Category: ព័ត៌មានអន្តរជាតិ

  • អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកព្រមានថា ពិភពលោកត្រូវមានវិធានការ លើវីរុសកូរ៉ូណាថ្មី

    អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកព្រមានថា ពិភពលោកត្រូវមានវិធានការ លើវីរុសកូរ៉ូណាថ្មី

    ប្រធានកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោក លោក Mike Ryan បានប្រកាសឲ្យពិភពលោកទាំងមូលប្រុងប្រយ័ត្នខ្ពស់ដើម្បីទប់ទល់នឹងវីរុសឆ្លងកូរ៉ូណា ដែលផ្ទុះឡើងក្នុងទីក្រុង Wuhan ប្រទេសចិនកាលពីពេលថ្មីៗនេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ។ លោកថាអង្គការសុខភាពពិភពលោក នឹងបើកកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាថាតើវីរុសនេះ បង្កើតជាគ្រោះអាសន្នសម្រាប់សុខភាពទូទាំងពិភពលោកឬយ៉ាងណា។ យ៉ាងណាមិញ លោក Mike បានធ្វើការសរសើររដ្ឋាភិបាលចិនដែលបានឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដោយលើកឡើងថាបញ្ហាប្រឈមពិតជាធំធេងណាស់ ប៉ុន្តែការឆ្លើយតបរបស់ចិនពិតជាសមស្រប។ លើសពីនេះ លោកបានបន្ថែមថាក្រុមអ្នកជំនាញអន្ដរជាតិ កំពុងតែរៀបចំធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីធ្វើការជាមួយអ្នកជំនាញនៅទីនោះ ដើម្បីសិក្សាបន្ថែមពីរបៀបដែលជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត៕ធ.ដ

  • ពលរដ្ឋអាម៉េរិកជិត២០០នាក់​ ត្រូវបានជម្លៀសចេញពីចិន ករណីវីរុសកូរ៉ូណាថ្មី

    ពលរដ្ឋអាម៉េរិកជិត២០០នាក់​ ត្រូវបានជម្លៀសចេញពីចិន ករណីវីរុសកូរ៉ូណាថ្មី

    ពលរដ្ឋអាមេរិកប្រមាណ ២០០នាក់ ដែលត្រូវបានជម្លៀសខ្លួនពីប្រទេសចិន នៅចំពោះមុខការវាយលុកនៃវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) បានមកដល់មូលដ្ឋានទ័ពអាមេរិកមួយនៅរដ្ឋកាលីហ្វរញ៉ា នៅថ្ងៃពុធម្សិលមិញ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ហើយពួកគេនឹងត្រូវស្ថិតនៅទីនោះ សម្រាប់រយៈពេលយ៉ាងហោច ៧២ម៉ោងដើម្បីរង់ចាំការវាយតម្លៃឲ្យបានច្បាស់ ទៅលើស្ថានភាពសុខភាពរបស់ពួកគេ។ ពលរដ្ឋអាមេរិកទាំងជិត ២០០នាក់នោះដែលភាគច្រើនជាមន្រ្តីទូត និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានជម្លៀសចេញពីទីក្រុងវូហាន (Wuhan) របស់ចិន តាមរយៈយន្តហោះពិសេសមួយដែលរដ្ឋាភិបាលអាមេរិក បានរៀបចំបញ្ជូនទៅកាន់ប្រទេសចិន ក្រោយមានការព្រមព្រៀងជាមួយនឹង រដ្ឋាភិបាលទីក្រុងប៉េកាំង។ មិនទាន់មាននរណាម្នាក់ បង្ហាញរោគសញ្ញាគួរឲ្យសង្ស័យនៅឡើយទេ ប៉ុន្តែអាជ្ញាធរអាមេរិកបានអះអាងថា នឹងបន្តធ្វើការតាមដានអ្នក ទាំងនោះយ៉ាងយកចិត្តទុកដាក់។ ដោយឡែកកន្លងមកនេះ ក៏មានករណីអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីចំនួន ០៥ករណីនៅសហរដ្ឋអាមេរិកផងដែរ៕ធ.ដ

  • ពលរដ្ឋជប៉ុនជាង២០០នាក់ ជម្លៀសពីអ៊ូហាន មាន៣នាក់ផ្ទុកវីរុសកូរ៉ូណាថ្មី

    ពលរដ្ឋជប៉ុនជាង២០០នាក់ ជម្លៀសពីអ៊ូហាន មាន៣នាក់ផ្ទុកវីរុសកូរ៉ូណាថ្មី

    ក្រសួងសុខាភិបាលជប៉ុនទើបតែបានប្រកាសឲ្យដឹងថា ពលរដ្ឋជប៉ុន ០៣នាក់ក្នុងចំណោមជាង ២០០នាក់ ដែលត្រូវបានជម្លៀសខ្លួនចេញពីប្រទេសចិន ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត និងរកឃើញថា ពួកគេបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ខណៈបច្ចុប្បន្នចំនួនអ្នកផ្ទុកវីរុសនេះនៅជប៉ុនបានកើនដល់ ១១ករណី ។ មនុស្សទាំង ០៣នាក់ខាងលើបានមកដល់ប្រទេសជប៉ុនវិញ កាលពីថ្ងៃពុធម្សិលមិញ តាមជើងហោះហើរពិសេសដំបូង ដែលរដ្ឋាភិបាលជប៉ុនបានបញ្ជូនទៅកាន់ប្រទេសចិន ដើម្បីជម្លៀសពលរដ្ឋជប៉ុនចេញពីទីក្រុង វូហាន (Wuhan) ជាទីដែលវីរុសកូរ៉ូណាថ្មីបានផ្ទុះឡើងដំបូង ហើយនាពេលនេះវាបានផ្តាច់ជីវិតមនុស្សកើនដល់ ១៧០នាក់ និងចម្លងដល់ជាង ៧,៧០០នាក់ នៅក្នុងប្រទេសចិន ហើយបើរាប់ទាំងនៅប្រទេស ដទៃៗទៀតទូទាំងពិភពលោកគឺមានការឆ្លងជាង ៧,៨០០ករណី៕ធ.ដ

  • វីរុសកូរ៉ូណាថ្មីបន្តឆក់យកអាយុជីវិតមនុស្សកើនដល់១៧០នាក់ និងឆ្លងកើនលើស៧.៧០០ករណី

    វីរុសកូរ៉ូណាថ្មីបន្តឆក់យកអាយុជីវិតមនុស្សកើនដល់១៧០នាក់ និងឆ្លងកើនលើស៧.៧០០ករណី

    ចិន៖ អាជ្ញាធរចិននៅព្រឹកថ្ងៃទី៣០ ខែមករានេះបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់១៧០នាក់ និងមនុស្សប្រមាណ៧.៧១១នាក់ផ្សេងទៀតបានឆ្លង នេះបើតាមសារព័ត៌មានចិន CGTN ។ អាជ្ញាធរខេត្តហ៊ូប៉ី និងទីក្រុងអ៊ូហាន ដែលជាចំណុចស្នូលនៃការផ្ទុះវីរុសកូរ៉ូណាថ្មី បានបញ្ជាក់ថា មនុស្សសរុបចំនួន១៦២នាក់បានស្លាប់ក្នុងតែខេត្តមួយនេះ និងមានអ្នកឆ្លង៤.៥៨៦ករណី ប៉ុន្តែអ្វីដែលពិសេសនោះគឺមានអ្នកជំងឺចំនួន១២៨នាក់ បានធូរស្បើយពីជំងឺទូទាំងប្រទេសចិន ។ ដោយឡែកអ្នកជំងឺម្នាក់ដែលបានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (2019-nCoV) នៅក្នុងខេត្តគួយចូវ ភាគខាងត្បូងប្រទេសចិន ត្រូវបានក្រុមគ្រូពេទ្យព្យាបាលឲ្យបានជាសះស្បើយឡើងវិញ នៅថ្ងៃទី២៩ ខែមករានេះ ។ ខាងក្រោមនេះគឺជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោក ដែលឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី៖១៖ ប្រទេសចិន ឆ្លង ៧,៧១១នាក់ ក្នុងនោះស្លាប់ ១៧០នាក់ ២៖ ថៃ ១៤ករណី ៣៖ ទីក្រុងហុងកុង ០៨ករណី ៤៖ កោះតៃវ៉ាន់ ០៨ករណី ៥៖ ជប៉ុន ១១ករណី ៦៖ ទីក្រុងម៉ាកាវ…

  • ការស្ថាបនាមន្ទីរពេទ្យក្នុងទីក្រុងអ៊ូហាន ប្រទេសចិន កំពុងដំណើរការសាងសង់ ដែលមានសមត្ថភាពផ្ទុកអ្នកជំងឺ សរុបរហូតដល់២.៦០០នាក់

    ការស្ថាបនាមន្ទីរពេទ្យក្នុងទីក្រុងអ៊ូហាន ប្រទេសចិន កំពុងដំណើរការសាងសង់ ដែលមានសមត្ថភាពផ្ទុកអ្នកជំងឺ សរុបរហូតដល់២.៦០០នាក់

    ចិន៖ មន្ទីរពេទ្យបណ្តោះអាសន្នចំនួន០២កន្លែង ដែលមានសមត្ថភាពផ្ទុកគ្រែសរុបរហូតដល់២.៦០០គ្រែ បាននិងស្ថិតក្រោមដំណើរការសាងសង់នៅក្នុងទីក្រុងអ៊ូហាន ដើម្បីទទួលយកអ្នកជំងឺដែលឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី ។ បើតាមសារព័ត៌មានចិន CGTN នៅថ្ងៃទី៣០ ខែមករានេះ មន្ទីរពេទ្យ ហ៊ូសិនសាន (Huoshenshan) ដែលមានផ្ទៃក្រឡា២៥.០០០ម៉ែត្រការ៉េ និង មានសមត្ថភាពផ្ទុកគ្រែសម្រាកចាប់ពី ៧០០ ទៅ ១.០០០គ្រែនោះ ត្រូវបានគេរំពឹងថា នឹង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងថ្ងៃច័ន្ទ ទី០៣ ខែកុម្ភៈខាងមុខនេះ ។ ដោយឡែកមន្ទីរពេទ្យបណ្តោះអាសន្នមួយទៀតឈ្មោះ ឡេសិនសាន ដែលមានសមត្ថភាពធំជាងនេះត្រូវបានគេរំពឹងថា នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃពុធ ទី០៥ ខែកុម្ភៈខាងមុខ ។ យ៉ាងណាមិញ គម្រោង ឡេសិនសាន បានពង្រីកផែនការសាងសង់របស់ខ្លួននៅថ្ងៃទី២៩ ខែមករានេះ ដែលនឹងមានរហូតដល់ទៅ១.៦០០ គ្រែ ៕ធ.ដ    

  • លោក ដូណាល់ ត្រាំ បង្ហាញអំពីគម្រោងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈប៉ាឡេស្ទីនប្រកាសច្រានចោល

    លោក ដូណាល់ ត្រាំ បង្ហាញអំពីគម្រោងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈប៉ាឡេស្ទីនប្រកាសច្រានចោល

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញគម្រោងសន្តិភាពរបស់លោកសម្រាប់តំបន់មជ្ឈិមបូព៌ា នៅក្នុងសប្តាហ៍នេះ ដោយមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ឈរនៅក្បែរលោកនៅឯសេតវិមាន ។ប្រធានាធិបតីអាមេរិករូបនេះបាននិយាយយ៉ាងដូច្នេះថា ទស្សនវិស័យរបស់ខ្ញុំ គឺផ្ដល់ឱកាសឈ្នះឈ្នះសម្រាប់ភាគីទាំងពីរ ដែលនោះគឺដំណោះស្រាយបែបប្រាកដនិយមមួយសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលអាចដោះស្រាយហានិភ័យចំពោះសន្តិសុខអ៊ីស្រាអែល ដែលបណ្ដាលមកពីការទាមទារឋានៈជារដ្ឋឯករាជ្យរបស់ប៉ាឡេស្ទីន ។ ទន្ទឹមគ្នា អ្នកតំណាងប៉ាឡេស្ទីនបានច្រានចោលគម្រោងសន្តិភាពនេះ មុនពេលមើលលើសំណើសន្តិភាពកម្រាស់ ៨០ ទំព័រនេះទៅទៀត ដោយអ្នកតំណាងប៉ាឡេស្ទីនទាំងនេះក៏មិនបានចូលរួមនៅក្នុងការចរចាអំពីគម្រោងសន្តិភាពនេះផងដែរ ។ លោក ត្រាំ យល់ឃើញថា ការច្រានចោលនេះ គឺគ្រាន់តែជាការរាំងស្ទះបណ្ដោះអាសន្នតែប៉ុណ្ណោះ ហើយលោកបានប្រាប់អ្នកដែលចូលរួមក្នុងការប្រកាសរបស់លោកអំពីគម្រោងសន្តិភាពនេះថា លោក បានផ្ញើលិខិតមួយច្បាប់ទៅឲ្យប្រធានាធិបតីប៉ាឡេស្ទីនដោយបញ្ជាក់ថា ប្រសិន បើលោក អាបាស់ ជ្រើសយកវិថីសន្តិភាព សហរដ្ឋអាមេរិក និងប្រទេសជាច្រើនផ្សេងទៀតនឹងគាំទ្រជួយប្រទេសប៉ាឡេស្ទីន តាមមធ្យោ បាយជាច្រើន ។ លោក ត្រាំ សន្យាថា ប្រសិនបើប៉ាឡេស្ទីនឯកភាពតាមគម្រោងសន្តិភាពនេះ នោះនឹងទទួលបានការវិនិយោគពីបរទេសចំនួន៥០ពាន់លានដុល្លារ ការងាររាប់លាន នឹងត្រូវបង្កើតឡើងសម្រាប់ប្រជាពលរដ្ឋប៉ាឡេស្ទីន ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ហើយផលិតផលក្នុងស្រុកសរុបរបស់ប៉ាឡេស្ទីននឹងកើនពីរដង…

  • មេធាវីការពារលោក ដូណាល់ ត្រាំ ប្រាប់ព្រឹទ្ធសភាអាមេរិកថា លោកប្រធានាធិបតីមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់នោះទេ

    មេធាវីការពារលោក ដូណាល់ ត្រាំ ប្រាប់ព្រឹទ្ធសភាអាមេរិកថា លោកប្រធានាធិបតីមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់នោះទេ

    សហរដ្ឋអាមេរិក៖ នៅពេលព្រឹទ្ធសភាពិចារណាបណ្តឹងដកលោកប្រធានាធិបតីចេញពីតំណែង ក្រុមមេធាវីការការពារលោក ដូណាល់ ត្រាំ នៅថ្ងៃទី២៩ ខែមករានេះ បានប្រាប់សមាជិកព្រឹទ្ធសភា១០០នាក់ថា លោក ដូណាល់ ត្រាំ មិនបានធ្វើអ្វីខុសទេ ក្នុងការទាក់ទងជាមួយប្រទេសអ៊ុយក្រែន ។ ដំណើរការចោទប្រកាន់ប្រធានាធិបតីដំណាក់កាលទី១ នៅព្រឹទ្ធសភាបានបញ្ចប់នៅពេលមានការប្រឆាំងគ្នាទាក់ទងនឹងការទទួលយកភស្តុតាងថ្មី និងសាក្សីថ្មី រួមទាំងលោក ចន បូលតុន ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិក្នុងដំណាក់កាលបន្ទាប់ ។ មេធាវីរបស់លោក ដូណាល់ ត្រាំ បានប្រើពេលតែពាក់កណ្តាលប៉ុណ្ណោះនៃពេលវេលារបស់ពួកគេ ដោយបានប្រាប់សមាជិកព្រឹទ្ធសភាថា កិច្ចប្រឹងប្រែងរបស់គណបក្សប្រជាធិបតេយ្យក្នុងការចោទប្រកាន់លោកប្រធានាធិបតីគឺជារឿងគ្រោះថ្នាក់ ។ ប៉ុន្តែការកាត់សេចក្តីនេះនៅវែងឆ្ងាយណាស់ ពីព្រោះមានសម្ពាធកាន់តែកើនឡើងជំរុញឱ្យកោះហៅលោក ចន បូលតុន  មកផ្តល់សក្ខីកម្ម (ធ្វើសាក្សី) ។ គណបក្សប្រជាធិបតេយ្យត្រូវការការគាំទ្រ របស់សមាជិកព្រឹទ្ធសភាគណបក្សសាធារ ណរដ្ឋ៤នាក់ ដើម្បីបានសំឡេងភាគច្រើន៥០%បូក១ ដែលជាសំឡេងចាំបាច់ ក្នុងការជំរុញការកោះហៅសាក្ស៊ីមកផ្តល់សក្ខីកម្ម ។ ទោះជាយ៉ាងណា មិនមែនសមាជិកគណបក្សសាធារណរដ្ឋទាំងអស់ជឿទុកចិត្តលើអ្វីដែលលោក បូលតុន នឹងនិយាយនោះទេ ៕ធ.ដ

  • អេមីរ៉ាត់អារ៉ាប់រួមប្រកាសរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីដំបូង ខណៈអូស្រ្តាលីក៏ប្រកាសពីចំនួនអ្នកឆ្លងកើនឡើងដល់៦នាក់

    អេមីរ៉ាត់អារ៉ាប់រួមប្រកាសរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីដំបូង ខណៈអូស្រ្តាលីក៏ប្រកាសពីចំនួនអ្នកឆ្លងកើនឡើងដល់៦នាក់

    អេមីរ៉ាត់អារ៉ាប់រួម៖ ក្រសួងសុខាភិបាលអេមីរ៉ាត់អារ៉ាប់រួម នៅថ្ងៃទី២៨ ខែមករានេះ បានប្រកាសពីការរកឃើញនូវវត្តមានវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងខ្លួនមនុស្សនៃគ្រួសារមួយ ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន របស់ប្រទេសចិន ។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលអេមីរ៉ាត់អារ៉ាប់រួមមិនបានការបញ្ជាក់ថា មនុស្សប៉ុន្មាននាក់ក្នុងគ្រួសារនោះ មានផ្ទុកវីរុសឡើយ ប៉ុន្តែអ្នកដែលផ្ទុកវីរុសមានស្ថានភាពសុខភាពនឹងនរធម្មតា ហើយកំពុងស្ថិតក្រោមការតាមដាន ។ ដោយឡែកប្រធានមន្ត្រីសុខាភិបាលរដ្ឋ Victoria លោក Brett Sutton នៅថ្ងៃដដែលនេះ បានទទួលស្គាល់ពីករណីឆ្លងវីរុសកូរ៉ូណាទី២ នៅក្នុងរដ្ឋមួយនេះ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសអូស្រ្តាលី បន្តកើនឡើងដល់៦នាក់ហើយ ។ បើតាមលោក Brett Sutton ករណីឆ្លងវីរុសកូរ៉ូណាទី២ ត្រូវបានគេរកឃើញនៅលើខ្លួនបុរសម្នាក់មានអាយុ៦០ឆ្នាំ និង ជាអ្នករស់នៅក្នុងរដ្ឋ Victoria ។ បុរសរូបនេះបានធ្លាក់ខ្លួនឈឺតាំងតែពីថ្ងៃ២៣ ខែមករាកន្លងទៅ និងកំពុងស្ថិតនៅក្រោមការព្យាបាលនៅដាច់ឆ្ងាយពីគេឯង ខណៈក្រុមគ្រួសាររបស់លោកកំពុងស្ថិតនៅក្រោមការតាមដានផងដែរ ៕ធ.ដ

  • កងកម្លាំងអាមេរិករកឃើញសាកសពបុគ្គលិកយោធាអាមេរិកពីរនាក់ដែលស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅអាហ្វហ្គានីស្ថាន

    កងកម្លាំងអាមេរិករកឃើញសាកសពបុគ្គលិកយោធាអាមេរិកពីរនាក់ដែលស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅអាហ្វហ្គានីស្ថាន

