-
កូរ៉េខាងជើង បាញ់មីស៊ីលចម្ងាយ ១ពាន់គីឡូម៉ែត្រ ក្រោយផ្ទុះមីននៅព្រំដែន

ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ នៅថ្ងៃអាទិត្យនេះថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល រយៈចម្ងាយ១ពាន់គីឡូម៉ែត្រ ក្រោមការត្រួតពិនិត្យផ្ទាល់ពីសំណាក់មេដឹកនាំ លោក គីម ជុងអ៊ុន។ ការសាកអាវុធធន់ធ្ងន់នេះ បានធ្វើឡើង ស្របពេលដែលភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េ បានកើនឡើងជាថ្មី ពោលគឺការផ្ទុះមីននៅតំបន់ព្រំដែន ជាមួយកូរ៉េខាងត្បូង។ KCNA បានឱ្យដឹងថា មីស៊ីលនេះត្រូវបានបាញ់ចេញកាលពីថ្ងៃសៅរ៍ ផ្លោងពីតំបន់ភាគខាងកើត ហើយបានបុកចំគោលដៅ នៅឯតំបន់ឆ្នេរសមុទ្រភាគខាងកើត កូរ៉េខាងជើង។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា សមយុទ្ធនេះមានគោលបំណងហ្វឹកហ្វឺនកងទ័ពដែលប្រតិបត្តិការប្រព័ន្ធអាវុធយុទ្ធសាស្ត្រប្រភេទល្បឿនលឿនជាងសំឡេង ឬ hypersonic និងដើម្បីវាយតម្លៃលើភាពអាចជឿជាក់បាន, ប្រសិទ្ធភាព និងសមត្ថភាពចល័តនៃប្រព័ន្ធទប់ស្កាត់ការវាយប្រហារ ឬ war deterrent របស់ប្រទេស។ ក្នុងពេលចុះពិនិត្យដោយផ្ទាល់, លោក គីម ជុងអ៊ុន បានមានប្រសាសន៍ថា ទីក្រុងព្យុងយ៉ាងត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យសត្រូវទទួលស្គាល់ពីភាពអាចជឿជាក់បាន និងអានុភាពបំផ្លិចបំផ្លាញដ៏សាហាវ នៃអាវុធវាយលុកយុទ្ធសាស្ត្ររបស់ខ្លួន ហើយលោកបានបញ្ជាក់ឡើងវិញថា ការអភិវឌ្ឍសមត្ថភាពទប់ស្កាត់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ នៅតែជាកត្តាសំខាន់សម្រាប់សន្តិសុខជាតិ។ លោកស្រី គីម យ៉ូជុង ជាប្អូនស្រីរបស់លោក គីម ជុងអ៊ុន និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សពលករដែលកំពុងកាន់អំណាច លើកឡើងដែរថា…
-
អាមេរិក និង រុស្ស៊ី ស្វែងរកជំនួញប្រេងរាប់ពាន់លានដុល្លារ អំឡុងចរចារឿងសង្គ្រាមអ៊ុយក្រែន នៅមូស្គូ

មូស្គូ ៖ កាសែត New York Times បានទម្លាយឲ្យដឹង កាលពីថ្ងៃសៅរ៍ថា អំឡុងការចរចារវាងអាមេរិក និងរុស្ស៊ី អំពីបញ្ហាសង្គ្រាមអ៊ុយក្រែន នៅទីក្រុងមូស្គូ នាពេលថ្មីៗនេះ ក៏មានកិច្ចពិភាក្សា ជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងអាជីវកម្មប្រេង ដែលមានតម្លៃរាប់ពាន់លានដុល្លារ ផងដែរ។ បើតាមសារព័ត៌មានអាមេរិកមួយនេះ និង ចេញផ្សាយបន្តដោយ Reuters, ការចរចារបស់រដ្ឋបាល លោក Trump ជាមួយរុស្ស៊ីស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បានពង្រីកវិសាលភាពទៅដល់កិច្ចព្រមព្រៀងប្រេងតម្លៃរាប់ពាន់លានដុល្លារ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ថ្នាក់ដឹកនាំអាជីវកម្មមកពីមជ្ឈិមបូព៌ា ហើយ មានទំនាក់ទំនងជាមួយអ្នកចរចារបស់អាមេរិក គឺលោក Steve