-
លោក ត្រាំ ប្រកាសពីការរុករកប្រេង ឧស្ម័ន និងរ៉ែ ដ៏ធំសម្បើម នៅ Greenland

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែង កាលពីថ្ងៃពុធថា ការរុករកប្រេង ឧស្ម័ន និងរ៉ែក្នុងកម្រិត «ដ៏ធំសម្បើម» កំពុងត្រៀមចាប់ផ្តើម នៅតំបន់ Greenland។ លោក Trump មិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការរុករកនៅ Greenland នោះទេ ប៉ុន្តែលោកបាននិយាយថា «មានអ្នកជំនាញដែលលើកឡើងថា បរិមាណប្រេងដែលអាចរកបានដោយងាយស្រួលនៅទីនោះ គឺមានច្រើនលើសលប់ជាងតំបន់ដីគោកស្ទើរតែទាំងអស់នៅលើពិភពលោក»។ លោក Trump បានបន្ថែម នៅក្នុងការបង្ហោះរបស់លោក តាមរយៈបណ្តាញសង្គម Truth Social ថា «រាល់ការវាយប្រហារមកលើសហរដ្ឋអាមេរិក នាពេលអនាគត នឹងត្រូវឆ្លងកាត់តំបន់ Greenland ជាកន្លែងដែលប្រព័ន្ធការពាររបស់យើងនឹងធ្វើការស្ទាក់ចាប់ និងកម្ទេចយន្តហោះគ្មានមនុស្សបើក, មីស៊ីល ឬ អាវុធប្រភេទផ្សេងៗទៀត ដែលមិនទាន់ត្រូវបានផលិតឡើងផងនោះ»។ បើតាម Reuters, កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា រវាងសហរដ្ឋអាមេរិក, ដាណឺម៉ាក និង តំបន់ Greenland នាពេលថ្មីៗនេះ បានពង្រីកតួនាទីរបស់យោធាអាមេរិក នៅក្នុងតំបន់ Greenland។ ក្នុងនោះ…
-
អ៊ីរ៉ង់ ប្តូរយុទ្ធសាស្ត្រ បង្កើនការវាយប្រហារនាវាដឹកជញ្ជូន ដាក់សំពាធលើការបោះឆ្នោតអាមេរិក

តេហេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចំនួនពីររូបបានឱ្យដឹង កាលពីថ្ងៃពុធថា ទីក្រុងតេហេរ៉ង់ កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីបង្កើនការវាយប្រហារទៅលើនាវាដឹកជញ្ជូន ដាក់សំពាធទៅដល់ការបោះឆ្នោត នៅសហរដ្ឋអាមេរិក។ មន្ត្រីទាំងនោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អ៊ីរ៉ង់កំពុងដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រថ្មី ដើម្បីកំណត់គោលដៅលើនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងគោលបំណងរក្សាតម្លៃប្រេងឱ្យនៅខ្ពស់ និង ជះឥទ្ធិពលដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។ យ៉ាងណា មន្ត្រីទាំងពីររូបបានបដិសេធ មិនផ្តល់ព័ត៌មានលម្អិត អំពីយុទ្ធសាស្ត្រថ្មីនេះទេ ប៉ុន្តែ ម្នាក់ក្នុងចំណោមនោះ បាននិយាយថា អ៊ីរ៉ង់បានចាប់ផ្តើមប្រើប្រាស់យុទ្ធសាស្ត្រវាយប្រហារផ្សេងៗគ្នា ប្រឆាំងនឹងនាវាដែលខ្លួនចាត់ទុកថា បានរំលោភលើការរឹតបន្តឹងរបស់ខ្លួន កាលពីប្រហែល ១០ ថ្ងៃមុន ដោយបន្ថែមថា ចំណុចនេះបាននាំឱ្យមានការកើនឡើងនៃការវាយប្រហារលើនាវាទាំងនោះ។ ពួកគេបាននិយាយថា យុទ្ធសាស្ត្រនេះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រភេទ និងល្បឿននៃការវាយប្រហារ ដោយមានគោលដៅមួយ គឺដើម្បីជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងពីររូបបាននិយាយថា «គោលបំណងគឺដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការទម្លាក់តម្លៃប្រេងពិភពលោក»។ មន្ត្រីទាំងនោះបាននិយាយថា ការសម្រេចចិត្តអនុម័តយុទ្ធសាស្ត្រថ្មីនេះត្រូវបានធ្វើឡើង នៅកម្រិតខ្ពស់បំផុតនៃថ្នាក់ដឹកនាំអ៊ីរ៉ង់ និង ត្រូវបានសម្របសម្រួលយ៉ាងពេញលេញ នៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ប្រទេស។ ទីក្រុងតេហេរ៉ង់បានព្យាយាមគ្រប់គ្រងច្រកសមុទ្រ Hormuz ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ប្រទេសនេះបានដាក់កម្រិតការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនេះ…
-
លោក Netanyahu ប្រកាសមិនគាំទ្រគម្រោងវាយប្រហារ អ៊ីរ៉ង់ មុនបោះឆ្នោត

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែង កាលពីថ្ងៃពុធថា លោកមិនគាំទ្រការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ មុនការបោះឆ្នោត ថ្ងៃទី២៧ ខែតុលា របស់អ៊ីស្រាអែលនោះទេ។ លោក Netanyahu បានប្រាប់បែបនេះ នៅក្នុងបទសម្ភាសន៍មួយ លើវិទ្យុកងទ័ពអ៊ីស្រាអែល នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការវាយប្រហារមុន និង ការចោទប្រកាន់ពីគូប្រជែងនយោបាយរបស់លោកដែលចោទថា លោកកំពុងស្វែងរកការប៉ះទង្គិចយោធាមុនការបោះឆ្នោត។ លោករៀបរាប់ថា «វាមិនសមស្របសម្រាប់យើងទេ ហើយវាក៏មិនល្អដែរ»។ លោក បានបន្ថែមថា «ទោះបីជាអ៊ីរ៉ង់បាញ់មីស៊ីលមកលើពួកយើងក៏ដោយ ក៏ពួកគេនៅតែបន្ទោសខ្ញុំដែរ»។ លោកក៏មិនបានលម្អិតអំពីលទ្ធភាពនៃការវាយប្រហារ បន្ទាប់ពីការបោះឆ្នោត ឬ អំពីការពិភាក្សានាពេលថ្មីៗនេះ ជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីបញ្ហាអ៊ីរ៉ង់នោះទេ។ យ៉ាងណាក៏ដោយ លោកបានផ្ញើសារព្រមានដដែលៗទៅកាន់អ៊ីរ៉ង់ ដោយលើកឡើងថា អ៊ីស្រាអែលនឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លា ប្រសិនបើត្រូវបានគេវាយប្រហារ។ លោក Netanyahu បានបន្ថែមថា កងកម្លាំងប្រូកស៊ីរបស់អ៊ីរ៉ង់ក៏កំពុងស្វែងរកការបាញ់ប្រហារលើអ៊ីស្រាអែល មុនពេលការបោះឆ្នោតផងដែរ។ បើតាម reuters, សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានស្ថិតក្នុងសង្គ្រាមតាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់បានឆ្លើយតបវិញ…
-
រដ្ឋបាលលោក ត្រាំ ព្រមានឈប់ផ្តល់អាវុធឲ្យ អ៊ុយក្រែន បើបន្តវាយប្រហារទីតាំងថាមពល រុស្ស៊ី

