-
វិមានក្រឹមឡាំង ព្រមានថា ការពង្រាយអាវុធនុយក្លេអ៊ែរក្បែរព្រំដែន រុស្ស៊ី ប្រៀបដូចចាក់សាំងថែមលើភ្លើង

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ ព្រមានធ្ងន់ៗថា ប្រទេសទាំងឡាយណាដែលព្រមដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្បែរព្រំដែនរុស្ស៊ី ប្រៀបដូចកំពុងចាក់សាំងបន្ថែមលើភ្លើង ក៏ដូចជាការអុជបញ្ឆេះការប្រឈមមុខគ្នាផ្នែកយោធា ។ បើតាម Anadolu, លោក Peskov អះអាងថា ប្រទេសទាំងឡាយដែលជឿថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅជិតរុស្ស៊ី អាចធ្វើឱ្យខ្លួនមានសុវត្ថិភាពជាងមុន គឺកំពុងយល់ខុសដ៏ធ្ងន់ធ្ងរ ។ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ សង្កត់ធ្ងន់ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅជិតព្រំដែនរុស្ស៊ី នឹងមិនអាចជួយបង្កើនសន្តិសុខសម្រាប់ប្រទេសទាំងនោះបានទេ ។ តែផ្ទុយទៅវិញ វានឹងនាំទៅរកការកើនឡើងភាពតានតឹង និងការប្រឈមមុខគ្នាផ្នែកយោធាកាន់តែខ្លាំងជាងមុនប៉ុណ្ណោះ ។ បន្ថែមលើនេះ លោក Peskov ក៏បានរំលឹកឡើងវិញអំពីលិខិតថ្មីរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់អង្គការណាតូ ដែលបានព្រមានអំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមានការប៉ុនប៉ងបិទខ្ទប់ ឬកាត់ផ្តាច់តំបន់ Kaliningrad ចេញពីទឹកដីរុស្ស៊ី ។ ទន្ទឹមគ្នា លោក Peskov ដែលមានវ័យ៥៨ឆ្នាំរូបនេះ ក៏បានបញ្ជាក់ច្បាស់ៗផងដែរថា តំបន់ Kaliningrad គឺជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី ហើយទីក្រុងមូស្គូនឹងធានាសន្តិសុខសម្រាប់តំបន់នេះ ស្របតាមច្បាប់របស់រុស្ស៊ី ។…
-
អ៊ុយក្រែន ថា មីស៊ីល Flamingo ធ្វើឱ្យទឹកដី រុស្ស៊ី ទាំងមូលលែងមានសុវត្ថិភាពទៀតហើយ

កៀវ ៖ មេធំក្រុមហ៊ុនការពារជាតិរបស់អ៊ុយក្រែនបានព្រមានកាលពីថ្ងៃពុធថា មីស៊ីលរយៈចម្ងាយឆ្ងាយ Flamingo កំពុងធ្វើឱ្យទឹកដីទាំងមូលរបស់ប្រទេសរុស្ស៊ី លែងមានសុវត្ថិភាពទៀតហើយ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធលាក់កំបាំង ដែលកំពុងជំរុញម៉ាស៊ីនសង្គ្រាមរបស់ទីក្រុងមូស្គូតែម្ដង ។ បើតាម The Guardian, មីស៊ីល Flamingo បានបង្ហាញខ្លួនលើកដំបូងលើពិភពលោកកាលពីឆ្នាំ ២០២៥ ។ វាជាប្រភេទមីស៊ីលផ្លោងនាំផ្លូវ មានសមត្ថភាពវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយប្រហែល ៣ ពាន់គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ទម្ងន់ ១,១០០ គីឡូក្រាម ។ មីស៊ីល Flamingo មានតម្លៃក្រោម ៦០ ម៉ឺនដុល្លារក្នុងមួយគ្រាប់ ធូរថ្លៃជាងមីស៊ីល Tomahawk ដល់ទៅ ៦ ដង ពោលមីស៊ីលរបស់អាមេរិកមួយនេះមានតម្លៃរហូតដល់ ៣ លាន ៥ សែនដុល្លារឯណោះនៅក្នុងមួយគ្រាប់ ។ មីស៊ីលដ៏កំណាចនេះ ត្រូវបានកងទ័ពអ៊ុយក្រែនយកទៅវាយប្រហារសាកល្បង និងប្រតិបត្តិការជាក់ស្តែងជាច្រើនលើក លើរោងចក្រផលិតអាវុធយោធា ឃ្លាំងរំសេវ និងរោងចក្រចម្រាញ់ប្រេងធំៗដែលនៅជ្រៅៗក្នុងទឹកដីរុស្ស៊ី ខណៈការវាយប្រហារទាំងនេះ បានកាត់បន្ថយទិន្នផលប្រេងរបស់រុស្ស៊ីរហូតដល់ ២០% ។ លោកស្រី Iryna Terekh…
