Category: ព័ត៌មានអន្តរជាតិ

  • មន្រ្តីសុខាភិបាលចិនព្រមានថា មេរោគផ្លូវដង្ហើមថ្មីនឹងរីករាលដាលកាន់តែខ្លាំង ខណៈមនុស្ស៩នាក់ហើយបាត់បង់ជីវិត

    មន្រ្តីសុខាភិបាលចិនព្រមានថា មេរោគផ្លូវដង្ហើមថ្មីនឹងរីករាលដាលកាន់តែខ្លាំង ខណៈមនុស្ស៩នាក់ហើយបាត់បង់ជីវិត

    ចិន៖ អនុប្រធានគណៈកម្មការជាតិសុខាភិបាលចិនលោក លី ពីន បានបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មានមួយថា បើទោះបីជាការចម្លងនៃវីរុសផ្លូវដង្ហើមថ្មីនេះ មិនទាន់ត្រូវបានកំណត់ឱ្យច្បាស់ក៏ដោយ តែវាមានលទ្ធភាពដែលគួរឱ្យព្រួយបារម្ភថា វីរុសនេះអាចនឹងវិវត្តន៍ផ្លាស់ប្ដូរទម្រង់ និងការរីករាលដាលកាន់តែខ្លាំងនៅពេលអនាគត ។ លោកអនុប្រធានបញ្ជាក់ទៀតថា ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីនេះបានកើនដល់៤៤០នាក់ហើយ រីឯអ្នកស្លាប់វិញបានឡើងដល់០៩នាក់ ស្របពេលករណីឆ្លងវីរុសខូរ៉ូណាសរុបទាំង៤៤០នោះ គឺស្ថិតក្នុងខេត្តចំនួន១៣ទូទាំងប្រទេសចិន ។ ជាការឆ្លើយតប អាជ្ញាធរចិនបានប្រកាសពីវិធានការបន្ថែម ដើម្បីព្យាយាមគ្រប់ គ្រងការបន្តរីករាលដាលនៃវីរុសផ្លូវដង្ហើមនេះ ស្របពេលដែលប្រជាជនចិនរាប់រយលាននាក់ត្រូវធ្វើដំណើរទៅ-មកក្នុងប្រទេស កំឡុងបុណ្យចូលឆ្នាំចិននាសប្តាហ៍នេះ ។ ក្រៅពីប្រទេសចិននោះ ថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិកក៏បានរកឃើញករណីអ្នកផ្ទុកវីរុសនេះដែរ ដោយករណីទាំងនោះ គឺពាក់ព័ន្ធជាមួយអ្នកដែលធ្វើដំណើរមកពីក្រុងវូហាន របស់ប្រទេសចិន ៕ធ.ដ

  • លោក Scott Morrison ជំរុញឱ្យបង្កើនវិធានការកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃនៅអូស្រ្តាលីនាពេលអនាគត

    លោក Scott Morrison ជំរុញឱ្យបង្កើនវិធានការកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃនៅអូស្រ្តាលីនាពេលអនាគត

    អូស្រ្តាលី៖ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ ភ្លើងឆេះព្រៃបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅអូស្រ្តាលី ជាពិសេសនៅរដ្ឋ New South Wales និងរដ្ឋ Victoria ខណៈមនុស្ស២៩នាក់បានស្លាប់ សត្វរាប់រយលានក្បាលបានងាប់ លំនៅឋានរាប់ពាន់ខ្នងរងការបំផ្លិចបំផ្លាញ ដោយសារតែគ្រោះមហន្តរាយដ៏អាក្រក់នេះ ។ ឆ្លើយតបនឹងបញ្ហាដ៏តានតឹងខាងលើ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានទទូចឲ្យបង្កើតផែនការយុទ្ធសាស្រ្តថ្នាក់ជាតិមួយ សម្រាប់ការកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃនាថ្ងៃអនាគត តាមរយៈការប្រើប្រាស់បច្ចេកទេសដុតគុម្ពព្រៃចោលដោយចេតនា ។ ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះថែមទាំងស្នើឱ្យមាន ការបង្កើតផែនការក៏ដូចជាស្តង់ដាថ្នាក់ជាតិមួយ ដើម្បីបង្កើនការអនុវត្តវិធីសាស្រ្តនេះបន្ថែមទៀត ហើយរដ្ឋនានានឹងត្រូវគោរពជាដាច់ខាត ៕ធ.ដ

  • វីរុសផ្លូវដង្ហើមថ្មីនៅចិនផ្តាច់ជីវិតមនុស្សកើនដល់៦នាក់ និងឆ្លងមនុស្ស២៩១នាក់ហើយ

    វីរុសផ្លូវដង្ហើមថ្មីនៅចិនផ្តាច់ជីវិតមនុស្សកើនដល់៦នាក់ និងឆ្លងមនុស្ស២៩១នាក់ហើយ

    ចិន៖ វីរុសផ្លូវដង្ហើមថ្មី ខូរ៉ូណា បានបន្តឆក់យកអាយុជីវិតមនុស្សកើនដល់៦នាក់ហើយ ស្របពេលដែលមនុស្សប្រមាណ២៩១នាក់បានឆ្លងមេរោគប្រភេទថ្មីនេះនៅទូទាំងប្រទេសចិន នេះបើអភិបាលក្រុង វូហាន ថ្លែងប្រាប់ទូរទស្សន៍រដ្ឋចិន ។ ប្រភពខាងលើនេះបានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកផ្ទុកវីរុសទាំង២៩១នាក់មាន២៧០នាក់ស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី ០៥នាក់នៅរដ្ឋធានីប៉េកាំង ១៤នាក់នៅខេត្តក្វាងទុង និង០២នាក់ទៀតនៅទីក្រុងសៀងហៃ ។ ស្របពេលជាមួយគ្នានេះដែរ នៅមានករណីសង្ស័យជាង៥០ករណីទៀត ដែលកំពុងស្ថិតក្រោមការតាមដាននៅក្នុងតំបន់ ក៏ដូចជាខេត្តចំនួន១៤ផ្សេងទៀតទូទាំងប្រទេសចិន ក្នុងនោះរួមមានខេត្តជីលីន នៅភាគឦសាន ខេត្តជែជាំង នៅភាគខាងកើត និងខេត្តដីកោះហៃណាន ៕ធ.ដ

  • ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្លោង K-4 ប្រភេទបាញ់ចេញពីនាវាមុជទឹក និង មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

    ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្លោង K-4 ប្រភេទបាញ់ចេញពីនាវាមុជទឹក និង មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

    ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា មីស៊ីលផ្លោង K-4 ត្រូវបានបាញ់សាកល្បងនៅឈូងសមុទ្រ ប៊ែនហ្គាល់ ភាគអាគ្នេយ៍ប្រទេសកាលពីប៉ុន្មានថ្ងៃមុន ហើយវាត្រូវបានបាញ់ចេញពីឧបករណ៍មួយដែលស្ថិតនៅក្រោមផ្ទៃសមុទ្រ ។ ប្រភពបន្តថា កំឡុងការធ្វើតេស្តមីស៊ីល K-4 នោះ វាអាចហោះបានចម្ងាយ២.២០០គីឡូម៉ែត្រ ដែលនេះគឺជាលើកដំបូងហើយសម្រាប់មីស៊ីលប្រភេទនេះ ក្នុងការបាញ់សាកល្បងចម្ងាយឆ្ងាយដូច្នេះ ខណៈកន្លងមកមីស៊ីល K-4 ត្រូវបានបាញ់សាកល្បងតែក្នុងរយៈចម្ងាយខ្លីប៉ុណ្ណោះ ។ បើតាមការរំពឹងទុកនោះ ឥណ្ឌានឹងបំពាក់មីស៊ីលប្រភេទនេះនៅក្នុងនាវាមុជទឹក INS Arihant របស់ខ្លួន ដែលបច្ចុប្បន្នមានបំពាក់មីស៊ីលផ្លោង K-15 ចំនួន១២គ្រាប់ ដែលមានសមត្ថភាពប្រើក្បាលគ្រាប់នុយក្លេអ៊ែរ ។ នៅពេលមីស៊ីល K-4 អាចប្រើប្រាស់បានជាផ្លូវការ នាវាមុជទឹក Arihant នឹងផ្ទុកមីស៊ីលផ្លោងនេះបាន៤គ្រាប់បន្ថែមទៀត ៕ធ.ដ

  • មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបប្រកាសជាសាធារណៈថា នឹងផ្តល់ប្រាក់៣លានដុល្លារដល់ជនទាំងឡាយណា ដែលអាចសម្លាប់លោក ដូណាល់ ត្រាំ

    មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបប្រកាសជាសាធារណៈថា នឹងផ្តល់ប្រាក់៣លានដុល្លារដល់ជនទាំងឡាយណា ដែលអាចសម្លាប់លោក ដូណាល់ ត្រាំ

    អ៊ីរ៉ង់៖ លោក Ahmad Hamzeh ដែលជាសមាជិកសភាអ៊ីរ៉ង់មួយរូបនៅទីក្រុង Kahnuj ខេត្ត Kerman បានប្រកាសផ្តល់ប្រាក់រង្វាន់៣លានដុល្លារដល់ជនទាំង ឡាយណា ដែលអាចសម្លាប់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន នេះបើតាមសារព័ត៌មាន euronews នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ។ខេត្ត Kerman ត្រូវបានគេស្គាល់ថា ជាទឹកដីកំណើតរបស់លោកឧត្តមសេនីយ៍ កាស្សេម សូឡៃមេនី មេបញ្ជាការកងអង្គភាពពិសេស Quds របស់កងកម្លាំងឆ្មាំបដិ វត្តន៍អ៊ីរ៉ង់ IRGC ដែលត្រូវបានយោធាអាមេរិកធ្វើការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះដ្រូន ផ្តាច់ជីវិតកាលពីថ្ងៃទី០៣ ខែមករាកន្លងទៅនេះ នៅឯអា កាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ លោក Hamzeh បានថ្លែងនៅចំពោះមុខសភានៅថ្ងៃទី២១ ខែមករានេះថា រូបលោកសូមប្រកាសតាងនាមឱ្យប្រជាជននៃខេត្ត Kerman ថា ពលទាហានខេត្ត Kerman ទាំងអស់គឺស្មោះស័្មគ្រនឹងលោក សូឡៃមេនី ហើយយើងមិនមានការភ័យខ្លាចនោះឡើយ… ពួកយើងនឹងផ្តល់ប្រាក់៣លានដុល្លារដល់ជនណាក៏ដោយ ដែលអាចផ្តាច់ជីវិតលោក ដូណាល់ ត្រាំ យកមកឱ្យអ៊ីរ៉ង់បាន ។សូមរំលឹកថា កន្លងមក…

  • រុស្ស៊ីសង្ឃឹមថា អ៊ីរ៉ង់នឹងមិនសម្រេចចិត្តបោះបង់ចោលសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរសកលលោកឡើយ

    រុស្ស៊ីសង្ឃឹមថា អ៊ីរ៉ង់នឹងមិនសម្រេចចិត្តបោះបង់ចោលសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរសកលលោកឡើយ

    រុស្ស៊ី៖ រដ្ឋាភិបាលទីក្រុងមូស្គូសង្ឃឹមថា ប្រទេសអ៊ីរ៉ង់នឹងមិនសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) នោះឡើយ នេះបើតាមអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryakov នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានដកស្រង់សម្តីរបស់លោក Sergei Ryakovចុះផ្សាយថា យើងសូមព្រមានភាគីអ៊ីរ៉ង់ប្រឆាំងនឹងជំហានមិនប្រុងប្រយ័ត្ន ទាក់ទិននឹងការរក្សាកាតព្វកិច្ចរបស់សាធារណៈរដ្ឋឥស្លាមួយនេះ ស្ថិតក្រោមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ NPT ។ លោកបន្ថែមទៀតថា យើងនិយាយអំពីរឿងនេះដោយបើកចំហ ហើយពិចារណាលើសន្ធិសញ្ញានេះថាជាគន្លឹះនៃសន្តិសុខពិភពលោក ជាពិសេសត្រូវគិតពីដំណើរការប្រកាសអាសន្នដែលកំពុងវិវឌ្ឍជាទូទៅនៅក្នុងការត្រួតពិនិត្យអាវុធ និងការមិនរីកសាយអាវុធ ។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់អនុប្រមុខការទូតរុស្ស៊ីរូបនេះ ត្រូវបានធ្វើឡើងក្រោយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានព្រមានថា បើសិនជាបណ្ដាមហាអំណាចអឺរ៉ុបនៅតែបន្តប្រកាន់ភ្ជាប់នូវអាកប្បកិរិយាមិនត្រឹមត្រូវ ឬបញ្ជូនសំណុំរឿងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នោះអ៊ីរ៉ង់នឹងដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ៕ធ.ដ

  • មេបញ្ជាការកងអង្គភាពពិសេស Quds ថ្មីប្តេជ្ញាសងសឹកឲ្យលោក កាស្សេម សូឡៃមេនី ដែលត្រូវបានសហរដ្ឋអាមេរិកសម្លាប់

    មេបញ្ជាការកងអង្គភាពពិសេស Quds ថ្មីប្តេជ្ញាសងសឹកឲ្យលោក កាស្សេម សូឡៃមេនី ដែលត្រូវបានសហរដ្ឋអាមេរិកសម្លាប់

    អ៊ីរ៉ង់៖ អ៊ីរ៉ង់សន្យាថា នឹងសងសឹកឱ្យវិញ្ញាណក្ខន្ធលោក កាស្សេម សូឡៃមេនី វិញ នេះបើតាមការព្រមានរបស់មេបញ្ជាការកងអង្គភាពពិសេស Quds ថ្មី របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក អ៊ីស្មែល កាអានី នៅថ្ងៃទី២០ ខែមករានេះនៅឯពិធីបង្ហាញខ្លួននៅចំពោះមុខក្រុមមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍ (IRGC) ដើម្បីចូលកាន់តំណែងជាផ្លូវការ ។ ជាមួយគ្នានេះ លោក អ៊ីស្មែល កាអានី បាននិយាយថា សហរដ្ឋអាមេរិកបានសម្លាប់លោក សូឡៃមេនី ដោយប្រើប្រាស់វិធីរបស់មនុស្សកំសាក ប៉ុន្តែយើងប្តេជ្ញាថា នឹងសងសឹកចំពោះសត្រូវដែលបានសម្លាប់លោក សូឡៃមេនី តាមបែបមនុស្សក្លាហាន ។ គួរជម្រាបថា លោក អ៊ីស្មែល កាអានី ដែលនឹងត្រូវឡើងកាន់មុខតំណែងបន្តពីលោក កាស្សេម សូឡៃមេនី ដែលជាអតីតមេបញ្ជាការកងអង្គភាពពិសេស Quds របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់រូបនេះ គឺជាមនុស្សម្នាក់ដែលស្មោះស្ម័គ្រនឹងលោក សូឡៃមេនី ហើយក៏ត្រូវបានគេជឿជាក់ដែរថា រូបលោកនឹងបន្តដើរតាមជំហាននៃអតីតមេបញ្ជាការអ៊ីរ៉ង់លោក សូឡៃមេនី ៕ធ.ដ

  • បេក្ខជនប្រធានាធិបតីអាមេរិកលោក Michael Bloomberg និយាយថា បើលោកជាសមាជិកព្រឹទ្ធសភា លោកច្បាស់ជាបោះឆ្នោតទម្លាក់លោក ដូណាល់ ត្រាំ

    បេក្ខជនប្រធានាធិបតីអាមេរិកលោក Michael Bloomberg និយាយថា បើលោកជាសមាជិកព្រឹទ្ធសភា លោកច្បាស់ជាបោះឆ្នោតទម្លាក់លោក ដូណាល់ ត្រាំ

    សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីអាមេរិករបស់គណបក្សប្រជាធិបតេយ្យលោក Michael Bloomberg បានថ្លែងថា បើសិនលោកជាសមាជិកព្រឹទ្ធសភាម្នាក់វិញ លោកនឹងបោះឆ្នោតឲ្យទម្លាក់លោក ដូណាល់ ត្រាំ ព្រោះលោកយល់ថា សភាតំណាងរាស្រ្តបានផ្តល់ភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា លោក ត្រាំ បានប្រព្រឹត្តទង្វើមិនត្រឹមត្រូវ ។ ទន្ទឹមគ្នា បេក្ខជនប្រធានាធិបតី និងជាមហាសេដ្ឋីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ជារួម នីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ មិនសូវជាល្អប៉ុន្មានឡើយ ហើយប្រជាជនអាមេរិកដែលជាម្ចាស់ឆ្នោតគួរតែជាអ្នកសម្រេច ថាតើនរណាគឺជាប្រធា នាធិបតីរបស់ពួកគេ ។ សូមបញ្ជាក់ថា សភាតំណាងរាស្រ្តអាមេរិកបានចាប់ផ្តើមនីតិវិធីស៊ើបអង្កេត ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង បន្ទាប់ពីមានដំណឹងថា លោក ត្រាំ បានដាក់សម្ពាធលើរដ្ឋាភិបាលអ៊ុយក្រែន ឲ្យបើកការស៊ើបអង្កេតលើអតីតប្រធា នាធិបតីអាមេរិក លោក ចូ បៃដិន និងកូនប្រុសលោក ខណៈលោក ចូ បៃដិន ក៏ជាបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យមួយរូបផងដែរ ។ …

  • មេធាវីសេតវិមាននិយាយថា ព្រឹទ្ធសភាត្រូវតែច្រានចោលការចោទប្រកាន់ ដោយសារតែការចោទទាំងនោះ នឹងបង្កគ្រោះថ្នាក់ដល់រដ្ឋធម្មនុញ្ញ

    មេធាវីសេតវិមាននិយាយថា ព្រឹទ្ធសភាត្រូវតែច្រានចោលការចោទប្រកាន់ ដោយសារតែការចោទទាំងនោះ នឹងបង្កគ្រោះថ្នាក់ដល់រដ្ឋធម្មនុញ្ញ

    សហរដ្ឋអាមេរិក៖ មេធាវីសេតវិមានលោក Pat Cipollone និងលោក Jay Sekulow បាននិយាយថា ព្រឹទ្ធសភាត្រូវតែច្រានចោលការចោទប្រកាន់ទាំងនេះ ដោយសារតែបទចោទទាំងនោះ ផ្អែកលើការបន្លំន័យដ៏គ្រោះថ្នាក់នៃរដ្ឋធម្មនុញ្ញ ដែលអាចប៉ះពាល់រយៈពេលយូរដល់រចនាសម្ព័ន្ធរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ។ ទាក់ទិននឹងការចោទប្រកាន់របស់រដ្ឋសភាដែលថា លោក ត្រាំ បានរំលោភអំណា ច ដោយសារលោកបានស្នើបរទេសឲ្យស៊ើបអង្កេតលើគូប្រជែងនយោបាយរបស់លោកនោះ ក្រុមមេធាវីទាំងនេះអះអាងថា រដ្ឋសភាកំពុងព្យាយាមធ្វើឲ្យចុះខ្សោយដល់អំណាចរបស់ប្រធានាធិបតី នៅក្នុងការកំណត់អំពីគោលនយោបាយការបរទេស ។ ដោយឡែកពាក់ព័ន្ធនឹងការចោទប្រកាន់ដែលថា លោក ត្រាំ បានរារាំងដំណើរការស៊ើបអង្កេតរបស់សភា ដោយសារលោកបានបញ្ជាមិនឲ្យសមាជិកនៃអង្គនីតិប្រតិបត្តិរបស់លោក គោរពតាមដីកាកោះហៅរបស់រដ្ឋសភាវិញនោះ ក្រុមមេធាវីទាំងនេះបានបញ្ជាក់ថា សកម្មភាពដែលលោក ត្រាំ បានធ្វើទាំងនោះគឺស្របច្បាប់ ដោយសារតែវាជាការសម្ដែងឡើងនូវផលប្រយោជន៍រក្សាការសម្ងាត់ ដែលមានចែងនៅក្នុងផ្នែកបែងចែកអំណាច ។ សមាជិករដ្ឋសភាដែលដើរតួជារដ្ឋអាជ្ញា បានបញ្ជូនសេចក្ដីសង្ខេបលើអង្គហេតុនៃរឿងក្ដីនេះទៅកាន់ព្រឹទ្ធសភារួចហើយ ដោយបាននិយាយថា ភស្តុតាងជាច្រើនបង្ហាញយ៉ាងច្បាស់ថា លោក ត្រាំ មានកំហុសទាក់ទិននឹងបទចោទប្រកាន់ទាំងពីរនេះ ៕ធ.ដ

