Category: ព័ត៌មានអន្តរជាតិ

  • អាមេរិក និង ចិន ពិភាក្សាគម្រោងទៅមើលទីតាំងនុយក្លេអ៊ែគ្នាទៅវិញទៅមក

    អាមេរិក និង ចិន ពិភាក្សាគម្រោងទៅមើលទីតាំងនុយក្លេអ៊ែគ្នាទៅវិញទៅមក

    បរទេស ៖ ជាជំហានប្រវត្តិសាស្ត្រមួយ សហរដ្ឋអាមេរិក និងចិន កំពុងពិភាក្សាអំពីការផ្លាស់ប្តូរដំណើរទស្សនកិច្ច ទៅកាន់ទីតាំងផលិតអាវុធនុយក្លេអ៊ែររបស់គ្នាទៅវិញទៅមក ហើយមានគម្រោងបន្តជំរុញការចរចាលើបញ្ហាសព្វាវុធប្រល័យលោកប្រភេទនេះ អំឡុងកិច្ចប្រជុំនានា នៅពេលប៉ុន្មានខែខាងមុខ។ នេះបើតាមការចេញផ្សាយរបស់ CNN កាលពីថ្ងៃអង្គារ។ សារព័ត៌មានអាមេរិកមួយនេះ បានដកស្រង់សម្តីមន្ត្រីទីក្រុងវ៉ាស៊ីនតោន ដោយបញ្ជាក់ថា គំនិតនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចនេះ ត្រូវបានលើកឡើងដំបូង ដោយប្រទេសចិន នៅក្នុងកិច្ចប្រជុំ ជាមួយមន្ត្រី​អាមេរិក នៅឆ្នាំនេះ ហើយការពិភាក្សាបានផ្តោតលើដំណើរទស្សនកិច្ច ទៅកាន់មន្ទីរពិសោធន៍ជាតិរបស់ក្រសួងថាមពលអាមេរិក និង ទីតាំងដែលមានលក្ខណៈស្រដៀងគ្នា នៅក្នុងប្រទេសចិន។ CNN បានរាយការណ៍ថា ការពិភាក្សារវាងមន្ត្រីអាមេរិក និងចិន ភាគច្រើនបានធ្វើឡើងនៅក្រៅកិច្ចប្រជុំផ្លូវការរបស់សមាជិកអចិន្ត្រៃយ៍ទាំង ៥ ដែលមានសិទ្ធិវេតូ នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បើតាម Reuters, ដំណឹងដ៏ភ្ញាក់ផ្អើលនេះត្រូវបានបញ្ចេញឲ្យដឹង ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការចរចាត្រីភាគី ស្តីពីការគ្រប់គ្រងអាវុធរវាង ទីក្រុងវ៉ាស៊ីនតោន, ទីក្រុងប៉េកាំង ព្រមទាំង រុស្ស៊ី នៅពេលដែលលោកបានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីខែមុន។ ជុំវិញគម្រោងចុះទៅពិនិត្យមើលទីតាំងផលិតអាវុធនុយក្លេអ៊ែរគ្នាជាលើកដំបូងក្នុងប្រវត្ថិសាស្ត្រនេះ,…

  • រុស្ស៊ី វាយប្រហារឈុតធំលើរដ្ឋធានីកៀវ ខណៈពលរដ្ឋ អ៊ុយក្រែន ទៅជ្រកកោនក្នុងស្ថានីយរថភ្លើងក្រោមដី

    រុស្ស៊ី វាយប្រហារឈុតធំលើរដ្ឋធានីកៀវ ខណៈពលរដ្ឋ អ៊ុយក្រែន ទៅជ្រកកោនក្នុងស្ថានីយរថភ្លើងក្រោមដី

    កៀវ ៖ រុស្ស៊ី អះអាងនៅថ្ងៃពុធនេះថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារ «ទ្រង់ទ្រាយធំ» ទៅលើគោលដៅនានា ស្ថិតនៅក្នុងទីក្រុងកៀវ និងតំបន់ផ្សេងៗទៀតរបស់ប្រទេសរបស់អ៊ុយក្រែន។ ដើម្បីសុវត្ថិភាព, ប្រជាពលរដ្ឋអ៊ុយក្រែនបាននាំគ្នាទៅជ្រកកោន នៅក្នុងស្ថានីយរថភ្លើងក្រោមដី។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ដែរថា ខ្លួនក៏បានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅក្នុងតំបន់ Odesa ក៏ដូចជា កប៉ាល់សមុទ្រ ដែលត្រូវបានប្រើប្រាស់សម្រាប់បម្រើផលប្រយោជន៍របស់កងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន ទៀតផង។ ជាមួយគ្នា, អភិបាលក្រុងកៀវ បាននិយាយថា ការវាយប្រហារដោយមីស៊ីលទៅលើរដ្ឋធានីរបស់អ៊ុយក្រែន នាព្រឹកថ្ងៃទី៧ ខែតុលា បានសម្លាប់មនុស្ស ពីរនាក់ ហើយជាការវាយប្រហារ ដែលកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelensky បានព្រមានជាមុន។ បើតាម AFP, រដ្ឋធានីមួយនេះបានរងការវាយប្រហារកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលរដូវរងាកំពុងខិតជិតមកដល់ ដោយមានសំឡេងស៊ីរ៉ែន ព្រមានពីការវាយប្រហារតាមអាកាសបន្លឺឡើង ស្ទើរតែជាប់ជានិច្ច ដើម្បីជូនដំណឹងអំពីការវាយប្រហាររបស់រុស្ស៊ី។ ប្រជាពលរដ្ឋបាននាំគ្នាទៅជ្រកកោន នៅក្នុងស្ថានីយរថភ្លើងក្រោមដី តាំងពីព្រលឹមថ្ងៃពុធ ដោយយកតាមខ្លួននូវកាបូប កន្ទេល និង ភួយ បន្ទាប់ពីយោធាបានចេញការជូនដំណឹង សម្រាប់ទីក្រុងកៀវ និងតំបន់ផ្សេងទៀតនៃប្រទេស។ លោកស្រី…

  • អ៊ីរ៉ង់ ផ្តើមផលិតមីស៊ីលហោះចម្ងាយលើស ២,០០០ គីឡូម៉ែត្រ អាចបាញ់ដល់ទឹកដី អឺរ៉ុប

    អ៊ីរ៉ង់ ផ្តើមផលិតមីស៊ីលហោះចម្ងាយលើស ២,០០០ គីឡូម៉ែត្រ អាចបាញ់ដល់ទឹកដី អឺរ៉ុប

    វ៉ាស៊ីនតោន ៖ ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមផលិតមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយលើសពី ២,០០០ គីឡូម៉ែត្រ ដែលនេះជាការផ្លាស់ប្តូរគោលនយោបាយអភិវឌ្ឍមីស៊ីល ដែលខ្លួនធ្លាប់បានកំណត់ជាច្រើនទស្សវត្សរ៍មកហើយ ។ បើតាម Military Watch Magazine, ការបង្កើនចម្ងាយវាយប្រហារថ្មីនេះ ត្រូវបានអ្នកជំនាញជឿថា នឹងធ្វើឱ្យគោលដៅយោធាស្ទើរតែទូទាំងទ្វីបអឺរ៉ុប ស្ថិតនៅក្រោមការគំរាមកំហែងពីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ។ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរគោលនយោបាយអភិវឌ្ឍមីស៊ីល អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Akramiya បានប្រាប់មូលហេតុថា ដោយសារតែសង្គ្រាមដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក ទើបធ្វើឱ្យការពង្រីកចម្ងាយវាយប្រហាររបស់មីស៊ីល ក្លាយជាភាពចាំបាច់សម្រាប់អ៊ីរ៉ង់ ។ ការអះអាងនេះកើតឡើង ក្រោយមានរបាយការណ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលចម្ងាយឆ្ងាយចំនួន ២ គ្រាប់ ដើម្បីវាយប្រហារមូលដ្ឋានអាមេរិក-អង់គ្លេសនៅលើកោះ Diego Garcia កាលពីខែមីនា ឆ្នាំ២០២៦ ។ ការវាយប្រហារនោះ ត្រូវបានអ្នកជំនាញមើលឃើញថា អ៊ីរ៉ង់ទំនងជាកំពុងសាកល្បងសមត្ថភាពមីស៊ីលលើសពីចម្ងាយ ២,០០០ គីឡូម៉ែត្រ ខណៈកោះនេះស្ថិតនៅចម្ងាយជាង ៤,០០០ គីឡូម៉ែត្រ ពីភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ។ ទន្ទឹមគ្នា អ្នកជំនាញបានព្រមានធ្ងន់ៗថា ប្រសិនបើអ៊ីរ៉ង់អាចអភិវឌ្ឍមីស៊ីលដែលមានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយពី ៣,០០០ ទៅ ៤,០០០ គីឡូម៉ែត្រ…

