Category: ព័ត៌មានអន្តរជាតិ

  • អាមេរិក ឈានដល់ការប្រើជម្រើសដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតឡានរបស់ អ៊ីរ៉ង់

    អាមេរិក ឈានដល់ការប្រើជម្រើសដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតឡានរបស់ អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោក Trump បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតរថយន្តព្រមជាមួយនឹង វិស័យផ្លូវដែករបស់អ៊ីរ៉ង់។ នេះបើយោងតាមការប្រកាស របស់ក្រសួងហិរញ្ញវត្ថុអាមេរិក ដែលជាផ្នែកមួយនៃការបង្កើនយុទ្ធនាការដាក់សំពាធសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ទៅលើទីក្រុងតេហេរ៉ង់។ ក្រសួងបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មនេះបានកំណត់គោលដៅ លើក្រុមហ៊ុនផលិតឡាន Iran Khodro (IKCO) និង ក្រុមហ៊ុន SAIPA ដោយអះអាងថា ក្រុមហ៊ុនអ៊ីរ៉ង់ទាំងពីរនេះគ្របដណ្តប់លើទីផ្សាររថយន្ត ក្នុងស្រុករបស់ទីក្រុងតេហេរ៉ង់ ជាង៩០%។ ក្រសួងហិរញ្ញវត្ថុក៏បានដាក់ទណ្ឌកម្ម លើក្រុមហ៊ុនផ្លូវដែកអ៊ីរ៉ង់ Islamic Republic of Iran Railway Company, ក្រុមហ៊ុនរថភ្លើងដឹកអ្នកដំណើរ Raja ព្រមទាំង ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក Sherkat-E Rah Ahan-E Khamle-O-Naghle ដែលត្រូវបានចាត់ទុកថា ជាក្រុមហ៊ុនឯកជនឈានមុខគេ ក្នុងការដឹកជញ្ជូនទំនិញ។ កញ្ចប់ទណ្ឌកម្មដែលធ្វើឡើងបន្ទាប់ពីដាក់បំរាមលើអាកាសចរណ៍អ៊ីរ៉ង់នេះ ក៏បានកំណត់គោលដៅលើក្រុមហ៊ុនបរទេស នៅក្នុងប្រទេស ឥណ្ឌូណេស៊ី, អេមីរ៉ាត់ អារ៉ាប់រួម និង តួកគី ដែលផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតរថយន្តរបស់ ទីក្រុងតេហេរ៉ង់ ទៀតផង។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក…

  • UN ព្រមានពីហានិភ័យផ្ទុះជំងឺ ក្នុងចំណោមជនភៀសសឹកជាង១៩ម៉ឺននាក់ នៅយេម៉ែន

    UN ព្រមានពីហានិភ័យផ្ទុះជំងឺ ក្នុងចំណោមជនភៀសសឹកជាង១៩ម៉ឺននាក់ នៅយេម៉ែន

    សាណា ៖ អង្គការសហប្រជាជាតិបានព្រមានអំពីហានិភ័យនៃការរីករាលដាលជំងឺដែលកំពុងកើនឡើង ក្នុងចំណោមជនភៀសខ្លួន ជាង១៩ម៉ឺននាក់ នៅចំពេលដែលមានការកើនឡើងនៃសកម្មភាពយោធា នៅក្នុងប្រទេសយេម៉ែន ដោយអំពាវនាវឱ្យមានការបង្កើនជំនួយមនុស្សធម៌ និង ការផ្តល់មូលនិធិបន្ថែម។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ OCHA បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈបណ្តាញសង្គម X ថា ក្រុមការងារមនុស្សធម៌កំពុងបន្តផ្តល់ជំនួយចាំបាច់ ដល់ជនស៊ីវិលដែលត្រូវភៀសខ្លួន និង រងផលប៉ះពាល់ដោយសារការប្រយុទ្ធគ្នា។ ស្ថាប័ននេះបានបញ្ជាក់ថា «ជាមួយនឹងចំនួនជនភៀសខ្លួនរាប់ម៉ឺននាក់ និងហានិភ័យនៃជំងឺដែលកំពុងកើនឡើង អ្នកធ្វើការងារមនុស្សធម៌ត្រូវការការគាំទ្រជាបន្ទាន់ រួមទាំងមូលនិធិ និង លទ្ធភាពក្នុងការចូលទៅដល់តំបន់ទាំងនោះ ដោយសុវត្ថិភាព និង គ្មានការរារាំង»។ ផ្នែកប្រតិបត្តិសម្រាប់ការគ្រប់គ្រងជំរុំជនភៀសខ្លួនរបស់យេម៉ែន បានឱ្យដឹងថា ចំនួនប្រជាជនដែលត្រូវភៀសខ្លួនដោយសារការកើនឡើងនៃសកម្មភាពយោធា ចាប់តាំងពីខែកក្កដាមក បានកើនឡើងដល់ជិត ១៩ម៉ឺន៨ពាន់នាក់។ ការភៀសខ្លួននេះកំពុងដាក់សម្ពាធបន្ថែមលើសេវាសុខាភិបាល និងសេវាមនុស្សធម៌ នៅក្នុងប្រទេស ដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធថែទាំសុខភាព និងការខ្វះខាតស្បៀងអាហារ ទឹក និងសេវាអនាម័យ។ នៅចុងខែមុន មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ឬ UNICEF បានព្រមានថា ករណីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរក្នុងចំណោមកុមារកំពុងកើនឡើង ខណៈដែលការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាឡើង ហើយការភៀសខ្លួនជាមួយនឹងការរំខានដល់លទ្ធភាពទទួលបានសេវាថែទាំសុខភាព បានបង្កើនហានិភ័យសម្រាប់កុមារ និងគ្រួសារដែលរងផលប៉ះពាល់។…

  • អ៊ីរ៉ង់ ជំរុញឱ្យ អ៊ីរ៉ាក់ លុបចោលការរឹតបន្តឹងជើងហោះហើរ និងស្តារការធ្វើដំណើរតាមផ្លូវអាកាសឱ្យប្រក្រតីវិញ

    អ៊ីរ៉ង់ ជំរុញឱ្យ អ៊ីរ៉ាក់ លុបចោលការរឹតបន្តឹងជើងហោះហើរ និងស្តារការធ្វើដំណើរតាមផ្លូវអាកាសឱ្យប្រក្រតីវិញ

    តេហរ៉ង់ ៖ អ៊ីរ៉ង់ បានអំពាវនាវឱ្យមានការលុបចោលការរឹតបន្តឹងលើជើងហោះហើរ រវាងប្រទេសរបស់ខ្លួន ជាមួយនឹង អ៊ីរ៉ាក់ ហើយជំរុញឱ្យការធ្វើដំណើរតាមផ្លូវអាកាស ប្រទេសរដ្ឋជិតខាងទាំងពីរ វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍, ក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថា ទោះបីជាគោរពអធិបតេយ្យភាពជាតិរបស់អ៊ីរ៉ាក់ក៏ដោយ ក៏ទីក្រុងតេហេរ៉ង់បានអំពាវនាវឱ្យមាន «ការសម្រេចចិត្តសមស្រប» ដើម្បីលុបចោលការរឹតបន្តឹង និងស្តារប្រតិបត្តិការធម្មតារបស់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ។ ក្រសួងនេះបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ទណ្ឌកម្ម និង អ្វីដែលខ្លួនហៅថា «អំពើភេរវកម្មសេដ្ឋកិច្ច» ដើម្បីរំខានដល់ពាណិជ្ជកម្ម និងការតភ្ជាប់ផ្លូវអាកាសរបស់អ៊ីរ៉ង់ ជាមួយប្រទេសដទៃទៀត។ ក្រសួងបានបញ្ជាក់ថា ការរឹតបន្តឹងលើការធ្វើដំណើរតាមផ្លូវអាកាសរវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ គឺផ្ទុយនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរ ហើយបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់អ្នកដំណើររាប់សែននាក់ រួមទាំងអ្នកធ្វើធម្មយាត្រា, អ្នកជំងឺ, សិស្ស, និស្សិត និង អ្នកជំនួញ។ ក្រសួងបានលើកឡើងថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ មានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំលើប្រវត្តិសាស្ត្រ សាសនា វប្បធម៌ ព្រមទាំង រវាងប្រជាជន និងប្រជាជន ហើយបានបន្ថែមថា ការតភ្ជាប់ផ្នែកដឹកជញ្ជូនគួរតែត្រូវបានគ្រប់គ្រងតាមរយៈ «វិធីសាស្រ្តឯករាជ្យ ប្រកបដោយការទទួលខុសត្រូវ និងមានចក្ខុវិស័យឆ្ពោះទៅមុខ» ដោយផ្អែកលើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ បើតាម anadolu,…

  • កូរ៉េខាងត្បូង ថា អ៊ុយក្រែន មានចេតនាបំផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េឲ្យដូចប្រទេសខ្លួន

    កូរ៉េខាងត្បូង ថា អ៊ុយក្រែន មានចេតនាបំផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េឲ្យដូចប្រទេសខ្លួន

    សេអ៊ូល ៖ ការប្រកាន់ជំហរមិនព្រមសុំទោស របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ជុំវិញរឿងឈ្លើយសឹកកូរ៉េខាងជើង គឺស្មើនឹងប្រទេសអ៊ុយក្រែនមានចេតនាចង់ដុតបញ្ឆេះភ្លើងសង្គ្រាមឲ្យផ្ទុះឡើង នៅពាសពេញតំបន់ឧបទ្វីបកូរ៉េទាំងមូល ។ នេះគឺជាការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung កាលពីថ្ងៃព្រហស្បតិ៍ ។ បើតាម BBC, មកដល់ពេលនេះ លោក Volodymyr Zelensky នៅតែមិនសុំទោស បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន វ័យ ៤៨ ឆ្នាំរូបនេះ បានទម្លាយ នៅឯអង្គការសហប្រជាជាតិ អំពីការចាប់បញ្ជូនទាហានកូរ៉េខាងជើងចំនួន ២ នាក់ ទៅឲ្យកូរ៉េខាងត្បូង ដែលនាំឲ្យទីក្រុងសេអ៊ូលខឹងសម្បារ ដោយអះអាងថា រឿងនេះធ្លាប់បានព្រមព្រៀងគ្នាថា ត្រូវតែរក្សាទុកជាការសម្ងាត់ ។ ក្រៅពីមិនសុំទោស, រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានចេញមុខពណ៌នាថា នេះគឺជាការយល់ច្រឡំផ្នែកការទូតប៉ុណ្ណោះ ហើយទីក្រុងកៀវកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះផងដែរ ។ យ៉ាងណា លោក Lee Jae-myung បានឆ្លើយតបវិញ ដោយបដិសេធចំពោះការពណ៌នារបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ហើយថា កូរ៉េខាងត្បូងមិនអាចទទួលយកបានឡើយ…

  • លោក ពូទីន ស្វាគមន៍លទ្ធភាពជំនួបត្រីភាគី ជាមួយលោក Trump និងលោក Xi

    លោក ពូទីន ស្វាគមន៍លទ្ធភាពជំនួបត្រីភាគី ជាមួយលោក Trump និងលោក Xi

    មូស្គូ ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសស្វាគមន៍លទ្ធភាពនៃកិច្ចប្រជុំត្រីភាគីជាមួយលោក ត្រាំ និង លោក ស៊ី នៅប្រទេសចិន ដោយចាត់ទុកថា ជំនួបរវាងពួកលោកទាំងបីពិតជាមាន «ប្រយោជន៍»។ លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា កិច្ចប្រជុំកំពូលត្រីភាគី ជាមួយមេដឹកនាំសហរដ្ឋអាមេរិក និង ចិន អាចនឹងកើតឡើង ក្នុងអំឡុងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិន នាពេលខាងមុខ។ ថ្លែងក្នុងវេទិកាប្រចាំឆ្នាំ Valdai នៅទីក្រុងមូស្គូ, លោក ពូទីន បានវាយតម្លៃថា កិច្ចប្រជុំនេះមាន «ប្រយោជន៍» ប្រសិនបើមានការកំណត់របៀបវារៈច្បាស់លាស់។ លោក ពូទីន បានកោតសរសើរចំពោះទំនាក់ទំនងរបស់លោក ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយបាននិយាយលេងសើចថា សម្រាប់រូបលោក និងលោក ស៊ី យល់ចិត្តគ្នាទៅវិញទៅមក…

  • អាមេរិកប្រកាសចាយជាង២៤ ពាន់លានដុល្លារ ផលិតមីស៊ីលថ្មីៗ ក្រោយអស់ស្តុកក្នុងសង្គ្រាម អ៊ីរ៉ង់

    អាមេរិកប្រកាសចាយជាង២៤ ពាន់លានដុល្លារ ផលិតមីស៊ីលថ្មីៗ ក្រោយអស់ស្តុកក្នុងសង្គ្រាម អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិអាមេរិកបានប្រកាសផ្តល់កិច្ចសន្យាដែលមានតម្លៃ ២៤ពាន់៤០០លានដុល្លារដល់ក្រុមហ៊ុន Raytheon ដើម្បីពន្លឿនការផលិតមីស៊ីលប្រភេទ SM-6 ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងខិតខំជំនួសស្តុកគ្រាប់រំសេវ និងអាវុធមួយចំនួនធំដែលត្រូវបានប្រើប្រាស់អស់ក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់។ ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលទាំងនេះគឺជាគ្រាប់រំសេវដ៏សំខាន់សម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងគោលដៅលើអាកាស និងលើផ្ទៃទឹក។ កិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំនេះ ដែលមានជម្រើសបន្តរយៈពេល ២ ឆ្នាំទៀត នឹងជំរុញឱ្យមានការផលិតកាន់តែឆាប់រហ័ស។ ក្រសួងការពារជាតិអាមេរិកបានបន្ថែមថា កិច្ចព្រមព្រៀងនេះ ផ្តល់ឱ្យឧស្សាហកម្មការពារជាតិ នូវភាពអាចព្យាករណ៍បាន ក្នុងរយៈពេលវែង ដែលចាំបាច់សម្រាប់ការបង្កើនសមត្ថភាពកម្លាំងពលកម្ម និងធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់នានា។ ក្រុមហ៊ុន Raytheon បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា មីស៊ីល SM-6 របស់ពួកគេត្រូវបានបាញ់សាកល្បងដោយជោគជ័យពីវេទិកា និងឧបករណ៍បាញ់ផ្សេងៗនៅលើនាវាចម្បាំងអាមេរិក និងនៅលើដីគោក ដោយហៅវាថាជា «អាវុធដែលបានឆ្លងកាត់ការសាកល្បងជាក់ស្តែងក្នុងសមរភូមិ»។ ក្រុមហ៊ុនផលិតអាវុធនេះក៏បានទទួលស្គាល់ផងដែរ អំពីការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការ។ ការប្រកាសចាយ ជាង២៤ពាន់លានដុល្លារ ឲ្យក្រុមហ៊ុនមួយនេះផលិតមីស៊ីលថ្មីៗ បានកើតមានឡើង បន្តាប់ពីអគ្គអធិការនៃក្រសួងការពារជាតិបាននិយាយ កាលពីខែមុនថា ការប្រើប្រាស់គ្រាប់រំសេវនៅក្នុងប្រតិបត្តិការ Epic Fury បានបណ្តាលឱ្យមានការខ្វះខាតស្តុកយុទ្ធសាស្ត្រ និង បានបង្ហាញពីបញ្ហាស្ទះនៅក្នុងមូលដ្ឋានឧស្សាហកម្មសម្រាប់ការផ្គត់ផ្គង់គ្រាប់រំសេវឡើងវិញ ព្រោះតែប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់មួយនេះ។ របាយការណ៍មួយ…

  • រដ្ឋាភិបាល កាណាដា រងការវាយប្រហារដោយ AI , ចង្អុលមុខសង្ស័យលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដ៏ធំមួយ

    រដ្ឋាភិបាល កាណាដា រងការវាយប្រហារដោយ AI , ចង្អុលមុខសង្ស័យលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដ៏ធំមួយ

    អូតាវ៉ា ៖ ក្រុមហ៊ុនស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិត Transluce និយាយ កាលពីថ្ងៃពុធថា ភ្នាក់ងារ AI អនាមិក បានព្យាយាមវាយប្រហារចូលទៅក្នុងគេហទំព័ររបស់រដ្ឋាភិបាលប្រទេសកាណាដា ខណៈដែលមានការសង្ស័យថា ជាស្នាដៃរបស់ក្រុមហ៊ុន OpenAI ព្រោះសហគ្រាសបច្ចេកវិទ្យាអាមេរិកដ៏ធំមួយនេះ ធ្លាប់មានប្រវត្ថិបង្កបញ្ហាស្រដៀងគ្នា ទៅលើរដ្ឋាភិបាលទីក្រុង អូតាវ៉ា ដូចគ្នា កាលពីពេលមុន។ បើតាមប្រភព, ភ្នាក់ងារបញ្ញាសិប្បនិម្មិតទាំងនោះបានប៉ុនប៉ងចូលទៅកាន់ប្រព័ន្ធរបស់បណ្ណាល័យ និងបណ្ណសារជាតិ នៅថ្ងៃទី២៨ ខែឧសភា និងថ្ងៃទី៩ ខែមិថុនា។ ប៉ុន្តែ មិនមានសញ្ញាណាមួយបង្ហាញថា ប្រព័ន្ធរបស់រដ្ឋាភិបាលកាណាដាទាំងនោះ ត្រូវបានរំលោភបំពាន ឬ ជ្រៀតចូលបានសម្រេច នៅពេលនេះទេ។ នៅក្នុងរបាយការណ៍អំពីសកម្មភាពនេះ ហើយដែលផ្ញើទៅកាន់រដ្ឋាភិបាល, ក្រុមហ៊ុន Transluc រៀបរាប់ថា ហេតុផលដែលមានការសង្ស័យ លើក្រុមហ៊ុន OpenAI ព្រោះថា កម្មវិធី AI របស់ក្រុមហ៊ុនអាមេរិកមួយនេះបានជ្រៀតចូលទៅក្នុងប្រព័ន្ធទិន្នន័យសុខាភិបាលរបស់រដ្ឋាភិបាល កាលពីខែមិថុនាផងដែរ ដោយបានចូលទៅបំពានលើឯកសារនានា ដោយគ្មានការអនុញ្ញាត។ ក្រោយមក ក្រុមហ៊ុន OpenAI បានចេញសេចក្តីសុំទោស ចំពោះបញ្ហានេះ កាលពីសប្តាហ៍មុន ដោយលើកហេតុផលថា…

  • អាមេរិក បញ្ជូននាវាផ្ទុកយន្តហោះទី៣ ទៅមជ្ឈិមបូព៌ា ខណៈសង្គ្រាម អ៊ីរ៉ង់ នៅតែឡើងកម្តៅ

    អាមេរិក បញ្ជូននាវាផ្ទុកយន្តហោះទី៣ ទៅមជ្ឈិមបូព៌ា ខណៈសង្គ្រាម អ៊ីរ៉ង់ នៅតែឡើងកម្តៅ

    វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិក កំពុងបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទី៣ និងនាវារបស់កងម៉ារីនបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលអាចបង្កើនចំនួនកងទ័ពអាមេរិកក្នុងតំបន់ពី ៩,០០០ ទៅ ១០,០០០នាក់ ខណៈសង្គ្រាម អ៊ីរ៉ង់ នៅតែឡើងកម្តៅ ។ ការបង្កើនកម្លាំងយោធានេះកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានច្រានចោលសំណើបទឈប់បាញ់រយៈពេល ៧ថ្ងៃរបស់អ៊ីរ៉ង់ និងកំពុងពិចារណាអំពីលទ្ធភាពបន្តវាយប្រហារអ៊ីរ៉ង់ ប្រសិនបើការចរចាមិនទទួលបានកិច្ចព្រមព្រៀង ។ បើតាមកាសែត Wall Street Journal, នាវាផ្ទុកយន្តហោះ USS Theodore Roosevelt បានចាកចេញពីទីក្រុង San Diego កាលពីថ្ងៃទី២៧ ខែកញ្ញា ខណៈក្រុមនាវាចម្បាំង USS Makin Island ដែលដឹកកងទ័ពជើងទឹកពីកងពលរហ័សលេខ១៣ ក៏បានចាកចេញកាលពីថ្ងៃទី២៨ ខែកញ្ញា ទៅកាន់តំបន់មជ្ឈិមបូព៌ា ។ មន្រ្តីអាមេរិកបានប្រាប់កាសែតនេះ កាលពីថ្ងៃព្រហស្បតិ៍ ថា នាវាផ្ទុកយន្តហោះ កងម៉ារីន និងនាវិក រួមទាំងនាវា និងយន្តហោះចម្បាំង ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ានៅត្រឹមចុងខែវិច្ឆិកាខាងមុខ ។…

  • លោក ត្រាំ សង្ស័យ អ៊ីរ៉ង់ រៀបចំការវាយប្រហារលើយន្តហោះដឹកអ្នកដំណើរជាង១៧០នាក់

    លោក ត្រាំ សង្ស័យ អ៊ីរ៉ង់ រៀបចំការវាយប្រហារលើយន្តហោះដឹកអ្នកដំណើរជាង១៧០នាក់

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែតុលាថា ទីក្រុងតេហេរ៉ង់ទំនងជាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើយន្តហោះរបស់ក្រុមហ៊ុន flydubai ដែលដឹកអ្នកដំណើរជាង១៧០នាក់ ហើយគំរាមថា អ៊ីរ៉ង់នឹងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរកឃើញថា មានការពាក់ព័ន្ធមែននោះ។ ការលើកឡើងនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីមានអាកាសយានិកម្នាក់បង្កបញ្ហា នៅលើជើងហោះហើរ ដោយផ្តើមវាយប្រហារលើអ្នកបើកយន្តហោះ អំឡុងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា, ក្នុងចំណោមអ្នកដំណើរ ១៧៤នាក់, មានចំនួន១៦៦នាក់ គឺជាពលរដ្ឋអ៊ីស្រាអែល។ យ៉ាងណា ជើងហោះហើរ FZ 1073 បានចុះចតជាបន្ទាន់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយ ចុងក្រោយ អ្នកដំណើរទាំងជាង១៧០នាក់ក៏បានទៅដល់អាកាសយានដ្ឋាន Ben Gurion នៅអ៊ីស្រាអែលដោយសុវត្ថិភាព។ ប្រាប់អ្នកសារព័ត៌មាន នៅសេតវិមាន, លោក Trump បានមានប្រសាសន៍ថា «យើងកំពុងតែធ្វើការស៊ើបអង្កេតលើរឿងនេះនៅឡើយ»។ ចំពោះសំណួរថាតើអាមេរិកនឹងសងសឹកអ៊ីរ៉ង់ដែរឬទេ ប្រសិនបើទីក្រុង តេហេរ៉ង់ ជាអ្នកធ្វើរឿងនេះនោះ? លោក Trump បានឆ្លើយតបថា «ពួកគេនឹងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ កុំបារម្ភអី»។ ជុំវិញការចោទប្រកាន់ដែលថា អាកាសយានិកជំនួយ…

  • លោក Putin ថា រុស្ស៊ី នឹងវាយយកតំបន់ Donetsk លឿនជាងការគិតរបស់ អ៊ុយក្រែន និង អឺរ៉ុប

    លោក Putin ថា រុស្ស៊ី នឹងវាយយកតំបន់ Donetsk លឿនជាងការគិតរបស់ អ៊ុយក្រែន និង អឺរ៉ុប

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ និយាយថា រុស្ស៊ីអាចនឹងវាយដណ្តើមកាន់កាប់តំបន់ដែលនៅសល់ក្នុងតំបន់ Donetsk ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន បានលឿនជាងការគិតទុករបស់អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុប ។ លោក Putin បានថ្លែងក្នុងវេទិកា Valdai Discussion Club នៅទីក្រុងមូស្គូ ថា មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន និងអឺរ៉ុប ជឿថា កងទ័ពអ៊ុយក្រែនអាចបន្តទប់ទល់ និងរក្សាការគ្រប់គ្រងតំបន់ទាំងនោះបានរយៈពេលពី ១ ឆ្នាំកន្លះ ទៅ ២ ឆ្នាំទៀត ។ ប៉ុន្តែលោកអះអាងថា យោធារុស្ស៊ីនឹងអាចសម្រេចផែនការដណ្តើមយកបានលឿនជាងនេះឆ្ងាយ។ លោក Putin បន្ថែមថា យោធារុស្ស៊ីបានគ្រប់គ្រងទឹកដីថែមទៀតប្រមាណ ១,៣០១ គីឡូម៉ែត្រការ៉េ ក្នុងខែកញ្ញា ឆ្នាំ២០២៦ ពោលច្រើនជាងមុនប្រហែល ២,៥ ដង បើធៀបនឹងខែមុនៗ ។ ជាមួយគ្នានេះ ប្រមុខវិមានក្រឹមឡាំងរូបនេះ បានអះអាងជាថ្មីថា ទីក្រុងមូស្គូចង់បញ្ចប់សង្គ្រាមឱ្យបានឆាប់តាមអាចធ្វើបាន តាមរយៈការចរចា ។ ប៉ុន្តែលោកថា…