Category: ព័ត៌មានអន្តរជាតិ

  • អាមេរិកហាមកងទ័ពផឹកស្រា និង ចេញបំរាមគោចរ ក្រោយស្ត្រីជប៉ុនម្នាក់ត្រូវបានសម្លាប់ នៅ Okinawa

    អាមេរិកហាមកងទ័ពផឹកស្រា និង ចេញបំរាមគោចរ ក្រោយស្ត្រីជប៉ុនម្នាក់ត្រូវបានសម្លាប់ នៅ Okinawa

    តូក្យូ ៖ កងទ័ពអាមេរិកនៅតំបន់ Okinawa ប្រទេសជប៉ុន ត្រូវអនុវត្តបម្រាមគោចរ រយៈពេលមួយខែ និងហាមឃាត់ការផឹកគ្រឿងស្រវឹង ក្រោយពីមានករណីឃាតកម្ម លើទាហានម៉ារីនជាជនជាតិជប៉ុនម្នាក់ នៅទីតាំងឈរជើងរបស់ទាហានទីក្រុងវ៉ាស៊ីនតោនទាំងនោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីយោធាអាមេរិក កាលពីថ្ងៃអង្គារ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ, លោកឧត្តមសេនីយ៍ទោ Benjamin Watson ដែលបញ្ជាឱ្យអនុវត្តវិធានការបំរាមទាំងនេះ បានរៀបរាប់ រាល់ប្រតិបត្តិការយោធាអាមេរិកនៅ Okinawa នឹងត្រូវផ្អាករយៈពេល ៤៨ម៉ោង ខណៈពេលដែលកងទ័ពទទួលការបណ្តុះបណ្តាលស្តីពីស្តង់ដារ និងវិន័យ។ បើតាម Reuters, ទាហានអាមេរិក ឈ្មោះ Devin Jacob Ballard អាយុ ២០ឆ្នាំ ត្រូវបានសង្ស័យថា បានសម្លាប់ទាហានម៉ារីនជាជនជាតិជប៉ុន នាង Anna Yagi អាយុ៣៩ឆ្នាំ នៅក្នុងសណ្ឋាគារមួយ ក្នុងទីក្រុង Naha កាលពីថ្ងៃសៅរ៍ ហើយបានយកកាបូបលុយ និងកាបូបស្ពាយរបស់នាងទៅជាមួយ។ ប៉ូលិសបានប្រាប់កាសែត Stars and Stripes ថា នាង Yagi បានស្លាប់ដោយសារការថប់ដង្ហើម ឬ…

  • លោក ត្រាំ ថា គ្មាននរណាសក្តិសមទទួលពានសន្តិភាពជាងរូបលោកទេ

    លោក ត្រាំ ថា គ្មាននរណាសក្តិសមទទួលពានសន្តិភាពជាងរូបលោកទេ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានដឹកនាំសង្គ្រាមប្រឆាំងអ៊ីរ៉ង់ និង មិនទាន់អាចសម្របសម្រួលស្វែងរកកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែននៅឡើយនោះ បានអះអាង កាលពីថ្ងៃពុធថា គ្មាននរណាម្នាក់សក្តិសមទទួលពានរង្វាន់ណូបែលសន្តិភាពជាងរូបលោកនោះទេ។ លោក Trump បាននិយាយបែបនេះ មុនពេលដែល ពានរង្វាន់សម្រាប់ឆ្នាំ២០២៦ នឹងត្រូវគណៈកម្មាធិការណូបែលន័រវែស ប្រកាសលទ្ធផលជាផ្លូវការ នៅថ្ងៃសុក្រស្អែកនេះ។ លោករៀបរាប់ថា «វាដល់ពេលហើយ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ដែលបានទទួលវាដោយប្រយោល កាលពីលើកមុន» លោកដោយបញ្ជាក់បន្ថែមថា «គ្មាននរណាម្នាក់ក្នុងប្រវត្តិសាស្ត្រសក្តិសមនឹងទទួលបានពានរង្វាន់នេះ ជាងប្រធានាធិបតី ត្រាំ នោះទេ។» យ៉ាងណា មេដឹកនាំវ័យ៨០ឆ្នាំរូបនេះក៏ទទួលស្គាល់ថា លោកពិបាកនឹងបាន ដោយបញ្ជាក់បន្ថែមថា «ខ្ញុំមិនដឹងពីការសម្រេចចិត្តរបស់ពួកគេ ប៉ុន្តែ គណៈកម្មាធិការ ប្រហែលជាមិនអាចផ្តល់ពានរង្វាន់បែបនេះ ដល់មនុស្សដូចជារូបខ្ញុំនោះទេ តាមបទពិសោធន៍របស់ពួកគេ កន្លងមក។» លោក Trump ធ្លាប់អះអាងថា លោកគួរតែទទួលបានពានរង្វាន់ពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីបានចូលរួមដោះស្រាយជម្លោះចំនួន ៨ ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីខែមករាឆ្នាំមុន។ បើតាម reuters, ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមាន កាលពីឆ្នាំមុន លោក Trump បាននិយាយម្តងហើយម្តងទៀតថា…

  • អ៊ីរ៉ង់ និង អូម៉ង់ នឹងដាក់ជូនស្ថាប័នអន្តរជាតិ នូវកិច្ចព្រមព្រៀងស្តីពីសុវត្ថិភាពនៅច្រកហ័រមូស

    អ៊ីរ៉ង់ និង អូម៉ង់ នឹងដាក់ជូនស្ថាប័នអន្តរជាតិ នូវកិច្ចព្រមព្រៀងស្តីពីសុវត្ថិភាពនៅច្រកហ័រមូស

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ និង អូម៉ង់ មានគម្រោងជូនដំណឹងដល់ស្ថាប័នអន្តរជាតិ ក្នុងពេលឆាប់ៗនេះ អំពីកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរ ស្តីពីសុវត្ថិភាពនៅច្រកសមុទ្រហ័រមូស។ នេះបើតាមការអះអាងរបស់ លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ។ បើតាម Tass, ទីភ្នាក់ងារព័ត៌មាន IRNA បានដកស្រង់សម្តីរបស់អ្នកការទូតរូបនេះ មកចុះផ្សាយថា «ស្ថាប័នអន្តរជាតិពាក់ព័ន្ធ នឹងត្រូវបានជូនដំណឹង ក្នុងពេលឆាប់ៗនេះ អំពីកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងអូម៉ង់ ស្តីពីច្រកផ្លូវដែលមានសុវត្ថិភាព នៅក្នុងច្រកសមុទ្រហ័រមូស»។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា «ការពិភាក្សាគ្នា រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងម៉ូស្កាត ទទួលបានជោគជ័យ ហើយភាគីទាំងពីរបានឯកភាពគ្នា លើកូអរដោណេភូមិសាស្ត្រនៃច្រកផ្លូវ ដែលមានសុវត្ថិភាពទាំងនោះ»។ យោងតាមលោក Esmaeil Baghaei, អ៊ីរ៉ង់ និង អូម៉ង់ បានឈានដល់ការយល់ដឹងរួមគ្នា លើនីតិវិធីនៃការជូនដំណឹងដល់ស្ថាប័នអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហានេះ ហើយជំហានពាក់ព័ន្ធនឹងត្រូវបានអនុវត្តនៅពេលដ៏ខ្លីខាងមុខ។ បើតាមប្រភពដដែល, ប្រទេសអ៊ីរ៉ង់នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីពង្រឹងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនៅក្នុងតំបន់ សម្រាប់ការចូល និងការចេញ ឆ្លងកាត់ច្រកសមុទ្រ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និង…

  • មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី ជជែកអំពីបញ្ហាជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ា

    មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី ជជែកអំពីបញ្ហាជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ា

    គូឡាឡាំពួរ ៖ មេដឹកនាំមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ បានជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការចរចាអំពីការវិលត្រឡប់ របស់ជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ា ។ ជំនួបនេះ ត្រូវបានរៀបចំឡើង អំឡុងដំណើរទស្សនកិច្ចរយៈពេល ពីរថ្ងៃ របស់លោក មីន អ៊ុង ឡាំង មេដឹកនាំមីយ៉ាន់ម៉ានៅម៉ាឡេស៊ី។ បើតាម AFP, ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង បានជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅឯទីក្រុង Putrajaya មុនពេលការចរចាអំពីការវិលត្រឡប់របស់ជនអន្តោប្រវេសន៍មីយ៉ាន់ម៉ា ចំនួន៥០០០នាក់។ គម្រោងធ្វើមាតុភូមិនិវត្តន៍ដ៏មិនច្បាស់លាស់នេះ ត្រូវបានរិះគន់ពីសំណាក់អ្នកឃ្លាំមើលសិទ្ធិមនុស្ស ដោយអ្នកខ្លះខ្លាចថា ជនជាតិរ៉ូហ៊ីងយ៉ាអាចត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសដែលពួកគេធ្លាប់ជួបប្រទះនឹងការធ្វើទុក្ខបុកម្នេញ ខណៈមនុស្សជាច្រើនចាត់ទុកថា ជាការប្រល័យពូជសាសន៍។ ទស្សនកិច្ចចាប់ពីថ្ងៃទី៧ ដល់ ៨ ខែតុលា របស់លោក មីន អ៊ុង ឡាំង មេដឹកនាំមីយ៉ាន់ម៉ា នៅម៉ាឡេស៊ី ត្រូវបានមើលឃើញថា ជាការជំរុញឱ្យមានការទទួលស្គាល់ការទូត បន្ទាប់ពីលោកត្រូវបានតែងតាំងជាប្រធានាធិបតីស៊ីវិល នៅក្នុងខែមេសា ក្រោយការបោះឆ្នោត៕ ប្រភព AFP,…

  • កូរ៉េខាងត្បូង បាញ់បង្ហោះរ៉ុក្តែតអវកាសនាំយកផ្កាយរណប ១៥ គ្រឿង ទៅក្រៅផែនដីដោយជោគជ័យ

    កូរ៉េខាងត្បូង បាញ់បង្ហោះរ៉ុក្តែតអវកាសនាំយកផ្កាយរណប ១៥ គ្រឿង ទៅក្រៅផែនដីដោយជោគជ័យ

    សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងបានទទួលភាពជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះរ៉ុក្កែត Nuri ឬ KSLV-II ដែលជារ៉ុក្កែតអវកាសផលិតឡើងដោយបច្ចេកវិទ្យាក្នុងស្រុកទាំងស្រុង ដើម្បីបញ្ជូនផ្កាយរណបចំនួន ១៥ គ្រឿងទៅកាន់គន្លងតារាវិថី ។ ការបាញ់បង្ហោះរ៉ុក្កែត Nuri ដែលមានទម្ងន់ប្រហែល ២០០ តោននេះ ធ្វើឡើងនៅថ្ងៃទី៧ ខែតុលា វេលាម៉ោង ១២និង២៥នាទីថ្ងៃត្រង់ (ម៉ោងក្នុងតំបន់) ចេញពីមជ្ឈមណ្ឌលអវកាស Naro ក្នុងតំបន់ Goheung ភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង ។ ផ្កាយរណបទាំងនោះ រួមមាន ផ្កាយរណបខ្នាតតូចប្រភេទមីក្រូ សម្រាប់តាមដានសន្តិសុខជាតិ និងគ្រោះមហន្តរាយចំនួន ៥ គ្រឿង និងផ្កាយរណបខ្នាតតូចរាងគូបចំនួន ១០ គ្រឿងទៀត ដែលជារបស់ក្រុមហ៊ុនឯកជន សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវ ។ រ៉ុក្កែតអវកាស Nuri បានហោះទម្រុះផ្ទៃមេឃទៅដល់គន្លងគោចរគោលដៅ ដែលមានកម្ពស់ប្រហែល ៥៧៥ គីឡូម៉ែត្រ ពីផ្ទៃផែនដី និងបានបញ្ចេញផ្កាយរណបបានជោគជ័យចំនួន ១៤ គ្រឿង ក្នុងចំណោម ១៥ គ្រឿង…

  • ចិន តវ៉ាប្រឆាំងការបញ្ជូនយន្តហោះចម្បាំងរបស់ អាមេរិក ទៅឱ្យ កោះតៃវ៉ាន់

    ចិន តវ៉ាប្រឆាំងការបញ្ជូនយន្តហោះចម្បាំងរបស់ អាមេរិក ទៅឱ្យ កោះតៃវ៉ាន់

    ប៉េកាំង ៖ ប្រទេសចិនប្រកាសតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការសាជាថ្មី ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់ បន្ទាប់ពីកោះមួយនេះ ទទួលបានយន្តហោះចម្បាំង F-16V Block 70 ចំនួន ២ គ្រឿងដំបូង ក្នុងចំណោម ៦៦ គ្រឿងដែលបានបញ្ជាទិញពីទីក្រុងវ៉ាស៊ីនតោន ។ អ្នកនាំពាក្យក្រសួងបរទេសចិន លោក Gou Jiakun កាលពីថ្ងៃ អង្គារ និយាយថា ជំហររបស់ចិន គឺច្បាស់លាស់ ហើយទីក្រុងប៉េកាំងប្រកាសប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកាន់តៃវ៉ាន់ ។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហាកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់មហាយក្សចិន ហើយការដោះស្រាយបញ្ហានេះ មិនគួរមានការជ្រៀតជ្រែកពីខាងក្រៅឡើយ ។ ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់ចិន កើតឡើងក្រោយយន្តហោះចម្បាំង F-16V Block 70 ចំនួន ២ គ្រឿង បានបញ្ជូនមកដល់មូលដ្ឋានទ័ពអាកាស Chihhang ក្នុងទីក្រុង Taitung ភាគខាងកើតកោះតៃវ៉ាន់ កាលពីថ្ងៃទី២ ខែតុលា បន្ទាប់ពីហោះចេញពីហាវ៉ៃ និងឈប់សំចតនៅកោះ Guam ។ នេះជាការបញ្ជូនលើកដំបូង…

  • ក្រុមហ៊ុន Boeing ធ្វើតេស្តបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងរវាងយន្តហោះចម្បាំង និងដ្រូនចាក់សាំងតាមអាកាស

    ក្រុមហ៊ុន Boeing ធ្វើតេស្តបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងរវាងយន្តហោះចម្បាំង និងដ្រូនចាក់សាំងតាមអាកាស

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing បានធ្វើតេស្តបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងរវាងយន្តហោះចម្បាំង F/A-18 Super Hornet ជាមួយយន្តហោះដ្រូនចាក់សាំងតាមអាកាស MQ-25A Stingray តាមរយៈបណ្តាញទំនាក់ទំនងយោធា Link 16 ។ បច្ចេកវិទ្យានេះមានឈ្មោះកាត់ថា MUM-T រចនាឡើងក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងរវាងយន្តហោះមានមនុស្សបើក និងយន្តហោះគ្មានមនុស្សបើក ឱ្យធ្វើការជាក្រុមក្នុងបេសកកម្មតែមួយ ។ ក្រុមហ៊ុន Boeing បានសាកល្បងបច្ចេកវិទ្យានេះ ក្នុងសមយុទ្ធ Emerald Flag នៅមូលដ្ឋានទ័ពអាកាស Eglin រដ្ឋ Florida ដោយដំឡើងបច្ចេកវិទ្យានៅលើយន្តហោះ Beechcraft 1900D និង E90 King Air ហើយបង្ហាញសមត្ថភាពបញ្ជា និងផ្លាស់ប្តូរទិន្នន័យតាមរយៈបណ្តាញទំនាក់ទំនងយោធា Link 16 ។ ការធ្វើតេស្តនេះ មិនទាន់បំពាក់បច្ចេកវិទ្យានេះដល់ដ្រូន MQ-25A ពិតប្រាកដនៅឡើយទេ វាគ្រាន់តែជាការធ្វើតេស្តជំហានដំបូងប៉ុណ្ណោះ ។ ប៉ុន្តែប្រសិនបើការសាកល្បងនេះជោគជ័យ ពីឡុតបើកយន្តហោះចម្បាំងអាចចេញបញ្ជា ឬសម្របសម្រួលជាមួយដ្រូន MQ-25A ដោយផ្ទាល់ពីកាប៊ីនយន្តហោះ ជំនួសឱ្យការពឹងផ្អែកតែលើការគ្រប់គ្រងពីនាវាផ្ទុកយន្តហោះ…

  • អាល្លឹម៉ង់ បញ្ជាទិញនាវាចម្បាំង ៤ គ្រឿង ក្នុងតម្លៃ ៦,៣ ពាន់លានដុល្លារ

    អាល្លឹម៉ង់ បញ្ជាទិញនាវាចម្បាំង ៤ គ្រឿង ក្នុងតម្លៃ ៦,៣ ពាន់លានដុល្លារ

    ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់មានផែនការបញ្ជាទិញនាវាចម្បាំងប្រភេទ Frigate ម៉ូដែល Meko A-200 ចំនួន ៤ គ្រឿងបន្ថែមទៀត ពីក្រុមហ៊ុនផលិតនាវា TKMS ក្នុងតម្លៃប្រមាណ ៦,៣ ពាន់លានដុល្លារ ។ គណៈកម្មាធិការថវិកាសភារបស់អាល្លឹម៉ង់ ត្រូវបានរំពឹងថា នឹងអនុម័តការបញ្ជាទិញនាវាចម្បាំង នៅថ្ងៃទី៨ ខែតុលា ដោយការសាងសង់នាវានឹងរួចរាល់នៅឆ្នាំ ២០៣៥ នេះបើយោងតាមឯកសាររបស់ក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ ។ ការសម្រេចចិត្តទិញនាវាពីក្រុមហ៊ុន TKMS នេះធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានលុបចោលគម្រោងដេញថ្លៃនាវាចម្បាំងម៉ូដែល F126 ជាមួយក្រុមហ៊ុន Damen របស់ហូឡង់ ដោយសារតែបញ្ហាយឺតយ៉ាវ និងការចំណាយលើសកញ្ចប់ថវិកា ។ ការបញ្ជាទិញដំណាក់កាលទីពីរនេះ នឹងធ្វើឱ្យចំនួននាវាចម្បាំងសរុបកើនឡើងដល់ ៨ គ្រឿង បន្ទាប់ពីបានបញ្ជាទិញចំនួន ៤ គ្រឿងរួចហើយ ដែលជំរុញឱ្យតម្លៃគម្រោងសរុបកើនឡើងជិត ១៣ ពាន់លានដុល្លារ ។ នាវាចម្បាំងចំនួន ៤ គ្រឿងដំបូង ត្រូវបានរំពឹងថា…

  • មេដឹកនាំជប៉ុនថា នឹងមិនបញ្ចេញស្តុកប្រេងថ្មី តាមក្រុមប្រទេស G7 ទេ

    មេដឹកនាំជប៉ុនថា នឹងមិនបញ្ចេញស្តុកប្រេងថ្មី តាមក្រុមប្រទេស G7 ទេ

    តូក្យូ ៖ ប្រទេសជប៉ុននឹងមិនបញ្ចេញស្តុកប្រេងថ្មីបន្ថែមទៀត ពីស្តុកបម្រុងយុទ្ធសាស្រ្តរបស់ខ្លួន តបតាមការស្នើសុំរបស់ក្រុមប្រទេស G7 នោះទេ ។ នេះគឺជាការបញ្ជាក់របស់លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi កាលពីថ្ងៃអង្គារ ។ បើតាម Bernama, មេដឹកនាំជប៉ុនរូបនេះ បានប្រាប់មូលហេតុតាមបណ្តាញសង្គម X ថា ប្រទេសជប៉ុនបានបញ្ចេញស្តុកប្រេងពីស្តុកបម្រេងយុទ្ធសាស្រ្តរបស់ខ្លួនជាបន្តបន្ទាប់រួចហើយ ដូច្នេះទីក្រុងតូក្យនឹងមិនបញ្ចេញស្តុកប្រេងថ្មីបន្ថែមទៀតក្នុងដំណាក់កាលនេះទេ ។ យ៉ាងណា លោកស្រី Takaichi បានអះអាងថា ប្រទេសជប៉ុននឹងនៅតែបន្តធ្វើការ ដើម្បីគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក សន្តិសុខថាមពល និងស្ថិរភាពទីផ្សារប្រេងសកល ។ ប្រទេសជប៉ុនបានបញ្ចេញស្តុកប្រេងពីស្តុកបម្រុងយុទ្ធសាស្រ្តប្រហែល ៨០ លានបារ៉ែល កាលពីខែមីនា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង សម្របសម្រួលរួមគ្នា ។ ក្រោយមក ជប៉ុនក៏បានបញ្ចេញស្តុកប្រេងឆៅជាតិជាលើកទីពីរផងដែរ នៅក្នុងខែឧសភា ។ យោងតាម BBC, ការបដិសេធបញ្ចេញស្តុកប្រេងថ្មីរបស់ជប៉ុន ធ្វើឡើងបន្ទាប់ពីក្រុមប្រទេស G7 បានឯកភាពគ្នាកាលពីថ្ងៃទី២ ខែតុលា ថានឹងបញ្ចេញប្រេងឆៅ រួមទាំងប្រេងម៉ាស៊ូតប្រមាណ ១០០ លានបារ៉ែល ពីស្តុកបម្រុងយុទ្ធសាស្រ្ត ហើយសន្យាថា…

  • រុស្ស៊ី ប្រើយុទ្ធសាស្រ្តជំនាន់សង្គ្រាមលោកលើកទី១ និងទី២ មកទប់ទល់ដ្រូន អ៊ុយក្រែន

    រុស្ស៊ី ប្រើយុទ្ធសាស្រ្តជំនាន់សង្គ្រាមលោកលើកទី១ និងទី២ មកទប់ទល់ដ្រូន អ៊ុយក្រែន

    មូស្គូ ៖ ប្រទេសរុស្ស៊ីកំពុងសាកល្បងយុទ្ធសាស្រ្តជំនាន់មុន ពោលកាលពីសម័យសង្គ្រាមលោកលើកទី១ និងលើកទី២ ដែលគេប្រើប្រាស់ទប់ទល់នឹងយន្តហោះទម្លាក់គ្រាប់បែកសត្រូវ បង្វែរវាមកជាការទប់ទល់នឹងយន្តហោះដ្រូនក្នុងសង្គ្រាមសម័យទំនើប ។ ក្បួនធ្វើសឹករបស់រុស្ស៊ីនេះ គឺជាការធ្វើតេស្តប្រព័ន្ធរបាំងបាឡុង ដែលបំពាក់ដោយខ្សែកាប ដើម្បីបង្កើតជាឧបសគ្គរារាំង និងស្ទាក់ចាប់យន្តហោះដ្រូនរបស់អ៊ុយក្រែន ដែលហោះចូលមកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។ បើតាម Kyiv Post, ប្រព័ន្ធការពារដ្រូនមានរូបរាងដូចបាឡុងខ្យល់នេះ មានឈ្មោះថា “Barrier” ផលិតឡើងដោយក្រុមហ៊ុន First Airship JSC របស់រុស្ស៊ី ។ បាឡុងខ្យល់ទាំងនោះ នឹងត្រូវបង្ហោះឡើងទៅលើអាកាស ដោយចងភ្ជាប់ជាមួយខ្សែកាបប្រភេទ Kevlar ទម្លាក់ចុះមកក្រោមក្នុងប្រវែងប្រហែល ២៥០ ម៉ែត្រ ។ នៅពេលដែលដ្រូនហោះកាត់ សរសៃខ្សែកាបទាំងនោះ នឹងរុំជាប់ស្លាបចក្ររបស់យន្តហោះដ្រូន ដើម្បីធ្វើឱ្យវាបាត់បង់ការគ្រប់គ្រង ហើយធ្លាក់ចុះមកដី ។ បាឡុងខ្យល់នីមួយៗ អាចហោះឡើងបានកម្ពស់រហូតដល់ ៣០០ ម៉ែត្រ និងអាចទ្រទម្ងន់សំណាញ់បានប្រហែល ៣០ គីឡូក្រាម ។ យោងតាមការលើកឡើងរបស់អ្នកផលិត, ប្រព័ន្ធរបាំងបាឡុងនេះ បង្កើតឡើងមានគោលបំណងការពារទីតាំងឧស្សាហកម្ម ឬរោងចក្រចម្រាញ់ប្រេងខ្នាតធំ ហើយដើម្បីអាចដំណើរការវា គេតម្រូវឱ្យប្រើប្រាស់បាឡុងយ៉ាងហោចណាស់ចំនួន…