វ៉ាស៊ីនតោន ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានព្រមានអ៊ុយក្រែន និង សម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុបថា សហរដ្ឋអាមេរិកអាចនឹងផ្អាកការចែករំលែកព័ត៌មានសម្ងាត់ និង ការទិញអាវុធអាមេរិក ពីសំណាក់អឺរ៉ុប ផ្តល់ជូនសម្រាប់អ៊ុយក្រែន ប្រសិនបើទីក្រុងកៀវ មិនបញ្ឈប់ការវាយប្រហារជម្រៅជ្រៅ ទៅលើទីតាំងថាមពលរបស់រុស្ស៊ីទេនោះ នេះបើយោងតាមមន្ត្រីអឺរ៉ុបពីររូប ដែលបានប្រាប់បណ្តាញព័ត៌មាន CNN ។ បើតាមប្រភព, ការព្រមាននេះត្រូវបានផ្ញើទៅកាន់មន្ត្រី ក្នុងប្រទេសអ៊ុយក្រែន និងអឺរ៉ុប កាលពីចុងសប្តាហ៍ រួមទាំងការប្រាស្រ័យទាក់ទងដោយផ្ទាល់ពីកងទ័ពអាមេរិក ទៅកាន់មេបញ្ជាការអ៊ុយក្រែនផងដែរ។ ប្រសិនបើអនុវត្តមែន, ការផ្អាកទាំងនេះនឹងមានផលប៉ះពាល់ភ្លាមៗ ដល់ការការពារខ្លួនរបស់អ៊ុយក្រែន។ ព័ត៌មានសម្ងាត់ដែលផ្តល់ដោយអាមេរិក កំពុងជួយអ៊ុយក្រែន ក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលបាលីស្ទិករបស់រុស្ស៊ី ដោយផ្តល់ទីតាំងនៃឧបករណ៍បាញ់មីស៊ីល និង ទិន្នន័យអំពីកន្លែង និងពេលវេលាដែលការវាយប្រហារកំពុងតម្រង់ទិសទៅ។ រីឯ ការផ្អាកការទិញអាវុធ ដែលធ្វើឡើងតាមរយៈយន្តការអឺរ៉ុប ហៅកាត់ PURL នឹងមានផលប៉ះពាល់អាក្រក់បំផុត ដល់ការដឹកជញ្ជូនមីស៊ីលស្ទាក់ចាប់ Patriot ដែលអ៊ុយក្រែនកំពុងខ្វះខាតយ៉ាងខ្លាំង ខណៈដែល រុស្ស៊ី បានពង្រីកការវាយប្រហារដោយមីស៊ីល និងដ្រូនទូទាំងប្រទេស។ រដ្ឋបាលលោក ត្រាំ ធ្លាប់បានបង្កកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន កាលពីខែមីនា ឆ្នាំ២០២៥…
-
អេស្តូនីពិចារណាទិញយន្តហោះចម្បាំងធុនស្រាលបាញ់ទម្លាក់ដ្រូនពិឃាត រុស្ស៊ី

វីយែន ៖ ប្រទេសអេស្តូនីកំពុងពិចារណាបញ្ជាទិញយន្តហោះចម្បាំងធុនស្រាល ដើម្បីបាញ់ទម្លាក់ និងស្ទាក់ចាប់យន្តហោះដ្រូនពិឃាតជំនាន់ថ្មីរបស់រុស្ស៊ី ដែលដំណើរការដោយម៉ាស៊ីនប្រតិកម្ម (Jet-Power) ពោលមានល្បឿនលឿនជាងសំឡេង ដែលបានបង្កការលំបាកដល់ប្រព័ន្ធខែលការពារដែនអាកាស ។ នេះបើតាម Defense News ចេញផ្សាយថ្ងៃ ពុធ ។ បច្ចុប្បន្ន រុស្ស៊ីបានប្រើប្រាស់ដ្រូនពិឃាតជំនាន់ថ្មី រួមមានប្រភេទ Geran-4 និង Geran-5 ដែលបំពាក់ម៉ាស៊ីន turbojet អាចហោះជ្រែកមេឃក្នុងល្បឿនលឿនពី ៣០០ ទៅ ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង ពោលលឿនជាងដ្រូន Shahed ធម្មតាដែលមានល្បឿនពី ១៨០ ទៅ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ។ ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិអេស្តូនី លោក Martin Herem បានលើកឡើងពីគំនិតផ្តួចផ្តើមបញ្ជាទិញយន្តហោះចម្បាំងធុនស្រាល ដើម្បីទប់ទល់នឹងដ្រូនជំនាន់ថ្មីរបស់រុស្ស៊ី បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅទីក្រុងកៀវ កាលពីពេលថ្មីៗនេះ ។ បើតាមការអះអាងរបស់ប្រមុខការពារជាតិអេស្តូនីរូបនេះ, ការប្រើប្រាស់អាវុធបាញ់ពីអាកាសទៅអាកាស គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ ក្នុងការបំផ្លាញយន្តហោះដ្រូនប្រយុទ្ធរបស់រុស្ស៊ី…