  • ឥណ្ឌូណេស៊ីប្រកាសបញ្ឈប់ការកាប់បំផ្លាញព្រៃឈើដើម្បីធ្វើស្រែ

    ឥណ្ឌូណេស៊ីប្រកាសបញ្ឈប់ការកាប់បំផ្លាញព្រៃឈើដើម្បីធ្វើស្រែ

    ហ្សាកាតា ៖ ប្រទេសឥណ្ឌូណេស៊ីបានប្រកាសកាលពីថ្ងៃអង្គារ ទី៦ ខែតុលា ថា ខ្លួននឹងបញ្ឈប់គម្រោងកាប់បំផ្លាញព្រៃឈើរាប់លានហិកតា ដើម្បីយកដីមកដាំស្រូវ ដោយលើកហេតុផលថា ប្រទេសនេះបានឈានដល់កម្រិតអាចផ្គត់ផ្គង់អង្ករបានដោយខ្លួនឯងហើយ។ បើតាម AFP, រដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធីមួយ ក្នុងឆ្នាំ២០២៤ ដើម្បីបញ្ឈប់ការពឹងផ្អែកលើការនាំចូលអង្ករក្នុងរយៈពេល៥ឆ្នាំ ដោយគ្រោងនឹងកាប់ឆ្ការដីទំហំ ៣ លានហិកតាសម្រាប់ធ្វើស្រែ។ ឥណ្ឌូណេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានផ្ទៃដីព្រៃឈើច្រើនជាងគេបំផុតនៅលើពិភពលោក ហើយជាប្រទេសដ៏គួរឲ្យកត់សម្គាល់ ក្នុងការស្រូបយកឧស្ម័នកាបូន ដែលបង្កឱ្យមានការឡើងកម្ដៅផែនដី កើតចេញពីសកម្មភាពរបស់មនុស្ស ក្នុងការដុតឥន្ធនៈហ្វូស៊ីល។ ឥណ្ឌូណេស៊ីមានគោលបំណងក្លាយជាប្រទេសដែលមានតុល្យភាពកាបូនវិជ្ជមាន ឬ net carbon sink នៅត្រឹមឆ្នាំ២០៣០ ពោលគឺព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀតអាចស្រូបយកកាបូនបានច្រើនជាងបរិមាណដែលបញ្ចេញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍បានលើកឡើងថា ការបន្តកាប់បំផ្លាញព្រៃឈើសម្រាប់វិស័យកសិកម្ម និងការកាប់ឈើ រួមទាំងបញ្ហាភ្លើងឆេះព្រៃដែលកើតឡើងយ៉ាងគំហុក អាចធ្វើឱ្យផែនការរបស់ឥណ្ឌូណេស៊ីប្រឈមនឹងហានិភ័យ។ លោក ប្រធានាធិបតី Prabowo Subianto បានចាត់ទុកថាវាជា «ជ័យជម្នះដ៏សំខាន់» នៅឆ្នាំនេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថា តម្រូវការអង្ករទូទាំងប្រទេសត្រូវបានបំពេញ ដោយការផលិតក្នុងស្រុក នៅក្នុងប្រទេសដែលជាអ្នកប្រើប្រាស់អង្ករដ៏ធំបំផុតមួយរបស់ពិភពលោក។ លោក Hashim Djojohadikusumo ដែលជាបេសកជនទទួលបន្ទុកកិច្ចការអាកាសធាតុ បាននិយាយកាលពីថ្ងៃអង្គារថា ស្តុកអង្ករសម្រាប់បម្រុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលបានកើនឡើងដល់ប្រហែល…

