-
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅថៃបន្តកើនឡើងដល់១៤នាក់ហើយ

ថៃ៖ មន្រ្តីសុខាភិបាលថៃបានទទួលស្គាល់ការឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីចំនួន០៦ករណីបន្ថែមទៀត ក្នុងចំណោមភ្ញៀវទេសចរណ៍ដែលមកពីប្រទេសចិន ហើយ នេះបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់១៤នាក់ ។ ទន្ទឹមគ្នា អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃលោក Tanarak Plipat បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៦នាក់ខាងលើ មានអាយុចន្លោះពី៦ ដល់៧០ឆ្នាំ សុទ្ធសឹងជាសមាជិកគ្រួសារតែមួយមកពីខេត្តហ៊ូប៉ី ខណៈមនុស្សម្នាក់ផ្សេងទៀតមកពីខេត្ត ឆុងហ្គីង ។ គួរជម្រាបថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសចិន បានកើនដល់១០៦នាក់ហើយ និង៤.៥៣៥នាក់ផ្សេងទៀតបានឆ្លង ខណៈប្រទេសចំនួន១៥ក៏បានរាយការណ៍ពីករណីផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះផងដែរ ៕ធ.ដ
-
សហរដ្ឋអាមេរិក និង អ៊ីរ៉ាក់ថ្កោលទោសការវាយប្រហារដោយមីស៊ីលនៅបរិវេណស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដ

អ៊ីរ៉ាក់៖ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុល ម៉ាឌី និងរដ្ឋមន្រ្តីការបរ ទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី២៧ ខែមករានេះ បានធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ និង បានថ្កោលទោសការវាយប្រហារដោយមីស៊ីលចំនួន៣គ្រាប់ក្បែរបរិវេណស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ហើយមីស៊ីលមួយគ្រាប់ត្រូវបានគេអះអាងថា ត្រូវចំអាហារដ្ឋានរបស់ស្ថានទូត ធ្វើឲ្យមនុស្សមួយចំនួនរងរបួស ។ ភាគីទាំងពីរបានជជែកពិភាក្សាគ្នាស្តីពីការពង្រឹងនីតិវិធីរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដែលទទួលខុសត្រូវក្នុងការការពារស្ថានទូតសហរដ្ឋអាមេរិក និងបេសកកម្មការទូតដទៃទៀត ក៏ដូចជាតាមដានស៊ើបអង្កេតដើម្បីនាំអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះទៅរកយុត្តិធម៌ នេះបើតាមសេចក្តីថ្លែងការណ៍ពីការិយា ល័យសារព័ត៌មានរបស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ ។ ទន្ទឹមគ្នា លោក អាប់ឌុល ម៉ាឌី បានលើកឡើងពីភាពចាំបាច់ ដើម្បីរក្សាភាពស្ងប់ស្ងាត់នៅក្នុងតំបន់ ដោយលោកនិយាយថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់គួរតែគោរពអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ និង ជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ាក់ ។ គួរបញ្ជាក់ថា កិច្ចសន្ទនាគ្នាតាមទូរស័ព្ទខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលសារព័ត៌មានស្តីពីសព្វាវុធ Inside Defense បានរាយការណ៍ថា សហរដ្ឋអាមេរិកបានបញ្ឈប់រាល់ការផ្តល់សព្វាវុធទៅកាន់ប្រទេសអ៊ីរ៉ាក់ និងថា ការផ្អាកនោះរួមមានទាំងការផ្តល់ក្រុមយន្តហោះចម្បាំង F-16 ថ្មីផងដែរ ហើយក្រសួងការពារជាតិអាមេរិកនឹងសម្រេចបន្តការផ្តល់សព្វាវុធ នៅពេលដែលបរិយាកាសនៅក្នុងប្រទេសអ៊ីរ៉ាក់ មើលទៅមានសុវត្ថិភាពគ្រប់គ្រាន់ឡើងវិញ ៕ធ.ដ…
-
ប្រធានាធិបតីអ៊ីរ៉ង់ថ្លែងថា ប្រជាជនអ៊ីរ៉ង់មិនគួរបណ្តោយឱ្យវិធីសាស្រ្តដាក់សម្ពាធអតិបរិមារបស់លោក ដូណាល់ ត្រាំ ធ្វើឱ្យអន្តរាយដល់ឯកភាពជាតិឡើយ

អ៊ីរ៉ង់៖ ប្រជាជនអ៊ីរ៉ង់មិនគួរអនុញ្ញាតិឱ្យវិធីសាស្រ្តដាក់ “សម្ពាធអតិបរិមា” របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើឱ្យអន្តរាយដល់ឯកភាពជាតិ មុនការបោះឆ្នោតសភាឡើយ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៊ូហានី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។ នៅក្នុងសន្ទករថាផ្សាយផ្ទាល់តាមគេហទំព័រផ្លូវការរបស់ខ្លួន ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបាននិយាយយ៉ាងដូច្នេះថា យើងមិនគួរបណ្តោយអោយលោក ត្រាំ ជោគជ័យក្នុងការបង្កើតគម្លាតរវាងស្ថាប័ន និងប្រជាជននោះទេ យើងគួរតែរក្សាសាមគ្គីភាព សូមកុំងាកក្រោយពីការបោះឆ្នោតថ្ងៃទី២១ ខែកុម្ភៈខាងមុខ សូមឱ្យមានអ្នកទៅបោះឆ្នោតខ្ពស់ ។ ស្របពេលជាមួយគ្នានោះដែរ លោក ហាសាន រ៊ូហានី បានសង្កត់ធ្ងន់ទៀតថា យើងមិនគួរអនុញ្ញាតឱ្យលោក ដូណាល់ ត្រាំ និង ក្រុមភេវរករទាំងនោះនៅសេតវិមានដាច់ឆ្ងាយពីអ៊ីរ៉ង់នោះទេ ៕ធ.ដ
-
បណ្តាប្រទេសជាច្រើនលើពិភពលោកប្រកាសជួយដល់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមកូរ៉ូណា

ចិន៖ ជំនួយនានាបាននិងកំពុងហូរហៀមកពីបណ្តាប្រទេសជុំវិញពិភពលោកចូលទៅកាន់ប្រទេសចិន ក្នុងគ្រាដែលវីរុសកូរ៉ូណាកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរក្នុងទីក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ដែលជាកន្លែងស្នូលនៃការចាប់ផ្តើមផ្ទុះវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស នៅថ្ងៃទី២៧ ខែមករានេះ បានលើកឡើងថា អង្គការសហប្រជាជាតិសូមសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា និងមានទំនុកចិត្តទាំងស្រុងលើសមត្ថភាពរបស់ចិនផ្ទាល់ ចំពោះការគ្រប់គ្រងជម្ងឺដ៏គ្រោះថ្នាក់នេះ ។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលជួបពិភាក្សាជាមួយអ្នកតំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ លោក ហ្សាំង ជន ៕ធ.ដ
-
ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បន្តជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជានៅអាណត្តិថ្មី

សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានធ្វើមហាសន្និបាត បញ្ចប់អាណត្តិទី៨ បន្តអាណត្តិទី៩ នៅព្រឹក ថ្ងៃអង្គារទី២៨ ខែមករា ឆ្នាំ២០២០ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមអធិបតី ភាពឯកឧត្តមប្រធាន អូន ព័ន្ធមុន្នីរ័ត្ន, ឯកឧត្តម លឹម គានហោ អនុប្រធាន, ឯកឧត្តម ថោង ខុន ប្រធាន NOCC ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកយ៉ាងច្រើនទៀត ។ ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធការ៉ាតេកម្ពុជា បានបញ្ជាក់ថា ក្រោមការដឹកនាំ ពីឯ ឧ អូន ព័ន្ធមុន្នីរ័ត្ន សហព័ន្ធក៏បានព្យាយាមបង្កើនសកម្មភាពយ៉ាងច្រើនទាំងក្នុង និងលើឆាកអន្តរជាតិ ។ ប៉ុន្តែនៅមានបញ្ហាមួយចំនួនមិនទាន់បានដោះស្រាយ ដោយក្លឹបខ្លះ មិនចូលរួមជាសមាជិកសហព័ន្ធនៅឡើយទេ ។ ចំណែក គ្រូបង្វឹកជំនាញនៅមានកម្រិត ខណៈថវិកា និងសម្ភារៈតាមស្ដង់ដារក៏នៅខ្វះខាត ព្រមទាំងធនធានមនុស្សទៀតផង ។ ឯ ឧ ថោង ខុន…
-
ប្រធានាធិបតីចិនប្តេជ្ញាថា នឹងពឹងផ្អែកលើប្រជាជន ដើម្បីឈ្នះការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ខណៈចំនួនអ្នកឆ្លងកើនដល់៤.៥៣៥នាក់

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃទី២៧ ខែមករានេះ បានធ្វើការណែនាំសំខាន់ៗមួយចំនួនស្តីពីការងារប្រយុទ្ធប្រឆាំង និង ត្រួតពិនិត្យការផ្ទុះឡើងនូវវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា ដោយប្តេជ្ញាថា នឹងពឹងផ្អែកលើប្រជាជន ដើម្បីទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ។ ជាមួយគ្នានេះ លោក ស៊ី បានសង្កត់ធ្ងន់ថា គណៈកម្មាធិការបក្ស និងរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវតែប្រមូលផ្តុំ ការដាក់ពង្រាយ និង ពង្រឹងការងាររបស់ខ្លួនឱ្យបានពេញលេញ ស្របតាមសេចក្តីសម្រេចចិត្ត និង ការរៀបចំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ផ្តល់អាទិភាពខ្ពស់ដល់សុវត្ថិភាពជីវិត និងសុខភាពប្រជាជន ក៏ដូចជាធ្វើការការពារ និង គ្រប់គ្រងការរីករាលដាលនៃវីរុស ដែលជាភារៈកិច្ចស្នូលយ៉ាងសំខាន់បំផុតនាពេលបច្ចុប្បន្ន ។ សូមបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក ស៊ី ជិនពីង ត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា បានបន្តកើនឡើងដល់៤.៥៣៥នាក់ និង១០៦នាក់បានបាត់បង់ជីវិត ៕ធ.ដ
-
ប្រធានាធិបតីអាមេរិកប្រកាសជួយចិន ទុបស្កាត់វីរុសកូរ៉ូណាថ្មី បើត្រូវការ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំប្រកាសជួយចិនគ្រប់ពេល បើមានតម្រូវការ ទាក់ទងនឹងប្រតិបត្តិការគ្រប់គ្រងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ផ្ទុះចេញពីទីក្រុងអ៊ូហាន តំបន់កណ្តាលប្រទេសចិន ដែលបណ្តាលឲ្យស្លាប់មនុស្ស១០៦នាក់ហើយមកទល់ពេលនេះ ហើយមនុស្សរាប់សិបលាននាក់នៅជាប់គាំង ក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មី។ តាមរយៈបណ្តាញសង្គម Tweeter កាលពីម្សិលមិញ លោក ត្រាំ បានរៀបរាប់ថា «យើងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយចិន ដែលកំពុងខ្វល់ខ្វាយពីវីរុសនេះ។» ប្រធានាធិបតីអាមេរិកដែលបង្កសង្គ្រាមពាណិជ្ជកម្មជាមួយចិន១៨ខែមកនេះរូបនេះបានបន្តថា«មានបី បួនករណីដែលត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក ប៉ុន្តែកំពុងតាមដានយ៉ាងខ្លាំង។ យើងសូមផ្តល់ជំនួយជូនប្រទេសចិន និង ប្រធានាធិបតីស៊ី ជីនភីង បើមានតម្រូវការចាំបាច់ណាមួយ៕ធ.ដ
-
សម្តេចតេជោនាយករដ្ឋមន្ត្រី ជំរុញឱ្យអនុវត្តន៍កិច្ចព្រមព្រៀងទាំងឡាយ ដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-គុយបា ឱ្យកាន់តែល្អប្រសើរថែមទៀត

ភ្នំពេញ៖ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ លួកា រូដរីហ្គឺស បារីយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា ដែលទើបមកបំពេញការងារនៅកម្ពុចា ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យអនុវត្តន៍នូវកិច្ចព្រមព្រៀងទាំងឡាយ ដែលកម្ពុជា និងគុយបា បានចុះហត្ថលេខាជាមួយគ្នានាពេលកន្លងទៅ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ឱ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្រោយជំនួបនោះថា សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវឯកអគ្គរដ្ឋទូត បានជជែកគ្នាច្រើនទៅលើការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ ខណៈទំនាក់ទំនងប្រទេសទាំងពីរគម្រប់៦០ឆ្នាំនៅក្នុងឆ្នាំ២០២០នេះ។ នៅក្នុងជំនួបនេះ លោកជំទាវ ឯកអគ្គរដ្ឋទូត បានលើកឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ថា លោកស្រីពិតជាមានកិត្តិយសដែលបានមកធ្វើជាអគ្គរដ្ឋទូតនៅកម្ពុជា។ លោកជំទាវ បន្ថែមថា…
-
វីរុសផ្លូវដង្ហើមថ្មីកូរ៉ូណាបន្តឆក់យកអាយុជីវិតមនុស្សកើនដល់១០៦នាក់ និងឆ្លងកើនដល់៤.២៧៥នាក់

ចិន៖ ចំនួនមនុស្សបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា បានបន្តកើនឡើងដល់១០៦នាក់ហើយ និងប្រមាណ៤.២៧៥នាក់ផ្សេងទៀតឆ្លងវីរុស នេះបើតាមអាជ្ញាធរចិននៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ អាជ្ញាធរខេត្តហ៊ូប៉ី និងទីក្រុងអ៊ូហាន ដែលជាចំណុចស្នូលនៃការផ្ទុះវីរុសកូរ៉ូណា មនុស្សសរុប២៤នាក់បន្ថែមទៀតបានស្លាប់ និង ១,២៩១នាក់ទៀតឆ្លងនៅថ្ងៃទី២៧ ខែមករានេះ ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងប្រទេសចិនកើនឡើងប្រមាណ៤.២៧៦នាក់ ។ ក្នុងចំណោមមនុស្សស្លាប់ទាំង១០៦នាក់ មានម្នាក់នៅទីក្រុងប៉េកាំង ដែលជាករណីមនុស្សស្លាប់ដំបូងដោយសារវីរុសកូរ៉ូណាថ្មីនៅក្នុងរដ្ឋធានីរបស់ប្រទេសចិន ។បច្ចុប្បន្នប្រទេសចំនួន១៥ហើយ ដែលបានឆ្លងវីរុសកូរ៉ូណានេះមានដូចជា ១៖ ប្រទេសចិន៖ ឆ្លងជាង៤,០០០នាក់ ក្នុងនោះស្លាប់១០៦នាក់ ២៖ថៃ៖០៨ករណី ៣៖អូស្ត្រាលី៖០៥ករណី ៤៖សិង្ហបុរី៖០៥ករណី ៥៖សហរដ្ឋអាមេរិក៖០៥ករណី ៦៖ជប៉ុន៖០៤ករណី ៧៖ម៉ាឡេស៊ី៖០៤ករណី ៨៖កូរ៉េខាងត្បូង៖០៤ករណី ៩៖បារាំង៖០៣ករណី ១០៖កាណាដា០២ករណី ១១៖វៀតណាម៖ ០២ករណី ១២៖កម្ពុជា០១ករណី ១៣៖អាល្លឺម៉ង់០១ករណី ១៤៖នេប៉ាល់៖០១ករណី និង ១៥៖ស្រីលង្កា០១ករណី ៕ធ.ដ
-
សហរដ្ឋអាមេរិក និង កាណាដាព្រមានពលរដ្ឋមិនឲ្យធ្វើដំណើរទៅចិន ដោយសារព្រួយបារម្ភពីវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា

សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលអាមេរិក និង កាណាដាបានចេញនូវការព្រមានមួយនៅថ្ងៃទី២៧ ខែមករានេះ មិនអោយប្រជាពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសចិនឡើយ ដោយសារព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ។ ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀតបានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួនបានព្យាយាមព្យាបាលអ្នកឆ្លងឲ្យបានធូរស្រាលឡើងវិញផងដែរ ។ ដោយឡែកប្រទេសមួយចំនួនទៀតដូចជា រុស្ស៊ី និង អង់គ្លេសក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថា អាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និង គ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ ៕ធ.ដ