-
ក្រុមឧទ្ទាមហ៊ូធី ប្រើគ្រឿងបង្គុំ ចិន ផលិតមីស៊ីលផ្លោងបាញ់ដល់ អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត

សាណាអា ៖ ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន កំពុងព្យាយាមផលិតមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដ៏ទំនើបដោយខ្លួនឯង ដែលប្រើប្រាស់គ្រឿងបង្គុំនាំចូលពីប្រទេសចិន ហើយប្រសិនបើគម្រោងនេះជោគជ័យ មីស៊ីលប្រភេទថ្មីនឹងអាចវាយប្រហារដល់ទឹកដីអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ។ យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័នស្រាវជ្រាវអាវុធ Conflict Armament Research ហៅកាត់ CAR, ក្រុមហ៊ូធីបាននាំចូលគ្រឿងបង្គុំពីក្រុមហ៊ុនចិន ដើម្បីយកមកផលិតមីស៊ីលដ៏ទំនើបថ្មីមួយ ដោយផ្អែកលើគំរូមីស៊ីលនាំផ្លូវដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់ គឺ Kheibar Shekan ។ បើតាម Jerusalem Post, មីស៊ីលប្រភេទនេះ មានចម្ងាយបាញ់រហូតដល់ ២,០០០ គីឡូម៉ែត្រ ដែលអាចគ្របដណ្តប់ទឹកដីអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតទាំងមូល ។ អ្នកវិភាគជាន់ខ្ពស់របស់អង្គការ CAR លោក Fabian Hinz និយាយថា ការនាំចូលគ្រឿងបង្គុំទាំងនេះអាចបង្ហាញថា ក្រុមហ៊ូធីកំពុងផលិតមីស៊ីលរួចហើយ ឬកំពុងព្យាយាមផលិត ប៉ុន្តែមិនទាន់ទទួលបានជោគជ័យពេញលេញនៅឡើយទេ ។ លោកបន្ថែមថា ដោយសាររោងចក្រផលិតអាវុធរបស់ក្រុមហ៊ូធី ត្រូវបានលាក់បាំងយ៉ាងប្រុងប្រយ័ត្ន ដូច្នេះគេនៅមិនទាន់អាចកំណត់បានច្បាស់លាស់ ថាតើការផលិតមីស៊ីលប្រភេទថ្មីនេះ ឈានដល់ដំណាក់កាលណានោះទេ ។ របាយការណ៍រសើបនេះត្រូវបានបញ្ចេញ ស្របពេលដែលអាជ្ញាធរយេម៉ែន ថ្មីៗនេះស្ទាក់ចាប់បានទំនិញលាក់ពួនមួយចំនួន ក្នុងនោះមានផ្ទុកគ្រឿងបង្គុំលោហៈធាតុ ដែលកុម្ម៉ង់ធ្វើឡើងជាពិសេស…
-
ចារកម្មអ៊ុយក្រែន ព្រមានថា រុស្ស៊ី ត្រៀមបំផ្ទុះសង្គ្រាមជាមួយ អឺរ៉ុប នៅឆ្នាំ ២០៤៥

កៀវ ៖ ទីភ្នាក់ងារចារកម្មបរទេសរបស់អ៊ុយក្រែន ហៅកាត់ SZRU ព្រមានថា រុស្ស៊ីកំពុងត្រៀមខ្លួនបំផ្ទុះសង្គ្រាមដោយផ្ទាល់ជាមួយអឺរ៉ុបនៅត្រឹមឆ្នាំ ២០៤៥ ពោលគឺក្នុងពេល ១៩ ឆ្នាំខាងមុខទៀត ដោយប៉ូឡូញ និងរដ្ឋបាល់ទិកអាចស្ថិតក្នុងចំណោមគោលដៅដែលទីក្រុងមូស្គូកំពុងពិចារណា ។ បើតាម RBC-Ukraine, ទីភ្នាក់ងារចារកម្មអ៊ុយក្រែនមួយនេះ បានបញ្ជាក់ថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអឺរ៉ុប មិនត្រូវបានដកចេញពីការគិតគូរយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូនោះទេ ។ ហើយក្នុងចំណោមសេណារីយ៉ូដែលបានរៀបចំ មានចំនួន ៦ ពាក់ព័ន្ធនឹងអឺរ៉ុបខាងជើង ខណៈដែលផែនការពាក់ព័ន្ធជាមួយប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក ក៏កំពុងត្រូវបានពិចារណាផងដែរ ។ ផ្អែកតាមការវាយតម្លៃរបស់ចារកម្មអ៊ុយក្រែន, គោលដៅសំខាន់មួយរបស់រុស្ស៊ីក្នុងពេលបច្ចុប្បន្ន គឺធ្វើឱ្យការគាំទ្ររបស់បណ្តាប្រទេសអឺរ៉ុបចំពោះអ៊ុយក្រែនចុះខ្សោយ ។ ជាក់ស្តែង រុស្ស៊ីបានប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាមកូនកាត់ រួមមាន ការបំផ្លិចបំផ្លាញ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ការផ្សព្វផ្សាយព័ត៌មានមិនពិត ការបញ្ជូនយន្តហោះដ្រូនឆ្លងចូលដែនអាកាសប្រទេសសមាជិកណាតូ និងការធ្វើចារកម្មជាដើម ។ ជាមួយគ្នានេះ ទីភ្នាក់ងារចារកម្ម SZRU បានអះអាងថា មានភ្នាក់ងារចារកម្មរុស្ស៊ីប្រហែល ៤០០ នាក់កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសអឺរ៉ុប ដើម្បីសាកល្បងព្រំដែននៃការឆ្លើយតបរបស់អង្គការណាតូ ក្រោមគោលការណ៍ការពារសមាជិករួមគ្នា ។ យោងតាមការលើកឡើងរបស់ប្រមុខការទូតអ៊ុយក្រែន លោក…
-
កូរ៉េខាងត្បូង ដំណើរការមូលដ្ឋានយោធា AI សម្រាប់បំពេញបេសកកម្មមានគ្រោះថ្នាក់ខ្ពស់ជំនួសទាហានជាមនុស្សពិតប្រាកដ

សេអ៊ូល ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបើកដំណើរការមូលដ្ឋានយោធាបច្ចេកវិទ្យា AI ដំបូងបង្អស់ ដើម្បីបណ្តុះបណ្តាលជំនាញបញ្ជាមនុស្សយន្តមានរាងដូចមនុស្ស និងមនុស្សយន្តមានជើងច្រើន ឱ្យបំពេញបេសកកម្មយោធា ដែលមានគ្រោះថ្នាក់ខ្ពស់ជំនួសទាហានជាមនុស្សពិតប្រាកដ ។ កូរ៉េខាងត្បូងបានបើកសម្ពោធមូលដ្ឋានយោធា AI នេះនៅទីក្រុង Pangyo ភាគខាងត្បូងរដ្ឋធានីសេអ៊ូល កាលពីថ្ងៃទី១២ ខែតុលា ដោយមានការចូលរួមពីមនុស្សប្រមាណ ១៥០ នាក់ រួមទាំងមន្ត្រីមកពីក្រសួងវិទ្យាសាស្ត្រ ក្រសួងឧស្សាហកម្ម និងក្រសួងការពារជាតិ ។ បើតាមកាសែតកូរ៉េ Yonhap, មូលដ្ឋានយោធា AI ដំបូងបង្អស់នេះ នឹងដើរតួនាទីប្រមូលទិន្នន័យ AI ផ្នែករូបវន្ត ក៏ដូចជាប្រើប្រាស់ម៉ូដែល AI ដើម្បីបណ្តុះបណ្តាលមនុស្សយន្តឱ្យអាចបំពេញភារកិច្ច រួមមាន ការដឹកជញ្ជូនសម្ភារៈទៅកាន់តំបន់គ្រោះថ្នាក់ ការដោះគ្រឿងផ្ទុះ និងបោសសម្អាតគ្រាប់មីនជាដើម ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា មានគោលបំណងអភិវឌ្ឍមូលដ្ឋានយោធា AI នេះ ឱ្យក្លាយជាមជ្ឈមណ្ឌលឈានមុខគេខាងបច្ចេកវិទ្យា AI ផ្នែករូបវន្ត និងពន្លឿនការធ្វើនវានុវត្តន៍វិស័យយោធា ដោយផ្សារភ្ជាប់បច្ចេកវិទ្យា AI របស់វិស័យឯកជន ជាមួយនឹងតម្រូវការប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ ។ បើតាមផែនការរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង, កងទ័ពនីមួយៗ…