  • បារាំង បាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរថ្មី ចេញពីនាវាមុជទឹកលើកដំបូងដោយជោគជ័យ

    បារាំង បាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរថ្មី ចេញពីនាវាមុជទឹកលើកដំបូងដោយជោគជ័យ

    ប៉ារីស ៖ ប្រទេសបារាំងបានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបប្រភេទ M51.3 ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Le Vigilant ជាលើកដំបូង ។ មីស៊ីល M51.3 ដែលផលិតដោយក្រុមហ៊ុនការពារជាតិបារាំង-អាល្លឺម៉ង់ ArianeGroup នេះ មានប្រវែង ១២ ម៉ែត្រ អង្កត់ផ្ចិតប្រហែល ២,៣ ម៉ែត្រ និងទម្ងន់ប្រហែល ៥២ តោន ។ មីស៊ីលយុទ្ធសាស្រ្តជំនាន់ថ្មីនេះ ដំណើរការដោយឥន្ធនៈរឹង ធ្វើឱ្យវាអាចហោះជ្រែកមេឃក្នុងចម្ងាយចាប់ពី ៨,០០០ ដល់ ១០,០០០ គីឡូម៉ែត្រ ជាមួយនឹងល្បឿនលឿនជាងសំឡេងចាប់ពី ២០ ទៅ ២៥ ដង ។ មីស៊ីល M51.3 នេះ ត្រូវបានអភិវឌ្ឍឡើងដើម្បីបង្កើនចម្ងាយបាញ់ ភាពជាក់លាក់ និងសមត្ថភាពវាយទម្លុះសំណាញ់មេឃរបស់គូសត្រូវ ដោយវាបំពាក់នូវក្បាលគ្រាប់នុយក្លេអ៊ែរមហាសមុទ្រថ្មីប្រភេទ TNO-2 ។ មីស៊ីលនេះត្រូវបានបាញ់ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Le Vigilant នៅតំបន់ឆ្នេរ Finistère នៃខេត្ត Brittany ភាគពាយព្យនៃប្រទេសបារាំង ។ ស្របតាមកិច្ចព្រមព្រៀងអន្តរជាតិ ការបាញ់សាកល្បងនេះគឺមិនមានផ្ទុកក្បាលគ្រាប់ពិតនោះទេ ។…

  • ស៊ុយអែត គ្រោងបញ្ជូនសំណាញ់មេឃ និងកងទ័ពទៅការពារទីតាំងផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន នៅ ប៉ូឡូញ

    ស៊ុយអែត គ្រោងបញ្ជូនសំណាញ់មេឃ និងកងទ័ពទៅការពារទីតាំងផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន នៅ ប៉ូឡូញ

    ហែលស៊ីនគី ៖ ស៊ុយអែតមានគម្រោងបញ្ជូនសំណាញ់មេឃ Patriot និងកងទ័ពប្រហែល ១០០ នាក់ទៅកាន់ភាគខាងជើងកើតប្រទេសប៉ូឡូញ ដើម្បីការពារមជ្ឈមណ្ឌលភស្តុតាងដ៏សំខាន់មួយ ដែលប្រើប្រាស់សម្រាប់គាំទ្រផ្នែកយោធា និងស៊ីវិលដល់អ៊ុយក្រែន ។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson កាលពីថ្ងៃអង្គារ ។ ផែនការដាក់ពង្រាយសំណាញ់មេឃ និងកងទ័ពរបស់ស៊ុយអែត មានគោលបំណងការពារមជ្ឈមណ្ឌលនៅទីក្រុង Rzeszów ពីការគំរាមកំហែងនានា រួមមាន យន្តហោះដ្រូន និងមីស៊ីលរបស់រុស្ស៊ី ដែលប៉ុនប៉ងរំខានដល់ទីតាំងផ្តល់ជំនួយដល់អ៊ុយក្រែន ។ មជ្ឈមណ្ឌល Rzeszów-Jasionka នេះ គឺជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់អង្គការណាតូ ក្នុងការផ្ទេរ និងចែកចាយជំនួយយោធា ក៏ដូចជាជំនួយស៊ីវិលពីបណ្តាប្រទេសលោកខាងលិចទៅឱ្យអ៊ុយក្រែន ។ បេសកកម្មការពារដែនអាកាសនេះ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១ ខែធ្នូខាងមុខ ដោយគ្រោងនឹងអូសបន្លាយរយៈពេល ៧ ខែ ពោលគឺរហូតដល់ពាក់កណ្តាលឆ្នាំ ២០២៧ ។ ក្រៅពីសំណាញ់មេឃ Patriot, ស៊ុយអែតក៏បានបញ្ជូនយន្តហោះចម្បាំង Gripen ទៅចូលរួមក្នុងបេសកកម្មឃ្លាំមើល និងការពារដែនអាកាសរួមគ្នារបស់អង្គការណាតូ នៅប្រទេសប៉ូឡូញផងដែរ ។ ការសម្រេចចិត្តនេះធ្វើឡើងក្រោមបញ្ជាការរួមរបស់ប្លុកយោធាលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ បន្ទាប់ពីស៊ុយអែតបានលះបង់គោលនយោបាយមិនចូលបក្សសម្ព័ន្ធយោធា រួចក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូកាលពីឆ្នាំ…

  • លោក ត្រាំ ៖ គ្មាននរណាម្នាក់ដឹងថា អ្នកណាជាមេដឹកនាំ អ៊ីរ៉ង់ ឡើយ

    លោក ត្រាំ ៖ គ្មាននរណាម្នាក់ដឹងថា អ្នកណាជាមេដឹកនាំ អ៊ីរ៉ង់ ឡើយ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃអង្គារថា គ្មាននរណាម្នាក់ដឹងថា អ្នកណាជាមេដឹកនាំប្រទេសអ៊ីរ៉ង់ឡើយ ក្នុងអំឡុងពេលនៃសង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងលើ អ៊ីរ៉ង់ ដែលកំពុងអូសបន្លាយចូលដល់ខែទី៨។ លោក Trump បានមានប្រសាសន៍ថា «មេដឹកនាំរបស់ពួកគេត្រូវបានកម្ចាត់អស់ហើយ… ក្រុមមេដឹកនាំជួរទីពីររបស់ពួកគេក៏ត្រូវបានកម្ចាត់អស់ដែរ ហើយបញ្ហាធំបំផុតដែលជួបប្រទះនោះគឺ គ្មាននរណាម្នាក់ដឹងថា អ្នកណាជាអ្នកដឹកនាំប្រទេសនេះឡើយ»។ បើតាម reuters , អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei ត្រូវបានសម្លាប់ នៅថ្ងៃដំបូងនៃសង្គ្រាម រវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។ កូនប្រុសរបស់លោក គឺ លោក Mojtaba Khamenei បានឡើងបន្តតំណែង ប៉ុន្តែ គេមិនបានឃើញគាត់បង្ហាញខ្លួនជាសាធារណៈឡើយ ចាប់តាំងពីលោកបានរងរបួសនៅក្នុងការវាយប្រហារ ដែលបានសម្លាប់ឪពុករបស់ខ្លួននោះមក។ ការលើកឡើងរបស់ ត្រាំ ដែលថា គ្មាននរណាម្នាក់ដឹងថា អ្នកណាជាមេដឹកនាំ អ៊ីរ៉ង់ បែបនេះ បានធ្វើឡើង មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ…

