Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីចិនហៅវីរុសកូរ៉ូណាថ្មីជាបិសាច និងសន្យាមិនអនុញ្ញាតឱ្យបិសាចមួយនេះបន្តលាក់ខ្លួន

    ប្រធានាធិបតីចិនហៅវីរុសកូរ៉ូណាថ្មីជាបិសាច និងសន្យាមិនអនុញ្ញាតឱ្យបិសាចមួយនេះបន្តលាក់ខ្លួន

    ចិន៖ នៅក្នុងជំនួបជាមួយនាយកអង្គការសុខភាពពិភេពលោក WHO ក្នុងរដ្ឋធានី ប៉េកាំង នៅថ្ងៃទី២៨ ខែមករានេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានហៅមេរោគកូរ៉ូណាថ្មីជាបិសាច ហើយថែមទាំងសន្យាថា ចិនមិនលាក់ព័ត៌មាន និង មិនអនុញ្ញាតឲ្យបិសាចមួយនេះបន្តលាក់ខ្លួនឡើយ ។ បន្ទាប់ពីជួបជាមួយប្រធានាធិបតីចិនរួចមក នាយកអង្គការសុខភាពពិភេពលោក WHO លោក Tedros Adhanom Ghebreyesus ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី និងបានបង្ហាញពីទំនុកចិត្តយ៉ាងពេញទំហឹងលើសមត្ថភាពរបស់ចិន ក្នុងការទប់ស្កាត់ និង គ្រប់គ្រងវីរុសកូរ៉ូណាថ្មី ដែលកំពុងរីករាលដាលនៅតាមបណ្តាប្រទេសជាច្រើន ។ នាឱកាសនោះដែរ នាយកអង្គការសុខភាពពិភពលោករូបនេះ បានអះអាងដែរថា អង្គការ WHO មិនបានផ្តល់អនុសាសន៍ឱ្យមានការជម្លៀសប្រជាជននោះទេ ផ្ទុយទៅវិញ មានតែអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តរក្សាភាពអត់ធ្មត់ និង កុំបញ្ចេញប្រតិកម្មហួសហេតុ ៕ធ.ដ

  • យន្តហោះពិសេសអាមេរិកចាកចេញពីទីក្រុងអ៊ូហាន ប្រទេសចិនហើយ ជាមួយ ពលរដ្ឋ និងមន្រ្តីទូតរបស់ខ្លួន

    យន្តហោះពិសេសអាមេរិកចាកចេញពីទីក្រុងអ៊ូហាន ប្រទេសចិនហើយ ជាមួយ ពលរដ្ឋ និងមន្រ្តីទូតរបស់ខ្លួន

    សហរដ្ឋអាមេរិក៖ មន្រ្តីក្រសួងការបរទេសអាមេរិកបានប្រាប់សារព័ត៌មាន The Associated Press ថា យន្តហោះពិសេសមួយគ្រឿងដែលបានបញ្ជូនទៅកាន់ប្រទេសចិន ដើម្បីមកទទួលយកជនជាតិអាមេរិកនៅក្នុងទីក្រុងអ៊ូហាន នោះ បាន ចាកចេញពីទឹកដីចិនហើយ និងកំពុងធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដោយក្នុងនោះរួមពលរដ្ឋ និងមន្រ្តីទូតអាមេរិក ។ បើតាមសារព័ត៌មានចិន CGTN យន្តហោះមួយគ្រឿងរបស់អាមេរិកខាងលើនេះ បានចាកចេញពីទីក្រុងអ៊ូហាន នៅពេលព្រឹកព្រលឹមថ្ងៃពុធទី២៩ ខែមករានេះ (ម៉ោងក្នុងប្រទេសចិន) ។ ហើយបើតាមការគ្រោងទុកនោះ យន្តហោះជម្លៀសពលរដ្ឋ និងមន្រ្តីទូតអាមេរិកនេះ គ្រោងនឹងហោះហើរទៅកាន់ទីក្រុង Ontario រដ្ឋ California សហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ចំនួនមនុស្សបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះបន្តកើនឡើងដល់១៣២នាក់ និងប្រមាណ៦.០០០នាក់ផ្សេងទៀតបានឆ្លង ។ ខាងក្រោមជាតួលេខតាមបណ្តាប្រទេស ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ៖ ១៖ប្រទេសចិន ឆ្លង៥.៩៧៤នាក់ ក្នុងនោះស្លាប់១៣២នាក់ ២៖ ថៃ១៤ករណី ៣៖ ទីក្រុងហុងកុង ០៨ករណី ៤៖…

  • សហរដ្ឋអាមេរិកស្នើបញ្ជូនក្រុមអ្នកជំនាញបង្ការជម្ងឺរបស់ខ្លួនទៅកាន់ចិន ដើម្បីសហការជាមួយមន្រ្តីមូលដ្ឋានទប់ស្កាត់វីរុសកូរ៉ូណា

    សហរដ្ឋអាមេរិកស្នើបញ្ជូនក្រុមអ្នកជំនាញបង្ការជម្ងឺរបស់ខ្លួនទៅកាន់ចិន ដើម្បីសហការជាមួយមន្រ្តីមូលដ្ឋានទប់ស្កាត់វីរុសកូរ៉ូណា

    សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលចិន ដើម្បីបញ្ជូនក្រុមអ្នកជំនាញនៃមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) មកសហការជាមួយមន្ដ្រីសុខាភិបាលចិន ។ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី២៩ ខែមករានេះ រដ្ឋលេ ខាធិការទទួលបន្ទុកសុខាភិបាល និងសេវាកម្មអាមេរិកលោក អាឡិច អាហ្សា បានបញ្ជាក់ថា នាយកដ្ឋានរបស់លោកកំពុងរង់ចាំការឆ្លើយតបពីរដ្ឋាភិបាលចិនចំពោះសំណើនេះ ហើយអ្នកជំនាញដែលត្រៀមបញ្ជូនទៅនោះ នឹងធ្វើការក្រោមអំណាចរបស់អង្គការសុខភាពពិភពលោក WHO ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានអះអាងថា ក្រុមអ្នកជំនាញរបស់ខ្លួនកំពុងចាប់ផ្ដើមអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី ដែលមានប្រភពដើមមកពីទីក្រុងអ៊ូហាន ប្រទេសចិន ហើយក៏បានជំរុញឱ្យប្រទេសចិនបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរសុខាភិបាលអន្តរជាតិផងដែរ ៕ធ.ដ

  • ជប៉ុនយកយន្តហោះដឹកពលរដ្ឋខ្លួនចេញពីទីក្រុងអ៊ូហានរួចហើយ ករណីវីរុសកូរ៉ូណា

    ជប៉ុនយកយន្តហោះដឹកពលរដ្ឋខ្លួនចេញពីទីក្រុងអ៊ូហានរួចហើយ ករណីវីរុសកូរ៉ូណា

    ប្រទេសជប៉ុនបានសម្រេចផែនការរបស់ខ្លួន និងជាប្រទេសដំបូងបំផុត ដែលបានទៅដឹកពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងអ៊ូហាននៃខេត្ត ហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ត្រឡប់មកដល់ទីក្រុងតូក្យូតាមរយៈជើងហោះពិសេស នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។ជើងហោះហើរខាងលើនេះ បានចុះចតនៅព្រលានយន្តហោះហាណេដា (Haneda) នៅវេលាម៉ោង ៨៖៤៥នាទីព្រឹកម៉ោងទីក្រុងតូក្យូ ដោយមន្ត្រីជប៉ុនបានអះអាងថា នៅលើយន្តហោះនោះមានមនុស្សសរុប ២០៦នាក់។ កាលពីថ្ងៃអង្គារម្សិលមិញនេះ មន្ត្រីរដ្ឋាភិបាលជប៉ុនបានលើកឡើងថា ជនជាតិជប៉ុនដែលត្រូវបានជម្លៀសមកវិញ ដោយស្ម័គ្រចិត្តនោះ នឹងត្រូវទទួលការធ្វើតេស្តសុខភាពពេលដល់ព្រលានយន្តហោះជប៉ុន ហើយបើគ្មានបញ្ហាអ្វី ពួកគេនឹងអាចចេញទៅផ្ទះបាន ប៉ុន្តែពួកគេក៏ត្រូវស្ថិតនៅក្នុងផ្ទះសិន ដើម្បីពិនិត្យអការៈបន្តផងដែរ (យ៉ាងហោចណាស់ ១៤ថ្ងៃ) ក្រោមដំបូន្មានរបស់ពេទ្យជំនាញ។ អាជ្ញាធរជប៉ុនបានប្រកាសឲ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាថ្មីពីចិនបានកើនឡើង ដល់ ០៧នាក់នាក់ហើយគិតត្រឹមព្រឹកថ្ងៃពុធនេះ ៕ធ.ដ

