Category: ព័ត៌មានអន្តរជាតិ

  • វីរុសផ្លូវដង្ហើមថ្មីនៅចិនផ្តាច់ជីវិតមនុស្សកើនដល់៨០នាក់ និងឆ្លង២.៧៦១នាក់ ខណៈចិនបញ្ជាឲ្យផ្អាកការទិញ-លក់សត្វព្រៃនៅទូទាំងប្រទេស

    វីរុសផ្លូវដង្ហើមថ្មីនៅចិនផ្តាច់ជីវិតមនុស្សកើនដល់៨០នាក់ និងឆ្លង២.៧៦១នាក់ ខណៈចិនបញ្ជាឲ្យផ្អាកការទិញ-លក់សត្វព្រៃនៅទូទាំងប្រទេស

    ចិន៖ សារព័ត៌មានចិន CGTN បានចុះផ្សាយថា វីរុសកូរ៉ូណាប្រភេទថ្មីដែលបាននិងកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសចិននោះ បានធ្វើឱ្យចំនួនអ្នកស្លាប់បន្តកើនឡើងដល់៨០នាក់ហើយ និង ២.៧៦១នាក់ផ្សេងទៀតបានឆ្លងវីរុសផ្លូវដង្ហើមដ៏កាចសាហាវនេះ ។ ឆ្លើយតបនឹងបញ្ហានេះ នៅថ្ងៃទី២៦ ខែមករានេះ អាជ្ញាធរចិនបានចេញបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់នូវការធ្វើចរាចរណ៍ទិញ និង លក់សត្វព្រៃនៅទូទាំងប្រទេស ដើ ម្បីទប់ទល់ចំពោះការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ។ ក្រ សួង និងស្ថាប័នពាក់ព័ន្ធរបស់ចិនទាំងអស់ ដែលធ្វើការងារពាក់ព័ន្ធនឹងបម្រាមខាងលើត្រូវចុះអនុវត្តជាបន្ទាន់ ហើយបម្រាមនឹងមិនត្រូវដកវិញនោះឡើយ ខណៈណាការរីកសាយភាពនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ត្រូវបានទប់ស្កាត់ទាំងស្រុង ។ ការចេញបម្រាមរបស់ចិនពេលនេះ គឺបានកើតមានឡើងក្រោយពីក្រុមអ្នកស្រាវជ្រាវ បានបង្ហាញការសង្ស័យថា វីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានេះ អាចមានជាប់ពាក់ព័ន្ធទៅនឹងលក់សត្វព្រៃដោយខុសច្បាប់ ។ តាមរយៈបម្រាមនេះ រាល់ទីផ្សារលក់ទំនិញធម្មតា ផ្សារទំនើប ហាងផឹកស៊ី ហាងលក់ទំនិញតូចៗ ឬភោជនីយដ្ឋានជាដើម ដែលមិនគោរពតាមបទបញ្ជា នោះអាជ្ញាធរនឹងចុះបិទអាជីវកម្មពួកគេចោល ។ សម្រាប់ប្រទេសផ្សេងៗក្រៅពីចិន ដែលមានករណីឆ្លងវីរុសកូរ៉ូណាពីទីក្រុងវូហាននោះមានដូចជា ថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម នេប៉ាល់…

  • សហរដ្ឋអាម៉េរិក បារាំង និង ជប៉ុនត្រៀមជម្លៀសពលរដ្ឋខ្លួនចេញពីទីក្រុងរបស់ចិនដែលផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មី

    សហរដ្ឋអាម៉េរិក បារាំង និង ជប៉ុនត្រៀមជម្លៀសពលរដ្ឋខ្លួនចេញពីទីក្រុងរបស់ចិនដែលផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មី