    អាហ្វហ្គានីស្ថាន៖ កងកម្លាំងអាមេរិកនៅថ្ងៃទី២៨ ខែមករាបានបញ្ជាក់ថា ពលទាហានអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានរកឃើញសាកសពបុគ្គលិកយោធាអាមេរិកពីរនាក់ដែលបានបាត់បង់ជីវិត នៅពេលយន្តហោះយោធារបស់ពួកគេធ្លាក់នៅអាហ្វហ្គានីស្ថាន ។ យន្ដហោះដែលជួយកងទ័ពក្នុងការប្រាស្រ័យទាក់ទង និង ចែករំលែកព័ត៌មានសម្ងាត់នៅសមរភូមិនោះ បានធ្លាក់ចុះនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមតាលីបង់ នៃខេត្ត Ghazni ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៧ ខែមករានេះ ។ ស្នងការប៉ូលិសខេត្ត Ghazni លោក Khaled Wardek បាននិយាយថា កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានជួយកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃ អង្គារ ម្សិលមិញ នៅពេលដែលពួកគេទៅយកអដ្ឋិធាតុពីកន្លែងយន្តហោះធុន E-11A ធ្លាក់ ។ ទន្ទឹមនេះ មន្ត្រីយោធាអាមេរិកបាននិយាយថា គ្មានការចង្អុលបង្ហាញថា យន្ដហោះនេះធ្លាក់ដោយសារសត្រូវបាញ់នោះទេ គឺផ្ទុយពីការអះអាងរបស់ក្រុមតាលីបង់ដែលថា ពួកគេបានបាញ់ទម្លាក់យន្ដហោះនោះ ៕ធ.ដ

  • អូស្ត្រាលីកំពុងស្វែងរកវិធីសាស្រ្តទប់ទល់ ក្រោយអះអាងពីជោគជ័យក្នុងការបង្កើតវីរុសដែលដូចវីរុសកូរ៉ូណាថ្មីនៅចិន

    អូស្ត្រាលីកំពុងស្វែងរកវិធីសាស្រ្តទប់ទល់ ក្រោយអះអាងពីជោគជ័យក្នុងការបង្កើតវីរុសដែលដូចវីរុសកូរ៉ូណាថ្មីនៅចិន

    អូស្រ្តាលី៖ អ្នកវិទ្យាសាស្ត្រមួយក្រុមនៅអូស្ត្រាលី នៅថ្ងៃទី២៩ ខែមករានេះ បានអះអាងពីជោគជ័យក្នុងការបង្កើតវីរុសកូរ៉ូណា ដោយយកគំរូតាមវីរុសកូរ៉ូណាថ្មី (2019n-CoV) មានប្រភពដើមមកពីទីក្រុងវូហាន ស្ថិតក្នុងគោលដៅរកវិធីសាស្ត្រទប់ស្កាត់ការរីករាលដាលនៃវីរុសដ៏គ្រោះថ្នាក់នេះ ។ វីរុសកូរ៉ូណាដែលក្រុមអ្នកវិទ្យាសាស្ត្រអូស្តា្រលីបង្កើតឡើងនេះ គឺយកគំរូចេញពីវីរុសកូរ៉ណានៅក្នុងខ្លួនអ្នកជំងឺម្នាក់ ដែលបានមកកាន់វិទ្យាស្ថាន ភីធើ ដូហឺធី នៅថ្ងៃទី២៤ខែមករានេះ។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានខាងលើ សំណាក នៃវីរុសកូរ៉ូណានេះ នឹងត្រូវចែករំលែកជាមួយអង្គការសុខភាពពិភពលោក (WHO) និងមន្ទីរពិសោធន៍ជាច្រើននៅជុំវិញពិភពលោក ។ សូមបញ្ជាក់ផងដែរថា សំណាកវីរុសកូរ៉ូណានេះ ក៏នឹងត្រូវបានប្រើប្រាស់ក្នុងការ សាកល្បងលើការបង្កើតប្រព័ន្ធភាពសុំានៃរាង្គកាយមនុស្ស ដែលនឹងជួយដល់ការស្វែងរកវីរុសនៅក្នុងខ្លួនអ្នកជំងឺ ដែលមិនបានបង្ហាញរោគសញ្ញា ព្រមទាំងការបង្កើតវ៉ាក់សាំងជាដើម ៕ធ.ដ