Category: ព័ត៌មានអន្តរជាតិ

  • វីរុសកូរ៉ូណាថ្មីរាលដាលដល់ឥណ្ឌាហើយ ជាប្រទេសមានប្រជាជនជាង១ពាន់លាននាក់

    វីរុសកូរ៉ូណាថ្មីរាលដាលដល់ឥណ្ឌាហើយ ជាប្រទេសមានប្រជាជនជាង១ពាន់លាននាក់

    ឥណ្ឌានិងហ្វីលីពីនបានក្លាយជាប្រទេសចុងក្រោយ ដែលរកឃើញករណីអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Dailymail កាលពីម្សិលមិញ។ ជាការរាលដាល ស្របពេលដែលចំនួនអ្នកស្លាប់នៃជំងឺនេះបានកើនដល់២១៣នាក់នៅចិន និងកំពុងឆ្លងរាលដាលដល់មនុស្សលើស៩០០០នាក់ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករានេះ ហើយអង្គការសុខភាពពិភពលោក WHO ប្រកាសអាសន្នសម្រាប់សកលលោកផងដែរ។ សម្រាប់នៅឥណ្ឌាជាប្រទេសមានចំនួនប្រជាជនជាង១ពាន់លាននាក់ អ្នកជំងឺជនជាតិឥណ្ឌាម្នាក់នោះគឺជានិស្សិតពេទ្យ មកពីតំបន់ Kerala នៃប្រទេសឥណ្ឌា ដែលសិក្សានៅសកលវិទ្យាល័យ អ៊ូនហាន នៃទីក្រុងអ៊ូហាន ប្រទេសចិន។ រីឯនៅហ្វីលីពីនវិញ ស្ត្រីហ្វីលីពីនវ័យ៣៨ឆ្នាំ ត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ួណាថ្មីនេះ នៅពេលដែលគាត់មានការក្អក៤ថ្ងៃជាប់ៗគ្នា បន្ទាប់ពីត្រលប់មកពីទីក្រុងអ៊ូហានវិញ៕ធ.ដ

  • ទីបំផុតអង្គការសុខភាពពិភព ប្រកាសអាសន្នសម្រាប់សកលលោក ស្របពេលចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់២១៣នាក់

    ទីបំផុតអង្គការសុខភាពពិភព ប្រកាសអាសន្នសម្រាប់សកលលោក ស្របពេលចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់២១៣នាក់

    បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានចេញប្រកាសអាសន្នជាសកលមួយ ចំពោះការវាយប្រហារនៃជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅលើពិភពលោក ក្នុងគ្រាដែលចំនួនអ្នកស្លាប់នៃជំងឺនេះបានកើនដល់២១៣នាក់នៅចិន និងកំពុងឆ្លងរាលដាលដល់មនុស្សលើស៩.០០០នាក់គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករានេះ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា ការព្រួយបារម្ភដ៏ធំរបស់យើង គឺសក្តានុពលនៃមេរោគ (កូរ៉ូណា) ដែលរាលដាលទៅកាន់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ ។ ប្រធានអង្គការសុខភាពពិភពលោករូបនេះបានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ត្រូវចូលរួមចាប់ពីពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះទៅមុខទៀត និងថា យើងអាចចូលរួមបញ្ឈប់វាទាំងអស់គ្នាបាន ។សូមជំរាបថា គិតរហូតមកដល់ថ្ងៃទី៣១ ខែមករានេះ ជំងឺផ្លូវដង្ហើមថ្មី ដែលផ្ទុះចេញពីទីក្រុងវូហាន ប្រទេសចិន បានរីករាលដល់ប្រទេសចំនួន២៣ នៅលើពិភពលោក ហើយបណ្តាលឱ្យមានមនុស្សស្លាប់២១៣នាក់ និង៩.៨២១នាក់ទៀតកំពុងមានមេរោគ ៕ធ.ដ

  • លោក ប្រាយុទ្ធ ចាន់អូចា ធ្លាក់ខ្លួនឈឺភ្លាមៗ ក្រោយធ្វើដំណើរទៅពិនិត្យមើលការងារពិនិត្យសុខភាពអ្នកដំណើរនៅឯអាកាសយានដ្ឋាន

    លោក ប្រាយុទ្ធ ចាន់អូចា ធ្លាក់ខ្លួនឈឺភ្លាមៗ ក្រោយធ្វើដំណើរទៅពិនិត្យមើលការងារពិនិត្យសុខភាពអ្នកដំណើរនៅឯអាកាសយានដ្ឋាន

    ថៃ៖ រដ្ឋមន្ត្រីសុខាភិបាលថៃលោក អានីទីន បានបញ្ជាក់នៅថ្ងៃទី៣០ ខែមករានេះថា ក្រុមវេជ្ជបណ្ឌិតបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា មិនឆ្លងកូរ៉ូណាវីរុសទេ បន្ទាប់ពីលោកបានធ្វើដំណើរទៅពិនិត្យមើលការងារពិនិត្យសុខភាពអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិមួយក្នុងទីក្រុងបាងកក ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រីសុខាភិបាលថៃបានទទួលស្គាល់ថា សុខភាពរបស់លោក ប្រាយុទ្ធ មានបញ្ហាដោយសារការងារច្រើន និងបន្ទាប់ពីមានការណែនាំពីគ្រូពេទ្យ ទើបលោកនាយករដ្ឋមន្ត្រីបានលុបចោលដំណើរទៅពិនិត្យការងារ នៅវិទ្យាស្ថានជំងឺឆ្លងមួយ ។ ជាមួយគ្នានេះដែរ មានពាក្យចចាមអារ៉ាមថា លោក ប្រាយុទ្ធ អាចនឹងឆ្លងវីរុសកូរ៉ូណាថ្មី ក្រោយលោកឈប់សម្រាកដោយសារមានជំងឺនៅថ្ងៃទី៣០ ខែមករានេះ មួយថ្ងៃក្រោយពីលោកបានទៅពិនិត្យមើលការងារពិនិត្យសុខភាពអ្នកដំណើរចូលថៃ នៅឯអាកាសយានដ្ឋានសុវណ្ណភូមិ និង បានប្រគល់ភារកិច្ចខ្លះទៅមន្ត្រីរបស់លោកធ្វើជំនួស ។ យ៉ាងណាមិញ មន្ត្រីក្រសួងសុខាភិបាលម្នាក់បាននិយាយថា ស្ថានភាពជំងឺរបស់លោក ប្រាយុទ្ធ មិនពាក់ព័ន្ធនឹងវីរុសកូរ៉ូណាទេ ពីព្រោះវីរុសផ្លូវដង្ហើមចំណាយពេលប្រមាណ៤ថ្ងៃទើបបង្ហាញរោគសញ្ញា ៕ធ.ដ

  • សហរដ្ឋអាម៉េរិកកំពុងរង់ចាំចម្លើយយល់ព្រមពីអ៊ីរ៉ាក់ ក្នុងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Patriot ដើម្បីការពារទាហានរបស់ខ្លួន

    សហរដ្ឋអាម៉េរិកកំពុងរង់ចាំចម្លើយយល់ព្រមពីអ៊ីរ៉ាក់ ក្នុងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Patriot ដើម្បីការពារទាហានរបស់ខ្លួន

