Category: ព័ត៌មានអន្តរជាតិ

  • លោក ត្រាំ ប្រាប់លម្អិតពីទុនវិនិយោគថាមពល ២០០ពាន់លានដុល្លាររបស់កូរ៉េខាងត្បូង នៅអាមេរិក ​

    លោក ត្រាំ ប្រាប់លម្អិតពីទុនវិនិយោគថាមពល ២០០ពាន់លានដុល្លាររបស់កូរ៉េខាងត្បូង នៅអាមេរិក ​

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ បានបង្ហាញព័ត៌មានលម្អិតអំពីការវិនិយោគលើវិស័យថាមពលនៅសហរដ្ឋអាមេរិក ដែលមានតម្លៃ ២០០ ពាន់លានដុល្លារពីសំណាក់កូរ៉េខាងត្បូង ដែលក្នុងនោះ រួមមានទឹកប្រាក់ចំនួន ៥៤ ពាន់លានដុល្លារសម្រាប់គម្រោងឧស្ម័នធម្មជាតិរាវ LNG នៅរដ្ឋ Alaska ផងដែរ។ លោក Trump បានមានប្រសាសន៍ថា ក្រៅពីគម្រោង LNG និងបំពង់បង្ហូរឧស្ម័ននៅ Alaska, រដ្ឋបាលរបស់លោកក៏បានប្រកាសអំពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីចំនួន ៨ និងរោងចក្រថាមពលឧស្ម័នធម្មជាតិដ៏ធំមួយនៅរដ្ឋ Texas ដែលនឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលកូរ៉េខាងត្បូងផងដែរ។ បើតាម AFP, សេចក្តីប្រកាសនេះបង្ហាញពីព័ត៌មានលម្អិតអំពីការសន្យាពីមុនរបស់កូរ៉េខាងត្បូងក្នុងការអនុវត្តកិច្ចព្រមព្រៀងពន្ធគយជាមួយលោក Trump។ កូរ៉េខាងត្បូងបានយល់ព្រមវិនិយោគទឹកប្រាក់ចំនួន ៣៥០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក និងបង្កើនការទិញថាមពលពីអាមេរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោក Trump បន្ទាប់ពីលោកបានកំណត់ពន្ធ ១៥ ភាគរយលើទំនិញកូរ៉េខាងត្បូងដែលនាំចូលមកសហរដ្ឋអាមេរិក។ គម្រោងនៅ Alaska ដែលដឹកនាំដោយក្រុមហ៊ុន Glenfarne Group ជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងឧស្សាហកម្ម មានមូលដ្ឋាននៅទីក្រុង New York និង Houston មានផែនការសាងសង់បំពង់បង្ហូរ…

  • អង់គ្លេសថា អ៊ីរ៉ង់ រៀបផែនការបំផ្ទុះគ្រាប់បែកលើទឹកដីខ្លួន ក្រោយព្រមឲ្យ អាមេរិក ប្រើមូលដ្ឋានទ័ព

    អង់គ្លេសថា អ៊ីរ៉ង់ រៀបផែនការបំផ្ទុះគ្រាប់បែកលើទឹកដីខ្លួន ក្រោយព្រមឲ្យ អាមេរិក ប្រើមូលដ្ឋានទ័ព

    ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham កាលពីថ្ងៃពុធ បានចោទប្រកាន់ថា អ៊ីរ៉ង់ពិតជារៀបចំផែនការបំផ្ទុះគ្រាប់បែក នៅលើទឹកដីរបស់ខ្លួន ពោលគឺក្រោយពេលដែលទីក្រុងឡុងដ៍ បានអនុញ្ញាតឲ្យអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ព ទុកសម្រាប់វាយប្រហារទៅលើទីក្រុងតេហេរ៉ង់។ បើតាមលោកនាយករដ្ឋមន្ត្រី, មានសញ្ញាបញ្ជាក់ច្បាស់ថា អ៊ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងសកម្មភាពគួរឱ្យសង្ស័យមួយ នៅឯមូលដ្ឋានទ័ពអាកាសរបស់អង់គ្លេស ដែលបានបង្កឱ្យមានហេតុការណ៍សន្តិសុខដ៏ធំមួយ កាលពីចុងសប្តាហ៍កន្លងទៅ។ លោក Burnham បានបន្ថែមថា «ជាការពិតណាស់ នេះនៅតែជាការស៊ើបអង្កេតរបស់ប៉ូលិសដែលកំពុងបន្តធ្វើឡើង ហើយវាជាករណីដ៏ស្មុគស្មាញ និងធ្ងន់ធ្ងរ»។ បើតាម CNA, លោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានសំដៅទៅលើការព្រួយបារម្ភអំពីការគំរាមកំហែងដោយគ្រាប់បែក កាលពីថ្ងៃអាទិត្យ នៅជិតមូលដ្ឋានទ័ពអាកាសក្នុងតំបន់ភាគនិរតីនៃប្រទេសអង់គ្លេស ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ ការលើកឡើងរបស់លោក Burnham គឺជាការបញ្ជាក់ជាផ្លូវការលើកដំបូងពីអាជ្ញាធរអង់គ្លេសដែលថា អ៊ីរ៉ង់អាចមានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ ពោលគឺបន្ទាប់ពីករណីរថយន្តវ៉ែនពណ៌សចំនួនបីគ្រឿងហាក់ដូចជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋាន RAF Fairford នៅព្រឹកព្រលឹមថ្ងៃទី២៧ ខែកញ្ញា។ អ្នកស្រុកម្នាក់ដែលបានទូរស័ព្ទទៅប៉ូលិសបាននិយាយថា នាងបានឃើញក្រុមបុរសពាក់ម៉ាស់នៅជិតរថយន្តវ៉ែនទាំងនោះ ដែលកំពុងរារាំងផ្លូវនៅក្នុងភូមិមួយជាប់នឹងមូលដ្ឋានយោធា។ យ៉ាងណាមិញ ស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងឡុងដ៍បានថ្លែងថា ខ្លួនបដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការសន្និដ្ឋានថា ខ្លួនមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas…

  • អាមេរិក និងអង់គ្លេស បាញ់សាកល្បងគ្រាប់បែកប្រឆាំងនាវា ទម្ងន់មួយតោនកន្លះ ចេញពីយានមុជទឹកគ្មានមនុស្សបើកដោយជោគជ័យ

    អាមេរិក និងអង់គ្លេស បាញ់សាកល្បងគ្រាប់បែកប្រឆាំងនាវា ទម្ងន់មួយតោនកន្លះ ចេញពីយានមុជទឹកគ្មានមនុស្សបើកដោយជោគជ័យ

    វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិក និងអង់គ្លេសប្រកាសទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់សាកល្បងគ្រាប់បែក MK 48 មានទម្ងន់ជាងមួយតោនកន្លះ ចេញពីយានមុជទឹកគ្មានមនុស្សបើកពិសោធន៍ធំបំផុត។ បើតាម Defense Post, នេះគឺជាការបាញ់សាកល្បងគ្រាប់បែក MK 48 ចេញពីយានមុជទឹកគ្មានមនុស្សបើកលើកដំបូងជាប្រវត្តិសាស្រ្ត សម្រាប់សង្គ្រាមក្រោមទឹកសម័យទំនើប ។ MK 48 គឺជាប្រភេទគ្រាប់បែក Torpedo ទម្ងន់ធ្ងន់ ប្រើប្រាស់ដើម្បីបាញ់ពន្លិចនាវាចម្បាំង និងនាវាមុជទឹកខ្នាតធំ ដែលមានតម្លៃប្រហែល ២,៥ លានដុល្លារក្នុងមួយគ្រាប់​ ។ មន្រ្តីនិយាយថា គោលបំណងចម្បងនៃការធ្វើតេស្តនេះ គឺដើម្បីត្រួតពិនិត្យមើលប្រព័ន្ធមេកានិច ប្រព័ន្ធអគ្គិសនី និងកម្មវិធីបញ្ជា ថាតើពួកវាអាចធ្វើការរួមគ្នាបានដែរទេ នៅមុនពេលអនុញ្ញាតឱ្យយានមុជទឹកគ្មានមនុស្សបើករបស់អង់គ្លេស អាចប្រើប្រាស់គ្រាប់បែក MK 48 ដែលផលិតដោយសហរដ្ឋអាមេរិកបាន ។ ការធ្វើតេស្តនេះ ធ្វើឡើងនៅមជ្ឈមណ្ឌល British Underwater Test and Evaluation Center ក្បែរឆ្នេរសមុទ្រស្កុតឡែន ដែលជាផ្នែកមួយនៃសមយុទ្ធ Project Broadsword ក៏ដូចជាកិច្ចព្រមព្រៀងសន្តិសុខ AUKUS Pillar 2 រវាងអូស្ត្រាលី អង់គ្លេស…

  • អាមេរិក ផ្តល់កុងត្រាតម្លៃ ២០ ពាន់លានដុល្លារ ឱ្យ Boeing ពន្លឿនផលិតយន្តហោះចម្បាំងជំនាន់ទី ៦

    អាមេរិក ផ្តល់កុងត្រាតម្លៃ ២០ ពាន់លានដុល្លារ ឱ្យ Boeing ពន្លឿនផលិតយន្តហោះចម្បាំងជំនាន់ទី ៦

    វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិក បានផ្តល់កុងត្រាមានតម្លៃ ២០ ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុនផលិតឧបករណ៍ការពារជាតិខ្នាតយក្ស Boeing ដើម្បីពន្លឿនការផលិតយន្តហោះចម្បាំងជំនាន់ទី៦ F/A-XX សម្រាប់ដាក់ពង្រាយនៅលើនាវាផ្ទុកយន្តហោះ ។ មន្ទីរបញ្ចកោណអះអាងកាលពីថ្ងៃ អង្គារ ថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងស្ថិតក្រោមកម្មវិធី Next Generation Air Dominance ហៅកាត់ NGAD ដែលជាគម្រោងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៦ ដ៏សំខាន់របស់កងទ័ពអាកាសអាមេរិក ។ ក្នុងនោះរួមបញ្ចូលទាំងការផលិតយន្តហោះសាកល្បងជាច្រើនគ្រឿង សម្រាប់ការធ្វើតេស្តនៅលើដីគោក, ការវាយតម្លៃសមត្ថភាពហោះហើរចម្ងាយឆ្ងាយ, ការសាកល្បងប្រព័ន្ធដំណើរការ និងការដាក់បញ្ចូលប្រព័ន្ធអាវុធទំនើបៗឱ្យកាន់តែខ្លាំងក្លាជាងមុន ។ ប្រភពពីរ៉យទ័រផ្សាយថា យន្តហោះចម្បាំង F/A-XX នឹងចូលខ្លួនមកជំនួសតំណែងយន្តហោះចម្បាំងជំនាន់មុន F/A-18E/F Super Hornet ដែលសព្វថ្ងៃ គឺជាឆ្អឹងខ្នងដ៏សំខាន់របស់កងទ័ពជើងទឹកអាមេរិក ។ យន្តហោះចម្បាំង F/A-XX ត្រូវបានរំពឹងថា នឹងរចនាឡើងបំពាក់ដោយបច្ចេកវិទ្យាបំបាំងកាយកម្រិតខ្ពស់ និងសមត្ថភាពធ្វើការប្រយុទ្ធរួមគ្នាជាមួយយន្តហោះគ្មានមនុស្សបើកពិឃាត ក៏ដូចជាត្រូវបានបង្កើនចម្ងាយហោះហើរកាន់តែឆ្ងាយជាងមុន ។ យន្តហោះចម្បាំងជំនាន់ទី៦នេះដែរ ត្រូវបានអ្នកជំនាញជឿថា នឹងជួយបង្កើនសមត្ថភាពរបស់កងនាវាផ្ទុកយន្តហោះអាមេរិក ជាពិសេសក្នុងប្រតិបត្តិការប្រយុទ្ធនៅចម្ងាយឆ្ងាយពីមូលដ្ឋាន និងក្នុងតំបន់ដែលមានការការពារដែនអាកាសរឹងមាំរបស់សត្រូវ ។…

  • កូរ៉េខាងត្បូង ថា លោក Zelensky ទម្លាយរឿងឈ្លើយសឹក កូរ៉េខាងជើង ដើម្បីបានលេសឲ្យទីក្រុងសេអ៊ូលរូតរះផ្តល់អាវុធដល់ អ៊ុយក្រែន

    កូរ៉េខាងត្បូង ថា លោក Zelensky ទម្លាយរឿងឈ្លើយសឹក កូរ៉េខាងជើង ដើម្បីបានលេសឲ្យទីក្រុងសេអ៊ូលរូតរះផ្តល់អាវុធដល់ អ៊ុយក្រែន

    សេអ៊ូល ៖ ហេតុផលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky សម្រេចចិត្តទម្លាយព័ត៌មានអំពីការចាប់បញ្ជូនឈ្លើយសឹក កូរ៉េខាងជើង ឲ្យទៅកូរ៉េខាងត្បូង គឺដើម្បីបានលេសឲ្យទីក្រុងសេអ៊ូលផ្ដល់គ្រឿងសព្វាវុធមកឲ្យអ៊ុយក្រែនទុកបន្តធ្វើសឹកសង្គ្រាមជាមួយរុស្ស៊ី ។ នេះបើតាមការអះអាងពីសមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ។ លោក Yoo Yeong-ha សមាជិកសភាកូរ៉េខាងត្បូងនិយាយថា ដំណឹងអំពីការបញ្ជូនទាហានកូរ៉េខាងជើង ២ នាក់ ឲ្យទៅកូរ៉េខាងត្បូងនេះ អាចបង្កើតការគាំទ្រពីសាធារណជនទីក្រុងសេអ៊ូល សម្រាប់ការផ្តល់អាវុធធន់ធ្ងន់ និង ជំនួយផ្សេងៗទៀត ដល់ទីក្រុងកៀវ ។ លោក Yoo Yeong-ha បញ្ជាក់ថា អ្នកទោសសឹកទាំង ២ នាក់ត្រូវបានបញ្ជូនចេញពីអ៊ុយក្រែន ទៅដល់កូរ៉េខាងត្បូង នៅពាក់កណ្តាលខែកញ្ញានេះ ដោយគ្មានបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ ។ បើតាម AFP, លោក Zelensky បានទម្លាយព័ត៌មាននេះ នៅអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន។ នៅប៉ុន្មានម៉ោងបន្ទាប់ពីការថ្លែងរបស់លោក Zelensky, ទីក្រុងសេអ៊ូលបានបង្ហាញពីការមិនពេញចិត្តជាខ្លាំង ដោយថែមទាំងកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកូរ៉េខាងត្បូង មកសួរនាំទៀតផង។ ជម្លោះលើរឿងនេះបានបង្កជាភាពស្មុគស្មាញដល់សំណើ របស់ទីក្រុងគៀវ ដែលស្នើសុំឱ្យទីក្រុងសេអ៊ូល ផ្គត់ផ្គង់សព្វាវុធ ។…

  • ចិន ប្រកាសត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំជំនួបត្រីភាគីរវាងលោក ស៊ី ជីនពីង, លោក ត្រាំ និងលោក ពូទីន

    ចិន ប្រកាសត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំជំនួបត្រីភាគីរវាងលោក ស៊ី ជីនពីង, លោក ត្រាំ និងលោក ពូទីន

    មូស្គូ ៖ ប្រទេសចិនបានប្រកាសអំពីគម្រោងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបត្រីភាគីរវាងលោកប្រធានាធិបតី ស៊ី ជីនពីង, លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនាខែវិច្ឆិកាខាងមុខ ។ នេះបើតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងមូស្គូ នៅថ្ងៃពុធនេះ ។ លោក Zhang Hanhui ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ីនិយាយថា កិច្ចប្រជុំរវាងមេដឹកនាំនៃប្រទេសទាំងបីនេះអាចនឹងរៀបចំឡើង នៅក្រៅកិច្ចប្រជុំកំពូល APEC ។ បើតាម UNN, កិច្ចប្រជុំកំពូល APEC នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះនៅទីក្រុង Shenzhen ប្រទេសចិន ។ លោក Zhang Hanhui បញ្ជាក់ថា «ប្រសិនបើយើងអាចរៀបចំកិច្ចប្រជុំត្រីភាគីបែបនេះបាន វានឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ការអភិវឌ្ឍ និងការកសាងពិភពលោកដែលមានប៉ូលអំណាចច្រើនឡើងវិញ ដោយសារតែរុស្ស៊ី អាមេរិក និងចិន សុទ្ធតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាមហាអំណាចពិភពលោកផងដែរ ។ បើតាម Tass, អ្នកការទូតចិនរូបនេះ…

  • អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នចំនួន ១៣ ចោទថា បានជួយ អ៊ីរ៉ង់ ទិញអាវុធ

    អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នចំនួន ១៣ ចោទថា បានជួយ អ៊ីរ៉ង់ ទិញអាវុធ

    វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីៗ កាលពីថ្ងៃអង្គារប្រឆាំងទៅលើបុគ្គល និងក្រុមហ៊ុនចំនួន ១៣ រួមទាំង ស្ថាប័នមួយចំនួន ដែលមានមូលដ្ឋាន នៅរុស្ស៊ី, ហុងកុង និង ប៉ាគីស្ថាន ដោយចោទប្រកាន់ថា ពួកគេបានជួយអ៊ីរ៉ង់ ក្នុងការទិញអាវុធ និងគ្រឿងបន្លាស់នានា។ បើតាម Reuters, ទណ្ឌកម្មដែលប្រកាសដោយក្រសួងរតនាគារ និងក្រសួងការបរទេសនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Trump ដើម្បីដាក់អ៊ីរ៉ង់ឱ្យនៅឯកោផ្នែកសេដ្ឋកិច្ច និង បង្ខំឱ្យទីក្រុងតេហេរ៉ង់ចូលរួមក្នុងការចរចា ដើម្បីបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមឡើង បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានមានប្រសាសន៍ថា «ក្រសួងរតនាគារនឹងមិនអត់ឱនចំពោះការគាំទ្រណាមួយឡើយ ហើយនឹងបន្តកំណត់មុខសញ្ញា បង្ហាញជាសាធារណៈ និងដាក់ឱ្យនៅឯកោ នូវអ្នកដែលជួយសម្រួលដល់សកម្មភាពរបស់អ៊ីរ៉ង់»។ ក្រសួងរតនាគារបានបញ្ជាក់ថា ទណ្ឌកម្មទាំងនេះមានគោលបំណងកាត់បន្ថយសមត្ថភាពរបស់ទីក្រុងតេហេរ៉ង់ក្នុងការស្តារកម្មវិធីអាវុធរបស់ខ្លួនឡើងវិញ ព្រមទាំង បង្កើនការចំណាយសម្រាប់អ្នកដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទិញអាវុធរបស់អ៊ីរ៉ង់។ បុគ្គល និង ស្ថាប័នស្ថិតក្នុងបញ្ជីទណ្ឌកម្ម ដែលត្រូវបានប្រកាស កាលពីថ្ងៃ២៩ ខែកញ្ញា រួមមានទាំងមន្ត្រីតំណាងកងកម្លាំងអ៊ីរ៉ង់នៅចិន,…

  • អារ៉ាប៊ី សាអូឌីត ផ្ទុកប្រេងដាក់លើនាវានៅកំពង់ផែ Yanbu ឡើងវិញ ជាសញ្ញានៃកំណើនលំហូរពីមជ្ឈិមបូព៌ា

    អារ៉ាប៊ី សាអូឌីត ផ្ទុកប្រេងដាក់លើនាវានៅកំពង់ផែ Yanbu ឡើងវិញ ជាសញ្ញានៃកំណើនលំហូរពីមជ្ឈិមបូព៌ា

    រីយ៉ាត ៖ អារ៉ាប៊ី សាអូឌីត បានបន្តការផ្ទុកប្រេងដាក់លើនាវាចេញពីកំពង់ផែ Yanbu ជាប់សមុទ្រក្រហមឡើងវិញ បន្ទាប់ពីបានចាប់ផ្តើមដំណើរការបំពង់បង្ហូរ East-West ជាថ្មី ពោលគឺក្រោយពេលរងការវាយប្រហារ។ នេះបើយោងតាមប្រភពព័ត៌មានពាណិជ្ជកម្ម និងទិន្នន័យដឹកជញ្ជូនតាមផ្លូវសមុទ្រ។ប្រភពបញ្ជាក់ថា បំពង់ប្រេងនៅ Yanbu ត្រូវបានផ្អាកដំណើរការ កាលពីដើមខែកញ្ញានេះ បន្ទាប់ពីរងការវាយប្រហារពីសំណាក់យន្តហោះគ្មានមនុស្សបើក ដោយបានជះឥទ្ធិពលដល់តម្លៃប្រេងពិភពលោក។ បើតាម CNA, សកម្មភាពដំណើរការឡើងវិញ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២៨ ខែកញ្ញា គឺជាសញ្ញានៃការកើនឡើងនូវលំហូរប្រេងចេញពីតំបន់មជ្ឈិមបូព៌ា ដែលពីមុន ត្រូវបានរាំងស្ទះដោយសារជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ប្រភពពីក្រុមហ៊ុនចម្រាញ់ប្រេងមួយនៅអាស៊ីបានឱ្យដឹងថា ក្រុមហ៊ុនប្រេងយក្សរបស់រដ្ឋ Saudi Aramco បានជូនដំណឹងដល់អតិថិជន កាលពីល្ងាចថ្ងៃចន្ទ អំពីកាលវិភាគផ្ទុកប្រេងសម្រាប់ខែតុលាពីកំពង់ផែ Yanbu។ ក្រុមហ៊ុនចម្រាញ់ប្រេងនេះបានផ្ទុកប្រេងមួយជើងរួចហើយពី Yanbu កាលពីចុងសប្តាហ៍មុន។ ការវាយប្រហារដោយដ្រូន ដែល អារ៉ាប៊ី សាអូឌីត ចោទប្រកាន់ថា បង្កឡើងដោយក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ បានបង្ខំឱ្យប្រទេសមួយនេះបិទបំពង់បង្ហូរប្រេង នៅថ្ងៃទី១១ ខែកញ្ញា ដែលធ្វើឱ្យការនាំចេញប្រេងឆៅពី Yanbu ត្រូវផ្អាក៕ ប្រភព ៖ CNA,…

  • កូរ៉េខាងជើង ព្រមាន ការបើកដៃរបស់ អាមេរិក ឱ្យ កូរ៉េខាងត្បូង សង់នាវាមុជទឹកនុយក្លេអ៊ែរ នឹងក្លាយជាការវិវត្តន៍ដ៏គ្រោះថ្នាក់

    កូរ៉េខាងជើង ព្រមាន ការបើកដៃរបស់ អាមេរិក ឱ្យ កូរ៉េខាងត្បូង សង់នាវាមុជទឹកនុយក្លេអ៊ែរ នឹងក្លាយជាការវិវត្តន៍ដ៏គ្រោះថ្នាក់

    ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានព្រមានធ្ងន់ៗថា ការបើកដៃរបស់សហរដ្ឋអាមេរិកឱ្យកូរ៉េខាងត្បូងអាចសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នឹងក្លាយជាការវិវត្តន៍ដ៏គ្រោះថ្នាក់ ហើយអាចបង្កើនអស្ថិរភាពផ្នែកនយោបាយ និងយោធានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ បើតាមផែនការ, កូរ៉េខាងត្បូងមានបំណងដាក់ដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន នៅពាក់កណ្តាលឆ្នាំ ២០៣០ខាងមុខ។ គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់កូរ៉េខាងត្បូង ក្នុងការតាមដាន និងទប់ស្កាត់ការគំរាមកំហែងពីនាវាមុជទឹក និងមីស៊ីលដែលបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង។ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសខ្លួន កូរ៉េខាងជើងបានរិះគន់ធ្ងន់ៗថា ការផ្ទេរបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក តាមរយៈកិច្ចព្រមព្រៀង AUKUS និងគម្រោងស្រដៀងគ្នា អាចប៉ះពាល់ដល់របបដឹកនាំអន្តរជាតិ ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ក្រៅពីរិះគន់ កូរ៉េខាងជើងថែមទាំងចោទប្រកាន់ថា សកម្មភាពរបស់សហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានការប្រកួតប្រជែងផ្នែកយោធាកាន់តែខ្លាំងនៅក្នុងតំបន់។ ជាការឆ្លើយតប កូរ៉េខាងជើងបាននឹងកំពុងបន្តអភិវឌ្ឍគម្រោងផលិតនាវាមុជទឹកដែលខ្លួនអះអាងថា មានសមត្ថភាពដើរដោយថាមពលនុយក្លេអ៊ែរ និងអាចមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ៕ ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

  • រុស្ស៊ី ជំទាស់បំណងចង់ដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែររបស់ អ៊ីរ៉ង់

    រុស្ស៊ី ជំទាស់បំណងចង់ដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែររបស់ អ៊ីរ៉ង់

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានចេញមុខជំទាស់ បន្ទាប់ពីភាគីអ៊ីរ៉ង់ប្រកាសចង់ដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ដោយវិមានក្រឹមឡាំងបានទទូចឱ្យទីក្រុងតេហេរ៉ង់បន្តជាសមាជិកនៃសន្ធិសញ្ញានេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា រុស្ស៊ីចាត់ទុកសន្ធិសញ្ញា NPT ជា «មូលដ្ឋានគ្រឹះ» នៃសហគមន៍អន្តរជាតិ ដែលមានគោលបំណងទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ ដូច្នេះទីក្រុងមូស្គូសង្ឃឹមថា ភាគីអ៊ីរ៉ង់នឹងបន្តគោរពកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាភាគីនៃសន្ធិសញ្ញានេះ។ ការអំពាវនាវរបស់រុស្ស៊ីឱ្យអ៊ីរ៉ង់បន្តជាសមាជិកនៃសន្ធិសញ្ញានេះ ធ្វើឡើងបន្ទាប់ពីអនុប្រធានសភាអ៊ីរ៉ង់ លោក Ali Nikzad បានប្រកាសប្រាប់អន្តរជាតិថា ទីក្រុងតេហេរ៉ង់កំពុងពិចារណាដកខ្លួនពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ លោក Nikzad បានប្រាប់មូលហេតុថា គឺដោយសារតែអ៊ីរ៉ង់លែងមានទំនុកចិត្តលើទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ IAEA និងលោកអគ្គនាយក Rafael Grossi ទៀតហើយ ដោយលោកបានចោទថា ការត្រួតពិនិត្យរបស់ IAEA មានកម្រិត និងរបាយការណ៍របស់ពួកគេមានលក្ខណៈអវិជ្ជមានចំពោះអ៊ីរ៉ង់។ យ៉ាងណា ភាគីរុស្ស៊ីបានចេញមុខអះអាងច្បាស់ៗថា ទោះបីប្រកាសចង់ដកខ្លួនចេញពីសន្ធិសញ្ញា NPT ក៏ដោយ អ៊ីរ៉ង់នៅតែប្តេជ្ញាចំពោះកាតព្វកិច្ចក្រោមរបបមិនរីកសាយភាយនុយក្លេអ៊ែរ ហើយបន្តអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ៕ ប្រភព ៖ Jerusalem Post ប្រែសម្រួល…