Category: ព័ត៌មានអន្តរជាតិ

  • កសិដ្ឋានចិញ្ចឹមក្រពើនៅសៀមរាប និងប៉ោយប៉ែត មានសុវត្ថិភាពខ្ពស់ ទោះមានការលិចនៅតំបន់ជុំវិញ

    កសិដ្ឋានចិញ្ចឹមក្រពើនៅសៀមរាប និងប៉ោយប៉ែត មានសុវត្ថិភាពខ្ពស់ ទោះមានការលិចនៅតំបន់ជុំវិញ

    ទោះបីជាតំបន់មួយចំនួនកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ អ្នកចិញ្ចឹមក្រពើនៅ ខេត្តសៀមរាប និងក្រុងប៉ោយប៉ែត បានអះអាងថា កសិដ្ឋានរបស់ពួកគាត់នៅតែរក្សាបានសុវត្ថិភាពខ្ពស់ និងគ្មានការព្រួយបារម្ភពីការរួចសត្វក្រពើនោះឡើយ។ អ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាប និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអះអាងពីសុវត្ថិភាព ១០០% នៃកសិដ្ឋានរបស់ខ្លួន ដោយធានាថាក្រពើទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន ទោះជាមានទឹកជំនន់លិចលង់តំបន់ជុំវិញក៏ដោយ។ លោក ញ៉ែម បូរាណ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្តសៀមរាប បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនាឆ្នាំនេះហាក់មានភាពខ្លាំងក្លាជាងឆ្នាំមុនៗ ប៉ុន្តែមិនបានបង្កផលប៉ះពាល់ដល់អាងចិញ្ចឹមក្រពើជាង ១៥០ក្បាលរបស់លោកនោះទេ។ លោកបានប្រាប់បណ្តាញព័ត៌មាន AMS ថា អាងចិញ្ចឹមក្រពើរបស់លោក ត្រូវបានសាងសង់ឡើងប្រកបដោយសុវត្ថិភាព និងមានរបងព័ទ្ធជុំវិញយ៉ាងខ្ពស់រឹងមាំ ដោយធានាថាសត្វក្រពើមិនអាចរួចចេញក្រៅបានឡើយ។ ​ដូចគ្នានេះដែរ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយរូបទៀត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អាងចិញ្ចឹមក្រពើរបស់លោកមានសុវត្ថិភាពខ្ពស់បំផុត ដោយសារកម្ពស់ទឹកនៅឃ្លាតឆ្ងាយពីមាត់អាងជាង ២ម៉ែត្រទៀត ដូច្នេះគ្មានហានិភ័យនៃការលិចនោះឡើយ។ ឯកឧត្តម ប៉ាន់ ខេមប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើដោយផ្ទាល់ ដើម្បីសម្រាលការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានណែនាំឱ្យម្ចាស់កសិដ្ឋានបន្ថែមវិធានការសុវត្ថិភាពភ្លាមៗ ទោះបីជាកម្ពស់ទឹកជំនន់បច្ចុប្បន្ននៅទាបជាងឆ្ងាយពីមាត់អាងក៏ដោយ។ ខណៈស្ថានការណ៍នៅកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង ​ក្នុងប្រទេសថៃឯណោះវិញ ក្រពើមួយចំនួន​បានរួចចេញពីកសិដ្ឋាន ជាពិសេសនៅតំបន់ជាប់ព្រំដែនជាមួយកម្ពុជា ដែលជាហេតុបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតាមព្រំដែនផងដែរ។ គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានកសិដ្ឋានចិញ្ចឹមក្រពើប្រមាណ…

  • កូរ៉េខាងជើង ផលិតបានក្បាលគ្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង ៧ ដង អាចបំបែកខែលសំណាញ់មេឃ អាមេរិក

    កូរ៉េខាងជើង ផលិតបានក្បាលគ្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង ៧ ដង អាចបំបែកខែលសំណាញ់មេឃ អាមេរិក

    ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងផលិតបានក្បាលគ្រាប់មីស៊ីលស៊េរីថ្មី ឈ្មោះថា Hwasong-11Ma-1មានល្បឿនលឿនជាងសំឡេង ៧.៣ ដង ដែលអាចបំបែកខែលសំណាញ់មេឃរបស់សហរដ្ឋអាមេរិកចំនួន ២ ប្រភេទ រួមមាន ប្រព័ន្ធខែលការពារដែនអាកាស Patriot និងTHAAD ។ បើតាម Defense Express, កូរ៉េខាងជើងបានអះអាងទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង Hwasong-11Ma-1 កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅ ដោយវាអាចហោះជ្រែកមេឃក្នុងចម្ងាយជាង ៩០៩ គីឡូម៉ែត្រ និងសម្រេចបានល្បឿនលឿនជាងសំឡេង ៧.៣ ដង នៅរយៈកម្ពស់ជិត ៣៦ គីឡូម៉ែត្រ ។ ការបាញ់សាកល្បងនេះ ត្រូវបានរាយការណ៍ថា ធ្វើឡើងនៅតំបន់ឆ្នេរសមុទ្រខាងកើតរបស់ប្រទេសកូរ៉េខាងជើង ហើយមីស៊ីលបានហោះបោះពួយសំដៅទៅទិសឦសាន តាមបណ្តោយតំបន់ឆ្នេររបស់កូរ៉េខាងជើង និងរុស្ស៊ី ។ ការធ្វើតេស្តនេះដែរ ធ្វើឡើងក្រោមការត្រួតពិនិត្យផ្ទាល់ពីសំណាក់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកូនស្រីរបស់គាត់ ។ នៅពេលនោះ អេក្រង់ទូរស្សន៍មួយ បានបង្ហាញថា មីស៊ីលនេះ ពិតជាអាចហោះទម្លុះផ្ទៃមេឃក្នុងចម្ងាយជាង ៩០៩ គីឡូម៉ែត្រ ក្នុងល្បឿនប្រហែល…

  • អាមេរិក និង អ៊ីរ៉ង់ ជួបដាច់ដោយឡែកជាមួយអ្នកសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាម ក្នុងសប្តាហ៍នេះ

    អាមេរិក និង អ៊ីរ៉ង់ ជួបដាច់ដោយឡែកជាមួយអ្នកសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាម ក្នុងសប្តាហ៍នេះ

    ញូវយ៉ក ៖ ភាគីសម្របសម្រួលមកពីប្រទេសកាតាបាននិងកំពុងបើកកិច្ចពិភាក្សាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នៅទីក្រុងញូវយ៉ក និង ជាមួយភាគីអាមេរិក នៅថ្ងៃចន្ទ ឬ ថ្ងៃអង្គារ សប្តាហ៍នេះ ដែលជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត ដើម្បីឈានទៅបិទបញ្ចប់សង្គ្រាម។ នេះបើតាមការអះអាងរបស់មន្ត្រីផ្លូវការម្នាក់ ដែលបានដឹងពីដំណើរការចរចា ចេញផ្សាយដោយសារព័ត៌មាន straitstimes។ មន្ត្រី ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា កិច្ចពិភាក្សាទាំងនេះត្រូវបានគេរំពឹងថា នឹងផ្តោតលើកំណែនៃសំណើ រយៈពេល ៧ ថ្ងៃ ដែលអ៊ីរ៉ង់បានដាក់ជូន កាលពីសប្តាហ៍មុន នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ ទីភ្នាក់ងារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស លោក Araqchi ដែលបន្តស្នាក់នៅទីក្រុងញូវយ៉កបន្ទាប់ពីបានចូលរួមកិច្ចប្រជុំមហាសន្និបាត ត្រូវជួបជាមួយភាគីសម្របសម្រួល នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃចន្ទ ម៉ោងក្នុងតំបន់។ ប្រភពបន្ថែមថា ភាគីទាំងពីរនឹង “ពិនិត្យមើលសំណើ និងទស្សនៈចុងក្រោយទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន”។ ផែនការរយៈពេល ៧ ថ្ងៃ របស់អ៊ីរ៉ង់ រួមមានការបញ្ចប់រាល់អរិភាពនៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់ ,ការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់រាប់ពាន់លានដុល្លារដែលត្រូវបានបង្កក, បញ្ចប់ការដាក់ទណ្ឌកម្មលើប្រេងរបស់អ៊ីរ៉ង់ ព្រមទាំង…

  • រុស្ស៊ី ថា សង្គ្រាមជាមួយ អ៊ុយក្រែន ត្រូវចប់យូរហើយ តែ អឺរ៉ុប ជាអ្នកបង្ខាំង

    រុស្ស៊ី ថា សង្គ្រាមជាមួយ អ៊ុយក្រែន ត្រូវចប់យូរហើយ តែ អឺរ៉ុប ជាអ្នកបង្ខាំង

    មូស្គូ ៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃអាទិត្យបានចោទប្រកាន់បណ្ដាប្រទេសអឺរ៉ុបនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិថា គឺជាអ្នកបង្ខាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ ការចោទប្រកាន់នេះកើតឡើង ខណៈដែលរុស្ស៊ី និងអ៊ុយក្រែនបានបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមកបណ្ដាលឲ្យមានការបាត់បង់អាយុជីវិតមនុស្សច្រើនបំផុត ចាប់តាំងពីផ្ទុះសង្គ្រាមនាឆ្នាំ ២០២២ មក ។ បើតាម CBS News, លោក Sergei Lavrov សង្កត់ធ្ងន់ថា បណ្តាប្រទេសអឺរ៉ុបកំពុងព្យាយាមបំផ្លាញឱកាសចរចា ដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងមានចំណាប់អារម្មណ៍ចង់សម្របសម្រួល ។ យ៉ាងណា ជើងខ្លាំងការទូតចាស់វស្សារូបនេះ អះអាងថា ទោះបីអឺរ៉ុបព្យាយាមធ្វើបែបនេះក៏ដោយ ក៏ទីក្រុងមូស្គូនឹងព្យាយាមសម្រេចឱ្យខានតែបាន នូវគោលដៅ «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន ដើម្បីលុបបំបាត់ការគំរាមកំហែងចំពោះសន្តិសុខរុស្ស៊ី ព្រមទាំងនាំយកសន្តិភាពត្រឡប់មកវិញផងដែរ ។ មកទល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនទាន់អាចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់អចិន្ត្រៃយ៍ ក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាពនៅឡើយទេ។ ប៉ុន្តែលោក Trump កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុន បានសង្ឃឹមយ៉ាងមុតមាំថា រូបលោកចង់ឃើញមេដឹកនាំទាំងពីរ គឺលោក Zelensky…

  • ចិន និងអាមេរិក លុបចោលពន្ធ ៦០ ពាន់លានដុល្លារលើមុខទំនិញនាំចូលទៅវិញទៅមក

    ចិន និងអាមេរិក លុបចោលពន្ធ ៦០ ពាន់លានដុល្លារលើមុខទំនិញនាំចូលទៅវិញទៅមក

    ប៉េកាំង, វ៉ាស៊ីនតោន ៖ ប្រទេសចិន និង សហរដ្ឋអាមេរិក បានយល់ព្រមកាត់បន្ថយពន្ធដែលបានដាក់លើទំនិញនាំចូលពីគ្នាទៅវិញទៅមកក្នុងតម្លៃ ៦០ ពាន់លានដុល្លារ ។ នេះបើតាមការបញ្ជាក់របស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ។ លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនិយាយថា ការយល់ព្រមកាត់បន្ថយពន្ធលើមុខទំនិញទាំងនេះ គឺគ្របដណ្តប់លើផលិតផលជាច្រើនប្រភេទ រាប់ចាប់ពីផ្លែពោតរបស់អាមេរិក រហូតដល់គ្រឿងសម្អាង, ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ចិន និងរួមទាំងប្រដាប់ប្រដាក្មេងលេង ផលិតនៅប្រទេសទាំងពីរផងដែរ ។ លោក Jamieson Greer អះអាងថា នេះគឺជាការបើកផ្លូវឱ្យមានលទ្ធភាពចូលទៅកាន់ទីផ្សារកាន់តែប្រសើរសម្រាប់ទំនិញនាំចេញរបស់អាមេរិក ទៅកាន់ប្រទេសចិន ប្រហែល ៣០% ។ បើតាម Reuters, ការកាត់បន្ថយពន្ធទៅវិញទៅមកនេះ បានកើតមានជាមួយនឹង ការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងមហាអំណាចទាំងពីរ ។ ជាមួយគ្នានេះ វាក៏ជាសមិទ្ធផលដែលកើតចេញពីកិច្ចប្រជុំកំពូល លើកទីពីរ រវាងលោកប្រធានាធិបតី Xi Jinping និងលោកប្រធានាធិបតី Donald Trump ដែលបានធ្វើឡើង នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនផងដែរ ។ ក្រសួងពាណិជ្ជកម្មចិននិយាយនៅថ្ងៃចន្ទនេះថា ការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម…

  • ទឹកជំនន់នៅ ថៃ ផ្តើមផ្តាច់ជីវិតមនុស្សជាបន្តបន្ទាប់, អ្នកបាងកកដើរលុយទឹកដល់ត្រឹមភ្លៅ

    ទឹកជំនន់នៅ ថៃ ផ្តើមផ្តាច់ជីវិតមនុស្សជាបន្តបន្ទាប់, អ្នកបាងកកដើរលុយទឹកដល់ត្រឹមភ្លៅ

    បាងកក ៖ អាជ្ញាធរថៃនៅថ្ងៃចន្ទនេះបានប្រកាសពីការស្លាប់មនុស្សចំនួន ៨ នាក់ ដោយសារតែគ្រោះទឹកជំនន់ដ៏មហន្តរាយ កំពុងវាយប្រហារនៅទូទាំង ២៨ រាជធានី-ខេត្ត ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញាមក ។ បើតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ, អ្នកស្លាប់ទាំង ៨ នាក់នេះគឺ ស្ថិតនៅខេត្តភាគខាងកើតប្រទេស ដោយក្នុងនោះ មនុស្ស ៥ នាក់នៅខេត្ត Sa Kaeo, ២ នាក់នៅខេត្ត Chanthaburi និងម្នាក់ទៀតនៅខេត្ត Saraburi ។ ចំណែកនៅក្នុងទីក្រុងបាងកកដែលកំពុងប្រកាសអាសន្នពីស្ថានភាពគ្រោះមហន្តរាយមួយនេះ មិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ បើទោះបីជាទីក្រុងមួយនេះមានភ្លៀងធ្លាក់ខ្លាំងជាងគេក៏ដោយ ។ បើតាម Bangkok Post, មានប្រជាជនជាង ៥០ ម៉ឺនគ្រួសារ ស្មើនឹងមនុស្ស ១ លាន ៧ សែននាក់ នៅទូទាំង ២៧ ខេត្ត បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់មួយនេះ ។ សម្រាប់ទីក្រុងបាងកកតែឯង, មានប្រជាជន ៥ ម៉ឺន ២ពាន់គ្រួសារ…

  • អាល្លឺម៉ង់និងរុស្ស៊ីជួបគ្នាលើកដំបូង តាំងពីមានការវាយចូលអ៊ុយក្រែន ក្នុងឆ្នាំ២០២២

    អាល្លឺម៉ង់និងរុស្ស៊ីជួបគ្នាលើកដំបូង តាំងពីមានការវាយចូលអ៊ុយក្រែន ក្នុងឆ្នាំ២០២២

    អ.ស.ប ៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្ស៊ី និងអាល្លឺម៉ង់ បានជួបគ្នានៅទីក្រុងញូវយ៉ក ក្នុងអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ហើយនេះគឺជាកិច្ចពិភាក្សាទ្វេភាគីលើកដំបូង ចាប់តាំងរុស្ស៊ីបើកប្រតិបត្តិការយោធាលុកលុយចូលទឹកដីអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ខណៈទីក្រុងមូស្គូហៅថា ជាប្រតិបត្តិការយោធាពិសេស។ បើតាម Straits Times, ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៊ែរឡាំងដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ុយក្រែន ត្រូវបានកាត់ផ្តាច់ ឬ ជាប់គាំងចាប់តាំងឆ្នាំ២០២២មក ហើយភាពតានតឹងបានកើនឡើងថែមទៀត បន្ទាប់ពីមានហេតុការណ៍ទាក់ទងនឹងយន្តហោះគ្មានមនុស្សបើកនៅឯព្រលានយន្តហោះ Leipzig/Halle ក្នុងភាគខាងកើតប្រទេសអាល្លឺម៉ង់ កាលពីខែសីហា។ ក្នុងសញ្ញាបង្ហាញពីភាពត្រជាក់ត្រជុំនៃទំនាក់ទំនងដែលនៅតែបន្តនោះ, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់សន្និសីទសារព័ត៌មានថា លោកមិនទទួលបានព័ត៌មានថ្មីអ្វីឡើយពីសមភាគីអាល្លឺម៉ង់របស់លោក នៅក្នុងកិច្ចពិភាក្សានោះ ដែលខុសប្លែកពីអ្វីដែលទីក្រុងប៊ែរឡាំងបាននិយាយជាសាធារណៈរួចហើយ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ខ្លួន។ លោក Lavrov បាននិយាយថា «ខ្ញុំបានប្រាប់គាត់ដោយត្រង់ថា… អ្នកគ្រាន់តែអាចទូរស័ព្ទមកខ្ញុំ ហើយនិយាយថា សូមអានសេចក្តីថ្លែងការណ៍របស់ខ្ញុំទៅ ក៏បានដែរ»។ យ៉ាងណាក៏ដោយ បើតាមមន្ត្រីមកពីភាគីទាំងពីរ, លោក Johann Wadephul រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និង លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និង…

  • លោក Trump ស្នើ ចិន ទិញអាវុធរបស់ សហរដ្ឋអាមេរិក

    លោក Trump ស្នើ ចិន ទិញអាវុធរបស់ សហរដ្ឋអាមេរិក

    វ៉ាស៊ីនតោន ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន លោក ដេវីដ ភើយូ បានទម្លាយប្រាប់ Fox News ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់សាកសួរប្រមុខដឹកនាំកំពូលចិន លោក ស៊ី ជីនពីង ថាតើទីក្រុងប៉េកាំងមានចំណាប់អារម្មណ៍ចង់ទិញអាវុធពីទីក្រុងវ៉ាស៊ីនតោនដែរឬទេ។ ការអះអាងនេះកើតឡើង ចំពេលដែលបញ្ហាលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ កំពុងក្លាយជាចំណុចដ៏រសើបមួយ ក្នុងទំនាក់ទំនងទ្វេភាគីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ មូលហេតុ គឺដោយសារតែមហាយក្សចិនតែងតែចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយប្រឆាំងយ៉ាងដាច់អហង្ការជាប្រចាំ ចំពោះការលក់អាវុធណាមួយរបស់សហរដ្ឋអាមេរិកទៅឱ្យកោះមួយនេះ។  ទោះបីមានការជំទាស់តវ៉ារបស់ចិនក៏ដោយ ក៏សហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធតម្លៃប្រមាណ ១១,១ ពាន់លានដុល្លារ ទៅឱ្យតៃវ៉ាន់កាលពីខែធ្នូ ឆ្នាំ២០២៥ ខណៈដែលកញ្ចប់អាវុធមួយទៀតមានតម្លៃប្រហែល ១៤ ពាន់លានដុល្លារ នៅតែរង់ចាំការអនុម័តប៉ុណ្ណោះ។ បើតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន, លោក ត្រាំ តែងតែលើកឡើងថា សហរដ្ឋអាមេរិកបានលក់អាវុធទៅឱ្យប្រទេសជាច្រើនជុំវិញពិភពលោក។ ដូច្នេះហើយ ក្នុងកិច្ចពិភាក្សាជាមួយលោក ស៊ី, លោក Trump ក៏បានសួរថាតើចិនចង់ទិញអាវុធពីសហរដ្ឋអាមេរិកដែរឬទេ។ ភ្លាមៗបន្ទាប់ពីបទសម្ភាសន៍ត្រូវបានចាក់ផ្សាយ សេតវិមានបានប្រាប់កាសែត New York Times ថា សហរដ្ឋអាមេរិកគ្មានផែនការលក់អាវុធឱ្យចិនឡើយ។ ចំណែកឯក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់ដែរថា ច្បាប់របស់សហរដ្ឋអាមេរិក គឺហាមឃាត់ដាច់ខាតការលក់អាវុធទៅឱ្យចិន។ យ៉ាងណា…

  • មេ UN ជួបប្រធានាធិបតីអ៊ីរ៉ង់ ជជែកពីសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ

    មេ UN ជួបប្រធានាធិបតីអ៊ីរ៉ង់ ជជែកពីសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ

    អ.ស.ប ៖ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres និង ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានជួបពិភាក្សាគ្នា អំពីសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ ជាពិសេស ការឈានទៅបើកច្រក ហ័រមូស ឡើងវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ UN នៅក្រោយជំនួប។ អំឡុងការជួបប្រជុំ នៅក្រៅមហាសន្និបាត UN នាពេលនោះ, អគ្គលេខាធិការអង្គការសហប្រជាជាតិ និង ភាគីអ៊ីរ៉ង់ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយសង្គ្រាមនៅមជ្ឈិមបូព៌ា តាមរយៈកិច្ចសន្ទនា និងការចរចា។ ប្រភពបញ្ជាក់ថា «អគ្គលេខាធិការបានសង្កត់ធ្ងន់លើភាពចាំបាច់ជាបន្ទាន់ ក្នុងការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា តាមរយៈកិច្ចសន្ទនា និងការចរចា ដោយគោរពយ៉ាងពេញលេញនូវច្បាប់អន្តរជាតិ រួមទាំងសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិនៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz»។ លោក Guterres ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការ «គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត» ផងដែរ។ បើតាម anadolu,ជំនួបដែលគេរៀបចំធ្វើ កាលពីថ្ងៃសុក្រ សប្តាហ៍មុន នាពេលនោះ បានកើតមានឡើង ស្របពេលដែលអ៊ីរ៉ង់បានប្រកាសថា ខ្លួនបានដាក់ចេញនូវសំណើមួយដែលមានរយៈពេល ៧…

  • បារាំង ចោទ អ៊ីស្រាអែល បើកដៃឱ្យមានអំពើហិង្សា និងការរឹបអូសយកទឹកដីប៉ាឡេស្ទីននៅតំបន់ West Bank

    បារាំង ចោទ អ៊ីស្រាអែល បើកដៃឱ្យមានអំពើហិង្សា និងការរឹបអូសយកទឹកដីប៉ាឡេស្ទីននៅតំបន់ West Bank

    ប៉ារីស ៖ ប្រទេសបារាំងបានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលពេញៗមាត់ ថាបានបើកដៃឱ្យមានអំពើហិង្សាប្រឆាំងជនជាតិប៉ាឡេស្ទីន និងការបន្តរឹបអូសយកទឹកដីរបស់ប៉ាឡេស្ទីននៅក្នុងតំបន់ West Bank។ បើតាម Anadolu, រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot និយាយថា អំពើហិង្សាកំពុងកើនឡើងមិនធ្លាប់មានពីមុនមក បង្កឡើងដោយជនជាតិអ៊ីស្រាអែល ដែលមានចិត្តគំនិតជ្រុលនិយមប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank។ ប្រមុខការទូតកំពូលបារាំងរូបនេះ ថែមទាំងរិះគន់ធ្ងន់ៗថា រដ្ឋាភិបាលអ៊ីស្រាអែលកំពុងបង្ហាញពីការបណ្តែតបណ្តោយ និងការអត់អោនឱ្យអំពើហិង្សា ដែលគួរឱ្យស្តីបន្ទោស និងគួរឱ្យអាម៉ាស់បំផុត ចំពោះអ្វីដែលកំពុងកើតឡើងនៅតំបន់ West Bank។ ការរិះគន់ធ្ងន់ៗរបស់លោក Barrot កើតឡើងក្រោយប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុនថា ការរំលោភបំពានកំពុងកើតឡើងជារៀងរាល់ថ្ងៃនៅតំបន់ West Bank។ មេដឹកនាំបារាំងរូបនេះ បានចោទសួរបែបឌឺដងអ៊ីស្រាអែលចំៗ ថាតើសកម្មភាពបំពានទាំងនោះ ត្រូវបានធ្វើឡើងក្នុងគោលបំណងអ្វីឱ្យពិតប្រាកដ ហើយលោក Macron ថែមទាំងបាននិយាយផ្លែផ្កាថា ក្រុមហាម៉ាសមិនដែលធ្វើប្រតិបត្តិការនៅ តំបន់ West Bank ទេ។ ឆ្លើយតបការនិយាយផ្លែផ្កាធ្ងន់ៗរបស់បារាំង ភាគីអ៊ីស្រាអែលបានរិះគន់ការលើកឡើងរបស់លោកប្រធានាធិបតី Macron ដោយចាត់ទុកថា…