Category: ព័ត៌មានអន្តរជាតិ

  • លោក Trump ជំរុញលោក Zelensky ទៅជួបលោក Putin នៅរដ្ឋធានីរុស្ស៊ី ចរចាបញ្ចប់សង្គ្រាម

    លោក Trump ជំរុញលោក Zelensky ទៅជួបលោក Putin នៅរដ្ឋធានីរុស្ស៊ី ចរចាបញ្ចប់សង្គ្រាម

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសប្តាហ៍នេះ បានជំរុញជាថ្មីឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្វើដំណើរទៅកាន់រដ្ឋធានីមូស្គូ ដើម្បីជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចរចាបញ្ចប់សង្គ្រាម បើទោះបីជាលោក ហ្សេលេនស្គី ធ្លាប់បដិសេធសំណើបែបនេះជាច្រើនលើកក៏ដោយ។ ការជំរុញនេះធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើឱ្យការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនដំណើរការឡើងវិញ។ យ៉ាងណា លោក ហ្សេលេនស្គី បានបដិសេធសំណើនេះ ក្នុងអំឡុងជំនួបជាមួយលោក ត្រាំ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ ប្រភពដែលដឹងពីជំហររបស់មេដឹកនាំអ៊ុយក្រែន បានបង្ហើបប្រាប់កាសែត Bloomberg ថា លោក ហ្សេលេនស្គី មិនពេញចិត្តនឹងការលើកឡើងរបស់លោក ត្រាំ នោះទេ។ ហើយនៅពេលអ្នកសារព័ត៌មានសួរនាំថាតើលោកនឹងទៅរដ្ឋធានីមូស្គូនៅពេលណា? ភ្លាមៗ លោក ហ្សេលេនស្គី បានឆ្លើយតបដោយប្រើភាសាឌឺដងទៅវិញថា ធ្វើដំណើរទៅកាន់រដ្ឋធានីមូស្គូតាមមីស៊ីលរឺ! ហើយថែមទាំងបានពោលពាក្យអសុរសផងដែរ។ យ៉ាងណា មេដឹកនាំអ៊ុយក្រែនរូបនេះ បានអះអាងកាលពីថ្ងៃ សុក្រ ថា ការចរចាសន្តិភាពផ្នែកបច្ចេកទេសរវាងអ៊ុយក្រែន និងរុស្ស៊ី ទំនងជានឹងធ្វើឡើងនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ប៉ុន្តែសហរដ្ឋអាមេរិកមិនទាន់ស្នើកាលបរិច្ឆេទជាក់លាក់…

  • អេហ្ស៊ីប ទទូចបញ្ចប់អំពើហិង្សារបស់អ៊ីស្រាអែល និងបដិសេធការបណ្តេញប្រជាជនប៉ាឡេស្ទីនដោយបង្ខំ

    អេហ្ស៊ីប ទទូចបញ្ចប់អំពើហិង្សារបស់អ៊ីស្រាអែល និងបដិសេធការបណ្តេញប្រជាជនប៉ាឡេស្ទីនដោយបង្ខំ