  • កូរ៉េខាងជើង ព្រមាន អាមេរិក រឿងតៃវ៉ាន់ ខណៈលោក គីម សន្យាគាំទ្ររុស្ស៊ី

    កូរ៉េខាងជើង ព្រមាន អាមេរិក រឿងតៃវ៉ាន់ ខណៈលោក គីម សន្យាគាំទ្ររុស្ស៊ី

    ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ នៅថ្ងៃពុធនេះថា កូរ៉េខាងជើងបានរិះគន់សហរដ្ឋអាមេរិក ជុំវិញការលក់អាវុធ និងការផ្តល់ការគាំទ្រផ្នែកយោធាដល់កោះតៃវ៉ាន់ ដោយព្រមានថា ទីក្រុងវ៉ាស៊ីនតោនថា បានបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ អត្ថបទវិភាគមួយរបស់ KCNA ដែលដកស្រង់សម្តីលោក Kim Myong Chol អ្នកវិភាគកិច្ចការអន្តរជាតិរបស់កូរ៉េខាងជើង បានចោទប្រកាន់ថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ កំពុងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ បើតាម Reuters, ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីយន្តហោះចម្បាំង F-16V Block 70 ស៊េរីថ្មីចំនួន ២ គ្រឿងដំបូង ក្នុងចំណោមយន្តហោះសរុប ៦៦ គ្រឿងដែលបានបញ្ជាទិញ កាលពីឆ្នាំ ២០១៩ បានមកដល់កោះតៃវ៉ាន់ កាលពីសប្តាហ៍មុន។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ដែរថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសន្យាថា នឹងបន្តគាំទ្ររុស្ស៊ី និងកិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមរបស់ខ្លួន នៅក្នុងសារជូនពរថ្ងៃកំណើតផ្ញើជូនប្រធានាធិបតី លោក វ្ល៉ាឌីមៀ…

  • អ៊ីរ៉ង់ អួតថា បានបង្ខំឱ្យកងនាវា អាមេរិក ដកថយជាង ១ ពាន់គីឡូម៉ែត្រ ពីព្រំដែនខ្លួន

    អ៊ីរ៉ង់ អួតថា បានបង្ខំឱ្យកងនាវា អាមេរិក ដកថយជាង ១ ពាន់គីឡូម៉ែត្រ ពីព្រំដែនខ្លួន

    តេហេរ៉ង់ ៖ មេបញ្ជាការជាន់ខ្ពស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយអួតអាងថា អ៊ីរ៉ង់បានបង្ខំឱ្យកងនាវាអាមេរិកដកថយទៅឆ្ងាយជាង ១.០០០ គីឡូម៉ែត្រពីព្រំដែនរបស់ខ្លួន ដោយមិនបន្សល់ទុកនាវាចម្បាំងអាមេរិកណាមួយនៅច្រកសមុទ្រ ហ័រមូស ឬដែនទឹកជុំវិញនោះឡើយ ។ ភ្លាមៗខាងភាគីសហរដ្ឋអាមេរិកនៅពុំទាន់បង្ហើបពីមូលហេតុដកថយ ឬបញ្ចេញប្រតិកម្មតបតណាមួយ ចំពោះការអត្ថាធិប្បាយរបស់ភាគីអ៊ីរ៉ង់នៅឡើយទេ ។ ប៉ុន្តែសម្តីអួតអាងនេះធ្វើឡើង ចំពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ពាក់ព័ន្ធនឹងការគ្រប់គ្រងលើច្រកសមុទ្រ ហ័រមូស ។ ច្រកសមុទ្រយុទ្ធសាស្រ្តនេះ គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់ ដែលរ៉ាប់រងការឆ្លងកាត់ប្រហែល ១ភាគ៥ នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិទូទាំងពិភពលោក មុនពេលមានជម្លោះផ្ទុះឡើង ។ បើតាម RT, លោកឧត្តមនាវីទោ Ali Fadavi បានថ្លែងក្នុងបទសម្ភាសន៍មួយចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ Press TV កាលពីថ្ងៃចន្ទ ថា កងនាវាអាមេរិកបានរត់គេច និងផ្លាស់ទីទៅឆ្ងាយជាង ១.០០០ គីឡូម៉ែត្រពីព្រំដែនរបស់យើង ។ លោក Fadavi បន្ថែមថា នេះមិនមែនជាជម្រើសរបស់ពួកគេទេ ប៉ុន្តែវាជាលទ្ធផលនៃអំណាចរបស់សាធារណរដ្ឋឥស្លាម និងអំណាចរបស់កងកម្លាំងជើងគោក នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ IRGC ។ មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់រូបនេះ អះអាងថា គ្មាននាវាអាមេរិកណាមួយនៅសេសសល់នៅក្នុងឈូងសមុទ្រពែក្ស ច្រកសមុទ្រហ័រមូស សមុទ្រអូម៉ង់ ឬភាគខាងជើងនៃមហាសមុទ្រឥណ្ឌានោះទេ…

  • អេស្តូនី គ្រោងពង្រាយអាវុធវាយដល់ទីក្រុងធំទី ២ របស់ រុស្ស៊ី

    អេស្តូនី គ្រោងពង្រាយអាវុធវាយដល់ទីក្រុងធំទី ២ របស់ រុស្ស៊ី

    តាលីន ៖ ប្រទេសអេស្តូនីគ្រោងដាក់ពង្រាយអាវុធ ដែលមានសមត្ថភាពវាយប្រហារដល់ទីក្រុង St. Petersburg ដែលជាទីក្រុងធំទី ២ របស់​ប្រទេសរុស្ស៊ី ។ នេះបើតាម RT ចេញផ្សាយកាលពីថ្ងៃចន្ទ ។ ព័ត៌មានដ៏រសើបនេះលេចឡើង ចំពេលដែលប្រទេសសមាជិកអង្គការណាតូមួយនេះ ទទួលបានប្រព័ន្ធមីស៊ីលយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពបាញ់ដល់ទីក្រុង St. Petersburg តែម្ដង ។ បើតាមកាសែតអង់គ្លេស Financial Times, ប្រព័ន្ធមីស៊ីលយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយដែលអេស្តូនីទទួលបាន រួមមាន ប្រព័ន្ធបាញ់រ៉ុក្តែត  HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក និងប្រព័ន្ធបាញ់រ៉ុក្តែត Chunmoo ដែលផលិតដោយកូរ៉េខាងត្បូង ។ ប្រព័ន្ធបាញ់រ៉ុក្តែតចល័តទាំងពីរនេះ អាចប្រើគ្រាប់មីស៊ីលដែលមានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ។ ជាក់ស្ដែង ទីក្រុង St. Petersburg ស្ថិតនៅចម្ងាយប្រហែល ២៦០ គីឡូម៉ែត្រប៉ុណ្ណោះពីទីតាំងយោធាមួយរបស់អេស្តូនី ។ ទីក្រុងនេះគឺជាទីក្រុងធំទី ២ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច-យោធាដ៏សំខាន់របស់ប្រទេសរុស្ស៊ី ។ ក្រៅពីគ្រោងដាក់ពង្រាយអាវុធ, អេស្តូនីក៏កំពុងដាក់ពង្រាយកងទ័ពបន្ថែមនៅតាមបណ្តោយព្រំដែនរុស្ស៊ីផងដែរ ។ បើតាមមន្ត្រីអេស្តូនី, បច្ចុប្បន្ន អេស្តូនីមានកងទ័ពឈរជើងអចិន្ត្រៃយ៍នៅព្រំដែនជាប់រុស្ស៊ីប្រហែល ៤,២០០ នាក់ប៉ុណ្ណោះ ប៉ុន្តែប្រទេសមួយនេះក៏អាចបង្កើនកងកម្លាំងបន្ថែមផងដែរ…