Category: ព័ត៌មានអន្តរជាតិ

  • លោក ដូណាល់ ត្រាំ ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងគូប្រជែងដណ្តើមតំណែងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលអាណត្តិថ្មី

    លោក ដូណាល់ ត្រាំ ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងគូប្រជែងដណ្តើមតំណែងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលអាណត្តិថ្មី

    សហរដ្ឋអាមេរិក៖ ស្របពេលដែលការបោះឆ្នោតក្នុងប្រទេសអ៊ីស្រាអែល នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ និង គូប្រជែងរបស់លោក គឺលោក ប៊ែននី ហ្គាន់ កំពុងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ។ នៅលើតុចរចាដែលជាអ្វីដែលគេហៅថា «កិច្ចព្រមព្រៀងប្រចាំសតវត្សរ៍» ដែលត្រូវបានគេរាយការណ៍ថា នឹងសម្រេចឱ្យអ៊ីស្រាអែលគ្រប់គ្រង West Bank មួយផ្នែកដ៏ធំ ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយថា ផែនការនេះគឺជាឱកាសដ៏ល្អសម្រាប់អ៊ីស្រាអែល និងថា លោកបានចាកចេញមកទីក្រុងវ៉ាស៊ីនតោន ដោយមានការទទួលខុសត្រូវខ្ពស់ ហើយលោកសង្ឃឹមថា លោក និងលោកប្រធានាធិបតី ត្រាំ នឹងបង្កើតប្រវត្តិសាស្ត្រមួយ ។ គូប្រជែងរបស់លោក ណឺតាន់យ៉ាហ៊ូ គឺលោក ប៊ែននី ហ្គាន់ បានរៀបចំការប្រជុំឯកជនជាមួយលោក ត្រាំ ដោយសង្ឃឹមថា លោកអាចបង្ហាញថា លោកជាគូប្រជែងដ៏សំខាន់មួយសម្រាប់តំណែងនាយករដ្ឋមន្រ្តី។ ព័ត៌មានលម្អិតអំពីផែនការនេះមិនត្រូវបានផ្សព្វផ្សាយនោះទេ ប៉ុន្តែរបាយការណ៍សារព័ត៌មានអ៊ីស្រាអែលបាននិយាយថា…

  • ក្រុមតាលីបង់ចេញមុខអះអាងទទួលខុសត្រូវ ជុំវិញហេតុការណ៍ធ្លាក់យន្តហោះយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាន

    ក្រុមតាលីបង់ចេញមុខអះអាងទទួលខុសត្រូវ ជុំវិញហេតុការណ៍ធ្លាក់យន្តហោះយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាន

    អាហ្វហ្គានីស្ថាន៖ យន្តហោះមួយគ្រឿងដែលធ្លាក់នៅក្នុងខេត្ត Ghazni ប្រទេសអាហ្វហ្គានីស្ថាន គឺជាយន្តហោះយោធារបស់សហរដ្ឋអាមេរិក ដែលត្រូវបានបាញ់ទម្លាក់ដោយក្រុមតាលីបង់ នេះបើតាមសារព័ត៌មានចិន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងទៀតថា មនុស្សនៅក្នុងយន្តហោះនោះបានបាត់បង់ជីវិតទាំងអស់ ដោយក្នុងនោះក៏មានមន្រ្តីជាន់ខ្ពស់របស់ CIA សហរដ្ឋអាមេរិកផងដែរ ។ ក្រុមតាលីបង់ក៏បានចេញមុខមកប្រកាសទទួលខុសត្រូវ ចំពោះការបាញ់ទម្លាក់យន្តហោះយោធានេះ ស្ថិតក្នុងខេត្ត Ghazni ដែលគ្រប់គ្រងដោយក្រុមតាលីបង់ ។ ដោយឡែកបើតាមមន្រ្តីអាមេរិក នៅលើយន្តហោះដែលធ្លាក់នោះមានមនុស្សយ៉ាងតិច១០នាក់ ៕ធ.ដ

  • យន្តហោះដឹកអ្នកដំណើរមួយគ្រឿងធ្លាក់នៅអាហ្វហ្គានីស្ថាន ខណៈពុំទាន់ដឹងពីចំនួនអ្នកស្លាប់ និងរបួស

    យន្តហោះដឹកអ្នកដំណើរមួយគ្រឿងធ្លាក់នៅអាហ្វហ្គានីស្ថាន ខណៈពុំទាន់ដឹងពីចំនួនអ្នកស្លាប់ និងរបួស

    អាហ្វហ្គានីស្ថាន)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន Ariana Airlines របស់អាហ្វហ្គានីស្ថាន បានធ្លាក់នៅក្នុងខេត្ត Ghazni ប្រទេសអាហ្វហ្គានីស្ថាន ។ លោក Arif Noori អ្នកនាំពាក្យការិយាល័យអភិបាលខេត្ត Ghazni បាននិយាយថា“ យន្ដហោះប៊ូអ៊ីងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Ariana អាហ្វហ្គានីស្ថានបានធ្លាក់នៅតំបន់ Sado Khel នៃស្រុក De Yak Yak នៃខេត្ត Ghazni នៅម៉ោងប្រហែល ១ និង ១០ នាទីថ្ងៃទី២៧ ខែមករានេះ (ម៉ោងក្នុងតំបន់) ។ បើតាមប្រភពពីមន្ត្រីទី ២ បានប្រាប់សារព័ត៌មានរ៉យទ័រថា ចំនួនអ្នកស្លាប់ និងរបួសមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ៕              

  • កូរ៉េខាងជើងជំរុញឱ្យប្រជាជនខ្លួនព្យាយាមជម្នះឧបសគ្គនានា ខណៈដែលការប្រឈមមុខនឹងទណ្ឌកម្មនុយក្លេអ៊ែរនៅតែបន្ត

    កូរ៉េខាងជើងជំរុញឱ្យប្រជាជនខ្លួនព្យាយាមជម្នះឧបសគ្គនានា ខណៈដែលការប្រឈមមុខនឹងទណ្ឌកម្មនុយក្លេអ៊ែរនៅតែបន្ត

    កូរ៉េខាងជើង៖ ស្របពេលដែលឱនសានវាទកូរ៉េខាងជើងសម្រាប់សហរដ្ឋអាមេរិក ដើម្បីបន្ទន់ជំហររបស់ខ្លួនលើកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ បានកន្លងផុតទៅកាលពីឆ្នាំមុននេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងការឃោសនាកំពុងផ្តោតលើការរំពឹងទុក នៃការប្រឈមមុខដាក់គ្នាដ៏យូរជាមួយសហរដ្ឋអាមេរិក ។ រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បានខិតខំធ្វើការក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយប្រើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ការផ្សាយពាណិជ្ជកម្មឃោសនា និង ការសម្តែងដើម្បីព្រមានសាធារណៈជនអំពីផ្លូវដ៏លំបាកមួយនាពេលខាងមុខ ស្ថិតក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក និង អន្តរជាតិ ។ កិច្ចខិតខំប្រឹងប្រែងឃោសនារបស់កូរ៉េខាងជើងទាំងនោះ ក៏បានរួមបញ្ចូលទាំងការអំពាវនាវឱ្យប្រជាជនរបស់ខ្លួនបំបែកឧបសគ្គ និង ពង្រឹងប្រទេសផងដែរ ។ សូមរំលឹកថា សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួនពីរ របស់កូរ៉េខាងជើង ដែលមានជាប់ពាក់ព័ន្ធនឹងការបញ្ជូនពលករកូរ៉េខាងជើង ទៅធ្វើការនៅក្រៅប្រទេស ដោយរំលោភលើទណ្ឌកម្មអង្គការសហប្រជាជាតិ ។ បើតាមក្រសួងរតនាគារជាតិអាមេរិក ក្រុមហ៊ុនកូរ៉េខាងជើងទាំងពីរខាងលើដែលត្រូវបញ្ចូលក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្ម មានក្រុមហ៊ុន ណាមហ្គាង ត្រេដឌីង ខប និងក្រុមហ៊ុន ប៉េកាំង ស៊ុកបាកសូ មានមូលដ្ឋាននៅក្នុងប្រទេសចិន ៕ធ.ដ

  • អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកនិយាយថា លោក ដូណាល់ ត្រាំ ចង់បង្កកជំនួយយោធាអ៊ុយក្រែន ដើម្បីដោះដូរនឹងនយោបាយ

    អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកនិយាយថា លោក ដូណាល់ ត្រាំ ចង់បង្កកជំនួយយោធាអ៊ុយក្រែន ដើម្បីដោះដូរនឹងនយោបាយ