    សហរដ្ឋអាមេរិក៖ សហរដ្ឋអាម៉េរិកកំពុងរង់ចាំភ្លើងខៀវពីរដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Patriot ដើម្បីការពារកងទ័ពអាម៉េរិកពីការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ ។ ដោយត្រូវបានសាកសួរនៅថ្ងៃទី៣០ ខែមករានេះ អំពីការពន្យារពេលក្នុងការដាក់ពង្រាយប្រព័ន្ធនេះ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ម៉ាក អេស្ព័រ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា រដ្ឋាភិបាលអ៊ីរ៉ាក់មិនទាន់បានផ្តល់ផ្តល់ភ្លើងខៀវនៅឡើយទេ លោកថា យើងត្រូវការការអនុញ្ញាតពីអ៊ីរ៉ាក់… នោះជាបញ្ហាមួយ… វាអាចមានបញ្ហាផ្សេងទៀតទាក់ទងនឹងទីតាំងត្រូវដាក់ និងរឿងរ៉ាវផ្សេងទៀត ។ សូមបញ្ជាក់ថា សំណើដាក់ពង្រាយប្រព័ន្ធ Patroit ខាងលើនេះ ត្រូវបានធ្វើឡើងក្រោយអ៊ីរ៉ង់បានបាញ់មីស៊ីលចំនួន១១គ្រាប់ដាក់លើមូលដ្ឋានទ័ពអាកាសអាម៉េរិកនៅតំបន់ អាអ៊ីន អាល់អាសាដ និងមួយទៀតនៅឯមូលដ្ឋានក្នុងទីក្រុង អឺប៊ីលកាលពីថ្ងៃទី០៨ ខែមករានេះ ដើម្បីសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាស្សេម សូឡៃមេនី នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាក ប្រទេសអ៊ីរ៉ាក់ ៕ធ.ដ

  • លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រកាសមិនទៅចូលរួមកិច្ចប្រជុំអាស៊ាននៅសហរដ្ឋអាមេរិក ហើយហាមមន្រ្តីទាំងឡាយមិនឲ្យជាន់ដីសហរដ្ឋមេរិកថែមទៀត

    លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រកាសមិនទៅចូលរួមកិច្ចប្រជុំអាស៊ាននៅសហរដ្ឋអាមេរិក ហើយហាមមន្រ្តីទាំងឡាយមិនឲ្យជាន់ដីសហរដ្ឋមេរិកថែមទៀត

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសថា លោកបានសម្រេចចិត្តបដិសេធចំពោះការអញ្ជើញរបស់សមភាគីអាមេរិកលោក ដូណាល់ ត្រាំ ឲ្យទៅចូលរួមកិច្ចប្រជុំកំពូលមួយជាមួយបណ្តាមេដឹកនាំនៃប្រទេសអាស៊ាន ដែលគ្រោងរៀបចំឡើងនៅខែមីនា ឆ្នាំ២០២០ ។ ក្រៅពីការសម្រេចចិត្តមិនទៅចូលរួមកិច្ចប្រជុំអាស៊ាននៅសហរដ្ឋអាមេរិក លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានសង្កត់ធ្ងន់ថា មន្រ្តីនានារបស់លោកក៏មិនគួរត្រូវអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកផងដែរ លើកលែងតែរដ្ឋមន្រ្តីការបរទេសម្នាក់គត់ ។ ការសម្រេចចិត្តខាងលើរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះ បានកើតមានឡើង ក្រោយសហរដ្ឋអាមេរិកបានលុបចោលទិដ្ឋាការរបស់អតីតមេប៉ូលិសហ្វីលីពីនលោក Ronald dela Rosa ដែលបានដឹកនាំសង្រ្គាមប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀនរបស់លោក ឌូតឺតេ ខណៈបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភារបស់ហ្វីលីពីន ។  ទាក់ទងនឹងការលុបទិដ្ឋាការរបស់លោក dela Rosa លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានព្រមានបញ្ចប់កិច្ចព្រមព្រៀងស្តីពីវិស័យការពារជាតិជាមួយអាមេរិកផងដែរ ៕ធ.ដ

  • ផ្សារភាគហ៊ុនវៀតណាមធ្លាក់ចុះ ក្នុងពេលព្រួយបារម្ភអំពីមេរោគវីរុសកូរ៉ូណាថ្មី

    ផ្សារភាគហ៊ុនវៀតណាមធ្លាក់ចុះ ក្នុងពេលព្រួយបារម្ភអំពីមេរោគវីរុសកូរ៉ូណាថ្មី

    សារព័ត៌មានវៀតណាមបានចេញផ្សាយ នៅថ្ងៃទី៣១ មករា ២០២០នេះថា ភាគហ៊ុនបានធ្លាក់ចុះ នៅផ្សារហ៊ុនជាតិទាំងពីររបស់វៀតណាម កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាការធ្លាក់ចុះជំនួញជួញដូរហ៊ុនលើកដំបូង ក្រោយបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២០ ដោយសារតែភាពមិនចុះសម្រុងនៅលើទីផ្សារពិភពលោក អំឡុងការវិវត្តនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី នៅប្រទេសចិន។ ទីភ្នាក់ងារសារព័ត៌មាន Vietnamnews បានបញ្ជាក់ថា នៅផ្សារហ៊ុនហូជីមិញ (HOSE) សន្ទស្សន៍ VN បានធ្លាក់ចុះ ៣,២២ ភាគរយស្មើនឹង ៩៥៩.៥៨ ពិន្ទុ នៅគិតត្រឹមល្ងាចថ្ងៃទី៣០ មករា ហើយនៅផ្សារហ៊ុន ហាណូយ សន្ទស្សន៍ HNX បានធ្លាក់ចុះ ២,០៤ ភាគរយស្មើនឹង ១០៤,១១ ពិន្ទុ។ ហ៊ុនជាតិទាំងពីរនេះបានកើនឡើង នៅថ្ងៃជួញដូរចុងក្រោយ ពោលគឺនៅថ្ងៃទី២២ មករា។ ក្រុមអ្នកជំនាញអន្តរជាតិព្រមានពីការដើរថយក្រោយនៃសេដ្ឋកិច្ចពិភពលោក ខណៈដែលចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២នោះ ទំនងជារងគ្រោះលើសេដ្ឋកិច្ចមានកំណើនយឺត ដោយសារតែការផ្ទុះរាលដាលនៃវីរុសរលាកសួតប្រភេទថ្មីនេះ នេះបើតាមសារព័ត៌មានវៀតណាមដដែល។គួរបញ្ជាក់ថា វៀតណាមទើបរកឃើញករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ៣នាក់ទៀត បន្ទាប់ពីរកឃើញ២ករណីមុន ប៉ុន្តែមាន១ករណីត្រូវបានព្យាបាលជាហើយ៕ធ.ដ

  • រុស្ស៊ីប្រកាសបិទព្រំដែនគោក និងផ្អាកខ្សែរថភ្លើង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី

    រុស្ស៊ីប្រកាសបិទព្រំដែនគោក និងផ្អាកខ្សែរថភ្លើង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី

    រុស្ស៊ី៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោកស្រី Tatiana Golikova នាថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីវិធានការដើម្បីទប់ស្កាត់វីរុសកូរ៉ូណាថ្មី ដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេសចិន ដែលជាអ្នកជិតខាងរបស់ខ្លួន ។ លោកស្រី Golikova បាននិយាយថា ព្រំដែនគោកនៅតាមតំបន់ចុងបូព៌ាដែលជាប់ជាមួយប្រទេសចិន នឹងត្រូវបន្តបិទមិនឲ្យអ្នកដំណើរ និង យានយន្តឆ្លងកាត់រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។ លោកស្រីបញ្ជាក់ទៀតថា រាល់ខ្សែរថភ្លើងដែលតភ្ជាប់ប្រទេសទាំងពីរ លើកលែងតែខ្សែរថភ្លើងរវាងទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំង នឹងត្រូវផ្អាកជាបណ្តោះអាសន្នចាប់ពីយប់រំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍នេះទៅ។ ទាក់ទងនឹងជើងហោះហើររវាងរុស្ស៊ី-ចិន លោកស្រី Golikova បានបញ្ជាក់ថា រដ្ឋាភិបាលលោកស្រីនឹងពិចារណាលើរឿងនេះ នៅសប្តាហ៍ ក្រោយ។ បើតាមលោកស្រីឧបនាយករដ្ឋមន្រ្តីរុស្ស៊ី និស្សិតចិនទាំងឡាយ ដែលបានត្រឡប់ទៅកាន់ប្រទេសចិនក្នុងឱកាសបុណ្យចូលឆ្នាំរបស់ពួកគេ នឹងត្រូវស្នើមិនឲ្យទាន់វិលមកសិក្សានៅឯ សាកលវិទ្យាល័យក្នុងប្រទេសរុស្ស៊ីវិញឡើយ រហូតទាល់តែដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។ មកទល់ពេលនេះ មិនទាន់រកឃើញអ្នកផ្ទុក វីរុសកូរ៉ូណាប្រភេទថ្មី នៅរុស្ស៊ីនៅឡើយទេ ៕ធ.ដ

  • លោក មូន ចេអ៊ីន អំពាវនាវឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ ខណៈរដ្ឋាភិបាលកំពុងរៀបចំជម្លៀសពលរដ្ឋជាង៧០០នាក់ចេញពីចិន

    លោក មូន ចេអ៊ីន អំពាវនាវឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ ខណៈរដ្ឋាភិបាលកំពុងរៀបចំជម្លៀសពលរដ្ឋជាង៧០០នាក់ចេញពីចិន

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានធ្វើការជម្រុញឱ្យប្រជាជនកុំភ័យខ្លាចជ្រុលហួសហេតុពេក ស្របពេលដែលរដ្ឋាភិបាលកំពុងរៀបចំជម្លៀសពលរដ្ឋជាង៧០០នាក់ចេញពីទីក្រុងអ៊ូហាន ប្រទេសចិន ។ ថ្លែងនៅក្នុងសុន្ទរកថាមួយនៅថ្ងៃទី៣០ ខែមករានេះ លោក មូន ចេអ៊ីន ថែមទាំង បានធ្វើការថ្កោលទោសផងដែរ ចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬ fake News ដែលកំពុងបង្កភាពភ័យខ្លាចដល់ប្រជាជនរបស់កូរ៉េខាងត្បូង ។ សូមបញ្ជាក់ថា ជើងហោះហើរដំបូងក្នុងចំណោមជើងហោះហើរចំនួន០៤ទៅកាន់ទីក្រុងអ៊ូហាន ប្រទេសចិន ដើម្បីជម្លៀសពលរដ្ឋកូរ៉េខាងត្បូងជាង៧០០នាក់បានចាកចេញពីកូរ៉េខាងត្បូងហើយ នៅព្រឹកថ្ងៃទី៣០ ខែមករានេះ ប៉ុន្តែស្រាប់តែពន្យារពេលទៅវិញដោយមិនដឹងមូលហេតុ ។ ប៉ុន្តែបើតាមការរំពឹងទុកនោះ ជើងហោះហើរនេះ នឹងចេញដំណើរនៅរសៀល ឬល្ងាចថ្ងៃដដែលនេះ ៕ធ.ដ

  • លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា ថៃនឹងប្រើយន្តហោះពាណិជ្ជកម្មចេញដំណើរទៅជម្លៀសជនជាតិថៃនៅចិន

    លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា ថៃនឹងប្រើយន្តហោះពាណិជ្ជកម្មចេញដំណើរទៅជម្លៀសជនជាតិថៃនៅចិន

    ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី២៩ ខែមករានេះបានថ្លែងថា បុគ្គលិកវេជ្ជសាស្ត្រមួយក្រុមនឹងចេញដំណើរតាមយន្តហោះពាណិជ្ជកម្មមួយ ដើម្បីទៅនាំជនជាតិថៃចេញពីទីក្រុងអ៊ូហាន ប្រទេសចិននាពេលឆាប់ៗនេះ ប្រសិនបើទទួលបានការអនុញ្ញាតពីទីក្រុងប៉េកាំង ។ លោក ប្រាយុទ្ធ ចាន់អូចា បានបន្ថែមទៀតថា ផែនការកាលពីប៉ុន្មានថ្ងៃមុន ដើម្បីដឹកជនជាតិថៃចេញពីទីក្រុង អ៊ូហាន នោះ ត្រូវបានរារាំងដោយច្បាប់ចិន ដែលមិនអនុញ្ញាតអោយប្រើយន្តហោះយោធា ចូលទៅដឹកជនជាតិបរទេសនៅក្នុងទឹកដីរបស់គេឡើយ ។ សូមបញ្ជាក់ថា រដ្ឋាភិបាលថៃបានស្ថិតក្រោមការរិះគន់ខ្លាំង ចំពោះភាពយឺតយ៉ាវក្នុងការចាត់វិធានការជម្លៀសជនជាតិថៃចេញពីទីក្រុង អ៊ូហាន ដែលជាស្នូលនៃការផ្ទុះវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី ដែលរហូតមកទល់ពេលនេះ បានសម្លាប់មនុស្សប្រមាណ១៧០នាក់ ។ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា យើងមានផែនការនាំជនជាតិថៃមកស្រុកវិញ យើងកំពុងរង់ចាំនាំពួកគេចេញ យើងយកចិត្តទុកដាក់រឿងនេះណាស់ ៕ធ.ដ

  • សេតវិមាន ព្រមានលោក ចន បូលតុន មិនឱ្យបោះផ្សាយសៀវភៅ ដោយសំអាងលើហេតុផលសន្តិសុខជាតិ

    សេតវិមាន ព្រមានលោក ចន បូលតុន មិនឱ្យបោះផ្សាយសៀវភៅ ដោយសំអាងលើហេតុផលសន្តិសុខជាតិ

    សហរដ្ឋអាមេរិក៖ សេតវិមានផ្ញើសារផ្លូវការព្រមានមិនឲ្យអតីតទីប្រឹក្សាសន្តិសុខអាមេរិកលោក ចន បូលតុន បោះផ្សាយសៀវភៅផ្ទាល់ខ្លួនដែលមានចំណងជើងថា ចន្លោះប្រហោងដែលលេចធ្លាយ , កញ្ចក់ឆ្លុះបង្ហាញផ្ទៃក្នុងសេតវិមាន (The Room Where It Happened: A White House Memoir) ដោយគេជឿថា ក្នុងសៀវភៅនោះ អាចនឹងបញ្ចេញព័ត៌មានអំពីលុយប្រមាណ៣៩១លានដុល្លារឲ្យទៅប្រទេសអ៊ុយក្រែន ។ សេតវិមានបានបញ្ជាក់ថា សៀវភៅរបស់លោក បូតុន មានផ្ទុកនូវព័ត៌មានសំខាន់ៗជាច្រើន ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិអាមេរិក ហេតុដូច្នេះមិនអាចត្រូវបានផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះឡើយ ។ នៅក្នុងលិខិតផ្ញើជូនមេធាវីរបស់លោក ចន បូលតុន បានលើកឡើងថា សៀវភៅនេះ ទំនងជាមាននិយាយពីព័ត៌មានសម្ងាត់ ដូច្នេះមិនអាចបោះពុម្ភផ្សាយបានឡើយ ។ លិខិតចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា ព័ត៌មានខ្លះត្រូវបានចាត់ទុកថា សម្ងាត់បំផុត… បង្កមហន្តរាយធ្ងន់ធ្ងរដល់សន្តិសុខជាតិអាមេរិក ។ សូមបញ្ជាក់ថា លោក បូលតុន ជាឧបសគ្គធ្ងន់ធ្ងរចំពោះក្រុមមេធាវីការពារលោក ត្រាំ ដោយសារតែមានសេចក្ដីរាយការណ៍មួយចំនួន អំពីសៀវភៅដែលនឹងជិតបោះពុម្ពផ្សាយរបស់លោក…