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនៅថ្ងៃទី២៦ ខែមករានេះ កំពុងរៀបចំយន្តហោះឈ្នួលមួយ ដើម្បីនាំពលរដ្ឋ និងអ្នកការទូតរបស់ខ្លួនចេញពីទីក្រុងវូហានរបស់ចិន ដែលជាទីតាំងស្នូលនៃការផ្ទុះវីរុសផ្លូងដង្ហើមថ្មីកូរ៉ូណា  ។ យន្តហោះមួយដែលអាចដឹកមនុស្សបាន២៣០នាក់ នឹងដឹកអ្នកការទូតមកពីស្ថានកុងស៊ុលអាម៉េរិក និងពលរដ្ឋអាម៉េរិកទាំងអស់ រួមទាំងសមាជិកគ្រួសាររបស់គេ ។ ទន្ទឹមគ្នា បារាំងក៏មានផែនការជម្លៀសជនជាតិបារាំងដែលជាប់នៅក្នុងទីក្រុង វូហាន ផងដែរ រីឯរុស្ស៊ីកំពុងពិភាក្សាជាមួយចិនអំពីការជម្លៀសពលរដ្ឋរបស់ខ្លួនដែរ ។ ដោយឡែកនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បាននិយាយនៅថ្ងៃទី២៦ ខែមករានេះដែរថា លោកក៏បានត្រៀមរៀបចំដឹកជនជាតិជប៉ុនពីទីក្រុងវូហានរបស់ចិនមកកាន់ប្រទេសវិញផងដែរ ។ លោក អាបេ បានប្រាប់អ្នកយកព័ត៌មានថា ជនជាតិជប៉ុនណាដែលមានបំណងចង់ឱ្យគេជម្លៀសនោះ នឹងត្រូវដឹកចេញតាមយន្តហោះឈ្នួល ហើយថា លោកបានពិភាក្សាជាមួយអាជ្ញាធរចិនអំពីផែនការជម្លៀសមនុស្សនេះ និង មន្ត្រីជប៉ុនកំពុងធ្វើការត្រៀមជម្លៀសមនុស្ស ៕ធ.ដ

  • លោក ដូណាល់ ត្រាំ និយាយថា ការចោទប្រកាន់ដកប្រធានាធិបតីពីតំណែង គឺជារឿងបោកបញ្ឆោត និង ជាការជ្រៀតជ្រែកក្នុងការបោះឆ្នោតដែលមិនធ្លាប់មាន

    លោក ដូណាល់ ត្រាំ និយាយថា ការចោទប្រកាន់ដកប្រធានាធិបតីពីតំណែង គឺជារឿងបោកបញ្ឆោត និង ជាការជ្រៀតជ្រែកក្នុងការបោះឆ្នោតដែលមិនធ្លាប់មាន

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃទី២៦ ខែមករានេះថា ក្រុមមេធាវីរបស់លោកបានបង្អាក់ទាំងស្រុងដល់ការអះ អាងរបស់សមាជិកគណបក្សប្រជាធិបតេយ្យដែលថា លោកគួរតែត្រូវបានចោទប្រកាន់ និងដកចេញពីតំណែង ។ មួយថ្ងៃបន្ទាប់ពីក្រុមមេធាវីរបស់លោក ត្រាំ បានចាប់ផ្ដើមការពារក្ដីឲ្យលោក នៅក្នុងការជំនុំជម្រះដោយព្រឹទ្ធសភា លោកបានសរសេរសារលើបណ្តាញសង្គមធ្វីតធើថា ការចោទប្រកាន់ដកប្រធានាធិបតីពីតំណែងនេះ គឺជារឿងបោកបញ្ឆោត…. វាគឺជាការជ្រៀតជ្រែកយ៉ាងខ្លាំងក្លានៅក្នុងការបោះឆ្នោត ដែលមិនធ្លាប់មានពីមុនមក‍ ។ ទន្ទឹមនេះ លោក ត្រាំ បាននិយាយវាយប្រហារប្រធានក្រុមរដ្ឋអាជ្ញានៃរឿងក្ដីនេះខាងគណបក្សប្រជាធិបតេយ្យ លោក Adam Schiff យ៉ាងដូច្នេះថា លោកគឺជាអ្នកនយោបាយពុករលួយម្នាក់ និង ប្រហែលជាមនុស្សឆ្កួតលីលាខ្លាំងម្នាក់… លោកនៅមិនទាន់បានសងមកវិញ ចំពោះអ្វីដែលលោកបានធ្វើមកលើប្រទេសរបស់យើងនោះទេ‍ ។ សូមបញ្ជាក់ផងដែរថា សវនាការលើរឿងក្ដីរបស់លោក ដូណាល់ ត្រាំ នឹងចាប់ផ្ដើមដំណើរការបន្ដទៀតនៅថ្ងៃទី២៧ ខែមករានេះ មុនពេលដែលសមាជិកព្រឹទ្ធ សភាសហរដ្ឋអាមេរិកទាំង១០០នាក់សម្រេចទៅលើជោគវាសនារបស់លោក ៕ធ.ដ

