-
អ៊ីរ៉ង់ គំរាមកម្ទេចមូលដ្ឋានទ័ព អាមេរិក គ្រប់ច្រកល្ហកក្នុងពិភពលោក បើហ៊ានវាយលុកតាមជើងគោក

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់នឹងកំណត់គោលដៅវាយប្រហារលើគ្រប់មូលដ្ឋានយោធាអាមេរិកទាំងជិត ៤,៨០០ ទីតាំង នៅពាសពេញពិភពលោក ព្រមទាំងតាមបាញ់កម្ទេចនាវាទាំងអស់របស់សត្រូវផងដែរ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនហ៊ានបញ្ជូនទាហានរបស់ខ្លួនវាយលុកចូលទឹកដីអ៊ីរ៉ង់តាមជើងគោក ។ នេះបើតាមការគំរាមរបស់លោក Ali Fadavi មេបញ្ជាការជាន់ខ្ពស់របស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ។ ការព្រមាននេះកើតមានឡើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាផ្ទុកយន្តហោះ និង កងកម្លាំងប្រតិបត្តិការចម្រុះទាំងតាមផ្លូវទឹក និងផ្លូវគោកបន្ថែមទៀត ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ព្រមទាំង បានពង្រឹងប្រព័ន្ធខែលការពារដែនអាកាស និង ប្រព័ន្ធការពារប្រឆាំងមីស៊ីលនៅតាមមូលដ្ឋាននានាក្នុងតំបន់ទៀតផង។ បើតាម Anadolu, ការដាក់ពង្រាយកងកម្លាំងទាំងនេះ ក៏ជាសញ្ញានៃការកើនឡើងភាពតានតឹងចុងក្រោយបង្អស់ នៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ដែលបានអូសបន្លាយពេលចូលដល់ខែទី ៨ ផងដែរ ។ លោក Ali Fadavi មេបញ្ជាការជាន់ខ្ពស់របស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់និយាយថា ប្រសិនបើអាមេរិកបើកការវាយប្រហារតាមជើងគោក នោះយើងនឹងកំណត់គោលដៅលើរាល់ទីតាំងដែលពាក់ព័ន្ធនឹងជនជាតិអាមេរិក រួមទាំង មូលដ្ឋានទីក្រុងវ៉ាស៊ីនតោននៅទូទាំងពិភពលោក និងរាល់នាវាទាំងអស់ដែលពាក់ព័ន្ធនឹងប្រទេសនេះផងដែរ ។ លោកថា កន្លងមក កងកម្លាំងអាមេរិកយល់ច្បាស់ និងស្គាល់រសជាតិពីផលវិបាកដែលត្រូវមីស៊ីលបាញ់ចំនាវាចម្បាំងរបស់ពួកគេរួចមកហើយ ។ បើតាម USA Facts,…
-
លោក ត្រាំ ប្រកាសបើកដៃឲ្យ អ៊ីរ៉ង់ ចូលមកកម្ទេចទីក្រុង Los Angeles និង San Diego

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានលើកឡើងពីគំនិតដ៏ភ្ញាក់ផ្អើលមួយ ដោយអនុញ្ញាតឱ្យអ៊ីរ៉ង់ចូលមកកម្ទេចទីក្រុង Los Angeles និង San Diego របស់រដ្ឋ California ។ នេះបើតាមការចុះផ្សាយរបស់ CBS News កាលពីថ្ងៃចន្ទ ។ ថ្លែងក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅឯរដ្ឋ Nebraska, លោក Trump និយាយថា «ដើម្បីរក្សាសុវត្ថិភាពពិភពលោក និងសហរដ្ឋអាមេរិកផងនោះ ការអនុញ្ញាតឲ្យអ៊ីរ៉ង់កម្ទេចទីក្រុង Los Angeles និងទីក្រុង San Diego គ្រាន់តែជាការចំណាយដ៏តូចតាចមួយប៉ុណ្ណោះ ។ ប្រតិកម្មនឹងការលើកឡើងនេះ, អភិបាលក្រុង San Diego លោក Todd Gloria បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា «ទីក្រុង San Diego មិនមែនជាកន្លែងដែលអាចបោះបង់ចោលបាននោះឡើយ ហើយទីក្រុងមួយនេះក៏មិនមែនជា តម្លៃដ៏តូចមួយដែលត្រូវប្ដូរយកសុវត្ថិភាពនោះដែរ ។ ក្នុងសំណេរនោះរៀបរាប់ទៀតថា…
-
តៃវ៉ាន់ ពឹងបច្ចេកវិទ្យា អាមេរិក បង្កើតកងនាវាដ្រូនសមុទ្រថ្មី

តៃប៉ិ ៖ កោះតៃវ៉ាន់កំពុងរួមបញ្ចូលគ្នានូវជំនាញសាងសង់នាវាផ្ទាល់ខ្លួន ជាមួយកម្មវិធីសូហ្វ៊ែរ និងបច្ចេកវិទ្យាបញ្ជាស្វ័យប្រវត្តិកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក ដើម្បីបង្កើតកងនាវាដ្រូនសមុទ្រថ្មីមួយ រួមមាន នាវាគ្មានមនុស្សបើកលើផ្ទៃទឹក (USV) និង ដ្រូនក្រោមទឹក (UUV) ។ យុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការពារខ្លួន និងទប់ទល់កងនាវាដ៏មានឥទ្ធិពលរបស់ប្រទេសមហាយក្សចិន ដោយដកស្រង់បទពិសោធន៍ជោគជ័យ ពីការប្រើប្រាស់ដ្រូនសមុទ្ររបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីនៅសមុទ្រខ្មៅ ។ បើតាមកាសែត Taiwan, គម្រោងអភិវឌ្ឍនាវា USV និង ដ្រូនក្រោមទឹក UUV កើតឡើងពីកិច្ចសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាមេរិកមួយចំនួន រួមមាន Saronic Technologies, Anduril និង Maritime Tactical Systems ជាមួយក្រុមហ៊ុនឯកទេសសាងសង់នាវាតៃវ៉ាន់ ។ អ្នកនាង Cathy Fang អ្នកវិភាគនៃវិទ្យាស្ថានស្រាវជ្រាវលទ្ធិប្រជាធិបតេយ្យ សង្គម និងបច្ចេកវិទ្យារបស់តៃវ៉ាន់ និយាយថា កិច្ចសហការនេះ ផ្តោតសំខាន់លើការរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), ប្រព័ន្ធបញ្ជា និងគ្រប់គ្រងដោយស្វ័យប្រវត្តិ, ប្រព័ន្ធសិនស័រ និងបច្ចេកវិទ្យាប្រតិបត្តិការក្រោមទឹក ជាមួយជំនាញសាងសង់នាវារបស់តៃវ៉ាន់ ។ គោលដៅចម្បងនៃផែនការនេះ គឺបង្កើតកងនាវាគ្មានមនុស្សបើក…
-
លោក Netanyahu គំរាមតាមសម្លាប់ពួកមេដឹកនាំក្រុមហាម៉ាស នៅហ្គាហ្សា ដល់ទីបញ្ចប់

ហ៊្សេរុយសាឡឹម ៖ អ៊ីស្រាអែលនឹងបន្តធ្វើប្រតិបត្តិការដេញតាមសម្លាប់ពួកមេដឹកនាំក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា រហូតដល់ទីបញ្ចប់ ។ នេះគឺជាសម្តីគំរាមធ្ងន់ៗរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ ។ ការគំរាមនេះកើតឡើង ចំពេលដែលប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានព្រមានពីការកើនឡើងការបែកបាក់ និងជម្លោះផ្ទៃក្នុងរបស់រដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្ន មុនពេលការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីមកដល់នៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ ។ ទោះបីមានការព្រមានពីការបែកបាក់ផ្ទៃក្នុងក៏ដោយ លោក Netanyahu បានថ្លែងអះអាងក្នុងពិធីមួយនៅឯទីបញ្ចុះសព Mount Herzl ក្នុងទីក្រុងហ៊្សេរុយសាឡឹមខាងលិច ថា អ៊ីស្រាអែលនៅមានភារកិច្ចជាច្រើនទៀតដែលត្រូវបំពេញ ហើយរដ្ឋាភិបាលរបស់លោកប្តេជ្ញាបញ្ចប់ភារកិច្ចទាំងនោះ ។ លោក Netanyahu ដែលដឹកនាំរដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្ន ចាប់តាំងពីចុងឆ្នាំ ២០២២ បានសង្កត់ធ្ងន់ថា ក្រុមហាម៉ាស នឹងមិនត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងតំបន់ហ្គាហ្សាជាដាច់ខាត ។ បើតាម Anadolu, ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣ កងទ័ពអ៊ីស្រាអែលបានធ្វើប្រតិបត្តិការកំណត់គោលដៅសម្លាប់មេដឹកនាំ និងសមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាស ទាំងនៅក្នុង និងក្រៅដែនដីប៉ាឡេស្ទីនដែលខ្លួនកាន់កាប់ ។ ប្រតិបត្តិការទាំងនោះ បណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរងរបួសជាច្រើន ។…
-
ក្រុមហ៊ុន Boeing ទទួលកិច្ចសន្យាតម្លៃ ១៤,៧ ពាន់លានដុល្លារ បង្កើនផលិតកម្មឧបករណ៍ស្វែងរកគោលដៅរបស់មីស៊ីល PAC-3

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing បានទទួលកិច្ចសន្យារយៈពេល ៧ឆ្នាំ ដែលមានតម្លៃប្រមាណ ១៤,៧ ពាន់លានដុល្លារ ពីក្រុមហ៊ុន Lockheed Martin ដើម្បីពង្រីកការផលិត និងផ្គត់ផ្គង់ឧបករណ៍ស្វែងរកគោលដៅ ឬ (Seeker) សម្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 MSE ដែលជាផ្នែកសំខាន់នៃសំណាញ់មេឃ Patriot ។ កិច្ចសន្យានេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Boeing បង្កើនសន្ទុះផលិតកម្មផ្គត់ផ្គង់ឧបករណ៍ស្វែងរកគោលដៅ (Seeker) សម្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 MSE ដល់ ៣ ដង បើធៀបនឹងសមត្ថភាពផលិតបច្ចុប្បន្ន ។ បើតាម Breaking Defense, ឧបករណ៍ស្វែងរកគោលដៅ Seeker ដែលបំពាក់នៅផ្នែកក្បាលគ្រាប់មីស៊ីល មានតួនាទីជួយឱ្យមីស៊ីលអាចស្វែងរក កំណត់ទីតាំង និងតាមដានគោលដៅ ដើម្បីជួយនាំផ្លូវមីស៊ីលឱ្យស្ទាក់ចាប់គោលដៅបានយ៉ាងជាក់លាក់ ។ ចំណែកសំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ក្នុងនោះ មីស៊ីលស្ទាក់ចាប់ PAC-3 អាចបាញ់បានចម្ងាយអតិបរមា…
-
ណាតូឥស្លាម សម្រេចបញ្ជូនទ័ពទៅការពារសមាជិក អារ៉ាប៊ី សាអូឌីត

រីយ៉ាត់ ៖ តួកគី និង ប៉ាគីស្ថាន ដែលជាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងទីក្រុងមេកា (Mecca Agreement) ឬ គេស្គាល់ថា ណាតូឥស្លាម បានសម្រេចចិត្តចាប់ផ្តើមអនុវត្តជាបន្ទាន់ នូវការប្តេជ្ញាចិត្តការពាររួម និង បញ្ជូនកងកម្លាំងយោធាទៅការពារអារ៉ាប៊ី សាអូឌីត ដែលជាសមាជិកសម្ព័ន្ធយោធានេះដូចគ្នា។ នេះបើតាមការចេញផ្សាយរបស់ Tass នៅថ្ងៃអង្គារនេះ។ យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយក្រសួងការពារជាតិ អារ៉ាប៊ី សាអូឌីត បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយរបស់សម្ព័ន្ធភាពនេះ, គណៈកម្មាធិការបានសម្រេចចិត្តចាប់ផ្តើមអនុវត្តជាក់ស្តែងជាបន្ទាន់ នូវការប្តេជ្ញាចិត្តការពាររួម ព្រមទាំង ចាត់វិធានការចាំបាច់នានាដើម្បីផ្តល់កងកម្លាំងប្រដាប់អាវុធនិងសមត្ថភាពយោធាដែលបានព្រមព្រៀងគ្នា ហើយបញ្ជូនកងកម្លាំងទាំងនោះទៅកាន់ អារ៉ាប៊ី សាអូឌីត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ប្រភពបន្ថែមថា ការបញ្ជូនកងកម្លាំងនេះនឹងធ្វើឡើងស្របតាមច្បាប់ជាតិរបស់ប្រទេសជាសមាជិកនីមួយៗ ដើម្បីពង្រឹងភាពត្រៀមខ្លួនប្រយុទ្ធ ការធ្វើសមាហរណកម្មយោធា និងសមត្ថភាពរួមរបស់ពួកគេក្នុងការទប់ទល់នឹងការគំរាមកំហែងនានា។ សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា សន្តិសុខរបស់ប្រទេសនីមួយៗគឺជា «ផ្នែកមួយដ៏សំខាន់នៃសន្តិសុខរួមរបស់ប្រទេសទាំងបី»៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
-
មេធំចារកម្ម ព្រមានថា អាល្លឺម៉ង់ កំពុងប្រឈមមុខនឹង “សង្គ្រាមស្រមោល” ជាមួយ រុស្ស៊ី

ប៊ែរឡាំង ៖ អាល្លឺម៉ង់កំពុងប្រឈមមុខនឹងហានិភ័យអូសទាញចូលទៅក្នុង “សង្គ្រាមស្រមោល” ជាមួយរុស្ស៊ី ខណៈការវាយប្រហារបែប «កូនកាត់» របស់ទីក្រុងមូស្គូកំពុងកើនឡើង ។ នេះជាការព្រមានធ្ងន់ៗរបស់មេធំចារកម្មបរទេសរបស់អាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ។ ការព្រមាននេះកើតឡើង ស្របពេលដែលអាល្លឺម៉ង់បានចោទប្រកាន់រុស្ស៊ីជាបន្តបន្ទាប់ថា កំពុងធ្វើយុទ្ធនាការ “សង្គ្រាមកូនកាត់” ក្នុងនោះរួមមាន ការធ្វើចារកម្ម ការបំផ្លិចបំផ្លាញ និងសកម្មភាពរំខានផ្សេងៗ ។ ប៉ុន្តែការចោទប្រកាន់ទាំងនេះ ត្រូវបានរុស្ស៊ីប្រកាសច្រានចោល ។ យ៉ាងណា ប្រធានសេវាចារកម្មសហព័ន្ធអាល្លឺម៉ង់ លោក Martin Jaeger បានប្រាប់សមាជិកសភា អំឡុងសវនាការរបស់គណៈកម្មាធិការត្រួតពិនិត្យសកម្មភាពចារកម្ម នៅទីក្រុងប៊ែរឡាំង ថា “សង្គ្រាមស្រមោល” ដែលរុស្ស៊ីមិនប្រកាសជាផ្លូវការប្រឆាំងនឹងអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងកើនឡើង ហើយបានឈានចូលដំណាក់កាលថ្មីដែលមានគ្រោះថ្នាក់ជាងមុន ។ ជាមួយគ្នានេះ លោក Jaeger ក៏បានព្រមានផងដែរថា អាល្លឺម៉ង់កំពុងប្រឈមមុខនឹងហានិភ័យត្រូវបានអូសទាញចូលទៅក្នុងជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី ខណៈបច្ចុប្បន្ន គ្មានប្រទេសណាមួយដែលបង្កការគំរាមកំហែងដោយផ្ទាល់ទូលំទូលាយ និងជាក់ស្តែងចំពោះអាល្លឺម៉ង់ ដូចរុស្ស៊ីនោះទេ ។ លោក Jaeger បានប្រាប់មូលហេតុថា អាល្លឺម៉ង់បានក្លាយជា “ឧបសគ្គដ៏សំខាន់” របស់រុស្ស៊ី…
-
លោក ត្រាំ ថា អ៊ីរ៉ង់ តាមកម្ទេចមូលដ្ឋានអាមេរិកដល់ អង់គ្លេស ក្រោយបំផ្លាញចាស់ដៃនៅមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាង កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មានផែនការតាមកម្ទេចមូលដ្ឋានអាមេរិកដល់ប្រទេសអង់គ្លេស ខណៈដែលទីតាំងយោធារបស់ទីក្រុងវ៉ាស៊ីនតោនជាច្រើន ត្រូវបានបំផ្លាញយ៉ាងចាស់ដៃ នៅតំបន់មជ្ឈិមបូព៌ា រួចមកហើយនោះ។ បើតាម លោក Donald Trump, ការគំរាមកំហែងមួយដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ បានជំរុញឱ្យមានការផ្លាស់ប្តូរទីតាំងយន្តហោះទម្លាក់គ្រាប់បែក B-1 របស់អាមេរិក ទាំង១២គ្រឿង ចេញពីមូលដ្ឋានទ័ពអាកាសមួយរបស់ចក្រភពអង់គ្លេស។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «យើងមានការសង្ស័យថា អាចនឹងមានការគំរាមកំហែង ដូច្នេះ យើងគ្រាន់តែផ្លាស់ប្តូរទីតាំងពួកវាចេញ ជួយកាត់បន្ថយហានិភ័យនោះ។ យើងដឹងថា អ្នកណាជាអ្នកធ្វើការគំរាមកំហែងនោះ»។ នៅពេលត្រូវបានសួរថាតើពួកគេមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ដែរឬទេ, លោក Trump បានឆ្លើយតបថា «ពួកគេទំនងជាមានទំនាក់ទំនងជាមួយអ៊ីរ៉ង់»។ បើតាម reuters, យន្តហោះទាំងនោះធ្លាប់ត្រូវបានដាក់ពង្រាយនៅមូលដ្ឋាន RAF Fairford ដែលជាមូលដ្ឋាននៅអឺរ៉ុបសម្រាប់យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក ហើយថ្មីៗនេះត្រូវបានប្រើប្រាស់ក្នុងការវាយប្រហាររបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់។ បើតាម aljazeera, របាយការណ៍របស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក ឬ CENTCOM ធ្លាប់រាយការណ៍ថា ការវាយប្រហាររបស់អ៊ីរ៉ង់បានបង្កការខូចខាត និងបំផ្លាញអគារព្រមទាំងសំណង់រាប់រយខ្នង នៅតាមមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ក្នុងប្រទេសកូវ៉ែត…
-
លោក Netanyahu លើកតម្កើង អ៊ីស្រាអែល ទៅជាមហាអំណាចពិភពលោក ខាងធ្វើសង្គ្រាមជើងទឹក

ហ្ស៊េរុយសាឡិម ៖ ទីក្រុង ហ្ស៊េរុយសាឡិម នឹងក្លាយជាមហាអំណាចពិភពលោក ខាងធ្វើសង្គ្រាមជើងទឹក ទាំងការបាញ់ប្រយុទ្ធនៅលើផ្ទៃទឹក និង ក្រោមទឹក។ នេះគឺជាការនិយាយអួតអាងរបស់ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។ អំឡុងពេលចុះទៅពិនិត្យមូលដ្ឋានទ័ពជើងទឹកអ៊ីស្រាអែល នៅក្នុងទីក្រុង Ashdod, លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu បានថ្លែងថា អ៊ីស្រាអែលនឹងពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ដោយលោកលើកហេតុផលថា ការគំរាមកំហែងដល់ដែនសមុទ្ររបស់ប្រទេសមួយនេះមានការកើនឡើង។ លោក Netanyahu បានថ្លែងព្រមានចំៗ អំពីការបង្កព្យុះភ្លៀង នាពេលថ្មីៗនេះ នៅក្នុងច្រកសមុទ្រ Hormuz និង Bab el-Mandeb ដោយលោកចោទថា គឺជាការគំរាមកំហែងពីសំណាក់ប្រទេស អ៊ីរ៉ង់ និង ក្រុមប្រដាប់អាវុធ Houthi មានមូលដ្ឋាន នៅប្រទេសយេម៉ែន។ មេដឹកនាំអ៊ីស្រាអែលវ័យ៧៦ឆ្នាំរូបនេះ បានរៀបរាប់ថា «សត្រូវរបស់យើងចង់គំរាមកំហែងដល់ដែនសមុទ្ររបស់យើង នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ក៏ដូចជា កំពង់ផែ និង ការធ្វើដំណើរតាមផ្លូវសមុទ្ររបស់យើង។ ជាការពិតណាស់ យើងនឹងមិនអនុញ្ញាតឱ្យរឿងទាំងនោះកើតឡើង ជាដាច់ខាត»។…
-
កូរ៉េខាងជើង បញ្ចូលបច្ចេកវិទ្យា AI ក្នុងមីស៊ីល ដើម្បីគេចផុតរ៉ាដាស្ទាក់ចាប់របស់សំណាញ់មេឃសត្រូវ

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានអះអាងពីការដាក់បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងគ្រាប់មីស៊ីលយុទ្ធសាស្រ្តរយៈចម្ងាយមធ្យម ដែលអាចឱ្យមីស៊ីលនេះ ផ្លាស់ប្តូរគន្លងហោះហើរនៅកម្ពស់ទាប និងប្រើប្រាស់របៀបហោះហើរជាច្រើនក្នុងពេលតែមួយ ដើម្បីគេចផុតពីមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃសត្រូវ ។ បើតាមកាសែត Liga.net, មីស៊ីលដែលកូរ៉េខាងជើងបំពាក់បច្ចេកវិទ្យា AI នេះ អាចប្រើប្រាស់យ៉ាងហោចណាស់ ៤ របៀបហោះហើរ ដែលអាចជួយឱ្យវាប្រែប្រួលលំនាំហោះ និងផ្លាស់ប្តូរទិសដៅក្នុងពេលប្រតិបត្តិការបុកកម្ទេចគោលដៅ ។ ប្រភពដដែលបញ្ជាក់ថា សមត្ថភាពបែបនេះនឹងធ្វើឲ្យមីស៊ីលអាចហោះហើរគេចចេញពីប្រព័ន្ធខែលការពារដែនអាកាស ជាពិសេសវាធ្វើឲ្យការព្យាករណ៍ពីគន្លងផ្លូវហោះហើររបស់សំណាញ់មេឃសត្រូវ ពិបាកក្នុងការប៉ាន់ស្មាន ។ បើតាមប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន, មីស៊ីលបំពាក់ AI នេះត្រូវបានបាញ់សាកល្បង ចេញពីតំបន់ជិតទីក្រុងវ៉ុនសាន ស្ថិតនៅឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី៣ ខែតុលា ។ ការបាញ់សាកល្បងនេះធ្វើឡើង ក្រោមការត្រួតពិនិត្យផ្ទាល់ពីមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។ បើតាម KCNA, ការបាញ់សាកល្បងនេះ គឺជាការស្ទាប់ស្ទង់ប្រព័ន្ធអាវុធយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរបស់កូរ៉េខាងជើង ដើម្បីត្រៀមដាក់ពង្រាយវានៅមានសង្គ្រាមផ្ទុះឡើង ។ ភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះនោះ, យោធាកូរ៉េខាងត្បូងរាយការណ៍ថា មីស៊ីលបំពាក់ AI នេះបានហោះក្នុងចម្ងាយជាង ៧០០…