  • ប្រធានាធិបតីចិនចេញបញ្ជាឲ្យបង្កើនការទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មី ខណៈវីរុសនេះផ្តាច់ជីវិតមនុស្សកើនឡើង៤នាក់

    ប្រធានាធិបតីចិនចេញបញ្ជាឲ្យបង្កើនការទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មី ខណៈវីរុសនេះផ្តាច់ជីវិតមនុស្សកើនឡើង៤នាក់

    ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញបញ្ជាឱ្យចាត់វិធានការបង្កើនការទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មី ដែលបាននិងកំពុងបង្កការគំរាមកំហែងខ្លាំងក្នុងប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀតនៅអាស៊ី ហើយថា ជីវិត និងសុខភាពប្រជាជនត្រូវបានផ្តល់អាទិភាពខ្ពស់ ហើយការឆ្លងរាលដាលនៃវីរុសនេះត្រូវតែទប់ស្កាត់ជាបន្ទាន់ ។ ទន្ទឹមគ្នា ប្រធានាធិបតីចិនរូបនេះ ក៏តម្រូវឲ្យបញ្ចេញព័ត៌មានអំពីការឆ្លងរាលដាលទាន់ពេលវេលា និង ផ្តល់ព័ត៌មានដល់សារធារណជនអំពីវិធានការរបស់អាជ្ញាធរ ដើម្បីធានាស្ថិរភាពសង្គមក្នុងបំណងឲ្យប្រជាជនស្ងប់ចិត្ត និងសប្បាយបុណ្យចូលឆ្នាំថ្មី ហើយបង្កើនកិច្ចសហការជាអន្តរជាតិនៅក្នុងការប្រយុទ្ធប្រឆាំងវីរុសនេះ ។ ដោយឡែកនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង ក៏បានណែនាំទៅនាយកដ្ឋានពាក់ព័ន្ធ និងអាជ្ញាធរតំបន់ឲ្យពង្រឹងផែនការឆ្លើយតប និង ខិតខំទប់ស្កាត់ជំងឺឆ្លងនេះ ។ លោក លី ក៏បានណែនាំឲ្យមានការសម្របសម្រួល និង កិច្ចសហការកាន់តែប្រសើរជាមួយអង្គការសុខភាពពិភពលោក និងប្រទេសពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរហុងកុង ម៉ាកាវ និងតៃវ៉ាន់ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលវីរុស ។ សូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មីនៅក្នុងទីក្រុងវូហាន ភាគកណ្តាលប្រទេសចិនបានកើនឡើងដល់៤នាក់ហើយ ស្របពេលដែលអាជ្ញាធរចិនអះអាងថា អាចឆ្លងពីមនុស្សទៅមនុស្ស ខណៈអង្គការសុខភាពពិភពលោក (WHO) ប្រកាសរៀបចំកិច្ចប្រជុំ…