-
អឺរ៉ុប បញ្ចេញនាវាចម្បាំងជាង ១០ គ្រឿងទុកច្បាំងជាមួយក្រុម ហ៊ូធី ដើម្បីសុវត្ថិភាពនាវាដឹកប្រេង

ព្រុចសែល ៖ សហភាពអឺរ៉ុបបានប្រកាសពីការត្រៀមបញ្ចេញនាវាចម្បាំងជាង ១០ គ្រឿងទៅការពារសុវត្ថិភាព ដល់បណ្តានាវាដឹកប្រេងឥន្ធនៈ និងទំនិញផ្សេងៗទៀតនៅសមុទ្រក្រហម ខណៈដែលក្រុមសកម្មប្រយុទ្ធ ហ៊ូធី បាននិងកំពុងមានប្រៀបយ៉ាងខ្លាំងនៅក្នុងដែនទឹកមួយនេះ ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ, លោកស្រី Kaja Kallas ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុបអះអាងថា បេសកកម្មជើងទឹករបស់សហភាពអឺរ៉ុប ដើម្បីការពារនាវាចរណ៍នៅសមុទ្រក្រហម ហៅកាត់ Aspides ត្រូវការបន្ថែមនូវនាវាចម្បាំងរបស់ខ្លួន ឱ្យបានច្រើនជាង ១០គ្រឿង ខណៈបច្ចុប្បន្នបេសកកម្មមួយនេះមាននាវាត្រឹម ៦ គ្រឿងប៉ុណ្ណោះ ដែលកំពុងប្រតិបត្តិការតាំងពីឆ្នាំ ២០២៤ មក ។ លោកស្រីថា ដំបូងឡើយ ប្រតិបត្តិការ Aspides ត្រូវការនាវាយ៉ាងហោចណាស់ ១០ គ្រឿងប៉ុណ្ណោះ ប៉ុន្តែ ស្ថានភាពនៅពេលនេះ លោកស្រីគិតថា ត្រូវតែបង្កើនការចូលរួមចំណែកនូវនាវាចម្បាំង បន្ថែមទៀត ។ ជាមួយគ្នានេះ លោក Kaja Kallas ក៏បានផ្ញើលិខិតមួយច្បាប់ទៅកាន់សមាជិកសហភាពអឺរ៉ុប ទាំង ២៧ ប្រទេស កាលពីថ្ងៃទី១៩ ខែកញ្ញា…
-
តម្លៃប្រេងធ្លាក់ចុះភ្លាមៗ ក្រោយ អាមេរិក និងអ៊ីរ៉ង់ ជួបចរចាទល់មុខលើកដំបូង, អ្នកវិភាគថា នេះជាសញ្ញាវិជ្ជមាន

បរទេស ៖ តម្លៃប្រេងឆៅពិភពលោកនៅថ្ងៃពុធនេះ បានធ្លាក់ចុះមកក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែលវិញ បន្ទាប់ពីមន្ត្រីអាមេរិក និងអ៊ីរ៉ង់បានជួបមុខចរចាទល់មុខគ្នាជាលើកដំបូង ចាប់តាំងពីផ្ទុះសង្គ្រាមជិត ៧ ខែមកនេះ ។ បើតាម CNA, តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,០៧ ភាគរយ ឬ ៧ សេន ដោយដាក់លក់ត្រឹម ៩៩ ដុល្លារ ១៨ សេនក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់ក្រុមហ៊ុន WTI បានធ្លាក់ចុះ ០,៣៩ ភាគរយ ឬ ៣៥ សេន ដោយជួញដូរក្នុងតម្លៃត្រឹម ៩០ ដុល្លារ ១៧ សេនក្នុងមួយបារ៉ែល ។ ការធ្លាក់ចុះប្រេងពិភពលោកក្រោម ១០០ ដុល្លារ ក្នុងមួយបារ៉ែលជាលើកដំបូង ចាប់តាំងពីថ្ងៃទី៨ ខែកញ្ញានេះ បានកើតមានឡើង បន្ទាប់ពីបេសកជនអាមេរិក ២ រូបបានធ្វើការចរចាប្រកបដោយលទ្ធផលល្អជាមួយអ្នកសម្របសម្រួលរបស់ អ៊ីរ៉ង់ នៅឯទីក្រុងញូវយ៉ក ដើម្បីបញ្ចប់ជម្លោះមួយនេះ ។…
-
ដាណឺម៉ាក និង Greenland ថា កិច្ចព្រមព្រៀងអាក់ទិកថ្មីជាមួយ អាមេរិក គឺ “ល្អ” សម្រាប់គ្រប់ភាគី រួមទាំង NATO និងអឺរ៉ុប

ញូវយ៉ក ៖ មេដឹកនាំដាណឺម៉ាក និង Greenland កាលពីថ្ងៃ អង្គារ បានសម្តែងការសាទរ ចំពោះកិច្ចព្រមព្រៀងសន្តិសុខតំបន់អាក់ទិកថ្មីជាមួយសហរដ្ឋអាមេរិកថាជាផលប្រយោជន៍សម្រាប់ភាគីទាំងបី ក៏ដូចជាអង្គការ NATO និងអឺរ៉ុបផងដែរ។ បើតាម Anadolu, មេដឹកនាំដាណឺម៉ាក និង Greenland អះអាងថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងការរារាំង ព្រមទាំងបង្ការកុំឱ្យគូប្រជែងទទួលបានឥទ្ធិពលសំខាន់ៗនៅក្នុងដែនដីកោះ Greenland។ ថ្លែងក្នុងពិធីចុះហត្ថលេខាផ្លូវការ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសដាណឺម៉ាក ក៏ដូចជាសិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់កោះ Greenland ផងដែរ។ ចំណែកនាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen អះអាងថា កិច្ចព្រមព្រៀងនេះ បាននាំយកកិច្ចព្រមព្រៀងការពារជាតិឆ្នាំ ១៩៥១ មកកាន់ឆ្នាំ ២០២៦។ លោក Nielsen បានពិពណ៌នាកិច្ចព្រមព្រៀងនេះថា ជា “ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ” និងជា “កិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះសម្រាប់ភាគីទាំងសងខាង”។ ជាពិសេសជួយពង្រឹងសន្តិសុខរបស់អង្គការណាតូ…
-
ជប៉ុន ព្រមាន កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក

ញូវយ៉ក ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃ អង្គារ ព្រមានថា កម្មវិធីពង្រឹងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងរីកចម្រើនរបស់កូរ៉េខាងជើង នឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ បើតាម Anadolu, លោកស្រី Takaichi បានព្រមានទៅកាន់មេដឹកនាំដឹកនាំពិភពលោក អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ នៅទីក្រុងញូវយ៉ក ថា ការរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងសកម្មភាពវាយប្រហារតាមអ៊ីនធឺណិត ដូចជាការលួចរូបិយប័ណ្ណឌីជីថល ដើម្បីរកមូលនិធិ គឺជាការរំលោភសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខយូអិន។ ជាមួយគ្នានេះ លោកស្រី Takaichi បានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើងកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង ជាពិសេសការរីកសាយភាយបច្ចេកវិទ្យាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។ ជាការឆ្លើយតប មេដឹកនាំជប៉ុនរូបនេះ បានអំពាវនាវឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងទាំងស្រុង ស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការព្រមានរបស់ជប៉ុនកើតឡើង ក្រោយកូរ៉េខាងជើងប្រកាសទទួលជោគជ័យ ក្នុងការសាកល្បងប្រព័ន្ធអាវុធជំនាន់ថ្មីដោយជោគជ័យ កាលពីថ្ងៃ អាទិត្យ ក្រោមការត្រួតពិនិត្យផ្ទាល់របស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ បើទោះបីជារបាយការណ៍ផ្លូវការរបស់កូរ៉េខាងជើង មិនបានបញ្ជាក់ចំឈ្មោះប្រព័ន្ធអាវុធជំនាន់ថ្មីនេះក្តី ប៉ុន្តែការវិភាគរបស់អ្នកជំនាញ និងប្រភពព័ត៌មានយោធាបញ្ជាក់ថា វាជាប្រភេទមីស៊ីលរយៈចម្ងាយជិតបំពាក់ក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង៕…
-
ក្រុមហ៊ុនអាកាសចរណ៍ IndiGo ឥណ្ឌា នឹងចាប់ផ្តើមហោះហើរត្រង់ឡើងវិញមកកាន់ខេត្តសៀមរាប

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រៀមខ្លួនទទួលការវិលត្រឡប់មកវិញនៃជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ដើម្បីជំរុញវិស័យទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានត្រៀមខ្លួនស្វាគមន៍ការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ក្រោមការដឹកនាំ និងការត្រួតពិនិត្យជាប្រចាំពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីធានានូវប្រតិបត្តិការហោះហើរ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់បំផុត។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ការតភ្ជាប់ជើងហោះហើរឡើងវិញនេះ នឹងដំណើរការចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ដោយមានកាលវិភាគហោះហើររវាងទីក្រុងកុលកាតា និង ខេត្តសៀមរាបចំនួន ៣ ជើងក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃចន្ទ ព្រហស្បតិ៍ និងសៅរ៍។ ក្រុមហ៊ុននឹងប្រើប្រាស់យន្តហោះប្រភេទ Airbus A320 ដែលមានសមត្ថភាពផ្ទុកពី ១៨០ ទៅ ១៨៦ កៅអី។ បើតាមអ្នកនាំពាក្យដដែល បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នតាមរដូវកាល ការវិលត្រឡប់របស់ IndiGo គឺជាសញ្ញាវិជ្ជមានយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា។ ការតភ្ជាប់សារជាថ្មីនេះ នឹងផ្តល់នូវកម្លាំងចលករក្នុងការជំរុញកំណើនភ្ញៀវទេសចរ មកទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងរឹតចំណងសាមគ្គីភាព និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមមានសិស្ស និស្សិត…
-
បារាំង ប្រកាសជួយពង្រឹងប្រព័ន្ធការពារដែនអាកាស អ៊ុយក្រែន ដោយផ្តល់រ៉ាដា និងមីស៊ីលសំណាញ់មេឃ

ញូវយ៉ក ៖ ប្រទេសបារាំងបានប្រកាសជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែន ដោយផ្គត់ផ្គង់ប្រព័ន្ធរ៉ាដា និងមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ ដើម្បីទប់ទល់ការវាយប្រហារពីកាំជ្រួចផ្លោងរបស់រុស្ស៊ី។ ការប្រកាសនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីយប់ថ្ងៃ អង្គារ។ បើតាម Bloomberg, កញ្ចប់ជំនួយនេះ ផ្តោតលើការបញ្ជូនប្រព័ន្ធរ៉ាដាស្វែងរកគោលដៅ និងគ្រាប់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ SAMP/T Air Defense ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកម្ទេចយន្តហោហដ្រូន និងមីស៊ីលផ្លោងរបស់រុស្ស៊ី។ មេដឹកនាំបារាំងរូបនេះ បានបញ្ជាក់តាមបណ្តាញសង្គម X ថា យើងកំពុងជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ជាមួយនឹងការចុះកិច្ចសន្យាផ្គត់ផ្គង់ប្រព័ន្ធរ៉ាដា ក៏ដូចជាមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ។ យ៉ាងណា លោក Macron មិនបានបញ្ជាក់លម្អិតអំពីប្រភេទប្រព័ន្ធរ៉ាដា និងចំនួនមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ ឬក៏ពេលវេលាដែលត្រូវប្រគល់ឱ្យអ៊ុយក្រែននោះទេ។ ប៉ុន្តែលោក Macron អះអាងថា ការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន កំពុងគំរាមកំហែងកាត់ផ្តាច់ប្រភពផ្គត់ផ្គង់កម្ដៅ និងអគ្គិសនីរបស់ប្រជាជនអ៊ុយក្រែនរាប់លានគ្រួសារ។ ដូច្នេះហើយ បារាំងនឹងឈរប្រកៀកស្មារគ្នាជាមួយអ៊ុយក្រែន ដើម្បីប្រឈមមុខនឹងរដូវរងាខាងមុខនេះ ហើយក្រុមប្រទេស G7 ផ្នែកថាមពល ក៏កំពុងកៀរគរជំនួយបន្ទាន់ ដើម្បីធានាថា ប្រជាជនអ៊ុយក្រែនរាប់លានគ្រួសារមិនត្រូវដាច់ចរន្តអគ្គិសនី និងប្រព័ន្ធកម្តៅឡើយ៕ ប្រភព ៖ Bloomberg ប្រែសម្រួល…
-
ថ្លែងនៅ UN លោក ត្រាំ ព្រមានកម្ទេចអ៊ីរ៉ង់ បើមិនព្រមព្រៀងបញ្ចប់សង្គ្រាម

អ.ស.ប ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងព្រមាន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារថា លោកអាចនឹងកម្ទេចប្រទេសអ៊ីរ៉ង់ចោល ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែ លោកក៏បានលើកឡើងដែរថា កិច្ចព្រមព្រៀងមួយអាចនឹងកើតឡើង ក្នុងពេលឆាប់ៗនេះ ចំពេលដែលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត អំឡុងកិច្ចប្រជុំរបស់ UN។ តាមរយៈសុន្ទរកថា នៅឯមហាសន្និបាត UN, លោក ត្រាំ បានលើកឡើងថា «ខ្ញុំមានការសម្រេចចិត្តដ៏ធំមួយដែលត្រូវធ្វើ…តើនឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដែលអនុញ្ញាតឱ្យពួកគេកសាងឡើងវិញ និងបង្កើតប្រទេសដ៏អស្ចារ្យជាងមុនទៅទៀតឬទេ?… ឬមួយខ្ញុំត្រូវកម្ទេចសាធារណរដ្ឋអ៊ីស្លាមនេះចោលយ៉ាងឆាប់រហ័ស ដោយមិនផ្តល់ឱកាសឱ្យពួកគេសម្លាប់ និងបំផ្លាញមនុស្ស និងប្រទេសនានាទៀតឡើយ?»។ ជាការឆ្លើយតប, នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់បានច្រានចោលការលើកឡើងរបស់លោក Trump នៅឯអង្គការសហប្រជាជាតិ ដោយចាត់ទុកថាវាជា «ការឃោសនា» ហើយបានបញ្ជាក់ថា ការឆ្លើយតបរបស់ពួកគេគឺ ការត្រៀមខ្លួនរួចរាល់ជាស្រេចដើម្បីវាយប្រហារយ៉ាងធ្ងន់ធ្ងរ កម្ទេចចោល និងតាមរបៀបដែលមិនអាចស្មានបានទៅលើក្រុមអ្នកឈ្លានពាន។ ប៉ុន្តែ ក្រៅពីវោហាសាស្ត្រដ៏ក្តៅគគុកនោះ, កិច្ចពិភាក្សានានានៅតែបន្តដើម្បីព្យាយាមបញ្ចប់ជម្លោះដែលមានរយៈពេលជិត ៧ ខែមកហើយ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ហើយបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ ធ្វើឱ្យតម្លៃប្រេងកើនឡើង និងទាក់ទាញប្រទេសជិតខាងឱ្យចូលរួមក្នុងជម្លោះនេះផងដែរ។…
-
អ៊ីស្រាអែល ព្រមានបណ្តេញប្រជាជនទាំងអស់ចេញពីហ្គាហ្សា បើសិនជនជាតិខ្លួនត្រូវចាប់ពង្រត់ថែមទៀត

ហ្ស៊េរុយសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃ អង្គារ បានបោះសម្តីព្រមានទុកមុនថា នឹងបង្ខំឱ្យប្រជាជនទាំងអស់រស់នៅក្នុងទីក្រុងហ្គាហ្សាចាកចេញ និងផ្លាស់ទីលំនៅមនុស្សជាង ១ លាននាក់ចេញពីតំបន់រងការបំផ្លិចបំផ្លាញដោយសង្គ្រាមមួយនេះ ប្រសិនបើមានទាហាន ឬជនជាតិអ៊ីស្រាអែលណាម្នាក់ ត្រូវបានចាប់ពង្រត់នៅពេលអនាគត។ បើតាមអាជ្ញាធរក្រុង, ទីក្រុងហ្គាហ្សាមានប្រជាជនសរុបប្រហែល ១,១ លាននាក់ ខណៈដែលតំបន់ហ្គាហ្សាស្ទ្រីបទាំងមូល មានប្រជាជនសរុបប្រមាណ ២ លាននាក់។ ប៉ុន្តែបន្ទាប់ពីសង្គ្រាមក្នុងពេលជិត ៣ឆ្នាំកន្លងមកនេះ ទឹកដីតំបន់ហ្គាហ្សាជាង ៣០% ត្រូវបានគ្រប់គ្រងដោយកងកម្លាំងអ៊ីស្រាអែល។ ថ្លែងអំឡុងពេលចូលរួមពិធីរំលឹកខួបនៃសង្គ្រាម Yom Kippur ឆ្នាំ ១៩៧៣ លោក Katz ក៏បានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ហ្គាហ្សាទាំងមូលផងដែរ ទោះបីជាសកម្មភាពនេះ ត្រូវបានចាត់ទុកជា “ឧក្រិដ្ឋកម្មសង្គ្រាម” ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវក៏ដោយ។ ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ បានព្រមានទៀតថា អ៊ីស្រាអែលអាចវាយប្រហារប្រទេសអ៊ីរ៉ង់ជាលើកទី៣ ប្រសិនបើចាំបាច់ រហូតដល់ទាល់តែរបបភេរវករនេះ ត្រូវបានផ្តួលរលំ និងកម្ទេចចោលទាំងស្រុង។ សូមរម្លឹកថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រួតគ្នាវាយប្រហារអ៊ីរ៉ង់កាលពីចុងខែកុម្ភៈឆ្នាំនេះ ដោយការវាយប្រហារដំបូងរបស់អ៊ីស្រាអែល បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក…
-
លោក ត្រាំ ប្រាប់លោក Zelensky នៅក្រៅមហាសន្និបាត UN ថា នឹងមានកិច្ចព្រមព្រៀងជាមួយ រុស្ស៊ី

ញូវយ៉ក ៖ លោក Donald Trump បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ដោយមេដឹកនាំអាមេរិក បានលើកឡើងពីជំនឿជឿជាក់ថា ការសម្រេចបានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី គឺជារឿងដែលអាចទៅរួច។ ប្រធានាធិបតីអាមេរិកវ័យ៨០ឆ្នាំរូបនេះ បានថ្លែងថា អ៊ុយក្រែន និងរុស្ស៊ីនឹងសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម ខណៈដែលលោកក៏បានលើកឡើងពីលទ្ធភាពដែលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អាចនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami ផងដែរ។ មេដឹកនាំទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រអាចធ្វើទៅបានដើម្បីបញ្ចប់ជម្លោះ ដែលបានអូសបន្លាយតាំងពីខែកុម្ភៈ ឆ្នាំ២០២២ មកម្ល៉េះ ដោយលោក Trump បានបង្ហាញសុទិដ្ឋិនិយមថា ទាំងទីក្រុង Kyiv និងទីក្រុង Moscow សុទ្ធតែត្រៀមខ្លួនរួចរាល់ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នា។ លោក Trump បានមានប្រសាសន៍ថា «ខ្ញុំគិតថាពួកគេនឹងសម្រេចបានកិច្ចព្រមព្រៀងមួយ ហើយខ្ញុំមិនចង់បញ្ជាក់ថា តើកិច្ចព្រមព្រៀងនោះជាអ្វីនោះទេ»។ លោកក៏បានកត់សម្គាល់ផងដែរថា លោកបានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហានេះ ជាមួយទាំងលោក Zelenskyy និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។…
-
ប្រទេស G7 រួមគ្នាថ្កោលទោស ហ៊ូធី ដែលវាយប្រហារអារ៉ាប៊ី សាអូឌីត និង ព្រមាន អ៊ីរ៉ង់ ឲ្យឈប់ផ្តល់សព្វាវុធជាបន្ទាន់

បរទេស ៖ បណ្តាប្រទេស G7 កាលពីថ្ងៃអង្គារ បានរួមគ្នាថ្កោលទោស ពួកប្រដាប់អាវុធ ហ៊ូធី នៅប្រទេសយេម៉ែន ដែលបានវាយប្រហារ ទៅលើប្រទេសអារ៉ាប៊ី សាអូឌីត ខណៈក្រុមប្រយុទ្ធគេជឿថាគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានបង្កើនការគំរាមកំហែងថ្មីមួយទៀត ដល់សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។ បើតាម CNA, ការថ្កោលទោសនេះ បានធ្វើឡើង ចំពេលដែលក្រុមហ៊ូធីបានបើកប្រតិបត្តិការវាយលុកយ៉ាងឆាប់រហ័ស នាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីដណ្តើមគ្រប់គ្រងតំបន់ឆ្នេរសមុទ្រក្រហមទាំងមូល រួមទាំង ទីក្រុង ម៉ូកា ផងដែរ ដែលសកម្មភាពនេះបានគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក និង ធ្វើឱ្យតម្លៃថាមពលកើនឡើង។ ជោគជ័យរបស់ក្រុមហ៊ូធីយេម៉ែនបានពង្រឹងការគ្រប់គ្រងរបស់អ៊ីរ៉ង់ និង សម្ព័ន្ធមិត្តរបស់ខ្លួនលើផ្លូវទឹកសំខាន់ៗចំនួនពីរ រួមទាំង ច្រកសមុទ្រហ័រមូស ដោយគេដឹងថា តំបន់ឈូងសមុទ្រ និងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអ្នកនាំចេញប្រេងឆៅដ៏សំខាន់ ពឹងផ្អែកលើផ្លូវទឹកទាំងនេះសម្រាប់ការដឹកជញ្ជូនប្រេងចេញទៅក្រៅប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ, មេដឹកនាំ G7 ដែលតំណាងឱ្យប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានលើកឡើងថា «យើងអំពាវនាវឱ្យក្រុមហ៊ូធីបញ្ឈប់រាល់សកម្មភាពយោធាជាបន្ទាន់»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «ត្រូវបញ្ឈប់រាល់ការគំរាមកំហែង និងការវាយប្រហារប្រឆាំងនឹងនាវាដឹកជញ្ជូនរបស់ជនស៊ីវិល…