Category: ព័ត៌មានអន្តរជាតិ

  • តម្លៃប្រេងឆៅធ្លាក់ថ្លៃលើកទី៣ជាប់ៗគ្នា ហើយត្រៀមនឹងចុះប្រចាំសប្តាហ៍

    តម្លៃប្រេងឆៅធ្លាក់ថ្លៃលើកទី៣ជាប់ៗគ្នា ហើយត្រៀមនឹងចុះប្រចាំសប្តាហ៍

    បរទេស ៖ តម្លៃប្រេងឆៅបានចុះថោក នៅថ្ងៃទី ១៨ ខែកញ្ញា ដែលជាការធ្លាក់ថ្លៃលើកទីបីជាប់ៗគ្នា ហើយ ត្រៀមនឹងបន្តធ្លាក់ជាប្រចាំសប្តាហ៍ ដោយសារតែការកាត់បន្ថយក្តីបារម្ភជុំវិញការរំខានដល់សកម្មភាពផ្គត់ផ្គង់ ពីសំណាក់ អារ៉ាប៊ី សាអូឌីត ខណៈដែលប្រទេសនាំចេញប្រេងដ៏ធំលើពិភពលោកមួយនេះបង្កើនការដឹកជញ្ជូនប្រេងឆៅ តាមច្រកអូម៉ង់ ព្រមជាមួយនឹង ការបង្កើនស្តុកប្រេងរបស់បណ្តាប្រទេសនានា។ បើតាម straitstimes, តម្លៃកិច្ចសន្យាអនាគតសម្រាប់ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៦៥ ដុល្លារអាមេរិក ឬ ១,៦ ភាគរយ មកនៅត្រឹម ១០៣,១៧ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកតម្លៃកិច្ចសន្យាអនាគតសម្រាប់ប្រេងឆៅប្រភេទអាមេរិក US West Texas Intermediate ឬ WTI បានធ្លាក់ចុះ ៦១ សេន ឬ ០,៦ ភាគរយ មកនៅត្រឹម ១០១,៣០ ដុល្លារ។ ប្រភពបន្តថា តម្លៃប្រេង Brent ដែលជាតម្លៃគោល កំពុងស្ថិតក្នុងនិន្នាការធ្លាក់ចុះប្រចាំសប្តាហ៍ ជាលើកដំបូង ក្នុងរយៈពេលបីសប្តាហ៍ ដោយបានធ្លាក់ចុះ ១,៤…

  • UN រកឃើញថា អាមេរិក ពិតជាប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើ អ៊ីរ៉ង់ ត្រូវកាត់ទោសនៅតុលាការ ICC

    UN រកឃើញថា អាមេរិក ពិតជាប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើ អ៊ីរ៉ង់ ត្រូវកាត់ទោសនៅតុលាការ ICC

    អ.ស.ប ៖ បេសកកម្មស្វែងការពិតរបស់អង្គការសហប្រជាជាតិស្តីពីប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានមូលដ្ឋានសមហេតុផលក្នុងការជឿជាក់ថា សហរដ្ឋអាមេរិកគឺជាអ្នកនៅពីក្រោយការវាយប្រហារយោធាចំនួន ២ លើកទៅលើសាលារៀន និងកន្លែងលេងកីឡានៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែកុម្ភៈ ។ បេសកកម្មស្វែងការពិតរបស់ UN ស្តីពីអ៊ីរ៉ង់ក៏បានចាត់ទុកសកម្មភាពទាំងនេះថាជាឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវតែបញ្ជូនសំណុំរឿងទៅកាត់ទោសនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC ផងដែរ ។ បន្ទាប់ពីមានមូលដ្ឋានសមហេតុផលនេះ បេសកកម្មស្វែងការពិតរបស់ UN ស្តីពីអ៊ីរ៉ង់គ្រោងនឹងដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនាថ្ងៃទី២១ ខែកញ្ញា ។ បើតាម straitstimes, បេសកកម្មស្វែងរកការពិតរបស់ UN គឺជាស្ថាប័នស៊ើបអង្កេត មិនមែនជាស្ថាប័នតុលាការនោះទេ ដូច្នេះស្ថាប័នមួយនេះមិនមានសិទ្ធិចាប់ផ្តើមនីតិវិធីព្រហ្មទណ្ឌណាមួយនោះឡើយ ។ យ៉ាងណា ការរកឃើញចុងក្រោយនេះ អាចត្រូវបានប្រើប្រាស់ក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ ដោយតុលាការជាតិ ឬតុលាការអន្តរជាតិ ដូចជា តុលាការ ICC ជាដើម ។ ជាមួយគ្នានេះ បណ្តារដ្ឋនានាក៏នឹងពិភាក្សាអំពីការរកឃើញ នៅក្នុងរបាយការណ៍នេះផងដែរ នៅពេលដែលវាត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅប្រទេសស្វីស នាសប្តាហ៍ក្រោយ ។ បើតាមក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ, មានការរកឃើញមូលហេតុសមស្របដែលនាំឱ្យជឿថា កងកម្លាំងសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារលើសាលាបឋមសិក្សា Shajareh Tayyebeh ក្នុងទីក្រុង…

  • ក្រុមបំបែកខ្លួននៅភាគខាងត្បូង ថៃ ប្តេជ្ញាតស៊ូប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលរហូតដល់ទីបញ្ចប់

    ក្រុមបំបែកខ្លួននៅភាគខាងត្បូង ថៃ ប្តេជ្ញាតស៊ូប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលរហូតដល់ទីបញ្ចប់

    បាងកក ៖ បន្ទាប់ពីការតស៊ូប្រយុទ្ធរយៈពេល ២ ទសវត្សរ៍ដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់នៅភាគខាងត្បូងប្រទេសថៃស្លាប់បាត់បង់ជីវិត, មេដឹកនាំម្នាក់នៃក្រុមបំបែកខ្លួនជនជាតិម៉ាឡេ-មូស្លីមបានប្តេជ្ញាចិត្តនៅថ្ងៃសុក្រនេះថា ពួកគេនឹងបន្តការតស៊ូប្រយុទ្ធជាមួយកងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងបាងកក រហូតទាល់តែសម្រេចបាននូវគោលដៅរបស់ខ្លួន ។ លោក Nikmatullah Seri អ្នកនាំពាក្យគណៈប្រតិភូចរចាសន្តិភាពរបស់ក្រុមបំបែកខ្លួន BRN បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយថា «ដរាបណាគោលដៅរបស់យើងមិនទាន់សម្រេចបាន យើងនឹងបន្តការតស៊ូរហូតដល់ទីបញ្ចប់» ។ លោកថា «គោលដៅរបស់យើងនៅតែដដែល គឺ ការទាមទារឯករាជ្យភាពពីរដ្ឋាភិបាលថៃ» ។ បើតាម AFP, ក្រុមសកម្មប្រយុទ្ធ BRN បានតស៊ូដើម្បីបង្កើតរដ្ឋអ៊ីស្លាមឯករាជ្យមួយ នៅតំបន់ភាគខាងត្បូងប្រទេសថៃ ដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មកម្ល៉េះ ប៉ុន្តែភាពចលាចលដ៏ខ្លាំងក្លា បានចាប់ផ្ទុះឡើងនៅឆ្នាំ ២០០៤ ។ ប្រទេសថៃបាននិងកំពុងចរចាជាមួយក្រុម BRN ដោយមានប្រទេសម៉ាឡេស៊ីជាអ្នកសម្របសម្រួលចាប់តាំងពីឆ្នាំ ២០១៣ មក ហើយ កិច្ចចរចាកម្រិតខ្ពស់ចុងក្រោយបំផុតបានធ្វើឡើង កាលពីខែធ្នូ។ ប៉ុន្តែ ដំណើរការនេះបានជាប់គាំង ជាច្រើនលើកច្រើនសារ ហើយទីក្រុងបាងកកបានផ្អាកកិច្ចសន្ទនានៅខែកក្កដា បន្ទាប់ពីមានការវាយប្រហារមួយដែលបានសម្លាប់ទាហានចំនួន ៥ នាក់។ តំបន់ភាគខាងត្បូងធ្លាប់ជាផ្នែកមួយនៃអតីតរដ្ឋស៊ុលតង់ប៉ាតានី…

  • ទិវាសម្អាតពិភពលោក ៖ ក្រសួងស្ថាប័នពាក់ព័ន្ធអំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតបរិស្ថាន

    ទិវាសម្អាតពិភពលោក ៖ ក្រសួងស្ថាប័នពាក់ព័ន្ធអំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតបរិស្ថាន

    ក្នុងទិវាសម្អាតពិភពលោកលើកទី៩ នាថ្ងៃសុក្រ ទី១៨ ខែកញ្ញា​ ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) រៀបចំ និងកៀរគរពលរដ្ឋ និងសិស្សានុសិស្ស ធ្វើសកម្មភាពប្រមូលសំរាម និងសំណល់ប្លាស្ទិកនៅទូទាំងប្រទេស ដើម្បីបំផុសស្មារតីឱ្យប្រជាពលរដ្ឋថែរក្សា និងសម្អាតបរិស្ថានឱ្យបានស្អាត។ ​ សម្រាប់កម្ពុជា ឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៩ហើយ ដែលបានចូលរួមប្រារព្ធទិវាសម្អាតពិភពលោក ដោយសកម្មភាពនេះត្រូវបានរៀបចំឡើងនៅតាមទីតាំងនានាទូទាំងប្រទេសនៅក្នុងអំឡុងខែកញ្ញា ស្របគ្នាជាមួយប្រទេសចំនួន១៩៨ជុំវិញពិភពលោក។ ទិវាឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»សំដៅឱ្យមានការចូលរួមសម្អាតសំណល់ ប្លាស្ទិក និងបញ្ជាបការយល់ដឹងអំពីផលប៉ះពាល់នៃការកើនឡើងនៃបរិមាណសំណល់ប្លាស្ទិកលើភពផែនដី។ ក្នុងកម្មវិធីទិវាសម្អាតពិភពលោក នៅក្នុងរាជធានីភ្នំពេញដែលធ្វើឡើងនៅសួនច្បារនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ​ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការរៀបចំទិវាសម្អាតពិភពលោកលើកទី៩ ឆ្នាំ២០២៦នេះ មិនត្រឹមតែជាការប្រមូលសំរាមក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែគឺជាការអនុវត្តជាក់ស្តែងនូវប្រធានបទ៖ ការចូលរួម ៥% នៃប្រជាពលរដ្ឋ ដើម្បីដាស់តឿនស្មារតី និងផ្លាស់ប្តូរឥរិយាបថសង្គមប្រកបដោយនិរន្តរភាព។ ឯកឧត្តម បានលើកឡើងថា តាំងពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៦នេះ កម្ពុជាបានបង្កើតចលនាសម្អាតបរិស្ថានដ៏រឹងមាំមួយ ដោយមានប្រជាពលរដ្ឋ និងយុវជន​សរុបជាង ៥លាននាក់​ចូលរួម។​ លោក នូ សុវណ្ណ…

  • ស្ថាបត្យកម្មខ្មែរបុរាណ និងផលិតផលកម្ពុជាច្រើនមុខ កំពុងដាក់បង្ហាញក្នុងពិព័រណ៍អន្តរជាតិណាននីង ប្រទេសចិន

    ស្ថាបត្យកម្មខ្មែរបុរាណ និងផលិតផលកម្ពុជាច្រើនមុខ កំពុងដាក់បង្ហាញក្នុងពិព័រណ៍អន្តរជាតិណាននីង ប្រទេសចិន

    ស្ថាបត្យកម្មខ្មែរបុរាណ និងផលិតផលសក្តានុពលរបស់កម្ពុជា ច្រើនប្រភេទរួមមាន ផលិតផលកសិកម្ម ឧស្សាហកម្ម សូត្រ គ្រឿងអលង្ការ និងសេវាកម្មវិនិយោគ និងទេសចរណ៍ កំពុងបង្ហាញវត្តមាន នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ក្នុងប្រទេសចិន។ ពិព័រណ៍អន្តរជាតិដ៏ធំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ។ ផលិតផលសក្តានុពលរបស់កម្ពុជាចំនួន ៨០ស្តង់ ដែលរួមមានក្រសួង សមាគម ក្រុមហ៊ុន សហគ្រាសកម្ពុជា សរុបចំនួន ៥០ បានចូលរួម ដើម្បីដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន។ ក្នុងពិព័រណ៌ខាងនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំផ្ទះរួម ដើម្បីតាំងបង្ហាញផលិតផលពាក់ម៉ាក់សម្គាល់ភូមិសាស្ត្រ និងផលិតផលសក្តានុពលរបស់កម្ពុជា។ លើសពីនេះ ក្រសួងបានជ្រើសរើសខេត្តកំពង់ស្ពឺ ជាទីក្រុងស្រស់ប្រិមប្រិយ ដោយការរចនាបំផុសគំនិតពីស្ថាបត្យកម្មខ្មែរបុរាណ ដោយឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងបេតិកភណ្ឌវប្បធម៌ខ្មែរដ៏សម្បូរបែប និងផ្សារភ្ជាប់គ្នារវាងសិល្បៈ វប្បធម៌ និងការដាក់តាំងបង្ហាញផលិតផលកម្ពុជា ដើម្បីបង្ហាញអំពីសក្តានុពល សេដ្ឋកិច្ច ពាណិជ្ជកម្ម…

  • អាមេរិកផ្តល់ទិដ្ឋាការឲ្យមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចូលរួមប្រជុំ UN នៅញូវយ៉ក

    អាមេរិកផ្តល់ទិដ្ឋាការឲ្យមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចូលរួមប្រជុំ UN នៅញូវយ៉ក

    វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងបានចេញទិដ្ឋាការដល់គណៈប្រតិភូអ៊ីរ៉ង់ ដើម្បីចូលរួមក្នុង “សប្តាហ៍កម្រិតខ្ពស់” នៃមហាសន្និបាតអង្គការសហប្រជាជាតិ ហៅកាត់ UN នៅទីក្រុងញូវយ៉ក ដែលនឹងប្រព្រឹត្តទៅ នៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយរបស់ anadolu។ អ្នកនាំពាក្យរូបនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលផ្ញើតាមអ៊ីមែលថា «ស្របតាមកាតព្វកិច្ចរបស់យើង ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ គណៈប្រតិភូស្នូលមកពីរដ្ឋាភិបាលអ៊ីរ៉ង់នឹងអាចចូលរួមក្នុងសប្តាហ៍កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិបាន»។ អ្នកនាំពាក្យ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា «គណៈប្រតិភូនឹងស្ថិតនៅក្រោមការរឹតបន្តឹងលើការធ្វើដំណើរ និង ប្រឈមមុខនឹងការហាមឃាត់លើការទិញទំនិញប្រណីត ព្រមទាំង ទំនិញផ្សេងទៀត ស្របតាមគោលនយោបាយរបស់យើង។ គណៈប្រតិភូនេះមានចំនួនសមាជិកតិចជាងឆ្នាំមុន»។ គណៈប្រតិភូរបស់អ៊ីរ៉ង់ទាំងនោះ ត្រូវបានរាយការណ៍ថា រួមមានទាំង លោកប្រធានាធិបតី Masoud Pezeshkian និង លោក រដ្ឋមន្ត្រីការបរទេស Abbas Araghchi។ សប្តាហ៍កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ ត្រូវបានកំណត់ឱ្យចាប់ផ្តើម នៅថ្ងៃសុក្រនេះ ហើយបន្តរហូតដល់ថ្ងៃទី២៨ ខែកញ្ញា។ ការសម្រេចចិត្តចេញទិដ្ឋាការនេះបានកើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជុំវិញបញ្ហាច្រកសមុទ្រ Hormuz ទោះបីជាមានអនុស្សរណៈមួយដែលបានចុះហត្ថលេខា កាលពីខែមិថុនា។ សហរដ្ឋអាមេរិក…

  • រុស្ស៊ី ថា ទណ្ឌកម្មអាមេរិកបង្អាក់​ដំណើរការស្វែងរកសន្តិភាព នៅអ៊ុយក្រែន

    រុស្ស៊ី ថា ទណ្ឌកម្មអាមេរិកបង្អាក់​ដំណើរការស្វែងរកសន្តិភាព នៅអ៊ុយក្រែន

    មូស្គូ ៖ វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសចាត់ទុក ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនៅអ៊ុយក្រែន កាន់តែស្មុគស្មាញ។ ការលើកឡើងនេះ បានធ្វើឡើង នៅមួយថ្ងៃបន្ទាប់ពីសភាអាមេរិកបានអនុម័តច្បាប់ដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូ ជុំវិញបញ្ហាសង្គ្រាម។ វិមានក្រឹមឡាំងបានលើកឡើងថា ការដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី នឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសន្តិភាព ជាមួយអ៊ុយក្រែនកាន់តែមានភាពស្មុគស្មាញ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់អ្នកកាសែតថា «ជាការពិតណាស់ ការដាក់ទណ្ឌកម្មបន្ថែមណាមួយពីសំណាក់សហរដ្ឋអាមេរិក នឹងធ្វើឱ្យការស្វែងរក និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែន កាន់តែមានភាពស្មុគស្មាញជាក់ជាមិនខាន»។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុងមូស្គូ, លោក Peskov បានហៅការអនុម័តសេចក្តីព្រាងច្បាប់នេះថា ជាសកម្មភាពមិនមែនមិត្តភាព ហើយបាននិយាយថា វិមានក្រឹមឡាំងកំពុងតាមដានដំណើរការនៃរឿងនេះ។ ការលើកឡើងរបស់លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានធ្វើឡើង បន្ទាប់ពីសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តកញ្ចប់វិធានការដាក់ទណ្ឌកម្ម កាលពីថ្ងៃពុធ ដែលមានគោលដៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី និងគំរាមកំហែងដាក់ពន្ធគយខ្ពស់លើប្រទេសនានាដែលជាអ្នកទិញប្រេងដ៏សំខាន់របស់រុស្ស៊ី។ សេចក្តីព្រាងច្បាប់នេះ បច្ចុប្បន្ន កំពុងរង់ចាំការចុះហត្ថលេខារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីក្លាយជាច្បាប់៕ ប្រភព AFP ប្រែសម្រួល ៖ សារ៉ាត

  • អាមេរិក បារម្ភ ចិន លួចបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 ក្រោយលក់ទៅឱ្យ អារ៉ាប៊ីសាអូឌីត

    អាមេរិក បារម្ភ ចិន លួចបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 ក្រោយលក់ទៅឱ្យ អារ៉ាប៊ីសាអូឌីត

    វ៉ាស៊ីនតោន ៖ មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកបង្ហាញការព្រួយបារម្ភថា ប្រទេសចិនអាចនឹងស្វែងរកវិធីទទួលបានបច្ចេកវិទ្យាដ៏រសើប នៃយន្តហោះចម្បាំង F-35 តាមរយៈការលក់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតនេះ ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមកាសែត New York Times ចេញផ្សាយកាលពីថ្ងៃ ពុធ។ ជាមួយគ្នានេះ អ្នកវិភាគអាមេរិកក៏បានព្រមានផងដែរថា ចិនអាចទទួលបានសិទ្ធិចូលប្រើបច្ចេកវិទ្យាពាក់ព័ន្ធនឹងយន្តហោះចម្បាំង F-35 តាមរយៈការធ្វើចារកម្មលើអារ៉ាប៊ីសាអូឌីត ឬតាមរយៈកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខរវាងប្រទេសទាំងពីរ។ ការព្រួយបារម្ភនេះ លេចឡើងស្របពេលដែលសហរដ្ឋអាមេរិកបានអនុម័តការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៤៨ គ្រឿង ក្នុងតម្លៃ ២៤,៣ ពាន់លានដុល្លារទៅឱ្យអារ៉ាប៊ីសាអូឌីត ខណៈជម្លោះរវាងទីក្រុងរីយ៉ាដ និងក្រុមឧទ្ទាមហ៊ូធីកាន់តែពុះកញ្ជ្រោល។ បើតាមទីភ្នាក់ងារសារព័ត៌មាន Mehr, យន្តហោះចម្បាំង F-35 ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការយោធាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រួមទាំងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ អំឡុងសង្គ្រាមចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ F-35 គឺជាយន្ដហោះចម្បាំងបំបាំងកាយមានឥទ្ធិពលបំផុតលើពិភពលោក បង្កើតឡើងដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin។ វាជាប្រភេទយន្ដហោះចម្បាំងពហុតួនាទីជំនាន់ទី៥ រចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងលើផ្ទៃអាកាស និងដីគោក។ F-35 មានតម្លៃក្នុងមួយគ្រឿងចាប់ពី ៨០ ទៅ ១០០…

  • ចិន ព្រមានចំពោះមុខ អ៊ីរ៉ង់ ពីការបាត់ប្រយោជន៍ដ៏ធំ បើបណ្តោយឲ្យសង្គ្រាមជាមួយអាមេរិកបន្តអូសបន្លាយពេលយូរ

    ចិន ព្រមានចំពោះមុខ អ៊ីរ៉ង់ ពីការបាត់ប្រយោជន៍ដ៏ធំ បើបណ្តោយឲ្យសង្គ្រាមជាមួយអាមេរិកបន្តអូសបន្លាយពេលយូរ

    ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានព្រមានធ្ងន់ៗ នៅចំពោះមុខសមភាគី អ៊ីរ៉ង់ ដោយបញ្ជាក់ថា អរិភាពដែលអូសបន្លាយពេលយូរមិនផ្តល់ផលប្រយោជន៍ដល់តំបន់ ឬ ស្ថិរភាពអន្តរជាតិនោះទេ ហើយ ប្រមុខការទូតទីក្រុងប៉េកាំងរូបនេះ បានជំរុញទាំងទីក្រុងតេហេរ៉ង់ និង ទីក្រុងវ៉ាស៊ីនតោន ត្រូវតែត្រឡប់ទៅគោរព MoU ដើមឡើងវិញ ឱ្យបានឆាប់ជាទីបំផុត។ ការព្រមាននិងការអំពាវនាវរបស់លោក Wang Yi បានធ្វើឡើង អំឡុងពេលទទួលស្វាគមន៍លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃពុធ ហើយ ដំណើររយៈពេល១ថ្ងៃ ទៅកាន់រដ្ឋធានីប៉េកាំងរបស់ប្រមុខការទូតទីក្រុងតេហេរ៉ង់ បានធ្វើឡើង នៅមុនពេលមានកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិន លោក Xi Jinping និង លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ។ លោក Wang Yi បានប្រាប់សមភាគី Abbas Araghchi ថា ការបន្តអូសបន្លាយជម្លោះរវាងអាមេរិក…

  • អាមេរិកអនុម័តការវិនិយោគជាង ៤០០លានដុល្លារលើរ៉ែអ៊ុយរ៉ាញ៉ូម នៅនីហ្សេ ក្រោយដកទ័ពចេញ

    អាមេរិកអនុម័តការវិនិយោគជាង ៤០០លានដុល្លារលើរ៉ែអ៊ុយរ៉ាញ៉ូម នៅនីហ្សេ ក្រោយដកទ័ពចេញ

    នីញ៉ាម៉េ ៖ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍សហរដ្ឋអាមេរិកបានអនុម័តគម្រោងវិនិយោគលើរ៉ែអ៊ុយរ៉ាញ៉ូម តម្លៃ៤១៤លានដុល្លារ ក្នុងប្រទេសនីហ្សេ នៅរយៈពេលពីរឆ្នាំ បន្ទាប់ពីការដកកងទ័ពទីក្រុងវ៉ាស៊ីនតោន ចេញពីប្រទេសនៅអាហ្វ្រិកមួយនេះ។ យោងតាមក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍, នេះគឺជាកញ្ចប់ហិរញ្ញប្បទាន ក្នុងទម្រង់ជាប្រាក់កម្ចី សម្រាប់គម្រោង Dasa របស់ក្រុមហ៊ុនរុករករ៉ែកាណាដា Global Atomic ខណៈដែលសហគ្រាសមួយនេះអះអាងថា ជាប្រភពរ៉ែអ៊ុយរ៉ាញ៉ូមដែលមានគុណភាពខ្ពស់បំផុតនៅអាហ្វ្រិក។ បើតាម Aljazeera, ការវិនិយោគនេះអាចជួយពង្រឹងលទ្ធភាពរបស់សហរដ្ឋអាមេរិក ក្នុងការទទួលបានការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ នៅពេលដែលប្រទេសនីហ្សេ ដែលជាអ្នកផលិតអ៊ុយរ៉ាញ៉ូមធំជាងគេទី ៧ របស់ពិភពលោក កំពុងជាប់ក្នុងជម្លោះជាមួយក្រុមហ៊ុនរុករករ៉ែបារាំង Orano ដែលជាក្រុមហ៊ុនទទួលបានការគាំទ្រពីរដ្ឋ និងបានគ្របដណ្តប់លើវិស័យអ៊ុយរ៉ាញ៉ូមរបស់ប្រទេសនេះអស់រយៈពេលជាយូរមកហើយ។ ប្រភពព័ត៌មានដែលបានដឹងអំពីកិច្ចខិតខំប្រឹងប្រែងនេះបាននិយាយថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅនីហ្សេ លោកស្រី Kathleen FitzGibbon បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសនីហ្សេ និងគាំទ្រគម្រោងនេះ បន្ទាប់ពីរដ្ឋបាលរបស់លោក Trump បានចូលកាន់តំណែង ដោយផ្តោតការយកចិត្តទុកដាក់ជាថ្មីលើការបង្កើតកិច្ចព្រមព្រៀងនានានៅក្នុងទ្វីបអាហ្វ្រិក។ នៅឆ្នាំ២០២៤ សហរដ្ឋអាមេរិកបានយល់ព្រមដកកងទ័ពប្រហែល ១ពាន់នាក់ចេញ បន្ទាប់ពីរដ្ឋាភិបាលយោធាដែលបានឡើងកាន់អំណាចនៅនីហ្សេ តាមរយៈរដ្ឋប្រហារឆ្នាំ២០២៣ បានចាត់ទុកវត្តមានរបស់កងទ័ពអាមេរិកថា “ខុសច្បាប់” ហើយបានងាកទៅរកប្រទេសរុស្ស៊ីដើម្បីសុំការគាំទ្រផ្នែកសន្តិសុខ។ ទាហានបារាំងក៏ត្រូវបានបញ្ជាឱ្យចាកចេញផងដែរ នៅឆ្នាំ២០២៣។ បើផ្អែកតាមប្រភពទាំងនោះ, គម្រោងនេះត្រូវបានគេមើលឃើញថា…