    ញូវយ៉ក ៖ មេដឹកនាំអេហ្ស៊ីបប្រកាសទទូចឱ្យបញ្ចប់អំពើហិង្សា និងការរំលោភបំពានរបស់អ៊ីស្រាអែលប្រឆាំងប្រជាជនប៉ាឡេស្ទីន ក៏ដូចជាបដិសេធយ៉ាងដាច់អហង្ការរាល់ការប៉ុនប៉ងបង្ខំឱ្យប្រជាជនចាកចេញពីតំបន់ហ្គាហ្សាស្រ្ទីប ឬតំបន់ វេស ប៊ែង ដែលកំពុងស្ថិតក្រោមការកាន់កាប់ រួមទាំងតំបន់ហ្ស៊េរុយសាឡឹមខាងកើត។ នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Mostafa Madbouly បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃ សុក្រ ថា បទឈប់បាញ់នៅតំបន់ហ្គាហ្សាត្រូវតែអនុវត្តឱ្យបានពេញលេញ, ការរំលោភបំពានរបស់អ៊ីស្រាអែលត្រូវតែបញ្ឈប់ ហើយការដកកងទ័ពចេញត្រូវតែធ្វើឡើងឱ្យបានចប់សព្វគ្រប់។ លោក Madbouly បានអំពាវនាវឱ្យមានការធានាលំហូរជំនួយមនុស្សធម៌ជាប្រចាំ និងការចាប់ផ្តើមដំណើរការស្តារឡើងវិញក្រោយបញ្ចប់ជម្លោះ ព្រមទាំងដំណើរការនយោបាយមួយ ដើម្បីដោះស្រាយឫសគល់នៃជម្លោះ។ នាយករដ្ឋមន្រ្តីអេហ្ស៊ីបរូបនេះ បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ទីក្រុងគ៊ែរ ចំពោះរដ្ឋប៉ាឡេស្ទីនដែលមានឯករាជ្យភាព អធិបតេយ្យភាព និងមានទឹកដីជាប់គ្នា ដោយផ្អែកលើខ្សែព្រំដែនថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៦៧ និងមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើតជារដ្ឋធានី។ បន្ថែមពីលើការគាំទ្រ លោក Madbouly បានជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការការពារជនស៊ីវិល, បដិសេធការដាក់ទណ្ឌកម្មជាសមូហភាព និងធានាការគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ ជាមួយគ្នានេះ លោក Madbouly ក៏បានអះអាងឡើងវិញនូវការទាមទាររបស់អេហ្ស៊ីប ឱ្យមានការកែទម្រង់ដ៏ទូលំទូលាយចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហានៃកង្វះតំណាងសមស្របរបស់ទ្វីបអាហ្វ្រិក ព្រមទាំងទទូចឱ្យតំបន់មជ្ឈិមបូព៌ា លុបបំបាត់អាវុធនុយក្លេអ៊ែរ និងអាវុធបំផ្លាញទ្រង់ទ្រាយធំផ្សេងទៀត៕ ប្រភព ៖ Anadolu…

  • អ៊ីរ៉ង់ ស្នើផែនការបើកច្រកសមុទ្រ Hormuz ចំនួន ៧ ថ្ងៃ ទៅកាន់ អាមេរិក

    អ៊ីរ៉ង់ ស្នើផែនការបើកច្រកសមុទ្រ Hormuz ចំនួន ៧ ថ្ងៃ ទៅកាន់ អាមេរិក

    ញូវយ៉ក ៖ ប្រមុខការទូតកំពូលអ៊ីរ៉ង់ បានថ្លែងអះអាងថា ប្រទេសខ្លួនបានស្នើផែនការមួយទៅកាន់ភាគីសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឱ្យច្រកសមុទ្រ Hormuz អាចបើកដំណើរការឡើងវិញសម្រាប់ការធ្វើនាវាចរណ៍ក្នុងរយៈពេល ៧ ថ្ងៃ ។ ច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រប្រហែល ២០ ភាគរយនៃប្រេងសកលលោក ត្រូវបានកងទ័ពជើងទឹកអ៊ីរ៉ង់ប្រកាសបិទម្ដងជាពីរដង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបន្តការវាយប្រហារមកលើអ៊ីរ៉ង់ ។ ហ័រមូស គឺជាច្រកសមុទ្រមួយស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ដែលមានប្រវែង ១៦១ គីឡូម៉ែត្រ ។ ច្រកសមុទ្រមួយនេះស្ទើរតែត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង ។ បើតាម AFP, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសប្រាប់អង្គការសហប្រជាជាតិថា ទីក្រុងតេហេរ៉ង់បានបញ្ជូនផែនការជាក់ស្តែងរយៈពេល ៧ ថ្ងៃមួយទៅកាន់ភាគីសហរដ្ឋអាមេរិក តាមរយៈប្រទេសកាតា ដើម្បីបើកច្រកសមុទ្រ Hormuz ។ លោក Araghchi អះអាងថា ប្រសិនបើលក្ខខណ្ឌចាំបាច់នានាត្រូវបានបំពេញ នោះច្រកសមុទ្រយុទ្ធសាស្រ្តមួយនេះ អាចនឹងបើកដំណើរការឡើងវិញជាបណ្តោះអាសន្ន ហើយការធ្វើនាវាចរណ៍ជាធម្មតា នឹងអាចបន្តឡើងវិញបានក្នុងរយៈពេល ៧ ថ្ងៃ…

  • លោក Putin អះអាងថា រុស្ស៊ី មិនបានត្រៀមខ្លួនបង្កជម្លោះជាមួយ អឺរ៉ុប ទេ

    លោក Putin អះអាងថា រុស្ស៊ី មិនបានត្រៀមខ្លួនបង្កជម្លោះជាមួយ អឺរ៉ុប ទេ

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់នៅចំពោះមុខអ្នកសារព័ត៌មានច្បាស់ៗកាលពីថ្ងៃ សុក្រ ថា ទីក្រុងមូស្គូមិនមែនកំពុងរៀបចំខ្លួន ដើម្បីបង្កជម្លោះ “គ្រប់ទម្រង់ទាំងអស់” ជាមួយអឺរ៉ុបនោះទេ។ ការអះអាងបែបនេះរបស់លោក ពូទីន ត្រូវបានធ្វើឡើងបន្ទាប់ពីសមាជិកអង្គការណាតូមួយចំនួននៅអឺរ៉ុប បានបោះសម្តីព្រមានធ្ងន់ៗ អំពីលទ្ធភាពដែលរុស្ស៊ីអាចនឹងធ្វើការវាយប្រហារមកលើទឹកដីនៃសម្ព័ន្ធភាពយោធាដ៏មានឥទ្ធិពលមួយនេះ។ យ៉ាងណា មេដឹកនាំវិមានក្រឹមឡាំងរូបនេះ សង្កត់ធ្ងន់ថា រុស្ស៊ីគ្មានហេតុផលពិតប្រាកដណាមួយ ក្នុងការបង្កើនភាពតានតឹងថែមទៀតនោះទេ ប៉ុន្តែរុស្ស៊ីត្រូវតែរិះគន់បណ្តាប្រទេសនៅអឺរ៉ុប ដែលបានលើកឡើងផ្ទុយពីការពិត។ លោក ពូទីន សង្កត់ធ្ងន់ថា មនុស្សជាច្រើននៅអឺរ៉ុបនិយាយអំពីការរំពឹងទុកថា នឹងមានការវាយប្រហារពីសំណាក់រុស្ស៊ី ហើយពួកគេថែមទាំងជឿថា ខ្លួនត្រូវតែត្រៀមខ្លួន សម្រាប់អរិភាព ឬសង្គ្រាមជាមួយរុស្ស៊ី។ ដូច្នេះឆ្លៀតឱកាសនេះ លោកចង់បញ្ជាក់ឱ្យបានច្បាស់លាស់ម្តងទៀតថា រុស្ស៊ីមិនមែនកំពុងរៀបចំខ្លួន ដើម្បីបង្កអរិភាព ឬក៏ជម្លោះគ្រប់ទម្រង់ទាំងអស់ជាមួយអឺរ៉ុបនោះទេ។ ការអត្ថាធិប្បាយរបស់លោក ពូទីន នេះទៀតសោត ធ្វើឡើងចំពេលដែលសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនរបស់អ៊ុយក្រែន បានបង្ហាញការព្រួយបារម្ភខ្លាំង អំពីលទ្ធភាពរងការវាយប្រហារដោយសម្ងាត់ពីរុស្ស៊ីមកលើទឹកដីរបស់ពួកគេ ខណៈដែលសង្គ្រាមនៅអ៊ុយក្រែនបានអូសបន្លាយចូលដល់ឆ្នាំទី ៥ ហើយ៕ ប្រភព AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • កូរ៉េខាងត្បូង ខឹងសម្បារខ្លាំង ក្រោយលោក Zelensky ទម្លាយការសម្ងាត់រឿងឈ្លើយសឹក កូរ៉េខាងជើង

    កូរ៉េខាងត្បូង ខឹងសម្បារខ្លាំង ក្រោយលោក Zelensky ទម្លាយការសម្ងាត់រឿងឈ្លើយសឹក កូរ៉េខាងជើង

    ញូវយ៉ក ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung កាលពីថ្ងៃព្រហស្បតិ៍បានខឹងសម្បារជាខ្លាំងទៅលើលោកប្រធានាធិបតី Volodymyr Zelensky បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនរូបនេះទម្លាយព័ត៌មានរសើប អំពីការបញ្ជូនឈ្លើយសឹកកូរ៉េខាងជើងទៅឱ្យកូរ៉េខាងត្បូងជាអ្នកចាត់ការ ។ លោក Lee Jae Myung ថែមទាំងបានចោទប្រកាន់លោក Zelensky ពីបទរំលោភបំពានកិច្ចព្រមព្រៀងរក្សាការសម្ងាត់រវាងប្រទេសទាំងពីរផងដែរ ។ បើតាម Straits Times, លោក Zelensky បានទម្លាយព័ត៌មានដ៏រសើបនៅចំពោះមុខអង្គការសហប្រជាជាតិថា អ៊ុយក្រែនបានបញ្ជូនទាហានកូរ៉េខាងជើងចំនួន ២ នាក់ទៅកាន់កូរ៉េខាងត្បូង និងថា ឈ្លើយសឹកទាំងពីរពិតជាមិនងាយស្រួលក្នុងការចាប់ខ្លួនទាំងរស់នោះទេ ។ ការលាតត្រដាងរបស់លោក Zelensky បានធ្វើឱ្យបក្សប្រឆាំងនៅកូរ៉េខាងត្បូងឆេះដុំជាខ្លាំង រហូតផ្ទុះការរិះគន់យ៉ាងដៃទៅលើរដ្ឋបាលលោកប្រធានាធិបតី Lee Jae Myung ចំពោះការបណ្តែតបណ្តោយឱ្យមេដឹកនាំបរទេស ជាអ្នកទម្លាយព័ត៌មានរសើបនេះមកកាន់ប្រជាពលរដ្ឋខ្លួនឯងទៅវិញ ។ ជាការឆ្លើយតប លោកប្រធានាធិបតី Lee Jae Myung បានបញ្ជាក់តាមបណ្តាញសង្គម X ថា លោកមិនដឹងថាតើហេតុអ្វីបានជាភាគីអ៊ុយក្រែនបំពានកិច្ចព្រមព្រៀងរក្សាការសម្ងាត់ ហើយធ្វើឱ្យរឿងនេះបែកធ្លាយជាសាធារណៈនោះទេ ហើយវាជារឿងដែលគួរឱ្យខកចិត្តខ្លាំងជាទីបំផុត ។ លោក…

  • បារាំង ត្រៀមបញ្ជូនយោធា រ៉ាដា និងប្រព័ន្ធការពារទៅ អារ៉ាប៊ីសាអូឌីត ទប់ទល់ការវាយប្រហារពីក្រុមហ៊ូធី

    បារាំង ត្រៀមបញ្ជូនយោធា រ៉ាដា និងប្រព័ន្ធការពារទៅ អារ៉ាប៊ីសាអូឌីត ទប់ទល់ការវាយប្រហារពីក្រុមហ៊ូធី

    ញូវយ៉ក ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉ារីសនឹងបញ្ជូនកម្លាំងយោធា និងប្រព័ន្ធរ៉ាដា រួមទាំងប្រព័ន្ធការពារទៅដាក់ពង្រាយនៅលើទឹកដីអារ៉ាប៊ីសាអូឌីត ដើម្បីទប់ទល់ការវាយប្រហាររបស់ក្រុមហ៊ូធីនៅយេម៉ែន ជាពិសេសសម្រាប់ជួយការពារទីក្រុងកំពង់ផែ Yanbu នៅសមុទ្រក្រហម ។ ទីក្រុងកំពង់ផែ Yanbu គឺជាចំណុចយុទ្ធសាស្ត្រ និងជាផ្លូវដឹកជញ្ជូនប្រេងឆៅ និងម៉ាស៊ូតដ៏សំខាន់រាប់លានបារ៉ែលទៅកាន់ទីផ្សារអឺរ៉ុប។ ផ្លូវទឹកនេះកាន់តែមានសារៈសំខាន់ខ្លាំងជាងពេលណាៗទាំងអស់ ខណៈដែលច្រកសមុទ្រ Hormuz ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ ដោយសារតែសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ ជាក់ស្ដែង តម្លៃប្រេងឆៅសកលបានហក់ឡើងយ៉ាងគំហុក បន្ទាប់ពីទីក្រុងកំពង់ផែ Yanbu បានរងការខូតខាតធ្ងន់ធ្ងរ ក្រោមថ្វីដៃវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនពីសំណាក់ក្រុមហ៊ូធី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ។ ដោយសារតែបញ្ហានេះទើបលោក Macron បញ្ជូនកម្លាំងយោធា និងប្រព័ន្ធរ៉ាដា រួមទាំងប្រព័ន្ធការពារទៅជួយការពារកំពង់ផែ Yanbu ។ លោក Macron លើកឡើងថា ផែនការនេះ ធ្វើឡើងស្ថិតក្រោមការព្រមព្រៀងជាមួយអារ៉ាប៊ីសាអូឌីត ហើយមានគោលបំណងការពារសន្តិសុខថាមពល និងហេដ្ឋារចនាសម្ព័ន្ធប្រេងតែប៉ុណ្ណោះ មិនមែនដើម្បីលូកដៃចូលក្នុងជម្លោះ ឬការប្រយុទ្ធណាមួយនោះឡើយ ។ ចំណែកជុំវិញបញ្ហាថ្លៃថាមពលស្ទុះឡើងខ្ពស់, លោក Macron…

  • ហ៊ូធី គំរាមវាយ អាមេរិក តាមផ្លូវអាកាស និង លើផ្ទៃសមុទ្រ ដោយយកលំនាំតាមយុទ្ធវិធីធ្វើសង្គ្រាមរបស់ អ៊ីរ៉ង់

    ហ៊ូធី គំរាមវាយ អាមេរិក តាមផ្លូវអាកាស និង លើផ្ទៃសមុទ្រ ដោយយកលំនាំតាមយុទ្ធវិធីធ្វើសង្គ្រាមរបស់ អ៊ីរ៉ង់

    បរទេស ៖ ក្រុមសកម្មប្រយុទ្ធ ហ៊ូធី ដ៏មានឥទ្ធិពលដែលកំពុងគ្រប់គ្រងលើប្រទេសយេម៉ែន បានប្រកាសគំរាមវាយប្រហារ ទៅលើសហរដ្ឋអាមេរិក ដោយយកគំរូតាមយុទ្ធវិធី ធ្វើសឹកសង្គ្រាមរបស់អ៊ីរ៉ង់ តាមរយៈការបាញ់កម្ទេចមូលដ្ឋានយោធា ទីក្រុងវ៉ាស៊ីនតោន នៅពាសពេញតំបន់មជ្ឈិមបូព៌ា ប្រសិនបើរដ្ឋបាល លោក ដូណាល់ ត្រាំ ហ៊ានតែលូកដៃចូលរួម នៅក្នុងប្រតិបត្តិការវាយប្រហាររបស់ ប្រទេស អារ៉ាប៊ី សាអូឌីត ប្រឆាំងមកលើក្រុម ដែលគេជឿថាមានអ៊ីរ៉ង់ជាខ្នងបង្អែកទាំងនេះ។ នេះបើតាមការបញ្ជាក់របស់លោក Abed Mohammed al-Thawr ទីប្រឹក្សាយោធាជាន់ខ្ពស់ ហ៊ូធី ហើយ ចេញផ្សាយដោយ Times Of Israel នៅថ្ងៃសុក្រនេះ។ លោក Thawr ទីប្រឹក្សាយោធាជាន់ខ្ពស់ ហ៊ូធី បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមរបស់ខ្លួនមិនស្ទាក់ស្ទើរក្នុងការផ្លោងគ្រាប់ ទៅលើសហរដ្ឋអាមេរិកនោះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចូលជ្រៀតជ្រែកក្នុងជម្លោះ តាមរយៈការគាំទ្រដល់ទីក្រុងរីយ៉ាត ឬ ព្យាយាមមកបើកផ្លូវទឹកឡើងវិញ នៅឯច្រកសមុទ្រ Bab el-Mandeb។ លោករៀបរាប់ថា «បើ អាមេរិក គឃ្លើនប្រើប្រាស់កងនាវាចររបស់ខ្លួន…

  • អារ៉ាប៊ី សាអូឌីត ប្រកាសពីការលក់ប្រេងទៅឲ្យ អាស៊ី ជិត១០០លានបារ៉ែល ស្មើនឹងតម្រូវការសរុបរបស់ពិភពលោក ក្នុង១ថ្ងៃ

    អារ៉ាប៊ី សាអូឌីត ប្រកាសពីការលក់ប្រេងទៅឲ្យ អាស៊ី ជិត១០០លានបារ៉ែល ស្មើនឹងតម្រូវការសរុបរបស់ពិភពលោក ក្នុង១ថ្ងៃ

    រីយ៉ាត ៖ ប្រទេស អារ៉ាប៊ី សាអូឌីត បានប្រកាសពីលក់ប្រេងជិត ១០០ លានបារ៉ែល ទៅកាន់តំបន់អាស៊ី ចាប់តាំងពីពាក់កណ្តាលសប្តាហ៍មុនមក ហើយ បរិមាណលក់ដែលស្មើនឹងតម្រូវការសរុបរបស់ពិភពលោក ក្នុង១ថ្ងៃ យ៉ាងដូច្នេះ បានជួយកាត់បន្ថយហានិភ័យនៃការខ្វះខាតការផ្គត់ផ្គង់ នៅក្នុងប្លុកមួយនេះ។ នេះបើតាម ក្រុមពាណិជ្ជករ ដែលដឹងពីការទិញលក់ប្រេង បញ្ជាក់ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍។ ក្រុមពាណិជ្ជករ ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារពួកគេមិនមានការអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ប្រេងឆៅទាំងនេះ នឹងត្រូវដឹកជញ្ជូន នៅក្នុងខែតុលា និងខែវិច្ឆិកា ដោយឆ្លងកាត់ច្រកសមុទ្រ Hormuz។ ពួកគេបានបញ្ជាក់ថា ក្នុងចំណោមអ្នកទិញទាំងនោះរួមមាន រោងចក្រចម្រាញ់ប្រេងរបស់រដ្ឋ និងឯកជនរបស់ចិន ក៏ដូចជា ក្រុមហ៊ុនកែច្នៃប្រេង នៅក្នុងប្រទេសឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ បើតាម Businesstimes, សកម្មភាពលក់ដ៏ច្រើនខុសពីធម្មតានេះ មានបរិមាណស្មើនឹងតម្រូវការសរុបរបស់ពិភពលោក ក្នុងរយៈពេលប្រហែលមួយថ្ងៃ ហើយវាបង្ហាញពីការកើនឡើងជាងពីរដងនៃបរិមាណប្រេងដែលអារ៉ាប៊ីសាអូឌីតដឹកជញ្ជូនទៅអាស៊ី តាមរយៈច្រក Hormuz នាពេលថ្មីៗនេះ។ សកម្មភាពនេះកើតឡើង នៅពេលដែលបំពង់បង្ហូរប្រេងពីខាងកើតទៅខាងលិច East-West pipeline របស់ប្រទេសនេះ ដែលដឹកជញ្ជូនប្រេងទៅកាន់សមុទ្រក្រហម…

  • លោក Trump រៀបចំពិធីជប់លៀងអាហារពេលល្ងាចជូនលោក Xi ជាមួយមេធំក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក

    លោក Trump រៀបចំពិធីជប់លៀងអាហារពេលល្ងាចជូនលោក Xi ជាមួយមេធំក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក Donald Trump បានរៀបចំពិធីជប់លៀងអាហាសពេលល្ងាចកម្រិតប្រមុខរដ្ឋដ៏ធំមួយនៅសេតវិមាន កាលពីថ្ងៃ ព្រហស្បតិ៍ ដើម្បីទទួលស្វាគមន៍ប្រធានាធិបតីចិន លោក Xi Jinping និងលោកជំទាវទី១ ស្ថិតក្រោមការបិទបាំងពីភាពតានតឹងខ្លាំងរវាងមហាអំណាចគូប្រជែងទាំងពីរ។ ក្នុងពិធីជប់លៀងនេះ ក៏មានការចូលរួមពីមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកជាច្រើន ដូចជាលោក Elon Musk, លោក Tim Cook, លោក Jensen Huang និងលោក Sam Altman ដែលនេះបង្ហាញថា បញ្ហាពាណិជ្ជកម្ម និងបញ្ញាសិប្បនិម្មិត (AI) គឺជាប្រធានបទសំខាន់ក្នុងដំណើរទស្សនកិច្ចរបស់លោក Xi។ ថ្លែងនាឱកាសនោះ លោក Trump អះអាងថា សហរដ្ឋអាមេរិក និងចិនមានប្រព័ន្ធនយោបាយខុសគ្នា ប៉ុន្តែទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរនៅតែបន្ត។ ចំណែកលោក Xi វិញ បានអំពាវនាវឱ្យប្រទេសទាំងពីរ «រស់នៅរួមគ្នាដោយសន្តិភាព» និងដើរតួនាទីជាប្រទេសមហាអំណាចប្រកបដោយការទទួលខុសត្រូវ។ បើតាម AFP, លោកប្រធានាធិបតី Xi បានលើកឡើងពីបញ្ហាសំខាន់ៗមួយចំនួន រួមមាន បញ្ញាសិប្បនិម្មិត AI,…

  • នេប៉ាល់ ប្រាប់ UN ថា ទឹកជំនន់ក្នុងប្រទេសខ្លួន ​​ស្លាប់ជាង១ពាន់នាក់ ជា​សារព្រមានដល់ពិភពលោក​ទាំងមូល

    នេប៉ាល់ ប្រាប់ UN ថា ទឹកជំនន់ក្នុងប្រទេសខ្លួន ​​ស្លាប់ជាង១ពាន់នាក់ ជា​សារព្រមានដល់ពិភពលោក​ទាំងមូល

    អ.ស.ប ៖ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានថ្លែងទៅកាន់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ថា គ្រោះមហន្តរាយទឹកជំនន់កើតមាននៅក្នុងប្រទេសរបស់លោក កាលពីខែមុន ដែលបណ្តាលឲ្យស្លាប់មនុស្ស ជាង១ពាន់នាក់គឺជាការព្រមានដល់ពិភពលោកអំពីគ្រោះថ្នាក់ដែលកំពុងកើនឡើងនៃការប្រែប្រួលអាកាសធាតុ។ ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ​អំឡុងសប្តាហ៍កិច្ចប្រជុំកម្រិតខ្ពស់, លោក Shah ដោយពាក់វ៉ែនតាពណ៌ខ្មៅ បានលើកឡើងថា ការឡើងកម្ដៅនៃអាកាសធាតុ កំពុង​ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ីដ៏ផុយស្រួយ នៅតំបន់ហិម៉ាឡៃយ៉ា​ ដោយធ្វើឱ្យស្រទាប់ដីកក ឬ permafrost​ និងផ្ទាំងទឹកកករលាយ ហើយបង្កើនហានិភ័យផ្សេងៗ។ ប្រទេសនេះបានជួបប្រទះគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ​ នៅចុងខែសីហា នៅពេលដែលទឹកជំនន់ដ៏ខ្លាំងក្លាប្រៀបដូចជា ស៊ូណាមិ ដែលបង្កឡើងដោយការបាក់រលំនៃផ្ទាំងទឹកកកនៅលើភ្នំខ្ពស់តាមបណ្តោយព្រំដែននេប៉ាល់-ចិន បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ មនុស្សជាង ១,៤០០នាក់បានស្លាប់ ហើយ មនុស្ស ៦,០០០នាក់នៅតែបាត់ខ្លួន ខណៈដែលការខូចខាតផ្នែកសេដ្ឋកិច្ចមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។ ​ក្នុងន័យនេះ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយសម្រាលបន្ទុកចំណាយក្នុងការជួយប្រទេសរបស់លោកសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយសារតែ ​នេប៉ាល់ មិនអាចកសាងភាពធន់ដោយខ្លួនឯងបានទេ ប្រឆាំងនឹងវិបត្តិដែលកាន់តែធ្ងន់ធ្ងរឡើង ដោយសារការបរាជ័យនៃអភិបាលកិច្ចសកល​។ កាលពីដើមសប្តាហ៍នេះ, ​អាមេរិកបានសន្យាផ្តល់ជំនួយបន្ថែមចំនួន ៣១លានដុល្លារសម្រាប់ការស្តារឡើងវិញ ក្រោយគ្រោះទឹកជំនន់។ ប្រទេស G7 ត្រូវបានរាយការណ៍ថា សន្យាផ្តល់ការគាំទ្រក្រៅផ្លូវការ នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃពុធ…