-
ជប៉ុនតវ៉ាប្រឆាំងទស្សនកិច្ចរបស់ចិន ទៅកាន់កោះមានជម្លោះជាមួយរុស្ស៊ី

តូក្យូ ៖ ប្រទេសជប៉ុន បានធ្វើការតវ៉ា ប្រឆាំងនឹងដំណើរទស្សនកិច្ចដ៏កម្រមួយរបស់គណៈប្រតិភូផ្លូវការ ចិន ទៅកាន់កោះមានជម្លោះ ដែលគ្រប់គ្រងដោយរុស្ស៊ី ប៉ុន្តែ ត្រូវបានទាមទារកម្មសិទ្ធិដោយទីក្រុងតូក្យូ។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូស៊ីមីតស៊ូ ម៉ូតេហ្គិ បានថ្លែងនៅក្នុងសភា កាលពីថ្ងៃទី១៤ ខែតុលាថា ៖ «ជារឿងដែលមិនអាចទទួលយកបានទាំងស្រុង សម្រាប់មន្ត្រីរដ្ឋាភិបាល តំណាងធុរកិច្ច ឬ បុគ្គលផ្សេងទៀតមកពីប្រទេសទីបី ក្នុងការចូលទៅកាន់ និង ធ្វើសកម្មភាពនានានៅលើដែនដីភាគខាងជើង ក្នុងលក្ខណៈមួយដែលចាត់ទុកតំបន់នោះថា ជាដែនដីរបស់រុស្ស៊ី»។ លោកបានបន្ថែមថា «នៅថ្ងៃទី១៣ ខែតុលា យើងបានបញ្ជូនជំហររបស់ជប៉ុន ទៅកាន់ទាំងរុស្ស៊ី និង ចិន តាមរយៈបណ្តាញការទូត ហើយបានជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យពួកគេឆ្លើយតបឱ្យបានសមស្រប»។ ការឆេះដុំពីសំណាក់ជប៉ុនបែបនេះ បានកើតឡើង បន្ទាប់ពីអាជ្ញាធររុស្ស៊ីក្នុងតំបន់ បានឱ្យដឹងថា កាលពីដើមខែតុលា មន្ត្រី និងថ្នាក់ដឹកនាំធុរកិច្ចមកពីខេត្តហៃឡុងជាំង ភាគឦសាននៃប្រទេសចិន បានចុះពិនិត្យគម្រោងទេសចរណ៍ និងវារីវប្បកម្មនៅលើកោះ អ៊ីទូរុប ដែលស្ថិតនៅក្នុងខ្សែសង្វាក់កោះគូរីល។ បើតាម straitstimes, កោះនេះត្រូវបានជប៉ុនហៅថា កោះ អេតូរ៉ូហ្វូ ហើយវាគឺជាកោះមួយ…
-
លោក ត្រាំ បដិសេធលទ្ធភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនមិនចាំបាច់ប្រើប្រាស់អាវុធទាំងនោះទេ។ នេះបើតាមការចេញផ្សាយរបស់ anadolu នៅថ្ងៃសុក្រនេះ។ នៅក្នុងបទសម្ភាសន៍មួយ ជាមួយបណ្តាញព័ត៌មាន Newsmax កាលពីថ្ងៃព្រហស្បតិ៍ នៅពេលត្រូវបានសួរអំពីសេចក្តីរាយការណ៍ដែលថា រដ្ឋបាលរបស់លោកកំពុងពិចារណាប្រើប្រាស់គ្រាប់បែកកម្រិតធំបំផុត ប្រឆាំងនឹងអ៊ីរ៉ង់ ដែលអាចកើតឡើងក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាមេរិក ឬយ៉ាងណា, លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា វាគឺជាអាវុធធម្មតា មិនមែននុយក្លេអ៊ែរ។លោក បន្ថែមថា «វាគ្រាន់តែជាគ្រាប់បែកដែលមានទំហំធំខ្លាំងបំផុតមួយប៉ុណ្ណោះ»។ ការអះអាងនេះ បានធ្វើឡើង បន្ទាប់ពីលោកសង្កត់ធ្ងន់ពីការប្រើប្រាស់ Mother of all bombs ឬ មេគ្រាប់បែក ត្រៀមកម្ទេចអ៊ីរ៉ង់។ លោកបានបញ្ជាក់ម្តងទៀតថា «Mother of all bombs គឺជាគ្រាប់បែកដ៏ធំមួយ ប៉ុន្តែ វាមិនមែនជាអាវុធនុយក្លេអ៊ែរទេ..យើងមិនចាំបាច់ធ្វើបែបនោះទេ»។ នៅក្នុងបទសម្ភាសន៍នេះដែរ, នៅពេលត្រូវបានសួរថាតើលោកទុកចិត្តនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu ដែរឬទេ, លោក ត្រាំ បានឆ្លើយតបថា…
-
លីបង់ ជំរុញ អាមេរិក ដាក់សម្ពាធ អ៊ីស្រាអែល ឱ្យឈប់វាយប្រហារនៅភាគខាងត្បូងប្រទេសខ្លួន

បេរូត ៖ ប្រធានាធិបតីលីបង់ លោក Joseph Aoun បានជំរុញឱ្យសហរដ្ឋអាមេរិកដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីបញ្ឈប់ការវាយប្រហារលើភូមិ និងទីប្រជុំជននានានៅភាគខាងត្បូងប្រទេសលីបង់ ។ ការជំរុញនេះកើតឡើង ក្នុងអំឡុងពេលលោកប្រធានាធិបតី Aoun និយាយទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃ ព្រហស្បតិ៍ ដែលផ្តោតលើស្ថានការណ៍ចុងក្រោយនៅក្នុងប្រទេសលីបង់ និងតំបន់មជ្ឈិមបូព៌ា ។ យោងតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីលីបង់, លោក Aoun បានស្នើឱ្យលោក Rubio ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យគោរពតាមខ្លឹមសារនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដោយបញ្ឈប់ប្រតិបត្តិការឈូសឆាយដី និងអនុញ្ញាតឱ្យកសិករចូលទៅកាន់ដីស្រែចម្ការរបស់ពួកគេវិញ ព្រមទាំងបញ្ឈប់ការកំណត់គោលដៅលើកសិករទាំងនោះ ។ កាលពីខែមិថុនា រដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ។ កិច្ចព្រមព្រៀងនេះ រួមមានការដកកងទ័ពអ៊ីស្រាអែលចេញពីទឹកដីលីបង់ជាដំណាក់កាល ព្រមទាំងការរំសាយអាវុធរបស់ក្រុមហេសបូឡា និងលក្ខខណ្ឌផ្សេងៗទៀត ។ បើតាម Anadolu, អ៊ីស្រាអែលនៅតែបន្តការវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីដើមខែមីនាកន្លងមក ដោយបានសម្លាប់មនុស្សជាង ៤.៣០០ នាក់ និងធ្វើឱ្យប្រជាជនជាង ១ លាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ៕ ប្រភព ៖…
-
អ៊ុយក្រែន បាញ់មីស៊ីលកម្ទេចយន្តហោះទម្លាក់គ្រាប់បែកចំនួន ៦ គ្រឿងរបស់ រុស្ស៊ី

កៀវ ៖ អ៊ុយក្រែនបានបាញ់មីស៊ីលវាយកម្ទេចយន្តហោះទម្លាក់គ្រាប់បែក Su-34M ចំនួន ៦ គ្រឿងរបស់រុស្ស៊ី នៅឯមូលដ្ឋានកងទ័ពអាកាស Borisoglebsk ក្នុងតំបន់ Voronezh ភាគនិរតីនៃប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃ ព្រហស្បតិ៍ នេះបើតាមរបាយការណ៍របស់កងទ័ពជើងទឹកអ៊ុយក្រែន ។ យោធាជើងទឹកអ៊ុយក្រែន បានឱ្យដឹងថា ការវាយប្រហារនេះ ធ្វើឡើងដោយប្រើប្រព័ន្ធមីស៊ីល Neptune ដែលត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការវាយប្រហារពីតំបន់ឆ្នេរ ។ ក្រៅពីយន្តហោះទម្លាក់គ្រាប់បែក ការវាយប្រហារនេះក៏បានបង្កការខូចខាតដល់ឧបករណ៍បច្ចេកទេសដែលគាំទ្រដល់ប្រតិបត្តិការហោះហើរ ព្រមទាំងធ្វើឱ្យមានអគ្គិភ័យ និងការផ្ទុះបន្តបន្ទាប់នៅក្នុងមូលដ្ឋានអាកាសនោះផងដែរ ។ មីស៊ីល Neptune គឺជាប្រភេទមីស៊ីលនាំផ្លូវ ត្រូវបានរចនាឡើងដើម្បីកម្ទេចនាវាចម្បាំង និងនាវាដឹកជញ្ជូនយោធា ប៉ុន្តែបច្ចុប្បន្ន វាត្រូវបានកែច្នៃបន្ថែមឱ្យមានសមត្ថភាពវាយប្រហារគោលដៅនៅលើដីគោកយ៉ាងមានប្រសិទ្ធភាព ។ ចំណែកយន្តហោះទម្លាក់គ្រាប់បែក Su-34M ជាប្រភេទយន្តហោះធ្វើទំនើបកម្មថ្មី ចេញពីយន្តហោះសេរីចាស់ Su-34 ដែលរុស្ស៊ីប្រើប្រាស់ជាចម្បងសម្រាប់វាយប្រហារទីតាំងយោធា ដោយទម្លាក់គ្រាប់បែកមានប្រព័ន្ធនាំផ្លូវពីលើអាកាស ។ ទន្ទឹមគ្នា យោធាអ៊ុយក្រែនរំពឹងថា ការវាយប្រហារនេះ នឹងធ្វើឱ្យសមត្ថភាពប្រយុទ្ធតាមអាកាសរបស់រុស្ស៊ីចុះខ្សោយ ។ យ៉ាងណា ខាងភាគីរុស្ស៊ីមិនបានប្រកាសទទួលចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើមូលដ្ឋានកងទ័ពអាកាស Borisoglebsk នោះទេ ៕ ប្រភព ៖ The Moscow Times ប្រែសម្រួល ៖…
-
ជប៉ុន កំពុងពិចារណាយ៉ាងម៉ឺងម៉ាត់ ជុំវិញការបញ្ជាទិញនាវាមុជទឹកនុយក្លេអ៊ែរ

តូក្យូ ៖ ជប៉ុនកំពុងពិចារណាយ៉ាងម៉ឺងម៉ាត់លើលទ្ធភាពបញ្ជាទិញ និងបំពាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់កងកម្លាំងស្វ័យការពារជប៉ុន ខណៈសកម្មភាពយោធារបស់ប្រទេសជិតខាងកាន់តែកើនឡើង និងបង្កើនក្តីបារម្ភផ្នែកសន្តិសុខក្នុងតំបន់ ។ បើតាម Anadolu, នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងក្នុងសភាកាលពីថ្ងៃ ពុធ ថា រដ្ឋាភិបាលលោកស្រីនឹងពិនិត្យលទ្ធភាពបញ្ជាទិញ និងបំពាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់កងកម្លាំងជប៉ុន ក្នុងលក្ខណៈជាក់ស្តែង និងផ្អែកលើការពិចារណាយ៉ាងម៉ឺងម៉ាត់ ។ លោកស្រី Takaichi និយាយថា កងកម្លាំងស្វ័យការពារជប៉ុនកំពុងប្រឈមមុខនឹងដែនកំណត់សំខាន់ៗ ក្នុងការប្រមូលព័ត៌មានសម្ងាត់ និងការឃ្លាំមើលសកម្មភាពនៅមហាសមុទ្រប៉ាស៊ីហ្វិក ។ ដូច្នេះ ការពង្រឹងសមត្ថភាពការពារជាតិ ជាពិសេសសមត្ថភាពប្រតិបត្តិការក្រោមទឹក គឺជាអាទិភាពបន្ទាន់របស់រដ្ឋាភិបាល ។ ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនក៏នឹងសិក្សាពីបទពិសោធន៍របស់ប្រទេសដៃគូ រួមមានអូស្ត្រាលី និងកូរ៉េខាងត្បូង ដើម្បីវាយតម្លៃថាតើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ អាចជួយពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់ជប៉ុនបានកម្រិតណា ។ យ៉ាងណា ប្រទេសជប៉ុននៅតែប្រឈមមុខនឹងឧបសគ្គផ្នែកច្បាប់ ក៏ដូចជាគោលនយោបាយចំពោះការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងវិស័យយោធា ។ ច្បាប់មូលដ្ឋានរបស់ជប៉ុន បានកំណត់ថា ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត ជប៉ុនក៏នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍នុយក្លេអ៊ែរចំនួន ៣ ចំណុច រួមមានហាមឃាត់ការកាន់កាប់, ការផលិត…
