Category: ព័ត៌មានអន្តរជាតិ

  • អាស៊ាន កោះប្រជុំដោះស្រាយវិបត្តិ «ផ្សែងហុយឆ្លងដែន» ក្រោយពលរដ្ឋ អាស៊ាន ៣ ប្រទេស ជួបបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ

    អាស៊ាន កោះប្រជុំដោះស្រាយវិបត្តិ «ផ្សែងហុយឆ្លងដែន» ក្រោយពលរដ្ឋ អាស៊ាន ៣ ប្រទេស ជួបបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ

    ម៉ានីល ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន នឹងស្វែងរកដំណោះស្រាយចំពោះបញ្ហាផ្សែងហុយឆ្លងដែន នៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដែលនឹងរៀបចំឡើងនៅខែក្រោយ ។ នេះបើតាមការប្រកាសរបស់ប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ាន ។ លោក Dominic Xavier Imperial អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីននិយាយនៅថ្ងៃអង្គារនេះថា បញ្ហាផ្សែងហុយឆ្លងដែននឹងស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនាខែវិច្ឆិកា ពោលគឺនៅមុនពេលដែលនឹងមានកិច្ចប្រជុំកំពូលរបស់អាស៊ាន ។ ការប្រកាសកោះប្រជុំពីសំណាក់ប្រធានអាស៊ានកើតមានឡើង ក្រោយពេលមានផ្សែងហុយចេញពីប្រទេសឥណ្ឌូណេស៊ី និងកំពុងធ្វើឲ្យប្រជាជននៅក្នុងបណ្តារដ្ឋជាសមាជិកចំនួន ៣ ប្រទេសដូចជា សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីខ្លួនឯងកំពុងជួបបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ។ បើតាម CNA, ភ្លើងឆេះព្រៃដែលបានឆាបឆេះអស់រយៈពេលជាច្រើនខែនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានធ្វើឱ្យប្រទេសជិតខាង ដូចជា សិង្ហបុរី និងម៉ាឡេស៊ី គ្របដណ្ដប់ទៅដោយផ្សែងអ័ព្ទក្រាស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ ស្ថានភាពនេះបានបណ្តាលឱ្យមានការកើនឡើងនូវបញ្ហាផ្លូវដង្ហើម នៅក្នុងប្រទេសទាំងបី និងបង្ខំឱ្យមានការបិទទ្វារសាលារៀន នៅតំបន់មួយចំនួន រួមទាំងរដ្ឋ Johor នៅភាគខាងត្បូងរបស់ប្រទេសម៉ាឡេស៊ី ផងដែរ ។ ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ី ដែលកំពុងស្វែងរកយន្តការថ្នាក់តំបន់ដែលមានប្រសិទ្ធភាពជាងមុន ដើម្បីដោះស្រាយបញ្ហានេះ បានអះអាងថា វិបត្តិផ្សែងហុយឆ្លងដែន ទាមទារឱ្យមានការយកចិត្តទុកដាក់ជាពិសេស ដោយសារតែបញ្ហានេះមិនត្រូវបានគ្របដណ្តប់ដោយយន្តការដែលមានស្រាប់របស់អាស៊ានសម្រាប់គ្រោះមហន្តរាយធម្មជាតិនោះទេ ។ សម្រាប់ឥណ្ឌូណេស៊ី,…

  • តម្លៃប្រេងធ្លាក់ចុះ ខណៈគេជឿថា ការផ្គត់ផ្គង់ប្រេងម៉ាស៊ូតពីរុស្ស៊ី ទប់ទល់ហានិភ័យនៅប្លុកឈូងសមុទ្រ

    តម្លៃប្រេងធ្លាក់ចុះ ខណៈគេជឿថា ការផ្គត់ផ្គង់ប្រេងម៉ាស៊ូតពីរុស្ស៊ី ទប់ទល់ហានិភ័យនៅប្លុកឈូងសមុទ្រ

    បរទេស ៖ នៅថ្ងៃអង្គារនេះ តម្លៃប្រេងបានធ្លាក់ចុះ ខណៈដែលការរំពឹងទុកលើការផ្គត់ផ្គង់ប្រេងម៉ាស៊ូតពីប្រទេសរុស្ស៊ី បានទប់ទល់នឹងហានិភ័យនៃការផ្គត់ផ្គង់ចេញពីតំបន់ឈូងសមុទ្រ។ បើតាម CNA, ការធ្លាក់ចុះនេះ គឺស្ថិតក្នុងគន្លងនៃការធ្លាក់ចុះ ជាលើកដំបូង ក្នុងរយៈពេលជិតមួយសប្តាហ៍ ខណៈដែលពាណិជ្ជករបានវាយតម្លៃហានិភ័យនៃការផ្គត់ផ្គង់ ដែលបណ្តាលមកពីការវាយប្រហារលើប្រទេស អារ៉ាប៊ី សាអូឌីត ព្រមទាំង ថ្លឹងថ្លែងពីលទ្ធភាពនៃការទទួលបានការផ្គត់ផ្គង់ប្រេងម៉ាស៊ូតបន្ថែមពីប្រទេសរុស្ស៊ី។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,៣០ ដុល្លារ ឬ ១,២% មកនៅត្រឹម ១០៥,៣៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate ហៅកាត់ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១,២៥ ដុល្លារ ឬ ១,៣% មកនៅត្រឹម ៩២,៤៩ ដុល្លារក្នុងមួយបារ៉ែល។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសរុស្ស៊ីបានយល់ព្រមផ្គត់ផ្គង់ប្រេងម៉ាស៊ូតដល់ទីផ្សារពិភពលោក ហើយរដ្ឋបាលរបស់លោកបានដកការដាក់ទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេងឥន្ធនៈរបស់រុស្ស៊ី ដែលដើមឡើយ ត្រូវបានដាក់ចេញក្នុងគោលបំណងកាត់ផ្តាច់ប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូ សម្រាប់សង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ…

  • IMF ថា វិនិយោគលើ AI ជួយរក្សាកំណើនសេដ្ឋកិច្ចសកល តែ អាចជាស៊ូណាមិរំខានយ៉ាងខ្លាំង

    IMF ថា វិនិយោគលើ AI ជួយរក្សាកំណើនសេដ្ឋកិច្ចសកល តែ អាចជាស៊ូណាមិរំខានយ៉ាងខ្លាំង

    បរទេស ៖ ការវិនិយោគដ៏ខ្លាំងលើ AI ជួយរក្សាកំណើនសេដ្ឋកិច្ចពិភពលោក នៅកម្រិតប្រហែល ៣% ប៉ុន្តែ ក៏ជាសញ្ញាព្រមានអំពី រលកយក្សស៊ូណាមិកើតឡើងយឺតៗ ដែលអាចបង្កការរំខានយ៉ាងខ្លាំងដល់ទីផ្សារការងារ, ប្រព័ន្ធពន្ធដារ និង វិស័យអប់រំ។ នេះបើតាមការអះអាងរបស់លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF កាលពីថ្ងៃចន្ទ។ អំឡុងកិច្ចប្រជុំរយៈពេលមួយសប្តាហ៍របស់ IMF និង ធនាគារពិភពលោក ឬ World Bank ,លោកស្រី Kristalina Georgieva លើកឡើងថា «មិនថាអ្នកចូលចិត្ត ឬស្អប់ AI នោះទេ ប៉ុន្តែវាបានមកដល់ហើយ»។ លោកស្រីបន្តថា «ការផ្លាស់ប្តូរទៅរកល្បឿនកំណើនខ្ពស់ជាងមុននេះហើយ ដែលកំពុងជួយរក្សាកំណើនសេដ្ឋកិច្ចពិភពលោក ឱ្យនៅកម្រិតប្រហែល ៣% ទោះបីជាយើងកំពុងរងផលប៉ះពាល់អវិជ្ជមានពីវិបត្តិការផ្គត់ផ្គង់ថាមពលក៏ដោយ»។ បើតាម reuters, កាលពីខែកក្កដា មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងមានកម្រិត ៣% នៅឆ្នាំ ២០២៦។ ស្ថាប័ននេះនឹងចេញផ្សាយការព្យាករដែលធ្វើបច្ចុប្បន្នភាព នៅថ្ងៃអង្គារនេះ។ នៅពេលត្រូវបានសួរអំពីផលប៉ះពាល់អវិជ្ជមាននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទៅលើការងារ,…

  • អ៊ីរ៉ង់ប្រកាសចូលខ្លួនធ្វើអាជ្ញាកណ្តាលបញ្ចប់សង្គ្រាម រវាងហ៊ូធី និង អារ៉ាប់ប៊ី សាអ៊ូឌីត

    អ៊ីរ៉ង់ប្រកាសចូលខ្លួនធ្វើអាជ្ញាកណ្តាលបញ្ចប់សង្គ្រាម រវាងហ៊ូធី និង អារ៉ាប់ប៊ី សាអ៊ូឌីត

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានប្រកាសចូលខ្លួនធ្វើជាអ្នកសម្របសម្រួលបញ្ចប់សង្គ្រាម រវាងក្រុមប្រដាប់អាវុធហ៊ូធីនៅយេម៉ែន និង អារ៉ាប់ប៊ី សាអ៊ូឌីត ដោយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹង រវាងប្រទេសឥស្លាមទាំងពីរ។ ការប្រកាសធ្វើជាអាជ្ញាកណ្តាលបញ្ចប់ជម្លោះនេះ បានធ្វើឡើង បន្ទាប់ពីមនុស្ស ១៤ នាក់បានស្លាប់ នៅក្នុងការវាយប្រហារ ទៅលើអាកាសយានដ្ឋាន ស្ថិតក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត រយៈពេលពីរថ្ងៃ។ លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកំពុងកើតឡើងនៅក្នុងឧបទ្វីបអារ៉ាប់»។ លោកបានបន្ថែមថា ទីក្រុងតេអេហេរ៉ង់ត្រៀមខ្លួនរួចរាល់ «ដើម្បីជួយសម្រួលដល់កិច្ចសន្ទនារវាងភាគីទាំងឡាយ»។ លោក Baqaei បានមានប្រសាសន៍បញ្ជាក់ថា «យើងពិតជាមិនចង់ឃើញអរិភាព និងសង្គ្រាមបន្តកើតមានរវាងប្រទេសឥស្លាមទាំងពីរនោះទេ» ដោយលោកបានជំរុញឱ្យភាគីពាក់ព័ន្ធដោះស្រាយស្ថានការណ៍នេះ «តាមរយៈកិច្ចសន្ទនា និងការចូលរួមជាមួយគ្នា»។ គួររម្លឹកថា ការវាយប្រហាររបស់ក្រុមហ៊ូធី ទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ១១ នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍នេះបានកើតឡើង នៅមួយថ្ងៃ បន្ទាប់ពីមនុស្ស ១៣ នាក់បានស្លាប់ នៅក្នុងការវាយប្រហារនៅលើទឹកដីអារ៉ាប៊ី សាអូឌីត ដ៏សាហាវបំផុតមួយ…

  • លោក ត្រាំ ជឿជាក់ថា ចិន និងរុស្ស៊ី មិនបានជួយ អ៊ីរ៉ង់ ទាល់តែសោះ

    លោក ត្រាំ ជឿជាក់ថា ចិន និងរុស្ស៊ី មិនបានជួយ អ៊ីរ៉ង់ ទាល់តែសោះ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីយប់ថ្ងៃចន្ទថា លោកមិនជឿថា ប្រទេសចិន និងរុស្ស៊ីកំពុងជួយអ៊ីរ៉ង់ «ទាល់តែសោះ» ដោយបន្ថែមថា ទីក្រុងមូស្គូ និង ទីក្រុងប៉េកាំងនឹង «ខាតបង់យ៉ាងធ្ងន់ធ្ងរ» ប្រសិនបើពួកគេជួយគាំទ្រទីក្រុងតេហេរ៉ង់។ នៅលើបណ្តាញសង្គម Truth Social, លោក Trump បានសរសេរថា លោកបានឃើញការលើកឡើងពីសំណាក់អ្នករិះគន់ និងគូប្រជែងរបស់លោក ដែលថា ប្រទេសចិន និងរុស្ស៊ីកំពុងជួយអ៊ីរ៉ង់។ លោក Trump រៀបរាប់ថា «ប្រសិនបើពួកគេពិតជាធ្វើដូច្នេះមែន នោះវាក៏ស្ថិតក្នុងកម្រិតទាបបំផុតដែរ ប៉ុន្តែ ខ្ញុំមិនជឿថា ពួកគេកំពុងធ្វើបែបនេះទាល់តែសោះ។ ពួកគេនឹងខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយយើងនឹងដឹងរឿងនេះ ហើយដឹងយ៉ាងឆាប់រហ័សទៀតផង»។ បើតាម Reuters, កាលពីខែកក្កដា លោក Trump ក៏ធ្លាប់លើកឡើង បង្ហាញពីការជឿជាក់ដែរថា ចិន និងរុស្ស៊ីនឹងមិនជួយទីក្រុងតេហេរ៉ង់ ក្នុងសង្គ្រាមអ៊ីរ៉ង់នោះទេ ប៉ុន្តែ បានព្រមានថា ប្រសិនបើប្រទេសទាំងពីរពាក់ព័ន្ធ នោះនឹងជារឿងអាក្រក់ខ្លាំងសម្រាប់ប្រទេសទាំងពីរ។ សហរដ្ឋអាមេរិក និង…

  • កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងយុទ្ធសាស្រ្ត ក្រោយ កូរ៉េខាងត្បូង ទើបធ្វើតេស្តអាវុធល្បឿនលឿនជាងសំឡេង

    កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងយុទ្ធសាស្រ្ត ក្រោយ កូរ៉េខាងត្បូង ទើបធ្វើតេស្តអាវុធល្បឿនលឿនជាងសំឡេង

    ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងយុទ្ធសាស្រ្តមួយគ្រាប់ កាលពីថ្ងៃ ចន្ទ ដើម្បីធ្វើតេស្តការធ្វើឱ្យប្រសើរឡើងផ្នែកបច្ចេកទេស នៃសមាធាតុស្នូលសំខាន់មួយរបស់មីស៊ីល ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន KCNA ចេញផ្សាយនៅថ្ងៃ អង្គារ នេះ ។ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនេះ គឺជាលើកទី ៤ ហើយក្នុងរយៈពេលមួយខែ ពោលគឺបន្ទាប់ពីកូរ៉េខាងត្បូងបានធ្វើតេស្តអាវុធល្បឿនលឿនជាងសំឡេងកាលពីសប្តាហ៍កន្លងទៅ ។ យោងតាម KCNA, ការបាញ់សាកល្បងនេះ បានបញ្ជាក់ពីភាពជោគជ័យនៃការកែលម្អបច្ចេកទេស ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីប្រភេទសមាសធាតុដែលត្រូវបានកែលម្អ ឬសមត្ថភាពជាក់លាក់របស់មីស៊ីលនោះទេ ។ ប៉ុន្តែកាសែតកូរ៉េខាងជើងមួយនេះ អះអាងថា ការធ្វើឱ្យប្រសើរឡើងនោះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងភាពទំនើបនៃប្រព័ន្ធអាវុធវាយលុករបស់ប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះ ។ ការបាញ់សាកល្បងនេះដែរ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូងរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ឆ្ពោះទៅកាន់ដែនសមុទ្រនៅឆ្នេរខាងកើតរបស់ខ្លួន ។ ទន្ទឹមនឹងធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់ មេដឹកនាំដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសក្តែងៗថា អាវុធទំនើបៗដែលជួយលើកតម្កើងមុខមាត់ប្រទេស នឹងត្រូវបន្តធ្វើទំនើបកម្មថែមទៀត ក៏ដូចជាបញ្ចប់ជាមួយនឹងការបង្កើនសមត្ថភាពកាន់តែខ្លាំងក្លា ៕ ប្រភព ៖ The Straits Times ប្រែសម្រួល…

  • ក្រុមហ៊ូធី គំរាមវាយ សហរដ្ឋអាមេរិក យ៉ាងចាស់ដៃ បើហ៊ានលូកដៃក្នុងសង្គ្រាមយេម៉ែន

    ក្រុមហ៊ូធី គំរាមវាយ សហរដ្ឋអាមេរិក យ៉ាងចាស់ដៃ បើហ៊ានលូកដៃក្នុងសង្គ្រាមយេម៉ែន

    សាណាអា ៖ មន្រ្តីពួកឧទ្ទាមហ៊ូធីបានបោះសម្តីគំរាមធ្ងន់ៗកាលពីថ្ងៃ ចន្ទ ថា សហរដ្ឋអាមេរិកនឹងប្រឈមមុខនូវការវាយប្រហារយ៉ាងឆាប់រហ័ស និងចាស់ដៃបំផុត ប្រសិនបើមហាអំណាចពិភពលោកមួយនេះ ហ៊ានលូកដៃចូលក្នុងសង្គ្រាមនៅយេម៉ែន តាមរយៈការគាំទ្រប្រតិបត្តិការយោធារបស់អារ៉ាប៊ីសាអូឌីតប្រឆាំងនឹងក្រុមខ្លួន ។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អារ៉ាប៊ីសាអ៊ូឌីតបានស្នើសុំជំនួយយោធាពីសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការវាយប្រហារដ៏ខ្លាំងក្លាពីសំណាក់ក្រុមឧទ្ទាមហ៊ូធី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកដ៏ធំ ។ ទន្ទឹមគ្នា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហើបថា លោកកំពុងពិចារណាលើលទ្ធភាពចូលរួមជាមួយអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី ។ មុនពេលសហរដ្ឋអាមេរិកចេញមុខជួយអារ៉ាប៊ីសាអូឌីត សមាជិកការិយាល័យនយោបាយក្រុមឧទ្ទាមហ៊ូធី លោក Mohammed Al Bukhaiti បានគំរាមទុកថា ប្រសិនបើមហាអំណាចពិភពលោកមួយនេះ ហ៊ានចូលរួមវាយប្រហារក្រុមខ្លួន នោះពួកគេនឹងមិនស្ទាក់ស្ទើរ ក្នុងការសងសឹកវិញភ្លាមៗ ដើម្បីបំផ្លាញផលប្រយោជន៍ និងមូលដ្ឋានយោធាទាំងអស់របស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ានោះឡើយ ។ បន្ថែមពីលើការគំរាម ក្រុមឧទ្ទាមហ៊ូធីក៏បានព្រមានដល់បុគ្គលិក និងកម្មករទាំងអស់ឱ្យចាកចេញពីទីតាំងប្រេង និងព្រលានយន្តហោះនានាក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ព្រោះទីតាំងទាំងនោះ ត្រូវបានចាត់ទុកជា “”គោលដៅស្របច្បាប់” នៃការវាយប្រហាររបស់ខ្លួន ៕ ប្រភព ៖ The Straits Times ប្រែសម្រួល ៖…

  • កាណាដា ថា មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ ចិន និងរុស្ស៊ី កំពុងជំរុញតម្រូវការប្រព័ន្ធការពារលើលំហរអវកាស

    កាណាដា ថា មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ ចិន និងរុស្ស៊ី កំពុងជំរុញតម្រូវការប្រព័ន្ធការពារលើលំហរអវកាស

    មេធំក្រុមហ៊ុនផលិតផ្កាយរណបរបស់កាណាដា បានអះអាងថា ការគំរាមកំហែងនៃមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ប្រទេសរុស្ស៊ី និងចិន កំពុងជំរុញឱ្យមានតម្រូវការខ្ពស់ជាងពេលណាៗទាំងអស់ ក្នុងការបង្កើតប្រព័ន្ធការពារមីស៊ីលមានមូលដ្ឋាននៅលើលំហរអាកាស ។ មីស៊ីលល្បឿនលឿនជាងសំឡេង ត្រូវបានរាយការណ៍ថា អាចហោះជ្រែកមេឃក្នុងល្បឿនលឿនជាងសំឡេងលើសពី ៥ ដង និងអាចបត់បែនគន្លងហោះហើររបស់វា ដែលធ្វើឱ្យការរកឃើញ និងការស្ទាក់ចាប់របស់សំណាញ់មេឃទនើបៗ ដែលដាក់ពង្រាយនៅលើដីគោកកាន់តែពិបាកបាញ់កម្ទេច ។ ជុំវិញបញ្ហានេះ លោក Mike Greenley ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប MDA Space របស់កាណាដា និយាយថា ប្រព័ន្ធការពារមីស៊ីលមានមូលដ្ឋានលើលំហរអាកាស កំពុងក្លាយជាជម្រើសដ៏មានសក្តានុពល ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីអាវុធទំនើបៗរបស់ប្រទេសមហាអំណាចពិភពលោក ។ លោក Greenley បានពន្យល់ក្នុងបទសម្ភាសន៍ជាមួយ CNBC News កាលពីពេលថ្មីៗនេះថា បណ្តាញផ្កាយរណបលើលំហរអាកាស អាចជួយរកឃើញ និងតាមដានមីស៊ីលល្បឿនលឿនជាងសំឡេង ដែលកំពុងហោះសំដៅមករកគោលដៅ ហើយផ្តល់ទិន្នន័យចាំបាច់ សម្រាប់ការស្ទាក់ចាប់មីស៊ីល ទាំងនៅលើដី និងក្នុងលំហអវកាស ។ អ្វីដែលសំខាន់នោះ លោកថា ការវិនិយោគលើប្រព័ន្ធការពារ និងស្ទាក់ចាប់មានមូលដ្ឋានលើលំហអាកាសនេះ មិនមានតម្លៃថ្លៃជាងប្រព័ន្ធអាវុធ ឬប្រព័ន្ធការពារមីស៊ីលកម្រិតខ្ពស់ដទៃទៀតនោះទេ ។ ការអះអាងនេះត្រូវបានធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិកបានប្រកាសទទួលស្គាល់ជាលើកដំបូង អំពីការដាក់ពង្រាយសព្វាវុធនៅលើលំហរអាកាស…

  • កូរ៉េខាងត្បូង ធ្វើតេស្តហោះហើរអាវុធល្បឿនលឿនផលិតផ្ទាល់ដៃជាលើកដំបូង

    កូរ៉េខាងត្បូង ធ្វើតេស្តហោះហើរអាវុធល្បឿនលឿនផលិតផ្ទាល់ដៃជាលើកដំបូង

    សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានធ្វើតេស្តការហោះហើរអាវុធល្បឿនលឿនជាងសំឡេងដែលផលិតដោយផ្ទាល់ដៃខ្លួនេឯងជាលើកដំបូង ។ បើតាម New York Post, អាវុធយុទ្ធសាស្រ្តនេះ មានឈ្មោះ HGV មានសមត្ថភាពហោះជ្រែកមេឃក្នុងល្បឿនលឿនជាងសំឡេងដល់ទៅ ៥ ដង និងអាចទម្លុះប្រព័ន្ធខែលការពារដែនអាកាសរបស់សត្រូវផងដែរ ។ អំឡុងពេលធ្វើតេស្តហោះហើរ អាវុធល្បឿនលឿនជាងសំឡេងនេះ បានផ្ដាច់ចេញពីរ៉ុក្កែតនៅរយៈកម្ពស់ដែលបានគ្រោងទុក ហើយហោះធ្លាក់ចុះជាមួយភាពបត់បែនទាំងបញ្ឈរ និងផ្ដេក មុនធ្លាក់ចំគោលដៅដែលបានកំណត់ ។ អាវុធដែលនឹងចូលខ្លួនមកផ្លាស់ប្តូរមុខមាត់សង្គ្រាមនៅលើឧបទ្វីបកូរ៉េមួយនេះ ត្រូវបានកូរ៉េខាងត្បូងអះអាងថា នៅពេលត្រូវបានអភិវឌ្ឍរួចរាល់ វានឹងមានសមត្ថភាពវាយប្រហារលើគោលដៅសំខាន់ៗ ដោយមិនឱ្យសត្រូវដឹងខ្លួនជាមុនឡើយ ។ ការសាកល្បងអាវុធល្បឿនលឿនជាងសំឡេងនេះ មានគោលបំណងផ្ទៀងផ្ទាត់បច្ចេកវិទ្យាសំខាន់ៗ រួមមាន សម្ភារៈការពារកម្ដៅខ្ពស់ ប្រព័ន្ធណែនាំ និងគ្រប់គ្រងការហោះហើរ ព្រមទាំងសមត្ថភាពបត់បែនគន្លងហោះក្នុងរយៈកម្ពស់ទាប ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung និយាយថា ការសាកល្បងនេះ គឺជាការបោះជំហានដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពអាវុធទូទៅមិនមែននុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ។ ជាមួយគ្នានេះ ការធ្វើតេស្តហោះហើរនៃអាវុធល្បឿនលឿនជាងសំលេង HGV របស់កូរ៉េខាងត្បូង កើតឡើង ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគូប្រជែងកូរ៉េខាងជើងបានអះអាងពីការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ដែលមានសមត្ថភាពហោះជ្រែកមេឃក្នុងចម្ងាយប្រហែល ១ ពាន់គីឡូម៉ែត្រ…

  • លោក ត្រាំ បំភ្លឺថា សម្តីដែលលោកឲ្យ អ៊ីរ៉ង់ កម្ទេចទីក្រុង អាមេរិក និយាយកុំឲ្យតម្លៃប្រេងឡើងថ្លៃកាន់តែខ្ពស់

    លោក ត្រាំ បំភ្លឺថា សម្តីដែលលោកឲ្យ អ៊ីរ៉ង់ កម្ទេចទីក្រុង អាមេរិក និយាយកុំឲ្យតម្លៃប្រេងឡើងថ្លៃកាន់តែខ្ពស់

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញមកបំភ្លឺកាលពីថ្ងៃព្រហស្បតិ៍ថា ពាក្យសម្ដីដែលលោកប្រាប់ឲ្យអ៊ីរ៉ង់ចូលមកកម្ទេចទីក្រុង Los Angeles និងទីក្រុង San Diego គឺដើម្បីទប់ស្កាត់កុំឲ្យតម្លៃប្រេងហក់ឡើងថ្លៃកាន់តែខ្ពស់ប៉ុណ្ណោះ ។ តាមរយៈសំណេរនៅលើបណ្តាញសង្គម Truth Social, លោក ត្រាំ រៀបរាប់ថា សម្ដីរបស់លោកត្រូវបានគេយល់ច្រឡំ ។ លោកថា តាមពិតលោកចង់សំដៅលើប្រជាជនថា នឹងទទួលយកតម្លៃប្រេងឥន្ធនៈខ្ពស់ជាងមុន ប្រសិនបើអ៊ីរ៉ង់ឈានទៅមានអាវុធនុយក្លេអ៊ែរក្នុងដៃ ហើយចូលមកកម្ទេចទីក្រុងទាំងពីរនេះ ។ លោក ត្រាំ បញ្ជាក់ថា អ្វីដែលលោកចង់និយាយនោះគឺថា ការឡើងថ្លៃប្រេងឥន្ធនៈជាបណ្តោះអាសន្ន គឺ ជាតម្លៃដ៏តូចតាចមួយ ដែលត្រូវស៊ូទ្រាំ ដើម្បីកុំឱ្យ អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ ។ បើតាម Reuters, លោក ត្រាំ បាននិយាយក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅឯរដ្ឋ Nebraska កាលពីថ្ងៃចន្ទថា ដើម្បីរក្សាសុវត្ថិភាពពិភពលោក និងសហរដ្ឋអាមេរិកផងនោះ ការអនុញ្ញាតឲ្យអ៊ីរ៉ង់កម្ទេចទីក្រុង Los Angeles និងទីក្រុង San…