    សហរដ្ឋអាមេរិក៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន បានចោទប្រកាន់ថា លោក ដូណាល់ ត្រាំ ចង់បង្កកជំនួយយោធាអ៊ុយក្រែន រហូតទាល់តែរដ្ឋាភិបាលទីក្រុងកៀវ ធ្វើការស៊ើបអង្កេតគូប្រជែងនយោបាយរបស់លោក និងជាអតីតអនុប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ។ ជាមួយគ្នានេះ សមាជិកបក្សប្រជាធិបតេយ្យបានឆ្លៀតឱកាស នៃការបញ្ចេញរបាយការណ៍ខាងលើ គាបសង្កត់អោយលោក ចន បូលតុន និងមនុស្សសំខាន់ៗដទៃទៀតចូលផ្តល់សកម្ខីកម្ម នៅក្នុងសវនាការចោទប្រកាន់លោក ដូណាល់ ត្រាំ នៅព្រឹទ្ធសភា ។ យោងតាមពង្រាងសៀវភៅរបស់លោក បូលតុន នោះ កាសែត New York Times បានសរសេរថា លោក ត្រាំ បានប្រាប់លោកបូលតុន ថា រូបលោកចង់បង្កកទុកជំនួយ៣៩១លានដុល្លារសំរាប់អ៊ុយក្រែន រហូតទាល់តែទីក្រុងកៀវ ជួយស៊ើបអង្កេតគូប្រជែងនយោបាយមកពីបក្សប្រជាធិបតេយ្យលោក ចូ បៃដិន ។ សូមជម្រាបផងដែរថា លោក ដូណាល់ ត្រាំ…

  • ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជិត៨ម៉ឺននាក់ មកទស្សនាកម្សាន្ដនៅខេត្តសៀមរាបនាបុណ្យចូលឆ្នាំចិន៣ថ្ងៃ

    ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជិត៨ម៉ឺននាក់ មកទស្សនាកម្សាន្ដនៅខេត្តសៀមរាបនាបុណ្យចូលឆ្នាំចិន៣ថ្ងៃ

    សៀមរាប៖ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹង នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះថា ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជិត៨ម៉ឺននាក់ បានមកទស្សនាកម្សាន្ដនៅខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤-២៥-២៦។ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ខេត្តសៀមរាប មានភ្ញៀវទេសចរ សរុបមានចំនួនប្រមាណ ៧៨,៤៨៦នាក់ បានមកទស្សនាកម្សាន្ដ។ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន២៨,៤៨៦នាក់ កើនឡើង១៣.៩៦ភាគរយ និងភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ៥ម៉ឺននាក់ គឺមានការថយចុះ៩.០៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩កន្លងទៅ។ ភ្ញៀវទេសចរដែលបានអញ្ជើញមកទស្សនាកម្សាន្ដ នៅខេត្តសៀមរាប គឺភាគច្រើនបានទៅតំបន់រមណីយដ្ឋាននានា ដូចជារមណីយដ្ឋានអង្គរ, រមណីយដ្ឋានភ្នំគូលែន, រមណីយដ្ឋានបឹងទន្លេសាប, និងរមណីយដ្ឋាននានាជាច្រើនទៀត រួមនិងតំបន់ទេសចរណ៍កម្សាន្ដនានា ក្នុងក្រុងសៀមរាបផងដែរ ដូចជា នៅតាមសួនច្បារព្រះរាជដំណាក់ ព្រះអង្គចេក ព្រះអង្គចម, តំបន់ផាប់ស្ទ្រីត, ផ្សាររាត្រី, ផ្លូវ៦០ម៉ែត្រ។ យ៉ាងនេះក្តីគេរំពឹងថា សន្ទុះភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ អាចនឹងមានការកើនឡើង…

  • ប្រមុខដឹកនាំអង្គការសុខភាពពិភពលោក WHO ធ្វើដំណើរទស្សនកិច្ចនៅកាន់ចិន សំដៅជួយជ្រោមជ្រែងប្រឆាំងនឹងវីរុសកូរ៉ូណា

    ប្រមុខដឹកនាំអង្គការសុខភាពពិភពលោក WHO ធ្វើដំណើរទស្សនកិច្ចនៅកាន់ចិន សំដៅជួយជ្រោមជ្រែងប្រឆាំងនឹងវីរុសកូរ៉ូណា

    ចិន៖ តាមរយៈបណ្តាញសង្គមធ្វីតធើ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូ អាដាណម ហ្គេប្រេយែស៊ូស នៅថ្ងៃទី២៦ខែមករានេះបានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅកាន់ចិន ក្នុងគោលបំណងជួបជាមួយមន្ត្រីរដ្ឋាភិបាល និងក្រុមជំនាញសុខាភិបាលចិន ដើម្បីជួយគាំទ្រដល់ការឆ្លើយតបចំពោះការរីករាលដាលនៃវីរុសកូរ៉ូណា ហើយអង្គការ WHO នឹងបង្កើនភាពជាដៃគូជាមួយចិន ក្នុងការប្រយុទ្ធប្រឆាំងវីរុសនេះឲ្យកាន់តែមានប្រសិទ្ធភាព ។ ស្របពេលជាមួយគ្នានោះដែរ លោក ហ្គេប្រេយែស៊ូស បានអះអាងថា ទីភ្នាក់ងាររបស់អង្គការសុខភាពពិភពលោកកំពុងធ្វើការងារ២៤ម៉ោងក្នុងមួយថ្ងៃ និង ០៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីជួយដល់ប្រទេសចិន ចំពោះមុខការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា ។ ប្រមុខដឹកនាំអង្គការសុខភាពពិភពលោករូបនេះបានបន្ថែមទៀតថា អង្គការ WHO ក៏តែងតែធ្វើការបញ្ចេញរបាយការណ៍ថ្មីៗយ៉ាងឆាប់រហ័សទៅកាន់បណ្តាប្រទេសនានានៅទូទាំងពិភពលោក អំពីការវិវឌ្ឍនៃវីរុសកូរ៉ូណាផងដែរ ៕ធ.ដ

  • នាយករដ្ឋមន្រ្តីចិនចុះត្រួតពិនិត្យការងារដោយផ្ទាល់នៅទីក្រុងវូហាន ដើម្បីជំរុញបង្កើនការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា

    នាយករដ្ឋមន្រ្តីចិនចុះត្រួតពិនិត្យការងារដោយផ្ទាល់នៅទីក្រុងវូហាន ដើម្បីជំរុញបង្កើនការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា

    ចិន៖ នាយករដ្ឋមន្រ្តីចិនលោក លី ខឺឈាង មានបំណងចង់ធ្វើដំណើរទៅកាន់ទីក្រុងវូហាន នៃខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន នៅថ្ងៃទី២៧ ខែមករានេះ ដើ ម្បីចុះធ្វើអធិការកិច្ច និងផ្តល់អនុសាសន៍ឱ្យខិតខំប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា ។ ស្របពេលជាមួយគ្នានេះដែរ លោក លី ខឺឈាង ក៏បានធ្វើដំណើរទស្សនកិច្ចទៅសួរសុខទុក្ខអ្នកជម្ងឺ និង ក្រុមគ្រូពេទ្យផងដែរ បន្ថែមលើនេះ លោក លី ថែមទាំងបានជម្រុញឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ផ្តោតអាទិភាពខ្ពស់ដល់សុវត្ថិភាព និងសុខភាពរបស់ប្រជាជាន ។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីចិនរូបនេះក៏បានធ្វើការអំពាវនាវអោយមានការអនុវត្តយ៉ាងតឹងរ៉ឹងបំផុត ចំពោះវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណាផងដែរ ៕ធ.ដ

  • ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅសហរដ្ឋអាមេរិក បន្តកើនឡើងដល់៥នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់៨០នាក់

    ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅសហរដ្ឋអាមេរិក បន្តកើនឡើងដល់៥នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់៨០នាក់

    សហរដ្ឋអាមេរិក៖ រហូតមកទល់ពេលនេះ មនុស្សសរុប០៥នាក់ហើយត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុកវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា (2019-nCoV) ហើយពួកគេទាំងនោះសុទ្ធតែបានធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុង វូហាន ភាគកណ្តាលប្រទេសចិន ។ មជ្ឈមណ្ឌលបង្កា និងគ្រប់គ្រងជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) បានលើកឡើងថា អ្នកឆ្លងវីរុសទី៥ ត្រូវបានរកឃើញនៅរដ្ឋ អារីហ្សូណា ហើយបើតាមមន្ត្រីជាន់ខ្ពស់ CDC ស្ថានការណ៍បច្ចុប្បន្ននេះ គឺវាមិនទាន់បង្កការគំរាមកំហែងទៅដល់សាធារណៈជនទូទាំងសហរដ្ឋអាមេរិកនោះឡើយ ។ ទន្ទឹមគ្នា ប្រទេសចិនបានធ្វើការរៀបចំឯកសារពាក់ព័ន្ធ និង បានផ្តល់ជំនួយចាំបាច់ ក៏ដូចជាងាយស្រួលសម្រាប់សហរដ្ឋអាមេរិក ដើម្បីជម្លៀសខ្លួនមន្រ្តីការទូត និងពលរដ្ឋអាមេរិកចេញពីទីក្រុងវូហាន ជាទីដែលវីរុសបានផ្ទុះឡើងដំបូង និង កំពុងរីករាលដាលយ៉ាងអាក្រក់ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហូរ ឈន់យីង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ។ សូមបញ្ជាក់ថា វីរុសផ្លូវដង្ហើមថ្មីកូរ៉ូណាដែលបាននិងកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសចិននោះ បានធ្វើឱ្យចំនួនអ្នកស្លាប់បន្តកើនឡើងដល់៨០នាក់ និង ២.៧៦១នាក់ផ្សេងទៀតបានឆ្លងវីរុសផ្លូវដង្ហើមដ៏កាចសាហាវនេះ ៕ធ.ដ

  • ថៃទុបស្កាត់វីរុសកូរ៉ូណា តែវិធានការគឺមិនត្រូវប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទេ

    ថៃទុបស្កាត់វីរុសកូរ៉ូណា តែវិធានការគឺមិនត្រូវប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទេ

    រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈនៃប្រទេសថៃបាននិយាយថា អាជ្ញាធរនៅតែចាត់វិធានការទុបស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា ហើយអះអាងថា លទ្ធភាពបញ្ជូនអ្នកដំណើរពីប្រទេសចិនឲ្យត្រលប់ទៅវិញ គឺហាក់បីជាដូចជាលឿនពេក និងជាវិធានការខ្លាំងពេក។លោក Anutin Charnvirakul បាននិយាយថា «ចិនបានប្រកាសបិទការធ្វើដំណើរ ហុងកុងផ្អាកសាលារៀន ស្របពេលដែលប្រទេសនីមួយៗសុទ្ធតែមានវិធានការដោះស្រាយស្ថានការណ៍នេះ។ ប្រទេសថៃក៏បានមានវិធានការបែបនេះផងដែរ»លោកបន្តថា «ពេលខ្លះពួកយើងមានវិធានការសកម្មមុន ហើយពេលខ្លះយើងការពារ។ ពួកយើងត្រូវតែប្រាកដពីការឆ្លើយតបរបស់ពួកយើងដែលមិនប៉ះពាល់ដល់ជីវភាពប្រជាជន និងប្រព័ន្ធសេដ្ឋកិច្ច។»លោក Anutin Charnvirakul បានបញ្ជាក់ថា សម្រាប់ប្រទេសថៃ មានករណីជំងឺរលាកដង្ហើមឆ្លងពីវីរុសកូរ៉ូណាចំនួន៨នាក់ហើយ ហើយករណីសង្ស័យមាន៨៤នាក់ ហើយក្នុងចំណោម៨ករណី មាន៧នាក់គឺជាជនជាតិចិន ហើយម្នាក់គឺជាជនជាតិថៃ ប៉ុន្តែ៥នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយ។ រីឯ ក្នុងចំណោមមនុស្ស៨៤នាក់ដែលសង្ស័យនោះ មាន៤៥នាក់បានធូរស្បោយ ហើយ៣៩នាក់ទៀតកំពុងសម្រាកព្យាបាលដាច់ដោយឡែក ក្នុងមន្ទីរពេទ្យ។ចំនួនអ្នកសង្ស័យករណីផ្ទុកវីរុសកូរ៉ូណានៅប្រទេសថៃ គិតត្រឹមថ្ងៃអាទិត្យ រកឃើញមាននៅខេត្ត ឆៀងម៉ៃ ណាខន សាវ៉ាន់ និងរ៉ាក់យ៉ង៕ធ.ដ