Category: ព័ត៌មានអន្តរជាតិ

  • ប្រេងចុះថោក ក្រោយ អាមេរិក រំសាយកម្លាំងលែងវាយអ៊ីរ៉ង់, អ្នកវិភាគ ថា នឹងបន្តធ្លាក់ថ្លៃ បើចរចាត្រូវរូវលើលក្ខខណ្ឌបើកច្រក ហ័រមូស ក្នុងពេល៧ថ្ងៃ

    ប្រេងចុះថោក ក្រោយ អាមេរិក រំសាយកម្លាំងលែងវាយអ៊ីរ៉ង់, អ្នកវិភាគ ថា នឹងបន្តធ្លាក់ថ្លៃ បើចរចាត្រូវរូវលើលក្ខខណ្ឌបើកច្រក ហ័រមូស ក្នុងពេល៧ថ្ងៃ

    បរទេស ៖ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះ នៅថ្ងៃសុក្រនេះ ដោយសារការព្រួយបារម្ភអំពីសកម្មភាពផ្គត់ផ្គង់ នៅតំបន់មជ្ឈិមបូព៌ាបានថយចុះមកវិញ បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានចេញមុខអះអាងថា សហរដ្ឋអាមេរិកនឹងមិនវាយប្រហារអ៊ីរ៉ង់ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក្នុងខែក្រោយនោះទេ ខណៈដែលមានកិច្ចចរចាប្រកបដោយផ្លែផ្កាដើម្បីបញ្ចប់សង្គ្រាម ដែលបានរំខានដល់ទីផ្សារថាមពលសកល។ បើតាម Reuters, តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៩២ សេន ឬ ០,៩% មកនៅត្រឹម ១០៣,៣៦ ដុល្លារ ក្នុងមួយបារ៉ែល។ ចំណែកតម្លៃប្រេងឆៅអាមេរិក West Texas Intermediate ហៅកាត់ WTI បានធ្លាក់ចុះ ៧៥ សេន ឬ ០,៨% មកនៅត្រឹម ៩០,៧៤ ដុល្លារ។ ការធ្លាក់ចុះនេះបានកើតឡើង នៅមួយថ្ងៃ បន្ទាប់ពីលោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងមាន “កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា” ជាមួយអ៊ីរ៉ង់ និងបានបញ្ជាក់ថា មិនមានផែនការវាយប្រហារមុនការបោះឆ្នោត នៅថ្ងៃទី៣ ខែវិច្ឆិកានោះទេ…

  • អាល្លឺម៉ង់ ដកខ្លួនពីគម្រោងអភិវឌ្ឍរថក្រោះចម្បាំងជំនាន់ថ្មីរួមគ្នាជាមួយ បារាំង

    អាល្លឺម៉ង់ ដកខ្លួនពីគម្រោងអភិវឌ្ឍរថក្រោះចម្បាំងជំនាន់ថ្មីរួមគ្នាជាមួយ បារាំង

    ប៊ែរឡាំង ៖ អាល្លឺម៉ង់បានសម្រេចចិត្តដកខ្លួនចេញពីគម្រោងអភិវឌ្ឍរថក្រោះចម្បាំងជំនាន់ថ្មីជាមួយបារាំង ដែលមានឈ្មោះថា ប្រព័ន្ធប្រយុទ្ធលើដីជំនាន់ថ្មី ហៅកាត់ MGCS ។ នេះបើតាមអះអាងរបស់លោកឧត្តមសេនីយ៍ Fabien Mandon អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធបារាំង កាលពីថ្ងៃ ព្រហស្បតិ៍ ។ បើតាម Anadolu, គម្រោង MGCS ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ក្នុងគោលបំណងបង្កើតប្រព័ន្ធប្រយុទ្ធនៅលើដីគោកជំនាន់ថ្មី ដែលមានរថក្រោះចម្បាំងជាសមាសធាតុស្នូល ដើម្បីជំនួសរថក្រោះ Leclerc របស់បារាំង និងរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ ។ គម្រោងនេះ ត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់មួយនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសសមាជិកអង្គការណាតូទាំងពីរ ។ ប៉ុន្តែផែនការនេះ បានប្រឈមមុខនឹងការពន្យារពេល ក៏ដូចជាការខ្វែងគំនិតគ្នាជាច្រើន ទាក់ទងនឹងការបែងចែកការងាររវាងក្រុមហ៊ុនឧស្សាហកម្ម ការផ្ដល់ហិរញ្ញប្បទាន និងជម្រើសបច្ចេកវិទ្យា ។ ដោយសារបញ្ហាទាំងនេះ កាលបរិច្ឆេទដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រយុទ្ធថ្មី ត្រូវបានពន្យារទៅដល់ឆ្នាំ ២០៤០ ឬឆ្នាំ ២០៤៥ខាងមុខ ។ យ៉ាងណា លោកឧត្តមសេនីយ៍ Mandon បានប្រាប់រដ្ឋសភាបារាំងថា ទោះបីគម្រោងនេះបែកបាក់ក៏ដោយ បារាំងនៅតែត្រូវការសមត្ថភាពប្រយុទ្ធធុនធ្ងន់…

