Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីហ្វីលីពីនគំរាមបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយសហរដ្ឋអាម៉េរិក

    ប្រធានាធិបតីហ្វីលីពីនគំរាមបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយសហរដ្ឋអាម៉េរិក

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅថ្ងៃទី២៣ ខែមករា បានព្រមានសហរដ្ឋអាម៉េរិថា លោកនឹងលុបចោលកិច្ចព្រមព្រៀងស្តីពីការបញ្ជូនកងទ័ព និងឧបករណ៍ផ្សេងសម្រាប់ធ្វើសមយុទ្ធយោធា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនផ្តល់ទិដ្ឋាការដល់សម្ពន្ធមិត្តនយោបាមួយរូបរបស់លោកឡើងវិញទេ ។ ការព្រមានរបស់លោក ឌូទ័រតេ ខាងលើនេះ ត្រូវបានធ្វើឡើងក្រោយសហរដ្ឋអាម៉េរិកសម្រេចចិត្តមិនអោយអតីតមេប៉ូលិស ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធ សភាហ្វីលីពីនលោក រ៉ូណាល់ដូ ដេឡា រ៉ូសា ចូលទឹកដីរបស់សហរដ្ឋអាម៉េរិក ។ លោក ឌូទ័រតេ បាននិយាយថា ប្រសិនបើអ្នកមិនធ្វើការកែតម្រូវទេ លោកនឹងបញ្ចប់មូលដ្ឋានទ័ពដែលកើតចេញពីកិច្ចព្រមព្រៀងយោធាឆ្នាំ១៩៩៨ (VFA) លោកថា នឹងបិទបញ្ចប់វា ហើយលោកនឹងផ្តល់ឱ្យរដ្ឋាភិបាលអាម៉េរិករយៈពេលមួយខែចាប់ពីពេលនេះតទៅ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ។ ដោយឡែកលោក រ៉ូណាល់ដូ ដេឡា រ៉ូសា បាននិយាយថា ស្ថានទូតអាមេរិកប្រចាំនៅប្រទេសហ្វីលីពីន មិនបានពន្យល់អំពីមូលហេតុលុបចោលទិដ្ឋាការរបស់លោកនោះទេ ប៉ុន្តែលោកជឿថា វាទំនងជាដោយសារតែការចោទប្រកាន់អំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ អំឡុងពេលអាណត្តិដឹកនាំប៉ូលិសអស់ពេលជាង២ឆ្នាំរបស់លោក ។ លោក រ៉ូណាល់ដូ ដេឡា រ៉ូសា គឺជាអ្នកដឹកនាំអនុវត្តច្បាប់បង្ក្រាបគ្រឿងញៀនខុសច្បាប់របស់លោក ឌូទ័រតេ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ជាង៥.០០០នាក់…

  • មន្រ្តីជាន់ខ្ពស់អាម៉េរិកបញ្ជាក់ថា កំណើនពលទាហានអាម៉េរិកនៅតំបន់មជ្ឈិមបូព៌ានឹងមិនបញ្ចប់ឆាប់ៗនោះទេ

    មន្រ្តីជាន់ខ្ពស់អាម៉េរិកបញ្ជាក់ថា កំណើនពលទាហានអាម៉េរិកនៅតំបន់មជ្ឈិមបូព៌ានឹងមិនបញ្ចប់ឆាប់ៗនោះទេ

    សហរដ្ឋអាម៉េរិក៖ ថ្វីត្បិតតែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សន្យានាំកងទ័ពចូលប្រទេសវិញក៏ដោយ ក៏ប៉ុន្តែមេបញ្ជាការកំពូលអាម៉េរិកនៅមជ្ឈិមបូព៌ានៅថ្ងៃទី២៣ ខែមករានេះ បាននិយាយថា កងកម្លាំងថ្មីៗចូលក្នុងតំបន់អាចនឹងបន្តនៅទីនោះមួយរយៈធំ ។ ឧត្តមសេនីយ៍នៃកងទ័ពម៉ារីនអាមេរិកលោក ហ្វ្រែង ម៉ាកខេនហ្ស៊ី បានប្រាប់នាវិកនិងទាហានម៉ារីននៅលើនាវាចម្បាំង USS Bataan ថា អ្នករាល់គ្នានៅទីនេះពីព្រោះលោកបានស្នើសុំឱ្យអ្នកមកទីនេះ…. លោកមិនប្រាកដទេថាតើអ្នកនឹងត្រូវស្នាក់នៅតំបន់នេះយូរប៉ុនណា យើងនឹងដោះស្រាយរឿងនេះ នៅពេលយើងបោះជំហានឈានទៅមុខ.. វាអាចយូរ ឬអាចឆាប់ជាងនេះ តែមិនដឹងទេឥឡូវនេះ ។ លោក ម៉ាក ខេនហ្ស៊ី និយាយទៀតថា អ៊ីរ៉ង់ពិបាកប៉ាន់ស្មានខ្លាំងណាស់ ដូច្នេះលោកសូមនិយាយថា ការពិតដែលអ្វីៗមានភាពស្ងាប់ស្ងាត់មួយរយៈមកនេះ មិនមែនមានន័យថា អ្វីៗកំពុងល្អប្រសើរនោះទេ ។សូមបញ្ជាក់ថា ក្នុងរយៈពេល៨ខែកន្លងមកនេះ សហរដ្ឋអាម៉េរិកបានដាក់កងទ័ពបន្ថែមចំនួន២ម៉ឺននាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលកំពុងកើនឡើងពីអ៊ីរ៉ង់ ដែលបានឈានដល់ចំណុចកំពូលនៅពេលមានការវាយប្រហារមីស៊ីលពីអ៊ីរ៉ង់ ទៅលើមូលដ្ឋានកងទ័ពអាម៉េរិកនៅអ៊ីរ៉ាក់ ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា កងកម្លាំងអាមេរិកពិតជារងរបួស ដោយ សារការបាញ់ស្រោចមីស៊ីលរបស់អ៊ីរ៉ង់លើមូលដ្ឋាននៅអ៊ីរ៉ាក់

    លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា កងកម្លាំងអាមេរិកពិតជារងរបួស ដោយ សារការបាញ់ស្រោចមីស៊ីលរបស់អ៊ីរ៉ង់លើមូលដ្ឋាននៅអ៊ីរ៉ាក់

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានទទួលស្គាល់ថាកងកម្លាំងអាម៉េរិកច្រើននាក់បានរងរបួស ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់លើមូលដ្ឋានយោធានៅអ៊ីរ៉ាក់ និងថា អ្នករងរបួសទាំងនោះគឺមិនធ្ងន់ធ្ងរទេ ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២២ ខែមករានេះ លោក ត្រាំ បាននិយាយថា លោកបានដឹងថា ពួកគេ (ទាហានអាម៉េរិក) មានការឈឺក្បាល… លោកអាចរាយការណ៍បានថា វាមិនធ្ងន់ធ្ងរទេ ។ លោកបន្ថែមថា លោកបានដឹងអំពីការរងរបួស ក្នុងចំណោមទាហានអាម៉េរិកប៉ុន្មានថ្ងៃ បន្ទាប់ពីការវាយឆ្មក់ដោយអ៊ីរ៉ង់ប្រឆាំងនឹងមូលដ្ឋានអាម៉េរិកនៅអ៊ីរ៉ាក់ ដើម្បីជាការសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍ កាស្សេម សូឡៃមេនី កាលពីថ្ងៃទី០៣ ខែមករាកន្លងមកនេះ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែត បន្ទាប់ពីមានជំនួបទ្វេភាគីនៅថ្ងៃទី២២ ខែមករានេះ ជាមួយប្រធានាធិបតីអ៊ីរ៉ាក់លោក ប៉ាហាម សាលី នៅខាងក្រៅកិច្ចប្រជុំកំពូលនេះ ៕ធ.ដ

  • សហរដ្ឋអាមេរិកព្រមានថា មេទ័ពអ៊ីរ៉ង់ថ្មីនឹងជួបវាសនាដូចលោក សូឡៃមេនី បើហ៊ានសម្លាប់ពលរដ្ឋ ឬកងទ័ពអាមេរិក

    សហរដ្ឋអាមេរិកព្រមានថា មេទ័ពអ៊ីរ៉ង់ថ្មីនឹងជួបវាសនាដូចលោក សូឡៃមេនី បើហ៊ានសម្លាប់ពលរដ្ឋ ឬកងទ័ពអាមេរិក

    សហរដ្ឋអាមេរិក៖ អំឡុងបទសម្ភាសន៍មួយជាមួយកាសែត Asharq al-Awsat នៅឯវេទិការសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីស តំណាងពិសេសអាមេរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក ប៊ីរយ៉ាន ហ៊ុក បានព្រមានថា មេទ័ពអ៊ីរ៉ង់ថ្មីនឹងមានវាស នាដូចលោក កាស្សេម សូឡៃមេនី បើហ៊ានសម្លាប់ពលរដ្ឋ ឬ កងទ័ពអាមេរិក ។ នាឱកាសនោះ លោក ប្រ៊ីយ៉ាន ហ៊ុក បានសង្កត់ធ្ងន់ថា ប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់រួចហើយថា នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងរាល់ការវាយប្រហារលើពលរដ្ឋអាមេរិក ឬកងទ័ពអាមេរិក ឬក៏ផលប្រយោជន៍អាមេរិក»។ សូមជម្រាបផងដែរថា ការព្រមានរបស់តំណាងពិសេសអាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងក្រោយមេដឹកនាំកំពូលអ៊ីរ៉ង់បានតែងតាំងលោក អ៊ីស្មែល ហ្គាអានី ជាមេបញ្ជាការកងអង្គភាព ឃ្យូដស៍ ថ្មីរបស់អ៊ីរ៉ង់ ហើយលោក ហ្គាអានី ក៏បានស្បថដែរថា នឹងដើរតាមគោលនយោបាយរបស់អតីតមេដឹកនាំចាស់លោក សូឡៃមេនី ៕ធ.ដ

  • ភ្នាក់ងារពន្លត់អគ្គិភ័យអាម៉េរិក៣នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះពន្លត់ភ្លើងឆេះព្រៃនៅអូស្រ្តាលី

    ភ្នាក់ងារពន្លត់អគ្គិភ័យអាម៉េរិក៣នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះពន្លត់ភ្លើងឆេះព្រៃនៅអូស្រ្តាលី

    អូស្រ្តាលី៖ ភ្នាក់ងារពន្លត់អគ្គិភ័យអាម៉េរិក៣នាក់បាត់បង់ជីវិត ក្រោយអាជ្ញាធរអូស្រ្តាលីបានរកឃើញយន្តហោះពន្លត់អគ្គីភ័យមួយគ្រឿង ដែលបានធ្លាក់នៅក្បែរទីក្រុងស៊ីដនី រដ្ឋ New South Wales នៅថ្ងៃទី២៣ ខែមករានេះ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ យន្តហោះប្រភេទ C-130 Hercules ដែលជាកម្មសិទ្ធិក្រុមហ៊ុនពន្លត់អគ្គីភ័យតាមផ្លូវអាកាសរបស់អាមេរិក Coulson Aviation បានដាច់ការទាក់ទង ក្រោយហោះចេញពីក្រុង Richmond រដ្ឋ New South Wales របស់អូស្រ្តាលី ដើម្បីធ្វើប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ។ ទន្ទឹមគ្នា អាជ្ញាធរអូស្រ្តាលីក៏បានចេញតាមរកយន្តហោះនោះ ហើយរកឃើញថា វាបានធ្លាក់នៅតំបន់ជួរភ្នំ Snowy Mountain ភាគខាងត្បូងរដ្ឋ New South Wales និងមិនឆ្ងាយប៉ុន្មានពីទីក្រុងស៊ីដនីឡើយ រីឯភ្នាក់ងារពន្លត់អគ្គីភ័យទាំង៣នាក់ ដែលបានបាត់បង់ជីវិត គឺជាជនជាតិអាមេរិកទាំងអស់ ៕ធ.ដ

  • គណបក្សប្រជាធិបតេយ្យអាម៉េរិកចោទលោក ដូណាល់ ត្រាំ អំពីការរៀបចំផែនការពុករលួយ ដើម្បីជួយលោកឲ្យជាប់ឆ្នោតឆ្នាំ២០២០

    គណបក្សប្រជាធិបតេយ្យអាម៉េរិកចោទលោក ដូណាល់ ត្រាំ អំពីការរៀបចំផែនការពុករលួយ ដើម្បីជួយលោកឲ្យជាប់ឆ្នោតឆ្នាំ២០២០

    សហរដ្ឋអាម៉េរិក៖ សមាជិកសភាតំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យអាមេរិកបានចោទប្រកាន់លោក ដូណាល់ ត្រាំ នៅថ្ងៃទី២២ ខែមករា (ម៉ោងក្នុងតំបន់)ពីការរៀបចំផែនការពុករលួយ ដើម្បីគាបសង្កត់អ៊ុយក្រែនឲ្យស៊ើបអង្កេតលោក ចូ បៃដិន ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដើ ម្បីបោកបន្លំឲ្យបានជាប់ឆ្នោតម្តងទៀតនៅឆ្នាំ២០២០នេះ ។ សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យលោក Adam Schiff បានប្រាប់សមាជិកព្រឹទ្ធសភាចំនួន១០០នាក់ ដែលធ្វើជាក្រុមប្រឹក្សាជំនំជម្រះនៅក្នុងសវនការស្តីពីបទចោទប្រកាន់ចំនួនពីរ នៃការចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែងថា លោក ត្រាំ បានបង្ហាញថា លោកជឿថា លោកស្ថិតនៅពីលើច្បាប់ហើយចង់បញ្ចេញឥរិយាបទអ្វីក៏បាន ។ លោក Schiff បន្តថា ប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិករូបនេះបានស្វះស្វែងរកការជួយពីបរទេស ដើម្បីជួយខាងនយោបាយដល់ខ្លួនលោកនៅក្នុងប្រទេស ។ លោកបន្ថែមថា លោក ត្រាំ បានផ្អឹបប្រាក់ជំនួយយោធាចំនួន៣៩១លានដុល្លារ ដែលសភាបានយល់ព្រមសម្រាប់ អ៊ុយក្រែន ជាប្រទេសដែលមានសង្គ្រាមជាមួយរុស្ស៊ី ខណៈដែលគាបសង្កត់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ សេឡេនស្គី បើកការស៊ើបអង្កេតលោក ចូ បៃដិន និង កូនប្រុសរបស់លោក គឺលោក ហាន់ធើ បៃដិន ដែលធ្វើការនៅក្រុមហ៊ុនឧស័្មនធម្មជាតិអ៊ុយក្រែន…

  • អង្គការសុខភាពពិភពលោក WHO សម្រេចពន្យារពេលការប្រកាសអាសន្នអន្តរជាតិពាក់ព័ន្ធនឹងវីរុសផ្លូវដង្ហើមថ្មីនៅចិន

    អង្គការសុខភាពពិភពលោក WHO សម្រេចពន្យារពេលការប្រកាសអាសន្នអន្តរជាតិពាក់ព័ន្ធនឹងវីរុសផ្លូវដង្ហើមថ្មីនៅចិន

    បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី២២ ខែមករានេះ ពាក់ព័ន្ធនឹងវីរុសផ្លូវដង្ហើមថ្មីដែលកំពុងគំរាមកំហែងខ្លាំងឡើងនៅចិន ក៏ប៉ុន្តែបានពន្យារពេលសម្រេចចិត្តរបស់ខ្លួន ថាតើការផ្ទុះវីរុសនេះនៅចិនជាស្ថានភាពអាសន្នសុខភាពសាធារណៈជាអន្តរជាតិ ឬអត់ ។ ប្រធានអង្គការសុខភាពពិភពលោកលោក WHO លោក តេដ្រូស អាតហានណុម ហ្គេប្រេស៊ូស បាននិយាយថា ពួកលោកត្រូវការព័ត៌មានបន្ថែមទៀត នៅមុនពេលសម្រេចចិត្តថាអ្វីនឹងត្រូវធ្វើ លោកថា វាជាស្ថានភាពវិវត្ត និងស្មុគស្មាញ ។ លោកបន្ថែមទៀតថា មានការពិភាក្សាដ៏ល្អមួយក្នុងអំឡុងពេលប្រជុំរបស់គណៈកម្មាធិការនេះ ប៉ុន្តែវាក៏ច្បាស់ផងដែរថា ដើម្បីបន្តកិច្ចការទាំងនេះ យើងត្រូវការព័ត៌មានបន្ថែមទៀត ។ យ៉ាងណាមិញ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ខ្លួននឹងសំរេចចិត្តនៅថ្ងៃទី២៣ ខែមករានេះ (ម៉ោងក្នុងតំបន់) ថាតើត្រូវប្រកាស ឬអត់ ស្របពេលដែលអាជ្ញាធរចិនអះអាងថា ករណីឆ្លងវីរុសផ្លូវនេះជាង៥៧១ករណី និងយ៉ាងហោចណាស់មានមនុស្ស១៧នាក់បានស្លាប់នៅទីក្រុងវូហាន ៕ធ.ដ

  • ជើងហោះហើរ និងរថភ្លើងចេញពីទីក្រុងវូហាន ត្រូវផ្អាកទាំងអស់ ខណៈដែលចំនួនអ្នកស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មីកើនដល់១៧ និងឆ្លង៥៧១នាក់

    ជើងហោះហើរ និងរថភ្លើងចេញពីទីក្រុងវូហាន ត្រូវផ្អាកទាំងអស់ ខណៈដែលចំនួនអ្នកស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មីកើនដល់១៧ និងឆ្លង៥៧១នាក់

    ចិន៖ ជើងហោះហើរ និងខ្សែរថភ្លើងចាកចេញពីទីក្រុង វូហាន ប្រទេសចិន ត្រូវផ្អាកទាំងអស់ ស្របពេលដែលវីរុសផ្លូវដង្ហើមថ្មីបានផ្តាច់ជីវិតមនុស្សកើនឡើងដល់១៧នាក់ និង មនុស្ស៥៧១នាក់ផ្សេងទៀតបានឆ្លង នេះបើតាមអាជ្ញាធរចិននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ។ បច្ចុប្បន្នក្រៅពីប្រទេសចិននោះ ប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក ថៃ ជប៉ុន និងកូរ៉េខាងត្បូង ក៏មានការរកឃើញអ្នកឆ្លងវីរុសពីចិននេះផងដែរ ហើយពួកគេសុទ្ធតែមានប្រភពពីទីក្រុង វូហាន ខណៈនៅប្រទេសថៃវិញមានការឆ្លងរហូតដល់ ០៤ករណីហើយ ។ វីរុសផ្លូវដង្ហើមត្រូវបានអាជ្ញាធរចិនប្រកាសពីការរកឃើញដំបូងបំផុត កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ហើយប្រភពនៃការកកើតវីរុស ដែលធ្វើឲ្យប្រព័ន្ធផ្លូវដង្ហើម (សួត) ចុះទន់ខ្សោយខ្លាំងនេះ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រចិន សង្ស័យថា បានកកើតឡើងនៅក្នុងទីផ្សារលក់គ្រឿងសមុទ្រដ៏ល្បីល្បាញមួយប្រចាំទីក្រុង ៕ធ.ដ

  • កូរ៉េខាងជើងហាមអ្នកទេសចរ បរទេសចូលក្នុងប្រទេសខ្លួន ដោយសារព្រួយបារម្ភពីការរីករាលដាលខ្លាំងនៃវីរុសផ្លូវដង្ហើមថ្មីនៅចិន

