១ពាន់លានដុល្លារជាប្រាក់ចំណេញ។ ក្រុមហ៊ុន Samsung ក៏បានអះអាងដែរថា ការនាំចេញស្មាតហ្វូន និងថេប្លេតមានចំនួន ៦០លានគ្រឿង និង ៧លានគ្រឿងនៅក្នុងត្រីមាសទី១ឆ្នាំនេះ៕…

  • តើអ៊ុយក្រែនអាចឈ្នះសង្គ្រាមលើរុស្ស៊ីដោយសារកញ្ចប់ជំនួយយោធា៦១ពាន់លានដុល្លារ នេះដែរឬទេ? (Video Inside)

    តើអ៊ុយក្រែនអាចឈ្នះសង្គ្រាមលើរុស្ស៊ីដោយសារកញ្ចប់ជំនួយយោធា៦១ពាន់លានដុល្លារ នេះដែរឬទេ? (Video Inside)

    មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី បានជម្រុញការបញ្ជូនជំនួយយោធាឱ្យបានលឿន ដើម្បីបញ្ចៀសការបាត់បង់ជីវិតមនុស្ស និងការបន្តបាត់បង់ទឹកដីអ៊ុយក្រែន ក្នុងកណ្តាប់ដៃរុស្ស៊ី។ អគ្គលេខាធិការអង្កការណាតូ លោក Jens Stoltenberg បានថ្លែងថា សង្គ្រាមនៅអ៊ុយក្រែន មិនមែនជាសង្គ្រាម នៃទ្រឹស្តីនោះទេ ការពន្យាពេលលើការផ្គត់ផ្គង់គ្រាប់រំសេវ គឹជារឿងស្លាប់ និង​រស់។ អ៊ុយក្រែនបានបង្ខំចិត្តដកថយកងកម្លាំងរបស់ខ្លួន ចេញពីទីតាំងជួរមុខមួយចំនួន ដោយសារការខ្វះគ្រាប់រំសេវ និងការខ្វះកម្លាំងទាហានថែមទៀត។ តើពេលវេលាណាដែលអ៊ុយក្រែន អាចត្រៀមលក្ខណៈប្រយុទ្ធតទល់សាជាថ្មីវិញ ដោយមិនត្រូវដកកម្លាំងថយនោះ? លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

  • ត្រឹម៣ខែ ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន BYD ចំណេញជាង ៦០០លានដុល្លារ

    ត្រឹម៣ខែ ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន BYD ចំណេញជាង ៦០០លានដុល្លារ

    ប៉េកាំង៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ មានចំនួនជាង ៦៣០លានដុល្លារ កើនឡើងចំនួន ១០.៦២ភាគរយ បើធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុន BYD បានឱ្យដឹងថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួនមានចំនួនជាង ១៧ពាន់លានដុល្លារ ក្នុងរយៈពេល ៣ខែដំបូង ឆ្នាំ២០២៤នេះ កើនឡើង ៣.៩៧ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមឯកសារផ្សារហ៊ុន។ ក្រុមហ៊ុន BYD ក៏បាននិយាយដែរថា ការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងទីផ្សាររបស់ខ្លួន ក៏បានកើនឡើងនៅក្នុងត្រីមាសទី១ឆ្នាំនេះផងដែរ។ BYD ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងស៊ិនជិន កំពុងវាយលុកយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារក្រៅប្រទេស រួមទាំងនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ទ្វីបអាមេរិកឡាទីន និងអឺរ៉ុប។ តួយ៉ាង ក្រុមហ៊ុនចិន BYD បានវ៉ាដាច់ក្រុមហ៊ុនអាមេរិក Tesla របស់លោក Elon Musk នៅត្រីមាសទី៤ ឆ្នាំ២០២៣ ក្លាយជាក្រុមហ៊ុនលក់ឡានអគ្គិសនីកំពូលរបស់ពិភពលោក។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន Tesla បានដណ្តើមតំណែងរបស់ខ្លួនពីក្រុមហ៊ុន BYD មកវិញ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤នេះ…

  • កាសែត Financial Times ចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ChatGPT

    កាសែត Financial Times ចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ChatGPT

    វ៉ាស៊ីនតោន៖ កាសែត Financial Times (FT) នៅថ្ងៃចន្ទទី២៩ ខែមេសា បានឈានដល់ការចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ChatGPT របស់ក្រុមហ៊ុន OpenAI ដែលនឹងរួមបញ្ចូលផ្នែកសារព័ត៌មានរបស់ស្ថាប័នព័ត៌មាននេះ ទៅក្នុង chatbot។ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យជ្រើសរើសការសង្ខេប សម្រង់ខ្លឹមសារ និងតំណភ្ជាប់ដែលបានកំណត់ពីការរាយការណ៍របស់ FT ដើម្បីបង្ហាញនៅក្នុងការឆ្លើយតបរបស់ ChatGPT ចំពោះសំណួរដែលពាក់ព័ន្ធ។ នាយកប្រតិបត្តិ FT Group លោក John Ridding បាននិយាយថា នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ… ដែលទទួលស្គាល់តម្លៃនៃសារព័ត៌មាន… ហើយនឹងផ្តល់ឱ្យយើងនូវការយល់ដឹងដំបូង អំពីរបៀបដែលមាតិកាព័ត៌មានត្រូវបានបង្ហាញតាមរយៈ AI។ ភាពជាដៃគូនេះធ្វើឡើងតាមកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណខ្លឹមសារថ្មីៗជាច្រើន ដែលធ្វើឡើងដោយ OpenAI ព្រោះវាមានគោលបំណងពង្រឹងមូលដ្ឋានចំណេះដឹងរបស់ ChatGPT ជាមួយនឹងប្រភពដែលគួរឱ្យទុកចិត្តនានា។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កាសែត The Associated Press (AP) , Axel Springer របស់អាល្លឺម៉ង់, កាសែតបារាំង Le Monde និងក្រុមហ៊ុន…

  • ថៃតែងតាំងរដ្ឋមន្ត្រីការបរទេស ថ្មី

    ថៃតែងតាំងរដ្ឋមន្ត្រីការបរទេស ថ្មី

    បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានសម្រេចតែងតាំង លោក Maris Sangiampongsa ធ្វើជារដ្ឋមន្ត្រីការបរទេសថ្មី ជំនួសអ្នកចាស់ ដែលទើបបានលាឈប់។ លោក Srettha បានអះអាង កាលពីថ្ងៃចន្ទថា លោកបានថ្វាយព្រះមហាក្សត្រ នូវសំណើសុំតែងតាំងលោក Maris ដើម្បីសុំការអនុម័តពីព្រះអង្គ រួចរាល់ហើយ។ កាសែត Bangkokpost បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសថៃ លោក Maris Sangiampongsa គឺជាបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយគ្រួសារ ស៊ីណាវ៉ាត់ត្រា។មុនពេលតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី លោក Maris គឺជាអ្នកការទូតជំនាញ នៅក្រសួងការបរទេស និងជាសមាជិក នៃក្រុមប្រឹក្សា របស់អតីតរដ្ឋមន្ត្រីការបរទេស ដែលទើបលាឈប់ គឺ លោក Parnpree។ កាសែត The Nation វិញ បានចុះផ្សាយថា លោក Maris ធ្លាប់ធ្វើជាឯកអគ្គរាជទូតថៃ ប្រចាំប្រទេសមួយចំនួន រួមមាន អូស្ត្រាលី, ហ្វីជី…

  • លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅចិន នាខែក្រោយនេះ

    លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅចិន នាខែក្រោយនេះ

    មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្មីៗនេះបានបញ្ជាក់ថា រូបលោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងខែឧសភាខាងមុខនេះ។ នេះជាគម្រោងធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន នៅក្រៅប្រទេស ខណៈដែលទីក្រុងមូស្គូស្វែងរកទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងប៉េកាំង។ លោក ពូទីន បានបញ្ជាក់នាពេលថ្មីៗនេះថា ដំណើរទស្សនកិច្ចនៅប្រទេសចិន នាខែឧសភាខាងមុខ ត្រូវបានគ្រោងទុករួចហើយ។ មេដឹកនាំរុស្ស៊ីរូបនេះ បានធ្វើទស្សនកិច្ចលើកចុងក្រោយនៅប្រទេសចិន ក្នុងខែតុលា ឆ្នាំ២០២៣។ ការប្រកាសរបស់លោក ពូទីន ខាងលើនេះ កើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានទៅដល់ទីក្រុងប៉េកាំង ជាផ្នែកមួយដើម្បីកាត់បន្ថយភាពតានតឹងជាមួយចិន ដែលជាមហាអំណាចគូប្រជែង។ បស្ចិមប្រទេសមានក្តីព្រួយបារម្ភជាខ្លាំង ចំពេលមានការកើនឡើងទំនាក់ទំនងរវាងរុស្ស៊ី និងចិនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលពួកគេកំពុងជំរុញកិច្ចសហប្រតិបត្តិការយោធា និងស្វែងរកការពង្រីកឥទ្ធិពលនៅលើពិភពលោករបស់ប្រទេសទាំងអស់។ រុស្ស៊ីបានមើលឃើញចិនជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់ ចាប់តាំងពីលោកខាងលិចបានវាយប្រហាររុស្ស៊ី ជាមួយនឹងទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក ឆ្លើយតបនឹងការវាយលុកយោធារបស់ខ្លួនប្រឆាំងអ៊ុយក្រែន៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

  • TikTok ជួយអាជីវកម្មជាង៧លាន នៅអាមេរិក

    TikTok ជួយអាជីវកម្មជាង៧លាន នៅអាមេរិក

    ជាយុទ្ធសាស្ត្រថ្មីនៅអាមេរិក ក្រុមហ៊ុនតិកតុក បានផ្លាស់ប្តូរពីការលេងសម្រាប់កម្សាន្ត ទៅជា platform ដែលផ្តោតលើការធ្វើអាជីវកម្មវិញ។ ជាក់ស្តែង ក្រុមនេះកំពុងជួយអាជីវកម្មខ្នាតតូច ជាង៧លាន នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុនព្យាករណ៍សេដ្ឋកិច្ចពិភពលោក និងការវិភាគសេដ្ឋកិច្ច ឈ្មោះថា Oxford Economics ។ ការសិក្សានេះបានកំណត់ថា បណ្តាញសង្គមមួយនេះជួយបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារតាមរយៈការផ្សាយពាណិជ្ជកម្ម នៅលើគណនី TikTok របស់អាជីវករទាំងនោះ។និងបានបង្កើតការងារ ជាង២២ម៉ឺននាក់។ អាមេរិកកំពុងរឹតត្បិតការលែង តិកតុក សម្រាប់កំសាន្ត ហើយនាយកប្រតិបត្តិរបស់ TikTok កាលពីសប្តាហ៍មុន បានប្តេជ្ញាថា នឹងតវ៉ាប្រឆាំងតាមតុលាការដើម្បីទាមទារឲ្យអាមេរិកលុបចោលច្បាប់ថ្មីរបស់ខ្លួនស្តីពីតិតុក។ នៅអាមេរិក មានអ្នកលេង TikTok ប្រមាណ១៧០លាននាក់៕ ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

  • អ៊ុយក្រែនបន្តបាត់បង់ទឹកដីភាគខាងកើត ខណៈនៅរង់ចាំជំនួយយោធាពីសហរដ្ឋអាមេរិក (Video Inside)

    អ៊ុយក្រែនបន្តបាត់បង់ទឹកដីភាគខាងកើត ខណៈនៅរង់ចាំជំនួយយោធាពីសហរដ្ឋអាមេរិក (Video Inside)

    រុស្ស៊ីបានបង្កើនការវាយលុកនៅលើសមរភូមិដោយបានដណ្តើមយកទីតាំងមួយចំនួនថែមទៀត ពីអ៊ុយក្រែន ក្នុងពេលដែលអ៊ុយក្រែនកំពុងរង់ចាំគ្រាប់រំសេវ និងជំនួយឧបករណ៍យោធា ពីសហរដ្ឋអាមេរិក ដែលមិនទាន់បានបញ្ជូនទៅដល់សមរភូមិមុខឡើយ។ អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោកឧត្តមសេនីយ៍ អូឡេកសានដ្រ៍ សៀរស្គី បានថ្លែងបញ្ជាក់ការបាត់បង់ទឹកដីជាបន្ថែមទៀតនេះ ប៉ុន្តែរំពឹងថានឹងអាចវាយដណ្តើមយកទីតាំងអ៊ុយក្រែនមកវិញ នៅពេលទទួលអាវុធពីសហរដ្ឋអាមេរិក ក្រោមកញ្ចប់ជំនួយ ៦១ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកទើបបានអនុម័តកាលពីសប្ដាហ៍មុន។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

  • រលកកំដៅវាយប្រហារទ្វីបអាស៊ី ជំរុញឱ្យប្រកាសអាសន្ន និងបិទសាលារៀន

    រលកកំដៅវាយប្រហារទ្វីបអាស៊ី ជំរុញឱ្យប្រកាសអាសន្ន និងបិទសាលារៀន

    ម៉ានីល៖ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍បានទប់ទល់នឹងរលកកំដៅក្តៅខ្លាំងបន្ថែមទៀត នៅថ្ងៃអាទិត្យទី២៨ ខែមេសា ខណៈដែលអាជ្ញាធរទូទាំងតំបន់បានចេញការព្រមានផ្នែកសុខភាព ហើយអ្នកស្រុកបានភៀសខ្លួនទៅកាន់សួនកម្សាន្ត និងផ្សារទំនើបម៉ាស៊ីនត្រជាក់ ដើម្បីសង្គ្រោះគេចពីកំដៅ។ រលកកំដៅក្តៅខ្លាំងបានវាយប្រហារលើអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍កាលពីសប្តាហ៍មុន ដោយបានធ្វើឱ្យបារតវាស់សីតុណ្ណភាពហក់ដល់ ៤៥អង្សាសេ និងបង្ខំឱ្យសាលារៀនរាប់ពាន់កន្លែង ប្រាប់សិស្សឱ្យស្នាក់នៅផ្ទះជាបណ្តោះអាសន្នសិន។ប្រទេសហ្វីលីពីនបានប្រកាសកាលពីថ្ងៃអាទិត្យ ពីការផ្អាកមករៀននៅតាមសាលារដ្ឋដោយផ្ទាល់ទាំងអស់រយៈពេលពីរថ្ងៃ បន្ទាប់ពីរលកកំដៅក្តៅខ្លាំងបានបំបែកកំណត់ត្រានៅក្នុងរដ្ឋធានីម៉ានីល។ រីឯនៅក្នុងប្រទេសថៃ ដែលមានមនុស្សយ៉ាងតិច ៣០នាក់បានស្លាប់ ដោយសាររលកកំដៅក្តៅខ្លាំងនោះ រហូតមកដល់ពេលនេះ នាយកដ្ឋានឧតុនិយមបានព្រមានអំពីស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីសីតុណ្ហភាពក្នុងខេត្តភាគខាងជើងមួយ បានកើនឡើងលើសពី ៤៤.១អង្សាសេរកាលពីថ្ងៃសៅរ៍។ ហើយនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌា និងបង់ក្លាដែស អ្នកព្យាករណ៍ក៏បានព្រមានដែរថា សីតុណ្ហភាពអាចនឹងកើនឡើងលើសពី ៤០អង្សាសេក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ គួរបញ្ជាក់ថា សីតុណ្ហភាពសកលបានកើនឡើងខ្ពស់បំផុតកាលពីឆ្នាំមុន ហើយទីភ្នាក់ងារឧតុនិយម និងអាកាសធាតុរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីពេលថ្មីៗនេះថា ទ្វីបអាស៊ីកំពុងឡើងកំដៅក្នុងល្បឿនយ៉ាងលឿនគួរឱ្យកត់សម្គាល់។ ការស្រាវជ្រាវវិទ្យាសាស្ត្រដ៏ទូលំទូលាយមួយរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យរលកកំដៅកាន់តែកើតឡើងញឹកញាប់ ហើយមានរយៈពេលវែង និងកាន់តែអាក្រក់ជាងមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អេមីរ៉ាត់អារ៉ាប់រួមចាយ ៣៥ពាន់លានដុល្លារ សង់ស្ថានីយអ្នកដំណើរថ្មីធំជាងគេលើពិភពលោក

    អេមីរ៉ាត់អារ៉ាប់រួមចាយ ៣៥ពាន់លានដុល្លារ សង់ស្ថានីយអ្នកដំណើរថ្មីធំជាងគេលើពិភពលោក

    ឌូបៃ៖ ទីក្រុងឌូបៃបានប្រកាសនៅថ្ងៃអាទិត្យថា ការសាងសង់បានចាប់ផ្តើមនៅស្ថានីយអ្នកដំណើរថ្មីនៅឯអាកាសយានដ្ឋានអន្តរជាតិ Al Maktoum ដែលវានឹងក្លាយជាទីតាំងធំបំផុតរបស់ពិភពលោក ជាមួយនឹងការចំណាយជិត ៣៥ពាន់លានដុល្លារ។ នាយករដ្ឋមន្រ្តីអេមីរ៉ាត់អារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា យើងបានអនុម័តការរចនាស្ថានីយអ្នកដំណើរថ្មីនៅឯអាកាសយានដ្ឋានអន្តរជាតិ Al Maktoum ហើយកំពុងចាប់ផ្តើមសាងសង់អគារនេះ ក្នុងតម្លៃជាង ៣៤.៨៥ពាន់លានដុល្លារ។ ព្រះអង្គម្ចាស់ Sheikh Mohammed បន្ថែមថា ស្ថានីយអ្នកដំណើរថ្មីនេះដែរ នឹងមានទំហំធំបំផុតនៅលើពិភពលោក និងធំជាង ៥ដងនៃព្រលានយន្តហោះអន្តរជាតិឌូបៃបច្ចុប្បន្ន ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ ព្រះអង្គម្ចាស់ Sheikh Mohammed បាននិយាយទៀតថា ដំណាក់កាលដំបូងនៃគម្រោងនេះ នឹងរួចរាល់ក្នុងរយៈពេល ១០ឆ្នាំ ជាមួយនឹងសមត្ថភាពផ្ទុកអ្នកដំណើរ ១៥០លាននាក់ក្នុងមួយឆ្នាំ។ ទន្ទឹមគ្នា រដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួមក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផងដែរថា នៅពេលដែលដំណើរការពេញលេញ អាកាសយានដ្ឋាននេះនឹងអាចមានសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ ២៦០លាននាក់ក្នុងមួយឆ្នាំ៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា