-
ចិន ព្រមានពី “សមរភូមិប្រកួតប្រជែងថ្មី” ក្នុងលំហអាកាស រវាងប្រទេសមហាអំណាចពិភពលោក

ប៉េកាំង ៖ យោធារបស់ប្រទេសចិន បានព្រមានធ្ងន់ៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា លំហអាកាសនឹងក្លាយជា “សមរភូមិប្រកួតប្រជែងថ្មី” រវាងប្រទេសមហាអំណាចពិភពលោក ក្រោយសហរដ្ឋអាមេរិកប្រកាសទទួលស្គាល់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយ “អាវុធអវកាសយុទ្ធសាស្រ្ត” នៅក្នុងគន្លងអវកាសរបស់ភពផែនដី។ បើតាម Anadolu, អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បានរិះគន់មិនសំចៃមាត់ ជុំវិញការជំរុញរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយអាវុធនៅក្នុងគន្លងអវកាសរបស់ភពផែនដី។ លោកអះអាងថា ការធ្វើបែបនេះ អាចនឹងបង្កើនការប្រណាំងប្រជែងសព្វាវុធក្នុងលំហអាកាស ព្រមទាំងធ្វើឱ្យទីអវកាសក្លាយជាតំបន់ប្រឈមមុខគ្នាថ្មីរវាងមហាអំណាចនានា ហើយនៅទីបំផុត ក៏នឹងប៉ះពាល់ជារួមដល់មនុស្សជាតិផងដែរ។ អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា ប្រទេសចិនតែងតែតស៊ូមតិជានិច្ច នូវការប្រើប្រាស់លំហអាកាសដោយសន្តិវិធី និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារសន្តិសុខលំហអាកាស ក៏ដូចជាលើកកម្ពស់សហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិនៅក្នុងលំហអាកាស។ ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់ចិន កើតឡើងបន្ទាប់ពីលោក Troy Meink រដ្ឋមន្ត្រីកងទ័ពអវកាសអាមេរិក បានប្រកាសកាលពីដើមខែ កញ្ញា ថា កងកម្លាំងអវកាសអាមេរិក មាន “អាវុធអវកាសយុទ្ធសាស្រ្ត” នៅក្នុងគន្លងផែនដី ដែលមានសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់គូប្រជែង។ យ៉ាងណា លោកមិនបានបញ្ជាក់លំអិតថាតើជាអាវុធប្រភេទអ្វីនោះទេ ដោយគ្រាន់តែបង្ហើបថា អាវុធនេះ នឹងត្រូវប្រើដើម្បីគ្រប់គ្រងទីអវកាស និងការពារកងកម្លាំងអាមេរិកពីសកម្មវាយប្រហាររបស់សត្រូវ៕ ប្រភព…
-
លោក ហ្សេលេនស្គី និងមេធំ NATO ពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដល់ អ៊ុយក្រែន

ញូវយ៉ក ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃ ព្រហស្បតិ៍ អះអាងថា លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដល់ទីក្រុងកៀវ ក្នុងអំឡុងជំនួបជាមួយអគ្គលេខាធិការអង្គការ NATO លោក ម៉ាក រុតតេ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១។ បើតាម Anadolu, មេដឹកនាំអ៊ុយក្រែនរូបនេះ បានបញ្ជាក់តាមបណ្តាញសង្គម X ថា អ៊ុយក្រែនបានស្វែងយល់ពីវិធីសាស្ត្រស្ទាក់ចាប់មីស៊ីលនាំផ្លូវ និងយន្តហោះដ្រូនរបស់រុស្ស៊ីរួចហើយ។ លោកថា បច្ចុប្បន្ន អ៊ុយក្រែនកំពុងស្វែងរកដំណោះស្រាយ ដើម្បីទប់ទល់នឹងយន្តហោះដ្រូនប្រភេទ Shahed ដើរដោយម៉ាស៊ីនប្រតិកម្ម (Jet-powered) ដែលធ្វើឱ្យដ្រូនមានល្បឿនលឿនខ្លាំង ខណៈអ៊ុយក្រែនក៏ទទួលបានលទ្ធផលល្អជាបណ្តើរៗរួចហើយដែរ។ យ៉ាងណា លោក ហ្សេលេនស្គី ក៏ទទួលស្គាល់ដែរថា ការស្ទាក់ចាប់នឹងមីស៊ីលផ្លោងរបស់រុស្ស៊ីសម្រាប់ពេលនេះ ជម្រើសដែលមានប្រសិទ្ធភាពតែមួយគត់ គឺប្រព័ន្ធខែការពារដែនអាកាស Patriot ដែលអ៊ុយក្រែនត្រូវការជាចាំបាច់ស្ទើរតែរៀងរាល់ថ្ងៃ។ ជាមួយគ្នានេះ ប្រមុខដឹកនាំអង្គការ NATO លោក រុតតេ ក៏បានបញ្ជាក់តាមបណ្តាញសង្គម X ដែរថា អង្គការ NATO នឹងបន្តពង្រឹងសមត្ថភាពបន្ថែមទៀត…
-
វិមានក្រឹមឡាំង អញ្ជើញលោក គីម ជុងអ៊ុន មកទស្សនកិច្ចនៅ រុស្ស៊ី

មូស្គូ ៖ វិមានក្រឹមឡាំងបានប្រកាសជាផ្លូវការ កាលពីថ្ងៃ ព្រហស្បតិ៍ ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានអញ្ជើញឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានបង្ហើបប្រាប់សារព័ត៌មាន TASS ថា ទីក្រុងមូស្គូតែងតែរីករាយជានិច្ច ក្នុងការស្វាគមន៍មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយកាលបរិច្ឆេទជាក់លាក់ នឹងត្រូវសម្រេចតាមរយៈបណ្តាញការទូត។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ដល់ការអញ្ជើញនេះ តាំងពីការជួបជាមួយលោក គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង ក្នុងខែមិថុនា ឆ្នាំ២០២៤ និងបានលើកឡើងជាថ្មី ក្នុងអំឡុងពេលជួបគ្នានៅប្រទេសចិន ក្នុងខែកញ្ញា ឆ្នាំ២០២៥។ លោក គីម ធ្លាប់បានមកបំពេញទស្សនកិច្ចនៅរុស្ស៊ីចំនួនពីរលើកមកហើយ ដោយលើកចុងក្រោយ គឺក្នុងខែកញ្ញា ឆ្នាំ២០២៣ នៅពេលដែលលោកបានជួបជាមួយលោកប្រធានាធិបតី ពូទីន នៅឯមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Vostochny Cosmodrome ក្នុងតំបន់ Amur ភាគខាងកើតឆ្ងាយរបស់រុស្ស៊ី។ លោក…
-
អាមេរិកនិងអ៊ីរ៉ង់ទម្លាយភាពជាប់គាំង ដោយបើកច្រកហ័រមូស ជាថ្នូរ លែងបិទខ្ទប់សេដ្ឋកិច្ច

ញូវយ៉ក ៖ ប្រភពនានាបានឱ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានទម្លាយភាពជាប់គាំង ដោយកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងជាដំណាក់កាល ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ ជាថ្នូរនឹងការបញ្ចប់ទណ្ឌកម្មបិទខ្ទប់ផ្នែកសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយរបស់ straitstimes នៅថ្ងៃសុក្រនេះ។ ប្រភពដែលស្និទ្ធនឹងកិច្ចពិភាក្សាទម្លាយភាពជាប់គាំងនេះ បានឱ្យដឹងថា អ្នកចរចារបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលស្ថិតនៅទីក្រុងញូវយ៉ក កំពុងស្វែងរកផ្លូវចេញពីជម្លោះជាដំណាក់កាល ដោយនឹងតម្រូវឱ្យទីក្រុងតេហេរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញ ហើយ ឱ្យទីក្រុងវ៉ាស៊ីនតោនដកចេញនូវការបិទខ្ទប់ផ្នែកសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់។ ច្រកសមុទ្រនេះបានក្លាយជាចំណុចសំខាន់នៃការចរចា ដើម្បីបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានអូសបន្លាយពេលជិត ៧ ខែមកហើយ។ អ៊ីរ៉ង់ចង់ឱ្យមានការបន្ធូរបន្ថយការបិទខ្ទប់របស់សហរដ្ឋអាមេរិក ដែលកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលទីក្រុងវ៉ាស៊ីនតោនចង់ឱ្យមានការធ្វើដំណើរដោយសេរីសម្រាប់នាវាដឹកប្រេងនៅលើផ្លូវដឹកជញ្ជូនប្រេងពិភពលោក ដែលបច្ចុប្បន្ន ត្រូវបានបិទដោយទីក្រុងតេហេរ៉ង់។ យោងតាមការលើកឡើងរបស់ប្រភពអ៊ីរ៉ង់ចំនួន ២, មន្ត្រីក្នុងតំបន់ចំនួន ២ និងប្រភពការទូតលោកខាងលិចចំនួន ២ បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ថា កិច្ចចរចានេះកំពុងជួបឧបសគ្គធំមួយ ដោយសារភាគីទាំងពីរមិនចង់ក្លាយជាអ្នកដំបូងគេ ដែលបោះបង់ចោលអំណាចតថ្លៃរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយជំហររបស់អ៊ីរ៉ង់ គឺការទទួលស្គាល់អំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការប្រឈមមុខដាក់គ្នាដ៏យូរអង្វែងនេះ។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា វិធីដែលអាចធ្វើទៅបានបំផុតដើម្បីបញ្ចប់ភាពជាប់គាំងនេះ គឺការរៀបចំជាដំណាក់កាល ដោយអ៊ីរ៉ង់អនុញ្ញាតឱ្យមានការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកហ័រមូស ជាថ្នូរនឹងការដែលសហរដ្ឋអាមេរិកដកចេញនូវការបិទខ្ទប់ផ្នែកសេដ្ឋកិច្ច និងលទ្ធភាពដែលអ៊ីរ៉ង់អាចទទួលបានមកវិញនូវទ្រព្យសម្បត្តិដែលត្រូវបានបង្កក។ ប្រភពបានថ្លែងនៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិថា «វិធីមួយដើម្បីឆ្ពោះទៅមុខ…
-
អ៊ីរ៉ង់ គំរាមពង្រីកសង្គ្រាមធ្លាយដល់មហាសមុទ្រ ឥណ្ឌា បើអាមេរិកហ៊ានវាយប្រហារជាថ្មី

តេហេរ៉ង់ ៖ អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ថា ខ្លួនអាចនឹងពង្រីកសង្គ្រាមនៅមជ្ឈិមបូព៌ា ទៅកាន់មហាសមុទ្រឥណ្ឌា ព្រមទាំងអាចហួសលើសពីនេះទៅទៀត ប្រសិនបើអាមេរិកហ៊ានតែធ្វើការវាយប្រហារមកខ្លួនជាថ្មីម្តងទៀត។ នេះបើតាមការបញ្ជាក់របស់ទីប្រឹក្សា មេដឹកនាំកំពូល Mojtaba Khamenei ។ លោក Yahya Rahim Safavi ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយ នៅក្នុងវីដេអូមួយដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Fars របស់អ៊ីរ៉ង់ថា «ដោយសារជម្លោះបានរីករាលដាលពីឈូងសមុទ្រពែរ្ស និង ច្រកសមុទ្រ Hormuz ទៅកាន់សមុទ្រក្រហម… នោះវាអាចទៅរួចដែលថា មានការឆ្លើយតបទៅនឹងសង្គ្រាមបន្ថែមទៀត ខណៈជួរមុខនៃការប្រយុទ្ធនឹងពង្រីកកាន់តែទូលំទូលាយ ដោយឈានទៅដល់មហាសមុទ្រឥណ្ឌា និងអាចលើសពីនេះទៅទៀត»។ បើតាម AFP, សម្រាប់ការព្រមាន កាលពីថ្ងៃព្រហស្បតិ៍ គឺជាលើកដំបូងហើយដែលទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei បានលើកឡើងយ៉ាងច្បាស់លាស់អំពីមហាសមុទ្រឥណ្ឌា ដែលជាទីតាំងមូលដ្ឋានយោធាយុទ្ធសាស្ត្ររបស់អាមេរិក និង អង់គ្លេស នៅតំបន់ Diego Garcia ដែលមានចម្ងាយជិត ៤ពាន់គីឡូម៉ែត្រពីអ៊ីរ៉ង់។ ការព្រមាននេះ បានធ្វើឡើង បន្ទាប់ពីមន្ត្រីនៃប្រទេសគូជម្លោះទាំងពីរបានជួបពិភាក្សាគ្នាទល់មុខ ជាលើកដំបូង នៅទីក្រុងញូវយ៉ក…
-
អ្នកចូលរួមប្រជុំ UN នាំគ្នាងើបដើរចេញ ពេលលោក Netanyahu ថ្លែងសុន្ទរកថា

អ.ស.ប ៖ អំឡុងការថ្លែងសុន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅឯអង្គការសហប្រជាជាតិ មានអ្នកការទូតរាប់សិបនាក់មកពីជុំវិញពិភពលោកបានងើបដើរចេញពីសាលប្រជុំ។ នេះបើតាមការចេញផ្សាយ របស់កាសែតសង្ហបុរី CNA នៅថ្ងៃព្រហស្បតិ៍នេះ។ បើតាមប្រភព, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងសុន្ទរកថាដ៏ក្តៅគគុកមួយនៅ UN កាលពីថ្ងៃព្រហស្បតិ៍ ដោយវាយប្រហារទាំងសត្រូវ និងសម្ព័ន្ធមិត្ត ហើយបានបង្កឱ្យមានភាពចលាចលនៅក្នុងសាលប្រជុំ។ ខណៈកំពុងប្រកួតប្រជែងយ៉ាងតឹងរ៉ឹងដើម្បីរក្សាតំណែងនៅក្នុងការបោះឆ្នោតថ្ងៃទី២៧ ខែតុលា, លោក Netanyahu បានប្រើប្រាស់វេទិកាពិភពលោកនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីវាយប្រហារគ្រប់ភាគី ចាប់តាំងពីមេដឹកនាំ អ៊ីរ៉ង់ រហូតដល់អភិបាលក្រុងញូវយ៉ក និងប្រទេស ដៃគូ ដូចជា អង់គ្លេស បារាំង និង តួកគី។ យ៉ាងណាមិញ អ្នកការទូតរាប់សិបនាក់មកពីជុំវិញពិភពលោកបានដើរចេញពីសាលប្រជុំ ដោយខ្លះបានស្រែកចំអក និងបង្ហាញការមិនពេញចិត្ត ខណៈដែលក្រុមការងាររបស់លោក Netanyahu បានក្រោកឈរឡើង និងទះដៃអបអរសាទរ ហើយប្រធានអង្គប្រជុំបានជំរុញភ្លាមៗ ឲ្យរកសណ្តាប់ធ្នាប់។ លោក Netanyahu បាននិយាយទៅកាន់អ្នកដែលកំពុងងាកខ្នងដាក់លោកថា «ប្រសិនបើមានអ្នកកំសាកខាងសីលធម៌ផ្សេងទៀត ដែលមិនទាន់បានចាកចេញពីសាលប្រជុំនេះ សូមធ្វើដូច្នេះឥឡូវចុះ»។ ជាការកត់សម្គាល់ លោកបានវាយប្រហារយ៉ាងខ្លាំង ទៅលើអភិបាលក្រុងញូវយ៉ក ចោទប្រកាន់ថាមន្ត្រីដែលជាជនជាតិមូស្លីមរូបនេះថាមាន «អាកប្បកិរិយាប្រឆាំងនឹងជនជាតិជ្វីហ្វ»។…
-
អេស្ប៉ាញ ទទូចឱ្យកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ UN ហើយថ្កោលទោសអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា

ញូវយ៉ក ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez កាលពីថ្ងៃ ពុធ បានអំពាវនាវឱ្យធ្វើការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ UNSC ដើម្បីធានានូវសមាសភាពតំណាងប្រកបដោយសមធម៌សម្រាប់គ្រប់តំបន់ និងលុបបំបាត់សិទ្ធិវេតូរបស់សមាជិកអចិន្ត្រៃយ៍ ។ លោក Pedro Sanchez ក៏ទទូចឱ្យពិភពលោកថ្កោលទោសអំពើប្រល័យពូជសាសន៍នៅហ្គាហ្សាផងដែរ ។ បើតាម Anadolu, មេដឹកនាំអេស្ប៉ាញរូបនេះ បាននិយាយរិះគន់មិនសំចៃមាត់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា យើងចាំបាច់ត្រូវធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីឱ្យគ្រប់តំបន់ទាំងអស់នៅលើពិភពលោក មានសមាសភាពតំណាងប្រកបដោយសមធម៌ ។ លោកថា ការធ្វើបែបនេះ នឹងអាចលុបបំបាត់សិទ្ធិវេតូរបស់សមាជិកអចិន្ត្រៃយ៍បាន ។ លោក Sanchez សង្កត់ធ្ងន់ថា ដោយអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ គ្មានរដ្ឋណាមួយត្រូវធ្វើជាចៅក្រមកាត់ក្តីលើបញ្ហាពាក់ព័ន្ធនឹងខ្លួនឯងឡើយ ទោះបីជារដ្ឋនោះមានអំណាចខ្លាំងក្លាយ៉ាងណាក៏ដោយ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះ ព្រមានធ្ងន់ៗថា គោលការណ៍គ្រឹះនៃប្រព័ន្ធអន្តរជាតិ ដូចជា សន្តិភាព ចីរភាព និងកាលានុវត្តភាពស្មើគ្នា កំពុងរងការវាយប្រហារកាន់តែខ្លាំងឡើង ពីតួអង្គនយោបាយ និងរដ្ឋាភិបាល ដែលព្យាយាមអូសទាញពិភពលោកវិលត្រឡប់ទៅរក “អតីតកាលដ៏ខ្មៅងងឹត”។ លោក Sanchez អះអាងទៀតថា អេស្ប៉ាញបានចាត់វិធានការជាច្រើនរួចមកហើយ ក្នុងការឆ្លើយតបទៅនឹងជម្លោះនានា ក៏ដូចជាប្រឆាំងនឹងសកម្មភាពទាំងឡាយណា…
-
អាល្លឺម៉ង់ ស្នើ អាមេរិក ផលិតគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot នៅលើទឹកដី អឺរ៉ុប

ប៊ែរឡាំង ៖ ប្រមុខការពារជាតិអាល្លឺម៉ង់ កាលពីថ្ងៃ ពុធ បានស្នើឱ្យភាគីសហរដ្ឋអាមេរិក បង្កើតខ្សែសង្វាក់ផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot នៅក្នុងប្រទេសប្លុកអឺរ៉ុប ដើម្បីជួយឆ្លើយតបទៅនឹងសន្ទុះតម្រូវការយ៉ាងគំហុកនៅទូទាំងពិភពលោក នៃមីស៊ីលស្ទាក់ចាប់មួយនេះ ។ សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលស្ទាក់ចាប់ដ៏មានអនុភាពចំនួន ២ ប្រភេទ។ ក្នុងនោះ មីស៊ីលស្ទាក់ចាប់ PAC-2 របស់សំណាញ់មេឃ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 អាចបាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ។ មីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាសនេះ មួយគ្រាប់ៗត្រូវចំណាយពេលផលិតយូរខែ ឬឆ្នាំ ហើយមានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់។ បើតាម Anadolu, រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius និយាយថា លោកបានលើកសំណើបង្កើតខ្សែសង្វាក់ផលិតកម្មផលិតមីស៊ីលសំណាញ់មេឃ Patriot ទៅកាន់មន្ត្រីអាមេរិក…
-
អាមេរិក ព្រមានថា ប្រធានាធិបតី អ៊ីរ៉ង់ ដែលចូលរួមកិច្ចប្រជុំ UN អាចគ្មានយន្តហោះជិះត្រលប់ទៅផ្ទះវិញ

អសប ៖ គណៈប្រតិភូអ៊ីរ៉ង់ដែលកំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ រួមទាំងលោកប្រធានាធិបតី Massoud Pezeshkian ផងនោះអាចនឹងមិនមានយន្តហោះធ្វើដំណើរត្រលប់ទៅកាន់មាតុប្រទេសវិញ ព្រោះតែទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន លើបណ្តាក្រុមហ៊ុនអាកាសចររបស់ទីក្រុងតេហេរ៉ង់ចាប់ផ្តើមមានប្រសិទ្ធិភាព ។ នេះបើតាមការព្រមានរបស់ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃពុធ ។ លោក Scott Bessent រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានប្រាប់បណ្តាញព័ត៌មាន Fox News ថា «អាមេរិកកំពុងដាក់សម្ពាធយ៉ាងខ្លាំងក្លា ទៅលើប្រជាជនអ៊ីរ៉ង់ ក្នុងកម្រិតមួយដែលពួកគេមិនធ្លាប់ជួបប្រទះពីមុនមក ក្នុងនោះ ជើងហោះហើរចេញពីប្រទេសអ៊ីរ៉ង់ ទៅកាន់បរទេស ប្រហែលជាង ៨០ ឬ ៩០ ភាគរយ ត្រូវបានផ្អាកដំណើរការ» ។ បើតាមលោក Scott Bessent, អាមេរិកមិនប្រាកដថា តំណាងរបស់អ៊ីរ៉ង់ ដែលកំពុងមានវត្តមាននៅអង្គការសហប្រជាជាតិ នឹងអាចធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ដោយរបៀបណានោះទេ»។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករូបនេះបានប្រកាសអនុវត្តទណ្ឌកម្មលើផ្នែកអាកាសចរណ៍អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ជាផ្នែកមួយនៃយុទ្ធនាការសង្គ្រាមសេដ្ឋកិច្ច ដើម្បី ដាក់សំពាធទៅលើប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងបង្ខំឱ្យប្រទេសឥស្លាមមួយនេះចុះចាញ់ បន្ទាប់ពីមានសង្គ្រាមអស់រយៈពេលជិត ៧ ខែមកហើយ។ គណៈប្រតិភូអ៊ីរ៉ង់ដែលកំពុងចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដែលរៀបចំឡើងរយៈពេល៥ថ្ងៃ…
-
មេក្រុមហ៊ុន AI ព្រមានការគ្រប់គ្រង AI លែងបាននឹងបង្កជាគ្រោះមហន្តរាយសកល

អសប ៖ បណ្តាមេក្រុមហ៊ុនបច្ចេកវិទ្យា AI ធំៗមួយចំនួន កាលពីថ្ងៃពុធ បានថ្លែងប្រាប់ចំៗ ទៅកាន់អង្គប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា វិស័យ AI របស់ពួកគេត្រូវការបទប្បញ្ញត្តិសកលជាបន្ទាន់ ដើម្បីត្រួតពិនិត្យ ក្នុងបំណងបញ្ចៀសនូវហានិភ័យគ្រប់គ្រងលែងបាន ដែលអាចបង្កជាគ្រោះមហន្តរាយសកល ។ លោក Dario Amodei នាយកប្រតិបត្តិក្រុមហ៊ុន AI Anthropic និយាយថា «ប្រសិនបើមិនមានការគ្រប់គ្រងបានល្អទេនោះ លោកជឿថា AI អាចបង្កជាហានិភ័យដល់មនុស្សជាតិទាំងមូល» ។ លោក Sam Altman ប្រធានក្រុមហ៊ុន OpenAI ក៏បានបង្ហាញការព្រួយបារម្ភដូចគ្នានេះដែរ ដោយបានប្រាប់ក្រុមប្រឹក្សាដែលមានសមាជិកទាំង ១៥ រូបនេះថា មនុស្សជាតិអាចនឹងបាត់បង់ការគ្រប់គ្រងលើអនាគតរបស់ AI ។ បញ្ហានេះទាំង លោក Altman និងលោក Amodei បានអំពាវនាវឱ្យមេដឹកនាំពិភពលោកចាត់វិធានការនេះជាបន្ទាន់ ។ បើតាម Aljazeera, កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ UNSC ដែលធ្វើឡើង ស្របពេលជាមួយមហាសន្និបាត UN នៅទីក្រុងញូវយ៉ក…