-
បក្សប្រឆាំង អ៊ីស្រាអែល ចោទលោក Netanyahu ថា កំពុងអុជបញ្ឆេះសត្រូវមកវាយប្រហារ មុនថ្ងៃបោះឆ្នោត

ហ្ស៊េរុយសាឡឹម ៖ មេដឹកនាំគណបក្សប្រឆាំងអ៊ីស្រាអែល លោក Yair Lapid កាលពីថ្ងៃពុធ បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ថា កំពុងប្រើប្រាស់យុទ្ធសាស្រ្តអុជបញ្ឆេះឱ្យសត្រូវមកវាយប្រហារ នៅមុនការបោះឆ្នោតសកលដែលនឹងឈានចូលមកដល់នៅដើមខែតុលានេះ ។ បើតាម Aljazeera, ការចោទប្រកាន់នេះកើតមានឡើង បន្ទាប់ពីលោក Netanyahu បានចេញវីដេអូព្រមានមួយកាលពីថ្ងៃអង្គារ ថា ខ្មាំងសត្រូវអាចនឹងប៉ុនប៉ងវាយប្រហារមកលើប្រទេសអ៊ីស្រាអែល នៅមុនការបោះឆ្នោតខិតជិតមកដល់ ។ យ៉ាងណា លោក Netanyahu មិនបានបង្ហើបថាតើសត្រូវមកពីប្រទេសណាមួយនោះទេ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយ មេដឹកនាំចាស់វស្សាអ៊ីស្រាអែលរូបនេះ ធ្លាប់បានព្រមានពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ក្រុមហាម៉ាស ក្រុមហេសបូឡា និងអាជ្ញាធរប៉ាឡេស្ទីន ក៏ដូចជាសន្យាសងសឹកទៅវិញ ក្នុងករណីអ៊ីស្រាអែលរងការវាយប្រហារផងដែរ ។ បញ្ហានេះលោក Yair Lapid ដែលជាមេដឹកនាំបក្សប្រឆាំងព្រមានទៅកាន់លោក Netanyahu ថា មិនគួរធ្វើឲ្យប្រជាជនភ័យស្លន់ស្លោឡើយ ដោយសារតែអ៊ីស្រាអែលជិតឈានដល់ការបោះឆ្នោតទៅហើយ ។ លោកថា ព័ត៌មានទាក់ទងនឹងការគំរាមកំហែងសន្តិសុខជាតិ គួរតែត្រូវបានផ្សព្វផ្សាយដោយស្ថាប័នជំនាញផ្លូវការ មិនមែនបង្ហោះពាសវាលពាសកាលតាមបណ្តាញសង្គម ដើម្បីកេងចំណេញសន្លឹកឆ្នោតនោះទេ ។ ជាមួយគ្នានេះ លោក Lapid…
-
បំពង់បង្ហូរឧស្ម័ន ថៃ នៅប្លុកក្រុមបះបោរឈប់ដំណើរការ ទំនងជាលែងមានសុវត្ថិភាព

បាងកក ៖ ក្រុមហ៊ុន TTM Thailand ដែលជាសហគ្រាសបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន PTT របស់ថៃ និង ក្រុមហ៊ុនថាមពលរដ្ឋម៉ាឡេស៊ី Petronas បានឈប់ដំណើរការជាបណ្តោះអាសន្ន នូវបំពង់បង្ហូរឧស្ម័ន Songkhla Export Pipeline បន្ទាប់ពីបានរកឃើញថា មិនមានសុវត្ថិភាព ។ ការរកឃើញនេះកើតមានឡើង ក្នុងអំឡុងពេលត្រួតពិនិត្យជាប្រចាំលើបំពង់បង្ហូរឧស្ម័ន Songkhla Export Pipeline ដែលមានទីតាំងស្ថិតនៅខេត្ត សុងក្លា និងជាតំបន់មានក្រុមបះបោររបស់ប្រទេសថៃ ។ ក្រុមហ៊ុន Petronas បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកដំណើរការនេះគឺជាវិធានការបង្ការ ដើម្បីការពារសុវត្ថិភាព និងភាពរឹងមាំនៃបំពង់បង្ហូរឧស្ម័ន ព្រមទាំងធានាឱ្យបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព ។ ក្រុមហ៊ុនបន្តថា បំពង់បង្ហូរឧស្ម័ននេះនឹងចាប់ផ្តើមដំណើរការឡើងវិញ លុះត្រាតែមានការបញ្ជាក់ថាវាមានសុវត្ថិភាព ។ ប៉ុន្តែក្រុមហ៊ុនទទួលស្គាល់ថា ការរំខាននេះអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ឧស្ម័នជូនអតិថិជនទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ។ យ៉ាងណាមិនមានការបញ្ជាក់អំពីពេលវេលាជាក់លាក់ សម្រាប់ការចាប់ផ្តើមដំណើរការបំពង់បង្ហូរឡើងវិញនោះទេ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា បណ្តាញផ្គត់ផ្គង់ដែលបានតភ្ជាប់គ្នារួចហើយនោះ នឹងជួយរក្សាការផ្គត់ផ្គង់ឧស្ម័ន ខណៈក្រុមហ៊ុនក៏កំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងអតិថិជនរបស់ខ្លួន ដើម្បីរក្សាស្ថិរភាពនៃបំពង់បង្ហូរឧស្ម័នមួយនេះផងដែរ ។ បើតាម…
-
អាមេរិកបញ្ជាឱ្យគណៈប្រតិភូ អ៊ីរ៉ង់ ចាកចេញពីក្រុង ញូវយ៉ក ជាបន្ទាន់ បន្ទាប់ពីការចរចាជាប់គាំង

វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Anadolu កាលពីថ្ងៃពុធថា លោក រដ្ឋមន្ត្រីការបរទេស Marco Rubio បានបញ្ជាឱ្យគណៈប្រតិភូ អ៊ីរ៉ង់ ដែលមកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ រួមទាំង លោករដ្ឋមន្ត្រីការបរទេស Abbas Araghchi ផងដែរនោះ ឲ្យចាកចេញពីសហរដ្ឋអាមេរិកជាបន្ទាន់ បន្ទាប់ពីការចរចាផ្នែកការទូតបានជាប់គាំង។ យោងតាមគេហទំព័រព័ត៌មាន Axios ដែលបានចុះផ្សាយរឿងនេះមុនគេ, បេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅ UN បានជូនដំណឹងទៅកាន់បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំទីនោះដូចគ្នា កាលពីល្ងាចថ្ងៃចន្ទ អំពីបទបញ្ជារបស់លោក Rubio ដែលតម្រូវឱ្យគណៈប្រតិភូ របស់លោក Araghchi ចាកចេញពីទីក្រុងញូវយ៉ក “ជាបន្ទាន់”។ គេហទំព័រនេះបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា «គណៈប្រតិភូនេះ បានស្នាក់នៅហួសពេលកំណត់» ដោយបន្ថែមថា «មហាសន្និបាត UN បានបញ្ចប់ហើយ ដូច្នេះ វាដល់ពេលដែលពួកគេត្រូវចាកចេញ»។ មន្ត្រីអាមេរិកខាងលើបាននិយាយថា គណៈប្រតិភូនេះបានឡើងយន្តហោះចេញពីទីក្រុងញូវយ៉ក ទៅកាន់ទីក្រុងដូហា នៅថ្ងៃអង្គារ។ ប្រភពព័ត៌មានទីពីរ ដែលត្រូវបានគេដកស្រង់សម្តីដូចគ្នា បានឲ្យដឹងថា លោក Araghchi ត្រូវបានគ្រោងទុកជាស្រេចរួចហើយ ក្នុងការធ្វើដំណើរត្រឡប់ទៅទីក្រុងតេហេរ៉ង់វិញ នៅយប់ថ្ងៃចន្ទ។…
-
ទោះត្រូវចាក់ច្រើនកាំបិត, ភីឡុត ឥណ្ឌា សង្គ្រោះយន្តហោះទៅ អ៊ីស្រាអែល មិនឲ្យកើតភេរវកម្ម, លោក Netanyahu ចាត់ទុកជា វីរបុរស

ញូវដែលី ៖ បើទោះបីជាត្រូវគេចាក់ជាច្រើនកាំបិតក៏ដោយ ប៉ុន្តែភីឡុតរបស់ក្រុមហ៊ុនអាកាសចរណ៍ Flydubai នៅតែតស៊ូតតាំងជាមួយសហការីរបស់ខ្លួនដែលប៉ុនប៉ងធ្វើភេរវកម្ម រហូតអាចដោះគន្លឹះសោរបើកទ្វារបន្ទប់ភីឡុតដើម្បីឲ្យអ្នកដំណើរចូលមកជួយគ្រប់គ្រងលើយន្តហោះទាន់ពេលវេលា ។ បើតាម BBC, ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅលើជើងហោះហើររបស់ក្រុមហ៊ុន Flydubai ដែលធ្វើដំណើរពីទីក្រុងឌូបៃទៅកាន់ទៅកាន់ទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល ។ ប្រភពដដែលបញ្ជាក់ថា ភីឡុតដែលត្រូវសហការីរបស់ខ្លួនចាក់នោះមានឈ្មោះ Smit Machchhar ជាពលរដ្ឋឥណ្ឌា ។ ក្នុងអំឡុងការប្រតាយប្រតប់គ្នាដើម្បីប្លន់យកយន្តហោះនោះ, លោក Machchhar ត្រូវបានសហការីរបស់ខ្លួនចាក់ចំក្បាល និងដៃ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។ បើតាម CNN, បច្ចុប្បន្នយន្តហោះរបស់ក្រុមហ៊ុន Flydubai បានចុះចតជាបន្ទាន់នៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយភីឡុតជនជាតិឥណ្ឌារូបនេះបានទទួលការសង្គ្រោះបឋមពីគ្រូពេទ្យ និងជាអ្នកដំណើរម្នាក់នៅលើជើងហោះហើរនោះ ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានកោតសរសើរលោក Machchhar និងបានហៅគាត់ថាជា «វីរបុរស» បន្ទាប់ពីបានជួយការពារមិនឲ្យមានគ្រោះមហន្តរាយផ្លូវអាកាសកើតឡើង ។ លោកថា វីរបុរសរូបនេះបានជួយសង្គ្រោះជីវិតមនុស្ស ១៧៤ នាក់…
-
អ៊ុយក្រែន ប្រាប់ អាមេរិក ឲ្យដាក់ទណ្ឌកម្មស្ថាប័នដែលគាំទ្រផ្កាយរណបរុស្ស៊ី Rassvet

កៀវ ៖ អ៊ុយក្រែនកំពុងជំរុញឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើស្ថាប័នរុស្ស៊ីមួយចំនួន ដែលខ្លួនអះអាងថា បានជួយអភិវឌ្ឍន៍បណ្តាញផ្កាយរណប Rassvet របស់រុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតស្តីទីអ៊ុយក្រែនប្រចាំទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ។ លោក Denys Sienik អនុប្រធានបេសកកម្មនៅស្ថានទូតអ៊ុយក្រែនប្រចាំអាមេរិក បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីកំពុងពង្រីកបណ្តាញផ្កាយរណប Rassvet យ៉ាងឆាប់រហ័ស ដោយលោកលើកឡើងថា គោលដៅរបស់រុស្ស៊ីក្នុងការចាប់ផ្តើមប្រតិបត្តិការ នៅឆ្នាំ២០២៧ នឹងបង្កហានិភ័យធ្ងន់ធ្ងរដល់អ៊ុយក្រែន។ លោក Sienik បាននិយាយថា «ប្រសិនបើពួកគេបាញ់បង្ហោះ Rassvet នៅចុងឆ្នាំ ២០២៦ ពួកគេនឹងអាចកំណត់គោលដៅវាយប្រហារលើទីតាំងនានារបស់អ៊ុយក្រែនបានភ្លាមៗ នៅលើទឹកដីរបស់យើង»។ លោកបានបន្ថែមថា លោកនឹងចែករំលែកព័ត៌មានលម្អិតជាមួយរដ្ឋាភិបាល និងសភាសហរដ្ឋអាមេរិក អំពីក្រុមហ៊ុន និងបុគ្គល ដែលទីក្រុងកៀវចោទប្រកាន់ថា បានជួយគាំទ្រដល់គម្រោង Rassvet នេះ។ បើតាម reuters , បណ្តាប្រទេសលោកខាងលិចបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្នែកទំនាក់ទំនង តាមរយៈផ្កាយរណបរបស់រុស្ស៊ី ប៉ុន្តែ នៅតែមានចន្លោះប្រហោងមួយចំនួន។ ទីក្រុងកៀវបាននិងកំពុងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនពង្រីកវិសាលភាពទណ្ឌកម្មប្រឆាំងនឹងក្រុមក្រុមហ៊ុន និងបុគ្គលរុស្ស៊ីឱ្យកាន់តែទូលំទូលាយ។ យ៉ាងណាមិញ អ៊ុយក្រែនបាននិងកំពុងទាមទារយ៉ាងខ្លាំងក្លាឱ្យមានការប្រើប្រាស់សេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់អាមេរិក ដែលមានវិសាលភាពគ្របដណ្តប់កាន់តែទូលំទូលាយ ដើម្បីឱ្យខ្លួនអាចវាយប្រហារទៅលើទីតាំងបាញ់មីស៊ីលផ្លោងរបស់រុស្ស៊ី៕ ប្រភព…
-
ក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លី ៣ទីតាំងនៅខេត្តព្រះសីហនុ តាមគោលការណ៍ឈ្នះ-ឈ្នះ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបើកិច្ចប្រជុំពិភាក្សាផ្លូវការមួយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដើម្បីសម្រុះសម្រួលដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីចំនួន ៣ទីតាំង រវាងឈ្មោះ រតនៈ សម្បត្តិ និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី ករណីវិវាទទាំង ៣ទីតាំង ដែលអង្គប្រជុំបានយកមកពិនិត្យ និងពិភាក្សារួមាន៖១. វិវាទដីធ្លីក្នុងប្លុកទីតាំងដីទំហំ ៥៧,៥១ ហិកតា ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។២. វិវាទដីធ្លីលើដីមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ៤៧បណ្ណ មានទំហំ ១៧៦,៩ ហិកតា ស្ថិតក្នុងភូមិគីរីវន្ត និងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។៣. វិវាទដីធ្លីក្នុងប្លុកដីទំហំប្រមាណ ១.១៣៧,៦៣ ហិកតា ស្ថិតនៅភូមិពូធឿង និងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ដែលពាក់ព័ន្ធនឹងបណ្តឹងជំទាស់ របស់ឈ្មោះ រតនៈ សម្បត្តិ លើផ្ទៃដីសរុប ៦៣០,១៩ ហិកតា ។ ជាលទ្ធផល ក្រោមស្មារតីផ្សះផ្សារ…
-
ចិន ជំរុញ ជប៉ុន បោះបង់ចោលមហិច្ឆតានុយក្លេអ៊ែរ

ប៉េកាំង ៖ ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំង និងជម្រុញឱ្យប្រទេសជប៉ុនគោរពតាមកាតព្វកិច្ច នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ក៏ដូចជាបោះបង់ចោលរាល់ការប៉ុនប៉ងពង្រឹងកងទ័ពឡើងវិញ និងមហិច្ឆតាចង់បានអាវុធនុយក្លេអ៊ែរ។ ការថ្កោលទោសរបស់ចិន កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានលើកឡើងថា ការពិភាក្សាអំពីការបំពាក់អាវុធនុយក្លេអ៊ែរ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ជប៉ុន គួរតែត្រូវបានធ្វើឡើងដោយ “គ្មានការហាមឃាត់”។ បើតាម China Daily, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Gou Jiakun អះអាងថា ការលើកឡើងដោយមិនគិតគូរឱ្យបានល្អិតល្អន់របស់ប្រមុខការពារជាតិជប៉ុនរូបនេះ គឺជាការបង្កហេតុដ៏ធ្ងន់ធ្ងរ និងជាការរំលោភបំពានយ៉ាងចំហទៅលើសន្ធិសញ្ញា NPT និងសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទី ២។ លោកបន្ថែមថា ការលើកឡើងទាំងនោះ បង្ហាញពីការងាកចេញយ៉ាងខ្លាំងពី “គោលការណ៍មិននុយក្លេអ៊ែរទាំង៣” ដែលជប៉ុនអះអាងថា ខ្លួនប្រកាន់ខ្ជាប់ ហើយវាក៏បានលាតត្រដាងម្តងទៀតនូវមហិច្ឆតានុយក្លេអ៊ែររបស់ក្រុមនយោបាយស្តាំនិយមនៅក្នុងប្រទេសជប៉ុន។ លោកសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិគួរតែជំរុញឱ្យជប៉ុនគោរពតាមគោលការណ៍ពាក់ព័ន្ធ, បំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញា NPT, បោះបង់ចោលការប៉ុនប៉ង “យោធានិយមឡើងវិញ” និងការទទួលបានអាវុធនុយក្លេអ៊ែរ ព្រមទាំងឆ្លើយតបយ៉ាងម៉ត់ចត់ ចំពោះទុក្ខកង្វល់ដ៏ធ្ងន់ធ្ងររបស់សហគមន៍អន្តរជាតិ៕ ប្រភព ៖ China Daily ប្រែសម្រួល ៖…
-
វិមានក្រឹមឡាំង គំរាមប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើ NATO ព្យាយាមកាត់ផ្តាច់តំបន់ Kaliningrad ចេញពីទឹកដីរុស្ស៊ី

មូស្គូ ៖ វិមានក្រឹមឡាំងបានបោះពាក្យសម្តីគំរាមធ្ងន់ៗទៅកាន់អង្គការណាតូថា ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើសម្ព័ន្ធមិត្តលោកខាងលិចមួយនេះ ព្យាយាមកាត់ផ្តាច់តំបន់ Kaliningrad ចេញពីទឹកដីរបស់ប្រទេសរុស្ស៊ី ។ Kaliningrad គឺជាតំបន់ដ៏រសើបមួយរបស់ប្រទេសរុស្ស៊ី ដែលស្ថិតនៅតំបន់សមុទ្របាល់ទិក និងស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី ដែលជារដ្ឋសមាជិអង្គការណាតូ ។ បើតាមឯកសារការទូតមួយ, រុស្ស៊ីបានចោទប្រកាន់អង្គការណាតូថា កំពុងដើរលើ «ផ្លូវដ៏គ្រោះថ្នាក់ និងប្រថុយប្រថាន» ដែលអាចបង្កើនហានិភ័យនៃការផ្ទុះឡើងនូវជម្លោះប្រដាប់អាវុធដោយផ្ទាល់រវាងរុស្ស៊ី និងសម្ព័ន្ធមិត្តលោកខាងលិច ។ ឯកសារនោះ ក៏បានលើកឡើងពីលទ្ធភាពដែលរុស្ស៊ីអាចនឹងវាយប្រហារទៅលើទីបញ្ជាការសំខាន់ៗរបស់បណ្តាប្រទេសជាសមាជិកអង្គការណាតូ នៅក្នុងសេណារីយ៉ូសង្គ្រាមផ្ទុះឡើងផងដែរ ។ បន្ថែមលើនេះ ភាគីរុស្ស៊ីបានអះអាងថា ទីក្រុងមូស្គូនឹងប្រើប្រាស់ «ឃ្លាំងអាវុធ និងសមត្ថភាពទាំងអស់ដែលមាន» រួមទាំងអាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដីរបស់ខ្លួន ប្រសិនបើប្រទេសណាតូណាមួយព្យាយាមធ្វើឱ្យតំបន់ Kaliningrad ដាច់ចេញពីទឹកដីរុស្ស៊ី ។ ឆ្លើយតបការគំរាមរបស់រុស្ស៊ី, ប្រមុខដឹកនាំអង្គការណាតូ លោក Mark Rutte និយាយថា ណាតូគឺជាសម្ព័ន្ធមិត្តការពារ និងអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ ខណៈលោកជំរុញឱ្យភាគីពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់ និងប្រុងប្រយ័ត្ន ។ មិនត្រឹមតែប៉ុណ្ណោះ អង្គការណាតូថែមទាំងទទូចឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងបញ្ឈប់ការប្រើប្រាស់វោហារសាស្ត្រគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ដែលខ្លួនចាត់ទុកថា ជាការបង្កើនភាពតានតឹងដែលគ្មានការទទួលខុសត្រូវ…