-
ហ៊ូធី ឈានដល់ការវាយប្រហារចូលបរិវេណប្រធានាធិបតីយេម៉ែន

សាណា ៖ មន្ត្រីរដ្ឋាភិបាលយ៉េមែនបានឱ្យដឹងថា ក្រុមឧទ្ទាមហ៊ូធី កាលពីថ្ងៃព្រហស្បតិ៍ បានឈានដល់ការវាយប្រហារចូលបរិវេណវិមានប្រធានាធិបតី Maashiq ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Aden នាភាគខាងត្បូងប្រទេស។ បើតាមប្រភព ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters, ការវាយប្រហារទៅលើទីតាំង ដែលគេស្គាល់ថា ជាកន្លែងជួបជុំគណៈរដ្ឋមន្ត្រី រួមមានទាំងជាតំបន់ធ្វើការរបស់នាយករដ្ឋមន្ត្រីផងនោះ បានសម្លាប់ឆ្មាំសន្តិសុខចំនួន ២ នាក់។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Moammar al-Eryani បានថ្លែងថា នាយករដ្ឋមន្ត្រីយេម៉ែន និងសមាជិកគណៈរដ្ឋមន្ត្រីដែលស្ថិតនៅក្នុងបរិវេណវិមានប្រធានាធិបតីនោះ មិនបានរងគ្រោះថ្នាក់អ្វីឡើយ។ លោកបានបន្ថែមថា ក្រុមហ៊ូធីបានបាញ់មីស៊ីលចំនួន ៥ គ្រាប់ទៅលើបរិវេណវិមាននេះ។ ទីភ្នាក់ងារសារព័ត៌មាន Saba ដែលគ្រប់គ្រងដោយក្រុមហ៊ូធី បានដកស្រង់សម្តីមន្ត្រីយោធាម្នាក់ ឱ្យដឹងថា ក្រុមនេះបានកំណត់គោលដៅលើទីបញ្ជាការប្រតិបត្តិការយោធាមួយ ដែលគ្រប់គ្រងដោយមន្ត្រីអារ៉ាប៊ីសាអូឌីត នៅក្នុងបរិវេណវិមាននោះ រួមទាំងឃ្លាំងអាវុធផងដែរ។ យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ការអះអាងទាំងនេះដោយឯករាជ្យបានទេ។ លោក Yahya Saree អ្នកនាំពាក្យយោធារបស់ក្រុមនេះ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារទៅលើអ្វីដែលលោកហៅថា ជាទីបញ្ជាការប្រតិបត្តិការយោធារបស់អារ៉ាប៊ីសាអូឌីត នៅទីក្រុងអាដេននោះ គឺជាផ្នែកមួយនៃគោលនយោបាយដែលក្រុមហ៊ូធីបានប្រកាសថា…
-
អាមេរិក ដាក់មហិច្ឆតាពង្រាយអាវុធឡាស៊ែរថាមពលខ្ពស់ប្រឆាំងដ្រូនដំបូងបង្អស់ត្រឹមឆ្នាំ ២០២៨

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានដាក់មហិច្ឆតាកំណត់យកដើមឆ្នាំ ២០២៨ បញ្ចប់ការសាកល្បង ក៏ដូចជាដាក់ពង្រាយអាវុធឡាស៊ែរថាមពលខ្ពស់ដំបូងបង្អស់ ដែលមានឈ្មោះថា LOCUST X3 ប្រើសម្រាប់ប្រឆាំងយន្តហោះដ្រូន ទៅក្នុងជួរកងទ័ពជើងគោករបស់ខ្លួន ។ ការដាក់មហិច្ឆតានេះកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់កិច្ចសន្យាតម្លៃជិត ៤៦៥ លានដុល្លារដល់ក្រុមហ៊ុនបច្ចេកវិទ្យា AeroVironment កាលពីខែកញ្ញា ដើម្បីផលិតប្រព័ន្ធអាវុធឡាស៊ែរថាមពលខ្ពស់ LOCUST X3 មួយនេះ ។ អាវុធឡាស៊ែរ LOCUST X3 បង្កើតឡើងក្រោមកម្មវិធី E-HEL ដែលមានគោលបំណងផ្លាស់ប្តូរបច្ចេកវិទ្យាឡាស៊ែរពីដំណាក់កាលគំរូ និងការសាកល្បង ទៅជាអាវុធដែលអាចប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធជាក់ស្តែង ។ បើតាម Defense News, ប្រព័ន្ធអាវុធឡាស៊ែរមានកម្លាំង ៣០ គីឡូវ៉ាត់ ។ វាត្រូវបានរចនាឡើងដើម្បីអាចដំឡើងយ៉ាងងាយស្រួលនៅលើរថយន្តយោធាជាច្រើនប្រភេទផ្សេងៗគ្នា ។ វាប្រើប្រាស់ថាមពលអគ្គិសនី ដែលស្រូបចេញពីម៉ាស៊ីនរថយន្ត ដើម្បីបង្កើតកាំរស្មីឡាស៊ែរបាញ់កម្ទេចយន្តហោះដ្រូនសត្រូវ ។ ជាមួយគ្នានេះ LOCUST X3 បំពាក់ឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិកកម្រិតខ្ពស់ និងកម្មវិធីតាមដានដំណើរការដោយបច្ចេកវិទ្យា AI ដើម្បីស្វែងរក ក៏ដូចជាចាប់យកគោលដៅ…
-
អ៊ីស្រាអែល សុំចូលរួមប្រយុទ្ធជាមួយ ក្រុមហ៊ូធី តែត្រូវបាន អារ៉ាប៊ីសាអូឌីត បដិសេធ

ហ្ស៊េរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានស្នើសុំអារ៉ាប៊ីសាអូឌីត ចូលរួមប្រយុទ្ធដោយផ្ទាល់ជាមួយក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន ប៉ុន្តែត្រូវបានព្រះអង្គម្ចាស់ Mohammed bin Salman ដែលជារាជទាយាទនៃប្រទេសស្តេចប្រេងនៅមជ្ឈិមបូព៌ាមួយនេះឆ្លើយបដិសេធ។ បើតាម Anadolu, សំណើរនេះកើតឡើង ចំពេលដែលអារ៉ាប៊ីសាអូឌីតកំពុងប្រឈមមុខនឹងការវាយប្រហារកាន់តែខ្លាំងពីសំណាក់ក្រុមឧទ្ទាមហ៊ូធី ក្នុងនោះព្រលានយន្តហោះអន្តរជាតិ King Khalid ក្នុងទីក្រុងរីយ៉ាដ ក៏បានរងការវាយប្រហារផងដែរ ។ ជាក់ស្តែង ការវាយប្រហារមួយកាលពីថ្ងៃទី១០ ខែតុលា បានសម្លាប់មនុស្សចំនួន ១៣ នាក់ និងរងរបួសជាង ៣០០ នាក់ ។ ចំណែកការវាយប្រហារមួយទៀតនៅថ្ងៃបន្ទាប់ បានសម្លាប់ជនជាតិប៉ាគីស្ថានម្នាក់ និងធ្វើឱ្យមនុស្ស ១១ នាក់ទៀតរងរបួស ។ ការវាយប្រហាររបស់ទាំងនេះ បានបង្កើនការព្រួយបារម្ភអំពីសន្តិសុខផ្នែកអាកាសចរណ៍ និងសមត្ថភាពរបស់អារ៉ាប៊ីសាអូឌីត ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu បានប្រើប្រាស់អ្នកសម្របសម្រួលអាមេរិក ដើម្បីបញ្ជូនសំណើសុំចូលរួមប្រយុទ្ធដោយផ្ទាល់ជាមួយក្រុមឧទ្ទាមហ៊ូធី ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ។ ប្រភពទម្លាយថា សំណើរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ មានគោលបំណងចំនួន ២…
-
អ៊ុយក្រែន ចោទ អាមេរិក គប់គិតជាមួយ រុស្ស៊ី វាយប្រហារមកលើខ្លួន

កៀវ ៖ សហរដ្ឋអាមេរិកកំពុងគប់គិត និងជួយដល់ប្រទេសរុស្ស៊ីជុំវិញការបាញ់ផ្លោងមីស៊ីលយ៉ាងសន្ធាប់ ចូលមកក្នុងទីក្រុងកៀវនាប៉ុន្មានថ្ងៃកន្លងមកនេះ។ នេះបើតាមការចោទប្រកាន់របស់ទីប្រឹក្សា លោកប្រធានាធិបតី Volodymyr Zelensky កាលពីថ្ងៃពុធ ។ លោក Sergy Beskrestnov ទីប្រឹក្សារបស់លោក Zelensky និយាយថា ទីក្រុងវ៉ាស៊ីនតោនខកខាន ក្នុងការប្រាប់អ៊ុយក្រែនជាមុន អំពីការវាយប្រហារដោយគ្រាប់មីស៊ីល ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធាតបតវិញរបស់ទីក្រុងកៀវ តាមរយៈការកែប្រែប្រព័ន្ធ Starlink ដែលអ៊ុយក្រែនកំពុងប្រើប្រាស់នៅលើសមរភូមិ ។ លោកថា ការវាយប្រហារ និងការកម្រិតប្រព័ន្ធ Starlink មិនមែនជារឿងដៃដន្យនោះទេ ហើយទីក្រុង វ៉ាស៊ីនតោន គឺជាអ្នកនៅពីក្រោយការថយចុះនៃល្បឿនអ៊ិនធឺណិត នៅលើស្ថានីយមួយចំនួន ដែលធ្លាប់តែជួយដល់យោធាអ៊ុយក្រែនក្នុងការវាយប្រហារលើដែនដី ដែលកាន់កាប់ដោយរុស្ស៊ី និង ប្រតិបត្តិការដ្រូនស្ទាក់ចាប់ ។ បើតាមទីប្រឹក្សារបស់លោក Zelensky រូបនេះ, សហរដ្ឋអាមេរិក ក្នុងពេលថ្មីៗនេះ បានគំរាមកំហែងថា នឹងឈប់ផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់អំពីការបាញ់គ្រាប់មីស៊ីលរបស់រុស្ស៊ី។ ការណ៍នេះបង្ហាញច្បាស់ណាស់ថា សហរដ្ឋអាមេរិក កំពុងជួយរុស្ស៊ី ។ ការចោទប្រកាន់ដ៏កម្របែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Zelensky អំពាវនាវដល់មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក…
-
អ៊ីស្រាអែល ចាយលុយ ១ ពាន់លានដុល្លារ ទិញឧទ្ធម្ភាគចក្រប្រយុទ្ធ

ហ៊្សេរុយសាឡឹម ៖ ប្រទេសអ៊ីស្រាអែលចាយលុយប្រមាណ ១ ពាន់លានដុល្លារ បញ្ជាទិញឧទ្ធម្ភាគចក្រប្រយុទ្ធធុន AH-64E Apache ចំនួន ១២ គ្រឿងពីក្រុមហ៊ុនការពារជាតិ Boeing របស់សហរដ្ឋអាមេរិក ។ នេះបើតាម Times of Israel ចេញផ្សាយថ្ងៃ ពុធ ។ ឧទ្ធម្ភាគចក្រទាំង ១២ គ្រឿងនេះ ជាប្រភេទ Apache “Echo” ដែលជាជំនាន់ចុងក្រោយ និងទំនើបបំផុត ដែលបំពាក់ប្រព័ន្ធរ៉ាដា និងឧបករណ៍ទំនាក់ទំនងឌីជីថលកម្រិតខ្ពស់ ។ ពួកវាអាចវាយប្រហារគោលដៅដោយប្រើមីស៊ីលបំពាក់បច្ចេកវិទ្យាមានភាពជាក់លាក់ រ៉ុក្កែត និងកាំភ្លើងធំទំហំ ៣០ មីលីម៉ែត្រ ។ នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Boeing នឹងចាប់ផ្តើមការដឹកជញ្ជូន និងប្រគល់ឧទ្ធម្ភាគចក្រប្រយុទ្ធទាំងនេះ ទៅឱ្យកងទ័ពអាកាសអ៊ីស្រាអែលនៅឆ្នាំ ២០៣០ ខាងមុខ ។ បើតាមរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz, ការទិញឧទ្ធម្ភាគចក្រប្រយុទ្ធទាំងនេះ គឺជាជំហានសំខាន់មួយ ដើម្បីពង្រឹងកម្លាំងយោធា ក៏ដូចជាបង្កើនសមត្ថភាពប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែល…