-
អ៊ុយក្រែន បង្ហើបលក្ខខណ្ឌធំៗចំនួន ៣ ទើបព្រមឈប់វាយហេដ្ឋារចនាសម្ព័ន្ធថាមពល រុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទបានបង្ហើបពីលក្ខខណ្ឌធំៗចំនួន ៣ ទៅកាន់ប្រទេសរុស្ស៊ី ហើយប្រសិនបើទីក្រុងមូស្គូយល់ព្រម នោះទីក្រុងកៀវនឹងបញ្ឈប់ការវាយប្រហារភ្លាមៗទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ។ បើតាម Anadolu, លោក Zelensky បញ្ជាក់តាមបណ្តាញសង្គម X ថា លក្ខខណ្ឌធំៗទាំងនោះ រួមមាន រុស្ស៊ីត្រូវតែបញ្ឈប់ការវាយប្រហារលើទីតាំងថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន រួមទាំងបើកផ្លូវនាំចេញស្បៀងអាហាររបស់អ៊ុយក្រែនផងដែរ ។ លោក Zelensky អះអាងថា ទីតាំងថាមពល, ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការនាំចេញស្បៀងអាហាររបស់អ៊ុយក្រែន ត្រូវតែដកចេញពីគោលដៅវាយប្រហាររបស់រុស្ស៊ី ហើយប្រសិនបើទីក្រុងមូស្គូយល់ព្រមលើលក្ខខណ្ឌទាំងនេះ នោះវានឹងនាំទៅរកចំណាត់ការបន្ធូរបន្ថយភាពតានតឹង ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបន្តថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីលក្ខខណ្ឌទាំងនេះជាមួយភាគីសហរដ្ឋអាមេរិក និងដៃគូដទៃទៀត នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ។ ការបង្ហើបលក្ខខណ្ឌរបស់លោក Zelensky ធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានទទូចម្តងហើយម្តងទៀត ឱ្យភាគីអ៊ុយក្រែនឈប់វាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដោយបារម្ភពីផលប៉ះពាល់ដល់ទីផ្សារប្រេងសកល ។ យ៉ាងណា បញ្ហានេះទំនងជាលើកយកមកពិភាក្សាជាថ្មី ស្របពេលដែលមេដឹកនាំទាំងពីរបានព្រមព្រៀងថា នឹងជួបគ្នានៅទីក្រុងញូវយ៉ក…
-
សិង្ហបុរី ផាកខ្ទង់ ៤០០ ដុល្លារ ចំពោះអ្នកជិះរថយន្តក្រុងលើកជើងដាក់លើកៅអី និងមិនរក្សាសណ្តាប់ធ្នាប់

សិង្ហបុរី ៖ មន្រ្តីសិង្ហបុរី បានព្រមានកាលពីថ្ងៃ ចន្ទ ថា រាល់អ្នកដំណើរនៅក្នុងប្រទេសសិង្ហបុរី ដែលបរិភោគអាហារលើរថយន្តក្រុងសាធារណៈ ឬដាក់ជើងនៅលើកៅអី នឹងត្រូវប្រឈមមុខនូវការផាកពិន័យប្រាក់ជិត ៤០០ ដុល្លារអាមេរិក ដោយគ្មានករណីលើកលែងឡើយ។ បទប្បញ្ញត្តិដ៏តឹងរ៉ឹងនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងរក្សាអនាម័យ សណ្តាប់ធ្នាប់ និងការគោរពគ្នានៅតាមទីធ្លាសាធារណៈ ដែលធ្វើឱ្យសិង្ហបុរីទទួលបានរហស្សនាមថា ជា «ទីក្រុងដ៏ស្រស់ស្អាត និងមានវិន័យខ្ពស់»។ បើតាម AFP, ក្រៅពីផាកពិន័យការបរិភោគអាហារ និងដាក់ជើងលើកៅអី, អាជ្ញាធរដឹកជញ្ជូនផ្លូវគោកសិង្ហបុរី ហៅកាត់ LTA ក៏បានព្រមានផាកពិន័យប្រាក់រហូតដល់ ៣,៩០០ ដុល្លារអាមេរិកផងដែរ ចំពោះអ្នកដំណើររូបណា ដែលធ្វើឱ្យរថយន្តក្រុងកខ្វក់ ឬបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត។ ទោះបីជាបទប្បញ្ញត្តិថ្មីនេះ មិនបានបញ្ជាក់លំអិតពីបទល្មើសនីមួយៗក៏ដោយ ប៉ុន្តែគោលការណ៍ណែនាំផ្លូវការសម្រាប់ការអនុវត្តច្បាប់ នឹងដាក់បន្ទុកលើការធ្វើឱ្យរថយន្តក្រុងកខ្វក់ ដែលសំដៅលើការបំពានធ្ងន់ធ្ងរផ្នែកអនាម័យ ដូចជា ការក្អួត ការនោម និងការស្តោះទឹកមាត់ជាដើម។ ទន្ទឹមគ្នា អាជ្ញាធរ LTA អះអាងថា បទប្បញ្ញត្តិនេះ នឹងធ្វើឱ្យការអនុវត្តច្បាប់លើរថយន្តក្រុងមានភាពស៊ីសង្វាក់គ្នា ជាមួយនឹងប្រព័ន្ធដឹកជញ្ជូនរថភ្លើងល្បឿនលឿន ហៅកាត់ MRT ហើយមានគោលបំណងបង្កើតបរិយាកាសដឹកជញ្ជូនសាធារណៈ ដែលមានសុវត្ថិភាពជាងមុន, មានការគិតគូរពីគ្នាទៅវិញទៅមក…
-
កូរ៉េខាងត្បូង សុំ អាមេរិក បន្ធូរទណ្ឌកម្មលើ កូរ៉េខាងជើង ដើម្បីស្អំចិត្តលោក គីម ជុងអ៊ុន ឲ្យឈប់ផលិតអាវុធនុយក្លេអ៊ែរ

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជំរុញដ៏កម្រឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីជាថ្នូរនឹងការបន្ទន់ចិត្តដល់លោក គីម ជុងអ៊ុន ឲ្យផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ។ នេះបើតាមការចេញផ្សាយរបស់កាសែតអាមេរិក The New York Times នៅថ្ងៃអង្គារនេះ ។ លោក Lee Jae Myung និយាយថា «លោកជឿជាក់អំពីតម្លៃយ៉ាងសំខាន់ ក្នុងការដោះដូរគ្នា រវាងការដាក់ទណ្ឌកម្ម និង ការបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបន្ថែមទៀត ក៏ដូចជា បច្ចេកវិទ្យាគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបជាដើម» ។ លោក Lee Jae Myung លើកឡើងថា ការព្យាយាមសម្រេចឱ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅក្នុងកាលៈទេសៈ បច្ចុប្បន្ន គឺនឹងមិនអាចសម្រេចលទ្ធផលអ្វីបានឡើយ។ ប៉ុន្តែ នៅពេលដែលការផ្អាកអាវុធនុយក្លេអ៊ែរត្រូវបានធានាហើយនោះ, ដំណើរកសាងទំនុកចិត្តអាចធ្វើទៅបាន តាមរយៈការលើកទឹកចិត្ត និងសម្របសម្រួលទៅវិញទៅមក ។ លោកថា កត្តាទាំងអស់នេះទើបអាចបញ្ចុះបញ្ចូល កូរ៉េខាងជើង ឱ្យកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ។ បើតាម CNA,…
-
អង់គ្លេស ព្រមជួយ អារ៉ាប៊ី សាអូឌីត ចាក់ប្រេងឥន្ធនៈលើអាកាស ចំពេល ហ៊ូធី វាយប្រហារ

ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បាននិយាយ កាលពីថ្ងៃចន្ទថា លោកបានយល់ព្រមតាមសំណើរបស់អារ៉ាប៊ីសាអូឌីត ដើម្បីផ្តល់ជំនួយការចាក់ប្រេងឥន្ធនៈយន្តហោះលើអាកាស ក្នុងគោលបំណងការពារខ្លួន សម្រាប់រយៈពេលកំណត់មួយ។ ជាជំនួយកើតមាន ចំពេលដែល ក្រុមប្រដាប់អាវុធ ហ៊ូធី នៅយេម៉ែន បង្កើតសកម្មភាពវាយប្រហារ លើអារ៉ាប៊ី សាអ៊ូឌីត។ ទីក្រុងរីយ៉ាដបានស្នើសុំជំនួយនេះ បន្ទាប់ពីក្រុមហ៊ូធី (Houthis) ដែលគ្រប់គ្រងតំបន់ដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេសយេម៉ែន បានបង្កើនការវាយប្រហាររបស់ពួកគេមកលើអារ៉ាប៊ីសាអូឌីត ហើយវាគឺជាសមរភូមិថ្មីមួយ នៅក្នុងសង្គ្រាមដ៏ធំទូលាយ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ នៅចុងខែកុម្ភៈ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានប្រាប់អ្នកសារព័ត៌មាន នៅពេលលោកធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិថា «យើងបានទទួលសំណើពី អារ៉ាប៊ី សាអូឌីត សម្រាប់ជំនួយយោធា ហើយដោយផ្អែកលើការណែនាំរបស់រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស កាលពីយប់មិញ ខ្ញុំបានយល់ព្រមតាមសំណើនោះ សម្រាប់ការចាក់ប្រេងឥន្ធនៈលើអាកាសក្នុងគោលបំណងការពារខ្លួន»។ លោកបាននិយាយថា «ដោយសារតែអារ៉ាប៊ី សាអូឌីត កំពុងរងការវាយប្រហារ… ហើយយើងចាំបាច់ត្រូវរក្សាច្រកផ្លូវទាំងនោះឱ្យនៅបើកចំហ ដូច្នេះហើយ ទើបយើងយល់ព្រមតាមសំណើនោះ»។ សម្រាប់ជំនួយការចាក់ប្រេងឥន្ធនៈលើអាកាសថ្មីនេះ, ចក្រភពអង់គ្លេសនឹងដាក់ពង្រាយយន្តហោះ…
-
លោក ម៉ាក្រុង ពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយលោក ត្រាំ បញ្ហាសមុទ្រក្រហមនិង អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងកាលពីថ្ងៃចន្ទថា លោកបានជួបពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយសមភាគីអាមេរិក លោក Donald Trump អំពីជម្លោះនៅអ៊ុយក្រែន និង នៅតំបន់សមុទ្រក្រហម។ លោក Macron បានថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញូវយ៉កថា «បញ្ហាមួយទៀតដែលយើងបានពិភាក្សា គឺស្ថានភាពនៅសមុទ្រក្រហម… វាមានសារៈសំខាន់ចំពោះតម្លៃទំនិញសកល។ បន្ទាប់មក យើងបានពិភាក្សាគ្នាយ៉ាងលម្អិត អំពីបញ្ហាអ៊ុយក្រែន និង រុស្ស៊ី»។ លោកបានបន្ថែមថា «យើងបានពិភាក្សាគ្នាបានយ៉ាងល្អ។ វាពិតជាមានលក្ខណៈស្ថាបនាខ្លាំងណាស់»។ ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន, លោក Macron បានលើកឡើងថា លោកបានជំរុញលោក Trump ឱ្យពិចារណាលើការផ្គត់ផ្គង់ប្រព័ន្ធអាវុធការពារដល់អ៊ុយក្រែន។ លោក Macron បានបញ្ជាក់ថា «តម្រូវការក្នុងការជួយមិត្តភក្តិជនជាតិអ៊ុយក្រែនរបស់យើង ឱ្យបានលឿន និងខ្លាំងក្លាជាងមុន ជាពិសេស លើផ្នែកប្រព័ន្ធស្ទាក់ចាប់មីស៊ីល ព្រោះវាជាវិធានការការពារ»។ ប្រធានាធិបតីបារាំងរូបនេះបាននិយាយថា «លោក Trump មានឆន្ទៈល្អក្នុងការស្តាប់ និងពិភាក្សា ហើយយើងអាចពិភាក្សាបានយ៉ាងលម្អិតអំពីជម្លោះទាំងពីរនេះ ដែលជាក់ស្តែង មានសារៈសំខាន់សម្រាប់សន្តិភាពពិភពលោក និងសន្តិសុខរបស់យើង»។ បើតាម…
-
កូរ៉េខាងជើងប្រកាសជោគជ័យ ក្នុងការបាញ់សាកល្បងប្រព័ន្ធអាវុធប្រយុទ្ធជំនាន់ថ្មី

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងប្រកាសទទួលជោគជ័យ ក្នុងការសាកល្បងប្រព័ន្ធអាវុធជំនាន់ថ្មីដោយជោគជ័យ កាលពីថ្ងៃ អាទិត្យ ក្រោមការត្រួតពិនិត្យផ្ទាល់របស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA, លោក គីម អះអាងថា ការសាកល្បងប្រព័ន្ធអាវុធជំនាន់ថ្មីនេះ បានបង្ហាញពីបច្ចេកវិទ្យាការពារជាតិទំនើប និងវឌ្ឍនភាព ក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង។ ចំណែក NK News រាយការណ៍ថា លោក គីម សង្កត់ធ្ងន់ថា ប្រព័ន្ធអាវុធជំនាន់ថ្មីនេះ នឹងផ្តល់ឱ្យសត្រូវនូវជំងឺឈឺក្បាលដែលមិនអាចព្យាបាលបាន និងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដែលមិនអាចគេចផុតបាន។ បើទោះបីជារបាយការណ៍ផ្លូវការរបស់កូរ៉េខាងជើង មិនបានបញ្ជាក់ចំឈ្មោះប្រព័ន្ធអាវុធជំនាន់ថ្មីនេះក្តី ប៉ុន្តែការវិភាគរបស់អ្នកជំនាញ និងប្រភពព័ត៌មានយោធាបញ្ជាក់ថា វាជាប្រភេទមីស៊ីលរយៈចម្ងាយជិតបំពាក់ក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង។ យោងតាម Straits Times, កងទ័ពកូរ៉េខាងត្បូងក៏បានរាយការណ៍ផងដែរថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយជិតចំនួន ២ គ្រាប់ ចេញពីតំបន់ឆ្នេរសមុទ្រភាគខាងកើត។ ការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយជិតនេះកើតឡើង ក្នុងបរិបទដែលកូរ៉េខាងជើងចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ តាមរយៈការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់។ ឆ្លើយតបការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង ប្រមុខការទូតកំពូលកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នានៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ២១ ខែកញ្ញា ដើម្បីពង្រឹងការសម្របសម្រួលសម្រាប់សន្តិភាព…
-
អាមេរិក និង Boeing ចុះកិច្ចព្រមព្រៀងដ្រូនចាក់សាំងយន្តហោះចម្បាំងតាមអាកាស ក្នុងតម្លៃជាង ៥៦០ លានដុល្លារ

វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិក បានផ្តល់កិច្ចសន្យាតម្លៃ ៥៦២ លានដុល្លារ ដល់ក្រុមហ៊ុន Boeing សម្រាប់ការផលិតដំណាក់កាលដំបូងកម្រិតទាប នៃយន្តហោះគ្មានមនុស្សបើក ឬដ្រូន MQ-25A Stingray ដែលមានតួនាទីសំខាន់ ក្នុងការចាក់បំពេញសាំងឱ្យយន្តហោះចម្បាំងនៅលើអាកាស។ បើតាម Naval News, កិច្ចសន្យានេះ នឹងគាំទ្រដល់ការផលិតដ្រូន MQ-25A ចំនួន ៣ គ្រឿងក្នុងដំណាក់កាលដំបូង។ ចំណែកថវិកាមួយផ្នែកទៀត នឹងត្រូវវប្រើសម្រាប់បញ្ជាទិញគ្រឿងបន្លាស់សំខាន់ៗទុកមុន ដើម្បីត្រៀមផលិតយន្តហោះដ្រូនចំនួន ៣ គ្រឿងទៀតក្នុងដំណាក់កាលទី២។ ប្រភពបង្ហើបថា ការប្រគល់យន្តហោះដ្រូន MQ-25A នៅក្នុងដំណាក់កាលដំបូង ត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ ២០២៩ខាងមុខ។ ការឈានដល់កិច្ចសន្យាផលិតកម្មនេះ ធ្វើឡើងបន្ទាប់ពីកម្មវិធីយន្តហោះដ្រូន MQ-25A ទទួលបានការអនុម័តកាលពីដើមឆ្នាំ ២០២៦ ដែលអនុញ្ញាតឱ្យផ្លាស់ប្តូរពីដំណាក់កាលអភិវឌ្ឍន៍ និងសាកល្បង ឈានចូលទៅកាន់ដំណាក់កាលផលិតកម្ម និងដាក់ពង្រាយជាផ្លូវការ។ ដ្រូន MQ-25A Stingray គឺជាយន្តហោះគ្មានមនុស្សបើកដំបូងគេនៅលើពិភពលោក ដែលត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការចេញពីនាវាផ្ទុកយន្តហោះ។ យន្តហោះដ្រូននេះ មានដងខ្លួនប្រវែង ១៥ ម៉ែត្រកន្លះ និងស្លាបប្រវែងជិត…
-
ជប៉ុន ៖ ព្យុះទីហ្វុង Dujuan ធ្វើឱ្យជើងហោះហើររាប់រយលុបចោល និងមនុស្សជាង ១ លាននាក់ត្រៀមជម្លៀសខ្លួន

តូក្យូ ៖ ព្យុះទីហ្វុង Dujuan ដែលកំពុងហោះបោះពួយសំដៅទៅវាយប្រហារទីក្រុងតូក្យូ ត្រូវបានរំពឹងថា នឹងបង្កជាហានិភ័យភ្លៀងធ្លាក់ខ្លាំងដល់កម្រិតកំណត់ត្រា ខណៈជើងហោះហើររាប់រយត្រូវបានលុបចោល ហើយមនុស្សជាង ១ លាននាក់ក៏ត្រូវបានណែនាំឱ្យត្រៀមជម្លៀសខ្លួនជាបន្ទាន់ កាលពីថ្ងៃ ចន្ទ។ បើតាម Japan Today, ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា ព្យុះទីហ្វុង Dujuan ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅដល់តំបន់ Kanto-Koshin នៅយប់ថ្ងៃ ចន្ទ ម្សិលមិញ (ម៉ោងក្នុងតំបន់)។ ជាមួយគ្នានេះ អាជ្ញាធរជប៉ុនថែមទាំងបានព្រមានផងដែរថា តំបន់ Kanto-Koshin និងប្រជុំកោះ Izu អាចប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងដល់កម្រិតកំណត់ត្រា។ ចំណែកប្រភពពី Kyodo News, ព្យុះទីហ្វុង Dujuan ត្រូវបានព្យាករថា នឹងពាំនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងបង្កឱ្យមានការបាក់ដីនៅក្នុងតំបន់ជិតខាងទីក្រុងតូក្យូ ក្នុងគ្រាដែលខ្យល់ព្យុះដ៏កំណាចនេះ កំពុងហោះបោះពួយឆ្ពោះទៅកាន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៃភាគខាងកើតប្រទេសជប៉ុន។ ទន្ទឹមគ្នា ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានចេញការព្រមានកម្រិតខ្ពស់បំផុត ពោលគឺកម្រិតទី៥ អំពីគ្រោះថ្នាក់រអិលបាក់ដី នៅភាគខាងជើងនៃប្រជុំកោះ Izu និងកម្រិតទី៤ សម្រាប់តំបន់មួយចំនួនទៀត នៃទីក្រុងTokyo, Chiba,…
-
ប្រធានគោលនយោបាយការបរទេស អឺរ៉ុប ជំរុញឱ្យបន្តដាក់ទណ្ឌកម្ម រុស្ស៊ី ខណៈមានការខ្វែងគំនិតគ្នាក្នុងប្លុក

ញូវយ៉ក ៖ លោកស្រី Kaja Kallas ប្រធានផ្នែកគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យរក្សាការដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលប្លុកមួយនេះកំពុងខិតខំប្រឹងប្រែងដើម្បីពន្យារពេលអនុវត្តទណ្ឌកម្ម ប៉ុន្តែ មានការខ្វែងគំនិតគ្នាខ្លះៗ ក្នុងចំណោមសមាជិកទាំង២៧ប្រទេស។ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស EU , លោកស្រី Kaja Kallas បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងញូវយ៉កថា «ទណ្ឌកម្មគឺជាសសរស្តម្ភដ៏សំខាន់នៃការឆ្លើយតបរបស់យើងចំពោះសង្គ្រាមរបស់រុស្ស៊ី ដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូ»។ លោកស្រីបានបន្ថែមថា មន្ត្រីនានាកំពុងមានគោលបំណងបញ្ចប់ការចរចាលើការបន្តអនុវត្តទណ្ឌកម្មលើរុស្ស៊ី ក្នុងពេលឆាប់ៗនេះ និងចង់ឱ្យការបន្តនោះកើតឡើងយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ការពិភាក្សាលើបញ្ហានេះនៅតែបន្ត ខណៈដែលប្រទេសសមាជិកមួយចំនួនបានព្យាយាមដកបុគ្គលខ្លះចេញពីបញ្ជីខ្មៅរបស់សហភាពអឺរ៉ុប។ ជាក់ស្តែង នៅថ្ងៃទី២១ ខែកញ្ញា បណ្តាប្រទេសសហភាពអឺរ៉ុបមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងចុងក្រោយមួយ ដែលពាក់ព័ន្ធនឹងការដកទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ី គឺ លោក Alisher Usmanov និងលោក Mikhail Fridman នោះទេ។ ប្រទេសបារាំង និងស្លូវ៉ាគី បានជំរុញឱ្យដកមហាសេដ្ឋីរុស្ស៊ី-អ៊ូសបេគីស្ថាន គឺលោក Usmanov ចេញពីបញ្ជីខ្មៅ។ ប្រទេសលុចហ្សំបួរបានឆ្លៀតយកសំណើរបស់ទីក្រុងប៉ារីសមកធ្វើជាមូលដ្ឋាន ដោយទទូចថា ប្រសិនបើទណ្ឌកម្មលើលោក Usmanov ត្រូវបានដកចេញ នោះទណ្ឌកម្មលើលោក Fridman…
-
អាមេរិកគ្រោងបើកមូលដ្ឋានយោធានៅកោះហ្គ្រីនឡែន ខណៈលោក ត្រាំ មិនទាន់បោះបង់ការទាមទារគ្រប់គ្រង

ហ្គ្រីនឡែន ៖ សហរដ្ឋអាមេរិកមានផែនការបើកដំណើរការ មូលដ្ឋានយោធាថ្មីៗ ចំនួន២នៅតំបន់អាក់តិច ហ្គ្រីនឡែន ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់បោះបង់ការទាមទារគ្រប់គ្រង។ អំឡុងសម័យសង្គ្រាមត្រជាក់ ទីក្រុងវ៉ាស៊ីនតោនធ្លាប់មានមូលដ្ឋានយោធាចំនួន ១៧ កន្លែង និង កងកម្លាំងជាង ១ម៉ឺននាក់ នៅក្នុងដែនដីស្វយ័ត នៅប្រទេសដាណឺម៉ាកមួយនេះ ហើយ បច្ចុប្បន្ន នៅសល់តែមូលដ្ឋានអវកាស Pituffik ប៉ុណ្ណោះ ដែលមានកងកម្លាំងយោធាអាមេរិកប្រហែល ១៥០នាក់។ នេះបើតាមការចេញផ្សាយរបស់ straitstimes នៅថ្ងៃអង្គារនេះ។ យោងតាមបុគ្គលចំនួន៣នាក់ ដែលដឹងពីបញ្ហានេះ និងផ្អែកលើកិច្ចព្រមព្រៀងមួយដែលនឹងត្រូវចុះហត្ថលេខាដោយសហរដ្ឋអាមេរិក ដាណឺម៉ាក និងហ្គ្រីនឡែន នាថ្ងៃទី ២២ ខែកញ្ញានេះ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ស្ថិតក្នុងទីក្រុងញូវយ៉ក។ បុគ្គលពីរនាក់ក្នុងចំណោមនោះបានឱ្យដឹងថា ទីតាំងទាំងនោះរួមមាន Narsarsuaq ដែលចំនួនប្រជាជនបានធ្លាក់ចុះមកនៅត្រឹមតែប៉ុន្មានសិបនាក់ប៉ុណ្ណោះ ចាប់តាំងពីសហរដ្ឋអាមេរិកបានបិទមូលដ្ឋានយោធា Bluie West One របស់ខ្លួន នៅទសវត្សរ៍ឆ្នាំ ១៩៥០ និង ទីតាំង Mestersvig ដែលជាប៉ុស្តិ៍យោធាមួយ បច្ចុប្បន្ន…