Category: ព័ត៌មានអន្តរជាតិ

  • អឺរ៉ុប ប្រឈមកង្វះប្រេងឥន្ធនៈយន្តហោះធ្ងន់ធ្ងរ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា

    អឺរ៉ុប ប្រឈមកង្វះប្រេងឥន្ធនៈយន្តហោះធ្ងន់ធ្ងរ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា

    ឡុងដ៍ ៖ តំបន់អឺរ៉ុបត្រូវបានព្យាករណ៍ថា នឹងប្រឈមមុខនូវការខ្វះខាតការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះយ៉ាងខ្លាំងរហូតដល់ ៥១០,០០០ បារ៉ែលក្នុងមួយថ្ងៃនៅត្រីមាសទី៤ ឆ្នាំ២០២៦ ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមអ្នកវិភាគ និងទិន្នន័យដឹកជញ្ជូន។ ផ្អែកតាម CNA, ទោះបីជាការកើនឡើងការនាំចូលពីបណ្តាប្រទេសផ្សេងៗ ជាពិសេសគឺកូរ៉េខាងត្បូង ដែលបានក្លាយជាអ្នកផ្គត់ផ្គង់ដ៏ធំចុងក្រោយបង្អស់ក៏ដោយ ក៏វានៅតែមិនទាន់អាចបំពេញតម្រូវការ ដែលកំពុងខ្វះខាតទាំងស្រុងនៅតំបន់អឺរ៉ុបបានឡើយ។ មូលហេតុដែលតំបន់អឺរ៉ុបប្រឈមមុខនឹងកង្វះប្រេងឥន្ធនៈយន្តហោះធ្ងន់ធ្ងរបែបនេះ គឺដោយសារជម្លោះ និងសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសសង្គ្រាមអ៊ីរ៉ង់ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវដឹកជញ្ជូន និងកាត់ផ្តាច់ការនាំចូលប្រេងស្ទើរតែពាក់កណ្តាលពីតំបន់នោះមកកាន់អឺរ៉ុប។ ដើម្បីដោះស្រាយវិបត្តិកង្វះប្រេងឥន្ទនៈយន្តហោះ អឺរ៉ុបបានបង្កើនការទិញប្រេងឥន្ធនៈយន្តហោះពីកូរ៉េខាងត្បូង កើនឡើងដល់ ១២៩,០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងខែកញ្ញា ដែលនេះជាកម្រិតខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ ២០២២ រួមទាំងការនាំចូលពីនីហ្សេរីយ៉ា សហរដ្ឋអាមេរិក និងកាណាដា។ យ៉ាងណា ក្រុមអ្នកវិភាគមកពីស្ថាប័នថាមពល ដូចជា អ៊ីនណឺជី អាស់ស្ពិច (Energy Aspects) អះអាងថា តំបន់អឺរ៉ុបនៅតែស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ដែលបណ្តាលមកពីការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា ក៏ដូចជាប្រឈមមុខនឹងសម្ពាធតម្លៃប្រេងយន្តហោះខ្ពស់ដដែលនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៦នេះ៕ ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

  • អាមេរិក ប្រកាសពីការចរចាដោយជោគជ័យជាមួយ ចិន លើពាណិជ្ជកម្ម និង AI

    អាមេរិក ប្រកាសពីការចរចាដោយជោគជ័យជាមួយ ចិន លើពាណិជ្ជកម្ម និង AI

    វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានលើកឡើងថា កិច្ចប្រជុំ កាលពីថ្ងៃអាទិត្យ ជាមួយមន្ត្រីចិន លើប្រធានបទពាណិជ្ជកម្ម និង បញ្ញាសិប្បនិម្មិត ហៅកាត់ AI ទទួលបានជោគជ័យយ៉ាងខ្លាំង។ លោក Bessent បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីមានការចរចាពេញមួយថ្ងៃ ជាមួយលោក He Lifeng ដែលជាឧបនាយករដ្ឋមន្ត្រីចិនថា «យើងទើបតែបានបញ្ចប់កិច្ចពិភាក្សាដ៏ជោគជ័យមួយជាមួយភាគីចិន»។ លោក Bessent បាននិយាយទៀតថា សហរដ្ឋអាមេរិកបានស្នើឱ្យមានយន្តការជូនដំណឹងរវាងប្រទេសទាំងពីរ ចំពោះហេតុការណ៍នានា ដូចជា ការគំរាមកំហែងផ្នែកសន្តិសុខជាដើម។ មន្ត្រីអាមេរិកក៏កំពុងស្វែងរកធានានូវការបន្តផ្គត់ផ្គង់ម៉ាញេទិក ដែលផលិតពីលោហៈធាតុដ៏កម្រ និងរ៉ែសំខាន់ៗ ហើយ មានសារៈសំខាន់សម្រាប់ក្រុមហ៊ុនផលិតរបស់អាមេរិក។ ប្រភពមួយដែលដឹងពីកិច្ចពិភាក្សានេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កិច្ចប្រជុំអាចនឹងបន្តរហូតដល់ថ្ងៃចន្ទនេះ។ នៅក្នុងការចរចាពីមុន, ប្រទេសចិនបានសន្យាថា នឹងទិញផលិតផលកសិកម្មរបស់អាមេរិក ហើយការអនុវត្តតាមលក្ខខណ្ឌទាំងនោះ ក៏អាចជាចំណុចមួយដែលនឹងត្រូវពិនិត្យមើលផងដែរ។ បើតាម AFP, កិច្ចពិភាក្សានេះ ចំណាយពេលប្រហែល ៨ម៉ោង និង បានត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងដែលអាចកើតមាន លើបញ្ហាពាណិជ្ជកម្ម,…

  • កម្មករកូរ៉េខាងជើង ៣ ម៉ឺននាក់ បម្រើការងារផលិតដ្រូនយោធានៅ រុស្ស៊ី ប្រើក្នុងសង្គ្រាម អ៊ុយក្រែន

    កម្មករកូរ៉េខាងជើង ៣ ម៉ឺននាក់ បម្រើការងារផលិតដ្រូនយោធានៅ រុស្ស៊ី ប្រើក្នុងសង្គ្រាម អ៊ុយក្រែន

    ព្យុងយ៉ាង ៖ គិតត្រឹមចុងឆ្នាំ២០២៥ មានកម្មករកូរ៉េខាងជើងចន្លោះពី ១៥,០០០ ទៅ ៣០,០០០ នាក់ កំពុងបម្រើការងារនៅក្នុងទឹកដីប្រទេសរុស្ស៊ី ហើយពួកគេភាគច្រើនបំពេញការងារផ្នែកផលិតយន្តហោះដ្រូនសម្រាប់យោធាប្រើក្នុងសង្គ្រាមអ៊ុយក្រែន។ បើតាម NHK, ក្រុមការងារតាមដានការគេចវេះពីទណ្ឌកម្មរបស់កូរ៉េខាងជើង រាយការណ៍ថា ចំនួនកម្មករមកពីកូរ៉េខាងជើងដែលកំពុងធ្វើការនៅរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ ក្រុមការងារពហុភាគីដែលតាមដានការអនុវត្តទណ្ឌកម្ម មានសមាជិក ១១ ប្រទេស រួមមានសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង អះអាងថា ក្នុងចំណោមនោះ ក្រុមមួយត្រូវបានបញ្ជូនទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស Alabuga។ ទីនោះជាកន្លែងដែលពួកគេបានចូលរួមផលិតយន្តហោះដ្រូន សម្រាប់វិស័យយោធា ដើម្បីផ្គត់ផ្គង់កងកម្លាំងរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។ យោងតាមរបាយការណ៍, ការកើនឡើងកម្មករកូរ៉េខាងជើងអាចពាក់ព័ន្ធនឹងការកែប្រែច្បាប់របស់រុស្ស៊ីក្នុងឆ្នាំ ២០២០ ដែលអនុញ្ញាតឱ្យអ្នកកាន់ទិដ្ឋាការសិក្សា អាចធ្វើការបាន។ ការកែប្រែច្បាប់នេះ ត្រូវបានអ្នកជំនាញនិយាយថា អាចត្រូវបានប្រើជាមធ្យោបាយក្លែងបន្លំស្ថានភាពកម្មករកូរ៉េខាងជើងថា ជាសិស្ស។ ក្រៅពីកម្មករ, កូរ៉េខាងជើងក៏បានបញ្ជូនទាហានចម្លោះពី ៣០,០០០ ទៅ ៥០,០០០ នាក់ទៅកាន់ប្រទេសរុស្ស៊ីផងដែរ នេះបើតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រាប់ទូរទស្សន៍ជប៉ុន NHK កាលពីសប្តាហ៍មុន៕ ប្រភព…

  • ស្លូវ៉ាគី ថា ប្រទេសលោកខាងលិចមួយចំនួន កំពុងដុតបញ្ឆេះជម្លោះ រុស្ស៊ី-NATO

    ស្លូវ៉ាគី ថា ប្រទេសលោកខាងលិចមួយចំនួន កំពុងដុតបញ្ឆេះជម្លោះ រុស្ស៊ី-NATO

    មូស្គូ ៖ មេដឹកនាំស្លូវ៉ាគី បានថ្លែងអះអាងថា ប្រទេសលោកខាងលិចកំពុងព្យាយាមដុតបញ្ឆេះជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការ NATO។ បើតាម Staits Times, នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ថ្មីៗនេះ និយាយថា អ្នកនយោបាយលោកខាងលិចមួយចំនួន កំពុងស្វែងរកការបង្កជម្លោះរវាងអង្គការ NATO និងរុស្ស៊ី បន្ទាប់ពីយុទ្ធសាស្ត្រដែលលោកចាត់ទុកថា “បរាជ័យ” ក្នុងការយកឈ្នះរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។ លោក Fico ដែលជាមេដឹកនាំស្លូវ៉ាគីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី និងច្រានចោលផ្តល់ជំនួយយោធាដល់អ៊ុយក្រែន អះអាងថា អឺរ៉ុបកំពុងខិតកាន់តែជិតជាងពេលណាៗទាំងអស់ ទៅរកការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ ដែលកើតចេញពីសង្គ្រាមនៅអ៊ុយក្រែន។ ទន្ទឹមនឹងការអះអាងរបស់លោកនាយករដ្ឋមន្រ្តី Fico, មេដឹកនាំអឺរ៉ុបមួយចំនួន ដូចជាបារាំង និងប៉ូឡូញ ទើបតែបានព្រមានអំពីការវាយប្រហារបែបសង្រ្គាមកូនកាត់របស់រុស្ស៊ីផងដែរ។លោក Fico ដែលមានវ័យ៦២ឆ្នាំរូបនេះ បញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនមិនមែនជាសង្គ្រាមរបស់ស្លូវ៉ាគី ឬរបស់អង្គការ NATO នោះទេ ប៉ុន្តែលោកថា អ្នកគាំទ្រសង្គ្រាមមួយចំនួននៅក្នុង NATO កំពុងព្យាយាមដោយមិនខ្វល់ពីតម្លៃដែលត្រូវខាតបង់ ដើម្បីបង្វែរសង្គ្រាមនេះឱ្យក្លាយជាជម្លោះរវាងរុស្ស៊ី និង NATO។ ទោះបីជាសមាជិកអង្គការ NATO ក៏ដោយ លោក…

  • ចារកម្មលោកខាងលិច ចោទ រុស្ស៊ី ត្រៀមពង្រីកសង្គ្រាម អ៊ុយក្រែន និងវាយប្រហារកូនកាត់ប្រឆាំង NATO

    ចារកម្មលោកខាងលិច ចោទ រុស្ស៊ី ត្រៀមពង្រីកសង្គ្រាម អ៊ុយក្រែន និងវាយប្រហារកូនកាត់ប្រឆាំង NATO

    មូស្គូ ៖ ចារកម្មលោកខាងលិច បានចោទប្រកាន់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងត្រៀមខ្លួនពង្រីកសង្គ្រាមនៅអ៊ុយក្រែន និងការវាយប្រហារកូនកាត់ប្រឆាំងសមាជិកអង្គការណាតូ បន្ទាប់ពីការបោះឆ្នោតសភាជាន់ទាប។ ការពង្រីកសង្គ្រាមរបស់រុស្ស៊ី ត្រូវបានប្រភពរាយការណ៍ថា រួមមាន ការកេណ្ឌទ័ពកាន់តែច្រើន ការពន្លឿនការចល័តកម្លាំងយោធា និងការបង្កើនការវាយប្រហារលើអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនដែលជាសមាជិកអង្គការណាតូនៅអឺរ៉ុប។ ប្រភពចារកម្មលោកខាងលិចទម្លាយប្រាប់កាសែត The Telegraph ថា រុស្ស៊ីបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ខណៈការប៉ាន់ស្មានមួយចំនួនអះអាងថា មានអ្នកស្លាប់រហូតដល់ ៥០០,០០០ នាក់។ ប្រភពទាំងនោះបញ្ជាក់ថា នៅពេលដែលសង្គ្រាមជាប់គាំង លោកប្រធានាធិបតី ពូទីន ត្រូវបានរាយការណ៍ថា កំពុងជ្រើសរើសបង្កើនសកម្មភាពយោធា ជាជាងឈានទៅរកកិច្ចចរចាសន្តិភាព ដែលមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល។ បើតាម Jerusalem Post, ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែនបានប៉ាន់ស្មានថា រុស្ស៊ីកំពុងរៀបចំផែនការកេណ្ឌទាហានបន្ថែមចំនួន ៣០០,០០០ នាក់ទៀត ។ ឮយ៉ាងណា ប្រភពចារកម្មលោកខាងលិចមួយចំនួន បានសម្តែងការសង្ស័យចំពោះតួលេខកេណ្ឌទាហាននេះ ដោយសារតែបញ្ហាតម្រូវការសម្ភារៈ និងបរិក្ខារយោធាដ៏ច្រើន៕ ប្រភព ៖…

  • អ៊ីរ៉ង់ ផ្ញើលក្ខខណ្ឌបញ្ចប់ជម្លោះទៅអាមេរិក តែ ព្រមានថា អាចកំដរធ្វើសង្គ្រាមទៀតបាន

    អ៊ីរ៉ង់ ផ្ញើលក្ខខណ្ឌបញ្ចប់ជម្លោះទៅអាមេរិក តែ ព្រមានថា អាចកំដរធ្វើសង្គ្រាមទៀតបាន

    តេហេរ៉ង់ ៖ ប្រធានផ្នែកសន្តិសុខអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសៅរ៍ថា លក្ខខណ្ឌសម្រាប់ការវិលត្រឡប់ទៅរកការចរចា និងការបញ្ចប់សង្គ្រាម ត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេស កាតា។ ប៉ុន្តែ មន្ត្រីរូបនេះឆ្លៀតព្រមានដែរថា ទីក្រុងតេហេរ៉ង់អាចកំដរប្រយុទ្ធគ្នា បន្ថែមទៀតបាន។ លោក Mohsen Rezaei ប្រធានផ្នែកសន្តិសុខអ៊ីរ៉ង់បានប្រាប់បណ្តាញព័ត៌មាន Al Jazeera នៅក្នុងបទសម្ភាសន៍ផ្តាច់មុខថា ប្រទេសរបស់ខ្លួនបានបញ្ជូនសំណុំលក្ខខណ្ឌជាផ្លូវការមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល កាតា ដើម្បីបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក ហើយកំពុងរង់ចាំការឆ្លើយតបពីលោក ត្រាំ។ លោក Mohsen Rezaei រៀបរាប់ថា «យើងនៅតែរក្សាទំនាក់ទំនងជាមួយអ្នកសម្របសម្រួលគឺប្រទេសកាតា ដែលបានបញ្ជូនលក្ខខណ្ឌរបស់យើងទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងគោលបំណងបញ្ចប់សង្គ្រាម។ យើងកំពុងរង់ចាំការឆ្លើយតបពីប្រធានាធិបតី Donald Trump»។ លោក Rezaei បានមានប្រសាសន៍ទៀតថា «លក្ខខណ្ឌរបស់យើងគឺការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ ការដោះលែងមូលនិធិដែលត្រូវបានបង្កករបស់យើង និងការបញ្ចប់សកម្មភាពបិទខ្ទប់ផ្លូវសមុទ្រ»។ លោកបានបន្ថែមថា «វាជាផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលយកលក្ខខណ្ឌទាំងនេះ។ ការគំរាមកំហែងរបស់លោក Trump នឹងមិនទទួលបានលទ្ធផលអ្វីឡើយ។ យើងបានត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាមដ៏ដាច់ណាត់មួយ»។ បើតាម Al Jazeera , ប្រទេសកាតា និង ប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើតការចរចាឡើងវិញរវាងភាគីទាំងពីរ…

  • ប្អូនស្រីលោក គីម ជុងអ៊ុន ទាត់ចោលសេចក្តីសម្រេចរបស់ UN និង ប្តេជ្ញារក្សាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង

    ប្អូនស្រីលោក គីម ជុងអ៊ុន ទាត់ចោលសេចក្តីសម្រេចរបស់ UN និង ប្តេជ្ញារក្សាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង

    ព្យុងយ៉ាង ៖ កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានប្រកាសបដិសេធសេចក្តីសម្រេចចិត្តថ្មីមួយរបស់ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរ អង្គការសហប្រជាជាតិ ហៅកាត់ IAEA និងប្តេជ្ញារក្សាកម្លាំងនុយក្លេអ៊ែរ ចំពេលដែលមានការគំរាមកំហែងពីសហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA, លោកស្រី Kim Yo-jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានបដិសេធសេចក្តីសម្រេចចិត្តថ្មី របស់ទីភ្នាក់ងារ IAEA ដែលប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ លោកស្រីបានប្តេជ្ញាថា នឹងរក្សានូវសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសខ្លួនឱ្យនៅតែមានប្រសិទ្ធភាព និងគួរឱ្យជឿជាក់ ទោះបីជាមានអ្វីដែលលោកស្រីហៅថា ជាការគំរាមកំហែងនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក និងភាគីផ្សេងទៀតក៏ដោយ។ បើតាម Yonhap , ទីភ្នាក់ងារ IAEA បានអនុម័តសេចក្តីសម្រេចចិត្តនេះ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ៧០ របស់ខ្លួននៅទីក្រុងវីយែន កាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ឡើងវិញថា កូរ៉េខាងជើងមិនអាចមានឋានៈជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរឡើយ ក្រោមសន្ធិសញ្ញាមិនរីករាលដាលអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT និងបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធទាំងអស់ជាបន្ទាន់។ យ៉ាងណា លោកស្រី Kim Yo-jong ធ្លាប់បានបញ្ជាក់ នៅ២ថ្ងៃមុនមានការអនុម័តនេះថា ឋានៈរបស់ប្រទេសលោកស្រី ក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺជារឿង «ដាច់ខាត» និងមិនអាចផ្លាស់ប្តូរត្រឡប់ក្រោយបានឡើយ។ លោកស្រី…

  • រុស្ស៊ី ប្រកាសត្រៀមខ្លួនស្តារទំនាក់ទំនងឡើងវិញ ជាមួយបណ្តាប្រទេសអឺរ៉ុបក្បែរខាង

    រុស្ស៊ី ប្រកាសត្រៀមខ្លួនស្តារទំនាក់ទំនងឡើងវិញ ជាមួយបណ្តាប្រទេសអឺរ៉ុបក្បែរខាង

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការស្តារទំនាក់ទំនងឡើងវិញ ជាមួយបណ្តាប្រទេសជិតខាងនៅប្លុកអឺរ៉ុប។ នេះគឺជាការគូសបញ្ជាក់របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍។ បើតាម TASS, លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំនៃគណៈកម្មការឧស្សាហកម្មយោធា ឲ្យដឹងថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការ និងស្តារទំនាក់ទំនងឡើងវិញ ជាមួយប្រទេសជិតខាងនៅអឺរ៉ុប។ ប្រមុខរដ្ឋរូបនេះបានកត់សម្គាល់ថា «យើងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសជិតខាងនៅអឺរ៉ុបរបស់យើង»។ លោកប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍បញ្ជាក់ទៀតថា ប្រជាជនអឺរ៉ុបមិនចង់មានសង្គ្រាមជាមួយរុស្ស៊ីនោះឡើយ ប៉ុន្តែ បញ្ហានៅត្រង់អ្នកនយោបាយ នៅប្លុកមួយនេះ។ លោករៀបរាប់ថា «ប្រជាជនអឺរ៉ុបបានបង្ហាញយ៉ាងច្បាស់ តាមរយៈការបោះឆ្នោត នៅក្នុងប្រទេសរបស់ពួកគេថា ពួកគេមិនចង់មានសង្គ្រាមជាមួយរុស្ស៊ីឡើយ ប៉ុន្តែ ជំនួសឱ្យការស្តាប់មតិរបស់ប្រជាពលរដ្ឋ អ្នកនយោបាយបែរជាព្យាយាមរក្សាកម្រិតប្រជាប្រិយភាពរបស់ពួកគេទៅវិញ»។ ប្រមុខរដ្ឋរូបនេះបានលើកឡើងថា មេដឹកនាំអឺរ៉ុបមួយចំនួនកំពុងប្រកាសយ៉ាងចំហថា ពួកគេកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយរុស្ស៊ី។ លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ថា «តាមទស្សនៈរបស់ខ្ញុំ ពួកគេគ្រាន់តែព្យាយាមរក្សាកម្រិតប្រជាប្រិយភាពដែលកំពុងធ្លាក់ចុះរបស់ពួកគេ ដោយព្យាយាមបិទបាំងកំហុសឆ្គងនៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះ។ ប៉ុន្តែវាមិនសូវទទួលបានលទ្ធផលល្អទេ ហើយវាមិនបានជួយអ្វីឡើយ»។ លោកបន្តថា…

  • អាមេរិកងាកទៅវាយប្រហារទូកនៅការាបៀន ស្លាប់មនុស្ស៤នាក់

    អាមេរិកងាកទៅវាយប្រហារទូកនៅការាបៀន ស្លាប់មនុស្ស៤នាក់

    បរទេស ៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ សហរដ្ឋអាមេរិកបានប្រកាសថា កាលពីថ្ងៃសៅរ៍ ខ្លួនបានសម្លាប់មនុស្ស ៤ នាក់ នៅក្នុងការវាយប្រហារលើនាវាមួយគ្រឿង នៅតំបន់សមុទ្រការាបៀន។ ការវាយប្រហារនេះគឺជាសកម្មភាពចុងក្រោយបំផុត នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់កម្ទេច ដែលបានចាប់ផ្តើមតាំងពីឆ្នាំមុន។ កងទ័ពអាមេរិកបានឱ្យដឹងថា ពួកគេបានសម្លាប់មនុស្ស ៤ នាក់ក្នុងការវាយប្រហារលើនាវាមួយគ្រឿង នៅតំបន់ការាបៀន កាលពីថ្ងៃទី១៩ ខែកញ្ញា ដែលខ្លួនចោទប្រកាន់ថា ទូកមួយគ្រឿងនេះមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ បញ្ជាការដ្ឋានភាគខាងត្បូង ឬ Southern Command របស់កងទ័ពបានបង្ហោះសារ នៅលើបណ្តាញសង្គម X ថា «ព័ត៌មានសម្ងាត់ដែលបានបញ្ជាក់ បង្ហាញថា នាវានោះមានជាប់ពាក់ព័ន្ធយ៉ាងសកម្មក្នុងការជួញដូរគ្រឿងញៀន»។ បើតាម straitstimes , ការវាយប្រហារនេះគឺជាសកម្មភាពចុងក្រោយបំផុត នៅក្នុងយុទ្ធនាការមួយដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០២៥ ដោយកំណត់លើគោលដៅដែលរដ្ឋបាលរបស់លោក ត្រាំ ចាត់ទុកថាជា «ក្រុមភេរវករជួញដូរគ្រឿងញៀន»។ សេចក្តីប្រកាស កាលពីថ្ងៃសៅរ៍នេះ បានធ្វើឡើង នៅ១០ថ្ងៃ បន្ទាប់ពីមានការវាយប្រហារមួយផ្សេងទៀត នៅក្នុងតំបន់ការាបៀននេះដូចគ្នា ដែលបានសម្លាប់មនុស្ស ៣ នាក់ នេះបើយោងតាមការបញ្ជាក់របស់កងទ័ពអាមេរិក។ ចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើមមក, ការវាយប្រហាររបស់អាមេរិកលើនាវានានា នៅតំបន់ការាបៀន…

  • អាមេរិកប្រកាសពីការជួយដឹកប្រេងឆៅ បានជាង១ពាន់លានបារ៉ែល ចេញពីឈូងសមុទ្រ

    អាមេរិកប្រកាសពីការជួយដឹកប្រេងឆៅ បានជាង១ពាន់លានបារ៉ែល ចេញពីឈូងសមុទ្រ

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកប្រកាស កាលពីថ្ងៃសៅរ៍ថា ខ្លួនបានជួយឲ្យមានសកម្មភាពដឹកជញ្ជូនប្រេងឆៅ ចំនួនជាង១ពាន់លានបារ៉ែល ចេញពីតំបន់ឈូងសមុទ្រ។ មេបញ្ជាការ CENTCOM គឺឧត្តមនាវីឯក Brad Cooper បានចែករំលែកវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរបស់កងទ័ពអាមេរិក នៅក្នុងច្រកសមុទ្រ Hormuz បង្ហោះលើបណ្តាញសង្គម X។ នៅក្នុងវីដេអូនោះ, លោក Cooper បានបញ្ជាក់ថា «ផ្លូវដឹកជញ្ជូនសំខាន់ៗឆ្លងកាត់ច្រកសមុទ្រនេះត្រូវបានបោសសម្អាតគ្រាប់មីនរួចរាល់ហើយ។ នាវាជាច្រើនពាន់គ្រឿងបានឆ្លងកាត់ច្រកសមុទ្រនេះ»។ លោកបន្តថា «ខណៈពេលដែលដៃគូរបស់យើងនៅក្នុងតំបន់ឈូងសមុទ្របានដឹកជញ្ជូនប្រេងឆៅជាង ១ ពាន់លានបារ៉ែលឆ្លងកាត់ច្រកសមុទ្រ Hormuz នោះ ប្រទេសអ៊ីរ៉ង់វិញមិនបាននាំចេញប្រេងសូម្បីតែមួយបារ៉ែលឡើយ ដោយសារតែការបិទខ្ទប់ដ៏រឹងមាំរបស់យើង»។ លោក Cooper បានលើកឡើងថា ការអនុវត្តវិធានការតឹងរ៉ឹងនៅក្នុងតំបន់នេះបានផ្តល់លទ្ធផលល្អ ដោយលោកបានរាយការណ៍ថា បរិមាណប្រេងឆៅ ទំនិញ និងឧស្ម័នធម្មជាតិរាវ LNG ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ គឺមានកម្រិតខ្ពស់ជាងគេ ក្នុងរយៈពេល៦ខែចុងក្រោយនេះ។ យ៉ាងណាមិញ ប្រទេសអ៊ីរ៉ង់បានបដិសេធការអះអាង របស់សហរដ្ឋអាមេរិកដែលថា មានប្រេងឆៅជាង ១ ពាន់លានបារ៉ែលបានឆ្លងកាត់ច្រកសមុទ្រ Hormuz។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់, លោកឧត្តមសេនីយ៍ត្រី Abolfazl Shikarji…