-
អាមេរិក ប្រកាសអញ្ជើញលោក ពូទីន ទៅចូលរួមកិច្ចប្រជុំ G20

ញូវយ៉ក ៖ សហរដ្ឋអាមេរិកបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami នាពេលខាងមុខ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការទេសអាមេរិក កាលពីថ្ងៃពុធ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានលើកឡើងថា រដ្ឋបាលអាមេរិកបានផ្ញើលិខិតអញ្ជើញទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០លើលោក ឬ G20 ដែលនឹងប្រព្រឹត្តទៅ នៅក្នុងខែធ្នូ ឆ្នាំ២០២៦។ លោក Rubio បានថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ ប្រមុខការទូតអាមេរិកបានរៀបរាប់ថា «យើងបានអញ្ជើញប្រធានាធិបតី ពូទីន ឱ្យចូលរួមកិច្ចប្រជុំ G20។ យើងយល់ឃើញថា នេះគឺជាឱកាសមួយសម្រាប់គាត់ ក្នុងការជួបពិភាក្សា មិនត្រឹមតែជាមួយប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាមួយមេដឹកនាំពិភពលោកផ្សេងទៀតផងដែរ»។ បើតាម Tass, ទីស្នាក់ការកណ្តាល UN ដែលមានទីតាំង នៅក្នុងទីក្រុងញូវយ៉កមួយនេះ…
-
កម្ពុជានឹងធ្វើឲ្យស្នាមញញឹមខ្មែរក្លាយជា«ប្រេនសកល» តភ្ជាប់បេះដូងប្រជាជាតិហ្វ្រង់កូហ្វូនី

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» នឹងក្លាយជាមូលបទដ៏សំខាន់សម្រាប់ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ក្នុងឆ្នាំ២០២៦ ដោយមានគោលបំណងបង្ហាញអត្តសញ្ញាណជាតិ និងផ្សារភ្ជាប់បេះដូងប្រជាជាតិនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់កម្ពុជា មិនត្រឹមតែជាវេទិកាសម្រាប់ថ្នាក់ដឹកនាំប្រទេសនិយាយភាសាបារាំងជួបប្រជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់កម្ពុជាបង្ហាញសមត្ថភាព និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរទៅកាន់ពិភពលោក។ ឯកឧត្តម បានបញ្ជាក់ថា «ស្នាមញញឹមខ្មែរ» ឆ្លុះបញ្ចាំងពីសុខសន្តិភាព បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលជាផ្នែកមួយនៃកេរដំណែលវប្បធម៌របស់ជាតិ។ តាមរយៈព្រឹត្តិការណ៍នេះ ស្នាមញញឹមខ្មែរត្រូវបានដាក់ជាចំណុចភ្ជាប់រវាងប្រជាជាតិនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ «ភូមិហ្វ្រង់កូហ្វូនី» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ។ ទីតាំងនេះនឹងត្រូវរៀបចំជាលំហពហុបំណងសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងបទពិសោធន៍រវាងប្រទេសសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនី ព្រមទាំងជាវេទិកាសម្រាប់ផ្សព្វផ្សាយទេសចរណ៍ ម្ហូបអាហារ សិល្បៈ វប្បធម៌ និងផលិតផលរបស់ប្រទេសនីមួយៗ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ក៏នឹងផ្តល់ឱកាសដល់យុវជន សហគ្រិន និងអ្នកច្នៃប្រឌិតក្នុងការបង្ហាញស្នាដៃ នវានុវត្តន៍ និងផលិតផលថ្មីៗ ព្រមទាំងបង្កើតបណ្តាញទំនាក់ទំនង…
-
លោក Netanyahu កាត់បន្ថយពេលស្នាក់នៅញូវយ៉ក ក្រោយរងការព្រមានផ្នែកសន្តិសុខ

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu សម្រេចកាត់បន្ថយរយៈពេលនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងញូវយ៉ក មកនៅត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ពោលគឺនឹងមិនស្នាក់នៅទីនោះ ពេញមួយយប់ឡើយ បន្ទាប់ពីមានការព្រមានផ្នែកសន្តិសុខ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ដែលបានរាយការណ៍ កាលពីថ្ងៃពុធ។ ប៉ុស្តិ៍ទូរទស្សន៍ Channel 13 បានរាយការណ៍ថា មន្ត្រីសន្តិសុខបានផ្តល់អនុសាសន៍ មិនឱ្យលោក Netanyahu ពន្យារពេលស្នាក់នៅក្នុងសហរដ្ឋអាមេរិកឡើយ បន្ទាប់ពីមានការពិភាក្សានានាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលក្នុងនោះ នាយករដ្ឋមន្ត្រីក៏បានចូលរួមផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា ព័ត៌មានស៊ើបការណ៍សម្ងាត់ ដែលត្រូវបានបង្ហាញក្នុងអំឡុងពេលពិភាក្សាទាំងនោះ រួមមានការព្រមានជាក់លាក់មួយចំនួនដែលនាំឱ្យមានអនុសាសន៍កាត់បន្ថយរយៈពេលនៃដំណើរទស្សនកិច្ចនេះ ប៉ុន្តែ មិនបានបញ្ជាក់លម្អិតអំពីខ្លឹមសារនៃការព្រមានទាំងនោះទេ។ តាមគម្រោង លោក Netanyahu ត្រូវចាកចេញពីប្រទេសអ៊ីស្រាអែល នៅយប់ថ្ងៃពុធ និង ទៅដល់ទីក្រុងញូវយ៉ក នៅព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និង ត្រឡប់ទៅកាន់ប្រទេសអ៊ីស្រាអែលវិញនៅថ្ងៃដដែលនោះ ដោយមិនស្នាក់នៅពេញមួយយប់ឡើយ។ ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើងចំពេលដែលមានការរំពឹងទុកថា នឹងមានការតវ៉ានៅក្នុងទីក្រុងញូវយ៉ក ដោយសារតែសកម្មភាពប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា និងការរំលោភបំពាននានានៅតំបន់វេសប៊ែង ដែលត្រូវបានកាន់កាប់។ ដំណើរទស្សនកិច្ចនេះក៏ធ្វើឡើង នៅមួយថ្ងៃបន្ទាប់ពីលោក Zohran Mamdani ដែលជាសមាជិកក្រុមប្រឹក្សាក្រុងញូវយ៉ក…
-
លោក Zelensky ចោទ លោក Putin ប្រើប្រាស់អ្នកប្រយុទ្ធមកពី ៤៧ ប្រទេសក្នុងសង្គ្រាម អ៊ុយក្រែន

ញូវយ៉ក ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់មេដឹកនាំរុស្ស៊ី លោក វ៉្ល៉ាឌីមៀ ពូទីន ថា បានប្រើប្រាស់កងកម្លាំងប្រយុទ្ធមកពី ៤៧ ប្រទេស ដើម្បីជំរុញសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានប្រាប់អង្គការសហប្រជាជាតិកាលពីថ្ងៃ ពុធ ថា អ៊ុយក្រែនដឹងថា រុស្ស៊ីកំពុងប្រើប្រាស់អ្នកប្រយុទ្ធមកពីប្រទេសចំនួន ៤៧ នៅក្នុងសង្គ្រាមរបស់ខ្លួន ក្នុងនោះមានពលរដ្ឋមកពីប្រទេសហ្គាណា នេប៉ាល់ ឥណ្ឌា និងកូរ៉េខាងជើង សុទ្ធតែបានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះនេះ។ លោក Zelensky អះអាងថា លោកប្រធានាធិបតី Putin តែងតែស្វែងរកអ្នកដែលអាចជួយគាត់ឱ្យសម្លាប់មនុស្សកាន់តែច្រើនឡើងៗ ដើម្បីវាយដណ្តើមយកទឹកដីអ៊ុយក្រែនម្តងមួយគីឡូម៉ែត្រៗ ជាជាងការបញ្ឈប់សង្គ្រាម ហើយងាកមកដឹកនាំប្រទេសខ្លួនឯងវិញ។ ជាមួយគ្នានេះ លោក Zelensky ក៏បានព្រមានផងដែរថា នៅរដូវរងានេះ កងកម្លាំងអ៊ុយក្រែននឹងកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់កំដៅ និងថាមពល ដើម្បីប្រើប្រាស់អាកាសធាតុត្រជាក់ខ្លាំងក្នុងតំបន់ប្រឆាំងនឹងរុស្ស៊ី។ គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូល កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយវាមិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយទេ។ សង្គ្រាមខ្នាតធំដែលអូសបន្លាយចូលដល់ឆ្នាំទី៥នេះ ត្រូវបានចាត់ទុកថា…
-
កូរ៉េខាងត្បូង សង្ឃឹមថា កិច្ចចរចាដែលជាប់គាំងជាយូរ រវាង អាមេរិក និងកូរ៉េខាងជើង អាចចាប់ផ្តើមឡើងវិញឆាប់ៗនេះ

ញូវយ៉ក ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung សម្តែងក្តីសង្ឃឹមថា កិច្ចសន្ទនាដែលបានផ្អាកជាយូរមកហើយ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងអាចចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ។ ការបង្ហាញក្តីសង្ឃឹមនេះកើតឡើង ក្នុងអំឡុងពេលលោក Lee ថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បង្ហាញពីឆន្ទៈជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong un នៅមុនដំណាច់ឆ្នាំនេះ។ បើតាម NHK, មេដឹកនាំកូរ៉េខាងត្បូងរូបនេះ និយាយថា គោលជំហររបស់លោកប្រធានាធិបតី Trump បានបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរមួយ ដូច្នេះលោករំពឹងថា កិច្ចសន្ទនាដែលត្រូវបានផ្អាកជាយូរមកហើយ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងបន្តឡើងវិញដោយគ្មានការពន្យារពេលតទៅទៀត។ ជាមួយគ្នានេះ លោក Lee ក៏បានអះអាងផងដែរថា កូរ៉េខាងត្បូងនឹងត្រួសត្រាយផ្លូវសម្រាប់ការចរចាទាំងនោះ ដើម្បីវិវត្តទៅជាកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងបញ្ចប់សង្គ្រាមជាផ្លូវការនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាឈានទៅរកការបង្កើតរបបសន្តិភាពដ៏ពេញលេញ។ បន្ថែមលើនេះ ប្រធានាធិបតីកូរ៉េខាងត្បូងមានវ័យ៦២ឆ្នាំរូបនេះ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោក ឱ្យមានដំណោះស្រាយជាដំណាក់កាលៗ ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ លោកសង្កត់ធ្ងន់ថា ដំណោះស្រាយបែបនេះ នឹងចាប់ផ្តើមនៅពេលដែលកូរ៉េខាងជើងបញ្ឈប់ការអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរ…
-
លោក Zelensky ថា លោក Trump បង្ហាញសញ្ញាវិជ្ជមានលើការផ្តល់អាជ្ញាបណ្ណផលិតមីស៊ីលសំណាញ់មេឃដល់ អ៊ុយក្រែន

ញូវយ៉ក ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញសញ្ញាវិជ្ជមាន ចំពោះការផ្តល់អាជ្ញាបណ្ណផលិតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីពង្រឹងប្រព័ន្ធខែលការពារដែនអាកាស។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានប្រាប់អ្នកសារព័ត៌មានក្រោយជួបជាមួយលោកប្រធានាធិបតី ត្រាំ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃ អង្គារ ថា ការផ្តល់អាជ្ញាបណ្ណផលិតមីស៊ីលស្ទាក់ចាប់ គឺជាប្រធានបទសំខាន់នៃកិច្ចប្រជុំនោះ ហើយលោកបានស្នើឱ្យលោក ត្រាំ ជួយជំរុញដំណើរការនេះឱ្យកាន់តែឆាប់រហ័ស។ បើតាម NHK, លោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា លោកមានទស្សនៈវិជ្ជមានចំពោះបញ្ហាអាជ្ញាបណ្ណផលិតមីស៊ីលស្ទាក់ចាប់នេះ ហើយអ៊ុយក្រែននឹងចាប់ផ្តើមគម្រោងនេះ។ យ៉ាងណា ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានទទួលស្គាល់ផងដែរថា លោកមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើនឹងត្រូវចំណាយពេលមួយឆ្នាំ ឬយូរជាងនេះ ដើម្បីសម្រេចកិច្ចការនេះ។ ទន្ទឹមគ្នា លោក ហ្សេលេនស្គី ដែលមានវ័យ៤៨ឆ្នាំរូបនេះ ក៏បានអះអាងដែរថា លោកត្រៀមខ្លួនរួចរាល់ ក្នុងការជួបទល់មុខផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើលោក ត្រាំ រៀបចំកិច្ចប្រជុំត្រីភាគីមួយ…
-
នៅឯ UN មេដឹកនាំស្តីទី វេណេស៊ុយអេឡា អរគុណលោក ត្រាំ ចំពោះការស្តារទំនាក់ទំនងការទូតឡើងវិញ

អ.ស.ប ៖ ប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃពុធ បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯអង្គការសហប្រជាជាតិ ចំពោះការចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ។ ការថ្លែងនេះ បានធ្វើឡើង បន្ទាប់ពីប៉ុន្មានម៉ោង ដែលលោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទី វេណេស៊ុយអេឡា បានជួបពិភាក្សាជាមួយ លោក ដូណាល់ ត្រាំ។ នេះគឺជាជំនួបលើកដំបូងរបស់មេដឹកនាំទាំងពីរ ចាប់តាំងពីលោកស្រី Rodriguez បានឡើងកាន់អំណាច ក្រោយការដួលរលំ និងការចាប់ខ្លួនប្រធានាធិបតី Nicolas Maduro ព្រមទាំងភរិយារបស់លោក នៅក្នុងប្រទេសវេណេស៊ុយអេឡា អំឡុងពេលប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ។ លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះ «ឆន្ទៈក្នុងការចាប់ផ្តើមឡើងវិញនូវផ្លូវនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ» ជាមួយប្រទេសនៅអាមេរិកឡាទីនមួយនេះ។ បើតាម US News, លោកស្រី Rodríguez បានឡើងកាន់តំណែង បន្ទាប់ពីការវាយឆ្មក់ដោយយោធាអាមេរិកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីខែមករា ឆ្នាំ២០២៦ ដែលបានចាប់ខ្លួនមេដឹកនាំ Nicolas Maduro និង…
-
អ៊ីរ៉ង់ប្រាប់ UN ថា អ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរ តែ អន្តរជាតិបែរជាមកតាមដានប្រទេសខ្លួនដែលគ្មានទៅវិញ

អ.ស.ប ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានលើកឡើងប្រាប់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធថា វាជារឿងអយុត្តិធម៌ដែលអ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ ប៉ុន្តែ ក្រុមអ្នកត្រួតពិនិត្យអន្តរជាតិ បែរជាមកតាមដានទីក្រុងតេហេរ៉ង់ ដែលគ្មានអាវុធប្រល័យលោកប្រភេទនេះ ទៅវិញ។ បើតាម Jerusalem Post, ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្កោលទោសការដែលអ៊ីស្រាអែលត្រូវបានគេចោទប្រកាន់ថា មានអាវុធនុយក្លេអ៊ែរ ខណៈដែលក្រុមអ្នកត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ IAEA ត្រូវបានបញ្ជូនមកដើម្បីតាមដានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អំឡុងពេលសុន្ទរកថា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ, លោក Pezeshkian បានមានប្រសាសន៍ថា «ប្រធានបទនៃកិច្ចប្រជុំនេះគឺការជឿទុកចិត្តគ្នាទៅវិញទៅមក។ រឿងនេះមិនអាចសម្រេចបានដោយគ្រាន់តែពាក្យសម្ដីនោះទេ ប៉ុន្តែត្រូវធ្វើឡើងតាមរយៈការលះបង់ចោលនូវស្តង់ដារពីរ»។ អាវុធបរមាណូ និងនុយក្លេអ៊ែរស្ថិតនៅក្នុងដៃរបស់ របបអ៊ីស្រាអែល ប៉ុន្តែក្រុមអ្នកត្រួតពិនិត្យ IAEA ត្រូវបានស្នើសុំឱ្យមកកាន់ប្រទេសអ៊ីរ៉ង់វិញ»។ លោកបានបន្តថា «អ៊ីស្រាអែលមានគ្រាប់បែក និងមានអាវុធប្រល័យលោក។ ពួកគេមិនមែនជាសមាជិកនៃសន្ធិសញ្ញាមិនរីករាលដាលអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ទេ។ ក្នុងអំឡុងពេលនៃអត្ថិភាពដ៏គួរឱ្យអាម៉ាស់របស់ពួកគេ, ពួកគេមិនដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យណាមួយឡើយ ប៉ុន្តែ អ៊ីស្រាអែលបែរជាទទួលបានរង្វាន់ជាមធ្យោបាយចាំបាច់ទាំងអស់ដើម្បីទម្លាក់គ្រាប់បែកលើរដ្ឋធានីណាមួយ នៅក្នុងតំបន់តាមចិត្តចង់»។ លោកបានបន្ថែមថា «អ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលជាង…
-
មនុស្សយន្តមានរូបរាងដូចមនុស្សស្រូបទាញលុយវិនិយោគរាប់ពាន់លានដុល្លារ ទោះបីការលក់បានត្រឹម ៧,០០០ គ្រឿងទូទាំងពិភពលោកកាលពីឆ្នាំមុន

អន្តរជាតិ ៖ មនុស្សយន្តមានរូបរាងដូចមនុស្ស ត្រូវបានគេមើលឃើញថា កំពុងស្រូបទាញទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារ បើទោះបីជាពួកវាត្រូវបានលក់ចេញបានត្រឹមតែ ៧,០០០ គ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ សម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មវិជ្ជាជីវៈក៏ដោយ។ បើតាមទិន្នន័យរបស់សហព័ន្ធមនុស្សយន្តអន្តរជាតិ ហៅកាត់ IFR, តួលេខនេះ មានទំហំតិចតួចប៉ុណ្ណោះ បើធៀបនឹងមនុស្សយន្តឧស្សាហកម្មធម្មតាប្រហែល ៥៤២,០០០ គ្រឿង ដែលត្រូវបានដំឡើងក្នុងឆ្នាំ ២០២៤ និងមនុស្សយន្តសេវាកម្មប្រមាណ ១៩៩,០០០ គ្រឿង ដែលបានលក់ចេញក្នុងឆ្នាំ ២០២៤។ បើតាម Straits Times, មនុស្សយន្តមានរូបរាងមិនដូចមនុស្សទាំងនោះ ត្រូវបានទិញប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូន អាជីវកម្មសណ្ឋាគារ និងបដិសណ្ឋារកិច្ច ព្រមទាំងផ្នែកអនាម័យ។ អ្នកស្រី Susanne Bieller អគ្គលេខាធិការនៃសហព័ន្ធមនុស្សយន្តអន្តរជាតិ IFR និយាយថា ចំនួនមនុស្សយន្តមានរូបរាងដូចមនុស្សដែលត្រូវបានលក់ចេញ នៅតែមាន “កម្រិតទាបខ្លាំង” បើធៀបនឹងមនុស្សយន្តដទៃទៀតនៅទូទាំងពិភពលោក។ អ្នកស្រីអះអាងថា ក្នុងចំណោមមនុស្សយន្តមានរូបរាងដូចមនុស្សដែលត្រូវបានលក់ក្នុងឆ្នាំ ២០២៥ ភាគច្រើនមិនទាន់បានបំពេញការងារផ្នែកផលិតកម្មនៅឡើយទេ ប៉ុន្តែពួកវាត្រូវបានទិញដោយគ្រឹះស្ថានស្រាវជ្រាវ ឬក្រុមហ៊ុននានា ដើម្បីប្រើប្រាស់ក្នុងការបង្កើតទិន្នន័យសម្រាប់កែលម្អគំរូបញ្ញាសិប្បនិម្មិត (AI)។ អ្នកស្រីបន្ថែមថា ក្រុមហ៊ុនផលិតរថយន្ត ដែលជាអ្នកចាប់ផ្តើមប្រើប្រាស់មនុស្សយន្តមានរូបរាងដូចមនុស្សមុនគេ…
-
អ៊ុយក្រែន បង្អួតដ្រូនស្ទាក់ចាប់តម្លៃ ២ ពាន់ដុល្លារត្រៀមប្រើប្រមាញ់ដ្រូនពិឃាត រុស្ស៊ី

កៀវ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ Vluchnyk របស់អ៊ុយក្រែន បានបង្អួតយន្តហោះដ្រូនស្ទាក់ចាប់ជំនាន់ថ្មីដែលមានសមត្ថភាពស្ទាក់ចាប់ ឬតាមដេញតាមប្រមាញ់ដ្រូនឈ្លបយកការណ៍ និងដ្រូនត្រកូល Geran របស់រុស្ស៊ី ។ ក្រុមហ៊ុន Vluchnyk និយាយថា ដ្រូននេះមានឈ្មោះ Zorelit v5 មានតម្លៃ ២ ពាន់ដុល្លារ ជាមួយនឹងសមត្ថភាពអាចហោះក្នុងល្បឿនជាង ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង ការហោះហើរបានចម្ងាយរហូតដល់ ៤៧ គីឡូម៉ែត្រ នៅពេលសាកថ្មម្តង ។ បើតាម Defender Media, ដ្រូនមួយនេះអាចពាំក្បាលគ្រាប់ទម្ងន់ ៦ គីឡូក្រាម ជាពិសេសវាអាចហោះសំកាំងខ្លួនលើអាកាសបានរហូតដល់ ១៧ នាទី ។ លើសពីនេះ ដ្រូន Zorelit v5 ត្រូវបានបំពាក់ប្រព័ន្ធ AI សម្រាប់រកឃើញដ្រូន Shahed ដោយស្វ័យប្រវត្តិ និងប្រព័ន្ធណែនាំដ្រូនទៅកាន់គោលដៅនៅដំណាក់កាលចុងក្រោយនៃការស្ទាក់ចាប់ ។ ដ្រូននេះក៏គាំទ្រការបញ្ជាពីចម្ងាយ និងការរួមបញ្ចូលជាមួយប្រព័ន្ធ SkyMap ដែលអាចឱ្យវាហោះដោយស្វ័យប្រវត្តិទៅកាន់តំបន់គោលដៅ និងជ្រើសរើសគន្លងស្ទាក់ចាប់ដែលសមស្រប ។…