Witkoff និងលោក Jared Kushner។ យោងតាមរបាយការណ៍នេះ, កិច្ចព្រមព្រៀងដែលត្រូវអាស្រ័យលើការអនុម័តពីរដ្ឋាភិបាលអាមេរិក និងវិមានក្រឹមឡាំង (Kremlin) នោះ មានពាក់ព័ន្ធនឹងបណ្តាញដ៏ធំទូលាយនៃប្រភពប្រេង, រោងចក្រចម្រាញ់ប្រេង និង ស្ថានីយ៍ប្រេងឥន្ធនៈ នៅជុំវិញពិភពលោក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនថាមពលរុស្ស៊ី Lukoil។ សេតវិមាន, ក្រសួងរតនាគារអាមេរិក និង ក្រុមហ៊ុន Lukoil មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនៅក្រៅម៉ោងធ្វើការធម្មតានោះទេ។ ប៉ុន្តែ កាសែត…
-
រដ្ឋអាជ្ញាព័រទុយហ្គាល់ ស៊ើបអង្កេតរដ្ឋាភិបាលជុំវិញការឱ្យអាមេរិកប្រើមូលដ្ឋានទ័ពប្រឆាំងអ៊ីរ៉ង់

លីសបោន ៖ ប្រទេស ព័រទុយហ្គាល់ ប្រកាសបើកការស៊ើបអង្កេតលើភាពស្របច្បាប់នៃការប្រើប្រាស់មូលដ្ឋាន Lajes ពីសំណាក់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ នេះបើតាមការបញ្ជាក់របស់រដ្ឋអាជ្ញា កាលពីថ្ងៃសៅរ៍។ រដ្ឋអាជ្ញាព័រទុយហ្គាល់បាននិយាយថា ពួកគេបានបើកការស៊ើបអង្កេតលើភាពស្របច្បាប់នៃការអនុញ្ញាតរបស់រដ្ឋាភិបាល ដែលមាននិន្នាការកណ្តាល-ស្តាំ ជុំវិញការអនុញ្ញាឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Lajes នៅតំបន់ Azores ក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ីរ៉ង់ បន្ទាប់ពីមានពាក្យបណ្តឹងពីគណបក្សប្រឆាំង។ បើតាម straitstimes, កិច្ចព្រមព្រៀងរយៈពេលយូរជាមួយសហរដ្ឋអាមេរិកអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់មូលដ្ឋាននេះដោយមិនចាំបាច់មានការអនុញ្ញាតជាមុន ក្នុងពេលសន្តិភាព ប៉ុន្តែ តម្រូវឱ្យព័រទុយហ្គាល់ផ្តល់ការយល់ព្រមនៅពេលដែលអរិភាពចាប់ផ្តើម។ មិនដូចប្រទេសជិតខាង អេស្ប៉ាញ, ប្រទេសព័រទុយហ្គាល់បានអនុញ្ញាតឱ្យមានជើងហោះហើរឆ្លងកាត់ជាច្រើនរបស់សហរដ្ឋអាមេរិក តាមរយៈមូលដ្ឋានទ័ពអាកាស Lajes ដែលជាការសម្រេចចិត្តមួយ បង្កឱ្យមានការរិះគន់ពីគណបក្សប្រឆាំង ដែលមាននិន្នាការឆ្វេងនិយម និងបង្កឱ្យមានការជជែកដេញដោលផ្នែកនយោបាយអំពីតួនាទីរបស់ទីក្រុងលីសបោន នៅក្នុងប្រតិបត្តិការដែលពាក់ព័ន្ធនឹងជម្លោះជាមួយអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យអគ្គរដ្ឋអាជ្ញាបាននិយាយថា «ការស៊ើបអង្កេតត្រូវបានបើកឡើង បន្ទាប់ពីមានពាក្យបណ្តឹងដែលដាក់ដោយសមាជិកនៃគណបក្ស Left Bloc ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ គណបក្ស Left Bloc បានស្នើឱ្យរដ្ឋអាជ្ញាស៊ើបអង្កេតការប្រើប្រាស់មូលដ្ឋាន Lajes ដោយសហរដ្ឋអាមេរិកកាលពីខែមេសា ដោយអះអាងថា «វាគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ»។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស លោក Paulo Rangel…
-
ជប៉ុន ពិចារណាផ្ទេរសំណាញ់មេឃ Patriot ទៅកាន់ប្រទេសអ៊ុយក្រែន

កៀវ ៖ ជប៉ុនមានគម្រោងបន្តការពិភាក្សាឡើងវិញ អំពីការផ្តល់ ឬ លក់អាវុធ ទៅឱ្យអ៊ុយក្រែន ជាពិសេសគឺ មីស៊ីលស្ទាក់ចាប់ ឬ interceptor missiles សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot។ នេះបើតាមការអះអាងរបស់ លោក Itsunori Onodera សមាជិកសភាជប៉ុន អំឡុងពេលបំពេញទស្សនកិច្ច នៅទីក្រុងកៀវ។ លោក Itsunori Onodera សមាជិកសភាជប៉ុន មកពីគណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ LDP ដែលកំពុងកាន់អំណាច និង ជាអតីតរដ្ឋមន្ត្រីការពារជាតិជប៉ុន បានលើកឡើងពីបញ្ហានេះ នៅក្នុងការផ្តល់បទសម្ភាសន៍ ជាមួយសារព័ត៌មាន RBC-Ukraine នៅក្រៅដំណើរទស្សនកិច្ច កាលពីថ្ងៃសុក្រ។ លោក Onodera បានកត់សម្គាល់ថា «មានការរឹតបន្តឹងផ្នែកច្បាប់មួយចំនួន នៅក្នុងប្រទេសជប៉ុន ក៏ដូចជា ការរឹតបន្តឹងនៅកម្រិតគោលនយោបាយរបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី យើងមានបំណងចាប់ផ្តើមការពិភាក្សាផ្ទៃក្នុងរដ្ឋាភិបាល អំពីជំហានបន្ទាប់ ដោយប្រើប្រាស់ដំណើរទស្សនកិច្ចនេះជាកត្តាជំរុញ»។ បើតាម militarnyi, បញ្ហានេះពាក់ព័ន្ធជាចម្បងទៅនឹងច្បាប់របស់ជប៉ុនស្តីពីការនាំចេញឧបករណ៍ការពារជាតិ។ ច្បាប់ទាំងនេះត្រូវបានគេស្គាល់ថាជា «គោលការណ៍ទាំងបីស្តីពីការផ្ទេរឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិ»។…
-
រុស្ស៊ី គំរាមកម្ទេចរោងចក្រផលិតអាវុធឱ្យ អ៊ុយក្រែន នៅ អឺរ៉ុប

មូស្គូ ៖ រោងចក្រផលិតអាវុធឲ្យអ៊ុយក្រែននៅលើទឹកដីអឺរ៉ុបនឹងក្លាយជាគោលដៅកម្ទេចរបស់កងកម្លាំងរបស់ប្រទេសរុស្ស៊ី ។ នេះគឺជាការគំរាមរបស់លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ។ បើតាម Kyiv Independent, ការគំរាមរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសប៉ូឡូញបានដាក់សំណើទៅកាន់សហរដ្ឋអាមេរិក ក្នុងការសាងសង់រោងចក្រផលិតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ដើម្បីផ្គត់ផ្គង់ទៅឱ្យទីក្រុងកៀវ ជំនួសឱ្យការបង្កើតវានៅលើទឹកដីអ៊ុយក្រែន ដែលមិនមានសុវត្ថិភាព ។ ឆ្លើយតបការប្រកាសរបស់ប៉ូឡូញនេះ លោកស្រី Maria Zakharova បានព្រមានធ្ងន់ៗថា រោងចក្រផលិតអាវុធឱ្យអ៊ុយក្រែននៅក្នុងប្រទេសអឺរ៉ុប នឹងក្លាយជាគោលដៅយោធាដ៏មានសក្តានុពលរបស់រុស្ស៊ី ។ បើតាមលោកស្រី Maria Zakharova, ប្រទេសដែលគិតថា រោងចក្រផលិតអាវុធនៅក្រៅទឹកដីអ៊ុយក្រែននឹងមានសុវត្ថិភាព គឺកំពុងតែយល់ច្រឡំធំហើយ ។ ជាមួយគ្នានេះ លោកស្រី Maria Zakharova ក៏បានចោទប្រកាន់ប្រទេសអឺរ៉ុបចំៗ ថាកំពុងលូកដៃដោយផ្ទាល់ទៅក្នុងសង្គ្រាមអ៊ុយក្រែន ដែលមិនត្រឹមតែផ្តល់ជំនួយអាំវុធប៉ុណ្ណោះទេ តែថែមទាំងបង្កើតរោងចក្រ និងគម្រោងផលិតអាវុធរួមគ្នានៅលើទឹកដីអឺរ៉ុបផងដែរ ។ យ៉ាងណា មន្រ្តីរុស្ស៊ីបានអះអាងច្រើនលើកច្រើនសារថា ការបង្កើនការផលិតអាវុធឱ្យអ៊ុយក្រែននៅអឺរ៉ុប នឹងមិនអាចធ្វើឱ្យសង្គ្រាមឆាប់បញ្ចប់លឿននោះឡើយ ហើយផ្ទុយទៅវិញ វាមានតែបន្តធ្វើឱ្យជម្លោះនេះកាន់តែអូសបន្លាយពេលយូរប៉ុណ្ណោះ ។ មកទល់ពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន…
-
អាមេរិក បញ្ជូនសំណាញ់មេឃ Patriot បន្ថែមទៅការពារ អារ៉ាប៊ីសាអូឌីត និងកាតា ខណៈសង្គ្រាម អ៊ីរ៉ង់ ឈុតធំអាចផ្ទុះឡើងម្តងទៀត

វ៉ាស៊ីនតោន ៖ យោធាអាមេរិកបានបញ្ជូនសំណាញ់មេឃ Patriot ចំនួន ២ ឈុតថែមទៀត ទៅការពារទីតាំងប្រេង និងឧស្ម័នធម្មជាតិនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងកាតា ខណៈសហរដ្ឋអាមេរិកអាចនឹងបំផ្ទុះសង្គ្រាមទ្រង់ទ្រាយធំម្តងទៀតជាមួយអ៊ីរ៉ង់ ។ នេះបើតាមការចេញផ្សាយរបស់កាសែត Axios កាលពីថ្ងៃព្រហស្បតិ៍ ។ សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលស្ទាក់ចាប់ដ៏មានអនុភាពចំនួន ២ ប្រភេទ ។ ក្នុងនោះ មីស៊ីលស្ទាក់ចាប់ PAC-2 របស់សំណាញ់មេឃ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 អាចបាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។ មីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាសនេះ មួយគ្រាប់ៗត្រូវចំណាយពេលផលិតយូរខែ ឬយូរឆ្នាំ ហើយមានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់ ។ បើតាម Anadolu,…
-
លោក ពូទីន ថា គ្មានប្រទេសណាមានអាវុធខ្លាំងដូច រុស្ស៊ី នោះឡើយ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា គុណសម្បត្តិប្រកួតប្រជែងរបស់រុស្ស៊ី គឺស្ថិតនៅលើការពិតដែលថា គ្មានប្រទេសណាផ្សេងទៀតមានសព្វាវុធដ៏បំផ្លិចបំផ្លាញដូចប្រទេសរបស់លោកនោះទេ។ នេះបើតាមការចេញផ្សាយរបស់ Tass កាលពីថ្ងៃសុក្រ។ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គលើកទី ២៣ របស់ក្លឹបពិភាក្សាអន្តរជាតិ Valdai , លោក ពូទីន បានមានប្រសាសន៍ថា «រុស្ស៊ីយល់ច្បាស់ ក្នុងករណីមានការវាយប្រហារដោយផ្ទាល់ពីសំណាក់បណ្តាប្រទេសណាតូ សត្រូវនឹងមានកម្លាំងច្រើនជាងយើងទ្វេដង។ នេះគឺជាសក្តានុពលសេដ្ឋកិច្ចដ៏ធំ និងសក្តានុពលយោធាដ៏ធំ ពិតណាស់ យើងនឹងមិនមានកម្លាំង និងធនធានគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះឡើយ ហើយយើងនឹងត្រូវប្រើប្រាស់គុណសម្បត្តិប្រកួតប្រជែងរបស់យើងនៅក្នុងការតស៊ូនេះ»។ លោក ពូទីន បន្តថា «តើគុណសម្បត្តិទាំងនោះជាអ្វី? ចំណុចសំខាន់គឺថា យើងមានគុណសម្បត្តិប្រកួតប្រជែងទាំងនេះ ទាក់ទងនឹងមធ្យោបាយការពារខ្លួន»។ លោកប្រធានាធិបតីបញ្ជាក់បន្ថែមថា «ពិតណាស់ ប្រទេសបារាំង និងចក្រភពអង់គ្លេស គឺជាមហាអំណាចនុយក្លេអ៊ែរ ដែលយើងយល់ច្បាស់ និងដឹងយ៉ាងពេញលេញអំពីចំណុចនេះ ប៉ុន្តែ គ្មានប្រទេសណាផ្សេងទៀតមានប្រភេទអាវុធបំផ្លិចបំផ្លាញដូចដែលរុស្ស៊ីមានសព្វថ្ងៃនេះទេ។ ហើយនោះគឺជាគុណសម្បត្តិប្រកួតប្រជែងរបស់យើង»៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
-
លោក ពូទីន ថា ទ្រព្យក្រុមហ៊ុនលោកខាងលិចដែលរុស្ស៊ីដកហូត អាចប្រគល់ជូនវិញ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោកខាងលិចដែលរុស្ស៊ីបានដកហូត អាចនឹងត្រូវបានប្រគល់ជូនវិញ។ ថ្លែងក្នុងវេទិកាមួយ នៅទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍, មេដឹកនាំវិមានក្រឹមឡាំងរូបនេះរៀបរាប់ថា ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោកខាងលិចនៅក្នុងប្រទេសរុស្ស៊ី ដែលទីក្រុងម៉ូស្គូបានដកហូតនោះ គឺគ្រាន់តែត្រូវបានបង្កកទុកប៉ុណ្ណោះ ហើយអាចនឹងមានលទ្ធភាពត្រូវបានប្រគល់ជូនវិញ។ កាលពីខែមុន លោក ពូទីន បានបញ្ជាឱ្យដកហូតអាជីវកម្ម និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនយក្សផ្នែកចំណីអាហាររបស់ស្វីស គឺ ក្រុមហ៊ុន Nestle, ក្រុមហ៊ុនលក់រាយរបស់បារាំង Auchan, ក្រុមហ៊ុនលក់សម្ភារៈកែលម្អផ្ទះ Leroy Merlin និងក្រុមហ៊ុនលក់ដុំនិងលក់រាយចំណីអាហាររបស់អាល្លឺម៉ង់ Metro។ នៅពេលត្រូវបានសួរថាតើទ្រព្យសម្បត្តិដែលត្រូវបានដកហូតទាំងនោះ នឹងអាចត្រូវបានប្រគល់ជូនវិញដែរឬទេ ប្រសិនបើស្ថិតក្នុងស្ថានភាពអំណោយផលនោះ លោក ពូទីន បានថ្លែងនៅក្នុងវេទិកាប្រចាំឆ្នាំ Valdai ថា «បាទ ទ្រព្យសម្បត្តិទាំងនោះនឹងត្រូវបានប្រគល់ជូនវិញ»។ លោកបានបន្ថែមថា ប្រទេសរុស្ស៊ីមិនបានយក, លួច ឬធ្វើជាតូបនីយកម្ម ឬ រឹបអូសយកជាកម្មសិទ្ធិរដ្ឋ លើអ្វីមួយពីនរណាម្នាក់ឡើយ។ លោក ពូទីន បានមានប្រសាសន៍ថា «យើងដាក់ក្រុមហ៊ុនមួយចំនួនឱ្យស្ថិតក្រោមការគ្រប់គ្រងពីខាងក្រៅ។ ប៉ុន្តែ នៅក្នុងប្រទេសអឺរ៉ុបមួយចំនួន…ដោយរំលោភយ៉ាងធ្ងន់ធ្ងរលើរាល់ច្បាប់ដែលមាន…
-
អាមេរិក ឈានដល់ការប្រើជម្រើសដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតឡានរបស់ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោក Trump បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតរថយន្តព្រមជាមួយនឹង វិស័យផ្លូវដែករបស់អ៊ីរ៉ង់។ នេះបើយោងតាមការប្រកាស របស់ក្រសួងហិរញ្ញវត្ថុអាមេរិក ដែលជាផ្នែកមួយនៃការបង្កើនយុទ្ធនាការដាក់សំពាធសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ទៅលើទីក្រុងតេហេរ៉ង់។ ក្រសួងបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មនេះបានកំណត់គោលដៅ លើក្រុមហ៊ុនផលិតឡាន Iran Khodro (IKCO) និង ក្រុមហ៊ុន SAIPA ដោយអះអាងថា ក្រុមហ៊ុនអ៊ីរ៉ង់ទាំងពីរនេះគ្របដណ្តប់លើទីផ្សាររថយន្ត ក្នុងស្រុករបស់ទីក្រុងតេហេរ៉ង់ ជាង៩០%។ ក្រសួងហិរញ្ញវត្ថុក៏បានដាក់ទណ្ឌកម្ម លើក្រុមហ៊ុនផ្លូវដែកអ៊ីរ៉ង់ Islamic Republic of Iran Railway Company, ក្រុមហ៊ុនរថភ្លើងដឹកអ្នកដំណើរ Raja ព្រមទាំង ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក Sherkat-E Rah Ahan-E Khamle-O-Naghle ដែលត្រូវបានចាត់ទុកថា ជាក្រុមហ៊ុនឯកជនឈានមុខគេ ក្នុងការដឹកជញ្ជូនទំនិញ។ កញ្ចប់ទណ្ឌកម្មដែលធ្វើឡើងបន្ទាប់ពីដាក់បំរាមលើអាកាសចរណ៍អ៊ីរ៉ង់នេះ ក៏បានកំណត់គោលដៅលើក្រុមហ៊ុនបរទេស នៅក្នុងប្រទេស ឥណ្ឌូណេស៊ី, អេមីរ៉ាត់ អារ៉ាប់រួម និង តួកគី ដែលផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតរថយន្តរបស់ ទីក្រុងតេហេរ៉ង់ ទៀតផង។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក…
-
UN ព្រមានពីហានិភ័យផ្ទុះជំងឺ ក្នុងចំណោមជនភៀសសឹកជាង១៩ម៉ឺននាក់ នៅយេម៉ែន

សាណា ៖ អង្គការសហប្រជាជាតិបានព្រមានអំពីហានិភ័យនៃការរីករាលដាលជំងឺដែលកំពុងកើនឡើង ក្នុងចំណោមជនភៀសខ្លួន ជាង១៩ម៉ឺននាក់ នៅចំពេលដែលមានការកើនឡើងនៃសកម្មភាពយោធា នៅក្នុងប្រទេសយេម៉ែន ដោយអំពាវនាវឱ្យមានការបង្កើនជំនួយមនុស្សធម៌ និង ការផ្តល់មូលនិធិបន្ថែម។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ OCHA បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈបណ្តាញសង្គម X ថា ក្រុមការងារមនុស្សធម៌កំពុងបន្តផ្តល់ជំនួយចាំបាច់ ដល់ជនស៊ីវិលដែលត្រូវភៀសខ្លួន និង រងផលប៉ះពាល់ដោយសារការប្រយុទ្ធគ្នា។ ស្ថាប័ននេះបានបញ្ជាក់ថា «ជាមួយនឹងចំនួនជនភៀសខ្លួនរាប់ម៉ឺននាក់ និងហានិភ័យនៃជំងឺដែលកំពុងកើនឡើង អ្នកធ្វើការងារមនុស្សធម៌ត្រូវការការគាំទ្រជាបន្ទាន់ រួមទាំងមូលនិធិ និង លទ្ធភាពក្នុងការចូលទៅដល់តំបន់ទាំងនោះ ដោយសុវត្ថិភាព និង គ្មានការរារាំង»។ ផ្នែកប្រតិបត្តិសម្រាប់ការគ្រប់គ្រងជំរុំជនភៀសខ្លួនរបស់យេម៉ែន បានឱ្យដឹងថា ចំនួនប្រជាជនដែលត្រូវភៀសខ្លួនដោយសារការកើនឡើងនៃសកម្មភាពយោធា ចាប់តាំងពីខែកក្កដាមក បានកើនឡើងដល់ជិត ១៩ម៉ឺន៨ពាន់នាក់។ ការភៀសខ្លួននេះកំពុងដាក់សម្ពាធបន្ថែមលើសេវាសុខាភិបាល និងសេវាមនុស្សធម៌ នៅក្នុងប្រទេស ដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធថែទាំសុខភាព និងការខ្វះខាតស្បៀងអាហារ ទឹក និងសេវាអនាម័យ។ នៅចុងខែមុន មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ឬ UNICEF បានព្រមានថា ករណីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរក្នុងចំណោមកុមារកំពុងកើនឡើង ខណៈដែលការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាឡើង ហើយការភៀសខ្លួនជាមួយនឹងការរំខានដល់លទ្ធភាពទទួលបានសេវាថែទាំសុខភាព បានបង្កើនហានិភ័យសម្រាប់កុមារ និងគ្រួសារដែលរងផលប៉ះពាល់។…