  • វៀតណាមព្យាបាលអ្នកជំងឺវីរុសកូរ៉ូណាថ្មីម្នាក់បានជាឡើងវិញ

    វៀតណាមព្យាបាលអ្នកជំងឺវីរុសកូរ៉ូណាថ្មីម្នាក់បានជាឡើងវិញ

    កាលពីម្សិលមិញ អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកមានផ្ទុកជំងឺឆ្លងកូរ៉ូណាថ្មី២នាក់ ត្រូវបានក្រុមគ្រូពេទ្យវៀតណាមព្យាបាលឲ្យជាសះស្បោយឡើងវិញ នេះបើតាមការអះអាងពីក្រសួងសុខាភិបាលវៀតណាម។ ក្រសួងឲ្យដឹងថា លោក Li Zichao ដែលរស់នៅក្នុងខេត្ត Long An ត្រូវបានគេបញ្ជាក់ថាជាអ្នកឆ្លងវីរុសកូរ៉ូណាថ្មីមុនគេក្នុងប្រទេសវៀតណាម។ លោកបានឆ្លងវីរុសនេះមកពីឪពុករបស់ខ្លួន ដែលធ្វើដំណើរមកលេងពីទីក្រុង Wuhan កាលពីថ្ងៃទី ១៣ខែមករា។ ប៉ុន្តែ ក្រោយការយកចិត្តទុក្ខដាក់ព្យាបាលពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ Cho Ray ឥឡូវនេះលោក Li អាចដកដង្ហើមជាធម្មតា មានស្មារតីរឹងប៉ឹង អាចញ៉ាំនិងគេងបានប្រសើរជាងមុន លែងមានអាការគ្រុនផ្ដាសាយ និងអាចធ្វើការងារប្រចាំថ្ងៃបានទៀតផង។ ជាមួយគ្នាដែរ ឳពុករបស់លោក ក៏កំពុងតែធូរស្បើយជាមុនផងដែរ ដោយអាចដកដង្ហើមបានតាមសម្រួលជាមួយជំនួយពីបំពង់ខ្យល់អុកស៊ីសែន ហើយមានសម្ពាធឈាមល្អប្រសើរ។តាមការថតម៉ាស៊ីន X-ray បង្ហាញថាការរលាកសួតរបស់លោក មិនមានការវិវត្តទៀតនោះទេ។ ទោះយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យកំពុងរង់ចាំការធ្វើតេស្ដលើអ្នកជំងឺខាងលើបន្ដទៀត ដើម្បីសន្និដ្ឋានសម្រេចថាលោកបានជាសះស្បើយដាច់ពីវីរុសកូរ៉ូណានេះឬយ៉ាងណា៕ធ.ដ

  • ប្រធានាធិបតីចិនស្វាគមន៍ចំពោះការចូលរួមរបស់អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី

    ប្រធានាធិបតីចិនស្វាគមន៍ចំពោះការចូលរួមរបស់អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី

    ចិន៖ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងថា រូបលោកសូមស្វាមន៍ចំពោះការចូលរួមរបស់អង្គការសុខភាពពិភពលោក WHO ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី និងគ្រប់គ្រងការរីករាលដាលនៃវីរុសផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះ ។បន្ថែមលើនេះ លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងនៅតែបន្តធ្វើការងារជាមួយសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់សុខាមាលភាពសាធារណៈក្នុងតំបន់ និង សកលលោក ។ ការកត់សម្គាល់បែបនេះរបស់លោក ស៊ី ត្រូវបានធ្វើឡើងស្របពេលដែលភ្នាក់ងារអង្គការសហប្រជាជាតិនៅថ្ងៃទី២៨ ខែមករានេះបានបញ្ជាក់ថា ចិនបានយល់ព្រមឱ្យអង្គការសុខភាពពិភពលោកបញ្ជូនក្រុមអ្នកជំនាញអន្តរជាតិឱ្យបានឆាប់ ដើម្បីបង្កើនការយល់ដឹងអំពីវីរុសថ្មី និងធ្វើការឆ្លើយតបជាសកលចំពោះការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល០២ថ្ងៃរបស់ប្រធានអង្គការសុខភាពពិភពលោក លោក ថេតត្រូស អេដហានំ ហ្គីប៊្រីយ៉េសស៊ូ ដែលបានជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្រុមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីការបរទេសចិននោះ អង្គការសុខភាពពិភពលោកនេះ បាននិយាយថា ការយល់ដឹងកាន់តែច្រើនអំពីសមត្ថភាពនៃការឆ្លងវីរុសពីមនុស្សទៅមនុស្សមានភាពបន្ទាន់ ដើម្បីផ្តល់យោបល់ដល់ប្រទេសដទៃៗទៀត ៕ធ.ដ

  • ម៉ាឡេស៊ី និង ជប៉ុនមានចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកើនឡើងដល់៧នាក់ដូចគ្នា ខណៈអ្នកស្លាប់កើនដល់១៣២នាក់

    ម៉ាឡេស៊ី និង ជប៉ុនមានចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកើនឡើងដល់៧នាក់ដូចគ្នា ខណៈអ្នកស្លាប់កើនដល់១៣២នាក់

    ជប៉ុន៖ អ្នកឆ្លងវីរុសកូរ៉ូណាថ្មីពីចិនបានកើនឡើងដល់០៧នាក់នាក់ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករានេះ ក្នុងនោះម្នាក់ត្រូវបានគេរកឃើញថា បានឆ្លងនៅក្នុងប្រទេសជប៉ុនផ្ទាល់ ខណៈអ្នកឆ្លងមុនៗទៀត គឺពួកគេសុទ្ធតែធ្លាប់ធ្វើដំណើរទៅទីក្រុងអ៊ូហាន ប្រទេសចិន ។ នៅថ្ងៃដដែលនេះ ម៉ាឡេស៊ីក៏បានប្រកាសពីការកើនឡើងនៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ដែលត្រូវបានរកឃើញផងដែរ គឺមានរហូតដល់០៧ករណីហើយ ដោយពួកគេទាំងអស់សុទ្ធតែធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុងអ៊ូហាន ។ ហើយរហូតមកទល់នឹងពេលនេះ ចំនួនមនុស្សបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះបន្តកើនឡើងដល់១៣២នាក់ និងប្រមាណ៦.០០០នាក់ផ្សេងទៀតបានឆ្លង ។ ខាងក្រោមជាតួលេខតាមបណ្តាប្រទេស ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ៖ ១៖ប្រទេសចិន ឆ្លង៥.៩៧៤នាក់ ក្នុងនោះស្លាប់១៣២នាក់ ២៖ ថៃ១៤ករណី ៣៖ ទីក្រុងហុងកុង ០៨ករណី ៤៖ កោះតៃវ៉ាន់ ០៨ករណី ៥៖ ជប៉ុន០៧ករណី ៦៖ ទីក្រុងម៉ាកាវ ០៧ករណី ៧៖ ម៉ាឡេស៊ី ០៧ករណី ៨៖ សិង្ហបុរី ០៧ករណី ៩៖ អូស្ត្រាលី ០៥ករណី ១០៖ សហរដ្ឋអាមេរិក ០៥ករណី…

  • អង្គការអន្តរជាតិការពារសត្វព្រៃ WWF ស្វាគមន៍ការសម្រេចរបស់រដ្ឋាភិបាលចិនក្នុងការហាមឃាត់ការជួញដូរសត្វព្រៃ

    អង្គការអន្តរជាតិការពារសត្វព្រៃ WWF ស្វាគមន៍ការសម្រេចរបស់រដ្ឋាភិបាលចិនក្នុងការហាមឃាត់ការជួញដូរសត្វព្រៃ

    បរទេស៖ អង្គការអន្តរជាតិការពារសត្វព្រៃ WWF នៅថ្ងៃទី២៨ ខែមករានេះ បានស្វាគមន៍ និងកោតសរសើរចំពោះរដ្ឋាភិបាលចិន ដែលបានហាមឃាត់មិនឲ្យមានការជួញដូរសត្វព្រៃ បន្ទាប់ពីមានការផ្ទុះមេរោគជំងឺរលាកសួតថ្មីមួយដែលមានឈ្មោះថា កូរ៉ូណាវីរុស (2019-nCoV) ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការអន្តរជាតិការពារសត្វព្រៃបានបញ្ជាក់យ៉ាងដូច្នេះថា យើងស្វាគមន៍ការប្រកាសដោយរដ្ឋបាលជាតិដើម្បីការពារព្រៃឈើរបស់រដ្ឋាភិបាលចិន NFGA និង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងប្រទេសចិន ដើម្បីអនុវត្តការហាមឃាត់តឹងតែងមួយទៅលើការជួញដូរសត្វព្រៃហើយនិងពិនិត្យទៅលើការអនុញ្ញាតការបង្កាត់ពូជសត្វព្រៃ និងការប្រើប្រាស់សត្វព្រៃ ។ សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា ការសម្រេចរបស់រដ្ឋាភិបាលចិនទៅលើការហាមឃាត់ការជួញដូរសត្វព្រៃជាបណ្តោះអាសន្ន បានបង្ហាញអំពីតម្រូវការនៃការយល់ដឹងឲ្យកាន់តែខ្លាំងទៀតពីសាធារណៈអំពីការគំរាមកំហែងនានា ទៅលើមិនត្រឹមតែសុខភាពមនុស្សដែលបង្កដោយការជួញដូរសត្វព្រៃខុសច្បាប់ ឬ មិនមានការអនុញ្ញាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប៉ះពាល់ទៅលើចំនួនសត្វព្រៃនិងជីវចម្រុះផងដែរ ។ សូមបញ្ជាក់ថា វីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីនេះ ត្រូវបានគេរាយការណ៍ថា មានប្រភពពីផ្សារលក់សត្វព្រៃមួយក្នុងទីក្រុងអ៊ូហាន ប្រទេសចិន ហើយបន្ទាប់ពីមានការផ្ទុះមេរោគរលាកសួតថ្មីនេះ រដ្ឋាភិបាលចិនបានហាមឃាត់មិនឲ្យមានការជួញដូរសត្វព្រៃតែម្តង ៕ធ.ដ

  • សៀវភៅរបស់អតីតទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកធ្វើអោយប៉ះពាល់ដល់ការការពារលោក ដូណាល់ ត្រាំ នៅក្នុងការជំនុំជម្រះដោយព្រឹទ្ធសភា

    សៀវភៅរបស់អតីតទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកធ្វើអោយប៉ះពាល់ដល់ការការពារលោក ដូណាល់ ត្រាំ នៅក្នុងការជំនុំជម្រះដោយព្រឹទ្ធសភា

    សហរដ្ឋអាមេរិក៖ ព្រឹទ្ធសភាអាមេរិកនឹងពិចារណានៅក្នុងថ្ងៃសុក្រទី៣១ ខែមករានេះ ទៅលើថាតើនឹងកោះហៅសាក្សីនៅក្នុងការជំនុំជម្រះក្តីលោក ដូណាល់ ត្រាំ ដើម្បីសម្រេចអំពីការដកហូតលោកចេញពីតំណែងដែរឬទេ ។ ប៉ុន្តែគេនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើសមាជិកបក្សសាធារណរដ្ឋនឹងឯកភាពជាមួយសមាជិកគណបក្សប្រជាធិបតេយ្យ ដើម្បីឲ្យមានសាក្សីនៅក្នុងការជំនុំជម្រះនេះដែរឬយ៉ាងណា ។ យ៉ាងហោចណាស់មានសមាជិកព្រឹទ្ធសភាខាងបក្សសាធារណរដ្ឋរបស់លោក ត្រាំ ម្នាក់ គឺលោក Mitt Romney ដែលបង្ហាញពីឆន្ទៈថា ការបែកធ្លាយព័ត៌មានពីសៀវភៅមួយក្បាលដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ ដែលសរសេរដោយ អតីតទីប្រឹក្សាសន្ដិសុខជាតិអាមេរិកលោក ចន បូលតុន អាចនឹងបញ្ចុះបញ្ចូលសហការីរបស់លោកបាន ។ សៀវភៅនោះធ្វើឲ្យប៉ះពាល់ដល់ចំណុចសំខាន់មួយ ក្នុងចំណោមចំណុចសំខាន់នានាដែលត្រូវបានលើកឡើង ដើម្បីការពារក្ដីឲ្យលោក ដូណាល់ ត្រាំ នៅក្នុងការជំនុំជម្រះ ។ សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនៃរដ្ឋ យូតា លោក Mitt Romney បាននិយាយថា លោក បូលតុន មានភស្តុតាងដែលពាក់ព័ន្ធសម្រាប់បង្ហាញនៅក្នុងការផ្ដល់សក្ខីកម្ម ហើយលោកគិតថា សមាជិកគណបក្សសាធារណរដ្ឋដទៃទៀតកាន់តែច្រើន ទំនងជានឹងសហការជាមួយសមាជិកបក្សសាធារណរដ្ឋដទៃទៀតដែលគិតថា គួរតែស្ដាប់នូវព័ត៌មានដែលលោក ចន បូលតុន អាចផ្ដល់ក្នុងសក្ខីកម្ម ៕ធ.ដ …

  • ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅសង្ហិបុរីបន្តកើនឡើងដល់៧នាក់ហើយ

    ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅសង្ហិបុរីបន្តកើនឡើងដល់៧នាក់ហើយ

    សិង្ហបុរី៖ ក្រសួងសុខាភិបាលសិង្ហបុរីបានលើកឡើងនៅថ្ងៃទី២៨ ខែមករានេះថា ការឆ្លងវីរុសកូរ៉ូណាថ្មីមានប្រភពមកពីចិនចំនួន០២ករណីបន្ថែមទៀតត្រូវបានរាយការណ៍ ដែលប្រការនេះធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់០៧នាក់ហើយ ។ ក្រសួងសុខាភិបាលសិង្ហបុរីបានឱ្យដឹងថា អ្នកជំងឺទាំង០២នាក់ខាងលើ គឺជាជនជាតិចិនធ្វើដំណើរមកពីទីក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ។ ក្នុងចំណោមពួកគេ មានបុរសម្នាក់អាយុ៥៦ឆ្នាំបានមកដល់សិង្ហបុរីកាលពីថ្ងៃទី១៩ ខែមករា និងចាប់ផ្ដើមក្អកខ្លាំងនៅថ្ងៃទី២៥ ខែមករានេះ ។ រីឯបុរសម្នាក់ទៀតមានអាយុ៣៥ឆ្នាំមកដល់សិង្ហបុរីកាលពីថ្ងៃទី២៣ ខែមករាកន្លងទៅ ហើយមានអាការៈគួរឱ្យសង្ស័យនៅថ្ងៃទី២៤ ខែមករា ទើបរួសរាន់រកការពិនិត្យ ។ អ្នកទាំងពីរនាក់នេះត្រូវបានគេធ្វើតេស្ដរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា នៅថ្ងៃទី២៧ ខែមករាដូចគ្នា ៕ធ.ដ