Category: ព័ត៌មានអន្តរជាតិ

  • អ៊ុយក្រែន ត្រៀមប្រើប្រាស់មីស៊ីលបាញ់ដល់ទីក្រុងមូស្គូឆាប់ៗនេះ

    អ៊ុយក្រែន ត្រៀមប្រើប្រាស់មីស៊ីលបាញ់ដល់ទីក្រុងមូស្គូឆាប់ៗនេះ

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អះអាងថា មីស៊ីលផ្លោង FP-9 ដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារគោលដៅនៅជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងនោះ អាចនឹងត្រូវដាក់ឲ្យប្រើប្រាស់លើកដំបូងនៅខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ។ បើតាម RBC-Ukraine, មីស៊ីល FP-9 ត្រូវបានធ្វើទំនើបកម្មចេញពីមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ FP-7 ដែលអ៊ុយក្រែនទើបបានប្រើប្រាស់វាយប្រហាររុស្ស៊ីជាលើកដំបូងកាលពីដើមខែតុលានេះ ។ មីស៊ីល FP-9 ផលិតដោយក្រុមហ៊ុនការពារជាតិយក្សអ៊ុយក្រែន Fire Point ។ វាមានដងខ្លួនប្រវែងប្រហែល ៩ ម៉ែត្រកន្លះ និងអង្កត់ផ្ចិតជាង ១ ម៉ែត្រ ដែលប្រហាក់ប្រហែលនឹងមីស៊ីលផ្លោង ATACMS និងមីស៊ីលផ្លោង Iskander-M ។ មីស៊ីល FP-9 មានសមត្ថភាពវាយប្រហារគោលដៅក្នុងរយៈចម្ងាយចន្លោះពី ៨៥០ ទៅ ៨៥៥ គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់មានទម្ងន់រហូតដល់ ៨០០ គីឡូក្រាម ជាមួយនឹងកម្លាំងល្បឿនជាង ២ គីឡូម៉ែត្រក្នុងមួយវិនាទី ។…

  • លោកស្រី Takaichi ងាកមកថ្លែងថា ចិន គឺជាអ្នកជិតខាងសំខាន់បំផុតរបស់ ជប៉ុន

    លោកស្រី Takaichi ងាកមកថ្លែងថា ចិន គឺជាអ្នកជិតខាងសំខាន់បំផុតរបស់ ជប៉ុន

    តូក្យូ ៖ ជាលើកដំបូង តាំងពីរិះគន់ធ្ងន់ៗលើប្រទេសចិន ជុំវិញកោះតៃវ៉ាន់, នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ស្រាប់តែមកថ្លែងចាត់ទុក ចិន ថា ជាប្រទេសជិតខាងដ៏សំខាន់ របស់ទីក្រុងតូក្យូ ហើយ សន្យាថា នឹងកសាងទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងប្រទេសទាំងពីរ អំឡុងសុន្ទរកថា បង្ហាញពីគោលនយោបាយ នៅថ្ងៃចន្ទ ទី៥ ខែតុលានេះ។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងប្រាប់សភាថា «ចិនគឺជាប្រទេសជិតខាងដ៏សំខាន់ ហើយទោះបីជាមានការលំបាកក៏ដោយ យើងបានកសាងទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ»។ លោកស្រីបន្តថា «យើងនឹងខិតខំធានាឱ្យមានការទំនាក់ទំនងគ្នា លើបញ្ហាប្រឈមរួម ជំរុញកិច្ចសន្ទនាដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង និងកសាងទំនាក់ទំនងប្រកបដោយលក្ខណៈស្ថាបនា និងស្ថិរភាព»។ បើតាម CNA, ទំនាក់ទំនងការទូត រវាងមហាអំណាចសេដ្ឋកិច្ច នៅអាស៊ីទាំងពីរនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកស្រី Takaichi បានលើកឡើង កាលពីខែវិច្ឆិកា ឆ្នាំមុនថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីមានការវាយប្រហារណាមួយ មកលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ខ្លួន។ ជាការឆ្លើយតប ដោយខឹងសម្បារ,…

  • មេធំ OpenAI ព្រមានពីញ្ហាសុវត្ថិភាព ជុំវិញការផ្តល់អំណាចបែបសាសនា ឲ្យ AI

    មេធំ OpenAI ព្រមានពីញ្ហាសុវត្ថិភាព ជុំវិញការផ្តល់អំណាចបែបសាសនា ឲ្យ AI

    បរទេស ៖ លោក Sam Altman នាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក OpenAI ព្រមានថា ការផ្តល់ឱ្យបញ្ញាសិប្បនិម្មិត នូវអំណាចបែបសាសនា ឬ ការប្រគល់ការសម្រេចចិត្តរបស់មនុស្សទៅឱ្យ AI ដោយចាត់ទុកការអនុវត្តបែបនេះថា ជាបញ្ហាសុវត្ថិភាពពិតប្រាកដ។ លោក Altman បានសរសេរ នៅលើបណ្តាញសង្គម X ថា «ខ្ញុំមានអារម្មណ៍មិនស្រួលខ្លាំង ចំពោះការដែលមនុស្សព្យាយាមផ្តល់អំណាចបែបសាសនា ឬ ប្រគល់ការសម្រេចចិត្តរបស់មនុស្សទៅឱ្យគំរូ AI ហើយខ្ញុំគិតថា វាជាបញ្ហាសុវត្ថិភាពពិតប្រាកដមួយ»។ បើតាម anadolu, ការលើកឡើងរបស់លោក បានធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Anthropic ដែលជាគូប្រជែងក្នុងវិស័យ AI បានរៀបចំកិច្ចប្រជុំឯកជន ជាមួយអ្នកគិតផ្នែកសាសនា និងទស្សនវិជ្ជា អំពីស្មារតី និង សីលធម៌របស់ AI។ ក្រុមហ៊ុន Anthropic ក៏បាននិងកំពុងសិក្សាអំពីអ្វីដែលខ្លួនហៅថា សុខុមាលភាពរបស់គំរូ AI រួមទាំង សំណួរថាតើប្រព័ន្ធ AI កម្រិតខ្ពស់អាចមានបទពិសោធន៍ដែលទាមទារឱ្យមានការគិតគូរផ្នែកសីលធម៌ដែរឬទេ។…

  • អាមេរិក ប្តូរចិត្ត សម្រេចដកទណ្ឌកម្មលើការហោះហើររវាង អ៊ីរ៉ង់ និង អ៊ីរ៉ាក់ វិញ

    អាមេរិក ប្តូរចិត្ត សម្រេចដកទណ្ឌកម្មលើការហោះហើររវាង អ៊ីរ៉ង់ និង អ៊ីរ៉ាក់ វិញ

    បាកដាដ ៖ ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមហោះហើរឡើងវិញ ទៅកាន់ទីក្រុងដ៏ពិសិដ្ឋ របស់អ៊ីរ៉ាក់ បន្ទាប់ពីទទួលបានការលើកលែងទណ្ឌកម្មផ្នែកអាកាសចរណ៍ពីសហរដ្ឋអាមេរិក។ ការបន្ធូរបន្ថយនេះ បានកើតឡើង បន្ទាប់ពីមានការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ទៅលើក្រុមហ៊ុនអាកាសចរណ៍ អ៊ីរ៉ង់ ដែលជាផ្នែកមួយនៃការដាក់សម្ពាធលើសេដ្ឋកិច្ចរបស់ទីក្រុងតេហេរ៉ង់។ អ្នកយកព័ត៌មាន AFP បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់បានចាប់ផ្តើមជើងហោះហើរឡើងវិញ ទៅកាន់ទីក្រុង Najaf របស់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់ការលើកលែងដល់ទីក្រុងបាកដាដ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលស្ថិតក្រោមការដាក់ទណ្ឌកម្ម អាចធ្វើប្រតិបត្តិការ ហោះហើរទៅកាន់ទីក្រុងដ៏ពិសិដ្ឋ សម្រាប់អ្នកកាន់សាសនាឥស្លាមនិកាយ Shia មួយនេះ។ លោក Hussein Muhanna មន្ត្រីប្រចាំព្រលានយន្តហោះ Najaf បានប្រាប់ AFP ថា «ជើងហោះហើររវាងប្រទេសអ៊ីរ៉ាក់ និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានចាប់ផ្តើមឡើងវិញតាមរយៈព្រលានយន្តហោះអន្តរជាតិ Najaf»។ ជើងហោះហើរដំបូងត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Caspian Airlines ដោយអ្នកយកព័ត៌មានរបស់ AFP ប្រចាំនៅព្រលានយន្តហោះបានរាយការណ៍ថា បានឃើញយន្តហោះចុះចតនៅម៉ោង ៥:១៥ ល្ងាច។ កាលពីថ្ងៃសុក្រ រដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសថា ខ្លួនទទួលបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ (លើកលែងតែក្រុមហ៊ុន Mahan…

  • អ៊ីរ៉ង់ ប្រាប់ អាមេរិក ថា «បើយើងនៅតែប្រយុទ្ធគ្នា គឺមិនអាចបញ្ចប់សង្គ្រាមបានទេ»

    អ៊ីរ៉ង់ ប្រាប់ អាមេរិក ថា «បើយើងនៅតែប្រយុទ្ធគ្នា គឺមិនអាចបញ្ចប់សង្គ្រាមបានទេ»

    តេហេរ៉ង់ ៖ មន្ត្រីការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់បានអះអាងយ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃអាទិត្យថា នឹងមិនមានដំណោះស្រាយតាមផ្លូវយោធា សម្រាប់សង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះទេ ខណៈដែលការចរចាប៉ុនប៉ងបញ្ចប់ជម្លោះហាក់ដូចជាកំពុងជាប់គាំង។ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្លែងនៅក្នុងកិច្ចប្រជុំ ជាមួយឯកអគ្គរដ្ឋទូតបរទេសថា «ប្រសិនបើពួកសត្រូវរបស់យើងជ្រើសរើសផ្លូវនៃការប្រឈមមុខដាក់គ្នាផ្នែកយោធាម្តងទៀតនោះ ការឆ្លើយតបរបស់យើងនឹងខ្លាំងក្លាជាងមុន ហើយយើងនឹងការពារខ្លួនដោយកម្លាំងខ្លាំងក្លាជាងមុនទៅទៀត»។ លោកបានបន្តថា «គ្មានដំណោះស្រាយតាមផ្លូវយោធា ឬ ដំណោះស្រាយណាមួយដែលផ្អែកលើការដាក់ទណ្ឌកម្ម ថ្មីៗនោះទេ» ដោយបន្ថែមថា «មានតែការចរចាដែលផ្អែកលើយុត្តិធម៌ និងសមធម៌ប៉ុណ្ណោះ» ទើបអាចបញ្ចប់ជម្លោះនេះបាន។ បើតាម CNA, ភាគីទាំងពីរបានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នាមួយកាលពីខែមិថុនា ដែលបានកំណត់ក្របខ័ណ្ឌសម្រាប់ដំណោះស្រាយអចិន្ត្រៃយ៍ ប៉ុន្តែ ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើនាវាផ្សេងៗនៅច្រកសមុទ្រហ័រមូស បានជំរុញឱ្យមានការវិលត្រឡប់ទៅរកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកវិញ។ អ៊ីរ៉ង់បានព្យាយាមដាក់ការគ្រប់គ្រងរបស់ខ្លួនលើផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់នេះ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមមក ដោយបានវាយប្រហារទៅលើនាវាទាំងឡាយណាដែលព្យាយាមធ្វើដំណើរឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីខ្លួន។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានកាត់បន្ថយប្រតិបត្តិការយោធា ដើម្បីងាកមកប្រើប្រាស់សម្ពាធសេដ្ឋកិច្ចវិញ។ ចំណុចចម្រូងចម្រាសដ៏សំខាន់នៅតែជាការប៉ុនប៉ងរបស់អ៊ីរ៉ង់ក្នុងការបិទផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័នពីតំបន់ឈូងសមុទ្រ៕ ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

  • អាមេរិក ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនាវាលើកដំបូងក្បែរកោះតៃវ៉ាន់

    អាមេរិក ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនាវាលើកដំបូងក្បែរកោះតៃវ៉ាន់

    វ៉ាស៊ីនតោន ៖ យោធាអាមេរិកត្រៀមដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS នៅលើកោះយ៉ូណាគូនី របស់ប្រទេសជប៉ុន ដែលស្ថិតនៅក្បែរកោះតៃវ៉ាន់បំផុតលើកដំបូង ក្នុងអំឡុងសមយុទ្ធយោធារួមគ្នាដ៏ធំរវាងសហរដ្ឋអាមេរិក និងជប៉ុន ដែលគ្រោងធ្វើឡើងនៅចុងខែតុលា ឆ្នាំ២០២៦។ ប្រព័ន្ធ NMESIS គឺជាប្រព័ន្ធមីស៊ីលប្រឆាំងនាវា ដែលដាក់ពង្រាយលើដីគោក និងអាចផ្លាស់ទីបាន។ ប្រព័ន្ធនេះរចនាឡើងសម្រាប់ប្រតិបត្តិការនៅតំបន់ឆ្នេរ និងកោះ ដើម្បីរារាំងនាវាសត្រូវមិនឱ្យចូលប្រើប្រាស់តំបន់សមុទ្រសំខាន់ៗ។ ប្រព័ន្ធមីស៊ីលនេះ ប្រើឧបករណ៍បាញ់មីស៊ីលដែលបំពាក់លើរថយន្ត និងប្រើប្រាស់គ្រាប់មីស៊ីល NSM ដែលអាចបាញ់បានចម្ងាយលើសពី ១៨៥ គីឡូម៉ែត្រ។ សមត្ថភាពនេះ អាចជួយឱ្យយោធាអាមេរិកគំរាមកំហែងដល់នាវា ដែលប្រតិបត្តិការនៅតំបន់ដែនសមុទ្រជុំវិញកោះយ៉ូណាគូនី របស់ជប៉ុន និងតំបន់មួយចំនួននៅជិតកោះតៃវ៉ាន់។ បើតាម Interesting Engineering, ការដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះលើកោះយ៉ូណាគូនី ស្ថិតនៅចម្ងាយប្រមាណ ១១០ គីឡូម៉ែត្រពីឆ្នេរភាគខាងកើតកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃសមយុទ្ធ «Keen Sword» ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែតុលាខាងមុខ។ ទន្ទឹមគ្នា កងទ័ពជប៉ុនក៏អាចនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនាវា និងប្រព័ន្ធការពារដែនអាកាសផ្ទាល់ខ្លួននៅលើកោះយ៉ូណាគូនី ផងដែរ។ កោះនេះមានមូលដ្ឋានកងកម្លាំងស្វ័យការពារជើងគោកជប៉ុនតាំងពីឆ្នាំ ២០១៦។ ការពង្រឹងកម្លាំងយោធានៅតាមបណ្តាកោះរបស់ជប៉ុននេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើនសមត្ថភាពរារាំងសត្រូវ នៅតាម «ខ្សែសង្វាក់កោះទីមួយ» ដែលលាតសន្ធឹងពីប្រទេសជប៉ុន…

  • អាល្លឺម៉ង់ ផ្តល់ជំនួយយោធា ១,១២ ពាន់លានដុល្លារដល់ អ៊ុយក្រែន

    អាល្លឺម៉ង់ ផ្តល់ជំនួយយោធា ១,១២ ពាន់លានដុល្លារដល់ អ៊ុយក្រែន

    កៀវ ៖ ប្រទេសអាល្លឺម៉ង់បានប្រកាសផ្តល់ជំនួយយោធាជាង ១,១២ ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន ព្រមទាំងជំនួយបន្ថែមជាង ៣៩៤ លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលរងការខូចខាតពីការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ី។ នេះបើតាមកាសែត militarnyi ចេញផ្សាយថ្ងៃអាទិត្យ។ កញ្ចប់ជំនួយថ្មីនេះ ត្រូវបានប្រកាសក្នុងអំឡុងពេលអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz មកបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ លោក Merz និយាយថា អ៊ុយក្រែនត្រូវការការគាំទ្រទាំងអស់ ដែលសម្ព័ន្ធមិត្តអាចផ្តល់ឱ្យក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។ លោកព្រមានថា ប្រសិនបើរុស្ស៊ីមិនត្រូវបានបញ្ឈប់ទេ ម៉ាស៊ីនសង្គ្រាមរបស់ទីក្រុងមូស្គូអាចនឹងបង្កការគំរាមកំហែងដល់ប្រទេសផ្សេងទៀតនៅពេលអនាគត។ កញ្ចប់ជំនួយថ្មីនេះ មានគោលបំណងពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ជាពិសេសប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី និងការបង្កើនសមត្ថភាពវាយប្រហារលើគោលដៅយោធារបស់សត្រូវ។ អាទិភាពសំខាន់មួយ គឺការផលិតដ្រូនស្ទាក់ចាប់ និងបំផ្លាញដ្រូនវាយប្រហាររបស់រុស្ស៊ី ជាពិសេសប្រភេទដ្រូនប្រើម៉ាស៊ីនប្រតិកម្ម ឬ Jet Power និងមានល្បឿនលឿន ដែលបង្កការលំបាកដល់ប្រព័ន្ធខែលការពារដែនអាកាសអ៊ុយក្រែន។ ក្រៅពីការផ្តល់ជំនួយ, អាល្លឺម៉ង់ និងអ៊ុយក្រែនក៏កំពុងជំរុញកិច្ចព្រមព្រៀងសហការផលិតដ្រូន មីស៊ីល និងកម្មវិធីបច្ចេកវិទ្យាពាក់ព័ន្ធនឹងអាវុធផងដែរ។ កិច្ចសហប្រតិបត្តិការនេះ រួមមាន ការអភិវឌ្ឍ និងផលិតអាវុធមានរយៈចម្ងាយលើសពី ១.០០០…

  • លោក ត្រាំ ទទួលស្គាល់ហើយថា អ៊ីរ៉ង់ បោះបង់មហិច្ចតានុយក្លេអ៊ែរ ស្ទើរទាំងស្រុង

    លោក ត្រាំ ទទួលស្គាល់ហើយថា អ៊ីរ៉ង់ បោះបង់មហិច្ចតានុយក្លេអ៊ែរ ស្ទើរទាំងស្រុង

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានថ្លែងទទួលស្គាល់ហើយថា អ៊ីរ៉ង់ ស្ទើរតែបោះបង់ចោល នូវអ្វីដែលលោកហៅថា «ផែនការដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ» ខណៈដែលវាគឺជាគោលបំណងមួយ ក្នុងចំណោមហេតុផលធ្វើសង្គ្រាម ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដែលឥឡូវនេះ អូសបន្លាយចូលដល់ខែទី៨។ នេះបើតាមការចេញផ្សាយរបស់ anadolu នៅថ្ងៃអាទិត្យនេះ។ បើតាមប្រភព, លោក ត្រាំ អះអាងប្រាប់អ្នកយកព័ត៌មានថា «អ៊ីរ៉ង់ ដូចដែលអ្នកបានដឹងហើយថា បានបោះបង់ចោលផែនការណាមួយនៃអាវុធនុយក្លេអ៊ែរ»។ យ៉ាងណាមិញ អ៊ីរ៉ង់បានបដិសេធជាយូរមកហើយ ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលថា ខ្លួនកំពុងស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ជំហរនេះត្រូវបានបញ្ជាក់ជាថ្មី ដោយប្រធានាធិបតី លោក ម៉ាស៊ូដ ប៉េហ្សេសគីន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងញូវយ៉ក សម្រាប់ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែមុន។ លោក ប៉េហ្សេសគីន បាននិយាយថា ទីក្រុងតេហេរ៉ង់មិនកំពុងស្វែងរកអាវុធនុយក្លេអ៊ែរ ដោយសារតែការហាមឃាត់ខាងសាសនា។ អំឡុងការថ្លែង ជឿជាក់ថា អ៊ីរ៉ង់ បោះបង់មហិច្ចតានុយក្លេអ៊ែរ ស្ទើរតែទាំងស្រុង នាពេលនោះដែរ,លោក ត្រាំ បានអះអាងទៀតថា តម្លៃប្រេងកំពុងធ្លាក់ចុះ នាពេលបច្ចុប្បន្ន ខណៈដែលតម្លៃបានកើនឡើងជាយូរមកហើយ…

  • ប្លុក G7 បញ្ចេញស្តុកប្រេងឆៅ និង ម៉ាស៊ូត រាប់លានបារ៉ែល ជួយទម្លាក់តម្លៃជាសកល ក្រោយលោក ត្រាំ គំរាម

    ប្លុក G7 បញ្ចេញស្តុកប្រេងឆៅ និង ម៉ាស៊ូត រាប់លានបារ៉ែល ជួយទម្លាក់តម្លៃជាសកល ក្រោយលោក ត្រាំ គំរាម

    បរទេស ៖ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧លើពិភពលោក ហៅកាត់ G7 កាលពីថ្ងៃសៅរ៍ បានប្រកាសថា ប្រេងឆៅ និងប្រេងម៉ាស៊ូតចំនួន ១០០លានបារ៉ែលនឹងត្រូវបញ្ចេញ ក្រោមហេតុផលថា ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ដែលបានធ្វើឱ្យតម្លៃហក់ឡើងខ្ពស់ នៅពាសពេញពិភពលោក។ ប៉ុន្តែ ការសម្រេចចិត្តនេះ បានធ្វើឡើង បន្ទាប់ពីមានការគំរាមកំហែងពីលោក Donald Trump ប្រធានាធិបតីអាមេរិក។ ការប្រកាសបញ្ចេញស្តុកដ៏ច្រើននេះ បានធ្វើឡើង អំឡុងកិច្ចប្រជុំរបស់ ក្រុម G7 ដែលរួមមាន សហរដ្ឋអាមេរិក អង់គ្លេស កាណាដា ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី និង បារាំង ខណៈដែលសហភាពអឺរ៉ុប ឬ EU ក៏មានតំណាងចូលរួមផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ, G7 រៀបរាប់ថា «យើងនឹងអនុវត្តការប្តេជ្ញាចិត្ត តាមរយៈការបញ្ចេញប្រេងចំនួន ១០០ លានបារ៉ែល ដោយមានការសម្របសម្រួលជាមួយទីភ្នាក់ងារថាមពលអន្តរជាតិ IEA ដែលនឹងចាប់ផ្តើមភ្លាមៗ ក្នុងរយៈពេល ៤ ខែ រួមទាំងការបញ្ចេញប្រេងម៉ាស៊ូតក្នុងបរិមាណច្រើន នៅដំណាក់កាលបឋម ក្នុងរយៈពេល…

  • ហ្វាំងឡង់ ចង់ឃើញលោក Trump, លោក Putin និង លោក Zelensky អង្គុយចរចាគ្នានៅ G20

    ហ្វាំងឡង់ ចង់ឃើញលោក Trump, លោក Putin និង លោក Zelensky អង្គុយចរចាគ្នានៅ G20

    ហែលស៊ីនគី ៖ ប្រទេសហ្វាំងឡង់ ប្រកាសចង់ឃើញ កិច្ចប្រជុំកំពូល G20 អាចនាំលោក Donald Trump, លោក Putin និង លោក Zelensky មកជួបជុំគ្នា បើកការចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាម រវាងអ៊ុយក្រែននិងរុស្ស៊ី។ ថ្លែងនៅក្នុងវេទិកាសន្តិសុខ ហែលស៊ីនគី (Helsinki), ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការចរចាពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ដោយលោកជឿជាក់ថា គោលបំណងនៃកិច្ចប្រជុំកំពូល G20 នាពេលខាងមុខ គឺដើម្បីនាំយកលោក Donald Trump, លោក Vladimir Putin និងលោក Volodymyr Zelensky មក “អង្គុយតុចរចាជាមួយគ្នា”។ ថ្លែងនៅក្បែរប្រធានាធិបតីម៉ុលដាវី, លោក Stubb បានបញ្ជាក់ថា «ការជួបជុំបែបនេះគឺជាអ្វីដែលប្រធានាធិបតី Zelensky ពិតជាចង់បាន» ខណៈដែលការពិភាក្សាអំពីផ្លូវឆ្ពោះទៅរកសន្តិភាពនៅតែបន្តធ្វើ។ មេដឹកនាំហ្វាំងឡង់ និង លោកស្រីប្រធានាធិបតី ម៉ុលដាវី ក៏បានលើកឡើងផងដែរ…