    កូរ៉េខាងជើងហាមអ្នកទេសចរ បរទេសចូលក្នុងប្រទេសខ្លួន ដោយសារព្រួយបារម្ភពីការរីករាលដាលខ្លាំងនៃវីរុសផ្លូវដង្ហើមថ្មីនៅចិន

    កូរ៉េខាងជើង៖ កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាងក្នុងតំបន់បានរាយការណ៍ថា កូរ៉េខាងជើងបានហាមក្រុមអ្នកទេសចរបរទេសចូលប្រទេសខ្លួន ដែលចំណាត់ការនេះ ត្រូវបានធ្វើឡើងដើម្បីការពារប្រឆាំងនឹងការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីមកពីចិន ។ ទន្ទឹមនេះ ក្រុមហ៊ុនទេសចរណ៍ Young Pioneer Tours ដែលមានមូលដ្ឋាននៅប្រទេសចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការបិទព្រំដែនកូរ៉េខាងជើងជាបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែមករានេះ និងថាសេចក្តីលម្អិតបន្ថែម មិនទាន់ត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនដៃគូកូរ៉េខាងជើងរបស់ខ្លួននៅឡើយទេ ។ សូមបញ្ជាក់ថា ក្រុមអ្នកទេសចរបរទេសភាគច្រើនដែលទៅកាន់ប្រទេសកូរ៉េខាងជើង គឺជាជនជាតិចិន ឬជាប្រជាជនដែលធ្វើដំណើរទៅកូរ៉េខាងជើងពីចិន ដែលជាប្រទេសសម្ព័ន្ធមិត្តការទូត និងជាអ្នកផ្តល់ជំនួយដ៏ធំបំផុតរបស់ខ្លួន ។ វិស័យទេសចរណ៍ គឺជាប្រភពនៃរូបិយប័ណ្ណបរទេសស្របច្បាប់មួយ ក្នុងចំណោមរូបិយប័ណ្ណបរទេសស្របច្បាប់ផ្សេងទៀតរបស់កូរ៉េខាងជើង ដែលកំពុងទទួលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដោយសារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ៕ធ.ដ

  • រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងរៀបចំបញ្ជីខ្មៅនៃបំរាមធ្វើដំណើរទៅលើប្រទេសមួយចំនួន

    រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងរៀបចំបញ្ជីខ្មៅនៃបំរាមធ្វើដំណើរទៅលើប្រទេសមួយចំនួន

    សហរដ្ឋអាមេរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ មានគម្រោងដាក់បញ្ចូលប្រទេសចំនួន០៧បន្ថែមទៀតទៅក្នុងបញ្ជីខ្មៅនៃបំរាម និង ការរឹតត្បិតការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដែលនឹងជាប់បម្រាមទាំងនោះរួមមានប្រទេស បេឡារុស អេរីទ្រា កៀរហ្ស៊ីជីស្ថាន មីយ៉ាន់ម៉ា នីហ្សេរីយ៉ា ស៊ូដង់ និង តង់ហ្សានៀ ខណៈប្រជាជន ឬជនអន្តោប្រវេសន៍មកពីប្រទេសទាំងនេះ អាចនឹងត្រូវបានរឹត ត្បិតលើប្រភេទទិដ្ឋាការមួយចំនួន ក្នុងនោះរួមមានទាំងទិដ្ឋាការពាណិជ្ជកម្ម ឬក៏ទិដ្ឋាការធម្មតា ។ សូមបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានទទួលស្គាល់ដែរថា លោកកំពុងព្យាយាមបញ្ចូលប្រទេសជាច្រើនទៅក្នុងបញ្ជីបម្រាម និង រឹតត្បិតការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក តែមិនបានបញ្ជាក់លម្អិតពីឈ្មោះនៃប្រទេសណាមួយនៅឡើយទេ ៕ធ.ដ