  • ចំនួនអ្នកស្លាប់កើនដល់៣៥នាក់ និងរបួស១.៦០០នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកនៅតួកគី

    ចំនួនអ្នកស្លាប់កើនដល់៣៥នាក់ និងរបួស១.៦០០នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកនៅតួកគី

    តួកគី៖ ចំនួនអ្នកស្លាប់បានបន្តកើនឡើងដល់៣៥នាក់ និងមនុស្ស១.៦០០នាក់ផ្សេងទៀតបានទទួលរងរបួស ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.៨រ៉ិកទ័រវាយប្រហារនៅតំបន់ភាគខាងកើតប្រទេសតួកគី កាលពីល្ងាចថ្ងៃទី២៤ ខែមករានេះ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ក្រុមអ្នកជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់នៅជិតទីក្រុង Sivrice  ខេត្ត អេឡាហ្សីក ជាទីដែលគ្រោះរញ្ជួយដីដ៏កក្រើកនេះបានកើតឡើង ។ សូមរំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ១៩៩៩ គ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតមួយ មានកម្រិត៧.៤រ៉ិកទ័របានផ្តាច់ជីវិតមនុស្សប្រមាណ១ម៉ឺន៧ពាន់នាក់ បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចមានទ្វេដង នេះបើតាមសារព័ត៌មានចិន CGTN ៕ធ.ដ

  • គ្រោះរញ្ជួយដីដ៏កក្រើកនៅតួកគី ផ្តាច់ជីវិតមនុស្ស១៨នាក់ និងជាង៥០០នាក់ទៀតរបួស

    គ្រោះរញ្ជួយដីដ៏កក្រើកនៅតួកគី ផ្តាច់ជីវិតមនុស្ស១៨នាក់ និងជាង៥០០នាក់ទៀតរបួស

    តួកគី៖ យ៉ាងហោចណាស់មានមនុស្ស១៨នាក់បានបាត់បង់ជីវិត និងច្រើនជាង៥០០នាក់រងរបួស ខណៈមនុស្ស៣០នាក់ផ្សេងទៀតបានជាប់នៅក្នុងគំនរបាក់បែកនៃអគារជាច្រើនដែលបានដួលរលំ ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.៧រ៉ិកទ័រវាយប្រហារនៅតំបន់ភាគខាងកើតប្រទេសតួកគី នៅល្ងាចថ្ងៃទី២៤ ខែមករានេះ ។ស្របពេលជាមួយគ្នានេះ ក្រុមអ្នកជួយសង្គ្រោះត្រូវបានបញ្ជូនទៅខេត្ត អេឡាហ្សីក ជាទីដែលគ្រោះរញ្ជួយដីដ៏កក្រើកនេះបានកើតឡើង ។ មនុស្សរាប់រយនាក់បានក្លាយជាជនគ្មានទីជម្រក ដោយសារផ្ទះជាច្រើនបានខូចខាត ហើយមនុស្សជិត៣០នាក់ត្រូវបានគេជឿថា បានជាប់ខាងក្នុងអគាររលំបែកបាក់ ។ បើតាមរដ្ឋមន្ត្រីសុខាភិបាលតួកគី មនុស្ស១៣នាក់បានស្លាប់នៅខេត្ត អេឡាហ្សីក និងមនុស្ស៥នាក់ផ្សេងទៀតបានស្លាប់ផងដែរនៅខេត្ត ម៉ាឡាតយ៉ា ដែលជាខេត្តជិតខាងគ្នា ។ដោយឡែកមនុស្សសរុបចំនួន៥៥៣នាក់បានរងរបួស ហើយអគារចំនួន៣០បានរលំបាក់នៅក្នុងខេត្តទាំងពីរនេះ ។សូមរំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ១៩៩៩ គ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតមួយ មានកម្រិត៧.៤រ៉ិកទ័របានផ្តាច់ជីវិតមនុស្សប្រមាណ១៧.០០០នាក់ បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចមានទ្វេដង នេះបើតាមសារព័ត៌មានចិន CGTN ៕          

  • មន្ទីរបញ្ចកោណបញ្ជាក់ថា ទាហានអាម៉េរិក៣៤នាក់រងរបួសក្នុងការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់កាលពីពេលថ្មីៗនេះ

    មន្ទីរបញ្ចកោណបញ្ជាក់ថា ទាហានអាម៉េរិក៣៤នាក់រងរបួសក្នុងការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់កាលពីពេលថ្មីៗនេះ

    សហរដ្ឋអាមេរិក៖ មន្ទីរបញ្ចកោណនៅថ្ងៃទី២៤ ខែមករានេះបញ្ជាក់ថា ទាហានអាម៉េរិកចំនួន៣៤នាក់បានទទួលរងប៉ះពាល់ប្រព័ន្ធខួរក្បាល ដោយសារការរប៉ះទង្គិចនឹងសំឡេងផ្ទុះគ្រាប់ខ្លាំង ក្នុងពេលរងការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់ទៅលើមូលដ្ឋានយោធាមួយនៅអ៊ីរ៉ាក់នៅក្នុងខែនេះ ។អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចូណាថាន ហូហ្វមែន បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា ទាហានអាម៉េរិកចំនួន៣៤នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញមានការប៉ះទង្គិចប្រព័ន្ធខួរក្បាល (TBI) ដែលធ្វើឱ្យមានភាពច្របូកច្របល់និងវង្វេងស្មារតី ។ លោកបន្តថា ពីដំបូងជនរងគ្រោះ១៧នាក់ត្រូវបានបញ្ជូនទៅប្រទេសអាល្លឺម៉ង់ដើម្បីទទួលការព្យាបាល ហើយ៨នាក់ក្នុងចំណោមពួកគេបានមកដល់សហរដ្ឋអាម៉េរិកវិញកាលពីថ្ងៃទី២៥ ខែមករា ហើយពួកគេនឹងបន្តការទទួលការព្យាបាលនៅសហរដ្ឋអាម៉េរិក ។ លោកបន្ថែមទៀតថា ជនរងគ្រោះ៩នាក់ទៀតដែលបានត្រូវបានដឹកតាមយន្តហោះទៅប្រទេសអាល្លឺម៉ង់នោះ កំពុងទទួលការព្យាបាលនៅទីនោះ ហើយទាហាន១៧ផ្សេងទៀតដែលត្រូវបានព្យា បាលនៅតំបន់នៃទីតាំងមូលដ្ឋានទ័ពនោះបានត្រឡប់ទៅបំពេញការងារនៅអ៊ីរ៉ាក់ ។សូមរំលឹកថា កាលពីដំបូងឡើយ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា មិនមានជនជាតិអាម៉េរិករងរបួសនៅក្នុងការវាយប្រហារទៅលើមូលដ្ឋានទ័ព Ain al-Asad នៅអ៊ីរ៉ាក់ កាលពីយប់ថ្ងៃទី៧ និងទី៨ ខែមករានោះទេ ប៉ុន្តែ ក្រោយមកក្រុមអាជ្ញាធរបានរាយការណ៍ថា កងទ័ពចំនួន១១នាក់បានរងរបួស ។ ហើយការវាយប្រហារនេះ ជាការសងសឹកក្រោយអាមេរិកសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី នៅអ៊ីរ៉ាក់ ៕      

  • ការជំនុំជម្រះដកតំណែងលោក ដូណាល់ ត្រាំ ជជែកចុងក្រោយផ្តោតលើការរារាំងដំណើរការស៊ើបអង្កេតរបស់សភា

    ការជំនុំជម្រះដកតំណែងលោក ដូណាល់ ត្រាំ ជជែកចុងក្រោយផ្តោតលើការរារាំងដំណើរការស៊ើបអង្កេតរបស់សភា