  • លោក ត្រាំ សម្រេចមិនវាយប្រហារ អ៊ីរ៉ង់ មុនការបោះឆ្នោត ហើយថា ការចរចាមានលទ្ធផលល្អ

    លោក ត្រាំ សម្រេចមិនវាយប្រហារ អ៊ីរ៉ង់ មុនការបោះឆ្នោត ហើយថា ការចរចាមានលទ្ធផលល្អ

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនបើកការវាយប្រហារលើអ៊ីរ៉ង់ មុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅខែវិច្ឆិកានោះទេ ដោយលោកអះអាងថា ប្រទេសទាំងពីរកំពុងមានកិច្ចពិភាក្សាប្រកបដោយ “លទ្ធផលល្អ” អំពីការបញ្ចប់សង្គ្រាម ដែលមានរយៈពេល ៨ ខែមកនេះ។ លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «យើងកំពុងមានកិច្ចពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ យើងនឹងមិនវាយប្រហារអ៊ីរ៉ង់នៅពេលណាមួយ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក នាថ្ងៃទី ៣ ខែវិច្ឆិកានោះទេ»។ បើតាម reuters, សង្គ្រាមដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ជាពេលដែលអាមេរិកនិងអ៊ីស្រាអែលព្រួតគ្នាវាយអ៊ីរ៉ង់នោះ បានធ្វើឱ្យកម្រិតនៃការពេញចិត្តរបស់ប្រជាជនក្នុងស្រុកចំពោះលោក Trump ធ្លាក់ចុះ ហើយក៏កំពុងបង្កជាសម្ពាធយ៉ាងខ្លាំងដល់សមាជិកបក្សសាធារណរដ្ឋដូចគ្នា ខណៈដែលពួកគេព្យាយាមរក្សាសំឡេងភាគច្រើនដ៏ប្រផិតប្រផើយរបស់ពួកគេនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិសម្រាប់ការបោះឆ្នោត។ យោងតាមការស្ទង់មតិថ្មីៗរបស់ Reuters/Ipsos ប្រជាជនអាមេរិកប្រហែល ៦០% រួមទាំងសមាជិកបក្សសាធារណរដ្ឋ ម្នាក់ក្នុងចំណោមបួននាក់ មិនពេញចិត្តនឹងរបៀបដែលលោក Trump ដោះស្រាយស្ថានការណ៍នៅអ៊ីរ៉ង់នោះទេ។ ជម្លោះនេះបានរុញច្រានតម្លៃប្រេងឥន្ធនៈឱ្យឡើងខ្ពស់យ៉ាងខ្លាំង ស្របពេលដែលអ្នកបោះឆ្នោតនិយាយថា កង្វល់ចម្បងរបស់ពួកគេគឺការចំណាយលើការរស់នៅ។ លោក Trump បាននិយាយម្តងហើយម្តងទៀតថា…

  • លោក Zelensky បន្ទោសធ្ងន់ៗលើអាមេរិក ក្រោយ រុស្ស៊ី វាយប្រហារ អ៊ុយក្រែន ផ្ទួនៗ

    លោក Zelensky បន្ទោសធ្ងន់ៗលើអាមេរិក ក្រោយ រុស្ស៊ី វាយប្រហារ អ៊ុយក្រែន ផ្ទួនៗ

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងចោទប្រកាន់ដ៏កម្រ ទៅលើសហរដ្ឋអាមេរិកថា ខ្វះសកម្មភាព បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី មកលើប្រទេសរបស់ខ្លួន បានសម្លាប់មនុស្សជាង ៧០នាក់ អំឡុងរយៈពេលពីរថ្ងៃ ជាប់ៗគ្នា។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងទីក្រុង Pryluky, លោក Zelensky បានចោទប្រកាន់សហរដ្ឋអាមេរិកថា មិនមានឆន្ទៈក្នុងការជួយដល់អ៊ុយក្រែនឡើយ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែករបស់រុស្ស៊ី កាលពីថ្ងៃទី៨ ខែតុលា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់នៅភាគខាងកើត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបពីការវាយប្រហាររបស់រុស្ស៊ី ក្នុងរយៈពេលពីរថ្ងៃនេះ កើនឡើងដល់ជាង ៧០នាក់។ ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារលើទីក្រុង Kramatorsk ដែលកំពុងរងការវាយលុកយ៉ាងខ្លាំង ដោយបានបំផ្លាញរថយន្តក្រុងចំនួនពីរគ្រឿង, លោក Zelensky បានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការស្វែងរកទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី ស្របពេលដែលខ្លួនក៏ព្យាយាមធ្វើជាអ្នកសម្របសម្រួលក្នុងសង្គ្រាមដែលមានរយៈពេលជាងបួនឆ្នាំមកនេះផងដែរ។ បើតាម straitstimes, ការវាយប្រហារនៅពេលព្រឹកនោះ បានកើតឡើង នៅមួយថ្ងៃ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំដោយប្រើដ្រូន និងមីស៊ីលរបស់រុស្ស៊ី បានសម្លាប់មនុស្សជាច្រើននាក់នៅទូទាំងប្រទេសអ៊ុយក្រែន ដែលក្នុងនោះ មានមនុស្ស ២២នាក់បានស្លាប់នៅក្នុងអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Pryluky ភាគកណ្តាលប្រទេស ដែលមានចម្ងាយប្រហែល ១៣០គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងកៀវ។…

  • កូរ៉េខាងត្បូង ឈានដល់ការកោះហៅទូត ឲ្យចាកចេញពី អ៊ុយក្រែន

    កូរ៉េខាងត្បូង ឈានដល់ការកោះហៅទូត ឲ្យចាកចេញពី អ៊ុយក្រែន

    សេអ៊ូល ៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ុយក្រែន ឲ្យត្រឡប់មកវិញ។ នេះបើយោងតាមសេចក្តីប្រកាស នៅលើគេហទំព័ររបស់ក្រសួង និង ចេញផ្សាយដោយ Tass នៅថ្ងៃសុក្រនេះ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា «រដ្ឋាភិបាលបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ុយក្រែន ត្រឡប់មកវិញ…រដ្ឋាភិបាលកូរ៉េខាងត្បូងរំពឹងថាបញ្ហាទាំងអស់នៅក្នុងទំនាក់ទំនងទ្វេភាគី នឹងត្រូវបានដោះស្រាយ ហើយ អាជ្ញាធរកូរ៉េខាងត្បូងក៏មានបំណងបន្តការពិភាក្សាជាមួយអ៊ុយក្រែន ផងដែរ។ ការកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ុយក្រែន ត្រឡប់មកវិញ នាពេលនេះ ត្រូវបានគេដឹងថា កើតមានឡើង ក្រោយពីមានជម្លោះជុំវិញការទម្លាយរឿងឈ្លើយសឹក។ បើតាម BBC, កូរ៉េខាងត្បូងទាមទារឲ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky សុំទោស បន្ទាប់ពីមេដឹកនាំវ័យ៤៨ឆ្នាំរូបនេះ បានទម្លាយ នៅឯអង្គការសហប្រជាជាតិ កាលពីខែមុន អំពីការចាប់បញ្ជូនទាហានកូរ៉េខាងជើងចំនួន ២ នាក់ ទៅឲ្យកូរ៉េខាងត្បូង ដែលនាំឲ្យទីក្រុងសេអ៊ូលខឹងសម្បារ ដោយអះអាងថា រឿងនេះធ្លាប់បានព្រមព្រៀងគ្នាថា ត្រូវតែរក្សាទុកជាការសម្ងាត់។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បញ្ជាក់ថា «កូរ៉េខាងត្បូងពិតជាសោកស្ដាយដែលអ៊ុយក្រែនមិនបានទទួលស្គាល់ការពិត និងមិនបានសុំទោសមកលើទីក្រុងសេអ៊ូល»៕ ប្រភព ៖ Tass_BBC ប្រែសម្រួល ៖ សារ៉ាត

  • អវកាសយានិក NASA ត្រឡប់មកផែនដីវិញដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មចំនួន ២៣៧ ថ្ងៃ នៅស្ថានីយអវកាសអន្តរជាតិ

    អវកាសយានិក NASA ត្រឡប់មកផែនដីវិញដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មចំនួន ២៣៧ ថ្ងៃ នៅស្ថានីយអវកាសអន្តរជាតិ

    វ៉ាស៊ីនតោន ៖ អវកាសយានិកចំនួន ៤ រូបនៃបេសកកម្ម Crew-12 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីថ្ងៃព្រហស្បតិ៍ បានត្រឡប់មកដល់ផែនដីដោយសុវត្ថិភាព កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីចំណាយពេល ២៣៧ថ្ងៃ ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងថែទាំមន្ទីរពិសោធន៍នៅស្ថានីយអវកាសអន្តរជាតិ (ISS) ។ បើតាម ABC News, អវកាសយានិកទាំង ៤ រូប បានធ្វើដំណើរត្រឡប់មកផែនដីវិញ តាមរយៈយានអវកាស Dragon របស់ក្រុមហ៊ុន SpaceX ហើយបានចុះចតលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក នៅឆ្នេរក្បែរទីក្រុងឡូសអាន់ជីលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ បេសកកម្ម Crew-12 របស់អង្គការ NASA នេះ មានគោលបំណងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីត្រៀមលក្ខណៈសម្រាប់ការបញ្ជូនមនុស្សទៅស្វែងយល់នៅលើឋានព្រះចន្ទ និងភពអង្គារនាពេលអនាគត ព្រមទាំងបង្កើតចំណេះដឹងថ្មីៗ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិនៅលើភពផែនដីយើង ។ អវកាសយានិកទាំង ៤ រូប ត្រូវបានចាកចេញពីផែនដីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយបានទៅដល់ស្ថានីយអវកាសអន្តរជាតិ ISS នៅថ្ងៃបន្ទាប់ ។…

  • នាវាផ្ទុកយន្តហោះ USS Abraham Lincoln ត្រឡប់មកដល់សហរដ្ឋអាមេរិកវិញ ក្រោយបំពេញបេសកកម្ម ៣២២ ថ្ងៃ ក្នុងសង្គ្រាមអ៊ីរ៉ង់

    នាវាផ្ទុកយន្តហោះ USS Abraham Lincoln ត្រឡប់មកដល់សហរដ្ឋអាមេរិកវិញ ក្រោយបំពេញបេសកកម្ម ៣២២ ថ្ងៃ ក្នុងសង្គ្រាមអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ នាវាផ្ទុកយន្តហោះ USS Abraham Lincoln របស់កងទ័ពជើងទឹកអាមេរិក បានត្រឡប់ទៅកាន់មូលដ្ឋានវិញនៅទីក្រុងសាន់ឌីអេហ្គោ រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបំពេញបេសកកម្មចំនួន ៣២២ ថ្ងៃ ក្រោយបំពេញបេសកកម្មចំនួន ៣២២ ថ្ងៃក្នុងសង្គ្រាម​អ៊ីរ៉ង់ ។ ក្នុងអំឡុងបេសកកម្មនេះ នាវាផ្ទុកយន្តហោះ USS Abraham Lincoln បានបណ្តែតខ្លួនលើសមុទ្រចំនួន ២៦៥ ថ្ងៃ ដើម្បីគាំទ្រសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយមិនបានចូលចតនៅកំពង់ផែ ដែលនេះជាកំណត់ត្រាដ៏យូរមួយក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹកអាមេរិកក្នុងរយៈពេល ៥០ឆ្នាំ ។ នាវានេះបានចាកចេញពីមូលដ្ឋាននៅទីក្រុងសាន់ឌីអេហ្គោ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ និងទៅដល់តំបន់មជ្ឈិមបូព៌ាកាលពីខែមករា ឆ្នាំ២០២៦ មុនពេលកងកម្លាំងអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមបើកការវាយប្រហារតាមអាកាសប្រឆាំងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។ យោងតាមរបាយការណ៍, នាវា USS Abraham Lincoln និងក្រុមនាវាចម្បាំងរបស់ខ្លួន បានអនុវត្តបេសកកម្មប្រយុទ្ធជិត ៣.៧០០ លើក បាញ់មីស៊ីលនាំផ្លូវ Tomahawk ចំនួន ៤៥០ គ្រាប់, បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកវាយប្រហារចំនួន…

  • លោក Putin ប្រាប់មេដឹកនាំអ៊ីរ៉ង់ ថា រុស្ស៊ី នឹងប្រឹងប្រែងរកគ្រប់មធ្យោបាយជួយបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

    លោក Putin ប្រាប់មេដឹកនាំអ៊ីរ៉ង់ ថា រុស្ស៊ី នឹងប្រឹងប្រែងរកគ្រប់មធ្យោបាយជួយបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

    មូស្គូ ៖ ប្រទេសរុស្ស៊ីសន្យាថា នឹងប្រឹងប្រែងរកគ្រប់មធ្យោបាយតាមអាចធ្វើបាន ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ពោលគឺរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ នេះគឺជាការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅចំពោះមុខប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្កៀន កាលពីថ្ងៃព្រហស្បតិ៍ ។ ជំនួបនេះធ្វើឡើងនៅប្រទេសតួកមេនីស្ថាន ជាទីដែលមេដឹកនាំទាំងពីរបានចូលរួមកិច្ចប្រជុំកំពូលនៃសហគមន៍រដ្ឋឯករាជ្យ ហៅកាត់ CIS ដែលជាក្រុមប្រទេសអតីតសហភាពសូវៀត នៅទីក្រុងរមណីយដ្ឋានអាវ៉ាហ្សា ជាប់សមុទ្រកាសព្យែន ។ បើតាម AFP, លោក ពូទីន បានបញ្ជាក់ច្បាស់ៗទៅកាន់លោក ប៉េហ្សេស្កៀន ថា យើងបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការធ្វើអ្វីៗគ្រប់យ៉ាងតាមលទ្ធភាពរបស់យើង ដើម្បីរួមចំណែកដោះស្រាយសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ។ ជាមួយគ្នានេះ លោក ពូទីន ក៏បានទទួលស្គាល់ផងដែរថា អ៊ីរ៉ង់បានខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ ដើម្បីពន្លត់ភ្លើងជម្លោះនេះ ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានកើតឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ។ យ៉ាងណា ការប្រកាសរបស់លោក ពូទីន បង្ហាញពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការចូលរួមស្វែងរកដំណោះស្រាយការទូត ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតបញ្ជាក់ថាតើទីក្រុងមូស្គូ នឹងអនុវត្តវិធានការអ្វីខ្លះ…

  • អាមេរិក រៀបជើងព្រួលវាយ អ៊ីរ៉ង់ ខ្នាតធំ មុនបោះឆ្នោត, អ៊ីរ៉ង់ ប្រកាសត្រៀមអាវុធធុនធ្ងន់ ១ ពាន់ឈុតប្រយុទ្ធទប់ទល់

    អាមេរិក រៀបជើងព្រួលវាយ អ៊ីរ៉ង់ ខ្នាតធំ មុនបោះឆ្នោត, អ៊ីរ៉ង់ ប្រកាសត្រៀមអាវុធធុនធ្ងន់ ១ ពាន់ឈុតប្រយុទ្ធទប់ទល់

    វ៉ាស៊ីនតោន ៖ សេតវិមានកាលពីថ្ងៃពុធបានស្នើឲ្យមន្ទីរបញ្ចកោណរៀបចំជើងព្រួលវាយប្រហារថ្មីទៅលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ ខណៈផែនការនេះអាចនឹងត្រូវអនុវត្តមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សភាអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកា ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Axios ។ ប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្នលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងក្រុមមន្ត្រីរបស់លោកកំពុងបន្តពិភាក្សាគ្នាអំពីកម្រិត និងគោលដៅនៃការវាយប្រហារដែលអាចនឹងកើតឡើង ក៏ដូចជាការសម្រេចចិត្តថាតើត្រូវអនុវត្តប្រតិបត្តិការនេះឬក៏អត់ ។ យ៉ាងណា ក្នុងករណីដែលការវាយប្រហារខ្នាតធំទៅលើអ៊ីរ៉ង់កើតឡើងមែននោះ អាមេរិកអាចនឹងធ្វើការទម្លាក់គ្រាប់បែកទៅលើគោលដៅថាមពល, ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។ បើតាម MiddleEast Monitor, ដំណឹងនេះត្រូវបានចេញផ្សាយ ស្របពេលដែលអ៊ីរ៉ង់បានព្រមានថា រាល់ការវាយប្រហារថ្មីណាមួយ ពីសំណាក់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែល នឹងត្រូវប្រឈមមុខនឹងការឆ្លើយតបដ៏ខ្លាំងក្លាជាងមុន ដោយអ៊ីរ៉ង់អះអាងថា ខ្លួនបានកំណត់គោលដៅដ៏មានសក្តានុពលសម្រាប់ការសងសឹក និង បានពង្រីកសមត្ថភាពផលិតអាវុធរបស់ខ្លួនយ៉ាងខ្លាំងក្លា ។ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ លោក Reza Talaei-Nik និយាយថា សមត្ថភាពផលិតឧបករណ៍ការពារជាតិ បានកើនឡើង ២,៥ ដង ខណៈការផលិតអាវុធមួយចំនួនទៀតរបស់អ៊ីរ៉ង់ក៏បានកើនឡើងជាង ៣ ដងផងដែរ បើធៀបនឹងកម្រិតមុនពេលមានសង្គ្រាមដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ។ លោកបញ្ជាក់ថា បច្ចុប្បន្ន…

  • កូរ៉េខាងជើង ប្រកាសចេតនាស្ដារទំនាក់ទំនងជាមួយបងប្អូន កូរ៉េខាងត្បូង ប៉ុន្តែត្រូវមានលក្ខខណ្ឌ

    កូរ៉េខាងជើង ប្រកាសចេតនាស្ដារទំនាក់ទំនងជាមួយបងប្អូន កូរ៉េខាងត្បូង ប៉ុន្តែត្រូវមានលក្ខខណ្ឌ

    ព្យុងយ៉ាង ៖ ជាប្រទេសដែលធ្លាប់តែប្រកាន់ជំហររឹងទទឹង ពេលនេះកូរ៉េខាងជើងបានប្រកាសពីចេតនាចង់ស្ដារទំនាក់ទំនងជាមួយបងប្អូនកូរ៉េខាងត្បូងឡើងវិញ ប៉ុន្តែទីក្រុងព្យុងយ៉ាងក៏បានដាក់លក្ខខណ្ឌដល់ទីក្រុងសេអ៊ូល ត្រូវតែបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅមកលើខ្លួនផងដែរ ។ លោកស្រី Kim Yo Jong ប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងនិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា «ប្រសិនបើកូរ៉េខាងត្បូងពិតជាប្រាថ្នាចង់ស្តារទំនាក់ទំនងជាមួយកូរ៉េខាងជើងវិញនោះ គប្បីប្រុងប្រយ័ត្នចំពោះអារម្មណ៍របស់ភាគីម្ខាងទៀត ជាពិសេសនៅក្នុងគ្រប់ពាក្យសម្ដី និងសកម្មភាព ហើយត្រូវបង្ហាញនូវការគោរព ការយកចិត្តទុកដាក់ និងភាពស្មោះត្រង់ជាមុនសិន» ។ បើតាម CNA, ការបន្ទន់ឥរិយាបទ ជាលើកដំបូងបែបនេះ បានកើតមានឡើង បន្ទាប់ពីកូរ៉េខាងជើង បានបដិសេធការទទួលខុសត្រូវចំពោះករណីផ្ទុះគ្រាប់មីន នៅតំបន់គ្មានយោធា ហៅកាត់ DMZ ដែលបណ្តាលឲ្យទាហានកូរ៉េខាងត្បូងចំនួន ៣ នាក់រងរបួស ។ តំបន់គ្មានយោធា ហៅកាត់ DMZ គឺជាខ្សែបន្ទាត់ខណ្ឌចែកកូរ៉េទាំងពីរចាប់តាំងពីកិច្ចព្រមព្រៀងផ្អាកសង្គ្រាមឆ្នាំ ១៩៥៣ មក ។ យ៉ាងណា ហេតុការណ៍ផ្ទុះគ្រាប់មីននៅតំបន់ DMZ កាលពីសប្តាហ៍មុន នាំឲ្យកងទ័ពជើងគោកកូរ៉េខាងត្បូងទាមទារឲ្យមានការសុំទោសជាផ្លូវការពីភាគីកូរ៉េខាងជើង ដោយបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ។ គួរបញ្ជាក់ផងដែរថា ទាំងអាជ្ញាធរក្រុងសេអ៊ូល និង បញ្ជាការដ្ឋានអង្គការសហប្រជាជាតិ ហៅកាត់…