-
អាមេរិក ចាយលុយ ៦ ពាន់លានដុល្លារ ទិញមីស៊ីលបាញ់យន្តហោះ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានចាយលុយប្រមាណ ៦ ពាន់ ៣០០ លានដុល្លារដើម្បីចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Raytheon ក្នុងគោលបំនងពន្លឿនការផលិត និងបំពេញបន្ថែមនូវស្តុកមីស៊ីលស្ទាក់ចាប់ SM-3 Block IB ដែលជាប្រភេទគ្រាប់មីស៊ីលផ្លោងសម្រាប់បាញ់យន្តហោះ ។ មីស៊ីល SM-3 Block IB គឺជាប្រភេទមីស៊ីលស្ទាក់ចាប់ដ៏ទំនើបរបស់សហរដ្ឋអាមេរិក ផលិតដោយក្រុមហ៊ុន Raytheon ហើយមានតម្លៃចន្លោះពី ៩ លាន ៧ សែនទៅ ១២ លាន ៥ សែនដុល្លារក្នុងមួយគ្រាប់ ។ វាមានដងខ្លួនប្រវែង ៦ ម៉ែត្រកន្លះ និងទម្ងន់ប្រហែល ១ តោនកន្លះ ហើយអាចហោះជ្រែកមេឃក្នុងល្បឿនលឿនជាងសំឡេង ៨,៨ ដង ឬប្រហែល ៣ គីឡូម៉ែត្រក្នុងមួយវិនាទី ជាមួយនឹងសមត្ថភាពស្ទាក់ចាប់គោលដៅក្នុងចម្ងាយពី ៩០០ ទៅ ១,២០០ គីឡូម៉ែត្រ ។ ខុសគ្នាពីមីស៊ីលស្ទាក់ចាប់ដទៃ មីស៊ីល SM-3 Block IB…
-
អាមេរិក ដាក់ទណ្ឌកម្មលើធនាគារខ្លួនឯង ក្រោយរកឃើញមានជាប់ពាក់ព័ន្ធនឹង អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានសម្រេចផាកពិន័យធនាគារអាមេរិក Bank of America ក្នុងទំហំទឹកប្រាក់ជាង ១ ពាន់ ២១០ លានដុល្លារ បន្ទាប់ពីស្ថាប័នហិរញ្ញវត្ថុមួយនេះជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់ ។ នេះបើតាមការចេញផ្សាយរបស់ Anadolu នៅថ្ងៃពុធនេះ។ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស ហៅកាត់ OFAC រកឃើញថា ធនាគារ Bank of America បានរំលោភលើកម្មវិធីដាក់ទណ្ឌកម្មជាច្រើន រួមទាំងវិធានការទាក់ទងនឹងប្រទេស អ៊ីរ៉ង់ និងរុស្ស៊ីផងដែរ ។ លើសពីនេះ ធនាគារ Bank of America ក៏មានពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងអំពើភេរវកម្មសកល ព្រមទាំងប្រព្រឹត្តអំពើលាងលុយខុសច្បាប់ទៀតផង ។ ប្រភពដដែលបញ្ជាក់ថា ប្រព័ន្ធត្រួតពិនិត្យប្រតិបត្តិការរបស់ធនាគារ Bank of America បានបរាជ័យ ក្នុងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវលើប្រតិបត្តិការក្នុងតម្លៃរាប់ពាន់ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានការពន្យារពេល ក្នុងការរាយការណ៍អំពីប្រតិបត្តិការគួរឱ្យសង្ស័យជាច្រើន ពាក់ព័ន្ធនឹងទឹកប្រាក់រាប់ពាន់លានដុល្លារ ។ ស្ថាប័នបណ្តាញអនុវត្តច្បាប់ប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ហៅកាត់ FinCEN រកឃើញថា ធនាគារ Bank…