    សហរដ្ឋអាមេរិក៖ ក្រុមសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យរបស់អាមេរិក បានដាក់បង្ហាញរឿងក្តីរបស់ខ្លួន នៅថ្ងៃទី២៤ ខែមករានេះ ស្តីពីការរារាំងនៃការចោទប្រកាន់របស់សភាប្រឆាំងនឹងលោក  ដូណាល់ ត្រាំ នៅថ្ងៃចុងក្រោយនៃការជជែកដេញដោលក្នុងការជំនុំជម្រះជាប្រវត្តិសាស្រ្តរបស់ព្រឹទ្ធសភា ។លោក Hakeem Jeffries ជាសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យម្នាក់ក្នុងចំណោម៧នាក់ដែលធ្វើជាអ្នកចាត់ចែងការជំនុំជម្រះនោះបាននិយាយថា លោក ដូណាល់ ត្រាំ បានព្យាយាមបោកប្រាស់… លោកត្រូវបានគេចាប់ ហើយបន្ទាប់មក លោកបានខិតខំធ្វើការបិទបាំង ។ លោក Jeffries បន្ថែមទៀតថា ក្រុមមន្រ្តីរបស់រដ្ឋបាលលោក ត្រាំ បានដឹងពីការប្រព្រឹត្តិមិនត្រឹមត្រូវរបស់លោកប្រធានាធិបតីកាលពីឆ្នាំទៅ ។សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងប្រឈមនឹងការចោទប្រកាន់ដកហូតចេញពីដំណែងចំនួន២ ដែលចោទប្រកាន់លោកពីការរំលោភអំណាច នៃការកាន់ដំណែងជាប្រធានាធិបតី ហើយនឹងការរារាំងកិច្ចខំប្រឹងប្រែងរបស់សភា ដើម្បីស៊ើបអង្កេតសកម្មភាពរបស់លោកដែលទាក់ទិននឹងប្រទេសអ៊ុយក្រែន ។ លោក ត្រាំ ក៏រងការចោទប្រកាន់ពីការដាក់ការគាបសង្កត់លើអ៊ុយក្រែនឲ្យបើកការស៊ើបអង្កេតរឿងពុករលួយរបស់លោក ចូ បៃដិន ដែលជាគូប្រជែងដ៏សំខាន់ម្នាក់ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ៕      

  • វីរុសផ្លូវដង្ហើមថ្មីនៅចិនផ្តាច់ជីវិតមនុស្សកើនដល់៤១នាក់ និងឆ្លង១.២៩៧នាក់

    វីរុសផ្លូវដង្ហើមថ្មីនៅចិនផ្តាច់ជីវិតមនុស្សកើនដល់៤១នាក់ និងឆ្លង១.២៩៧នាក់

    ចិន៖ យោងតាមរបាយការណ៍ចុងក្រោយបានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយ សារវីរុសកូរ៉ូណាប្រភេទថ្មីបានបន្តកើនឡើងដល់៤១នាក់ និងឆ្លង១.២៩៧នាក់ នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ។ទន្ទឹមគ្នា ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសត្រៀមថវិការចំនួន១ពាន់លានយ័ន ឬស្មើនឹងប្រមាណជាង១៤៤លានដុល្លារអាមេរិក ដើម្បីជាជំនួយសង្គ្រោះដល់ខេត្តហ៊ូប៉ី ដែលកំពុងទទួលរងការរីករាលដាលយ៉ាងធ្ងន់ធ្ងរនៃវីរុសខូរ៉ូណាប្រភេទថ្មី ។ មកទល់នឹងពេលនេះ វីរុសកូរ៉ូណាប្រភេទថ្មីនេះ បានរីករាលដាលដល់ប្រទេសចំនួន៨ហើយ ក្នុងនោះរួមមាន ចិន កោះតៃវ៉ាន់ ថៃ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក សិង្ហបុរី និងវៀតណាម ។ដោយឡែកអង្គការសុខភាពពិភពលោក (WHO) បានអះអាងថា វាដូចជាលឿនពេកហើយ ក្នុងការប្រកាសចាត់ទុកជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាថ្មី នៅប្រទេសចិនជាការព្រួយបារម្ភថ្នាក់អន្តរជាតិ តាមរយៈការប្រកាសភាពអាសន្នផ្នែកសុខាភិបាលសាធារណៈនោះ ។ ប៉ុន្តែជាមួយគ្នានេះ អង្គការអង្គការសុខភាពពិភពលោក ក៏បានព្រមានដែរថា ចំនួនករណីឆ្លងអាចនឹងផ្ទុះឡើងកាន់តែច្រើន ខណៈវីរុសថ្មីនេះនៅតែស្ថិតក្រោមភាពអាថ៌កំបាំងនៅឡើយ ៕            

  • ស្រ្តីម្នាក់នៅរដ្ឋ Chicago សហរដ្ឋអាមេរិក ក្លាយជាជនរងគ្រោះទី២ដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី

    ស្រ្តីម្នាក់នៅរដ្ឋ Chicago សហរដ្ឋអាមេរិក ក្លាយជាជនរងគ្រោះទី២ដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី

    សហរដ្ឋអាមេរិក៖ មន្រ្តីសុខាភិបាលអាមេរិកបានអះអាងពីករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីជាលើកទី២ ដែលបានកើតលើស្រ្តីម្នាក់រស់នៅក្នុងទីក្រុង Chicago ដែលបានធ្វើដំណើរទៅកាន់ទីក្រុងវូហាន ប្រទេសចិន ។បើតាមសារព័ត៌មានចិន CGTN ស្រ្តីរូបនោះមានអាយុ៦០ឆ្នាំ និងបានវិលត្រឡប់មកពីប្រទេសចិន កាលពីថ្ងៃទី១៣ ខែមករាមកនេះ ដែលនៅអំឡុងពេលនោះ គាត់មិនបានបង្ហាញរោគសញ្ញាអ្វីនោះឡើយ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ស្រ្តីរូបនោះ បានហៅវេជ្ជបណ្ឌិតរបស់លោកស្រី ដើម្បីរាយការណ៍ពីអាការៈរោគរបស់ខ្លួន ។សូមបញ្ជាក់ថា ករណីឆ្លងដំបូងនៃវីរុសផ្លូវដង្ហើមថ្មីនៅសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ។ ប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺបានបញ្ជាក់ថា ខ្លួនបាននិងកំពុងបើកការស៊ើបអង្កេតចំនួន៦៣ករណីផ្សេងទៀតនៅទូទាំងប្រទេស ខណៈករណីដែលអាចកើតមាននៃវីរុសកូរ៉ូណាប្រភេទថ្មីនេះបានរីករាលដាលពាសពេញពិភពលោក ៕      

  • អ៊ីរ៉ង់ចោទសហរដ្ឋអាមេរិកថា ជារដ្ឋភេវរកម្ម ក្រោយប្រើពាក្យគំរាមកំហែងលើមេទ័ពកំពូលអ៊ីរ៉ង់ថ្មីរបស់ខ្លួន

    អ៊ីរ៉ង់ចោទសហរដ្ឋអាមេរិកថា ជារដ្ឋភេវរកម្ម ក្រោយប្រើពាក្យគំរាមកំហែងលើមេទ័ពកំពូលអ៊ីរ៉ង់ថ្មីរបស់ខ្លួន

    អ៊ីរ៉ង់៖អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi បានរិះគន់ធ្ងន់ ៗជុំវិញការគំរាមកំហែងរបស់សហរដ្ឋអាមេរិកលើលោក អ៊ីស្មែល ហ្គាអានី ដែល ត្រូវបានមេដឹកនាំកំពូលអ៊ីរ៉ង់ តែងតាំងជាមេបញ្ជាការកងអង្គភាព ឃ្យូដស៍ ថ្មីរបស់អ៊ីរ៉ង់ និងថា វោហាសាស្រ្តនេះ គឺជាការផ្សព្វផ្សាយជាផ្លូវការ និងបង្ហាញឱ្យឃើញដោយឥតលាក់លៀមនៃរដ្ឋភេវរកម្ម ។ បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រូបនេះ ថែមទាំងបានធ្វើការជម្រុញអោយសហគមន៍អន្តរជាតិថ្កោលទោសសហរដ្ឋអាមេរិក ដោយសំអាងថា ការបន្តនិន្នាការបែបនេះ អាចនឹងធ្លាក់លើមនុស្សគ្រប់គ្នាឆាប់ៗនេះ ឬទៅថ្ងៃអនា គត ។ ការអត្ថាធិប្បាយបែបនេះរបស់លោក Abbas Mousavi  ត្រូវបានធ្វើឡើងបន្ទាប់ពីតំណាងពិសេសអាមេរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់លោក ប៊ីរយ៉ាន ហ៊ុក បានព្រមានថា មេទ័ពអ៊ីរ៉ង់ថ្មីនឹងមានវាសនាដូចលោក កាស្សេម សូឡៃមេនី បើហ៊ានសម្លាប់ពលរដ្ឋ ឬ កងទ័ពអាមេរិក ។ ទន្ទឹមគ្នានោះ លោក ប្រ៊ីយ៉ាន ហ៊ុក បានសង្កត់ធ្ងន់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ…